Home Blog Page 1895

បស្ចិមលោក ចាប់ផ្ដើមបញ្ជូនរថក្រោះទៅឲ្យអ៊ុយក្រែន ធ្វើឲ្យពូទីនកាន់តែលំបាក

0

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ បណ្ដាបស្ចិមលោក ចំនួន៥ប្រទេស បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបញ្ជូនរថក្រោះ Leopard 2 ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីបណ្ដេញទាហានរុស្ស៊ី ឲ្យចេញអស់ពីប្រទេសរបស់ពួកគេ ហើយក្រុងកៀវ ក៏មានគម្រោង បង្កើតកងទ័ពតូចរថក្រោះប្រភេទនេះផងដែរ។Gallery: Danish battlegroup's Leopard 2A7 tanks arrive in Estonia | News |  ERR

សារព័ត៌មាន Military បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ថា លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ ថា អ៊ុយក្រែន មានផែនការបង្កើតកងពលតូចរថក្រោះ Leopard 2 ផលិត ដោយអាល្លឺម៉ង់។ ឥឡូវនេះ មានប្រទេសចំនួន៥ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបញ្ជូនរថក្រោះ ប្រភេទនេះ មកឲ្យកងទ័ពការពារទឹកដីរបស់ក្រុងកៀវ។

លោករដ្ឋមន្រ្ដី បានបន្ថែម ថា «បារាំង ក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលបានផ្ដល់រថក្រោះផលិតដោយបស្ចិមលោក ហើយបន្ទាប់មក គឺប៉ូឡូញ។ ប៉ុន្ដែការសន្យាផ្ដល់រថក្រោះ Leopard ជាជំហានទី២។Germany hands over Leopard 2 tanks to Czechia to support Ukraine –  EURACTIV.com

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន កំពុងតែលើកទឹកចិត្តដល់ប្រទេសផ្សេងទៀត ដែលរហូតមកដល់ពេលនេះ កំពុងតែស្ងៀមស្ងាត់។ ប៉ុន្ដែពួកគេ បានខ្សឹបប្រាប់ពួកយើង ថា ពួកគេ ត្រៀមប្រគល់រថក្រោះ Leopard មកឲ្យអ៊ុយក្រែន។ ចំណែកប្រទេសចំនួន៣ទៀត ដែលនឹងផ្ដល់រថក្រោះមកឲ្យក្រុងកៀវ នោះ រួមមាន ដាណឺម៉ាក ហ្វាំងឡង់ដ៍ និង ចក្រភពអង់គ្លេស៕

ការលក់រថយន្តរបស់វៀតណាម ឡើងខ្ពស់ជាប្រវត្តិសាស្ត្រ

0

ការលក់រថយន្តរបស់ប្រទេសវៀតណាមបានកើនឡើង ២៣.៩២% ដល់ទៅ ៥០៨,៥៤៧ គ្រឿង កាលពីឆ្នាំមុន ដោយសារការប្រើប្រាស់បានកើនឡើង ក្រោយជំងឺរាតត្បាត ជាមួយនឹងម៉ាករថយន្តកំពូលៗ ទទួលបានកំណើន ពីរខ្ទង់។VinFast - LA Auto Show

ទិន្នន័យនេះត្រូវបានចងក្រងរួមគ្នា ពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), និង TC Motor (ដែលប្រមូលផ្តុំសម្រាប់ ហ៊ីយ៉ាន់ដាយ (Hyundai) និង វីនហ្វាស់ (VinFast)។

ទាក់ទងនឹងតួលេខរបស់ VAMA តែឯង ការលក់ប្រចាំខែដ៏ធំបំផុត កាលពីឆ្នាំមុន ត្រូវបានកត់ត្រានៅក្នុងខែឧសភា ដោយពេលនោះ មានចំនួនជាង ៤៣,៨០០ គ្រឿងត្រូវបានលក់។Vietnam auto manufacturer VinFast delivers first smart EVs to customers |  Phnom Penh Post

ប៉ុន្តែការធ្លាក់ចុះនៅក្នុងខែមិថុនា ដោយសារតែកង្វះខាតផ្នែកគ្រឿងបន្លាស់ ក្នុងនោះ ចាប់ពីខែមិថុនា និងខែបន្តបន្ទាប់មក លក់ក្នុងទំហំចន្លោះពី ៣០,០០០គ្រឿង ទៅ ៣៦,០០០គ្រឿង ក្នុងមួយខែៗ៕

