Home Blog Page 1891

ប្រទេសនេប៉ាល់ធ្វើការកា.ន់.ទុ.ក្ខ.សោ.ក.នា.ដ.កម្ម ក្រោយយន្តហោះធ្លាក់ស.ម្លា.ប់មនុស្ស៦៨នាក់

0

បរទេស៖ ប្រទេសនេប៉ាល់បានធ្វើការកាន់ទុក្ខដល់អាយុជីវិតមនុស្សយ៉ាងតិច៦៨នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti នៅតំបន់ភ្នំមួយកន្លែងណ ដែលនេះជាគ្រោះថ្នាក់ផ្លូវអាកាសដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុង Kathmandu ប្រទេសនេប៉ាល់ អំពីករណីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង Propeller ATR-72 វាត្រូវបានដាក់ដំណើរការមានអាយុ ​១៥ឆ្នាំ របស់ក្រុមហ៊ុនអាកាសចរណ៍ Yeti ដែលមានអ្នកដំណើរចំនួន ៦៨ នាក់ រួមនិងបុគ្គលិកចំនួន ៤នាក់ បានធ្លាក់នៅកណ្តាលជ្រលងភ្នំ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។

នៅថ្ងៃកើតហេតុយន្តហោះ Propeller ATR-72 ធ្វើដំណើរហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Kathmandu ឆ្ពោះទៅកាន់ព្រលានយន្តហោះនៅ Pokhara ដែលជាតំបន់ជ្រលងភ្នំ និងមានទីតាំងនៅកណ្តាលនៃប្រទេសនេប៉ាល់ ដោយយន្តហោះនេះបានធ្លាក់នៅចម្ងាយមិនឆ្ងាយពីអាកាសយានដ្ឋានគោលដៅប៉ុន្មាននោះឡើយ។

ជាមួយគ្នានោះបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង យោធានេប៉ាល់បានបញ្ជាក់ពីការរកឃើញសាកសពយ៉ាងតិច៦៨នាក់ ដោយការស្វែងរកនៅសល់៤នាក់ទៀតបាត់ខ្លួន ហើយបេសកកម្មនៅតែបន្តស្វែងរក។

ទោះជាយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ Yeti ក៏បានសេចក្តីថ្លែងការណ៍ ផ្អាក ជើងហោះហើរ ទាំងអស់ ពេញមួយថ្ងៃ សម្រាប់ថ្ងៃចន្ទ ទី ១៦ មករានេះ ដើម្បីកាន់ទុក្ខអ្នកស្លាប់ទាំងអស់ សម្រាប់ជនរងគ្រោះដែលគេដឹងថា ក្នុងចំណោមនោះមាន ជនបរទេស១៥នាក់ ក្នុងនោះរួមមាន ៥នាក់ជាជនជាតិឥណ្ឌា នាក់ ជនជាតិរុស្សី៤នាក់ ជនជាតិកូរ៉េខាងត្បូង២នាក់ អៀរឡង់ម្នាក់ អូស្ត្រាលីម្នាក់ បារាំងម្នាក់ និងអាហ្វហ្គានីស្ថានម្នាក់ និងក្រៅពីនោះជាជនជាតិនេប៉ាល់។

យ៉ាងមិញម្យ៉ាង រដ្ឋាភិបាលនេប៉ាល់បានប្រកាសដាក់ថ្ងៃច័ន្ទ ជាថ្ងៃកាន់ទុក្ខជាតិ ហើយបានបង្កើត ក្រុមការងារមួយដើម្បីស៊ើបអង្កេតពីមូលហេតុនៃសោកនាដកម្មមួយនេះ។

គួររំលឹកផងថដែរថា ឧបទ្ទវហេតុនេះគឺជាហេតុការណ៍អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៩២ នៅពេលដែលយន្តហោះ Airbus A-300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបានធ្លាក់នៅទីក្រុង Kathmandu នៃប្រទេសនេប៉ាលដូចគ្នា ដែលបានសម្លាប់មនុស្សទាំងអស់ ១៦៧ នាក់នៅលើយន្តហោះ៕ ប្រភព៖ Dailynews

 

