Home Blog Page 1890

ផ្ទុះរោងចក្រគីមី ដ៏ធំនៅចិន  ដោយអាជ្ញាធរពន្លឿនការស្វែងរកជនរងគ្រោះ ខណៈគេជឿថាមានអ្នកស្លា.ប់ច្រើន

0

បរទេស៖ ចិនប្រញាប់ប្រញាល់ស្វែងរកជនរងគ្រោះក្រោយការផ្ទុះរោងចក្រគីមីដ៏ធំមួយកន្លែង ខណៈគេនៅមិនទាន់ដឹងពីមូលហេតុនៃអគ្គិភ័យនេះនៅឡើយ។

នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ ពីសារព័ត៌មាន China Daily និង Straits Timesបានឱ្យដឹងថា មានករណីនៃអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយមានការផ្ទុះរោងចក្រគីមី Panjin Haoer Chemicalដែលជារោងចក្រគីមីដ៏ធំមួយកន្លែង ស្ថិតនៅក្នុងខេត្ត Liaoning នៅភាគឦសាន ប្រទេសចិន កាលពី រសៀលថ្ងៃអាទិត្យ ទី១៥ ខែមករា ម៉ោងក្នុងស្រុក។

ក្នុងហេតុការណ៍ដ៏អាក្រក់នេះផងដែរអាជ្ញាធរបានធ្វើការយ៉ាងប្រញាប់ប្រញាល់ ក្នុងការនាំយករថយន្តមកសង្គ្រោះជាបន្ទាន់ និងបានបង្កើនល្បឿនក្នុងស្វែងរកជនរងគ្រោះពីការផ្ទុះនេះ។

ជាលទ្ធផលរបាយការណ៍ជាបឋមមន្ត្រីជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុនៃការផ្ទុះឆេះរោងចក្រ​នេះ និងបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ២ នាក់ក្នុងគ្រោះអគ្គិភ័យនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើន មានការព្រួយបារម្ភ និងជឿថា ចំនួននេះនៅមិនទាន់ប្រាកដនៅឡើយទេ គឺអាចមានជនរងគ្រោះជាច្រើនបានជាប់នៅក្នុងរោងចក្រនៅពេលមានគ្រោះថ្នាក់ ដោយសារតែ Panjin Haoer Chemical ជារោងចក្រធំមួយ ហើយមានបុគ្គលិកជាង ២,៥០០ នាក់ឯណ្ណោះ៕ ប្រភព៖ Khaosod

 

 

 

 

 

អ្នកវិទ្យាសាស្ត្រជោគជ័យ ក្នុងការប្រែក្លាយកណ្តុរចាស់ទៅជាកណ្តុរក្មេង ដែលជាក្ដីសង្ឃឹមអាចផ្លាស់ប្ដូរមនុស្សបាន នៅថ្ងៃអនាគត

0

បរទេស៖ អ្នកវិទ្យាសាស្ត្របានអះអាងថាខ្លួនទទួលបានភាពជោគជ័យ ក្នុងការពិសោធន៍លើសត្វកណ្តុរដើម្បី ផ្លាស់ប្ដូរ កណ្ដុរចាស់ទៅជាកណ្តុរវ័យក្មេង និងមានភាពរឹងមាំជាងមុន ដែលនេះជាក្ដីសង្ឃឹមក្នុងការត្រួសត្រាយផ្លូវសម្រាប់ប្រែក្លាយមនុស្សពីភាពចាស់មកវ័យក្មេងនាពេលអនាគត។

នៅពាក់កណ្តាលឆ្នាំ ២០២២ កន្លងទៅនេះ សហគមន៍វិទ្យាសាស្ត្រ ក្នុងមន្ទីរពិសោធន៍មួយនៅទីក្រុងបូស្តុន សហរដ្ឋអាមេរិកបានធ្វើការពិតសោធន៍ដោយការ “ផ្លាស់ប្តូរភាពចាស់” នៅក្នុងខ្លួនសត្វកណ្តុរ។

ដោយក្នុងដំណើរការពិសោធន៍បែបនេះអ្នកវិទ្យាសាស្ត្របានយកកណ្ដុរចាស់ មានភ្នែកខ្វាក់ និងមានសភាពយ៉ាប់យ៉ឺន ហើយនឹងប្រែក្លាយវាឱ្យត្រឡប់មករកភ្នែកធម្មតាវិញ ខួរក្បាលកាន់តែឆ្លាតវៃ សាច់ដុំក្នុងខ្លួន និង ជាលិកាតម្រងនោម ត្រឡប់ឱ្យមកជារឹងមាំវិញ។