ប្រភព៖ VN Express 

សិស្សសាលាថៃ៥៨នាក់ពុលអាហារ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

0

ប្រទេសថៃ៖ មានហេតុការណ៍នៃករណីពុលអាហារ នៅក្នុងសាលាមួយកន្លែង​​ ដែលបណ្ដាលឱ្យមានមសិស្សសាលាចំនួន៥៨នាក់រងគ្រោះយ៉ាងធ្ងន់ធ្ងរ ​និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានរណីនៃការពុលអាហារក្នុងសាលារៀនមួយកន្លែងស្ថិតនៅ សង្កាត់ Chomthong  ទីក្រុងបាងកក ដែលបានបណ្ដាលឱ្យក្មេងសិស្សសាលាចំនួន ៥៨នាក់ មានចាប់ពីថ្នាក់មត្តេយ្យ១ដល់ថ្នាក់ទី៦ ដោយមានអាការពុលអាហារ ដោយវិលមុខ ក្អួត និង ឈឺពោះ និងឈឺក្បាល។

បន្ទាប់ពីមានការរាយការណ៍ពីសាលា រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យក្បែរនោះក៏បានមកទទួលសិស្សរងគ្រោះទាំងអស់នោះបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានម្របសម្រួល ដើម្បីស៊ើបអង្កេតលើករណីនេះ។

ជាលទ្ធិផលបឋមត្រូវបានគេឱ្យដឹងថា ព្រឹកកើតហេតុ មានអាជីវករលក់ម្ហូបក្នុងវត្ត បានចម្អិនមីកញ្ចប់ឆាដើម្បីចែកជូនកុមារដោយឥតគិតថ្លៃក្នុងឱកាសទិវាកុមារ។ នៅថ្ងៃនោះផងដែរ សាលាក៏មានកម្មវិធីទិវា កុមារដែរ ប៉ុន្តែ អាហារនឹងចាប់ផ្ដើមចែកនៅម៉ោង ១១ ព្រឹកប៉ុន្តែនៅម៉ោង ៩ ព្រឹកក្មេងៗបានទទួលញ៉ាំ មីឆាពីខាងក្រៅសាលារួចទៅហើយ បន្ទាប់មកក៏ចាប់ផ្ដើមមានអាការក្អួតឈឺពោះឈឺក្បាល រាប់សិប ករណី។

ទោះជាយ៉ាងណាស្ថាប័ន ពាក់ព័ន្ធ និងនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូពាក់ព័ន្ធកំពុងតែធ្វើការត្រួតពិនិត្យ និងស៊ើបអង្កេតលើករណីនេះបន្ថែម ថាតើជាករណីអចេតនា ឬជាចេតនា ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនបង្កមកដាក់ទោសតាមផ្លូវច្បាប់៕ ប្រភព៖ Thairath

 

 

 

 

 

កូវីដនឹងឆ្លងរាលដាលខ្លាំងវិញនៅចិនក្នុង២-៣ខែខាងមុខទៀតនេះ

0

ប្រទេសចិន ៖ អតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិនឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងប្រទេសចិន នឹងរាលដាលខ្លាំងរយៈពេល២-៣ខែទៀត ជាពិសេស នៅតាមតំបន់ជនបទ ។

ក្នុងសិក្ខាសាលាកាលពីពេលថ្មីៗនេះ លោក Zheng Guang អ្នកជំនាញរោគរាតត្បាតឈានមុខ និងជាអតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បញ្ជាក់ថា តំបន់ជាច្រើនបានឆ្លងរាលដាលជំងឺកូវីដដល់កំពូល ហើយពលរដ្ឋក្នុងទីក្រុងសំខាន់ៗបានត្រឡប់មកភាពប្រក្រតីវិញ ខណៈរដ្ឋាភិបាលចិនប្រកាសថា ទីក្រុងជាច្រើនបានឆ្លងផុតការឆ្លងខ្លាំងហើយ ។COVID-19 wave past its peak in many parts of China: State media - CNA

