Home Blog Page 1906

ការនាំចេញផលិតផលកសិកម្មនៅប្រទេសវៀតណាមបានឡើងដល់កំពូល

0

វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមបានមើលឃើញថា តម្លៃនៃការនាំចេញ នៅឆ្នាំ២០២២ កើនឡើង ៩.៣% ធៀបនឹងឆ្នាំ ២០២១ ពោលគឺដល់ទំហំ ៥៣.២២ ពាន់លានដុល្លារ ដែលឈានដល់កម្រិតកំពូលថ្មីមួយ។USDA Opens New Office in Vietnam to Help Facilitate Increasing Agricultural Trade - Southeast AgNET

ប្រភពបន្តថា អតិរេកពាណិជ្ជកម្មក្នុងវិស័យកសិកម្ម នៅវៀតណាម បានកើនឡើង ៣០% ពោលគឺដល់ ៨.៥ ពាន់លានដុល្លារ។ វិស័យជលផលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើននេះ ដោយតម្លៃនាំចេញកើនឡើង ២៣.៨% ដល់ ១១ ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីមួយ បើទោះបីជាមានបញ្ហាកូវីដ១៩ និងការប្រើប្រាស់យឺតជាងនៅទូទាំងពិភពលោកក៏ដោយ។Agricultural, forestry and fishery exports reach new high amid pandemic

បង្ការ និងត្រីប្រា សុទ្ធតែត្រូវបានបង្ហាញពីកំណើននៃការនាំចេញ ក្នុងបង្គារ កើនឡើង ១៣ភាគរយ ខណៈដែលប្រភេទត្រីប្រា នៅវៀតណាម កើនឡើង ៧០ភាគរយ។ ក្នុងវិស័យកសិកម្មនេះដែរ ការនាំចេញកាហ្វេវៀតណាមបានឈានដល់ចំណុចសំខាន់ថ្មីមួយ ដែលមានទឹកប្រាក់ជិត ៤ ពាន់លានដុល្លារ ដោយគេដឹងថា សហគមន៍អឺរ៉ុបគឺជាអ្នកនាំចូលកាហ្វេវៀតណាមធំជាងគេ ហើយមានចំណែក ៣៩% នៃការនាំចេញសរុប ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុបនិងវៀតណាម៕

ប្រភព៖ VN Express

 

កម្លាំងអាវុធហត្ថចាប់ខ្លួនទាហានផ្កាយ២ម្នាក់ ក្រោយប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃ និងក្មួយ

0

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ពាក់ព័ន្ធប្រើប្រាស់ហិង្សា លើក្រុមគ្រួសារ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធនីភ្នំពេញ។

អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវបានបុរសជាមន្ត្រីយោធាពាក់ផ្កាយ២ ប្រើប្រាស់ហិង្សានោះមាន ប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0VsXhmYD9_RCiuO78VMd2CagB4SJn5NwUMsrZVK0ah5uIJjCQliCk79lOej390YqHzYGhhHwBOq8bjhlrkIR8j0tfLKhEKQtUMmKLsOaCaratMx9XBEFheauOJxsdl-sAjZC9n6qidw5LjIkIWGL_e8PAzzUoClU_DgIr_RPadSbxqk2L3l0XmCOp/s1280/photo_2023-01-09_09-16-44.jpg

ជនរងគ្រោះដោយអំពើហិង្សាពីសំណាក់មន្ត្រីយោធាបានរៀបរាប់គាត់តែងតែវាយរឿងអស់រយៈពេល៧ ទៅ៨ឆ្នាំហើយតែគាត់ជនរងគ្រោះចេះតែទ្រាំ មិនប្តឹងអីនោះទេ តែយប់កើតហេតុមន្ត្រីយោធា ដែលជាប្តីបាន រករឿងបគាត់ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺទើបគាត់ទ្រាំមិនបាន និងមានការភ័យខ្លាច គាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍ ភ្លាមកម្លាំងកងរាជអាវុធហត្ថបាន មកដល់ក៏នាំខ្លួនបុរសជាប្តីយកទៅសួរនាំ និងក្រោយមកបានមកឆែកយកកាំភ្លើងវែង២ដើម និបង់ជាច្រើនផងដែរ។

ជនដែលប្រើហិង្សាមានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ មុខងារបច្ចុប្បន្នធ្វើការនៅ នាយកដ្ឋានសរុប ក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់។

ចុងក្រោយជនរងគ្រោះសូមស្នើដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាផ្តល់យុត្តិធម៌ដល់គាត់ផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj56p3KkfksdZQuMj6fRnBpJ5fj4hJbNKGeYkfW-g-dDbn2IA34Te6XIYdxLFmPJXMsdcfSokGg0jyfeNokNDO6Ee-Va4s_WNnIC2jmdbYaKLeId0StF0cX4lx-4mglBdhZSSGg3tpS3qJUsnc00F4orsCBI2uTFr-WJqesUMsSW7bGlTv4NCTxXXBi/s569/photo_2023-01-09_09-16-49.jpg

