Home Blog Page 1896

ហេតុអ្វីមុនថ្ងៃចូលឆ្នាំចិន ប្រជាជនចិនតែងតែធ្វើពិធីសែន ដកជើងធូប?

0

ពិធីសែន ដកជើងធូប ឬ ជនជាតិចិន ហៅថា ពិធីជូនទេវតាឡើងឋានសួគ៌ គឺជាពិធីដែលជនជាតិចិនតែងធ្វើឡើងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។

សម្រាប់ក្នុងឆ្នាំនេះ ថ្ងៃសែនដកជើងធូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៣។ យោងតាមឯកសារស្រាវជ្រាវបានបញ្ជាក់ថា ពិធីសែនដកជើងធូបនេះ ត្រូវបានធ្វើឡើងចន្លោះពី៥ថ្ងៃ និង៧ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឈានមកដល់រៀងរាល់ឆ្នាំ។ជិតសែនដកជើងធូបហើយ! មកដឹងពេលវេលាសែន របៀបសែនងាយៗ  បានផលត្រឹមត្រូវតាមក្បួនហុងស៊ុយ – Popular Magazine

បើតាមជំនឿហើយនៅថ្ងៃនេះគេនឹងធ្វើការ ដកជើងធូប គ្រប់កន្លែងដើម្បីដូរកំប៉ុង ជើងពាន ឬផើង ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើងពានចេញ រួចប្ងូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មីនឹងឈានមកដល់។ក្នុងក្បួនដកជើងធូបនេះទៀតសោតគេមានត្រណមមួយគឺនៅពេលដែលដកហើយបើជាជំនាងផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ាវិញទុកបន្សល់ជើងធូបចាស់អោយបាន៣សរសៃ។

គួរបញ្ជាក់ថាតាមជំនឿជាប្រពៃណីចិន ការសែនដកជើងធូប គឺជាពិធីអរគុណ និងជូនដំណើរកុងម៉ា (ដូនតា) និងទេវតាឆ្នាំចាស់ដែលបានថែរក្សា ការពារឱ្យចម្រុងចម្រើនពួកគេអស់រយៈកាលមួយឆ្នាំកន្លងមកឱ្យត្រឡប់ទៅឋានសួគ៌វិញ។ បន្ទាប់ពីកុងម៉ា និងទេវតាដែលជាម្ចាស់កំប៉ុងជើងធូបទាំងនោះត្រឡប់ទៅវិញ បានសេចក្តីថា កំប៉ុងជើងធូបនេះនៅទំនេរពុំមានម្ចាស់ឡើយ រហូតកុងម៉ា និងទេវតាឆ្នាំថ្មីចូលមកជំនួស។ ក្នុងពេលពុំមានម្ចាស់នេះឯង ជាពេលដែលម្ចាស់ផ្ទះដកជើងធូបចេញពីកំប៉ុង និងយកកំប៉ុងជើងធូបទៅលាងសម្អាតសម្រាប់រៀបចំទទួលទេវតាឆ្នាំថ្មី ។មកស្វែងយល់អត្ថន័យការអុជធូប ៣ សរសៃ ឬ ៥ សរសៃ បើចេះតែអុជៗដូចបង្ហុយផ្សែងចោល –  Popular Magazine

ចំពោះការបម្លាស់ទីរបស់កំប៉ុង ឬជើងពានជើងធូប គឺយើងត្រូវកាន់ ហើយលើកឡើងឱ្យផុតពីទីដែលបានតម្កល់ ប៉ុន្តែកុំអូសកំប៉ុង ឬជើងពាននោះឱ្យសោះ ទើបជាការលើករាសីដល់ម្ចាស់ផ្ទះ ហើយកុងម៉ា ឬទេវតាក៏នឹងមិនខឹងសម្បាផងដែរ៕