លោក Zheng បានដាស់តឿនថា នៅពេលចូលឆ្នាំចិនចុងខែមករានេះ អាចជួបចំនួនអ្នកឆ្លងជំងឺកូវីដថ្មីកើនឡើងនៅជនបទ ដោយសារពលរដ្ឋធ្វើការក្នុងទីក្រុងជាច្រើនលាននាក់ធ្វើដំណើរទៅស្រុកកំណើតជាលើកដំបូង បន្ទាប់ពីខកខានអស់៣ឆ្នាំដោយសារជំងឺកូវីដ ហើយវាក៏ជាលើកដំបូងផងដែរ ដែលមិនចាំបាច់ពាក់ម៉ាស់ ។ តាមតួលេខផ្លូវការថា មានពលរដ្ឋចិនជាច្រើនលាននាក់បានចាប់ផ្តើមធ្វើដំណើរជាបណ្តើរៗហើយ ។ លោកបន្តថា រដ្ឋាភិបាលបានដាក់ផែនការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដនៅតំបន់ជនបទរួចហើយ តែបញ្ហា គឺត្រូវអនុវត្តផែនការដែលកំណត់ទុកនោះតាមរបៀបណា ។

គួរបញ្ជាក់ថា កាលពីដើមខែមករា មន្ត្រីសុខាភិបាលខេត្តហឺណានដែលស្ថិតនៅភាគកណ្តាលប្រទេសចិន ទើបបានប្រកាសពីតួលេខការឆ្លងជំងឺកូវីដស្មើ៩០% នៃចំនួនពលរដ្ឋទាំងអស់ក្នុងខេត្តនេះ ៕China Covid Outbreak: In Our "Profound Interest" That China Reins In Covid  Surge, Says US

ប្រភព ៖ TNN World

រ៉ូបច្នៃចេញពីក្រវិលកំប៉ុងរបស់បវរកញ្ញាថៃដែលស្លៀកឡើងប្រកួត Miss Universe 2022 បង្កប់អត្ថន័យយ៉ាងរំជួលចិត្ត

0

បរទេស៖ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នេះគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Universe Thailand បានបង្ហោះរូបថតរបស់ Anna ស្លៀកឈុតរាត្រីដ៏ភ្លឺចែងចាំង ជាមួយនឹងសារផ្ទាល់ខ្លួនរបស់នាងនៅក្នុងកម្មវិធីប្រកួតជម្រុះ Miss Universe ២០២២ នៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៧១ ឬបវរកញ្ញាចក្រវាល Miss Universe 2022 នៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក។

Anna Suea Ngam Iam ឬក៏អ្នកគាំទ្រហៅថារាជនីសម្រស់ដែលតំណាងមកពីប្រទេសថៃ នាងមានដើមកំណើតអាល្លឺម៉ង់ មានទីលំនៅក្នុងទីក្រុងបាងកក មានអាយុ ២៥ ឆ្នាំដែលនាងពោរពេញដោយទំនុកចិត្ត នៅលើឆាកប្រកួតសម្រស់មកពីជុំវិញពិភពលោក។

ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងនោះគឺជាការបង្ហាញខ្លួនក្នុងវគ្គស្លៀកឈុតរាត្រីនៅពេលល្ងាច ដែលឈុតនោះពិតជាមានការទាក់ទាញ និងមានអត្ថន័យបំផុតសម្រាប់រូបនាង ដោយឈុតរាត្រីនោះមានឈ្មោះថា “Hidden Precious Diamond Dress ” ឬ “Hidden Precious Diamond Dress” ម៉ាក MANIRAT រចនាដោយ ‘Arif Chewang’ រ៉ូបនេះផ្តោតលើរូបរាងរាងកាយ និងច្នៃពីសារធាតុអាលុយមីញ៉ូម និងក្រវិលកំប៉ុង ព្រមទាំងគ្រឿងអលង្ការតុបតែងដោយត្បូងពេជ្រ Swarovski ផងដែរ។

អ្វីដែលកាន់តែពិសេសរ៉ូបនេះត្រូវបានបំផុសគំនិតដោយជីវិតពិតរបស់ Anna ដែលនាងបានចាប់ទុកខ្លួនឯងថា ម្ចាស់ក្សត្រីពីគំនរសំរាម ដោយសារតែពីកុមារភាពរហូតដល់ធំ ឪពុក និង ម្ដាយរបស់នាងជា បុគ្គលិកសម្អាតនៅទីក្រុងបាងកក។