អភិបាលខេត្តព្រះសីហនុ ដាក់បណ្ដាសាលើជនចង្រៃដែលកាច់បំបាក់ដើមក្ងោកអស់ជាច្រើនដើម ដាំនៅតាមបណ្តោយឆ្នេរ

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់បណ្ដាសាលើជនចង្រៃដែលបានកាច់បំបាក់ ដើមក្ងោកអស់ជាច្រើនដើម ដែលដាំនៅតាមបណ្តោយឆ្នេរ និងកំពុងលូតលាស់យ៉ាងល្អ។

លោកអភិបាលខេត្តបានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារថា “ដើមក្ងោកដែលដាំនៅតាម បណ្តោយឆ្នេរកំពុងលូតលាស់យ៉ាងល្អ តែត្រូវជនចង្រៃជាតិ កាច់បំបាក់ចោលអស់ជាច្រើនដើម ជននេះអោយជួបតែក្ដីវិនាសអន្តរាយ។មិនចង់ទេ តែទ្រាំមិនបាន»”។គួច ចំរើន៖ គ្មានការបិទក្រុងព្រះសីហនុទេ! — Cambonomist

សូមបញ្ជាក់ផងថា ករណីកាច់បំផ្លាញដើមឈើដែលរដ្ឋបាលខេត្តបានដាំលម្អរ នៅតាមផ្លូវក្នុង ក្រុងព្រះសីហនុនេះមិនមែនទើបតែកើតឡើងលើកទី១នោះទេ ដោយកន្លងមកក៏មានមនុស្សចង្រៃមួយ ក្តាប់តូច បានដើរដកដើមផ្កាអស់ជាច្រើនគុម្ព ដែលដាំលម្អរតាមសួនច្បារក៏ដូចជានៅតាមសួន ពុះទ្រូងផ្លូវផងដែរ បន្ថែមជាងនេះទៅទៀតក៏មានករណីចោរកម្មលួចកាត់ខ្សែរភ្លើងក្រោមដី តដាក់ភ្លើងបំភ្លឺ ផ្លូវពេលយប់ជាច្រើនលើកនៅតាមបណ្តោយផ្លូវនៅតំបន់ឆ្នេរសមុទ្រអូរត្រេះ និងផ្លូវជាច្រើនខ្សែរផ្សេងទៀត អស់ជាច្រើនរយម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu4ZyDDeL0KbkoMmnfJZpYhKz3KxpDYUj_nkMYTdstdSZqMrHMn9LqsdfcnaJPUD7DPjh1RAWx_pVPU0ABDPnOcWEiA9qCX7q2pqIbNxuEwYpKjP6GSbHkKL6EvKy9SRE7OpwZVC4JZrex26MDR-CL2CwsXNAsCPqu7vVX9QGkRcZGNjzl_jLnkdG2/s1280/photo_2023-01-09_09-10-38.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUQzfvFnC0hR3jTYsm0bWXNuH2uAeyAVIYeTIq36tco4GH8xm0EVA2xmU_UmJoD3q_LE2_KcZnTjeLoHXFf-96l0hOOYgYilkGgPiqcuWN3qiiC4136ydv_c-gdANqOWLF_G4BYnkG_MOqfTjnj5_dNeeZM6PS-Tex_W97JWSP1wAhEu0NWuupixR2/s1280/photo_2023-01-09_09-10-52.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy0Mju7P2-MLMGNlrY480HOCQTvIQ2Dhbs96LWIwRW73ajLqDRitwvRBtF6tplhjQgCxYGRmXVNb65u-gVQn7_hwd_epB5AuNmdydrhw4d3zCL_o6ymnXxBEage8UxGyxfFJgYLvfiAYo4_jH3x0SiWlg6vSAcwEjiN26_QkrNEt55VNHzUqDzwP7O/s1280/photo_2023-01-09_09-11-01.jpg

កក្រើកហើយ! បាល់ទះកម្ពុជា ត្រៀមប្រកួតមិត្តភាពជាមួយជម្រើសជាតិបារាំង

0

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅតែអាចរក្សាបានភាពខ្លាំង សម្រាប់ការប្រកួតប្រជែងនៅក្នុងស្រុក បន្ទាប់ពីបានយកឈ្នះក្រុម Cambodia Volleyball All Star ដោយលទ្ធផល៣សិតទល់២សិត (៣-២) នៅទីលានបាល់ទះនៃកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី៧ ខែមករា ហើយនេះជាការប្រកួតមិត្តភាពកម្តៅសាច់ដុំ ដើម្បីត្រៀមការប្រកួតអន្តរជាតិជាបន្តទៀត ក្នុងដំណើរឆ្ពោះទៅស្វែងរកមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ កម្ពុជា បានប្រាប់អ្នកសារព័ត៌មាន ក្រោយការប្រកួតថា៖ “គោលបំណងនៃការប្រកួតនេះ គឺដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៤ ផង និងជាការសមដៃកីឡាករ មុនពេលធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ”។

