ប្រទេសចិន៖ បន្ទាប់ពីចិនបានបើកទ្វាប្រទេសឡើងវិញនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ គេបានឱ្យដឹងថាប្រជាជនចិនជាច្រើនបានកក់សំបុត្រធ្វើដំណើរទៅក្រៅប្រទេស ដែលភាគច្រើនក្នុងគោលដៅទេសចរណ៍។ ក្នុងនោះប្រទេសដែលជាគោលដៅទេសចរសម្រាប់ប្រទេសចិនគេបានឱ្យដឹងថាមាន៥ប្រទេសដែលជាកំពូលប្រទេសដែលចិនធ្វើដំណើរទៅច្រើនជាងគេ។

នាថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន Trip.com ដែលជាក្រុមហ៊ុនផ្តល់សេវាធ្វើដំណើរឈានមុខគេលើពិភពលោកបានបង្ហើបឱ្យដឹងថាការកក់សំបុត្រសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសបានកើនឡើង ២៥៤ភាគរយ ចាប់ពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅ  មុនមួយថ្ងៃ បន្ទាប់ពីការប្រកាសជាផ្លូវការរបស់ប្រទេសចិនក្នុងការបើកប្រទេសឡើងវិញនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣។ ដែលនេះមានន័យថាអ្នកដំណើរចេញក្រៅប្រទេសភាគច្រើនគឺជាប្រជាជនចិនចំពោះវិស័យទេសចរណ៍។

ជាមួយគ្នានោះ ដោយផ្អែកលើចំនួននៃការកក់ដ៏ខ្ពស់នេះ Trip.com បានរកឃើញថាគោលដៅកំពូលទាំង ៥ ដែលប្រជាជនចិនកក់ជើងហោះហើរទៅភាគច្រើនគឺ ប្រទេសសិង្ហបុរី កូរ៉េខាងត្បូង ហុងកុង ជប៉ុន និង ប្រទេសថៃដែលជាប្រទេសជិតខាងរបស់យើង។

សូមបង្ហាញថា សិង្ហបុរីជាគោលដៅទីមួយ នៃការកក់សំបុត្រចេញដំណើររបស់ចិន ដែលបានកើនឡើងចំនួនរហូតដល់ ៦ ដង។ ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងត្បូង ហុងកុង ជប៉ុន និង ប្រទេសថៃ មានចំនួនកើនឡើងជាមធ្យមពី ៣ទៅ ៤ដង។

ជាមួយគ្នានោះគេបានឱ្យដឹងបន្ថែមថា សម្រាប់ប្រទេសទាំង ៥ ដែលជាគោលដៅទេសចររបស់ចិន ភាគច្រើនជាអ្នកដំណើរមកពី សៀងហៃ វីងឃីង ក្វាងចូវ ចេងទូ និងហាំងចូវ។

ទោះជាយ៉ាងណាក៏ដោយបើទោះបីជាគោលដៅទេសចរណ៍កំពូលទាំង ៥ របស់ចិនស្ថិតក្នុងតំបន់ អាស៊ី និង មានភាពជិតស្និទ្ធជាមួយប្រទេសចិនក៏ដោយ។ ប៉ុន្តែការហោះហើរទៅកាន់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី ក៏កំពុងតែមានការកើនឡើងដូចគ្នា។

បន្ថែមពីនោះវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ក្រៅប្រទេសចិន (COTRI) បានប៉ាន់ប្រមាណថានៅឆ្នាំ ២០២៣ ភ្ញៀវទេសចរចិនប្រហែល ១១៥ លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅក្រៅប្រទេសនៅឆ្នាំនេះ ខណៈពេលដែលការព្រួយបារម្ភជាសកលនៅតែមានអំពីស្ថានការណ៍កូវីដ-១៩ របស់ប្រទេសចិន៕ ប្រភព៖ pptvhd3