ខណៈពេល Anna នាងបានបង្ហាញខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់នេះ ភ្លាមស្រាប់តែមានសំឡេង ហ៊ោកញ្ជ្រៀវ ពីសំណាក់អ្នកគាំទ្រជាច្រើន។ ប៉ុន្តែនៅពេលដែលពួកគេបានដឹងពីគំនិត និង ព័ត៌មានលម្អិតនៃរ៉ូបនោះ អ្នកគាំទ្រទាំងអស់គ្នាស្ទើរតែស្រក់ទឹកភ្នែក ហើយមិននឹកស្មានថា គម្របកំប៉ុងអាលុយមីញ៉ូម ដែលមនុស្សមានទំនោរក្នុងការកែច្នៃជាវត្ថុផ្សេងៗ នឹងត្រូវបានបង្កើតជារ៉ូបរាត្រីដ៏ស្រស់ស្អាត បែបនេះនោះឡើយ។

យ៉ាងណាមិញបន្ទាប់ពីបានបង្ហាញខ្លួនជាមួយឈុតរាត្រីដ៏ភ្លឺចែងចាំងលើឆាកអន្តរជាតិ Anna ក៏បានបង្ហោះសារផ្ទាល់ខ្លួនរបស់នាងថា “អ្នកមិនត្រូវជាប់គាំងនៅក្នុងភាពស្រពិចស្រពិលជុំវិញដែលអ្នកកើតមកនោះទេ ប៉ុន្តែជឿថាអ្នកមានថាមពលក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់តែប្រសើរឡើង”៕ ប្រភព៖ workpointtoday

 

 

 

 

វៀតណាមបង្ហាញពីសន្ទុះ នៃការនាំចេញកាហ្វេចំនួនរាប់លានតោនក្នុងឆ្នាំ២០២២ទៅកាន់ទីផ្សារអន្តរជាតិ

0

បរទេស៖ ស្ថិតិបានបង្ហាញថាវៀតណាមបានវាយឡុកទីផ្សារកាហ្វេយ៉ាងខ្លាំងក្នុងឆ្នាំ២០២២កន្លងទៅ ដែលបាននាំចេញកាហ្វេរបស់ខ្លួនរហូតទៅដល់ ១.៧៧ លានតោនទៅកាន់អឺរ៉ុប ដែលបង្កើតប្រាក់ចំណូលជាង ៤ ពាន់លានដុល្លារអាមេរិក ស្មើរនឹងការកើនឡើងទ្វេដងពីឆ្នាំ ២០២១ ជាង១៣.៨ភាគរយ។

នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Xinhua News បានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម ថារបាយការណ៍របស់កាសែត Vietnam News បានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញកាហ្វេចំនួន ១.៧៧ លានតោនក្នុងឆ្នាំ២០២២  និងបង្កើតចំណូលសរុបជាង ៤ ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ១៣.៨ភាគរយ នៅក្នុងបរិមាណចំណូល ៣២ភាគរយ បើធៀប នឹងស្ថិតិឆ្នាំ ២០២១។

ដោយការកើនឡើងយ៉ាងខ្លាំងនេះត្រូវបានគេសន្មតថាមានការកើនឡើងតម្លៃ ២២ភាគរយ ជាមធ្យម ២,២៨០ ដុល្លារក្នុងមួយតោន។

ក្នុងនោះបើយោងតាមទិន្នន័យពីការិយាល័យគយវៀតណាមបានបង្ហាញថា សហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារអ្នកប្រើប្រាស់កាហ្វេធំបំផុតរបស់វៀតណាម ដែលមានចំនួនប្រហែល ៣៩ភាគរយ នៃបរិមាណនាំចេញសរុបចំនួន៤៩០,៧០០ តោនដែលមានតម្លៃ ១.១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧ភាគរយ និង ៥៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនោះការនាំចេញកាហ្វេទៅកាន់ប្រទេសរុស្ស៊ីក៏បានកើនឡើង ១៧.៣ភាគរយ  ចក្រភពអង់គ្លេស៥៧.៩ភាគរយ និងឥណ្ឌា ១១៦ភាគរយ ខណៈដែរកាហ្វេដែលបានដឹកជញ្ជូនទៅកាន់ប្រទេសម៉ិកស៊ិកបានកើនឡើងចំនួន ៥២ ដងធៀបនឹងឆ្នាំ ២០២១។