ទន្ទឹមនឹងនោះពួកគេក៏បានធ្វើការពិសោធន៍ដោយផ្តល់ឱ្យសត្វកណ្តុរវ័យក្មេងប្រែក្លាយទៅជាស្ថានភាព ចាស់មុនអាយុផងដែរ។

ជាលទ្ធិផល នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ លោក David Sinclair អ្នកជំនាញប្រឆាំងភាពចាស់ និងជាសាស្រ្តាចារ្យផ្នែកពន្ធុវិទ្យានៅវិទ្យាស្ថាន Blavatnik នៃសាលាវេជ្ជសាស្ត្រ Harvard និងជាសហនាយកនៃមជ្ឈមណ្ឌល Paul F. Glenn បានបង្ហាញឱ្យដឹងថា ការពិសោធន៍លើសត្វកណ្ដុរគឺទទួលបាននូវភាពជោគជ័យ ដោយពួកគេបាន អះអាងថា ភាពចាស់គឺជាដំណើរការអាចត្រឡប់មករកសភាពដើមវិញបាន ដោយយើងអាច ផ្លាស់ប្ដូរវាទៅមុខ ឬ បញ្ច្រានូវវ័យរបស់វាថយក្រោយតាមដែលយើងចង់បាន។

ដោយក្នុងនោះក្រុមអ្នកស្រាវជ្រាវបាន ប្រើវិធីនៃការបន្សំកោសិកាដើមដែលមានអនុភាពចំនួនបី ហើយលទ្ធផលគឺ បន្ទាប់ពីធ្វើពិសោធន៍លើកែវភ្នែក សត្វកណ្តុរទទួលបាននូវភាពល្អប្រសើជាខ្លាំង បន្ទាប់មក ក្រុមការងារបានធ្វើដូចគ្នាជាមួយនឹងកោសិកាខួរក្បាល សាច់ដុំ និងតម្រងនោម ព្រមទាំងបានស្ដារកោសិកាទាំងនោះឡើងវិញ ហើយទទួលបាននូវកម្រិតមួយដែលក្មេងជាងវ័យ។

យ៉ាងណាមិញ បន្ទាប់ពីការធ្វើពិសោធន៍លើសត្វកណ្ដុរទទួលបាននូវភាពជោគជ័យ បច្ចុប្បន្ននេះក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការសាកល្បងឡើងវិញនៅក្នុងខ្លួនសត្វស្វាបន្តទៀត។ ប៉ុន្តែការផ្លាស់ប្ដូរនេះគេរំពឹងថាវានឹងចំណាយពេលច្រើនទសវត្សរ៍បន្តទៀត មុនពេលដែលអាចប្រែក្លាយភាពចាស់របស់មនុស្សនាពេលអនាគតបាន៕ ប្រភព៖ pptvhd36

កូរ៉េខាងត្បូង និងសហភាពអារ៉ាប់រួមពិភាក្សាបញ្ហានុយក្លេអ៊ែរ និងបម្រែបម្រួលអាកាសធាតុ

0

សហភាពអារ៉ាប់រួម ៖ កាលពីថ្ងៃទី១៥ ខែមករា លោកប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់សហភាពអារ៉ាប់រួម ដើម្បីពិភាក្សាគ្នាពីបញ្ហាថាមពលនុយក្លេអ៊ែរ និងបម្រែបម្រួលអាកាសធាតុ ដោយដំណើរទស្សនកិច្ចនេះមានរយៈពេល៤ថ្ងៃ ។

លោក ឈីក ម៉ូហាម៉េត ប្រធានាធិបតីសហភាពអារ៉ាប់រួម United Arab Emirates (UAE) បានទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol និងភរិយាយ៉ាងកក់ក្តៅ កាលពីថ្ងៃទី១៥ ខែមករា កន្លងមក នៅវិមានប្រធានាធិបតីក្នុងទីក្រុងអាបូតាប៊ី ។

គេរំពឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូងនឹងធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំនៅសហភាពអារ៉ាប់រួម ។ ក្រៅពីនេះ លោក Yoon នឹងជួបគ្នាជាមួយមន្ត្រីសហភាពអារ៉ាប់រួម ព្រមទាំងធ្វើដំណើរទៅទស្សនាគម្រោងអភិវឌ្ឍន៍នានានៅប្រទេសនេះផងដែរ ។

