Home Blog Page 1916

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បង្ហាញពីក្តីសង្ឃឹមនិងចូលរួមការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា!

0

ភ្នពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ របស់កម្ពុជាបានរាយការណ៍អំពីចំនួនយានយន្តដែលធ្វើដំណើរលើផ្លូវល្បឿនលឿនដំបូងរបស់ប្រទេស មានចំនួនកើនឡើង ១ លានគ្រឿងជាងក្នុងរយៈពេល ៣ ខែដំបូងចាប់តាំងពីការចេញលក់ជាផ្លូវការកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក បានរាយការណ៍ពីរាជធានីភ្នំពេញ នៅថ្ងៃ ទី ៣ ខែមករា ឆ្នាំ២០២៣ ថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានបញ្ជាក់ពីបរិមាណចរាចរណ៍លើផ្លូវល្បឿនលឿននេះ សរុបចំនួន ១,១១២,៥៩០ គ្រឿង ចាប់តាំងពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។

ពិតណាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាមួយនឹងចម្ងាយផ្លូវសរុប ១៨៧ គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងជាមួយនឹងថវិកាវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ដោយសាជីវកម្ម China Road and Bridge Corporation ឬ CRBC ដែលតភ្ជាប់រាជធានីភ្នំពេញ ជាមួយខេត្តព្រះសីហនុ ដែលជាទីតាំងនៃកំពង់ផែសមុទ្រជ្រៅ និងជាទីតាំងតំបន់ទេសចរដ៏ពេញនិយមមួយក្នុងប្រទេស។

បើតាមប្រភពពីលោក សារ៉េត ស្លាពេជ្រ ប្រធានស្ថានីយ៍គិតលុយភ្នំពេញ-ព្រះសីហនុ បានមានប្រសាសន៍ ថាផ្លូវល្បឿនលឿននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងការដឹកជញ្ជូននៅកម្ពុជា។

ដោយអ្នកធ្វើដំណើរជាលក្ខណៈគ្រួសារត្រូវបង់ប្រើប្រាស់ក្នុងតម្លៃត្រឹមតែ ១២ ដុល្លារអាមេរិក ជាមួយនឹងរយៈពេលធ្វើដំណើរប្រហែលត្រឹម២ម៉ោងរវាងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុខណៈដែលកាលពីមុន ឡានកុងតឺន័រត្រូវចំណាយពេលមួយថ្ងៃឬពីរថ្ងៃដើម្បីធ្វើដំណើររវាងទីក្រុងទាំងពីរ ប៉ុន្តែឥឡូវនេះការធ្វើដំណើរអាចធ្វើបាន ២-៣ ដង ទៅនឹងមកក្នុងមួយថ្ងៃលើផ្លូវល្បឿនលឿនមួយនេះ។

ខណៈដែលកន្លងមក សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា ការបើកផ្លូវល្បឿនលឿននេះ នឹងជួយសន្សំសំចៃទាំងការចំណាយ និងពេលវេលាធ្វើដំណើរ ព្រមទាំងជំរុញឲ្យ ម្ចាស់ក្រុមហ៊ុនដឹកទំនិញ ងាកមកប្រើផ្លូវល្បឿនលឿន ព្រោះវាចំណាយតិចជាងការប្រើផ្លូវធម្មតា ដោយការជួយសន្សំសំចៃទាំងប្រេងឥន្ធនៈ និងពេលវេលានៅក្នុងសង្វាក់ផ្គត់ផ្គង់ផងដែរ៕

ស្ដូបមិត្តភាពវៀតណាម-កម្ពុជា ត្រូវបានជនមិនស្គាល់មុខបំផ្ទុះគ្រាប់បែកកែច្នៃបំផ្លាញចោល

0

ខេត្តបន្ទាយមានជ័យ៖ ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខបំផ្ទុះគ្រាប់បែកកែច្នៃបំផ្លាញ​នៅ​ពេល​យប់​ចំ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​នោះ កំពុង​តែ​ធ្វើការ​ជួសជុល​ឡើង​វិញ​នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៣​នេះ ស្ថិត​នៅ​ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

