Home Blog Page 1889

ចិនវ៉ាដាច់អាល្លឺម៉ង់ ! ជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសនាំចេញរថយន្តច្រើនជាងគេលើពិភពលោក

0

បរទេស៖ ចិនមានព្រាបលើអាល្លឺម៉ង់ដណ្ដើមបានជាប់ចំណាត់ថ្នាក់ទី ២ ក្នុងក្រុមហ៊ុននាំចេញរថយន្តធំជាងគេលើពិភពលោក បន្ទាប់ពីប្រទេសជប៉ុនដែលជាកំពូលកាន់ជើងឯកអ្នកនាំចេញច្រើនបំផុត។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា ប្រទេសចិនបានវ៉ាដាច់ប្រទេសអាឡឺម៉ង់ ដែលជាប្រទេសនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃការនាំចេញរថយន្តអគ្គិសនីកាលពីឆ្នាំមុន។

នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) ការនាំចេញរថយន្តរបស់ប្រទេសចិនមានចំនួនសរុប ៣.១១ លានគ្រឿង ក្នុងឆ្នាំ ២០២២ ដែលបានវ៉ាដាច់ប្រទេសអាល្លឺម៉ង់ក្លាយជាប្រទេសធំទីពីររបស់ពិភពលោក កើនឡើង ៥៤.៤ ភាគរយពីឆ្នាំ ២០២១។

ការនាំចេញរថយន្តអគ្គិសនីបានកើនឡើងពីឆ្នាំ ២០២១ នៅពេលដែលមានការនាំចេញច្រើនជាង ៦៧៩,០០០ គ្រឿងត្រូវបាននាំចេញ ដែលស្មើនឹង ១២០ ភាគរយនៃការនាំចេញរថយន្តនៅក្នុងឆ្នាំមុនទៅទៀត។

ខណៈពេលដែលមាបរបាយការរាយការណ៍ពីតួរលេខរបស់សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ (VDA) បានឱ្យដឹងថាមានការនាំចេញរថយន្តដឹកអ្នកដំណើរ ប្រទេសអាល្លឺម៉ង់មានចំនួនត្រឹមតែ ២.៦១ លានគ្រឿងដែលកើនឡើងត្រឹម ១០ ភាគរយពីឆ្នាំ ២០២១។

ដោយឡែកសម្រាប់ប្រទេសជប៉ុនវិញ វានៅតែជាប្រទេសផលិតលេខ១ ដែលនាំចេញរថយន្តច្រើនជាងគេ។ នេះបើតាមលោក Mark Lines យោងតាមអ្នកផ្តល់ព័ត៌មានឧស្សាហកម្មរថយន្តរបស់ប្រទេសនេះបានបង្ហាញថា ការនាំចេញរថយន្តរបស់ប្រទេសជប៉ុនសម្រាប់រយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ មានចំនួនប្រហែល ៣.២ លានគ្រឿង ដែលស្ទើរតែមិនផ្លាស់ប្តូរធៀបនឹងឆ្នាំ ២០២១  ដោយ បាននាំចេញរថយន្តសរុបចំនួន ៣.៨២ លានគ្រឿង។

ទន្ទឹមនឹងនេះអ្នកវិភាគបានលើកឡើងថា ក្រៅពីចិនបាន វ៉ាដាច់អាល្លឺម៉ង់ដែលធ្លាប់ជាប្រទេសនាំចេញ រថយន្តលេខ ២ ហើយនោះ ប្រទេសចិនទំនងជានឹងអាចវ៉ាដាច់ប្រទេសកំពូល ដូចជាប្រទេសជប៉ុនមួយនេះ នៅប៉ុន្មានឆ្នាំខាងមុខនេះផងដែរ ខណៈពេលដែលការនាំចេញរថយន្តទាំងមូលរបស់ចិននៅតែបន្តកើនឡើងជាលំដាប់។ ជាពិសេសក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជា BYD និង Greely ដែលកំពុងបង្កើនល្បឿនទីផ្សារពិភពលោកដើម្បីវ៉ាដាច់ Tesla  ក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំជាងគេនៅសហរដ្ឋអាមេរិក។ ក្នុងលក្ខខណ្ឌនៃការផលិតកាន់តែខ្លាំង។