តាមសារព័ត៌មាន Wam របស់សហភាពអារ៉ាប់រួមរាយការណ៍ថា មេដឹកនាំកូរ៉េខាងត្បូងជាមួយសហភាពអារ៉ាប់រួមនឹងពិភាក្សាគ្នាជាច្រើនប្រធានបទដូចជា បញ្ហាថាមពលនុយក្លេអ៊ែរ បម្រែបម្រួលអាកាសធាតុ សុខភាព អវកាស កសិកម្មឆ្លាតវៃ និងវប្បធម៌ ។

តាមប្រព័ន្ធផ្សព្វផ្សាយយ៉ន់ហាប់រាយការណ៍ថា ការសហការគ្នាផ្នែកកងទ័ព និងស្ថិរភាពរវាងប្រទេសកូរ៉េខាងត្បូង និងអារ៉ាប់រួមកាន់តែល្អប្រសើរឡើង រួមទាំងផ្នែកឧស្សាហកម្ម និងការលក់ដូរអាវុធរវាងប្រទេសទាំងពីរ ។ កាលពីឆ្នាំ២០២២ កូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ៣.៥០០លានដុល្លារអាមេរិក ដើម្បីលក់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើប M-SAM ទៅឱ្យសហភាពអារ៉ាប់រួម ។

ទោះយ៉ាងណា គម្រោងធំដែលកូរ៉េខាងត្បូងរំពឹងនោះ គឺការកសាងរោងចក្រថាមពលនុយក្លេអ៊ែរ Barakah ក្នុងតម្លៃ២ម៉ឺនលានដុល្លារអាមេរិកនៅសហភាពអារ៉ាប់រួម ។ វាជាគម្រោងថាមពុលនុយក្លេអ៊ែរដំបូងគេ ដែលកូរ៉េខាងត្បូងបានកសាងនៅបរទេស ៕

ប្រភព ៖ TNN World

ដើមឆ្នាំ២០២៣ ចិន បោះទន់វិនិយោគ២៥០លានដុល្លារនៅក្នុងវៀតណាម

0

កត្តានយោបាយ បានធ្វើឱ្យប៉ះពាល់ដល់ការផលិត និងការនាំចូលវត្ថុធាតុដើមនៃការផលិតនោះ ពេលនេះក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិន BYD Auto បានឈានដល់ការវិនិយោគ២៥០លានដុល្លារនៅក្នុងវៀតណាម​ ដើម្បីសម្រួលដល់សង្វាក់ផលិតកម្ម។Chinese EV maker BYD to build Vietnam component plant; investment to exceed  US$250 million | The Star

ក្រុមហ៊ុន BYD Auto បានលើកឡើងថា ខ្លួនត្រូវការដីទំហំ៨០ហិចតា ដើម្បីសាងសង់រោងចក្រ ផលិតគ្រឿងបន្លាស់ ក្នុងការបំពេញតម្រូវការរបស់ខ្លួន។ ដោយការសាងសង់រោងចក្រនេះ ត្រូវបានគេរំពឹងថានៅចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។

ក្រោយតែពីសាងសង់រួច រោងចក្រនេះនឹងនាំចេញគ្រឿងបន្លាស់ទៅកាន់រោងចក្រដំឡើងនៅក្នុងប្រទេសថៃ ដែលជាទីផ្សារដ៏សំខាន់មួយនៅក្នុងទ្វីបអាសុី។China"s BYD to construct $200 million plant in Vietnam

ជាមួយនឹងការវិនិយោគនៅក្នុងប្រទេសវៀតណាម BYD សង្ឃឹមថានឹងបង្កើនសមត្ថភាពខ្ពស់ និងគ្រប់គ្រងការចំណាយទាប ជាងនៅក្នុងប្រទេសចិន ដែលតម្រូវការមានកម្រិតខ្ពស់៕