ត្រូវដឹង! ជំនឿ និងត្រណមនៅក្នុងថ្ងៃចូលឆ្នាំចិនខាងមុខ

0

តាម​ប្រវត្តិសាស្ត្រ​ចិន មាន​ជំនឿ​លើ​ការ​គោរព​បុណ្យចូលឆ្នាំ​ថ្មី​យ៉ាង​ខ្ជាប់ខ្ជួន ។ គេ​មាន​ត្រណម​ជា​ច្រើន នៅ​ក្នុង​អំឡុង​ចូល​ឆ្នាំ​បី​ថ្ងៃ ជា​ពិសេស​ថ្ងៃ​ទី​១ ឫ​ហៅ​ថា​ឈឺ​អុិច ។ ក្នុង​រយ​: ពេល​៣​ថ្ងៃនេះ គេ​ចាត់ទុកជា​ថ្ងៃ​ពិសេស​បំផុត​ដែល​មិន​ត្រូវធ្វើ​អ្វី​ល្អក់កករ​នាំ​ឱ្យ​ប៉ះពាល់​ដល់​មង្គល ឬ​ដល់​ឆ្នាំ​ថ្មី​ឡើយ ។ គេ​ត្រួ​វ​ធ្វើ​ឱ្យ​សប្បាយ​នាំ​សិរី​សួស្តី​ចូលខ្លួន និង​ក្រុម​គ្រួសារ​។ ត្រណម​មួយ​ចំនួន​មិន​ត្រូវ​ឱ្យ​កើត​មាន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​គឺ ៖

១-​ត្រណម​មិន​យំ
ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ជនជាតិ​ចិន​មាន​ត្រណម​មិន​ឱ្យ​កើតរឿង​យំសោក​សៅ ពីព្រោះ​វា​អាច​នាំ​មក​នូវ​រឿង​អពមង្គល​ដល់​ឆ្នាំ​ថ្មី រហូត​ពេញ​មួយ​ឆ្នាំ ។ ត្រណម​នេះ​សូ​ម្បី​តែ​កូនចៅ ដែល​រឹងរូស​ក៏​ឪពុក​ម្តាយ ឬ​មនុស្ស​ចាស់​មិន​វាយ​ប្រៀនប្រដៅ​ដែរ គឺ​អត់ទ្រាំ​រហូត​ចប់​បុណ្យចូលឆ្នាំ​ថ្មី​សិន ។

២ -​មិន​ឱ្យ​បែក​ចាន ឬ​កែវ
ក្នុងថ្ងៃនេះ​គេ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​កាន់​ចាន ឬ​កែវ ព្រោះ​បើ​មាន​បង្ក​ឱ្យ​ប្រេះស្រាំ ឬ​ធ្លាក់ បែក​ជា​ការ​នាំ​ឱ្យ​បាត់បង់​ជោគ​លាភ ហើយ​ជីវិត​ក្នុង​ឆ្នាំ​នោះ​នឹង​ជួប​តែ​រឿងប្រេះឆា​ពុំ​សូវ​មាន​សេចក្តីសុខ​ឡើយ ។

ក្រៅពី​តំណម​ខាងលើ​នេះ​មាន​តំណម​ជា​ច្រើន​ទៀត​ដូច​ជា ៖
១-​មិន​ត្រូវ​ឈ្លោះប្រកែក​គ្នា (​នាំ​ឱ្យ​កើត​មានទុក្ខ​សោក​ពេញ​១​ឆ្នាំ​)
២ -​មិន​ត្រូវ​បោកគក់​សម្លៀក​បំពាក់ (​ព្រោះ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​គឺជា​ទឹកមន្ត​ប្រោះព្រំ​) ។
៣ -​មិន​ត្រូវ​កាត់សក់ ក្រចកដៃ (​ព្រោះ​នាំ​ក្តី​ឈឺចាប់​ដល់​សមាជិកគ្រួសារ​) ។
៤ -​មិន​ត្រូវ​ប្រមូល​លុយ​ពី​អ្នក​ជំពាក់​បំណុល​(​មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​ស្វែងរក​អ្នក​ជំពាក់​បំណុល​ក្នុង​ឆ្នាំ​ថ្មី​ពេញ​១​ឆ្នាំ​) ។
៥ -​មិន​ត្រូវ​ទិញ​សៀវភៅ​ពេល​ចូល​ឆ្នាំ​ចិន​ទេ​ព្រោះ​ពាក្យ “​សៀវភៅ​” ជា​ភាសា​ចិន​គឺ “ហ្ស៊ូ​” មាន​ន័យ​ថា “បាត់បង់​” ៕

