កត្តានយោបាយ បានធ្វើឱ្យប៉ះពាល់ដល់ការផលិត និងការនាំចូលវត្ថុធាតុដើមនៃការផលិតនោះ ពេលនេះក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិន BYD Auto បានឈានដល់ការវិនិយោគ២៥០លានដុល្លារនៅក្នុងវៀតណាម ដើម្បីសម្រួលដល់សង្វាក់ផលិតកម្ម។
ក្រុមហ៊ុន BYD Auto បានលើកឡើងថា ខ្លួនត្រូវការដីទំហំ៨០ហិចតា ដើម្បីសាងសង់រោងចក្រ ផលិតគ្រឿងបន្លាស់ ក្នុងការបំពេញតម្រូវការរបស់ខ្លួន។ ដោយការសាងសង់រោងចក្រនេះ ត្រូវបានគេរំពឹងថានៅចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។
ក្រោយតែពីសាងសង់រួច រោងចក្រនេះនឹងនាំចេញគ្រឿងបន្លាស់ទៅកាន់រោងចក្រដំឡើងនៅក្នុងប្រទេសថៃ ដែលជាទីផ្សារដ៏សំខាន់មួយនៅក្នុងទ្វីបអាសុី។
ជាមួយនឹងការវិនិយោគនៅក្នុងប្រទេសវៀតណាម BYD សង្ឃឹមថានឹងបង្កើនសមត្ថភាពខ្ពស់ និងគ្រប់គ្រងការចំណាយទាប ជាងនៅក្នុងប្រទេសចិន ដែលតម្រូវការមានកម្រិតខ្ពស់៕
ប្រភព៖ Vir.Com