ប្រភព៖ Vir.Com

ខ្លាចដូចឈ្មោះអត់! សហគមន៍​ផ្នូរ​ខ្មោច នៅខាង​ត្បូង​ទីក្រុង​កោះ​ពេជ្រ

0

សហគមន៍​ស្មសាន ឬ​សហគមន៍​ផ្នូរ​ខ្មោច​នោះ ស្ថិត​នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ខាង​ត្បូង​ទីក្រុង​កោះ​ពេជ្រ។ ប៉ុន្តែ​អ្នក​ទៅ​លេង​កោះ​ពេជ្រ ឬ​រស់​នៅ​កោះ​ពេជ្រ ភាគ​ច្រើន​ទំនង​ជា​មិន​ស្គាល់​សហគមន៍​ស្មសាន​ឡើយ។សហគមន៍​ផ្នូរ​ខ្មោច — ខ្មែរ

ពលរដ្ឋ​ទាំង​នោះ​រស់​នៅ​លើ​ដី​កប់ខ្មោច ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ ផ្ទះ​ខ្លះ​សង់​លើ​ផ្នូរ​១ ខ្លះ​សង់​នៅ​លើ​ផ្នូរ​ពីរ រហូត​ដល់​មាន​ផ្នូរ​បី ឬ​បួន​នៅ​ក្នុង​ផ្ទះ​ផង​ក៏​មាន។ ផ្ទះ​ខ្លះ​យក​ផ្នូរ​ខ្មោច​កល់​ធ្វើ​គ្រែ​ដេក ធ្វើ​រាន​ហាល​សម្រាប់​អង្គុយ​លេង អ្នក​ខ្លះ​យក​ធ្វើ​កន្លែង​បោក​ខោអាវ​លាងចាន​ដាំបាយ​ជាដើម។សហគមន៍​ផ្នូរ​ខ្មោច — ខ្មែរ

តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ស្ដីពី​សំណង់​អនាធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ តាំង​ពី​ឆ្នាំ​១៩៩៤ បង្ហាញ​ថា សំណង់​អនាធិបតេយ្យ​នៅ​ភូមិ​ដើមស្លែង កើត​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​នាំ​គ្នា​ទៅ​តាំង​ទីលំនៅ ដោយសារ​ភ័យ​ខ្លាច​ការ​បាក់​ច្រាំង​ទន្លេ។

បើតាមអ្នកស្រី ស៊ុន រ៉ាម៉ាលី ប្រធានសហគមន៍ស្មសាន្ត បច្ចុប្បន្ននេះ ផ្នូរខ្មោចជាច្រើននៅតំបន់នោះ ត្រូវបានគាស់រំលើងចេញ នៅសល់ប្រមាណជា ៥០ផ្នូរប៉ុណ្ណោះ៕សហគមន៍​ផ្នូរ​ខ្មោច — ខ្មែរ

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម មួយនេះស្ថិតក្នុងលំដាប់កំពូលដែលមានសុវត្ថិភាពបំផុតក្នុងឆ្នាំ២០២៣

0

អន្តរជាតិ៖ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាម តែមួយគត់នៅក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតទាំង២០នៅលើពិភពលោកក្នុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័តមាន Vnexpress

AirlineRatings (Australia) ដែលជាទីភ្នាក់ងារវាយតម្លៃផលិតផល និងសុវត្ថិភាពឈានមុខគេរបស់ពិភពលោកបានប្រកាសក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដែលមានសុវត្ថិភាពបំផុតចំនួន២០ ខណៈក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាតំណាងតែមួយគត់របស់វៀតណាម ក៏មាននៅក្នុងបញ្ជីនេះដែរ។

ឈ្មោះដែលនៅសេសសល់រួមមាន៖ អ៊ែរអារ៉ាប៊ី (UAE), AirAsia (ម៉ាឡេស៊ី), Air Baltic (Latvia), easyjet (UK), FlyDubai (ឌូបៃ), Frontier Air (USA), Jetstar (អូស្ត្រាលី), Jetblue (សហរដ្ឋអាមេរិក), Indigo ( ប្រទេសឥណ្ឌា), Ryanair (អៀរឡង់), Scoot (សិង្ហបុរី), ភាគនិរតី (សហរដ្ឋអាមេរិក), Spicejet (ឥណ្ឌា), Spirit Airlines (សហរដ្ឋអាមេរិក), Vueling (អេស្ប៉ាញ), Volaris (ម៉ិកស៊ិក), Westjet (កាណាដា) និង Wizz (ហុងគ្រី) ដោយចំណាត់ថ្នាក់ត្រូវបានរៀបចំតាមអក្ខរក្រម។

