ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឱ្យដឹងថា លោកអាចរំលាយសភា និងប្រកាសបោះឆ្នោតមុនកំណត់នៅពេលសមស្របណាមួយ ក្រោយពីប្រជាប្រិយភាពគណៈរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកធ្លាក់ចុះនាពេលក្រោយនេះ ដោយសារបញ្ហាជាច្រើន ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍ NHK របស់ប្រទេសជប៉ុនថា លោកអាចរំលាយសភា និងប្រកាសបោះឆ្នោតមុនកំណត់នៅពេលសមស្រប ក្រោយពីប្រជាប្រិយភាពរបស់គណៈរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលលោកធ្លាក់ចុះនាពេលចុងក្រោយ ដោយសារបញ្ហាជាច្រើន មិនថារឿងការលាចេញពីតំណែងរបស់រដ្ឋមន្ត្រីជាច្រើនរូប និងសមាជិកសភាតំណាងរាស្ត្រមួយចំនួន ត្រូវបានគេចោទថាពាក់ព័ន្ធនឹងរឿងព្រះវិហារគ្រិស្តសាសនា ។ បញ្ហាទាំងអស់នេះហើយធ្វើឱ្យអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានគេលួចសម្លាប់កាលពីឆ្នាំមុន ។Prime Minister KISHIDA Fumio's Personal Timeline | The Government of Japan  - JapanGov -

លោក Kishida បញ្ជាក់ថា បញ្ហាកើតឡើងធ្វើឱ្យលោកមើលឃើញពីសារសំខាន់ក្នុងការជឿជាក់ខាងនយោបាយ ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីនៅតែជឿថា លោកនឹងបានទទួលតំណែង និងការជឿទុកចិត្តពីពលរដ្ឋក្នុងការបោះឆ្នោតជាថ្មី ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន ទាំងបញ្ហាសេដ្ឋកិច្ច អតិផរណា ខ្វះខាតកម្លាំងពលកម្ម បញ្ហាសន្តិសុខ និងចំនួនក្មេងកើតថ្មីតិចខ្លាំងពេក ។

លោក Kishida មានផែនការទៅកាន់៥ប្រទេសក្នុងក្រុម G7 (ប្រទេសឧស្សាហកម្មឈានមុខគេរបស់ពិភពលោក) គឺប្រទេសបារាំង អ៊ីតាលី អង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក មុនពេលជប៉ុនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេដឹកនាំ G7 នៅ Hiroshima ក្នុងខែឧសភានេះ ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជប៉ុននឹងសហការជាមួយប្រទេសសមាជិកផ្សេងទៀតចាត់ការបញ្ហាផ្សេងៗ និងរឿងប្រទេសរុស្ស៊ីប្រតិបត្តិការយោធានៅអ៊ុយក្រែនផងដែរ ៕ ប្រភព ៖ TNN World