ប្រទេសជប៉ុន ៖ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុន បានចេញលិខិតមួយច្បាប់ទៅកាន់សមាគមឱសថស្ថាន និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្នើឱ្យឱសថស្ថានលក់ថ្នាំពេទ្យ និងហាងលក់ថ្នាំតូចៗ ចេញវិធានការទប់ស្កាត់ការទិញថ្នាំក្នុងចំនួនច្រើនរបស់ភ្ញៀវទេសចរ ដូចជា ថ្នាំគ្រុនក្តៅ និងថ្នាំបំបាត់ការចុកចាប់សម្រាប់ព្យាបាលជំងឺកូវីដ ។ ឱសថស្ថានត្រូវតែកំណត់ចំនួនថ្នាំដែលទិញក្នុង១លើកសម្រាប់មនុស្សម្នាក់ ហើយចៀសវាងការទិញម្តងទៀត ។Tour little-known tourist spots in Japan on YouTube · Global Voices

នៅក្នុងលិខិតនេះក៏បានអំពាវនាវផងដែរដល់ឱសថស្ថាន ហាងលក់ថ្នាំពេទ្យនានា ព្រមទាំងអ្នកលក់ដុំ មិនត្រូវបញ្ជាទិញថ្នាំច្រើនពេកមកស្តុកទុកទេ ។ សំណើនេះមិនបាននិយាយសំដៅដល់ប្រទេសណាមួយជាក់លាក់ទេ តែក៏មានសេចក្តីរាយការណ៍មកថា ភ្ញៀវទេសចរចិននៅប្រទេសជប៉ុនកំពុងនាំគ្នាសម្រុកទិញថ្នាំពេទ្យ ក្រោយពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចិនកើនឡើងខ្លាំង ។More than medicine: what you can buy at drugstores in Japan

តាមទិន្នន័យរបស់ក្រសួងសុខាភិបាលឱ្យដឹងថា ការស្តុកទុកថ្នាំនៅប្រទេសជប៉ុន មិនទាន់មានការខ្វះខាតនៅឡើយទេក្នុងពេលនេះ តែប្រទេសជប៉ុនបារម្ភថា ការទិញថ្នាំក្នុងចំនួនច្រើនរបស់ភ្ញៀវទេសចរអាចប៉ះពាល់ដល់ស្ថិរភាពការផ្គត់ផ្គង់ថ្នាំរបស់ជប៉ុននាថ្ងៃអនាគត និងធ្វើឱ្យពលរដ្ឋជប៉ុនប្រឈមនឹងការខ្វះខាតថ្នាំផងដែរ ៕

ប្រភព ៖ RDnewsOnline