ប្រទេសមហាអំណាចអាសុី ចិន បានផលិតរថភ្លើងចាក់ថាមពលអ៊ីដ្រូហ្សែនបានសម្រេចហើយ ព្រមទាំងបានដាក់ឱ្យ ដំណើរការក្នុងប្រទេសចិន ដែរត្រូវបានគេដឹងថា ជារថភ្លើងដំបូងគេបង្អស់លើពិភពលោក ដែលដើរដោយថាមពលអ៊ីដ្រូហ្សែន។
រថភ្លើងដើរដោយថាមពលអ៊ីដ្រូហ្សែននេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះទេ ហើយក្រុមហ៊ុនដែលបានចូលរួមសហការបង្កើតរថភ្លើងនេះឡើងគឺមាន ២ ក្រុមហ៊ុន រួមមាន CRRC និង Chengdu Railway Group ។ 
ភាពអស្ចារ្យរបស់រថភ្លើងចាក់អ៊ីដ្រូហ្សែលនេះ គឺរាល់ការចាក់ថាមពលអ៊ីដ្រូហ្សែនម្តង អាចរត់បានចម្ងាយដល់ទៅ ៦០០គីឡូម៉ែត្រឯណោះ ហើយរថភ្លើងនេះមានល្បឿនលឿនបំផុត ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ។
ម្យ៉ាងវិញទៀត រថភ្លើងមួយនេះត្រូវបានគេដឹងថា មានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៥០២នាក់ ហើយអាចប្រើ 5G បានយ៉ាងលឿនថែមទៀតផងដែរ។
ទន្ទឹមនឹងនេះផងដែរ យោងតាមប្រភពពី NEA បានបង្ហាញថា ប្រទេសចិនអាចនឹងមានស្ថានីយ៍ចាក់អ៊ីដ្រូហ្សែន ២៧០កន្លែងនឹងសាងសង់រួចនៅចុងខែមិថុនា ឆ្នាំ២០២៣៕
ប្រភព៖ Samaa










