Home Blog Page 1895

អឺរ៉ុបសង្ឃឹមថាខ្លួននឹងលែងពឹងផ្អែកលើរ៉ែចិនបន្តទៀត ក្រោយរកឃើញកន្លែងផ្ទុករ៉ែដ៏កម្របំផុត ជាង ១ លានតោន

0

បរទេស៖ ស្របពេលចិនមានវិបត្តិជំងឺកូវីដ-១៩ ស្រាប់តែអឺរ៉ុបបានរកឃើញកន្លែងផ្ទុករ៉ែដ៏កម្របំផុត ដោយគេ ប៉ាន់ស្មានថាមានជាង ១ លានតោន ជាមួយនឹងក្ដីសង្ឃឹមថ្មីដោយលែងពិងផ្អែកលើរ៉ែនាំចូលមកពីប្រទេសចិនបន្តទៀតនាពេលអនាគត។

នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣​ មានសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថាប្រទេសស៊ុយអែត បានរកឃើញប្រភពនៃធាតុរ៉ែកម្រ (Rare Earth) ឬក្រុមនៃធាតុកម្រចំនួន ១៧ ប្រភេទនៅក្នុងតារាងតាមកាលកំណត់ នៅតំបន់ភាគខាងជើងបំផុតរបស់ប្រទេសស៊ុយអែត។

ការរកឃើញប្រភេទរ៉ែទាំងអស់នេះត្រូវបានគេរំពឹងថាមានបរិមាណលើសពី ១ លានតោនដែលធ្វើឱ្យ វាក្លាយវាលផ្ទុករ៉ែកម្របំផុតនៅអឺរ៉ុបមិនធ្លាប់មាន។ លើសពីនេះការរកឃើញកំណប់រ៉ែដ៏ច្រើនសន្ធឹកសន្ធាប់នេះ គេសង្ឃឹមថាវាអាចជួយកាត់បន្ថយការនាំចូលរ៉ែកម្រពីប្រទេសចិន ព្រោះនាពេលបច្ចុប្បន្នសហភាពអឺរ៉ុប (EU) ដល់ទៅ ៩៨ ភាគរយទៅហើយដែលពឹងផ្អែកលើប្រទេសចិន។

ទន្ទឹមនឹងនោះលោក Jan Mostrom ប្រធានប្រតិបត្តិនៃ LKAB ក្រុមហ៊ុនរុករករ៉ែស៊ុយអែត បាននិយាយថា ខ្លួនបានរកឃើញប្រាក់កម្រៃដ៏ធំបំផុតរបស់អឺរ៉ុប ក្រោយការរកឃើញតំបន់រ៉ែកម្រដ៏សំខាន់សម្រាប់តំបន់ដែលជាសារធាតុរ៉ែលោហៈធាតុចំនួន ១៧ ប្រភេទ ដែលគេដឹងថាត្រូវបានប្រើប្រាស់ជាធាតុផ្សំសំខាន់ៗសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេស ឧបករណ៍អេឡិចត្រូនិក នៅក្នុងទូរស័ព្ទចល័ត ដ្រាយវ៍រឹង លើសពីនេះវាក៏មានសារៈសំខាន់ផងដែរសម្រាប់ការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាថាមពលស្អាត ដូចជា ទួរប៊ីនខ្យល់ និងរថយន្តអគ្គិសនី រួមបញ្ចូលទាំងឧបករណ៍យោធា  ដូចជាប្រព័ន្ធកាំជ្រួចជាដើម។

ទោះជាយ៉ាងណា ដោយសារភាពលំបាកនៃការជីកយករ៉ែកម្រជាលើកដំបូង គេរំពឹងថាវានឹងចំណាយពេលប្រហែល ១០ ទៅ ១៥ ឆ្នាំ ទើបអាចជីក និងដំណើរការបានដោយរលូន។

យ៉ាងណាមិញរដ្ឋមន្ត្រី ថាមពលរបស់ប្រទេសស៊ុយអែត ​Ebba Busch បាននិយាយថា សហភាពអឺរ៉ុប មានការពឹងផ្អែកខ្លាំងពេកលើការនាំចូលរ៉ែពីប្រទេសចិន ហើយបញ្ហានេះចាំបាច់ត្រូវផ្លាស់ប្តូរដោយសហភាពអឺរ៉ុប គួរងាកមកពឹងលើខ្លួនឯង។

បន្ថែមពីនោះក្រុមហ៊ុនពាក់ព័ន្ធជាច្រើនបានជំរុញឱ្យអាជ្ញាធរគួរតែពន្លឿនច្បាប់អនុញ្ញាតសម្រាប់ការជីកយករ៉ែកម្រ ឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីធានាឱ្យបានកាន់តែច្រើននូវវត្ថុធាតុដើមនេះនៅក្នុងទ្វីបអឺរ៉ុបខ្លួនឯងផ្ទាល់៕ ប្រភព៖ Khaosod

 

 

 

 

 

អូស្ត្រាលី និងប៉ាពួញូហ្គីណេពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ

0

ប្រទេសប៉ាពួញូហ្គីណេ ៖ នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក អែនថូនី អាល់បានេស៊ី បានថ្លែងទៅកាន់សភាតំណាងរាស្ត្ររបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ជាប្រទេសស្ថិតនៅកោះប៉ាស៊ីហ្វិក អំពីការរួមគ្នាពង្រឹងទំនាក់ទំនងផ្នែកការពារជាតិរវាងប្រទេសទាំងពីរ ។Australian PM pushes defense ties with Papua New Guinea | NHK WORLD-JAPAN  News