សម្រាប់ទិសដៅ ឈានទៅធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏មានគម្រោងរៀបចំឱ្យក្រុមជម្រើសជាតិបាល់ទះកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិរបស់ប្រទេសផ្សេងៗទៀត ផងដែរ ហើយបើតាមលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានឱ្យដឹងថា នៅក្នុងខែកុម្ភៈ ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបារាំង អាយុក្រោម១៩ឆ្នាំ នៅកីឡដ្ឋានព្រីនស៍៕

ទីក្រុងមួយក្នុងតំបន់ភ្នំហិម៉ាឡៃ កំពុងរអិលបាក់ដី តម្រូវជម្លៀសប្រជាជនចេញជាច្រើននាក់

0

បរទេស៖ ទីក្រុងតូចមួយរបស់ឥណ្ឌានៅតំបន់ភ្នំហិម៉ាឡៃ កំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការដួលរលំបាក់ដី រហូតដល់អាជ្ញាធរត្រូវជម្លៀសប្រជាជនរាប់រយគ្រួសារ ចេញពីតំបន់គ្រោះថ្នាក់។

កាលពីកន្លងទៅថ្មីៗនេះមានសេចក្ដីរាយការណ៍ឱ្យដឹងថា អាជ្ញាធរនៅក្រុង Joshiemath ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌាខាងជើងបានចេញបញ្ជាឲ្យបញ្ឈប់រាល់សកម្មភាពសាងសង់អាគារក្នុងទីក្រុងមួយស្ថិតនៅតំបន់ភ្នំហិម៉ាល័យដោយសារតែមានការរអិលបាក់ដីនៅតំបន់នោះ។

ជាលទ្ធិផលប្រាសាទមួយនៅតំបន់នោះបានរលំ  ផ្ទះ និងផ្លូវជាង ៦០០ ខ្នងមានស្នាមប្រេះ និងមានការខូចខាតជាខ្លាំង ហើយមនុស្សចំនួន ៦០គ្រួសារ ដែលស្មើរនឹង ៦០០ នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។

បើតាមសម្ដីរបស់អ្នកស្រុកក្នុងក្រុង Joshiemath បាននិយាយថា ពួកគេបានកត់សម្គាល់ឃើញមានស្នាមប្រេះនៅក្នុងផ្ទះរបស់ពួកគេមួយរយៈ ជាពិសេសក្រោយទឹកជំនន់កាលពីឆ្នាំ ២០២១។

ជាមួយគ្នានោះផងដែរលោក Ranjit Sinha មន្ត្រីជាន់ខ្ពស់នៃការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ បាន និយាយថាមូលហេតុនៃការបាក់នេះអាចជាបញ្ហាប្រព័ន្ធលូ ដែលជាលទ្ធផលទឹកបានជ្រាបហូរចូលក្រោមផ្ទះរបស់ប្រជាជនរហូតដល់ធ្វើឱ្យមានការបាក់ដីដែលជាតំបន់ជំរាលភ្នំ។

គួរបញ្ជាក់ផងដែរថា Joshimath គឺជាទីក្រុងតូចមួយដែលមានមនុស្សប្រហែល ២៥,០០០ នាក់ដែលមានទីតាំងនៅកម្ពស់ ៦,២០០ ហ្វីតពីលើនីវ៉ូទឹកសមុទ្រ ប៉ុន្តែវាជាផ្លូវធម្មយាត្រាដ៏សំខាន់សម្រាប់អ្នក កាន់សាសនាហិណ្ឌូ ដោយជារៀងរាល់ឆ្នាំមានអ្នកធ្វើធម្មយាត្រារាប់ម៉ឺននាក់ឆ្លងកាត់ទីក្រុងនេះតាមផ្លូវរបស់ពួកគេទៅកាន់ Badrinath  និងទៅកាន់កន្លែងធ្វើធម្មយាត្រាផ្សេងទៀត៕ ប្រភព៖ Thairath

ភ្ញៀវទេសចរចូលប្រទេសថៃត្រូវអនុវត្តតាម៧លក្ខខណ្ឌនេះ

0

ប្រទេសថៃ ៖ ខណៈចិនជាប្រទេសដែលមានផែនដីធំបើកប្រទេសនៅថ្ងៃទី៨ ខែមករា ថៃបានចេញលក្ខខណ្ឌ៧ចំណុចសម្រាប់ភ្ញៀវទេសចរចូលមកប្រទេសរបស់ខ្លួន ដូចជា ត្រូវចាក់វ៉ាក់សាំង មានធានារ៉ាប់រងសុខភាព និងពាក់ម៉ាស់ ដោយអនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ ។