លក្ខណៈវិនិច្ឆ័យវាយតម្លៃកំពូលទាំង២០ រួមមានកំណត់ត្រាឧបទ្ទវហេតុក្នុងរយៈពេល២ឆ្នាំចុងក្រោយ កំណត់ត្រាគ្រោះថ្នាក់ក្នុងរយៈពេល៥ឆ្នាំ លទ្ធផលតេស្តពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) មិនស្ថិតនៅក្នុងបញ្ជីហាមឃាត់កងនាវាសហភាពអឺរ៉ុប និងអាយុនៃកងនាវា។ លើសពីនេះ ក៏មានមតិយោបល់ពីភ្ញៀវរាប់លាននាក់មកពី ១៩៥ប្រទេស និងដែនដីដែលបានប្រើប្រាស់សេវាកម្មនេះកាលពីឆ្នាំមុន។ បញ្ជីឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពតិចបំផុត មិនត្រូវបានផ្សព្វផ្សាយទេ។

បញ្ជីនេះក៏រួមបញ្ចូលក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ១០នៅលើពិភពលោកផងដែរ។ នៅលើកំពូលគឺក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី – Qantas បន្ទាប់មកគឺ Air New Zealand, Etihad Airways, Qatar Airways, Singapore Airlines, TAP Air Portugal, Emirates, Alaska Airlines, EVA Air, Virgin Australia Airlines ។ លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃគឺដូចគ្នាទៅនឹងខាងលើ ប៉ុន្តែជាមួយនឹងការបន្ថែមសមត្ថភាពអ្នកបើកយន្តហោះ អាយុរបស់យន្តហោះ និងការប្រុងប្រយ័ត្នកូវីដ-១៩។

លោក Geoffrey Thomas ប្រធានក្រុមហ៊ុន AirlineRatings មានប្រសាសន៍ថា គម្លាតរវាងក្រុមហ៊ុនអាកាសចរណ៍កំពូលគឺនៅជិត។ កត្តាកំណត់សំខាន់គឺចំនួនឧប្បត្តិហេតុធ្ងន់ធ្ងរដែលក្រុមហ៊ុនបានជួបប្រទះ “ក្រុមហ៊ុនអាកាសចរណ៍នីមួយៗមានបញ្ហាជារៀងរាល់ថ្ងៃមានបញ្ហាជាច្រើនដែលកើតឡើងនៅលើយន្តហោះដែលមិនមែនជាការបរាជ័យផ្នែកបច្ចេកទេសរបៀបដែលក្រុមនាវិកដោះស្រាយបញ្ហាកំណត់ថាតើក្រុមហ៊ុនអាកាសចរណ៍ណាមានសុវត្ថិភាព” ៕

ឌូបៃនឹងលុបចោលពន្ធ ៣០ភាគរយ លើភេសជ្ជៈមានជាតិអាល់កុល ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

បរទេស៖ រដ្ឋាភិបាលឌូបៃ បានលុបចោលការយកពន្ធ ៣០ភាគរយ លើគ្រឿងស្រវឹង ដើម្បីជាគោលដៅទាក់ទាញភ្ញៀវទេសចរ និង ជនបរទេសឱ្យមកទស្សនាកាន់តែច្រើន។

កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ទីក្រុងឌូបៃ បានរាយការណ៍ពីការ ប្រកាសផ្អាកពន្ធ ៣០ភាគរយ លើភេសជ្ជៈមានជាតិអាល់កុល រួមទាំងការលុបចោលថ្លៃអាជ្ញាប័ណ្ណសម្រាប់ការទិញភេសជ្ជៈមានជាតិអាល់កុលសម្រាប់ភ្ញៀវទេសចរ ឬជនបរទេសដែលមានស្ថានភាពស្នាក់នៅរយៈពេលវែង ឬអចិន្ត្រៃយ៍។

ការផ្លាស់ប្តូរនេះបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ ហើយនឹងជាវិធានការសាកល្បងបណ្តោះអាសន្នសម្រាប់រយៈពេលមួយឆ្នាំ ដែលជាការផ្លាស់ប្តូរមួយដែលត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរ និងជនបរទេសមកកាន់ទីក្រុងដ៏ប្រណិតមួយនេះកាន់តែច្រើននាពេលអនាគត។