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អែនថូនី ដែលធ្វើទស្សនកិច្ចនៅប្រទេសប៉ាពួញូហ្គីណេ និងជាមេដឹកនាំបរទេសដំបូងគេមានឱកាសថ្លែងទៅកាន់សភាតំណាងប្រទេសប៉ាពួញូហ្គីណេ កាលពីថ្ងៃទី១២ ខែមករាថា អូស្ត្រាលី និងប៉ាពួញូហ្គីណេ គឺជាប្រទេសស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងត្រូវរួមដៃគ្នាដើម្បីធ្វើឱ្យក្នុងតំបន់កាន់តែមានស្ថេរភាព ។ កិច្ចព្រមព្រៀងសន្តិសុខត្រូវតែផ្អែកលើការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ ហើយស្របតាមតម្រូវការដំបូងរបស់ប្រទេសប៉ាពួញូហ្គីណេ ដូចជា ផ្នែកច្បាប់ បញ្ហាប្រឈមក្នុងសង្គម និងការពង្រឹងប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋ ។Australian Prime Minister Anthony Albanese keen to strengthen ties in first  visit to Papua New Guinea - ABC News

គួរបញ្ជាក់ថា ប្រទេសប៉ាពួញូហ្គីណេបានទទួលឯករាជ្យពីប្រទេសអូស្ត្រាលីកាលពីឆ្នាំ១៩៧៥ ។ ប៉ាពួញូហ្គីណេ គឺជាប្រទេសដែនកោះសម្បូរទៅដោយធនធាន ប៉ុន្តែប្រទេសនេះមិនទាន់មានការអភិវឌ្ឍខ្លាំងក្លាទេ ។ នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក James Marape បានប្រកាសថា លោកនឹងជំរុញតួលេខផលិតផលក្នុងស្រុកសរុប (GDP) ឱ្យកើនឡើងទ្វេដង តាមរយៈគម្រោងឧស្ម័នធម្មជាតិ និងអណ្តូងរ៉ែថ្មីសរុបចំនួន៥កន្លែងនៅក្នុងឆ្នាំ២០២៩ ឬ៦ឆ្នាំខាងមុខទៀត ៕ ប្រភព ៖ TNN World

Australia-Papua New Guinea engagement | Australian Government Department of  Foreign Affairs and Trade

ពលរដ្ឋជប៉ុនបារម្ភការបង្ហូរទឹកស្អុយពីរោងចក្រនុយក្លេអ៊ែរ

0

ប្រទេសជប៉ុន ៖ តាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជប៉ុន ដែលរៀបចំឡើងកាលពីថ្ងៃទី១៣ ខែមករា រដ្ឋាភិបាលមានគម្រោងបង្ហូរទឹកស្អុយចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រនៅនិទាឃរដូវ និងរដូវក្តៅ ។Toxic reaction to Japan's Fukushima water dump | Lowy Institute

រដ្ឋាភិបាលជប៉ុនបានអញ្ជើញអ្នកជំនាញពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចុះពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃស្ថានការណ៍ និងផ្តល់ការណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេស ក្រុមហ៊ុនផលិតអគ្គិសនីតូក្យូ (TEPCO) ដែលជាអ្នកគ្រប់គ្រងអគ្គិសនីនៅទីនេះ ដើម្បីត្រៀមខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីតិចបំផុត មុននឹងបង្ហូរទឹកស្អុយចូលក្នុងសមុទ្រជាផ្លូវការ ។ កាលពីខែមេសា ឆ្នាំ២០២១ កន្លងមក រដ្ឋាភិបាលជប៉ុនបានអនុម័តផែនការបង្ហូរទឹកស្អុយពីរោងចក្រខាងលើចូលទៅក្នុងទឹកសមុទ្រ ដោយត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះ ។World Insights: New wave of public anger, pollution concerns triggered as  Japan pushes through plan to dump nuclear wastewater into sea-Xinhua

ក្រសួងការបរទេសជប៉ុនបានឱ្យដឹងកាលពីខែកក្កដាថា ភ្នាក់ងារត្រួតពិនិត្យផ្សេងៗរបស់ជប៉ុនចាត់ទុកថា ទឹកដែលនឹងបង្ហូរចេញពីរោងចក្រនេះមានសុវត្ថិភាព ដោយវាបានឆ្លងកាត់ការត្រងដើម្បីកម្ចាត់ជាតិអ៊ីសូតូបនៅក្នុងទឹក ប៉ុន្តែអាចនៅមានទ្រីទីយ៉ូម ឬអ៊ីសូតូបនៃអ៊ីដ្រូសែន ដែលគេពិបាកយកវាចេញពីទឹក ។Radioactive material from Fukushima disaster turns up in a surprising place

ទោះយ៉ាងណា គម្រោងខាងលើមានការជំទាស់យ៉ាងខ្លាំងពីក្រុមអ្នកនេសាទក្នុងស្រុក ដោយសារវាធ្វើឱ្យប៉ះពាល់ដល់ទឹកសមុទ្រ និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ ។ ការបញ្ចេញទឹកស្អុយនេះត្រូវប្រើពេលជាច្រើនឆ្នាំ ហើយប្រទេសនានា ជាពិសេស ប្រទេសកូរ៉េខាងត្បូងនិងចិនបានបារម្ភ និងតវ៉ាខ្លាំងពីគម្រោងនេះថា គ្មានការទទួលខុសត្រូវ ហើយបានស្នើឱ្យប្រជុំរួមគ្នាសិន ៕