លើសពីនេះបើតាមសមាគមអ្នកផលិតបានឱ្យដឹងថា បច្ចុប្បន្នជាប្រទេសចិនផលិតរថយន្តចំនួន ២៧ លានគ្រឿងស្មើនឹង ១១.៥ ភាគរយនៃផលិតកម្មរថយន្តសរុប៕ ប្រភព៖ Khaosod

 

 

 

 

 

 

 

 

សាច់ជ្រូកនៅថៃឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំចិន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែមករា កន្លងមក សមាគមអ្នកចិញ្ចឹមជ្រូកក្នុងប្រទេសថៃ បានប្រកាសឡើងថ្លៃសាច់ជ្រូកនៅចំពោះមុខកសិដ្ឋានគ្រប់តំបន់ គឺឡើងថ្លៃ៤បាត ស្របតាមតម្រូវការបរិភោគកើនឡើងគ្រប់ភូមិភាគក្នុងឱកាសបុណ្យចូលឆ្នាំចិន និងរួចថ្លៃដើមទុនក្នុងការចិញ្ចឹមជ្រូកផងដែរ ។Thai Soured Pork Ribs

សាច់ជ្រូកក្រហមបានឡើងថ្លៃដល់២០០បាតក្នុង១គីឡូក្រាមតាមតម្រូវការបរិភោគសាច់ជ្រូករបស់អតិថិជនកើនឡើង ខណៈមានភ្ញៀវទេសចរចូលមកប្រទេសថៃយ៉ាងច្រើនកុះករ ក្នុងនោះមានភ្ញៀវទេសចរចិនជាច្រើនបានមកកម្សាន្តក្នុងប្រទេសថៃ តាំងពីចិនបើកប្រទេសថ្ងៃទី៨ ខែមករា កន្លងមក ។ លើសពីនេះ តម្លៃត្រូវកែតម្រូវឱ្យសមស្របនឹងការចំណាយដើមទុនក្នុងការចិញ្ចឹមជ្រូកផងដែរ ជាពិសេស តម្លៃចំណីសត្វធ្វើពីពោត នៅពេលចុងក្រោយនេះបានឡើងដល់១៣,៤០បាតក្នុង១គីឡូក្រាម ។

ចំណែកចុងអង្ករវិញក៏ឡើងថ្លៃដែរ គឺពី១បាវស្មើ១.៣២០បាត ទៅដល់១.៤៣០បាតឯណោះ ។ គេសង្កើតឃើញថា ភូមិភាគឦសាន និងភូមិភាគខាងជើងប្រទេសថៃ មានពលរដ្ឋបរិភោគសាច់ជ្រូកក្រហមច្រើនបំផុត ហេតុនេះ តម្លៃស្ថិតនៅចន្លោះពី២០២បាត ទៅ២០៤បាតក្នុង១គីឡូក្រាម ៕Biggest Wet Market in Bangkok. Live Animals, Street Food, Meat, Fish.  Khlong Toei. Thailand - YouTube

ប្រភព ៖ 3Plus News

ប្រទេសចិនពង្រឹងទំនាក់ទំនងការទូតជាមួយអង់ហ្គោឡា

0

ប្រទេសអង់ហ្គោឡា ៖ លោក ឈីន កាង រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើដំណើរទៅកាន់ទីក្រុង Luanda ប្រទេសអង់ហ្គោឡា ដើម្បីចូលជួបប្រធានាធិបតីអង់ហ្គោឡា លោក Joo Lorenco ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការផ្នែកការទូតរវាងប្រទេសទាំងពីរ ។

លោកប្រធានាធិបតីប្រទេសអង់ហ្គោឡាថ្លែងថា ក្រុមហ៊ុនចិនត្រូវបានគេចាត់ទុកថា ជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពជីវិតរបស់ពលរដ្ឋអង់ហ្គោឡា ។ ជាមួយគ្នានេះ លោក Joo Lorenco ក៏សង្ឃឹមដែរថា ប្រទេសអង់ហ្គោឡានឹងមានឱកាសបានរួមសហការជាមួយប្រទេសចិន ព្រមទាំងជំរុញបណ្តាវិនិយោគិនពីចិនមកធ្វើអាជីវកម្មនៅប្រទេសអង់ហ្គោឡាផងដែរ ។