ជាមួយគ្នានោះបន្ទាប់ពីការលុបចោលការយកពន្ធ ៣០ភាគរយនេះចេញជាធរមាន ក៏មានភ្ញៀវទេសចរជាច្រើនបានបញ្ចេញមតិផ្សេងៗគ្នាថា វាជារឿងល្អសម្រាប់ទីក្រុងឌូបៃ ក្នុងការលុបចោលពន្ធលើគ្រឿងស្រវឹង ព្រោះវាផ្តល់ឱកាសឱ្យមិត្តភ័ក្កិជួបជុំគ្នាបានញឹកញាប់ជាងមុន។

និងអ្នកខ្លះបានបង្ហាញថា វិធានការនេះគឺជាដំណឹងល្អសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច បន្ទាប់ពី ត្រូវទទួលបន្ទុកចំណាយដែលបានកើនឡើងយ៉ាងខ្លាំងនាពេលកន្លងមក។ ហើយនេះក៏ផ្ដល់ឱកាសឱ្យភ្ញៀវទេសចរមានពេលវេលាក្នុងការរីករាយជាមួយទិដ្ឋភាពសម្រស់នៃទីក្រុងឌូបៃ រួមជាមួយនឹងការទទួលទានភេសជ្ជៈមានជាតិអាល់កុល ដូចជាស្រាល្អៗជាច្រើនប្រភេទជាមួយនិងតម្លៃសមរម្យ ក្នុងការជួបជុំមិត្តភ័ក្តិ ឬក្រុមគ្រួសារជាដើម។

ពិតណាស់សម្រាប់ទីក្រុងឌូបៃ ត្រូវបានគេចាត់ទុកថាជាទីក្រុងដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោករួចទៅហើយ ប៉ុន្តែរដ្ឋាភិបាលនៅតែខិតខំប្រឹងប្រែងពន្លឿនវិធានការទាក់ទាញភ្ញៀវ ទេសចរបន្ថែមទៀតឱ្យបាន ២៥ លាននាក់នៅក្នុងឆ្នាំ ២០២៥ ដោយការ ច្របាច់បញ្ចូលគ្នារវាង នាយកដ្ឋានសេដ្ឋកិច្ច និង ទេសចរណ៍ ដើម្បីបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចនៃវិស័យនេះ។

គួរបញ្ជាក់ថាទីក្រុងឌូបៃបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៧.១ លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ដែលកើនឡើង ១៨៣ភាគរយ បើធៀបនឹងឆ្នាំ ២០២១ បន្ទាប់ពីសេដ្ឋកិច្ច និងឧស្សាហកម្មបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិកូវីដ-១៩៕ ប្រភព៖ pptvhd36

ក្តៅៗ! ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក បញ្ចេញឡេបថបហ្គេមតូចបំផុតក្នុងពិភពលោក

0

ក្រុមហ៊ុនផលិតកុំព្យូទ័រហ្គេម Alienware បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាមួយឡេបថប់បួនម៉ូដែល រួមទាំងម៉ូដែលតូចស្ដើងបំផុត ត្រឹមតែ ១៤អីុញ ដែលមានឈ្មោះដែរ Alienware x14។

ម៉ូដែលទាំងអស់ពី Alienware នឹងបំពាក់ដោយឈីបជំនាន់ចុងក្រោយ next-gen ពី Intel រួមទាំង AMD និង Nvidia។ វាត្រូវបានអភិវឌ្ឍដោយកែកុនការឌីហ្សាញលើសេរី Legend របស់ក្រុមហ៊ុន Dell ឱ្យកាន់តែប្រសើរឡើង។Alienware x14 review: A portable gaming laptop that doesn't suck | Engadget

ក្រុមហ៊ុនផលិតកុំព្យូទ័រហ្គេម Alienware បានធ្វើឱ្យអ្នកចូលរួមនៅ CES2023 ដែលទើបចាប់ផ្ដើមម្សិលមិញនេះ ហើយបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍ នៅទីក្រុង Las Vegas មានការចាប់អារម្មណ៍នឹងរូបរាងដ៏តូចរបស់វា តែសមត្ថភាពត្រូវចិត្តអ្នកលេងហ្គេមស្ដូកតែម្ដង។

ចំពោះអេក្រង់វាមានមានកម្រិតភីកសែល 2,560×1,600-pixel, 165Hz។ វាសក្ដិសមនឹងអ្នកដែលស្រឡាញ់ឡេបថប់ហ្គេមរាងស្ដើង រាងយស្រួលដាក់តាមខ្លួន បើទោះជាសមត្ថភាពវានៅកម្រិតក្រោមឡេបថប់ហ្គេមធំៗ។Amazon.in: Buy Dell Alienware x14 Gaming Laptop, Intel i7-12700H, 14 “(35.5cm) FHD 144Hz 400nits GSYNC+ Advanced Optimus,32GB DDR5, 1TB SSD, Nvidia RTX 3060 6GB, Dolby Atmos, Lunar Light (1.84 kgs) D569939WIN9 Online