ប្រភព ៖ matichon

អាមេរិក តែងតាំងបុគ្គលពិសេសសម្រាប់ស្រាវជ្រាវករណីឯកសារសម្ងាត់ពាក់ព័ន្ធនឹងលោក ចូ បៃឌិន

0

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិក លោក Merrick Garland នៅថ្ងៃទី១២ខែមករា បានតែងតាំងមេធាវី Robert Hur អតីតរដ្ឋអាជ្ញាសហព័ន្ធដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី Donald Trump ធ្វើជាទីប្រឹក្សាពិសេសក្នុងការស៊ើបអង្កេតលើឯកសារសម្ងាត់ពាក់ព័ន្ធនឹងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី១២ខែមករា បានតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់ឱ្យដឹកនាំការស៊ើបអង្កេតលើការរក្សាទុកឯកសារសម្ងាត់នៅឯផ្ទះ និងអតីតការិយាល័យរបស់លោក បៃដិន។

ការបើកការស៊ើបអង្កេតខាងលើគឺជារឿងមួយដ៏អាស្រូវសម្រាប់លោក ចូ បៃដិន ពីព្រោះថារូបលោកផ្ទាល់ធ្លាប់បានរិះគន់ឥតសំចៃមាត់លើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រឿងលាក់ទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក មឺរីគ ហ្កាលែន (Merrick Garland) បាននិយាយថា លោក រ៉ូបឺត ហួរ (Robert Hur) ដែលធ្លាប់បានបម្រើការជារដ្ឋអាជ្ញាសហព័ន្ធជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋម៉ារីលែន (Maryland) នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានតែងតាំងជារដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតថា តើឯកសារសម្ងាត់ដែលត្រូវបានគេរកឃើញនៅឯផ្ទះរបស់លោក ចូ បៃដិន ក្នុងរដ្ឋ Delaware និងអតីតការិយាល័យរបស់លោកក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានរក្សាទុកដោយខុសច្បាប់ដែរឬទេ ហើយថាតើមានមនុស្ស ឬអង្គភាពណាមួយដែលបានបំពានច្បាប់ដែរឬក៏យ៉ាងណា?

ឯកសារសម្ងាត់ដែលត្រូវបានគេរកឃើញនៅឯផ្ទះរបស់លោក ចូ បៃដិន ក្នុងរដ្ឋ Delaware និងអតីតការិយាល័យរបស់លោកក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះ គឺជាឯកសារតាំងតែពីនៅពេលលោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតីអាមេរិកនៅក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ាមកម៉្លេះ ៕

ព្រោះ​រឿង​គំនុំ​ ម៉េង​ កែវពេជ្ជតា​ មាន​អ្នក​​​បំបិទ​ផ្លូវ​ឱ្យ​បាត់​មុខ​​ពី​ពិភព​​សិល្បៈ

0

អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយរៀបរាប់នៅលើហ្វេសប៊ុកឱ្យមិនបង្ហាញឈ្មោះបុគ្គលចំៗនោះទេ តែសង្កត់ធ្ងន់ថា “គឺអ្នកបំពានខ្ញុំមុន​!!”។ តារាចម្រៀងស្រីចាស់វស្សារូបនេះបានបន្ថែមថា ការពិតអ្នកនាងបានដាក់វាចុះតាំងពីយូរហេីយ​ ព្រោះស្តាប់ចាស់ទុំ​ ទេីបអ្នកនាងអហោសិកម្ម​ឱ្យ និងខិតខំបង្កេីតតែស្នាដៃសិល្បៈជាមួយបងប្អូនកូនចៅគ្រួសារ​ដេីម្បីសង្គម ។May be an image of 1 person, playing a musical instrument, guitar and indoor