លោក Sak Siam Chidchob រដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃ បានរៀបរាប់ពីលក្ខខណ្ឌចំនួន៧ សម្រាប់អ្នកដំណើរចូលមកកាន់ប្រទេសថៃ ដូចជា ៖

១-អ្នកដំណើរមានអាយុលើសពី១៨ឆ្នាំ ត្រូវបង្ហាញឯកសារបានចាក់វ៉ាក់សាំងគ្រប់២ម្ជុល ឬលិខិតពីពេទ្យបញ្ជាក់ថា បានជាសះស្បើយពីកូវីដ-១៩ និងមិនលើសពី៦ខែ (១៨០ថ្ងៃ) ចំណែកអ្នកដំណើរដែលមិនបានទទួលវ៉ាក់សាំង ត្រូវមានលិខិតពីពេទ្យ និងបង្ហាញហេតុផល ។
២-អ្នកដំណើរមកពីប្រទេសដែលមានវិធានការការពារមិនឱ្យអ្នកឆ្លងកូវីដធ្វើដំណើរត្រឡប់ចូលប្រទេស ត្រូវមានធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលកូវីដជានិច្ចអំឡុងពេលធ្វើដំណើរក្នុងប្រទេសថៃ និងបន្ថែម៧ថ្ងៃទៀតសម្រាប់អ្នកមកបំពេញបេសកកម្ម និងត្រូវមានលិខិតធានាពីផ្នែកបេសកកម្ម ។Thailand Aims to Turn Away From Mass Tourism, Target the Wealthy - Bloomberg៣-អ្នកដំណើរកាន់លិខិតឆ្លងដែនថៃ គឺទទួលបានការលើកលែងក្នុងការពិនិត្យឯកសារចាក់វ៉ាក់សាំង និងឯកសារធានារ៉ាប់រងសុខភាព ។
៤-អ្នកដំណើរដែលប្តូរជើងយន្តហោះ គឺទទួលបានការលើកលែងលើការពិនិត្យឯកសារចាក់វ៉ាក់សាំង និងឯកសារធានារ៉ាប់រងសុខភាព ។ អ្នកដំណើរទាំងនេះត្រូវអនុវត្តតាមវិធានការដែលកំណត់ដោយប្រទេសថៃ ។
៥-ផ្នែកហោះហើរនានាត្រូវពិនិត្យឯកសារដែលបានរៀបរាប់ខាងលើ បើអ្នកដំណើរណាមិនអាចបង្ហាញឯកសារទាំងនេះ ខាងផ្នែកហោះហើរត្រូវបដិសេធមិនឱ្យពួកគេធ្វើដំណើរ ។Travelling in Thailand | Real Gap Experience៦-ផ្នែកហោះហើរត្រូវប្រកាន់ភ្ជាប់នូវវិធានការពាក់ព័ន្ធ និងអនុវត្តតាមការណែនាំដែលសមស្រប ដូចជា តម្រូវឱ្យអ្នកដំណើរពាក់ម៉ាស់ជានិច្ចក្នុងពេលធ្វើដំណើរ លើកលែងតែពេលទទួលទានអាហារ ឬពេលមានហេតុការណ៍បន្ទាន់ ។
៧-អ្នកដំណើរដែលមានរោគសញ្ញាកូវីដ-១៩ ក្នុងពេលធ្វើដំណើរ នឹងត្រូវទទួលការណែនាំឱ្យពួកគេពិនិត្យការឆ្លងរោគពេលធ្វើដំណើរ ដល់គោលដៅ ។

លក្ខខណ្ឌទាំង៧ខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ៕

ប្រភព ៖ sanook

អ្នកឧកញ៉ា សុខ គង់ ទម្លាយពីមូលហេតុពិតនៃការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ

0

ភ្នំពេញ៖​ ​គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រលើខ្នងភ្នំបូកគោ គឺដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង គឺជាស្នាដៃនៃការរចនាប្លង់ស្ថាបត្យកម្មរបស់កូនខ្មែរយើងនាសម័យតេជោ។ នេះបើយោងតាមការប្រាប់ឱ្យដឹងពីសំណាក់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល។