ក្រោយ​ពេល​ដែល​ជន​មិន​ស្គាល់​មុខ​បាន​ដុត​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ខេត្តបន្ទាយមានជ័យ លុះ​ព្រឹក​ឡើង​គេ​ឃើញ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ស្តូប​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បំផ្ទុះបំផ្លាញ​នៅ​ផ្នែក​ខាង បណ្តាល​ឱ្យ​ខូចខាត​ការ៉ូ និង​ផ្លា​ក​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម និង​កូ​រ៉ូ​បាន​ប៉ើង​បែក ហើយ​ត្រូវ​បាន​ឆេះ​ខ្លោច​ពណ៌​អស់​២​ទៅ​៣​ម៉ែត្រ​។

តាម​ការ​ពិនិត្យ គឺ​នៅ​អំឡុង​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ នៅ​ពេល​ដែល​ខេត្តបន្ទាយមានជ័យ មាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២៣ ដែល​មាន​បាញ់​កាំជ្រួច​ក្នុង​កម្មវិធី ហើយ​ក៏​មាន​ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​តែ​ម្តង​។

ហើយ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ជន​មិន​ស្គាល់​មុខ​នេះ តាម​ការ​ពិនិត្យ គឺ​នៃ​ការ​បំផ្ទុះនោះ គឺ​មាន​ម៉ា​ស៊ូ​ត​លាយ​ជាមួយ​ជីអ៊ុយរ៉េ ទើប​បណ្តាល​ឱ្យ​ឆាបឆេះ​ខូចខាត​ផ្លា​កសរ​សេ​ឈ្មោះ​១ និង​ការ៉ូ​ឆេះ​ខ្លោច​ហើប​ចំនួន​៤២​ការ៉ូ ជ្រុង​ជ្រី​ខាងលិច ក៏​ត្រូវ​បាន​បែក​ផង​ដែរ​។

ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ​ដែល​បាន​ដុត​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បាន​ដុត​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ហើយ ហើយ​ពេល​នេះ​ក្រុម​ជាង​ក៏​កំពុង​តែ​ធ្វើការ​ជួសជុល​កន្លែង​ដែល​រង​ការ​ខូចខាត​ឡើង​វិញ​ផង​ដែរ​ ៕

WHO អញ្ជើញចិនចូលរួមប្រជុំពីជំងឺកូវីដ-១៩

0

ប្រទេសចិន ៖ អង្គការសុខភាពពិភពលោក (WHO) បានអញ្ជើញអ្នកវិទ្យាសាស្ត្រចិនចូលរួមប្រជុំអំពីទិន្នន័យជំងឺកូវីត-១៩ ។ អ្នកជំនាញផ្នែកនេះបញ្ជាក់ថា អាការៈអ្នកជំងឺកូវីតភាគច្រើនក្នុងប្រទេសចិនពេលនេះមិនខ្លាំងក្លាទេ ពួកគេជឿថា ការរាតត្បាតនៃជំងឺកូវីតនៅតំបន់ជាច្រើនបានឆ្លងផុតកម្រិតធ្ងន់ធ្ងរហើយ ។

អង្គការនេះបានអញ្ជើញអ្នកវិទ្យាសាស្ត្រចិនចូលរួមប្រជុំពិភាក្សាអំពីជំងឺកូវីតកាលពីថ្ងៃទី៣ ខែមករា ដើម្បីឱ្យចិនបង្ហាញទិន្នន័យជំងឺកូវីតចុងក្រោយបង្អស់ ទាំងផ្នែកការបង្កើតពូជនៃមេរោគនេះ ទិន្នន័យអ្នកស្លាប់ ចំនួនអ្នកជំងឺចូលមន្ទីរពេទ្យ និងការចាក់វ៉ាក់សាំងផងដែរ ។ សារព័ត៌មានរដ្ឋាភិបាលចិន People’s Daily រាយការណ៍ថា អ្នកជំងឺកូវីតនៅចិនពេលនេះមានរោគសញ្ញាតិចតួច ហើយការឆ្លងរាលដាលបានឆ្លងផុតកម្រិតខ្លាំងហើយ ។China state media demand strict adherence to 'zero COVID' - The San Diego  Union-Tribuneមន្ត្រីសុខាភិបាលខេត្តស៊ីឈួនបញ្ជាក់ថា ពលរដ្ឋរស់នៅភាគនិរតីចិនបានឆ្លងកូវីតជាង៨០% ។ តាមមន្ទីរពេទ្យ West China, Tianfu និងសកលវិទ្យាល័យស៊ីឈួនថា នាពេល៣សប្តាហ៍កន្លងមក មានអ្នកជំងឺសរុប៤៦នាក់ចូលព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ស្មើ១%នៃអ្នកជំងឺកូវីតទាំងអស់ ។