ក្នុងត្រកូល Alienware ម៉ូដែល x14 នេះគឺត្រូវវបានចាត់ទុកថាជាឡេបថប់ហ្គេមតូចបំផុតក្នុងពិភពលោក។ វាត្រូវបានរំពឹងថានឹងចេញលក់នៅចុងឆ្នាំ ២០២៣ ក្នុងតម្លៃចាប់ពី ១៧៩៩ដុល្លារ។ សម្រាប់អ្នកត្រូវការអេក្រង់ធំបន្តិច Alienware x16 នៅតែមានរាងស្ដើងដដែល តែវាក៏បានបំពាក់បន្ថែមនូវសមត្ថភាពម៉ាសីុន និងអេក្រង់ខ្លាំងជាង x14 ដែរ។ ប៉ុន្តែតម្លៃរបស់ Alienware x16 នឹងចាប់ផ្ដើមពី ២៥៩៩ ដុល្លារ។នៅតែមិនទាន់ធំពេញភ្នែកទេ Alienware ក៏បានប្រកាសថានឹងមានម៉ូដែល m18 ជាមួយអេក្រង់ ១៨ អីុញជាមួយជម្រើសដំណើរការ Intel ឬ AMD processors និងជម្រើសក្រាហ្វិក Nvidia ឬ Radeon។ ដើម្បីរក្សាផ្នែកនៃម៉ាសីុនឱ្យត្រជាក់ Alienware បានប្រើប្រាស់នូវបំពង់កម្ដៅចំនួន ៧ និងកង្ហាចំនួន ៤ ធ្វើឱ្យរាងរបស់វាក្រាស់បន្តិចដូចទៅនឹងម៉ូដែល M17 កាលពីឆ្នាំមុន។

Alienwarem18 នឹងមានតម្លៃលក់ចាប់ពី ២៨០០ ដុល្លារ។យ៉ាងណាមិញ ឡេបថប់ហ្គេមដែលគួរឱ្យចាប់អារម្មណ៍ជាងគេនៅតែជា Alienware x14 ដោយសារតែវាតូចជាងគេ ហើយសមត្ថភាពក៏ខុសគ្នាប៉ុន្មានជាមួយ x16 និង m18 ដែរ៕

ប្រភព៖ CNET

WHO ប្រាប់ឱ្យចិនបង្ហាញឡើងវិញពីចំនួនទិន្នន័យអ្នកឆ្លង និងអ្នកស្លាប់ នៃកូវីដ-១៩

0

អន្តរជាតិ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសចិន បន្តបញ្ចេញព័ត៌មានអំពីស្ថានភាពនៃជំងឺកូវីដ១៩ របស់ខ្លួនបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសថា មានអ្នកស្លាប់ជិត ៦០,០០០នាក់ត្រូវបានកាត់ត្រាចាប់តាំងពីដើមខែធ្នូមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា​ ឆ្នាំ២០២៣។

សេចក្តីប្រកាសកាលពីចំនួនអ្នកស្លាប់កាលថ្ងៃសៅរ៍ គឺជាការជូនដំណឹងជាផ្លូវការលើកដំបូងចាប់តាំងពីប្រទេសចិន បានលុបចោលការរឹតបន្តឹងប្រឆាំងជំងឺកូវីដ១៩ ភ្លាមៗនៅក្នុងខែធ្នូ បើទោះបីជាការកើនឡើង នៃការឆ្លងបាននាំឱ្យមានលំហូរចូលមន្ទីរពេទ្យដ៏ច្រើនក៏ដោយ។ ប្រការនេះបាននាំឱ្យអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលផ្សេងទៀតអំពាវនាវឱ្យបញ្ចេញព័ត៌មានបន្ថែមទៀត ខណៈដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀតបានដាក់កម្រិតលើភ្ញៀវទេសចរមកពីប្រទេសចិន។