អ្នកនាងបន្តថា “ខ្ញុំឃេីញអ្នកស្ងាត់ក៏គិតថាអ្នកដូចខ្ញុំ​ដែរ​ ប៉ុន្តែមិនអីចឹងទេ​ គឺអ្នកសំងំរកវិធីកំចាត់ខ្ញុំទៅវិញ​ ជាក់​ស្តែងថ្ងៃនេះ​បានបង្ហាញ​ ។ ទង្វេីអ្នក​ គឺអ្នកមិនចង់ឱ្យខ្ញុំបន្តដំណេីរលេីវិស័យសិល្បៈដោយសម្រួល​ទេ ។ គំនិតអាក្រក់របស់អ្នក​ គឺចង់បំបាត់ខ្ញុំឱ្យបាត់មុខ​ពីសិល្បៈ​ បន្តិចម្តងៗ​ ។ ខ្ញុំមិនមែនចោទ​ តែគឺអ្នកខ្លួនឯងតែម្តងដែល​បង្ហាញឱ្យពិភពលោកបានឃេីញ​យ៉ាងច្បាស់ក្រឡែត​ថាអ្នកគឺអញ្ចឹងមែន​ ។ អ្នកមិនបានធ្វេីឱ្យវិស័យសិល្បៈខ្មែររីកលូត​លាស់ទេ​ព្រោះអ្នកបានបដិសេធអ្នកមានធនធានសិល្បៈចាស់ឬថ្មីក៏ដោយឱ្យតែមិនស្របនឹងអ្នក​ ។ ​អ្នក​ល្មោភមុខ​មាត់​ គ្រវាត់អ្នកចេះដឹងចោលកៀនជញ្ជាំង​ រារាំងបិទខ្ទប់គុណសម្បត្តិគេ​ បង្ហាញបង្អួតតែខ្លួនឯង​ ។ អ្នកចូលចិត្តសង្គ្រាម​ និងមិនចង់បានសន្តិភាព​ឡេីយ ។ ក្នុងទ្រូងអ្នកពេញដោយភ្លេីងគំនុំ​ ការ​សងសឹក​ និងភ្លេីងព្យាបាទគ្មានទីបញ្ចប់​ ។ ដូច្នេះបេីមានការរេីបំរាស់​ណាមួយកេីតឡេីងនោះ​ សូមអ្នកកុំរំអួយធ្វេីជាតួកំសត់ឱ្យសោះ និងសូមកុំប្រេីទឹកភ្នែកបោកប្រាស់ដេីម្បីឱ្យគេមេីលឃេីញថាអ្នកជនរងគ្រោះទៀត​ ព្រោះអ្នកទេដែលជាអ្នក​ចាប់ផ្តេីមវ៉ៃគេមុន​រាល់លេីក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhISf0o7u5lSlmhkruj3z3viZFSohG8LNfc4SZWW09ZFPsVbE_DGKI1xGwsQ9J50Jr7LbjZZuDpjl-mFJg4pD7Z31UYFpixnWNG4FHvhNx4qOKEqHlpJghoK3mz0UxMDgzZ9nArKGg33fEm1rcjFXY2WC8RBxO__bY0VyCEsOvrfHMVV0KrFURIvm0U/s749/Screenshot%202023-01-13%20132418.jpg

សំណេរដ៏វែងអន្លាយរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកគាំទ្រនិងមជ្ឍដ្ឋានមហាជន ងឿងឆ្ងល់គ្រប់គ្នា និងចង់ដឹងច្បាស់ថា តើអ្នកនាងបានសំដៅទៅលើអ្នកដឹកនាំក្នុងពិភពសិល្បៈគឺបុគ្គលណាឱ្យពិតប្រាកដ។ រហូតដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣នេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារមួយទៀតថា ៖ ” ចិត្តចង្អៀតចង្អល់​ គំនុំ និន្ទា​​ឈ្នានិស​ ​ព្យាបាទ​ បំបិទ​ឱកាស​អ្នកមានជំនាញចំណេះដឹងសិល្បៈពិតប្រាកដ បក្សពួក​និយម​ រើសអើង​..​ ទាំងអស់នេះ មិនគួរមានក្នុងខួរក្បាល​ និងបេះដូងរបស់អ្នកដឹកនាំសិល្បៈទេ​ !”។May be an image of 2 people, people standing and indoor

តែដោយឡែក តាមការសង្កេតគេបានមើលឃើញការបង្ហោះរបស់អ្នកនាង ម៉េង កែវពេជ្ជតា ចេញមកទម្លាយរឿងត្រូវគេបិទផ្លូវក្នុងពិភពសិល្បៈបែបនេះ បន្ទាប់ពីអ្នកនាងមានរឿងអន់ចិត្តចំពោះបទចម្រៀង “ទុក្ខស្រីប្ដីព្រាត់” ដែលវណ្ណកម្មថ្មីទើបតែប្រកាសសម្ពោធជាផ្លូវការមិនគឺមិនមានវត្តមានអ្នកនាងចូលរួម និងផ្ដល់តម្លៃឱ្យក្នុងនាមជាម្ចាស់សំនៀងដើមកាលពី៣០ឆ្នាំមុន។

ពាក់ព័ន្ធជាមួយការករណីរសើបខាងនេះដែរ ត្រយងកំពុងព្យាយាមសុំសម្ភាសន៍កំពូលតារាចម្រៀងស្រី ម៉េង កែវពេជ្ជតា ដើម្បីមកផ្សាយជូនអ្នកគាំទ្របានដឹងបន្ថែមទៀតនាពេលក្រោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRakw43AKgGl_dmfQRL2_xvVplnpIJC_rDTxKzJhyCd1NVfyH_7x6xmX5SD_fUqf8vaUL-OCWi5RvCTaVbChlKPjb20a7zQ5fpHrWwYcFkiJsfexRZ_Z_2zvCIZR7Ie5G1C1Ys1hD01GQiVzniiivomkZJlfEn8vaIh7EEIffhR4G-hGS616o3m2GG/s1523/Screenshot%202023-01-13%20132334.jpg

ជប៉ុនដាក់កំណត់ការទិញថ្នាំពេទ្យរបស់ភ្ញៀវទេសចរ

0

ប្រទេសជប៉ុន ៖ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុន បានចេញលិខិតមួយច្បាប់ទៅកាន់សមាគមឱសថស្ថាន និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្នើឱ្យឱសថស្ថានលក់ថ្នាំពេទ្យ និងហាងលក់ថ្នាំតូចៗ ចេញវិធានការទប់ស្កាត់ការទិញថ្នាំក្នុងចំនួនច្រើនរបស់ភ្ញៀវទេសចរ ដូចជា ថ្នាំគ្រុនក្តៅ និងថ្នាំបំបាត់ការចុកចាប់សម្រាប់ព្យាបាលជំងឺកូវីដ ។ ឱសថស្ថានត្រូវតែកំណត់ចំនួនថ្នាំដែលទិញក្នុង១លើកសម្រាប់មនុស្សម្នាក់ ហើយចៀសវាងការទិញម្តងទៀត ។Tour little-known tourist spots in Japan on YouTube · Global Voices

