បរទេស៖ ក្រុមអ្នកគ្រប់គ្រងអាវុធ បរិស្ថាន និងក្រុមសកម្មជនដទៃទៀតជាង ១០០ ផ្សេងទៀតបានអំពាវនាវឱ្យរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ចេញការសុំទោសជាផ្លូវការ ព្រមទាំងផ្តល់សំណងសមរម្យដល់កោះ Marshall  សម្រាប់ផលប៉ះពាល់នៃការសាកល្បងនុយក្លេអ៊ែរដ៏ធំតាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ និងឆ្នាំ ១៩៥០។

នាថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថាក្រុមសកម្មជន ដឹកនាំដោយសមាគមគ្រប់គ្រងអាវុធ រួមជាមួយនឹង Greenpeace ដែលជាក្រុមគ្រូពេទ្យសម្រាប់ទំនួលខុសត្រូវសង្គម និង Marshall Lease Education Initiative (MEI) បានដាក់លិខិតមួយទៅកាន់លោក Joe Biden កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ដោយជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគោរពការសន្យារបស់ខ្លួនក្នុងការការពារបរិស្ថាននៅលើកោះMarshall ក្រោយក្នុងការចរចាបន្តជាមួយគ្នា ទាក់ទងនឹងការបន្តកិច្ចព្រមព្រៀងទំនាក់ទំនងសេរី (COFA) ដែលផ្អែកលើទំនាក់ទំនងជាមួយទឹកដីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។

ពិតណាស់កន្លងមកប្រទេសកោះនេះរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប៉ុន្តែក្រោយមកអ្នកវិភាគជាច្រើនបានព្រមានថា ទំនាក់ទំនងរវាងតំបន់ទាំងពីនេះ បានបរាជ័យ ក្រោយអាមេរិកមិនបានបំពេញលក្ខខណ្ឌថ្មីសម្រាប់ជំនួយសេដ្ឋកិច្ចដល់កោះMarshall។

ដែលនេះផ្ទុយពីរដ្ឋាភិបាលវ៉ាស៊ីនតោនធ្លាប់បានប្តេជ្ញាដោះស្រាយបញ្ហាបរិស្ថាន សុខភាពសាធារណៈ និងបញ្ហាសុខុមាលភាពផ្សេងទៀតដែលមាននៅក្នុងកោះ Marshall។

ជាមួយគ្នានោះក្រុមសកម្មជន ពួកគេបានទាមទាសេចក្ដីថ្លែងការសុំទោសជាផ្លូវការ និងផ្ដល់សំណង សម្រាប់ការគាំទ្រការការពារបរិស្ថានរយៈពេលវែង ដោយពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព ជាពិសេសជំងឺទាក់ទងនឹងការប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចេញឯកសារទាក់ទងនឹងការធ្វើតេស្តនុយក្លេអ៊ែរឱ្យបានច្បាស់លាស់ ក្រោយពីអាមេរិកបានជ្រើសទីតាំងនៃកោះMarshall មកធ្វើជាកន្លែងតេស្តសាកល្បងនុយក្លេអ៊ែរដ៏ធំតាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ និងឆ្នាំ ១៩៥០ ដែលវាបានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

យ៉ាងមិញ មន្ត្រីក្រសួងម្នាក់បាននិយាយកាលពីខែមុនថា ក្រសួងកំពុងស្វែងរកតំបន់ដែលសហរដ្ឋអាមេរិកអាចផ្តល់ជំនួយទូលំទូលាយ ដើម្បីដោះស្រាយតម្រូវការដែលមានស្រាប់ជូនដល់ពួកគេ៕ ប្រភព៖ Dailynews