ក្រៅពីនេះ លោកប្រធានាធិបតី Joo Lorenco ក៏បានបញ្ជាក់ផងដែរពីរឿងប្រទេសអង់ហ្គោឡាប្រកាន់ខ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ និងបញ្ជាក់ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការឯកភាពគ្នា ដោយប្រទេសទាំងពីរសម្រេចបានក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ប្រយោជន៍ទៅកាន់ពលរដ្ឋប្រទេសទាំងពីរ ។

ចំណែកប្រទេសចិនវិញសង្ឃឹមថា ចិន និងអង់ហ្គោឡានឹងមានទំនាក់ទំនងល្អជាមួយគ្នា ខណៈប្រទេសទាំងពីរបានអភិវឌ្ឍន៍ជាបន្តបន្ទាប់អស់រយៈពេល៣៥ឆ្នាំ ។ ចិនបានក្លាយជាមិត្តជិតស្និទ្ធសំខាន់ខាងនយោបាយ និងជាដៃគូពាណិជ្ជកម្មធំបំផុតផ្នែកសេដ្ឋកិច្ចរបស់អង់ហ្គោឡា ហើយប្រទេសទាំងពីរបានសហការគ្នាកាន់តែទូលំទូលាយ និងទទួលបានលទ្ធផលសម្រេចជាច្រើន ។ ចិន-អង់ហ្គោឡាត្រូវតែបន្តធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្លាំងឡើង ។

គួរបញ្ជាក់ថា អង់ហ្គោឡាជាប្រទេសមួយដែលមានទីតាំងស្ថិតនៅភាគនីរតីនៃទ្វីបអាហ្វ្រិក និងបានទទួលឯករាជ្យជាផ្លូវការពីប្រទេសព័រទុយហ្គាល់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៥ ។ អង់ហ្គោឡា គឺជាប្រទេសផលិតប្រេងធំលំដាប់លេខ១ ក្នុងតំបន់អាហ្វ្រិក ។ រីឯផ្នែកកសិកម្ម អង់ហ្គោឡាអាចផលិតផលិតផលកសិកម្មបានច្រើននៅទ្វីបអាហ្វ្រិក ខណៈផលិតផលកាហ្វេបានទទួលលំដាប់ទី៥ក្នុងពិភពលោក ប៉ុន្តែដោយសារសង្គ្រាម និងគ្រាប់មីនមិនទាន់ផ្ទុះ ធ្វើឱ្យប្រទេសនេះមានបញ្ហាផ្នែកកសិកម្ម ដូចជា ខ្វះខាតទឹក ជីកសិកម្ម និងគ្រាប់ពូជផ្សេងៗ ។

សម្ព័ន្ធភាពជាមួយចិន ៖ ចិនបានដើរតួនាទីសេដ្ឋកិច្ចជាចម្បងនៅប្រទេសអង់ហ្គោឡា បន្ទាប់ពីអាមេរិក ដោយកាលពីឆ្នាំ២០០៦ រដ្ឋាភិបាលចិនបានផ្តល់ឥណទានប្រហែល២ពាន់លានដុល្លារអាមេរិកក្នុងផ្នែកសំណង់ដល់ប្រទេសនេះ ហើយបរិមាណប្រេងដែលចិននាំចូលពីប្រទេសនេះបានពង្រីកកាន់តែខ្ពស់ជាងការនាំចូលប្រេងពីប្រទេសនានា ។ បច្ចុប្បន្ន មានវិនិយោគិនចិនជាច្រើនបានចូលមកវិនិយោគផ្នែកឧស្សាហកម្មសំណង់ គមនាគមន៍ លក់ដូរ ថាមពល និងរ៉ែ ៕Angola–China relations - Wikipedia

ប្រភព ៖ TNN World

រថភ្លើងល្បឿនលឿនពីចិន-ហុងកុង បើកដំណើរការជាលើកដំបូងក្រោយបិទអស់ជិត ៣ឆ្នាំ

0

បរទេស៖ ហុងកុង និង ចិនដីគោក បានបើកដំណើរការសម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាលើកដំបូងម្ដងទៀតក្នុងរយៈពេលជិត ៣ ឆ្នាំបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ កូវីដ-១៩។

កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសចិនបានបន្តសេវារថភ្លើងល្បឿនលឿននៅលើផ្លូវដែលតភ្ជាប់តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសចិនដីគោកម្តងទៀត បន្ទាប់ពីការផ្អាកសេវាកម្មអស់រយៈពេលជិត ៣ ឆ្នាំក្នុងអំឡុងពេលមានស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ រីករាលដាល។