នៅក្នុងលិខិតនេះក៏បានអំពាវនាវផងដែរដល់ឱសថស្ថាន ហាងលក់ថ្នាំពេទ្យនានា ព្រមទាំងអ្នកលក់ដុំ មិនត្រូវបញ្ជាទិញថ្នាំច្រើនពេកមកស្តុកទុកទេ ។ សំណើនេះមិនបាននិយាយសំដៅដល់ប្រទេសណាមួយជាក់លាក់ទេ តែក៏មានសេចក្តីរាយការណ៍មកថា ភ្ញៀវទេសចរចិននៅប្រទេសជប៉ុនកំពុងនាំគ្នាសម្រុកទិញថ្នាំពេទ្យ ក្រោយពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចិនកើនឡើងខ្លាំង ។More than medicine: what you can buy at drugstores in Japan

តាមទិន្នន័យរបស់ក្រសួងសុខាភិបាលឱ្យដឹងថា ការស្តុកទុកថ្នាំនៅប្រទេសជប៉ុន មិនទាន់មានការខ្វះខាតនៅឡើយទេក្នុងពេលនេះ តែប្រទេសជប៉ុនបារម្ភថា ការទិញថ្នាំក្នុងចំនួនច្រើនរបស់ភ្ញៀវទេសចរអាចប៉ះពាល់ដល់ស្ថិរភាពការផ្គត់ផ្គង់ថ្នាំរបស់ជប៉ុននាថ្ងៃអនាគត និងធ្វើឱ្យពលរដ្ឋជប៉ុនប្រឈមនឹងការខ្វះខាតថ្នាំផងដែរ ៕

ប្រភព ៖ RDnewsOnline

ព្រោះចង់ការពារសុខភាព និងការពារមុខរបររបស់កសិករខ្លួន មន្ត្រីថៃធ្វើការបំផ្លាញសាច់ជ្រូករត់ពន្ធខុសច្បាប់ តម្លៃរាប់លានដុល្លារ

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ បានរៀបចំបំផ្លាញ និងកប់សាច់ជ្រូកដែលគេរកឃើញថារត់ពន្ធខុសច្បាប់ចំនួន ៧០០,០០០ គីឡូក្រាម ដែលជាសាច់ជ្រូកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ និងមានតម្លៃ ១២៣ លានបាតឬ ស្មើរនឹង 3,707,499 ដុល្លារ នៅក្នុងខេត្ត ភេទចា បុរី(Phetchaburi)។

កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣  លោកបណ្ឌិត ឆា ឡើម ឆៃ សិ អន (Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបំផ្លាញ និងកប់សាច់ជ្រូករត់ពន្ធខុសច្បាប់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ចំណីសត្វ ក្នុង ស្រុក ឆា អាម (Cha-am ) ខេត្ត ភេទចា បុរី (Phetchaburi) ជាមួយភ្នាក់ងារក្រោមឱវាទជាច្រើនរូបផ្សេងទៀត។

បើតាមប្រភពដដែលបានឱ្យដឹងថា ការបំផ្លាញសាច់ជ្រូក ក៏ដូចជាសាច់ផ្សេងៗជាច្រើនទៀត មានទម្ងន់ដល់ទៅ 723,786 គីឡូក្រាម ដែលមានតម្លៃ ១២៣ លានបាត ឬស្មើរនឹង 3,707,499 ដុល្លារ ដែលតម្រូវឱ្យមានការដឹកជញ្ជូនមកកាន់ទីតាំងបំផ្លាញចោល ចំនួន ៣៥ ជើងនៃរថយន្តកុងតឺន័រធំៗចំនួន ៣។

ជាមួយគ្នានោះនាយកដ្ឋាន អភិវឌ្ឍន៍ បសុសត្វ និង ស្ថាប័នពាក់ព័ន្ធក៏បានសហការគ្នាអនុវត្តច្បាប់ ក្នុងករណីមានការស៊ើបអង្កេតយ៉ាងតឹងរ៉ឹង និងកាត់ទោសដល់អ្នករត់ពន្ធ គ្រឿងក្នុងសត្វ ព្រមទាំងសាច់គ្រប់ប្រភេទ ជាពិសេសគឺសាច់ជ្រូក។

យ៉ាងណាមិញលោកបណ្ឌិត Chalermchai Sri-on ក៏បាននិយាយបន្ថែមថា ការបង្ក្រាបការនាំចូលសាច់ជ្រូកខុសច្បាប់នេះគឺដើម្បីការពារអ្នកប្រើប្រាស់ ពីព្រោះសាច់ជ្រូក និង សាច់ផ្សេងៗទៀតដែលរត់ពន្ធដោយគ្មានការត្រួតពិនិត្យអាចបង្កឱ្យកើតជំងឺដល់សត្វ និង គ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ រួមទាំងការបំផ្លាញយន្តការតម្លៃជ្រូកក្នុងស្រុក បង្កការខូចខាតយ៉ាងសម្បើមដល់ប្រព័ន្ធចិញ្ចឹមជ្រូករបស់ប្រទេសថៃ។