រដ្ឋាភិបាលចិនបាននិយាយថា ចន្លោះពីថ្ងៃទី០៨ ខែធ្នូ ដល់ថ្ងៃទី១២ ខែមករា មានមនុស្សចំនួន ៥,៥០៣នាក់បានស្លាប់ ដោយសារជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយកូវីដ១៩ ហើយមនុស្សចំនួន ៥៤,៤៣៥នាក់ដែលមានជំងឺមហារីក ជំងឺបេះដូង និងជំងឺផ្សេងទៀតក៏បានស្លាប់ ក្រោយបានឆ្លងជំងឺកូវីដ១៩ផងដែរ។

សេចក្តីថ្លែងការណ៍របស់ WHO បាននិយាយថា ការប្រកាសនេះ​ជាការរួមចំណែកដល់ការយល់ដឹងកាន់តែប្រសើរឡើងអំពីស្ថានភាពជំងឺរាតត្បាតក្នុងប្រទេសចិន ដោយបានស្នើសុំចែករំលែកព័ត៌មានបែបនេះបន្ថែមទៀតជាមួយខ្លួន និងសាធារណៈជន​ ៕

រដ្ឋបាលក្រុងកែប ហាមមិនឲ្យអាជីវករនៅផ្សារក្តាមប្រើជញ្ជីងយូរដៃ ក្នុងការថ្លឹងគ្រឿងសមុទ្រឲ្យភ្ញៀវ

0

ភ្នំពេញ៖ រដ្ឋបាលក្រុងកែប បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយតម្រូវអាជីវករនៅផ្សារក្តាម ឈប់ប្រើជញ្ជីងយូរដៃ ក្នុងការថ្លឹងគ្រឿងសមុទ្រអោយភ្ញៀវរបស់ខ្លួន។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងកែប បានឲ្យដឹងថា កន្លងមកអាជ្ញាធរក្រុងបានធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករជាច្រើនលើករួចមក ហើយ អំពីការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន សោភ័ណភាព សុជីវធម៌ ពិសេសការលក់ក្ដាម បង្គារ ត្រី…ថ្លឹងជញ្ជីញមិនគ្រប់គីឡូ ជូនភ្ញៀវទេសចរណ៍ បណ្តាលឲ្យមានការរិះគន់ ពីសំណាក់សាធារណៈជនជាច្រើន។

ករណីនេះ បងប្អូនអាជីវករមួយចំនួនបានចូលរួមសហការអនុវត្ត ជាមួយអាជ្ញាធរបានល្អប្រសើរ ហើយបងប្អូនអាជីវករមួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ នៅឡើយ ។

រដ្ឋបាលខេត្តបញ្ជាក់ថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន សេចក្តីថ្លៃថ្នូរ និងកិត្តិយស ទីក្រុងទេចណ៍ដ៏ប្រណិតរបស់យើង រដ្ឋបាលក្រុងកែបសូមធ្វើការណែនាំដូចខាងក្រោម ៖

១-ត្រូវរៀបចំកន្លែងលក់ដូរឲ្យមានសោភ័ណ្ឌភាព របៀបរៀបរយល្អ

២-មិនអនុញ្ញាតឲ្យប្រើជញ្ជីញយូរដៃជាដាច់ខាត ជញ្ជីញត្រូវមានបិទសញ្ញាសម្គាល់របស់មន្ទីរឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យបានត្រឹមត្រូវ ។ ៣-មិនអនុញ្ញាតឲ្យដើរចាប់ភ្ញៀវនៅលើផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ។

៤-ក្រោយពេលលក់ដូរចប់ ត្រូវធ្វើការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ

ក្នុងករណីបងប្អូនអាជីវករ មិនគោរពអនុវត្តតាមសេចក្ដីជូនដំណឹងនេះ អាជ្ញាធរក្រុងកែបនឹងចុះ រៀបចំសណ្តាប់ធ្នាប់ និងដឹកយកសម្ភារៈមករក្សាទុក ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ និងពិន័យតាមច្បាប់ ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9I2OE8nm6MXqNZ_ndpJRN5sQhl0qvHzl1ZJSfFegTzSFR1dvhH6WRxJAGWNaTtKVKK7RM6oeWtCR6s0XCllWJzqhqEgSzxHVs7Gt-pg5YH9ooiwWS6wHk1aaO9Q7CJjn6SHeJ0cVn6fCNXrk_3ItHWEwB516RuPRM5qdLd0HyOe_VToyLjPgz90oR/s960/photo_2023-01-15_21-59-21.jpg