ដោយក្នុងការដំណើរការរថភ្លើងដំបូងនេះ គេបានរៀបចំជើងរថភ្លើងល្បឿនលឿន ចាកចេញពីស្ថានីយ៍ West Kowloon របស់ហុងកុង ឆ្ពោះទៅទីក្រុង Shenzhen ខេត្ត Guangdong នៃប្រទេសចិនដីគោក។

ទន្ទឹមនឹងនោះបើតាមអ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែកចិនបានឱ្យដឹងបន្ថែមថា ក្រោយការចាប់ផ្តើមនៃ ដំណើរការទទួលសេវាធ្វើដំណើរតាមផ្លូវរថភ្លើងល្បឿនលឿននេះឡើងវិញ មានចំនួនជាមធ្យម ៣៨.៥ គូនឹងត្រូវបានរៀបចំក្នុងមួយថ្ងៃ ដោយធ្វើដំណើរការពីស្ថានីយ៍ផ្សេងៗនៅ Guangzhou និង Shenzhen របស់ចិន ទៅកាន់ស្ថានីយ៍កោះ Kowloon ខាងលិចទីក្រុងហុងកុង ហើយនឹងកែសម្រួលផែនការប្រតិបត្តិការនាពេលអនាគតទៅតាមលំហូរអ្នកដំណើរបន្តទៀត។

ក្នុងនោះការបើកដំណើរការឡើងវិញនេះកើតឡើងចំពេលមានរលកនៃការឆ្លងដ៏ធំនៅទូទាំងប្រទេសចិន ខណៈអាជ្ញាធរបាននិយាយថាមានមនុស្សជិត ៦០,០០០ នាក់ដែលមានជំងឺកូវីដ និងបានស្លាប់នៅក្នុងមន្ទីរពេទ្យត្រឹមរយៈពេល១ខែ និងក្រោយពីការផ្លាស់ប្តូរ ព្រមទាំងបន្ធូរបន្ថយច្បាប់ការពារកូវីដក្នុងប្រទេសភ្លាមៗកាលពីសប្ដាហ៍មុនលើគោលនយោបាយ “គ្មានកូវីដ” ក្នុងប្រទេសចិន។

ទោះជាយ៉ាងណា ថ្វីត្បិតតែប្រទេសចិននៅតែមានការឆ្លងរីករាលដាលខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកដំណើរមួយចំនួនបានសម្តែងក្តីរំភើប និងមានអារម្មណ៍ថាធូរស្រាលអំពីលទ្ធភាពក្នុងការត្រឡប់ទៅស្រុកកំណើតរបស់ពួកគេបានកាន់តែងាយស្រួលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ជាមួយនឹងការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនមួយនេះ។

មិនតែប៉ុណ្ណោះការបើកដំណើរការនៃរថភ្លើងល្បឿនលឿនជាលើកដំបូងនេះ វាក៏ជាជំហានចាប់ផ្ដើម ក្នុងការលើកកម្ពស់ការស្តារឡើងវិញនូវសេវាផ្លូវដែកល្បឿនលឿនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឱ្យវិលមករកស្ថានភាពសេដ្ឋកិច្ច ​និងវិស័យផ្សេងៗ ជាពិសេសវិស័យទេសចរ ត្រឡប់មករកសភាពដើមឡើងវិញ ​បន្ទាប់ពីជាប់គាំងជិត៣ឆ្នាំកន្លងមកនេះ៕ ប្រភព៖ voanews

 

 

 

 

 

 

 

អង់គ្លេសនឹងបញ្ជូនរថក្រោះទៅឱ្យកងទ័ពអ៊ុយក្រែន

0

ប្រទេសអង់គ្លេស ៖ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសនៅទីក្រុងឡុងដ៍ឱ្យដឹងថា នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក Richie Sunak បានប្រកាសថា នឹងបញ្ជូនរថក្រោះប្រភេទ Challenger 2 និងប្រព័ន្ធកាភ្លើងធំទៅឱ្យប្រទេសអ៊ុយក្រែន ក្នុងពេលជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។UK to send Challenger 2 tanks to Ukraine, Rishi Sunak confirms - BBC News