និងចង់ឱ្យកសិករ ក៏ដូចជាអ្នកប្រើប្រាស់មានទំនុកចិត្តថា ក្រសួងកសិកម្ម និងសហករណ៍បានការពារយ៉ាងពេញលេញនូវមុខរបររបស់កសិករ ព្រមទាំងសុខភាពអ្នកប្រើប្រាស់យ៉ាងយកចិត្តទុកដាក់ ដោយមន្ត្រីពាក់ព័ន្ធនឹង ប្រតិបត្តិការយ៉ាងខ្លាំងក្លាលើចំណាត់ការមួយនេះបន្ត៕ ប្រភព៖ Thaich8

 

 

 

 

 

ភ្ញៀវទេសចរចិនបានមកចាក់វ៉ាក់សាំងនៅហុងកុង និងថៃ

0

ប្រទេសចិន ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា បច្ចុប្បន្ន នៅតាមមន្ទីរពេទ្យឯកជននានានៅក្រុងហុងកុងនិងថៃ កំពុងតែទទួលភ្ញៀវទេសចរចិនជាច្រើននាក់ ដោយពួកគេបានមកចាក់វ៉ាក់សាំង mRNA និងវ៉ាក់សាំងផ្សេងទៀត ក្រោយពីចិនបើកប្រទេសរបស់ខ្លួន និងបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដកាលពីថ្ងៃទី៨ ខែមករា កន្លងមក ។

ក្នុងកិច្ចសម្ភាសន៍អ្នកដំណើរម្នាក់ឈ្មោះ Yoyo Liang អាយុ៣៦ឆ្នាំ មកពីទីក្រុងប៉េកាំងថា នាងបានធ្វើដំណើរពីក្រុងប៉េកាំងទៅក្រុងហុងកុង ដើម្បីមកកម្សាន្តផង និងចាក់វ៉ាក់សាំងការពារជំងឺកូវីដផង ។ នាងបានមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងហុងកុង ដោយចំណាយប្រាក់អស់១.៨៨៨ដុល្លារហុងកុង (ស្មើប្រមាណ២៤២ដុល្លារអាមេរិក) ។Chinese travelers ready to flock overseas for Western mRNA vaccines

នាងបន្តថា នាងបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់រួចហើយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ តែនាងត្រូវការចាក់វ៉ាក់សាំងដុសជំរុញ mRNA ដូច្នេះ នាងក៏សម្រេចចិត្តធ្វើដំណើរមកក្រុងហុងកុង ។

លោក Lam Wingho សមាជិកគណៈកម្មការវិទ្យាសាស្ត្រហុងកុងឱ្យដឹងថា តាមការសិក្សានាពេលថ្មីៗនេះរំពឹងថា ជនជាតិចិនជាច្រើននាក់ទៀតនឹងធ្វើដំណើរមកកាន់ក្រុងហុងកុងដើម្បីកម្សាន្តផង និងចាក់វ៉ាក់សាំងដុសជំរុញផង ហើយមានពលរដ្ឋហុងកុងជាច្រើននាក់សួរលោកថា តើពួកគេអាចនាំបងប្អូនពីចិនមកចាក់វ៉ាក់សាំងនៅទីនេះបានឬអត់ ។Chinese Travellers Rushing To Hong Kong For mRNA Covid Vaccines: Report

លើសពីនេះ ថៃក៏ជាប្រទេសមួយដែរសម្រាប់ភ្ញៀវទេសចរចិនមកកម្សាន្ត និងត្រូវការចាក់វ៉ាក់សាំង ។ លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ធ្លាប់បានថ្លែងកាលពីខែធ្នូថា ក្រសួងកំពុងពិចារណាស្នើសុំវ៉ាក់សាំងដុសជំរុញដើម្បីចាក់ឱ្យភ្ញៀវទេសចរអន្តរជាតិមិនគិតប្រាក់ ហើយនយោបាយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវចិន ។ នយោបាយរបស់ថៃ មិនគ្រាន់តែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែជនបរទេសក៏អាចជ្រើសរើសចាក់វ៉ាក់សាំងជាច្រើនប្រភេទនៅថៃផងដែរ ។

Goldman Sachs ជាធនាគារវិនិយោគដ៏ធំរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ពីលទ្ធផលស្ទង់មតិរបស់ខ្លួននៅថ្ងៃទី២៧ ធ្នូថា ការបើកប្រទេសរបស់ចិននឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់ហុងកុង និងថៃ ទទួលបានប្រយោជន៍ខ្លាំងបំផុត ៕

ប្រភព ៖ 3plus News

ស្វែង​ សុជាតា​ រងការរិះគន់ពីមហាជន ក្រោយសុំ​កាដូ​អាំងប៉ាវ​ពីអ្នកគាំទ្រ

0

អ្នកនាង ស្វែង សុជាតា តារាសម្ដែងស្រីជើងចាស់ដែលធ្លាប់តែមានប្រជាប្រិយភាព និងទទួលបានការស្រឡាញ់ពីអ្នកគាំទ្រគ្រប់គ្នា ស្រាប់តែរងការរិះគន់ពេញបណ្ដាញសង្គមដោយសារ​បានលើកដៃសុំឱ្យមហាជនដែលជាហ្វេនជួយវេរលុយចូលគណនី ABA ដើម្បីបានហុងស៊ុយហេងៗឆ្នាំថ្មី។