កំណើនភ្ញៀវទេសចរនៅប្រទេសថៃនាឱកាសបុណ្យចូលឆ្នាំចិន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមករា លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី ថ្លែងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រីករាយយ៉ាងខ្លាំងដែលប្រទេសថៃទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តជាបន្តបន្ទាប់ក្នុងថ្ងៃឈប់សម្រាកនានា ។

លើសពីនេះ តាមរបាយការណ៍របស់ Sojern ជាវេទិកាទីផ្សារឌីជីថលឈានមុខគេសម្រាប់ការធ្វើដំណើរបង្ហាញថា ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ប្រទេសថៃទទួលបានការស្វែងរកជើងហោះហើរខ្ពស់ពីភ្ញៀវទេសចរទូទាំងពិភពលោក ដោយថៃស្ថិតក្នុងលំដាប់ទី១ ។Chinese New Year in Bangkok - Watch Lion Dances and Firecrackers in  Chinatown Bangkok – Go Guides

តាមទិន្នន័យបង្ហាញថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២៣ ភ្ញៀវទេសចរពីប្រទេសចិន និងប្រទេសនានាទូទាំងពិភពលោក ចាប់អារម្មណ៍ធ្វើដំណើរមកកម្សាន្តច្រើននៅប្រទេសក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិក ។ គេរំពឹងថា ឧស្សាហកម្មទេសចរណ៍ក្នុងតំបន់នេះនឹងជាឧស្សាហកម្មតែមួយក្នុងពិភពលោក ដែលងើបឡើងវិញនៅឆ្នាំ២០២៣ ។

តាមការស្វែងរកជើងយន្តហោះក្នុងអំឡុងបុណ្យចូលឆ្នាំចិនឆ្នាំ២០២៣នេះ ប្រទេសថៃទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ គឺស្មើ២៦,៧៥% ស្ថិតក្នុងលំដាប់លេខ១ ខណៈថៃទទួលបានលេខ២ ក្នុងឆ្នាំ២០២២ ។ ចំណែកប្រទេសផ្សេងៗទៀតដែលភ្ញៀវទេសចរចង់ទៅកម្សាន្ត រួមមាន ជប៉ុន ១៩,៤១%, សិង្ហបុរី ១៧,៥៨%, ហ្វីលីពីន ៩,៨%, ម៉ាឡេស៊ី ៨,៤៧%, តៃវ៉ាន់ ៥,៦២%, កូរ៉េខាងត្បូង ៥,៣៣%, ចិន ៤,៣៦% និងហុងកុង ២,៦៦% ។CNY 2019: 330,000 Chinese visitors to Thailand to spend USD 314 million

គួរបញ្ជាក់ថា ភ្ញៀវទេសចរដែលត្រូវការធ្វើដំណើរកម្សាន្តនៅប្រទេសនៅភូមិភាគអាស៊ីប៉ាស៊ីហ្វិកក្នុងឱកាសបុណ្យចូលឆ្នាំចិនច្រើនបំផុតគឺ ប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក ថៃ តៃវ៉ាន់ និងជប៉ុន ៕

ប្រភព ៖ The Standard

ប្រពន្ធ ព្រមទាំងជនដៃដល់ សារភាពការពិតគ្មានសល់ពីផែនការ និងមូលហេតុឈានដល់ថ្នាក់ស.ម្លា.ប់ប្ដី

0

ខេត្តកណ្ដាល ស្ដ្រីម្នាក់បានរៀបចំផែនការ ជួលឃាតកក្នុងតម្លៃ១,០០០ដុល្លារ ដើម្បីបញ្ចប់ជីវិតប្ដីខ្លួនឯង រួចយកសពទៅបោះចោលក្នុងប្រឡាយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រំលងបានប៉ុន្មានថ្ងៃ ជនជាប្រពន្ធ និងឃាតកស៉ីឈ្នួល ត្រូវបានកម្លាំងនគរបាលរួមដៃគ្នារវាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ស្រាវជ្រាវឈានដល់ការបង្ក្រាបបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

ខាងក្រោមនេះ ជាចម្លើយសារភាពទាំងស្រុងរបស់ស្ដ្រីជាប្រពន្ធ និងឃាតកស៉ីឈ្នួល ដែលផ្ដល់ដោយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មកកាន់បណ្ដាញព័ត៌មានឱ្យដឹងថា៖

តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា (ប្រពន្ធជនរងគ្រោះ) បានឆ្លើយសារភាពថា ខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយជួលឈ្មោះ ធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ មុខរបរបើកឡានក្រឡុកសុីម៉ង់ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លារ ក្រោយពីរៀបចំគម្រោងរួចលុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០ល្ងាចនាទី ខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅជា មកពួននៅក្នុងផ្ទះរបស់ខ្លួន។

លុះដល់ម៉ោង១២៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខ្លួនបានបើកទ្វាបន្ទប់ដេកឲ្យឈ្មោះ ធួក រ៉ាវី ហៅជា ចូលទៅធ្វើសកម្មភាពសម្លាប់ប្តី ចំណែកខ្លួនចេញមកខាងក្រៅបន្ទប់ បន្ទាប់ពីឈ្មោះ ធួក រ៉ាវី ធ្វើសកម្មភាពសម្លាប់ប្តីរបស់ខ្លួនរួច ឈ្មោះ ធួក រ៉ាវី បានយកសពដាក់ចូលក្នុងកាបូបក្រណាត់មានដៃយួរ ពណ៌ក្រហម-ស មានក្រឡាពងជីងចក់ក្រហម-ខ្មៅ។

បន្ទាប់មកឈ្មោះ ធួក រ៉ាវី បានហៅខ្លួនមកជួយលើកសពរបស់ប្តីដាក់ចូលក្នុងរថយន្តម៉ាក Toyota Camary ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ 2BP-1150 ដោយដាក់នៅក្នុងផ្នែកកៅអីខាងក្រោយ ពេលដែលលើកសពប្តីដាក់ចូលក្នុងរថយន្តមិនរួច ខ្លួនបានហៅឈ្មោះ ផាន ភ័ក្ត្រា ហៅនីតា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិរាំងឈូក ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលរស់នៅជាមួយដើម្បីមកជួយលើក ក្រោយពីលើកដាក់ក្នុងរថយន្តរួចរាល់ហើយ ខ្លួននិងឈ្មោះ ធួក រ៉ាវី បានដឹកសពប្តីរបស់ខ្លួនមកទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទម្លាក់សពប្តីរបស់ខ្លួនរួច ខ្លួន និងឈ្មោះ ធួក រ៉ាវី បើកឡានត្រលប់មកផ្ទះវិញ។

ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះ ធួក រ៉ាវី បានយកម៉ូតូរបស់ប្តីខ្លួន ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ ពាក់ស្លាក់លេខភ្នំ 1IW-9363 ជិះចេញទៅបាត់តែមិនដឹងទៅណាទេ។ ហើយចំណែកប្រាក់ចំនួន១,០០០ដុល្លារថ្លៃឈ្នួល គឺខ្លួនពុំបានប្រគល់ ឲ្យទៅឈ្មោះ ធួក រ៉ាវី ទេ។

តាមចម្លើយសារភាពរបស់ឈ្មោះ ធួក រ៉ាវី ហៅជា បានឆ្លើយសារភាពថា ឈ្មោះ សាន់ ធីតា ភេទស្រី បានជួលខ្លួនឲ្យសម្លាប់ឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ (ប្តីរបស់ឈ្មោះសាន់ ធីតា) ក្នុងតម្លៃ១,០០០ដុល្លារ ហើយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី ឈ្មោះ សាន់ ធីតា ភេទស្រី បានវេលុយតាម Wing ចូលលេខទូរស័ព្ទរបស់ខ្លួន ០៩៦ ៧៨ ៩៦ ២៨៥ ចំនួន៧ម៉ឺនរៀល ក្រោយពីខ្ញុំដកលុយបានហើយ ខ្ញុំក៏បានជិះម៉ូតូឌុបពីខណ្ឌដង្កោ មកជួបឈ្មោះ សាន់ ធីតា នៅរង្វង់មូលព្រះនរាយណ៍រួចខ្ញុំក៏បានទិញខ្សែភ្លើងតាមផ្លូវចំនួន១០ម៉ែត្រ។

លុះពេលមកដល់រង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឈ្មោះ សាន់ ធីតា ភេទស្រី បានជិះរថយន្តមួយគ្រឿង Toyota Camry ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ 2BP-1150 មកយកខ្ញុំឲ្យទៅពួន នៅក្នុងផ្ទះរបស់គាត់ដើម្បីត្រៀមសម្លាប់ប្តីរបស់គាត់ ពេលខ្ញុំចូលទៅដល់ក្នុងផ្ទះរបស់ឈ្មោះ សាន់ ធីតា ភេទស្រី ខ្ញុំក៏បានយកជម្រឹងដែក (ដែកឆ័ត្រ) យកមក.តជាមួយនឹងខ្សែភ្លើងទុកសម្រាប់ឆក់ឈ្មោះ ខឹម ផល្លី។