រថក្រោះនេះ គឺជាកម្លាំងប្រយុទ្ធដ៏សំខាន់របស់កងទ័ពអង់គ្លេស វានឹងជួយដល់កងទ័ពអ៊ុយក្រែនអាចទប់ទល់បណ្តេញទាហានរុស្ស៊ីចេញពីប្រទេស ។ រថក្រោះនេះបង្កើតឡើងនៅចុងឆ្នាំ១៩៩០ ដែលមានអាយុប្រើប្រាស់ជាង២០ឆ្នាំមកហើយ ប៉ុន្តែវានៅតែជារថក្រោះទំនើបខ្លាំងបំផុត ។ មុននេះ ប្រទេសប៉ូឡូញក៏មានផែនការបញ្ជូនរថក្រោះប្រភេទ leopard ចំនួន១៤គ្រឿង ដែលបង្កើតដោយប្រទេសអាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែនផងដែរ ប៉ុន្តែត្រូវរង់ចាំការឯកភាពពីប្រទេសអាល្លឺម៉ង់ជាមុនសិន ។

គួរបញ្ជាក់ថា អ៊ុយក្រែននៅតែសង្ឃឹមថា អាមេរិកនឹងបញ្ជូនរថក្រោះប្រភេទ Abrams មកឱ្យខ្លួន ព្រោះវាប្រើប្រាស់គ្រាប់រំសេវដូចគ្នានឹងរថក្រោះប្រភេទ leopard ប៉ុន្តែបច្ចុប្បន្ន អាមេរិកបានបញ្ជូនឱ្យតែរថពាសដែកប្រឆាំងរថក្រោះប៉ុណ្ណោះ ខណៈប្រទេសអាល្លឺម៉ង់ និងបារាំងប្រកាសថា នឹងបញ្ជូនរថពាសដែកឱ្យអ៊ុយក្រែនដែរ ។The tank's critics are about to be humiliated in Ukraine

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរបស់រុស្ស៊ី ថ្លែងថា ការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ចាត់ទុកថា ជាគោលដៅស្របច្បាប់មួយដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ។ ចំណែកស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និយាយថា ការបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន មានតែធ្វើឱ្យបញ្ហាទំនាស់គ្នាកាន់តែអូសបន្លាយ ហើយខ្លាំងក្លាជាងមុនទៀត ព្រមទាំងធ្វើឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ ៕

ប្រភព ៖ TNN World

ជារដ្ឋអធិបតេយ្យតូចជាងគេបំផុតនៅអាសុី តែជាឋានសួគ៌ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅទស្សនា

0

ម៉ាល់ឌីវ ជារដ្ឋអធិបតេយ្យតូចជាងគេបំផុតនៅអាសុី ដែលមានលក្ខណៈភូមិសាស្ត្រ និងសម្រស់ដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក។ រដ្ឋនេះមានដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាល់ឌីវ គឺជា​រដ្ឋ​ប្រជុំ​កោះ​មួយស្ថិត​នៅក្នុង​ឧបទ្វីប​ឥណ្ឌា​នៃ​ទ្វីបអាស៊ី លើ​មហាសមុទ្រ​ឥណ្ឌា។Maldives Travel Guide | CNN Travel

វាស្ថិតនៅភាគនិរតីនៃប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ប្រហែល ៧៥០ គីឡូម៉ែត្រពីអាស៊ីដីគោក។ ទឹកដីប្រទេសនេះមានលក្ខណៈជាប្រជុំកោះដោយបង្កើតចេញពីកម្រងអាតុលចំនួន ២៦ លាតសន្ធឹងពីអាតុលឥយ៉ាវងហ៊ីបប៉ូលូនៅភាគខាងជើងទៅ អាតុលអាដឌូនៅភាគខាងត្បូង (ឆ្លងកាត់ខ្សែអេក្វាទ័រ)។ ទឹកដីប្រទេសនេះផងដែរបានលាតសន្ធឹងប្រហែល ៩០,០០០ គីឡូម៉ែត្រការ៉េរួមទាំងផ្ទៃសមុទ្រ ហើយផ្ទៃដីនៃកោះនីមួយៗមានទំហំសរុប ២៩៨ គីឡូម៉ែត្រក្រឡា។
Maldives - United States Department of State