អាមេរិកបង្កើនមិត្តភាពជិតសិ្នទ្ធជាមួយជប៉ុនផ្នែកការពារជាតិ និងអវកាស

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក បៃដេន បានបញ្ជាក់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ថា អាមេរិកនៅតែរក្សាសម្ព័ន្ធភាពជិតស្និទ្ធជាមួយជប៉ុន គាំទ្រផែនការផ្នែកការពារជាតិ និងសរសើរការបន្ថែមថវិកាការពារជាតិរបស់ជប៉ុន ខណៈអាមេរិក និងជប៉ុនរួមដៃគ្នាផ្នែកអវកាសផងដែរ ។

លោក បៃដេន បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា នៅសេតវិមានប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី១៣ ខែមករា ក្នុងឱកាសដែលមេដឹកនាំជប៉ុនបានធ្វើដំណើរមកកាន់ទឹកដីអាមេរិក ។

លោក បៃដេន បានបញ្ជាក់ទៅកាន់លោក គីស៊ីដា យ៉ាងជាក់លាក់ថា អាមេរិកនៅតែគាំទ្រយ៉ាងរឹងមាំនិងពេញលេញចំពោះសម្ព័ន្ធមិត្តជាមួយជប៉ុន ហើយប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នាលើសដើម ។ លើសពីនេះ លោក បៃដេន ក៏បានសរសើរជប៉ុនពីការបន្ថែមថវិកាផ្នែកការពារជាតិជាប្រវត្តិសាស្ត្រ ហើយបញ្ជាក់ថា អាមេរិកជួយគាំទ្រក្រសួងការពារជាតិរបស់ជប៉ុន ។

ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ក៏បានថ្លែងអំណរគុណលោក បៃដេន អំពីរឿងដែលអាមេរិកធ្វើពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ ខណៈជប៉ុន និងអាមេរិកកំពុងប្រឈមនឹងស្ថានការណ៍ខាងក្រៅ និងស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រ ។ ជប៉ុនបានដាក់ផែនការផ្នែកការពារជាតិជាថ្មីកាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីឱ្យប្រាកដចិត្តថា នឹងមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជាមួយគ្នានេះ ក្នុងឋានៈជាប្រធានក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ (G7) គោលបំណងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេស G7 របស់មេដឹកនាំជប៉ុន គឺដើម្បីពង្រឹងសម្ព័ន្ធភាពជាយូរអង្វែង ខណៈជប៉ុនបារម្ភពីការរំលោភបំពានក្នុងតំបន់ ។

ដោយឡែក ក្នុងថ្ងៃជាមួយគ្នានេះ លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ក៏បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរុករកអវកាសនៅស្នាក់ការទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក (NASA) នៅទីក្រុងវ៉ាស៊ីនតោន ។ NASA មានផែនការឱ្យអវកាសយានិកជប៉ុនចូលរួមក្នុងបេសកកម្មរបស់ Artemis ទៅកាន់ឋានព្រះច័ន្ទផងដែរ ៕Biden backs Japan joining 'reformed' UN Security Council, Japanese PM says  | The Hill

ប្រភព ៖ TNN World

ស្ត្រីដំបូងបង្អស់ដែលបញ្ជានាវាផ្ទុកយន្តហោះចម្បាំងដ៏ធំផុតរបស់អាមេរិក

0

បរទេស៖ ស្ត្រីវ័យ ៥១ឆ្នាំម្នាក់ដែលជាក្រុមជ្រើសរើសមន្ត្រីកងទ័ពជើងទឹកអាមេរិក និងជាមេបញ្ជាការក្នុងក្រុម បានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ក្រោយពីស្ត្រីរូបនេះក្លាយជាស្ត្រីដំបូងបង្អស់ក្នុងការបញ្ជានាវាផ្ទុះយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក។

Bauernschmidt គឺជាស្ត្រីតែម្នាក់គត់នៅក្នុងក្រុមកងទ័ពអាមេរិក តែម្នាក់គត់ដែលធ្លាប់បញ្ជានាវាផ្ទុកយន្តហោះអាមេរិក ដែលជានាវាចម្បាំងដ៏ធំបំផុត និងមានឥទ្ធិពលបំផុតមួយ។