ទស្សនាទានព្រះពុទ្ធសាសនានៃទម្រង់ធរណីមាត្រ គឺចតុកោណការេតំណាងឲ្យធាតុទាំងបួននៃជីវិត(ទឹក ដី ភ្លើង ខ្យល់) និងរង្វង់ តំណាងឲ្យវាលវដ្តសង្ខារ (កើត ចាស់ ឈឺ ស្លាប់) និងដោយឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី ទស្សនាទានស្ថាបត្យកម្មដែលជាធាតុដ៏សំខាន់នៃការរចនាប្លង់ស្ថាបត្យកម្មព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ(មង្គលទាំង១០៨របស់ព្រះអង្គ) គឺកើតចេញពីការសំយោគបញ្ចូលគ្នានូវរចនាប័ទ្មរបស់បុព្វបុរសខ្មែរជាច្រើនសម័យកាល ដែលក្នុងនោះរួមមាន ព្រះពុទ្ធប្បដិមា (រចនាប័ទ្មបាយ័ន និងសម័យកណ្តាល) បល្ល័ង្កផ្កាឈូក (រចនាប័ទ្មគូលែន) ខឿន ក្តារបែនឬរានហាល និងបង្កាន់ដៃនាគ (រចនាប័ទ្មអង្គរវត្ត) ថាសជណ្តើរគ្រប់ទិស (រចនាប័ទ្មកោះកេរ) និងរចនាប័ទ្មខ្មែរផ្សេងៗជាច្រើនទៀត រួមសំយោគបញ្ចូលគ្នាបង្កើតបានជារចនាប័ទ្មខ្មែរថ្មី ស.វ ទី២១ នាសម័យតេជានៃសុខសន្តិភាព និងការអភិវឌ្ឍ។

គម្រោងប្លង់ស្ថាបត្យកម្មព្រះពុទ្ធប្បដិមាដែលខ្ពស់ជាងគេនៅកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗលើពិភពលោកនេះ ត្រូវបានសំរិតសំរាំងរចនាប្លង់ដោយស្ថាបត្យករកូនខ្មែរ និងមានការប្រជុំពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់បំផុតនៃកិច្ចប្រជុំអន្តរក្រសួងរួមមានក្រសួងបរិស្ថាន ក្រសួងធម្មការ និងសាសនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត អាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងការឯកភាពគ្រាំទ្រដោយគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមការងាររបស់លោកក្នុងនាមក្រុមហ៊ុន សុខាអូតែល បាននឹងកំពុងសិក្សាប្លង់មេដើម្បីរៀបចំគម្រោងព្រះពុទ្ធប្បដិមាដ៏ធំនេះ ឲ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ព្រះពុទ្ធសាសនាកម្រិតអន្តរជាតិ។
ព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ នឹងបង្កើតជាសក្តានុពលទេសចរណ៍សាសនា ទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ ហើយព្រះអង្គនឹងគង់ប្រថាប់ជាទីសក្ការៈដ៏ឧត្តុង្គឧត្តមបំផុត ជាសម្បត្តិវប្បធម៌សាសនារបស់ជាតិខ្មែរតរៀងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

មិនមែនដក១ ឬក៏២ ប៉ុន្តែដកបញ្ឈរជើងរហូតទៅ១៤នាក់ ករណីឃាត់ជនជាតិចិនបើកបរល្មើសល្បឿន

0

ខេត្តតាកែវ​៖ ករណីបុរស​ជនជាតិចិនម្នាក់ បើកឡានល្មើសល្បឿនកំណត់ ហើយ​ត្រូវ​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ និងមានការប្រតាយប្រតប់​គ្នា នាំឱ្យចិនរងរបួស​ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បានចេញសេចក្តីបំភ្លឺ។ ករណីនេះ ប៉ូលិសចរាចរណ៍ ១៤នាក់ ដែល​ដាក់​គោលដៅត្រួតពិនិត្យ​ការអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ៣ ត្រូវបាន​សាកសួរ និងបញ្ឈរ​ជើង​ផងដែរ​។

គួររំលឹកថាមានគណនីហ្វេសប៊ុក របស់ជនជាតិចិន បានផុសផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា «ជម្រាប​សួរ​នាយករដ្ឋមន្ត្រីៈ ខ្ញុំជាបុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍នីតិរដ្ឋចិន ខ្ញុំចង់​ផ្តល់យោបល់ជូនអ្នកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីភ្នំពេញ ដល់គីឡូម៉ែត្រលេខ ៦៨ ខ្ញុំហួសល្បឿនកំណត់៣០% សង្ស័យវាស់ល្បឿនខុស មិនអាចបើកឡានធំបានលឿនពេក ប៉ូលិសចរាចរណ៍ឃើញខ្ញុំជាជនជាតិចិន ក៏ចង់ផាកពិន័យ១០០$ ខ្ញុំក៏យកហេតុផលមកដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន បណ្តាលឱ្យខាតបង់រដ្ឋាភិបាល និងប្រទេសជាតិ ខ្ញុំថតរូបប្រមូលភស្តុតាង ប្រមូលលុយមិនចេញវិក័យបត្រ ប៉ូលីស ០៥នាក់ មកឆក់ឧបករណ៍វីដេអូ និងទូរស័ព្ទដៃជាច្រើននាក់ វាយដំខ្ញុំរបួសជាច្រើនកន្លែង។ ប៉ូលិស​បានលុ​បរូបថតទាំងអស់របស់ខ្ញុំ ដែលប្រមូលភស្តុតាង និងប្រមូលលុយ នៅទីបំផុតខ្ញុំត្រូវបានគេឱ្យចាកចេញ​ដោយគ្មានវិក័យបត្រចំនួន ៥០$»។