ដោយគេដឹងថាចក្រភពអង់គ្លេសបានក្លាយជាប្រទេសនាំចូលកាហ្វេវៀតណាមធំបំផុតទីប្រាំនៅអឺរ៉ុប បន្ទាប់ពី អាល្លឺម៉ង់ អ៊ីតាលី បារាំង និង អេស្ប៉ាញ។

ខណៈដែលវៀតណាមមានក្ដីសង្ឃឹមមួយទៀត បន្ទាប់ពីការបើកច្រកព្រំដែនចិនចាប់តាំងពីថ្ងៃទី ៨ ខែ មករាកន្លងទៅនេះ ដែលវានឹងក្លាយជាឱកាសជួយដល់ការនាំចេញកាហ្វេរបស់វៀតណាមទៅកាន់ប្រទេសចិនមួយទៀតផងដែរ។

យ៉ាងណាមិញក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានបន្ថែម ថាការនាំចេញដ៏ច្រើន និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០២២នេះ ទំនងជានឹងធ្វើឱ្យមានកំណើនឡើងវិញនៅក្នុងទីផ្សារអត្តរជាតិបន្ត នាពេលខាងមុខ៕ ប្រភព៖ Dailynews

 

 

 

 

 

 

 

 

ធ្លាប់ឆ្ងល់អត់! ឈ្មោះកូវីដ​ ដូចជាដែលតា បេតា ជាតួអក្សររបស់ប្រទេសណា?

0

ឈ្មោះវីរុសកូវីដ១៩ បំប្លែងថ្មី​ដែលត្រូវបាន​អង្គការសុខភាព​ពិភពលោក ដាក់ឈ្មោះដូចជា ដែលតា (Delta), អាល់ហ្វា (Alpha), បេតា (Beta) និងឡាំបដា (Lambda) គឺជាតួអក្សររបស់​ប្រទេសក្រិក។

តួអក្សររបស់ក្រិច មានចំនួន២៤តួ រួមមាន៖

  • Alpha
  • Beta
  • Gamma
  • Delta
  • Elsilon
  • Zeta
  • Eta
  • Theta
  • Kappa
  • Lambda
  • Mu
  • Nu
  • Omicron
  • Pi
  • Rho
  • Sigma
  • Tau
  • Upsilon
  • Phi
  • Chi
  • Psi
  • Omega។

សូមរំលឹកថា កាលពីចុងខែឧសភា ២០២១ អង្គការសុខភាពពិភពលោក បាន​ប្រកាស​ដាក់ឈ្មោះវីរុសកូវីដ១៩ ​បំប្លែង​ថ្មី ដើម្បីចៀសវាងប្រើឈ្មោះប្រទេសកុំឱ្យមានការរើសអើង រួមមាន៖