ក្នុង Bauernschmidt នាងបានឱ្យដឹងថា ការបញ្ជានាវាគឺពិតជាងាយស្រួលមួយក្នុងចំនោមការងារដែលមិនគួរឱ្យជឿបំផុតនៅក្នុងពិភពលោក។ ហើយមនុស្សភាគច្រើនតែងគឹត និងចាត់ទុកថានេះជាការនិយាយមិន ពិត។

Bauernschmidt ធ្លាប់បានបញ្ជានាវា USS Abraham Lincoln ដែលជានាវាផ្ទុកយន្តហោះ Nimitz-class ទម្ងន់៩៧,០០០ តោន និង ១,០៩២ ហ្វីតចំនួន៦០គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35C ដែលជាយន្តហោះចម្បាំងទំនើបបំផុតនៅក្នុងអាកាសចរណ៍កងទ័ពជើងទឹក ជាមួយនឹងចំនួនមនុស្សប្រហែល ៥,០០០ នាក់នៅលើនាវា ដែលវាហាក់ដូចជាបញ្ជាទីក្រុងតូចមួយឱ្យមានចលនានៅលើសមុទ្រ។

គួររំលឹកថា ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៣ ប្រាំមួយខែមុនពេល Bauernschmidt បញ្ចប់ការសិក្សាពីបណ្ឌិតសភាកងទ័ពជើងទឹក សភាបានអនុម័តច្បាប់អនុញ្ញាតឱ្យស្ត្រី បម្រើនៅលើកប៉ាល់ប្រយុទ្ធរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។

លើសពីនេះនាងក៏បានរៀនហោះហើរឧទ្ធម្ភាគចក្រ ក្លាយជាគ្រូបង្រៀនហោះហើរ និងបានបម្រើការលើនាវាពិឃាត និងនាវាផ្ទុកយន្តហោះ ហើយនៅទីបំផុតបានបញ្ជាឱ្យក្រុមឧទ្ធម្ភាគចក្រវាយប្រហារ។

ក្រោយមក Bauernschmidt បានចូលរៀននៅមហាវិទ្យាល័យ Naval War College ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតក្នុងការសិក្សាយុទ្ធសាស្ត្រ មុនពេលបម្រើការនៅការិយាល័យកិច្ចការនារីសកលរបស់រដ្ឋលេខាធិការសហរដ្ឋអាមេរិក។

បន្ទាប់ពីនោះ Bauernschmidt បានចូលរៀននៅសាលាថាមពលនុយក្លេអ៊ែររបស់កងទ័ពជើងទឹក ដោយរៀនវិទ្យាសាស្រ្ត និងវិស្វកម្មនៅពីក្រោយរោងចក្រថាមពលនុយក្លេអ៊ែររបស់កងទ័ពជើងទឹក នៅក្នុងអ្វីដែល Naval Sea Systems Command ហៅថា “កម្មវិធីសិក្សាដែលទាមទារបំផុតនៅក្នុងយោធាសហរដ្ឋអាមេរិក។

ចុងក្រោយនាងក៏បានត្រូវគេជ្រើសរើស ឱ្យទៅទទួលការចំណេះដឹង នៅលើនាវា USS Abraham Lincoln ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនពីរ ខណៈដែលនាងបានក្លាយជាមន្ត្រីប្រតិបត្តិដែលជាមេបញ្ជាការទីពីរនៅក្នុងឆ្នាំ ២០១៦៕ ប្រភព៖ Edition

 

 

 

 

 

 

 

 

 

 

អធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ជិះម៉ូតូទៅធ្វើការតែបែរជាជួបរឿងស្មានមិនដល់ គ្រួសារទទួលបានដំណឹងយំពេញផ្ទះ