ម៉ាល់ឌីវជារដ្ឋអធិបតេយ្យដែលមានលក្ខណៈភូមិសាស្ត្របែកខ្ញែករប៉ាត់រប៉ាយខ្លាំងបំផុតមួយនៅលើពិភពលោក និងជាប្រទេសតូចបំផុតនៅអាស៊ីផងដែរ និងព្រមទាំងជាប្រទេសមូស្លីមដ៏តូចបំផុតមួយបើគិតតាមផ្ទៃដី និងមានប្រជាជនប្រហែល ៥៥៧,៧៥១ នាក់ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំនួនប្រជាជនតិចបំផុតទីពីរនៅទ្វីបអាស៊ី។ ម៉ាល់គឺជារដ្ឋធានីតាលោសែនជ័យ និងជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេដែលតាមប្រពៃណី គេនិយមហៅថា “កោះស្តេច” ព្រោះវាជាកន្លែងដែលរាជវង្សបុរាណគ្រប់គ្រង៕SIGNIFICANCE OF THE MALDIVES TO INDIA - National Maritime FoundationOverwater Bungalows in the Maldives — by Tablet Hotels

មនុស្សយ៉ាងហោច៦៨នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅនេប៉ាល់

0

អន្តរជាតិ៖ មនុស្សយ៉ាងហោចណាស់ ៦៨នាក់ បានស្លាប់បាត់បង់ក្នុងករណីធ្លាក់យន្តហោះនៅនេប៉ាល់ ក្នុងថ្ងៃទី១៥ ខែមករា។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ។ ករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti ជាហេតុការណ៍ដ៏អាក្រក់ ក្នុងរយៈពេល ៣ទសវត្សរ៍របស់ប្រទេសមួយនេះ។

ក្រុមអ្នកជួយសង្រ្គោះជាច្រើននាក់ បានចេញប្រតិបត្តិការជួយសង្រ្គោះនៅតំបន់ភ្នំ ដែលយន្តហោះដឹកមនុស្សចំនួន ៧២នាក់ពីក្រុងកដ្ឋមណ្ឌូ បានធ្លាក់។

«មនុស្សចំនួន ៣០រូប ត្រូវបានរកឃើញ និងបញ្ជូនទៅមន្ទីរពេទ្យ»។ អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានបញ្ជាក់បែបនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។ ចំណែកមនុស្សចំនួន ១៤នាក់ទៀតត្រូវរកឃើញកន្លែងធ្លាក់យន្តហោះ។

តាមសេចក្តីរាយការណ៍របស់អាជ្ញាធរ មនុស្សយ៉ាងហោចណាស់ ៦៨នាក់ បានស្លាប់បាត់បង់ក្នុងករណីធ្លាក់យន្តហោះ នៅក្រុង Pokhara នេប៉ាល់ ក្នុងថ្ងៃទី១៥ ខែមករា។ នេះជាករណីធ្លាក់យន្តហោះដ៏អាក្រក់បំផុត បើគិតចាប់តាំងពីឆ្នាំ១៩៩២។ កាលនោះ យន្តហោះ Airbus A300 របស់ក្រុមហ៊ុន Pakistan International Airlines បានធ្លាក់ និងមានមនុស្សស្លាប់ទាំងអស់ចំនួន ១៦៧នាក់។

ចាប់តាំងពីឆ្នាំ២០០០ មក មនុស្សជិត ៣៥០នាក់ បានស្លាប់ ដោយសារតែករណីធ្លាក់យន្តហោះ ឬឧទ្ធម្ភាគចក្រ នៅនេប៉ាល់។ ដោយសារតែបញ្ហាសុវត្ថិភាពបែបនេះ សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ ចាប់តាំងពីឆ្នាំ២០១៣ មក ៕

អ្នកគាំទ្រម្នាក់ត្រូវបានហាមមិនឱ្យចូលទស្សនាបាល់ទាត់អស់មួយជីវិត ក្រោយការប្រកួតរវាង Arsenal និង Spur

0

នាជំនួបដ៏កក្រើកទីក្រុឡុងដ៍កាលពីយប់មិញ រវាងក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចាញ់ក្រោមថ្វីជើងកាំភ្លើងធំ Arsenal ២-០។