មូលហេតុដែលធ្វើឱ្យអ្នកនាង ស្វែង សុជាតា ហ៊ានចេញមុខក្នុងវីដេអូដៃសុំអ្នកគាំទ្រវេរលុយចូលកុងធនាគាររបស់ខ្លួននោះ អ្នកនាងបានបញ្ជាក់ថា កុងធនាគារ ABA របស់អ្នកនាងបានបិទដំណើរការណ៍តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ ព្រោះអ្នកនាងនិងគ្រួសារមានបញ្ហាចម្រូងចម្រាងមិនចុះសម្រុងគ្នា។ ដូច្នេះហើយ ដើមឆ្នាំ ២០២៣នេះ អ្នកនាងចង់បានលាភនាំសំណាងពីអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាកាដូវេរលុយនៅក្នុងកុងធនាគារ ABA របស់ខ្លួន។ អ្នកនាងថា តាំងពីចូលប្រលូកអាជីពសិល្បៈអស់រយៈពេលជាង២០ឆ្នាំមកនេះ អ្នកនាងមិនបានសុំអ្វីពីហ្វេននោះទេ ក្រៅពីការសុំគាំទ្រ។ ដើម្បីបានហុងស៊ុយទើបអ្នកនាងដាច់ចិត្តសុំពីអ្នកគាំទ្របែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeZ1l3_CHJxN6iV1026EqR4w9-s6e4aWOC4A39tEWxDJRVTJvzjKT3yXxTtIzRtm0N-rtW1Rw4hReeXCLv7WXDxJdPIR6MwAxeB9TLyoZ6aGNtYMP_-gHxt75FWyMPe8YwUBquUXSVuko6XnYkIw_Q4IcFzzjWgQHvac3fchSrGB2nc0S9SehK7pYI/s792/Screenshot%202023-01-13%20105352.jpg

ករណីសុំវេរលុយយកហុងស៊ុយនេះ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាមួយបានស្ដីបន្ទោសឱ្យអ្នកនាង ស្វែង សុជាតា ថាជាកំពូលតារាសម្ដែងនឹងគេដែរ បែរធ្វើទង្វើអ្វីថ្មីមិនសមនឹងឈ្មោះ។ ក៏ប៉ុន្តែក៏មានអ្នកគាំទ្រពិតរបស់អ្នកនាងមួយចំនួនទៀត បានវេរលុយចូលកុងធនាគាររបស់អ្នកនាង​ដែលពួកគេបញ្ជាក់ថា ទឹកប្រាក់ទាំងអស់នេះគឺជាទឹកចិត្តស្រឡាញ់ចេញពីអ្នកគាំទ្រ។ តារាសម្ដែងស្រីរូបនេះបានបង្ហាញពីចំនួនទឹកប្រាក់ដែលអ្នកនាងទទួលបានពីហ្វេនអ្នកគាំទ្រទាំងអស់បង្ហោះដោយមិនលាក់លៀម ហើយអ្នកនាងអគុណទឹកចិត្តប្រពៃរបស់ហ្វេនគ្រប់គ្នាដែលបានផ្ដល់លាភសំណាងក្នុងឆ្នាំនេះជូនដល់អ្នកនាង។

អ្នកនាង ស្វែង សុជាតា បានទទួលស្គាល់ថា ខ្លួនកំពុងរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងបណ្ដាញសង្គម ប៉ុន្តែអ្នកនាងចាត់ទុកថា រឿង​សុំ​កាដូ​អាំងប៉ាវ​បាន​ហុង​ស៊ុយ​​ពី​ហ្វេន​អ្នក​គាំទ្រ​ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ ប៉ុន្តែកុំឱ្យតែអ្នកនាងប្រព្រឹត្តិទង្វើបោកប្រាស់គេ ទើបសមទទួលការថ្កល់ទោសពីមហាជន៕

តើថៃហ៊ានស៊ើបអង្កេត លើមេដឹកនាំយោធាមីយ៉ាន់ម៉ា តាមការស្នើសុំពីសភាអាស៊ានឬទេ?

0

រដ្ឋធានីណៃពិដោរ៖ ស្របពេលមីយ៉ាន់ម៉ា កំពុងតែធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយ កាន់តែជ្រៅៗទៅ ក្រោយអំពីរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ជាបន្ដបន្ទាប់ អំពីកងទ័ពរបបសឹកមួយនេះ កំពុងតែប្រព្រឹត្ដអំពើឃោរឃៅ ខណៈសភាប្រជាជាតិអាស៊ាន ជំរុញឲ្យរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេត ទៅលើលើទំនាក់ទំនងបណ្ដាញឧក្រិដ្ឋកម្មរបស់មេដឹករបបយោធា នៅក្នុងប្រទេសនេះ។Senator denies having ties to detained Myanmar mogul

សារព័ត៌មានភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ថា សមាជិកសភាអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (APHR) បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេត អំពីទំនាក់ទំនងរបស់ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោកឧត្ដមសេនីយ៍ មីន អ៊ោង ហ្លាង (Min Aung Hlaing) ជាមួយនឹងឈ្មួញកណ្តាលលក់គ្រឿងសព្វាវុធរបស់ភូមា ដែលត្រូវបានចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២២ នៅក្នុងរាជធានីបាងកក។