0

ភ្នំពេញ៖ អធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ត្រូវបានរថយន្ដដឹកដីកិនស្លាប់ ពេលកំពុងធ្វើដំណើរទៅបំពេញការងារ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ នៅតាមផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ គង់ គន្ធា ភេទស្រី អាយុ៤០ឆ្នាំ ជាមន្ដ្រីនគរបាល ដែលមានតួនាទីជាអធិការរងនគរបាលខណ្ឌច្បារអំពៅ។ ជនរងគ្រោះជិះម៉ូតូម៉ាក Zoomer-X ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1GL-9475 ខណៈរថយន្ដបង្កជាប្រភេទរថយន្ដដឹកដី ពាក់ផ្លាកលេខភ្នំពេញ 3E-1032។ ដោយឡែក សម្រាប់ជនបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត សូមឲ្យវិញ្ញាណក្ខន្ធលោកស្រីវរសេនីយ៍ទោ គង់ គន្ធា បានទៅកាន់ទៅស្ងប់។ បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់នៅគេហដ្ឋាន ជិតកន្លែងកើតហេតុ ផ្ទះលេខ២៥ ផ្លូវគ្រីស្តាល់ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ប្រាសាទ សម្រាប់ឧទ្ទិសឲ្យព្រះពុទ្ធសាសនាធំជាងគេនៅលើលោក

0

បូរ៉ូប៊ូឌ័រ​ គឺជាប្រាសាទដែលស្ថិតនៅ​កណ្តាលប្រទេសឥណ្ឌូនេស៊ី តាំងពីសតវត្សរ៍ទី៨ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានចុះក្នុងបញ្ជីដេាយអង្គការយូណេស្កូ។ ទីនោះគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទបុរាណដ៏អស្ចារ្យបំផុតក្នុងពិភពលោក ដែលមានរចនាបថបែបពុទ្ធសាសនា ធំជាងនៅលើផែនដី។Borobudur Temple: Largest Buddhist Monument In The Worldជញ្ជាំងថ្មរបស់ប្រាសាទបូរ៉ូប៊ូឌ័រ ត្រូវបានតុបតែងជាមួយនឹងចម្លាក់ដ៏ប្រណិត ​មានទំហំសរុបគ្របដណ្តប់រហូតដល់២,៥២០ម៉ែត្រការ៉េ​​ ហេីយមានរូបចម្លាក់ព្រះពុទ្ធ៧២អង្គ​។ ក្រៅពីប្រាសាទអង្គរវត្តនៅក្នុងប្រទេសកម្ពុជា និងទីក្រុងបុរាណបាកាន (Bagano នៅមីយ៉ាន់ម៉ា ប្រាសាទបូរ៉ូប៊ូឌ័ររបស់ឥណ្ឌូនេស៊ីក៏ទាក់ទាញភ្ញៀវទេសចរលេីលេាកជាច្រេីនមកទស្សនាកម្សាន្តរាល់ឆ្នាំដែរ។​Borobudur Temple Complex, Indonesia | Audley Travel

ប្រាសាទបូរ៉ូប៊ូឌ័រស្ថិននៅក្នុងទីក្រុង Yogyakarta ដែលមានព្រលានយន្តហេាះ Adisucipto International Airport ជិតជាងគេ។ សម្រាប់ជនបរទេស គឺត្រូវការបង់ប្រាក់ប្រមាណ២២ដុល្លារសម្រាប់ចូលមេីល ហេីយចំពេាះសិស្សជនបរទេសវិញ គឺត្រឹមតែ១០ដុល្លារតែប៉ុណ្ណោះ៕The History of Borobudur Temple and Its Origin Story - SinaumediaBorobudur Temple - All You Need to Know BEFORE You Go