-វីរុស B.1.1.7 ដែលមានប្រភពនៅអង់គ្លេស ត្រូវបានដាក់ឈ្មោះថា Alpha

-វីរុស B.1.351 ដែលមានប្រភពនៅ​អាហ្វ្រិកខាងត្បូង ត្រូវបានដាក់ឈ្មោះថា Beta

-វីរុស P.1 ដែលមានប្រភពនៅ​ប្រេស៊ីល ត្រូវបានដាក់ឈ្មោះថា Gamma

-វីរុស B.1.617.2 ដែលមានប្រភពនៅឥណ្ឌា ត្រូវបានដាក់ឈ្មោះថា Delta

-វីរុស B.1.427/B.1.429 ដែលមានប្រភពនៅអាមេរិក ត្រូវបានដាក់ឈ្មោះថា Epsilon

-វីរុស P.2 ដែលមានប្រភពនៅប្រេស៊ីល ត្រូវបានដាក់ឈ្មោះថា Zeta

-វីរុស B.1.525 ដែលមានប្រភពនៅ​ប្រទេស​មួយចំនួន ត្រូវបានដាក់ឈ្មោះថា Eta

-វីរុស P.3 ដែលមានប្រភពនៅ​ហ្វីលីពីន ត្រូវបានដាក់ឈ្មោះថា Theta

-វីរុស B.1.526 ដែលមានប្រភពនៅអាមេរិក ត្រូវបានដាក់ឈ្មោះថា Iota

-វីរុស B.1.617.7 ដែលមានប្រភពនៅឥណ្ឌា ត្រូវបានដាក់ឈ្មោះថា Kappa៕

ប្រភព៖ Greeksymbols

ចាប់ជនល្មើសខុស ដោយសារការកំណត់អត្តសញ្ញាណតាមបច្ចេកវិទ្យាខុសបច្ចេកទេស

0

សហរដ្ឋអាមេរិក ៖ តាមសេចក្តីរាយការណ៍ព័ត៌មានពីកាសែត The Times-Picayune និង The New Orleans Advocate បញ្ជាក់ថា បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Randall Reid អាយុ២៨ឆ្នាំ ត្រូវបានជាប់គុកកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក នៅរដ្ឋ Georgia ពីបទលួចកាបូបប្រណីតនៅក្រុង Jefferson Parish រដ្ឋ Louisiana របស់អាមេរិក ។

លោក Tommy Calogero ជាមេធាវីរបស់បុរសខាងលើ ថ្លែងថា ដោយសារការភ្នាត់ស្នៀតរបស់បច្ចេកវិទ្យាចាំផ្ទៃមុខ ធ្វើឱ្យលោក Randall ត្រូវគេចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយបានដោះលែងវិញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ។ Randall ជាបុរសស្បែកខ្មៅ ហើយមនុស្សម្នាជាច្រើនចាប់អារម្មណ៍ពីបច្ចេកវិទ្យាចាំផ្ទៃមុខ ដែលធ្វើឱ្យអ្នកស្បែកខ្មៅប្រឈមនឹងការចាប់ខ្លួនជាងស្បែកស ។

ប៉ូលិសនៅក្រុង Jefferson មិនបានឆ្លើយតបសំណួររបស់សារព័ត៌មាន The Times-Picayune និង The New Orleans Advocate អំពីការចាប់ឃុំខ្លួនបុរសខាងលើ និងការដោះលែងឡើយ ។ បច្ចេកវិទ្យាចាំផ្ទៃមុខនេះបានប្រឈមនឹងការរិះគន់ជាច្រើន ដែលធ្វើឱ្យមានការបារម្ភក្នុងរឿងផ្ទាល់ខ្លួន ហើយតាមការសិក្សាមួយចំនួនថា វាមាននិន្នាការកំណត់អត្តសញ្ញាណមនុស្សស្បែកខ្មៅច្រើនជាងស្បែកស ដែលធ្វើឱ្យចាប់មនុស្សខុស ។

បើតាមប៉ូលីសនៅទីក្រុង New Orleans និយាយថា បច្ចេកវិទ្យានេះអាចយកទៅប្រើប្រាស់ក្នុងការស្វែងរកតម្រុយតែប៉ុណ្ណោះ ។ ទោះយ៉ាងណា ច្បាប់កំណត់ប្រើប្រាស់បច្ចេកវិទ្យាចាំផ្ទៃមុខ ត្រូវបានគេបញ្ជាឱ្យផ្អាកការប្រើប្រាស់ក្នុងកិច្ចប្រជុំសភានៅឆ្នាំ២០២១ ៕ ប្រភព ៖ sanook

ឆ្នាំ២០២២ ទីក្រុងប៉ាតាយ៉ាទទួលភ្ញៀវទេសចរជាតិច្រើនជាងភ្ញៀវអន្តរជាតិ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែមករា តំណាងការិយាល័យទេសចរណ៍ប៉ាតាយ៉ាបានចង្អុលបង្ហាញពីស្ថានភាពទេសចរណ៍ និងការរីកលូតលាស់របស់ទីផ្សារទេសចរណ៍ បន្ទាប់ពីប្រទេសនានាបានបន្ធូរបន្ថយវិធានការកូវីដ ហើយបើកឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តទាំងក្នុងស្រុក និងក្រៅប្រទេសតាមធម្មតា ។

តាមរបាយការណ៍ស្ទង់មតិផ្នែកទេសចរណ៍ឆ្នាំ២០២២ថា ខេត្តឈុនបុរីបានទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលជំងឺកូវីដ និងទទួលប្រាក់ចំណូលចម្បងពីភ្ញៀវទេសចរអន្តរជាតិ ។ ភ្នាក់ងារពាក់ព័ន្ធជាច្រើនបានព្យាយាមគាំទ្រការដើរកម្សាន្តក្នុងប្រទេស រហូតធ្វើឱ្យខេត្តឈុនបុរីទទួលបានភ្ញៀវទេសចរថៃជាច្រើនកាលពីឆ្នាំមុន ជាពិសេស ពេលឈប់សម្រាកយូរថ្ងៃ និងថ្ងៃបុណ្យជាតិនានា ។Visit Pattaya Beach in Pattaya | Expedia