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បន្តថា «បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បាន​បញ្ជាឱ្យបង្កើតក្រុមការងារមួយ ធ្វើការស្រាវជ្រាវបន្ទាន់ ដើម្បីស្វែងរកការពិត និងបំភ្លឺជូនសាធារណៈជន ចំពោះករណីនេះដែរ តាមរបាយការណ៍បឋម គឺកើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខណៈពេលកម្លាំងចរាចរណ៍​ផ្លូវគោកគោលដៅផ្លូវជាតិលេខ៣ ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ហាក់ ជាប្រធានក្រុម និងសមាជិកចំនួន ១៣នាក់ ចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់​ស្ដីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់ នៅចន្លោះគីឡូម៉ែត្រ​លេខ៦៨-៦៩ ស្ថិតក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងពេលអនុវត្តកម្លាំង​ជំនាញបានពិនិត្យឃើញរថយន្តមួយគ្រឿងម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7701 ជិះម្នាក់ឯង បើកបរពីជើងទៅត្បូង ក្នុងល្បឿន ១០៦គីឡូម៉ែត ក្នុងមួយម៉ោង ខណៈដែលល្បឿនអតិប្បរមានៅទីតាំងបានកំណត់ត្រឹមតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ(លើសល្បឿន២៦គីឡូម៉ែត្រក្នុងមួយម៉ោង)​។ ដោយត្រូវធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន ១៥០,០០០៛ តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ត្រង់មាត្រាទី៧ ចំណុច ច បើកបរលើស​ល្បឿនកំណត់ ចាប់ពី២០ដល់២៩គីឡូម៉ែត្រក្នុងមួយម៉ោង»។

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បន្ថែម​ថា «ខណៈពេលដែលកម្លាំងជំនាញ​កំពុងបង្ហាញឱ្យអ្នកបើកបរជាជនជាតិចិន (មិនចេះនិយាយខ្មែរ) បានឃើញស្រាប់តែ ជនជាតិចិនខាងលើ បានស្រែកឡូឡា បញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់នគរបាល មានចរឹកច្រង៉េងច្រង៉ាង ក្នុងន័យប្រកែកមិនទទួលស្គាល់កំហុស បើទោះជាសមត្ថកិច្ច​បានបង្ហាញរូបភាពរថយន្ត ផ្លាកលេខរថយន្ត នៅក្នុងម៉ាស៊ីនចាប់ល្បឿនក៏ដោយ។ ដោយសារជនជាតិចិនមិនចេះខ្មែរ នគរបាលបានពន្យល់ណែនាំឱ្យហៅទូរស័ព្ទ(ខល)ទៅអ្នកបកប្រែ តែជនជាតិចិននោះមិនបានធ្វើតាមទេ ដោយយកទូរស័ព្ទមកថត​នគរបាលតែម្តង»។

សេចក្តីបំភ្លឺ បន្តថា «ទោះនគរបាល​បានណែនាំកុំឱ្យថតក៏ដោយ ទើបនគរបាលនៅគោលដៅ បានព្យាយាមឃាត់សកម្មភាព តែយ៉ាងណាក្តីជនជាតិចិននៅតែចចេស និងបានទាញទូរស័ព្ទពី​នគរបាលវិញ ព្រមទាំងទះតុ និងចង្អុលមុខនគរបាលនារី ដែលនៅអង្គុយតុ ចេញវិក័យបត្រ រហូតដល់នគរបាលជាបុរសមកអន្តរាគមន៍ ទើបមានការរុញច្រានគ្នាឱ្យចេញពីតុធ្វើការ​នៅគោលដៅ មិនមែនជាករណីប្រើអំពើហិង្សានោះទេ។ មួយសន្ទុះ​ក្រោយមក ដោយសារតែនិយាយគ្នាស្តាប់មិនបានផង មិនចង់ឱ្យមានបញ្ហាកាន់តែធំ នគរបាលគោលដៅ​ក៏បានអនុញ្ញាតឱ្យជនជាតិចិនបើករថយន្តចេញទៅ ដោយមិនបានទាមទារការ​ពិន័យទឹកប្រាក់១០០ដុល្លា និងមានការឱ្យប្រាក់៥០ដុល្លាដូចការលើកឡើងនោះទេ ទាំងដែលនគរបាលគ្រាន់តែបានបង្ហាញនូវចំនួនទឹកប្រាក់តាមវិក័យបត្រប៉ុណ្ណោះ»។