តម្លៃដូងប្រេងធ្លាក់ចុះខ្លាំងប៉ះពាល់ដល់កសិករថៃ

0

ប្រទេសថៃ ៖ កសិករដាំដូងប្រេងនៅខេត្តសុងក្លាប្រទេសថៃ ទ្រាំមិនបាននឹងតម្លៃដូងប្រេងធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់១គីឡូក្រាម៣បាត ។ ពួកគេនឹងទៅតវ៉ានៅសាខាខេត្តនាសប្តាហ៍ក្រោយ ដើម្បីដាក់លិខិតទៅនាយករដ្ឋមន្ត្រីកសិកម្មពិនិត្យមើលឡើងវិញពីបញ្ហាតម្លៃធ្លាក់ចុះនេះ ។ កសិករទាំងនេះក៏បានអំពាវនាវឱ្យបង្កើតតម្លៃមួយមានស្តង់ដា ព្រមទាំងឱ្យរដ្ឋាភិបាលពិនិត្យការលួចនាំចូលដូងប្រេងពីប្រទេសជិងខាងផងដែរ ។Crude palm oil exports down 6.07% in first five months 'as trees get old' |  Phnom Penh Post

កាលពីថ្ងៃទី១៣ ខែមករា អ្នកឆ្លើយឆ្លងព័ត៌មានខេត្តសុងក្លារាយការណ៍ថា តម្លៃដូងប្រេងនៅថៃបានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះនៅខេត្តសុងក្លា តម្លៃដូងប្រេងធ្លាក់ចុះដល់១គីឡូក្រាម៣បាត ធ្វើឱ្យប៉ះពាល់ដល់កសិករដូងប្រេងយ៉ាងខ្លាំង ខណៈបច្ចុប្បន្ននេះ ផលិតកម្មដូងប្រេងគ្មានបរិមាណច្រើនទេ ប៉ុន្តែបែរជាតម្លៃធ្លាក់ចុះមិនរួចថ្លៃទិញជីដែលមានតម្លៃកើនខ្ពស់ គឺជី១បាវតម្លៃកើនដល់១.៧០០បាតឯណោះ ។Indonesian Farmers Protest Falling Palm Oil Prices Amid Export Ban – The  Diplomat

លោក ព្រីឆា សុខកាសេម ជាតំណាងកសិករដាំដូងប្រេងខេត្តសុងក្លាបញ្ជាក់ថា ស្ថានការណ៍តម្លៃដូងប្រេងក្នុងពេលនេះធ្វើឱ្យប៉ះពាល់ដល់កសិករយ៉ាងខ្លាំង ដូច្នេះ លោកត្រៀមប្រមូលផ្តុំកសិករដូងប្រេងធ្វើដំណើរទៅដាក់លិខិតដល់លោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈអភិបាលខេត្តសុងក្លា នៅថ្ងៃទី១៧ ខែមករា ។EU move fuelling unease among palm oil producers

លោក ព្រីឆា បន្តថា លោកនឹងស្នើឱ្យយកដូងប្រេងទៅធ្វើចំហេះ ដោយពិនិត្យមើលការលួចនាំចូលដូងប្រេងពីប្រទេសជិតខាង រួមទាំងស្វែងរកវិធានការគាំទ្រថ្ងៃឈប់សម្រាករយៈពេលយូររបស់រោងចក្រផលិត និងកន្លែងទទួលទិញផលិតកម្មដូងប្រេង ។ សំខាន់ ត្រូវរកអ្នកដែលមានបទពិសោធន៍និងជំនាញ មកធ្វើការផ្នែកឧស្សាហកម្មដូងប្រេង ។ កសិករដូងប្រេងមកពីតាមស្រុកជាច្រើននឹងរួមកម្លាំងគ្នាបង្ហាញពីការលំបាករបស់ពួកគេ ៕ ប្រភព ៖ khaosod

វីវរហើយ! ក្រុមហ៊ុនម៉ន ដានី លក់ដីឡូតិ៍អត់ច្បាប់នៅបន្ទាយមានជ័យ

0

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត សមត្ថកិច្ចនគរបាល មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីអាជ្ញាធរក្រុងសិរីសោភ័ណ ចុះត្រួតពិនិត្យទីតាំងដីក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីឡូតិ៍ នៅផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ដែលបន្តសកម្មភាពលក់ដីឡូតិ៍ល្មើសច្បាប់ ខណៈអាជ្ញាធរបានឱ្យផ្អាកសកម្មភាព…។