លោក ទុន មីន ឡាត (Tun Min Latt) អាយុ៥៣ឆ្នាំ ជាឈ្មួលកណ្ដាលលក់គ្រឿងសព្វាវុធរបស់របបសឹកមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន ជាមួយនឹងជនជាតិថៃ ចំនួន៣នាក់ នៅក្នុងការឆ្មក់បង្ក្រាបមួយ នៅក្នុងទីក្រុងប៉ាងកក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ លុះមកដល់ថ្ងៃទី១៣ ខែធ្នូ មេឈ្មួញអាវុធរូបនោះ ត្រូវបានចោទប្រកាន់ អំពីបទជួញដូរគ្រឿងញៀន លាងលុយកខ្វក់ និង ឧក្រិដ្ឋកម្មឆ្លងដែន។We are better than anger,' Charles Santiago tells supporters after losing  Klang berth for GE15

លោក ឆាលស៍ សានទៀហ្គោ (Charles Santiago) ប្រធានសិទ្ធិមនុស្ស នៃសភាអាស៊ាន ( APHR) បានបញ្ជាក់ ថា «អាជ្ញាធរថៃ គួរតែបើកការស៊ើបអង្កេត ទៅលើទំនាក់ទំនងរបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា និង ក្រុមគ្រួសាររបស់គាត់ ជាមួយពិភពលោកខាងក្រៅ ហើយបង្ហាញនូវការរកឃើញរបស់ខ្លួន ជាសាធារណៈ។ ប្រសិនបើរដ្ឋាភិបាលក្រុងបាងកក រកឃើញ ថា ពួកគេបានបំពារបំពានច្បាប់ថៃ ពួកគេគួរតែត្រូវបានចោទប្រកាន់ នៅក្នុងតុលាការថៃ ផងដែរ»។

លោក Charles Santiago បានបន្ថែម ថា «ពួកឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា បាន និង កំពុងតែចូលរួម នៅក្នុងការធ្វើអាជីវកម្មខុសច្បាប់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ ក្រុមមន្ត្រីជាន់ខ្ពស់យោធា នៅក្នុងប្រទេសអាស៊ានមួយនេះ មានដូចជា លោក Min Aung Hlaing មិនត្រឹមតែប្លន់យកធនធានធម្មជាតិរបស់ប្រទេសមីយ៉ាន់ម៉ា តាមរយៈការបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំង មានការជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ឬ យ៉ាងហោចណាស់ ក៏បិទភ្នែកធ្វើមិនដឹងមិនឮ ជាថ្នូរនឹងការបង់ថ្លៃធ្វើអ្វីៗទាំងនោះផងដែរ»។Myanmar Moves Toward Civil War, Failed State | Council on Foreign Relations

ប៉ូលិសថៃ បានបញ្ជាក់ ថា ការចាប់ខ្លួនលោក ទុន មីន ឡាត (Tun Min Latt) និង បក្ខពួករបស់គាត់ កាលពីខែកញ្ញា កន្លងទៅ អាជ្ញាធរថៃ បានរឹបអូសគ្រឿងញៀន និង វត្ថុតាងពាក់ព័ន្ធ មានតម្លៃ ប្រហែលជាង២០០លានបាត (ប្រាក់ថៃ) ឬស្មើនឹង ប្រហែល៥,៤លានដុល្លារសហរដ្ឋអាមេរិក។

ផ្អែកលើកំណត់ត្រារឹបអូសបាននោះ អង្គការយុត្តិធម៌ សម្រាប់មីយ៉ាន់ម៉ា (JFM) ជាក្រុមសកម្មជនសម្ងាត់ តាមដានអាជីវកម្មរបស់របបយោធា បានអះអាង ថា វត្ថុដែលរឹបអូសបាន ពីផ្ទះរបស់មេឈ្មួញអាវុធ នៅទីក្រុងបាងកក រួមមាន ឯកសារពាក់ព័ន្ធនឹងខុនដូ មានបន្ទប់គេង ចំនួន៤ នៅទីក្រុងបាងកក មានតម្លៃជិត១លានដុល្លារអាមេរិក ជាកម្មសិទ្ធិរបស់លោក អ៊ោង ព្យា សុន (Aung Pyae Sone) ជាកូនប្រុសរបស់លោកឧត្ដមសេនីយ៍ Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ ចំណែកភស្ដុតាងផ្សេងៗទៀត ដែលត្រូវរឹបអូសបាន រួមមានសៀវភៅធនាគារពាណិជ្ជសៀម (Siam Commercial Bank) ចំនួន២ក្បាល ជាកម្មសិទ្ធិរបស់លោកស្រី ខីនធីរី ថេត ម៉ុន (Khin Thiri Thet Mon) ជាកូនស្រីរបស់លោក Min Aung Hlaing។Opinion | The Myanmar Crisis - The New York Times

ការជំរុញឲ្យរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេត លើមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ពីសភាអាស៊ាន នេះ បានកើតឡើង ស្របគ្នាជាមួយនឹងសេចក្ដីរាយការណ៍ជាច្រើន អំពីកងទ័ពរបបសឹក បាន និង កំពុងតែប្រព្រឹតអំពើឃោរឃៅ ដើរដុតបំផ្លាញផ្ទះសម្បែងរបស់អ្នកស្រុក និង ដុតសម្លាប់មនុស្សទាំងរស់ ប្រឆាំងនឹងអ្នកទាំងឡាយណា មានការសង័្សយជាប់ពាក់ព័ន្ធនឹងក្រុមចលនាប្រឆាំងនឹងរដ្ឋាភិបាល៕