ប្រទេសចិន៖ អាជ្ញាធរចិនបានព្យាករថាចរាចរណ៍អ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំនេះអាចនឹងកើន ឡើងទ្វេដង បើធៀបនឹងឆ្នាំមុនៗ បន្ទាប់ពីប្រទេសចិនបានសម្រេចបើកប្រទេសនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក Xu Chengguang អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនចិន បានបង្ហាញពី ការវិភាគទិន្នន័យបឋម ដោយគេរំពឹងថា ក្នុងឱកាសចូលឆ្នាំចិនឆ្នាំនេះ អាចមានអ្នកដំណើរសរុបធ្វើដំណើរតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសលើសពី ២.១ ពាន់លានដង ដែលកើនឡើងទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនត្រឹមតែ ១.៥ ពាន់លាននៃការធ្វើដំណើរ ដែលស្មើរនឹងការកើនឡើង ៩៩.៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានោះបើយោងតាមកាលវិភាគជើងហោះហើរប្រចាំថ្ងៃជាមធ្យមរបស់អ្នកដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិនរយៈពេល ៤០ ថ្ងៃដែលដំណើរការចាប់ពីថ្ងៃទី ៧ ខែមករា ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំនេះគឺប្រហែល ១១,០០០ ជើងក្នុងមួយថ្ងៃ ដែលស្មើនឹង ៧៣ ភាគរយ។ ហើយបើយោងតាមសមាសភាពចរាចរណ៍បានឱ្យដឹងបន្ថែមថាអ្នកដំណើរឆ្នាំថ្មីនេះ ភាគរយនៃការធ្វើដំណើរគឺជាអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ២៤ ភាគរយ និងអ្នកដំណើរសម្រាប់ការងារ និងជាការធ្វើដំណើរអាជីវកម្ម ព្រមទាំងការសំរាកលំហែកាយគឺប្រហែល១០ ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសចិនបាននិយាយថា ការធ្វើដំណើរក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានភាពមិនច្បាស់លាស់ មានភាពស្មុគស្មាញ និងពិបាកបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែលំហូរអ្នកដំណើរខ្ពស់បំផុត ខណៈពេលដែលប្រទេសកំពុងជួបជាមួយនឹងស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវិដ ដែលបានឈានដល់កម្រិតកំពូលនៃការរីករាលដាលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីប្រទេសចិនបានដោះសោប្រទេស ជាលទ្ធផលប្រជាជនចិនចំនួន ១.៤ ពាន់លាននាក់បានឆ្លងមេរោគ កូវីដ-១៩ យ៉ាងឆាប់រហ័សជាលើកដំបូង រហូតមន្ទីរពេទ្យនានាចង្អៀតជាមួយអ្នកជំងឺ និងឱសថស្ថានក៏មានការខ្វះខាតថ្នាំផងដែរ។

ទន្ទឹម នឹងនេះសហគមន៍អន្តរជាតិភ័យមានការព្រួយបារម្ភពីស្ថានការណ៍ក្នុងប្រទេសចិន និងបានជំរុញឱ្យអាជ្ញាធរចិនបញ្ចេញព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៃកូវីដ-១៩ នៅក្នុងប្រទេសឱ្យបានច្បាស់លាស់ និងតម្លាភាព៕ ប្រភព៖ pptvhd36