សេចក្តីបំភ្លឺ បន្ថែមថា «ទន្ទឹមនឹងនេះ មន្ត្រីនគរបាលគោលដៅ ដែលមានបញ្ហាជាជនជាតិ​ចិនខាងលើ បច្ចុប្បន្នការិយាល័យជំនាញ បានកំពុងធ្វើការសាកសួរបន្ថែម និងបញ្ឈរជើងជា​បណ្តោះ​អាសន្ន រងចាំលទ្ធផលនៃការស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍​ជូនថ្នាក់ដឹកនាំ និង​មានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញ​មានការ​អនុវត្តខុសគោល​ការណ៍ និងរង់ចាំជួបបំភ្លឺជានិច្ចពីសំណាក់ជនជាតិចិនខាងលើ ដើម្បីស្រាយបន្ទិលជូនសាធារណៈ និងជៀសវាងនូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ»៕ ​

 

 

ជីវិតមនុស្ស២ពាន់លាននាក់ នឹងជួបគ្រោះថ្នាក់នៅឆ្នាំ២១០០

0

៦៨ ភាគរយ ឬជាង២ភាគរយ៣នៃផ្ទាំងទឹកកករបស់ ពិភពលោកនឹងរលាយបាត់ ប្រសិនបើកំដៅរបស់ភពផែនដី ចេះតែបន្តកើនឡើងក្នុងអត្រាបច្ចុប្បន្នរហូតដល់២,៧អង្សាសេនៅឆ្នាំ២១០០ ដោយយ៉ាងហោចណាស់ពាក់កណ្តាលនៃការបាត់ បង់ នោះ នឹងកើតឡើងក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។Two-thirds of world's glaciers to melt completely out of existence by the year 2100, scientists predict - Independent.ie

ការបាត់បង់បែបនេះមានន័យថា អឺរ៉ុបកណ្តាល ភាគខាងលិច កាណាដា និងសហរដ្ឋអាមេរិក នឹងស្ទើរតែគ្មានផ្ទាំងទឹកកក នៅសេសសល់។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថា ទោះបីជាពិភពលោកសម្រេចបានផែនការទប់កម្ដៅឱ្យនៅត្រឹម ១,៥ អង្សាសេ (ធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម) តាមកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីអាកាសធាតុក៏ដោយ ក៏ផ្ទាំង ទឹកកករបស់ផែនដីចំនួន ៤៩ ភាគរយ នឹងត្រូវរលាយទាំង ស្រុកនៅឆ្នាំ ២១០០ ដែរ។Melting of polar ice shifting Earth itself, not just sea levels – Harvard Gazette

គួរបញ្ជាក់ថា ការសិក្សារបស់ទស្សនាវដ្តី Science អំពីការបាត់ បង់ផ្ទាំងទឹកកកនេះ មិនបានរាប់បញ្ជូលពីស្រទាប់ទឹកកក (Ice Sheets) នៅទ្វីបអង់តាកទិក និងតំបន់ហ្រ្គីនលែននោះទេ។ យ៉ាងណាក៏ដោយ ការបាត់បង់ផ្ទាំងទឹកកកដ៏មហាសាល នឹងរួម ចំណែកយ៉ាងខ្លាំងដល់ការកើនឡើងនៃនីវ៉ូទឹកសមុទ្រ គំរាមកំហែង ការផ្គត់ផ្គង់ទឹកដល់ប្រជាជនរហូតដល់ ២ពាន់លាននាក់ ហើយបង្កើនហានិភ័យនៃគ្រោះថ្នាក់ធម្មជាតិ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ផ្សេងៗដូចជាទឹកជំនន់ជាដើម។Zombie ice from Greenland will raise sea level 10 inches : NPR

ប្រហែល ១០ ភាគរយ នៃផ្ទៃផែនដី គ្របដណ្តប់ដោយផ្ទាំងទឹកកក ដែលផ្ទុក ៧០ ភាគរយនៃទឹកសាបរបស់ភព។ ការរលាយផ្ទាំងទឹក កកលើភ្នំ ត្រូវបានគេជឿថា បានរួមចំណែកដល់ការកើនឡើ ងជាង១ភាគ៣នៃនីវ៉ូទឹកសមុទ្រ។

តាមពិតទៅ ការបាត់បង់ដ៏ច្រើននេះមិនអាចជៀសផុតបាននោះទេ ប៉ុន្តែកំណើនកម្ដៅគឺជាដើមហេតុដែលធ្វើឱ្យកាត់បង់មានទំហំធំបែបនេះ។ដូច្នេះការចេញសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ គឺជាគន្លឹះដោះស្រាយ៕The Melting of Greenland's "Zombie Ice" Might Raise Ocean Levels — Transcontinental Times