រីឯមន្ទីរពេទ្យ Beijing Chaoyang ក្នុងក្រុង Peking និយាយថា អ្នកជំងឺកូវីតមានអាការៈធ្ងន់ធ្ងរ គឺមានត្រឹមតែ៣-៤%ប៉ុណ្ណោះនៃអ្នកជំងឺទាំងអស់ ដែលបានទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងៗក្នុងក្រុងនេះ ។ ចំណែកស្ថានការណ៍ចុងក្រោយ ចិនបានរាយការណ៍ពីអ្នកស្លាប់សរុបស្មើ៥.២៥៣នាក់ ។Despite calls for global cooperation, US and China fight over leading  coronavirus response - ABC News

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងទេសចរណ៍ បានបង្ហាញតួលេខភ្ញៀវទេសចរក្នុងថ្ងៃឈប់សម្រាកឆ្លងឆ្នាំកើនឡើងបន្តិចបន្តួច គឺកើនតែ០,៤៤%ប៉ុណ្ណោះបើធៀបនឹងឆ្នាំកន្លងមក គិតជាសមាមាត្រស្មើ៤៣% នៃវិស័យទេសចរណ៍ក្នុងប្រទេសកាលពីឆ្នាំ២០១៩ មុនឆ្លងកូវីត ។

ចំណែកប្រាក់ចំណូលបានពីវិស័យទេសចរណ៍នាពេលឆ្លងឆ្នាំថ្មីកន្លងមក ស្មើ២៦.៥២០លានយន់ ឬ៣.៨៤០លានដុល្លារអាមេរិក កើនឡើង៤% បើធៀបនឹងឆ្នាំ២០២១ ។ សារព័ត៌មានចិនថា តួលេខវិស័យទេសចរណ៍នឹងកើនឡើងនាពេលចូលឆ្នាំចិនចុងខែមករា ខណៈនេះ ពេលចូលឆ្នាំចិនខាងមុខ ភ្ញៀវបានកក់បន្ទប់សណ្ឋាគារអស់ហើយក្នុងក្រុង Sanya និងរមណីយដ្ឋាននានានៅភាគខាងត្បូង ៕

ប្រភព ៖ TNN World

ប្រពន្ធមានលក្ខណៈ៣យ៉ាងនេះ ប្រៀបដូចរកបានកំណប់ទ្រព្យមួយពាងនៅផ្ទះ

0

រក​​បាន​មនុស្ស​ស្រី​គ្រប់​លក្ខណ៍​ជា​សេច​ក្តី​សុខ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន នៅ​ក្នុង​គ្រួសារ។ ​លើស​ពី​នេះ ​ប្រៀប​ដូច​រក​បាន​កំណប់​ទ្រព្យ​ដ៏​មហាសាល​នៅ​ក្នុង​ផ្ទះ​ដែរ។