នៅក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមទាំងពីរបានប៉ះទង្គិចគ្នាជាខ្លាំង លុះដល់ចប់ការប្រកួត ក៏មានកាប៉ះទង្គិចគ្នាម្តងទៀតរវាងអ្នកគាំទ្រ Spur ម្នាក់ បានទាត់ចំស្មាអ្នកចាំទី Arsenal កីឡាករ Aaron Ramsdale ក៏ប៉ុន្តែមិនជាធ្វើឱ្យមានរបួសអ្វីដល់អ្នកចាំទីរូបនោះទេ។Arsenal goalkeeper Aaron Ramsdale appears to be kicked by Tottenham fan  after north London derby | UK News | Sky News

ក្រោយមកក៏ំមានចូលមកអន្តរាគមន៍ពីកងសន្តិសុខ និងកីឡាករគ្រប់ទាំងពីរ ធ្វើឱ្យស្ថានការរៀងស្ងប់ស្ងាត់បន្តិចវិញ។

បន្ទាប់ពីប្រព្រឹត្តិសកម្មភាពនេះ អ្នកគាំទ្ររូបនោះត្រូបបានក្លិប Tottenham Hotspur ពិន័យមិនឱ្យចូលទស្សនាបាល់ទាត់អស់មួយជីវិត៕Aaron Ramsdale kicked by Tottenham fan moments after Arsenal's 2-0 win |  Football | Metro NewsShocking moment Tottenham fan KICKS OUT at Aaron Ramsdale after Richarlison  lashes out at Arsenal star | The Sun

ប្រភព៖ Caught Offside

សម្តេច ហ៊ុន​ សែន បញ្ជាឱ្យសមត្ថកិច្ចចាប់អ្នកអ្នកលេងហ្វេសប៊ុកម្នាក់ ដែលហ៊ាននិយាយបែបនេះដាក់សម្ដេច

0

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣នេះ ពីប្រទេសម៉ាឌីវនៅលើហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបថត ដែលសម្តេចឆ្លៀតមុជទឹកសមុទ្រម៉ាល់ឌីវ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោក។ ភ្លាមៗ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «Ver To» បានចូលខុមមិនថា «មែនហើយពុក ឆ្នេរសមុទ្រយើងស្អាតជាងគេ តែអ្នកដឹកនាំស្រុកយើង ស្មោគគ្រោកជាងគេលើលោក មែនអត់ពុក»។

ឆ្លើយតបនឹងការលើកឡើងដូច្នេះ សម្តេចតេជោ ហ៊ុន សែន សរសេរថា «នេះជាសំដីមនុស្សពាល សូមនគរបាលស្វែងរកបន្ទាន់ តើវានៅឯណា?»។

សូមរម្លឹកថា នៅពេលអញ្ជើញទៅដល់ប្រទេសម៉ាល់ឌីវ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសដែនកោះ ដែលជាកន្លែងទេសចរណ៍ដ៏ទាក់ទាញនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបថតនៅលើបណ្តាញសង្គម ដែលមានសេចក្តីថា «ឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹក នៅជាប់ជាមួយបន្ទប់ស្នាក់នៅ ទាំងទឹកប្រៃ និងទឹកសាប»។

ក្រោយមុជទឹកនៅដែនកោះទេសចរណ៍នេះរួច ស្រាប់តែសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងខុមមិនរបស់អ្នកលេងហ្វេសប៊ុកថា «ឆ្នេរសមុទ្រនៅប្រទេសយើង នៅតែស្អាតគ្មានគូប្រៀប»។

សម្តេចតេជោ ក៏បានឆ្លើយតបខុមមិនរបស់អ្នកលេងហ្វេសប៊ុកម្នាក់ទៀត ដែលក្រោយឃើញសម្តេចបង្ហោះរូបមុជទឹកសមុទ្រម៉ាល់ឌីវ ហើយចង់ឱ្យសម្តេច នៅពេលវិលត្រលប់មកកម្ពុជាវិញ អភិវឌ្ឍន៍ស្រុកយើង អោយលើសឆ្នេរម៉ាល់ឌីវទៀត។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ឆ្នេរសមុទ្រយើង មានគ្រប់យ៉ាងរួចទៅហើយ ទឹកប្រៃនិងទឹកសាប។ ផ្ទះសំណាក់ សណ្ឋាគារ ផ្លូវផ្នល់ និងសេវាផ្សេងទៀត។ នៅទីនេះ ពីកោះមួយ ទៅកោះមួយ ត្រូវតភ្ជាប់ដោយកាណូត សូម្បីស្អែកនេះ ទៅវិមានប្រធានាធិបតី ក៏ត្រូវជិះកាណូត ៕

