ប្រទេសស៊ុយអែត ៖ អាជ្ញាធរស៊ុយអែតបានត្រឡប់មកប្រើប្រាស់ប្រព័ន្ធកេណ្ឌទាហានម្តងទៀត និងបង្កើនថវិកាការពារជាតិស្មើ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ។

រដ្ឋាភិបាលស៊ុយអែតទទួលស្គាល់ថា បានស្តារឡើងវិញក្នុងការកេណ្ឌទាហាន រហូតដល់ការចល័តជនស៊ីវិលសម្រាប់បេសកកម្មសង្គ្រោះបន្ទាន់ផ្សេងៗ និងបង្កើនថវិកាការពារជាតិស្មើ២% នៃផលិតផលក្នុងស្រុកសរុប ។ លោកនាយករដ្ឋមន្ត្រី Ulf Christerson ឱ្យដឹងថា រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តក្នុងសប្តាហ៍នេះ ។Volodymyr Zelensky visits recaptured Izium in eastern Ukraine

លោក Karl-Oscar Bohlin រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលខុសត្រូវផ្នែកការពារជនស៊ីវិលរបស់ស៊ុយអែតថ្លែងថា គម្រោងនេះនឹងដឹកនាំជនស៊ីវិលឱ្យទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវក្នុងផ្នែកសង្គ្រោះផ្សេងៗនៅទីក្រុង បង្កើនសមត្ថភាពឆ្លើយតប គ្រប់គ្រងស្ថានភាពអាសន្ន ឬការវាយលុកដែលអាចកើតមានឡើង ។ លោកបន្តថា រដ្ឋាភិបាលមានចំណែករួមក្នុងការធ្វើការងារឱ្យទូលំទូលាយ ហើយស្នើសុំការកេណ្ឌទាហានក្នុងផ្នែកផ្សេងទៀតរបស់គម្រោងការពារជនស៊ីវិល ។As Western Arms Pour Into Ukraine, Zelensky Promises Victory - The New York  Times

ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់ទេថា គម្រោងខាងលើនេះនឹងមានជនស៊ីវិលចូលរួមប៉ុន្មាននាក់ ប៉ុន្តែសារព័ត៌មានក្នុងតំបន់បញ្ជាក់ថា ពលរដ្ឋប្រមាណ៣.០០០នាក់អាចត្រូវគេហៅចូលក្នុងគម្រោងនេះជាលើកដំបូង ។ វាបានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនការពារប្រទេសរបស់ស៊ុយអែតក្នុងសម័យសង្គ្រាមត្រជាក់ ។

គួរបញ្ជាក់ថា ការកេណ្ឌជនស៊ីវិលរបស់ស៊ុយអែតត្រូវបានផ្អាកកាលពីឆ្នាំ២០០៨កន្លងមក ដោយទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ បានឈប់ធ្វើជាអ្នកនៅកណ្តាល ហើយសុំចូលរួមជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បន្ទាប់ពីមានទំនាស់រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ៕

ប្រភព ៖ TNN World