លោក លី សារី អភិបាលរងខេត្ត បានឱ្យដឹងថា មូលហេតុដែលអាជ្ញាធរចុះទៅត្រួតពិនិត្យ និងហាមឃាត់ក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីឡូតិ៍ នាពេលនេះ ក៏ព្រោះតែអាជ្ញាធររដ្ឋបាលខេត្តមើលឃើញថា ក្រុមហ៊ុននៅតែបន្តសកម្មភាពលក់ដីឡូតិ៍ ដែលអាជ្ញាធរបានហាមឃាត់ ព្រោះតែដីទាំងនោះ អត់ទាន់មានច្បាប់ត្រឹមត្រូវ ដែលអាចបង្កហានិភ័យ និងគ្រោះថ្នាក់ដល់អតិថិជន..។

លោកអភិបាលរងខេត្ត បញ្ជាក់ថា មូលហេតុដែលលោកចុះទៅត្រួតពិនិត្យនោះ គឺបន្ទាប់ពីក្រុមហ៊ុន បានស្នើសុំមករដ្ឋបាលក្រុង-ខេត្តដឹកដីយកទៅចាក់នៅក្នុងគម្រោងដីឡូតិ៍នោះ ហើយអាជ្ញាធរបានរកឃើញភាពមិនប្រក្រតីមួយចំនួនដូចជា៖ ទី១. លិខិតស្នើសុំចាក់ដីរបស់ឈ្មោះម៉ន ដានី ជាម្ចាស់ក្រុមហ៊ុន ស្នើសុំអនុញ្ញាតច្បាប់បំពេញអាចម៍ដីកម្មសិទ្ធិឯកជន (ចាក់ដី) ហើយ មិនទាន់មានលិខិតអនុញ្ញាត ប៉ុន្តែបានធ្វើសកម្មភាពចាក់ដី សង់សំណងផ្សេងៗ និងបានផ្សព្វផ្សាយពីអាជីវកម្មលក់ដី លំនៅឋាន និងផ្ទះវិឡា។ ទី២. យោងលិខិតរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ទី៣. ពិនិត្យលើឯកសារដី មានឈ្មោះផ្សេងៗ និងមិនមានលិខិតអនុញ្ញាតនៅឡើយ ។

លោកអភិបាលរងខេត្ត បានឱ្យដឹងបន្តថា ក្នុងនាមជាអាជ្ញាធររដ្ឋបាលខេត្ត លោកមានក្ដីសោមនស្សចំពោះក្រុមហ៊ុនមួយចំនួន ដែលមានបំណងចង់មកបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តភាគខាងលិចនេះ ប៉ុន្តែក្រុមហ៊ុនវិនិយោគទាំងអស់ ក៏ត្រូវគោរពច្បាប់របស់ប្រទេសកម្ពុជាដែរ មិនអាចធ្វើអ្វីមួយបំពានច្បាប់ឡើយ។ ដូច្នេះ ក្នុងនាមជាអាជ្ញាធរដែនដី គឺមានតែហាមឃាត់ ប្រសិនបើរកឃើញថា ក្រុមហ៊ុនណាមួយមិនគោរពច្បាប់ដែលកំពុងនៅជាធរមាននោះ។ ក្រោយពីភាក្សាជាមួយក្រុមមន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារបានឯកភាពលើការចុះពិនិត្យស្ថានភាពទូទៅរបស់ក្រុមហ៊ុនខាងលើ ដោយការចុះធ្វើអធិការកិច្ចលើបច្ចេកទេសសំណង់ផ្ទះល្វែង ផ្ទះវីឡា របស់បុរី ម៉ន ដានីនេះតែម្ដង។ ម៉្យាង ម្ចាស់បុរី បានព្យាយាមគេចវេះ មិនចូលខ្លួនមកសហការ ឬដោះស្រាយជាមួយអាជ្ញាធរ ដោយទុកឱ្យតែបុគ្គលិកបម្រើការងារធម្មតាក្នុងក្រុមហ៊ុន ចេញមកជួប ដែលសកម្មភាពនេះ គឺជាការមើលស្រាលអាជ្ញាធរដែនដី។