ជាក់ស្តែង ក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២២ឃើញថា មានភ្ញៀវទេសចរអន្តរជាតិត្រឹម១,៣លាននាក់ប៉ុណ្ណោះ រីឯភ្ញៀវទេសចរជាតិស្មើរហូតដល់១២,៥លាននាក់ ខណៈខេត្តឈុនបុរីជាតំបន់មានភ្ញៀវទេសចរជាតិមកកម្សាន្តច្រើនបំផុតស្ថិតក្នុងលំដាប់ទី១ បន្ទាប់មកគឺភូកេត ។

ទោះយ៉ាងណា ក្នុងឆ្នាំ២០២៣នេះ គេជឿថា វិធានការបន្ធូរបន្ថយកូវីតរបស់ប្រទេសនានា នឹងធ្វើឱ្យវិស័យទេសចរណ៍ខេត្តឈុនបុរីល្អប្រសើរឡើងវិញ ខណៈបច្ចុប្បន្ន មានភ្ញៀវទេសចររុស្ស៊ី និងឥណ្ឌាធ្វើដំណើរមកកម្សាន្តច្រើនឡើង ។ នៅក្នុងត្រីមាសដំបូងឆ្នាំ២០២៣ គេសង្ឃឹមថា ភ្ញៀវទេសចរចិននឹងត្រឡប់មកកម្សាន្តខេត្តឈុនបុរីវិញ ដូចគ្នាជាមួយភ្ញៀវទេសចរពីម៉ាឡេស៊ី ឡាវ វៀតណាម សិង្ហបុរី និងប៉ែកអឺរ៉ុប ។Pattaya, Thailand - Beyond Phuket - Phuket.Net

តំណាងការិយាល័យទេសចរណ៍ប៉ាតាយ៉ាបង្ហាញទៀតថា ទោះជាការត្រឡប់មករបស់ភ្ញៀវទេសចរអន្តរជាតិល្អប្រសើរក្តី តែស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរទេសចរណ៍ថៃ នៅតែផ្តល់ភាពសំខាន់ចំពោះភ្ញៀវជាតិ ។ យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដូចជា ការរៀបចំព្រឹត្តិការណ៍នានាប្រចាំឆ្នាំរបស់ក្រុងប៉ាតាយ៉ា ការលើកកម្ពស់ទេសចរណ៍លក្ខណៈគ្រួសារ និងលើកកម្ពស់ទេសចរណ៍ផ្តោតលើវប្បធម៌ ជាពិសេស រៀបចំការប្រជុំនិងសិក្ខាសាលាដើម្បីបំពេញផ្នែកខ្វះខាត ៕

ប្រភព ៖ mgronline

ករណីសមត្ថកិច្ចក្រុងកំពត ចាប់ម៉ូតូរបស់បុរសជនជាតិជប៉ុន ចប់ត្រឹមប្រគល់ម៉ូតូឱ្យវិញ ឬសិក្សាស្រាវជ្រាវពីទម្លាប់ធ្វើការរបស់សមត្ថកិច្ច?

0

ភ្នំពេញ៖ កាលពីពេលម្សិលមិញមានការចុះផ្សាយក៏ដូចជាផ្ទុះការវែកញែកជាខ្លាំងករណីស្នងការក្រុងកំពត បានដកហូតម៉ូតូរបស់បុរសជនជាតិជប៉ុនម្នាក់ ដែលនាំឱ្យមហាជនលើកឡើងថា គួរណាស់តែសមត្ថកិច្ច អាជ្ញាធរ គិតពីទិដ្ឋភាពសង្គម ទិដ្ឋភាពច្បាប់ តើជាកំហុស ជនជាតិជប៉ុន ឬជាកំហុស សមត្ថកិច្ច អាជ្ញាធរ , បើកំហុសជនជាតិជប៉ុន ពិន័យកម្រិតណា ពន្យល់គាត់ផង ដើម្បីលើកមុខ លើកមាត់ សមត្ថកិច្ច អាជ្ញាធរ ប្រទេសជាតិ មិនត្រូវទុកឱ្យគ្នាអស់ជម្រើសលែងចង់យកម៉ូតូវិញទេ ។ នេះជាចំណុចត្រូវពិចារណា ទាំងអស់គ្នា ខណៈប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់ ហើយបោះបង់ទម្លាប់ចោលហើយ ករណីធ្វើការមិនប្រក្រតី។