១ ដឹង​ពី​របៀប​ចំណាយ​និង​ប្រើ​ប្រាស់​លុយ​យ៉ាង​ឆ្លាត​វៃ

បើ​សិន​អ្នក​​ជា​ប្រពន្ធ​ដែល​ចេះ​ចាត់​ចែង​រឿង​លុយ​កាក់​ក្នង​គ្រួសារ​យ៉ាង​ឆ្លាត​វៃ ​នោះ​អ្នក​​នឹង​ឈ្នះ​ការ​ទុក​ចិត្ត​ពី​​ប្តី​។ ​រាល់​ស្វាមី​ទាំង​អស់​តែង​ចង់​បាន​ភរិយា​ដែល​មាន​ភាព​ឆ្លាត​វៃ ​​និង​ចេះ​មើល​ថែ​គ្រួសារ ។ ដូច្នេះ ការ​ចេះ​ទុក​ដាក់​រឿង​លុយ​កាក់​ពិត​ជា​ចំណែក​ធំ​ធេង​​ដើម្បី​សាង​សុភមង្គល​ក្នុង​គ្រួសារ​ណាស់។Is it Wrong for a Husband to Pay His Wife Money for Sex? – Biblical Sexology

២ ​តែង​តែ​ជ្រោម​ជ្រែង​និង​ជឿជាក់​ស្វាមីសូម្បី​ក្នុងស្ថានភាព​លំបាក ឬ​បរាជ័យ

ជីវិត​ពិបាក​ទស្សន៍​ទាយ​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ​​ណាស់ ​​ថ្ងៃ​នេះ​មាន ​អាច​ស្អែក​ជួប​រឿង​មិន​ល្អ​ក៏​គ្មាន​នរណា​ដឹង​។ ​ដូច្នេះ ​ការ​ដែល​រក​បាន​ភរិយា​​ដែល​នៅ​ជាមួយ​​បាន​គ្រប់​ស្ថានភាព ​ផ្តល់​តែ​ភាព​ផ្អែម​ល្ហែម​មិន​ចាក​ចោល​ គឺ​ជា​ទ្រព្យ​មួយ​ដែល​កម្រ​ប្រទះ។ ​Free Photo | Attractive cute wife standing near husband reading his  newspaper and eating croissant while hugging him from back. girlfriend is  bored and interested what boyfriend is reading now

៣ មាន​បេះដូង​ស្មោះ​ត្រង់ ពោរពេញ​ដោយ​ក្តី​ស្រលាញ់

ឆ្លង​កាត់​នូវ​បញ្ហា​លំបាក​ជា​ច្រើន​ក្នុង​ជីវិត ​អ្វី​ដែល​មនុស្ស​ប្រុស​ត្រូវ​ការ​បំ​ផុត ​គឺ​ការ​ផ្តល់​អារម្មណ៍​ផាសុកភាព ​សន្តិភាព និង​ការ​​មិន​ដាក់​សម្ពាធ។ ​ភរិយា​ដែល​មាន​ចរិត​ទន់​ភ្លន់ ​​ចិត្ត​ស្រលាញ់​និង​មាន​តែ​ភាព​រីក​រាយ និង​ជា​ជ្រុង​មួយ​ដ៏​កក់​ក្តៅ​ដល់​បេះ​ដូង​របស់​ស្វាមី។​​ទាំង​នេះ​ធ្វើ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​យ៉ាង​ពេញ​ទំហឹង៕Sweet couple enjoying the sunset Stock Photo 01 free download

ក្នុងឆ្នាំ ២០២៣ ប្រសិនបើព្រលែងរឿង៣យ៉ាងនេះចោលបាន ជីវិតអ្នកនឹងរុងរឿងលើសការរំពឹងទុក

0

មាន​រឿង​ខ្លះ អ្នកត្រូវ​កាត់​ចោល​នូវ​រឿង​ឥត​ប្រយោជន៍​មួយ​ចំនួន ដើម្បី​ឲ្យ​ជីវិត​មាន​ន័យ​ក្នុង​ឆ្នាំ​២០២៣​នេះ​។