ដោយឡែក លោក ឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានឱ្យដឹងថា អាជ្ញាធរមន្ទីរ បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនរួចហើយ ពីការហាមឃាត់មិនឱ្យធ្វើសកម្មភាព ប៉ុន្តែក្រុមហ៊ុននេះ មិនគោរពតាមការណែនាំរបស់អាជ្ញាធរទេ។ ចំណែកពេលអាជ្ញាធរចុះមកត្រួតពិនិត្យ និងហាមឃាត់លើកទី១ គឺភាគីក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនកំពុងរត់ការ ហើយក៏ចាប់ផ្តើមធ្វើសកម្មភាពបណ្តើរៗដែរ ដើម្បីទុបទល់លើការខាតបង់នៃការចំណាយទៅលើបុគ្គលិកទៅវិញ។ ចំណែកប្រជាពលរដ្ឋដែលបានជ្រុលខ្លួនទិញដីឡូតិ៍ ទិញផ្ទះល្វែង ឬផ្ទះវីឡា កំពុងព្រួយបារម្ភពីការខាតបង់ប្រាក់កាសរបស់ខ្លួន ក្រោយពេលដឹងថា ក្រុមហ៊ុនKP MORN DANY Land & House ឬ ម៉ន ដានី លក់ដីឡូតិ៍ ធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាតបែបនេះ…៕

ពិភពលោកព្រួយបារម្ភខ្លាំងក្រោយឃើញរូបភាពមនុស្សម្នាច្រើនកុះករនៅទីបញ្ចុះសពតាមផ្កាយរណប បន្ទាប់ពីចិនបើកប្រទេស

0

បរទេស៖ ប្រទេសចិនកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភខ្លាំង បន្ទាប់ពីអាជ្ញាធរចិនបានដកគោលនយោបាយតឹងរ៉ឹង ដែលធ្លាប់អនុវត្តអស់រយៈពេល ៣ ឆ្នាំមកហើយ ដែលវាបណ្តាលឱ្យចំនួនអ្នកឆ្លង និងការស្លាប់នៅក្នុងប្រទេសបានកើនឡើងជាលំដាប់។ លើសពីនោះអ្វីដែលធ្វើឱ្យពិភពលោកកាន់តែភ្ញាក់ផ្អើលនៅគឺជារូបភាពតាមផ្កាយរណបបង្ហាញពីទីតាំងបញ្ចុះសពដែលមានមនុស្សម្នាយ៉ាងច្រើន ដែលបញ្ជាក់ថាប្រទេសចិនកំពុងមានអ្នកបាត់បង់ជីវិតច្រើនក្រោយបន្ធូបន្ថយច្បាប់តឹងរ៉ឹងក្នុងប្រទេស។

រូបភាពផ្កាយរណបដែលថតដោយក្រុមហ៊ុនអាមេរិក Maxar Technologies Inc ត្រូវបានថតដោយផ្កាយរណបហោះពីលើទីក្រុងជាច្រើនរបស់ចិន រួមមានទីក្រុងប៉េកាំង គុនមីង ណានជីង ឆេងទូ តាំងសាន និងហ៊ូចូវ នៅចុងខែធ្នូ ឆ្នាំ ២០២២ រហូតដល់ដើមខែមករាឆ្នាំ២០២៣នេះ។