ប្រភព៖ Al Jazeera

ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ

0

ខ្ញុំបាទសូមគោរពរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ថ្ងៃអាទិត្យ ២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀលនៅសាលមហោស្រពខេត្តក្រចេះ ខ្ញុំបាទ អ៊ុយ ភារក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ តំណាងឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងឯកឧត្តម ហេង សុថា ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា អមដំណើរដោយ៖
(១)-លោកជំទាវ ខាំ សុភាព អនុប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយក្រុងក្រចេះ
(២)-លោក ញឹប វិចិត្រ ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានសង្កាត់កោះទ្រង់
(៣)-លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCK9Yz_Q_HZwbVb5ySN-kxLV6gEMMK3xzXF-FytGa0B1Fg6uGhPtJ8vAk019jNTyyDG9GdjeGkh9LeCTrT9pRPJ2sb7hv9yrzZlVVxdjlNi0jJF-3YYVE_D7sUiqaJDxYgYdAsAtEhChgiL2C4Iu_YwI4okvtl_kPASZDLMQTE6V0Zag4Gb0awcb1b/s1280/photo_2023-01-09_07-47-08.jpg
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ, គណៈកម្មាធិការគណបក្សក្រុង, គណៈកម្មាធិការគណបក្សសង្កាត់ទាំង ៥, ប្រធាន អនុប្រធាន គណៈកម្មាធិការសាខាបក្សភូមិ, ប្រធាន អនុប្រធាន សាខាចំណុះគណបក្សសង្កាត់ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤៣នាក់ ។

ក្រោយពីបានអានសន្ទរកថាសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ដោយលោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង និងចំណាប់អារម្មណ៍តំណាងអង្គមិទ្ធិញ រួចមក ខ្ញុំបាទបានមានចំណាប់អារម្មណ៍ និងមតិសំណេះសំណាលផ្តាំផ្ញើមួយចំនួន ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

១- សូមសមាជិក សមាជិកា នៃអង្គមីទ្ទីង ត្រូវចងចាំជានិច្ច នូវស្មារតី ថ្ងៃ៧ មករា ១៩៧៩ គឺជាទិវាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលេីរបបប្រល័យពូជសាសន៍ ប៉ុល ពត

២- មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ទេីបមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ ៖ មានសន្តិភាព មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ

៣- ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសន្តិភាព ស្ថេរភាព និងរីកចំរេីនលេីគ្រប់វិស័យ ” អរគុណ សន្តិភាព អរគុណ នយោបាយឈ្នះ ឈ្នះ”

៤- ចូររួមគ្នាថែរក្សាស្មារតី ៧មករា អោយស្ថិតស្ថេរជាអមតៈ និងភ្លឺចែងចាំងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfM48vsbsfbOZsZwO8yVg82Kt-XeQ3boKcCYkhdPqYCnsAiL_pfsWiuMqZ0tq_i5rcby4wsEbbotf46Muip4NqmW9C_MLdDRI66y8bXDv_UoW7F_MZ_DPrh1oDOr_0OEL1itb6hNNoNcTyOJFHSrRrVkgPm66T2sznyWVogmHfS5qLBsg4L6VpQrVf/s1280/photo_2023-01-09_07-47-47.jpg

មុននឹងបញ្ចប់ខ្ញុំបាទបានប្រគល់កុំព្យូទ័រដល់គណប្សសង្កាត់ក្រចេះចំនួន ០១គ្រឿង និងគណបក្សសង្កាត់អូឬស្សីចំនួន ០១គ្រឿង សម្រាប់បម្រើការងារក្នុងគណបក្សសង្កាត់ សរុបថវិកាអស់ចំនួន ៩០០ដុល្លា។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាជ្រាប!

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ អ៊ុយ ភារក្សhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQACgLqLXD-g3HJv9sTaMyxhpji4vrUS7nyVTapf4uKOXtAXQL7iD2K0-Tqe1J8-wzVGmbYYjqHCJN8QS_vwtf6JA2uXm6lggPuw1t5dv60NZpcErPuRzp6MqgL2KZSZILZXSojO48koBenbP6G6YzaJHhri1tL0srG8jXzABIb686qcx6nhMZmZ_3/s1280/photo_2023-01-09_07-47-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwjfiIPmByJtKV7C1Df9dFa1ozQ9hTSNSZA3aKCXLCwL1FmWEz_JJIcbPmd506G6gC07PjlqpHURo_tVgFPziC8ht1RCIorxewaqCmW0Xvle60RS3zbezZLZRFaKgbVtLXeTxp1KxRVB9MPaZsU7yh8J-RbFYxnWePp9wYAPZ2dxlqfO5T_hJlAHB3/s1280/photo_2023-01-09_07-48-18.jpg