ប្រទេសជប៉ុន ៖ តាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជប៉ុន ដែលរៀបចំឡើងកាលពីថ្ងៃទី១៣ ខែមករា រដ្ឋាភិបាលមានគម្រោងបង្ហូរទឹកស្អុយចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រនៅនិទាឃរដូវ និងរដូវក្តៅ ។Toxic reaction to Japan's Fukushima water dump | Lowy Institute

រដ្ឋាភិបាលជប៉ុនបានអញ្ជើញអ្នកជំនាញពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចុះពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃស្ថានការណ៍ និងផ្តល់ការណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេស ក្រុមហ៊ុនផលិតអគ្គិសនីតូក្យូ (TEPCO) ដែលជាអ្នកគ្រប់គ្រងអគ្គិសនីនៅទីនេះ ដើម្បីត្រៀមខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីតិចបំផុត មុននឹងបង្ហូរទឹកស្អុយចូលក្នុងសមុទ្រជាផ្លូវការ ។ កាលពីខែមេសា ឆ្នាំ២០២១ កន្លងមក រដ្ឋាភិបាលជប៉ុនបានអនុម័តផែនការបង្ហូរទឹកស្អុយពីរោងចក្រខាងលើចូលទៅក្នុងទឹកសមុទ្រ ដោយត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះ ។World Insights: New wave of public anger, pollution concerns triggered as  Japan pushes through plan to dump nuclear wastewater into sea-Xinhua

ក្រសួងការបរទេសជប៉ុនបានឱ្យដឹងកាលពីខែកក្កដាថា ភ្នាក់ងារត្រួតពិនិត្យផ្សេងៗរបស់ជប៉ុនចាត់ទុកថា ទឹកដែលនឹងបង្ហូរចេញពីរោងចក្រនេះមានសុវត្ថិភាព ដោយវាបានឆ្លងកាត់ការត្រងដើម្បីកម្ចាត់ជាតិអ៊ីសូតូបនៅក្នុងទឹក ប៉ុន្តែអាចនៅមានទ្រីទីយ៉ូម ឬអ៊ីសូតូបនៃអ៊ីដ្រូសែន ដែលគេពិបាកយកវាចេញពីទឹក ។Radioactive material from Fukushima disaster turns up in a surprising place

ទោះយ៉ាងណា គម្រោងខាងលើមានការជំទាស់យ៉ាងខ្លាំងពីក្រុមអ្នកនេសាទក្នុងស្រុក ដោយសារវាធ្វើឱ្យប៉ះពាល់ដល់ទឹកសមុទ្រ និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ ។ ការបញ្ចេញទឹកស្អុយនេះត្រូវប្រើពេលជាច្រើនឆ្នាំ ហើយប្រទេសនានា ជាពិសេស ប្រទេសកូរ៉េខាងត្បូងនិងចិនបានបារម្ភ និងតវ៉ាខ្លាំងពីគម្រោងនេះថា គ្មានការទទួលខុសត្រូវ ហើយបានស្នើឱ្យប្រជុំរួមគ្នាសិន ៕

ប្រភព ៖ matichon