នៅក្នុងខ្សែវីដេអូនោះបានបង្ហាញពីមនុស្សម្នាជាច្រើនប្រមូលផ្តុំគ្នានៅឯទីបូជាសព និងទីបញ្ចុះសពក្នុងទីក្រុងមួយចំនួន ដែលកំពុងរង់ចាំតម្កល់សព និងមានក្រុមគ្រួសារជាច្រើមបានមករង់ចាំយកសពទៅធ្វើបុណ្យតាមប្រពៃណី។

រូបភាពទាំងអស់នេះគឺជាសញ្ញាមួយដែលបង្ហាញថា  ប្រទេសចិនអាចប្រឈមមុខនឹងការផ្ទុះឡើងកាន់តែអាក្រក់បន្ទាប់ពីបានលុបចោលគោលនយោបាយគ្មានកូវីដ បន្ទាប់ពីរយៈពេលជាងបីឆ្នាំក្នុងប្រទេស។

ទន្ទឹមនឹងនោះ ក្រៅពីកន្លែងបូជាសពក៏មានមនុស្សកកកុញច្រើនដែរក្នុងរយៈពេល ៣ សប្តាហ៍កន្លង មកនេះ ដែលត្រូវបានគេរាយការណ៍ថា មន្ទីរពេទ្យជាច្រើនបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកជំងឺដែលមានបញ្ហាផ្លូវដង្ហើម។

លើសពីនេះបើតាមព័ត៌មានក្នុងស្រុកបានបង្ហើបឱ្យដឹងថា ប្រព័ន្ធសុខាភិបាលទាំងមូលរបស់ប្រទេស ចិនមានហានិភ័យ និងកំពុងប្រឈម មុខនឹងបញ្ហាគ្រប់គ្រងអ្នកជំងឺដ៏ច្រើនក្នុងមួយថ្ងៃៗ។

គួរបញ្ជាក់ថាបន្ទាប់ពីប្រទេសចិនបានបន្ធូបន្ថយច្បាប់តឹងរ៉ឹងក្នុងប្រទេសរួចមក បានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងពីការឆ្លងរីករាលដាលជំងឺកូវីដ តាមរយៈអ្នកដំណើរមកពីប្រទេសចិន៕ ប្រភព៖ Khaosod

 

 

 

 

សម្ដេច ហ៊ុន សែន ជំរុញក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ ពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅខេត្តពីរនេះ

0

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ដោយអភិវឌ្ឍន៍លើផ្លូវរថភ្លើងដែលមានស្រាប់ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីចេញផ្សាយ ព្រលប់ថ្ងៃទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក៏បានឱ្យដឹងដែរថា ក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ជំរុញការអភិវឌ្ឍផលិតកម្មនិងការកែច្នៃផលិតផលកសិកម្មឬកសិឧស្សាហកម្ម មានជាអាទិ៍ ស្រូវ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី ជាដើម ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនៃការនាំចេញ។

ទន្ទឹមនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់ដី និងផ្ទះដែលជាទ្រព្យសម្បត្តិរដ្ឋ ដែលលោក គង់ គាំ បានស្ម័គ្រចិត្តប្រគល់ត្រឡប់ជូនក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិវិញ ទៅឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីប្រើប្រាស់ធ្វើជាទីស្នាក់ការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

នគរបាលឃាត់ខ្លួនសង្ឃក្លែងក្លាយ ចំនួន ៧នាក់ និងអ្នកបេីករថយន្តម្នាក់

0

ភ្នំពេញ៖ ជនសង្ស័យជាលោក សង្ឃក្លែងក្លាយចំនួន ០៧នាក់ និងអ្នកបេីកបររថយន្តចំនួន ១នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំឲ២០២៣ វេលាម៉ោង១១:៣០នាទីព្រឹក ស្ថិតនៅភូមិព្រៃ ជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាំងដកហូតរួមមាន ៖ បាតសំរាប់បិណ្ឌដាក់បាយចំនួន៧គ្រឿង ,ស្បង់ ជីវមួយចំនួន និង សម្ភារៈមួយចំនួន ទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