ជាក់ស្ដែងតាមពិតទៅមហាជនគ្រាន់តែចង់ឱ្យខាងសមត្ថកិច្ចមានការបកស្រាយឱ្យបានច្បាស់លាស់ពីមូលហេតុនៃការចាប់ម៉ូតូនោះ ពីព្រោះរឿងនេះអាចមានការប៉ះពាល់ទៅលើមុខមាត់ប្រទេសជាតិមួយទាំងមូល ជាពិសេសគឺផ្នែកច្បាប់តែម្ដង ក៏ប៉ុន្តែម៉ូតូនោះបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ ខណៈគ្មានការបកស្រាយលម្អិតពីសមត្ថកិច្ចឡើយ។

គួររំលឹកដែលថា​ ការពីពេលម្សិលមិញនេះមានជនជាតិជប៉ុនមួយរូបដែលត្រូវបានស្នងការក្រុងកំពតដកហូតម៉ូតូយកទៅទុកនៅកន្លែងនគរបាលនោះដល់ពេលដែលត្រូវចាកចេញពីក្រុងកំពតហើយបន្សល់ទុកតែស្នាមញញឹមដោយមិនបានយកម៉ូតូរបស់គាត់ត្រឡប់ទៅកំពង់ចាមជាមួយនឹងគាត់វិញឡើយ។កំហុសឆ្គងនេះគឺគ្រាន់តែ ម៉ូតូរបស់គាត់មានសំឡេងឮបន្តិចក៏ប៉ុន្តែមិនមែនកែច្នៃឲ្យឮបំពងដូចម៉ូតូផ្សេងៗនោះទេ។

សូមបញ្ជាក់តាមអង្គភាពយើងបានទទួលព័ត៌មាននេះគឺសាមីខ្លួនម្ចាស់ម៉ូតូបានទៅសុំពីស្នងការក្រុងម្ដងរួចហើយនិងម្ចាស់ផ្ទះសំណាក់ដែលគាត់គេងក៏បានទៅសុំពីរដងរួចមកហើយដែរតែនៅតែគ្មានដំណោះស្រាយបើតាមការលើកឡើងរបស់មន្ត្រីមានសមត្ថកិច្ចនៅទីនោះបានរុញឲ្យគាត់ទៅជួបលោកអភិបាលក្រុងកំពត។ក៏ប៉ុន្តែគាត់មិនយល់ពីរបៀបធ្វើការរបស់អធិការក្រុងដែលឱ្យគាត់ទៅសុំនៅកន្លែងផ្សេងដែលមិនមានម៉ូតូរបស់គាត់នៅទីនោះទៅវិញ។ហើយមកដល់ថ្ងៃនេះសមត្ថកិច្ចឃាត់ម៉ូតូជនជាតិជប៉ុន រយៈពេល១៥ថ្ងៃហើយ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានបង្ហោះសារយ៉ាងខ្លីថា, ( តើមានរឿងនេះពិតមែនឬ ? ) ភ្ជាប់ជាមួយអត្ថបទខាងលើ។

ទើបនៅព្រឹក​ថ្ងៃទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០២៣​ នេះ​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានឱ្យដឹងថា​ ពាក់​ព័ន្ធ​ករណី​ឃាត់ម៉ូតូ​ជនជាតិ​ជប៉ុន​មួយ​រូបដែល​បេីកបរ​លឺសំឡេងខ្លាំងៗក្នុងខេត្តកំពតនោះ​ លោក​បាន​ស្នើ​សុំ​គោល​ការណ៍​ពី​ ឯកឧត្តម​ អភិបាល​ខេត្ត​ ប្រគល់​ម៉ូតូ​នេះជូន​បុរស​ជនជាតិ​ជប៉ុន​នោះ​វិញហេីយ​ ។ ដូច្នេះ​ បេី​បុរស​ជនជាតិ​ជប៉ុន​បាន​ទទួល​ដំណឹង​សូម​អញ្ជើញ​ទៅ​ទទួល​ម៉ូតូ​មកវិញ​ចាប់​ពីពេល​នេះតទៅ​ ៕