១ កាត់​ចោល​​របស់​​ដែលចំណាយ​ឥត​ប្រយោជន៍

អ្នក​ត្រូវ​រៀប​​គម្រោង​សន្សំ​លុយ​ ដើម្បី​ប្រើ​ប្រាស់​ឲ្យ​មាន​ស្ថេរភាព​ក្នុង​រយៈពេល​យូរ ឬ​ទុក​វិនិយោគ ដូច​ជា​​ទិញ​ផ្ទះ ​ធានា​រ៉ាប់​រង និង​ដាក់​ក្នុង​កុង​ធនាគារ​ជា​ដើម។ ​នៅពេល​ដល់​អាយុ​ច្រើន ​អ្នក​នឹង​មិន​ស្តាយ​ក្រោយ​ឬ​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ដែរ។ ​ត្រូវ​ចាំ​ថា ​កុំ​ចំណាយ​លុយ​​ដើម្បី​តែ​សម្ងែង តម្លៃ​របស់​អ្នក​នឹង​មិន​ទទួល​បាន​តាម​រយៈ​លុយ​កាក់​ទេ ​គឺ​តាម​រយៈ​សមត្ថភាព​និង​ចរិត​របស់​អ្នក។9 Ways You're Wasting Money (and What to Do Instead)

​២ កាត់​ចោល​​នូវ​ការ​ដើរ​លេង​​ដែល​ឥត​ប្រយោជន៍

មនុស្ស​ជា​ច្រើន​និយាយ​ថា​ ការ​ចូល​រួម​ក្នុង​ពិធីជប់លៀង ឬ​ទំនាក់ទំនងសង្គម​បែប​សប្បាយ​ៗ​នឹង​ជួយ​ពង្រីក​​បណ្តាញ និង​​បង្កើន​មិត្ត​ភាពដើម្បី​ការងារ​និង​អនាគត។ ​តែ​​អ្នក​គិត​ភ្លេច​គិត​ថា ​តើ​ពួក​គេ​សុទ្ធ​តែ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​រឿង​ទាំង​នោះ​មែន​ឬទេ? ​ហើយ​ពេល​ចូល​រួម​កម្មវិធី​ទាំង​នោះ​ម្តង​ៗ ​តើ​អ្នកចំណាយ​ប្រាក់​អស់​ប៉ុន្មាន? តើ​វា​មាន​តម្លៃ​ឬ​ទេ? ​ជំនួស​ឲ្យ​ការ​ចំណាយ​ប្រាក់​ច្រើន​និង​ពេល​វេលា​របស់​អ្នក​ទៅ​កាន់​កម្មវិធី​ទាំង​នោះ ​អ្នក​គួរ​ចំណាយ​ពេល​ជាមួយ​គ្រួសារ មិត្ត​ភក្កិ ​ឬ​​ទៅ​រៀន​បន្ថែម ​ឬ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ល្អ​ជាង​។7 Actionable Ways to Reduce Waste While Traveling

​៣ កាត់​ចោល​នូវ​អារម្មណ៍​មិន​ល្អ​ចេញ

កុំ​បណ្តោយ​ឲ្យ​អារម្មណ៍​ខ្លួន​ឯង​ធ្លាក់​ចូល​ក្នុង​រឿង​មិន​សប្បាយ​ចិត្ត។ ​នៅពេល​អារម្មណ៍​អត់​ល្អ ​លទ្ធផល​​នឹង​ចេញ​មក​អត់​ល្អ​ដែរ ហើយ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​មនុស្ស​នៅ​ជុំ​វិញ​ដែរ។ ​ហេតុ​នេះ ​កុំ​ខឹង​ច្រើន ​គួរ​តែ​រៀន​រម្ងាប់ចិត្ត និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ផាសុកភាព​ផ្លូវ​ចិត្ត៕11 Simple Ways to Relieve Stress Now - Life by Daily Burn

ក្រៅពីកម្ពុជា ថ្ងៃ ៧ មករា ក៏ជាថ្ងៃពិសេសមួយរបស់ប្រទេសប្រ៊ុយណេផងដែរ

0

ខណៈ​កម្ពុជា​កំពុង​អបអរ​ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍ ថៃ្ង​ទី ៧​មករា ក៏​ជា​ថ្ងៃ​ពិសេស​មួយ​ដែរ​សម្រាប់​ប្រទេស​ប្រ៊ុយណេ ដោយ​ប្រទេស​មួយ​នេះ​បាន​ចូល​ជា​សមាជិក​អាស៊ាន​កាល​ពី ៣៤​ឆ្នាំ​មុន។Cambodian People Participate Parade During Victory Editorial Stock Photo - Stock Image | Shutterstock Editorial