ឡានជិត៥០គ្រឿងបានបុ.កបន្តកន្ទុយគ្នា បង្កឱ្យមានអ្នកស្លា.ប់ និងរបួសជាច្រើននាក់នៅសេអ៊ូល

0

បរទេស៖ រថយន្តចំនួន ៤៧ គ្រឿងបានបុកបន្តកន្ទុយគ្នា នៅលើផ្លូវហាយវ៉េមួយជិតទីក្រុងសេអ៊ូលប្រទេសកូរ៉េ ខាងត្បូង ដែលបង្កឱ្យមនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ក្នុងស្រុកបានឱ្យដឹងថា មានហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយ ដែលបានកើតឡើងនៅលើផ្លូវហាយវេ Guri-Pocheon ឆ្ងាយពីទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ប្រហែល ៤០ គីឡូម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះត្រូវបានគេដឹងថាបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ម៉ោងក្នុងស្រុក ដោយគេដឹងថានៅតំបន់ផ្លូវហាយវេ Guri-Pocheon នេះបានគ្របដណ្ដប់ទៅដោយទឹកកកយ៉ាងច្រើន ដែលបណ្តាលឱ្យផ្លូវមានលក្ខណៈរអិលរហូតធ្វើឱ្យរថយន្តជាច្រើនគ្រឿងបាត់បង់ការគ្រប់គ្រង។

ជាលទ្ធិផលរថយន្តចំនួន៤៧ គ្រឿងបានបុកបន្តកន្ទុយគ្នាពីក្រោយយ៉ាងដំណំ ក្នុងនោះក៏មាន ទាំងរថយន្តក្រុង និងរថយន្តផ្ទាល់ខ្លួន ដែលរថយន្តខ្លះបានរងការខូចខាតទាំងផ្នែកខាងមុខ និង ខាងក្រោយ ហើយរថយន្តខ្លះទៀតបានបើកវ៉ារហូតរអិលធ្លាក់ពីផ្លូវ។

ទោះជាយ៉ាងណាបុគ្គលិកសេវាសង្គ្រោះបន្ទាន់ខេត្ត Gyeonggi ដែលជាក្រុមជួយអ្នករបួសបាននិយាយថា យ៉ាងហោចណាស់ អ្នកបើកបរចំនួន ៣នាក់ បានរងរបួសធ្ងន់ និងមានម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយការគាំងបេះដូង។ ហើយក្រោយមកជនរងគ្រោះម្នាក់នោះក៏បានស្លាប់នៅមន្ទីរពេទ្យ និងមានមនុស្សយ៉ាងហោចណាស់ ២៩ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នាជាមួយនឹងអាការស្រាល។

ទន្ទឹមនឹងនោះចំណែកអ្នកដែលមិនមានរបួសរហូតដល់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រុមមន្ត្រី និងអ្នកជួយសង្គ្រោះបាននាំយករថយន្តក្រុងមកទទួលរួច ដឹកជញ្ជូនទៅកាន់ផ្ទះរៀងខ្លួន មុននឹងប្រញាប់ បោសសម្អាតទីតាំងគ្រោះថ្នាក់លើផ្លូវ ដើម្បីបើកផ្លូវសម្រាប់ការប្រើប្រាស់ធម្មតាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងមិនបង្កការគ្រោះថ្នាក់បន្តទៀត។

យ៉ាងណាមិញអាជ្ញាធរក្នុងតំបន់បានបង្ហើបឱ្យដឹងថា គ្រោះថ្នាក់នេះត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ ចរាចរណ៍ធ្ងន់ធ្ងរបំផុតមួយដែលពាក់ព័ន្ធនឹងព្រិល  ឬទឹកកកក្នុងប្រទេស បន្ទាប់ពីចុងសប្តាហ៍កន្លងទៅ កន្លងទៅក៏មានសេចក្តីរាយការណ៍ថាមានរថយន្ត៧ គ្រឿងបានបុកគ្នានៅជិតផ្លូវក្រោមដី Gangneung  ទីក្រុងនៅឆ្នេរខាងកើតនៃប្រទេសខាងត្បូង ដែលបណ្តាលឱ្យមានរបួសយ៉ាងតិចពីរផងដែរ៕ ប្រភព៖ Thairath