កាល​ពី​ថ្ងៃ​ទី ៧​មករា ឆ្នាំ ១៩៨៤ ប្រទេស​ប្រ៊ុយណេ​ បាន​ក្លាយ​ជា​សមាជិក​ទី​ ៦​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន។ ការចូលអាស៊ាននេះ កើត​ឡើង​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​ប្រទេស​មួយ​នេះ​បាន​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភពអង់គ្លេស។asean 1

តាំង​ពី​ចូល​រួម​ជាមួយ​អាស៊ាន ប្រ៊ុយណេ​បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​ជា​ច្រើន ក្នុង​នោះ​មាន កិច្ច​ប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​អាស៊ាន​បូក​បី (ចិន​ ជប៉ុន និង​កូរ៉េ​ខាង​ត្បូង) និង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​ជា​ដើម។ដោយឡែកកម្ពុជាយើង បានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ១៩៩៩៕

ប្រភព៖ MFA

ប្រជាជនទីក្រុងសាន់តូស ចេញមកឈរពេញដងវិថី ជូនដំណើរស្តេចបាល់ទាត់ Pele ជាលើកចុងក្រោយ

0

ពលរដ្ឋប្រេស៊ីលយ៉ាងច្រើនកុះករបាននាំគ្នាដើរពេញដងផ្លូវក្នុងទីក្រុងសាន់តូសដើម្បីចូលរួមពិធីដង្ហែសពវីរបុរសបាល់ទាត់នៃប្រទេសប្រេស៊ីលគឺលោក Pelé ជាលើកចុងក្រោយ ដែលលោកបានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ។Pele funeral sees over 200,000 mourners gather for final farewell to Brazil  legend | The Independent

ពលរដ្ឋដែលបានចូលរួមក្នុងពិធីដង្ហែសពស្តេចបាល់ទាត់ Pelé នោះគឺមានចំនួនសរុបប្រមាណជា ២៣០ ០០០នាក់ ដែលជាចំនួនមនុស្សដ៏ច្រើនមិនធ្លាប់មាននោះទេ។ គួររម្លឹកជូនថា អតីតកីឡាករជម្រើសជាតិប្រស៊ីលគឺលោក Pelé បានទទួលមរណភាពដោយជំងឺនៅក្នុងអាយុ ៨២ឆ្នាំ ហើយគិតត្រឹមពេលនេះ រូបគាត់គឺជាកីឡាករបាល់ទាត់តែមួយរូបគត់បានមានឱកាសឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup រហូតដល់ទៅ ៣ដង។ សម្រាប់ប្រទេសប្រស៊ីល លោក Pelé ត្រូវបានគេចាត់ទុកថាជាវីរបុរសបាល់ទាត់ ខណៈនៅលើពិភពលោកគេចាត់ទុករូបគាត់ជាស្តេចបាល់ទាត់ផងដែរ៕Funeral crowds line streets to honor 'King' Pelé in Santos, BrazilPele funeral held Tuesday in Santos, Brazil | CTV News

ប្រភព៖ BBC

រុស្ស៊ី សោកសៅនិងផ្ទុះកំហឹងចំពោះការស្លាប់ទាហានរាប់សិបនាក់ ក្នុងការវាយឆ្មក់របស់អ៊ុយក្រែននៅថ្ងៃចូលឆ្នាំសកល

0

អន្តរជាតិ៖ អ្នកកាន់ទុក្ខបានសម្តែងការសោកសៅ និងកំហឹងរបស់ពួកគេនៅថ្ងៃអង្គារនេះ នៅឯពិធីរំលឹកសាធារណៈដ៏កម្រមួយ ក្នុងប្រទេសរុស្ស៊ីចំពោះការស្លាប់ទាហានរាប់សិបនាក់ក្នុងការវាយឆ្មក់របស់អ៊ុយក្រែននៅថ្ងៃចូលឆ្នាំសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣។

នៅក្នុងការទទួលយកដ៏កម្រមួយ រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ទាហាន ៦៣នាក់ត្រូវបានសម្លាប់ នៅពេលដែលត្រូវបានទម្លាក់គ្រាប់បែកលើទីតាំងដាក់ពង្រាយបណ្តោះអាសន្នក្នុងទីក្រុងម៉ាគីអៀវកា (Makiivka) ដែលជាផ្នែកមួយនៃភាគខាងកើតអ៊ុយក្រែន ដែលកាន់កាប់ដោយពួកបំបែកខ្លួនដែលគាំទ្រទីក្រុងម៉ូស្គូចាប់តាំងពីឆ្នាំ ២០១៤។

ការទទួលស្គាល់ដ៏កម្រខាងលើរបស់ក្រសួងការពារជាតិរុស្ស៉ី បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកជាតិនិយមរុស្ស៉ី ដែលបានអំពាវនាវឱ្យទីក្រុងមូស្គូ ធ្វើការសងសឹក វិញជាបន្ទាន់។ ទីក្រុងកៀវ ក៏បានអះអាងដែរថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារលើទាហានរុស្ស៉ីនេះ ហើយថាទាហានរុស្ស៉ីរាប់រយនាក់ឯណោះត្រូវបានសម្លាប់។

គួរបញ្ជាក់ថា នេះជាការបាត់បង់ទាហានរុស្ស៉ីក្នុងចំនួនដ៏ច្រើនបំផុត នៅក្នុងសង្រ្គាមអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីឈ្លានពានចូលអ៊ុយក្រែន កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ដោយឡែក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ អ៊ុយក្រែនបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនរុស្ស៉ី ៣៩គ្រឿង នៅក្នុងយុទ្ធនាការរបស់ ទីក្រុងមូស្គូ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងរដ្ឋធានីកៀវ និងទីក្រុងជាច្រើនទៀត ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមក៕

Samsung ត្រកូល S លែងមាន Memory 128GB ទៀតហើយ

0

បើយោងតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុត ក្រុមហ៊ុនយក្សអាសុី Samsung កំពុងត្រៀមដាក់លក់ស្មាតហ្វូន Galaxy S23 ទាំងអស់ដែលមានអង្គចងចាំយ៉ាងហោចណាស់ 256 GB ឡើងទៅ។

អ្នកធ្វើឱ្យលេចធ្លាយបានបង្ហោះ ជម្រើសផ្ទុកសម្រាប់ S23 , S23+ និង Ultra គឺមាន៖

  • Samsung Galaxy S23 8RAM+ 256G
  • Samsung Galaxy S23+ 8Ram +256G
  • Samsung Galaxy Ultra 12Ram+256G, 512G, 1T

មិនតែប៉ុណ្ណោះ ចំពោះកាមេរ៉ាវិញ ក៏មានទំហំធំផងដែរ ពោលគឺដល់ 200MP ដែលជាទំហំដ៏ធំបំផុតមួយ មិនធ្លាប់មាននៃត្រកូល S របស់ Samsung។

តែយ៉ាងណាមិញ យើងរងចាំតាមដានបន្តទៀត តើថា Samsung នឹងធ្វើដូចព៏ត៌មានដែលបានបែកធ្លាយនឹងឬអត់?

ប្រភព៖ GSM Arena

សោកស្តាយ! Honda លែងជាគ្រូបង្វឹកកម្ពុជាទៀតហើយ

0

យោងទៅតាមការចេញផ្សាយរបស់ផេកផ្លូវការសហព័ន្ធបាល់ទាត់កម្ពុជា បានឱ្យដឹងថា “សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅ លោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ” នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣ នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ​ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ”។”May be a closeup of 1 person

សហព័ន្ធបាល់ទាត់កម្ពុជា ក៏បានបន្ថែមថា លោក Keisuke Honda នឹងបន្តភារ:កិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា “អាយុក្រោម ២២ឆ្នាំ” ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕May be an image of 5 people and outdoors