លុះដល់ម៉ោង២៣៖៤៥នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ សាន់ ធីតា បានបើកទ្វាបន្ទប់របស់គាត់ ដើម្បីឲ្យខ្ញុំចូលទៅធ្វើសកម្មភាពសម្លាប់ឈ្មោះ ខឹម ផល្លី (ប្តីរបស់ឈ្មោះ សាន់ ធីតា) ពេលនោះឈ្មោះ សាន់ ធីតា បានយកខ្សែភ្លើងទៅដោតនៅព្រីភ្លើង រួចខ្ញុំក៏បានយកខ្សែភ្លើងទៅឆក់ឈ្មោះ ខឹម ផល្លី ភេទប្រុស ដោយឆក់ក្រោមក្លៀកខាងស្តាំ ភ្លាមនោះខ្ញុំក៏បានយកដែកសម្រាប់លើកអាំងទែ វាយចំបំពង់កចំនួន០៣ដង និងក្បាលផ្នែកខាងក្រោយ ០១ដង។

បន្ទាប់មកខ្ញុំក៏បានយកហ្វ្រាំងកង់ប្រវែងប្រហែល០.៨ម៉ែត្រ រឹត.ក ឈ្មោះ ខឹម ផល្លី បន្ថែមរហូតដាច់ខ្យល់ស្លាប់ រួចខ្ញុំបានយកក្រម៉ា ចងដៃចងជើងឈ្មោះ ខឹម ផល្លី ចង់ភ្ជាប់គ្នា បន្ទាប់មកឈ្មោះ សាន់ ធីតា បានយកភួយ និងកម្រាលពូកដើម្បីរុំសពប្តីរបស់គាត់ ញាត់ចូលក្នុងកាបូបយូពណ៌ក្រហមស មានក្រឡាពងជីងចកក្រហមខ្មៅ ពេលច្រករួចខ្ញុំ និងឈ្មោះ សាន់ ធីតា បានយកសពឈ្មោះ ខឹម ផល្លី ដាក់ចូលក្នុងឡានកៅអីផ្នែកខាងក្រោយ ប៉ុន្តែពេលលើកដាក់ចូលឡានមិនរួច ភ្លាមនោះ ឈ្មោះ សាន់ ធីតា បានហៅ ឈ្មោះ ផាន ភ័ក្ត្រា ភេទស្រី ឲ្យមកជួយលើក។

បន្ទាប់មកខ្ញុំ និងឈ្មោះ សាន់ ធីតា បានបើកឡានដឹកសពឈ្មោះ ខឹម ផល្លី មកទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនោះឈ្មោះ សាន់ ធីតា បានហុចកាបូបស្ពាយ ពណ៌ខ្មៅ មកឲ្យខ្ញុំបោះចោលក្បែរសាកសព ប៉ុន្តែខ្ញុំមិនដឹងថានៅក្នុងកាបូបនោះ មានសម្ភារៈអ្វីខ្លះនោះទេ។

រួចខ្ញុំ និងឈ្មោះ សាន់ ធីតា ក៏បានបើករថយន្តត្រឡប់មកផ្ទះរបស់ឈ្មោះ សាន់ ធីតា វិញ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលមកដល់ឈ្មោះ សាន់ ធីតា បានឲ្យប្រាក់មកខ្ញុំចំនួន៥ម៉ឺនរៀល និងឲ្យខ្ញុំជិះម៉ូតូប្តីរបស់គាត់ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IW-9363 ដើម្បីជិះគេចខ្លួន។ ចំណែកឯប្រាក់ថ្លៃឈ្នួលចំនួន ១,០០០ដុល្លារ ឈ្មោះ សាន់ ធីតា មិនទាន់បានប្រគល់ឲ្យខ្ញុំទេ ពេលនោះខ្ញុំក៏បានជិះម៉ូតូខាងលើយកទៅលាក់ទុកនៅវាលស្រែ ស្ថិតក្នុងភូមិតបបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មូលហេតុ នៃការរៀបចំគម្រោងសម្លាប់ប្ដី តាមការបញ្ជាក់របស់ប្រពន្ធឈ្មោះ សាន់ ធីតា បានឲ្យដឹងថា៖ ប្ដីរបស់ខ្លួនឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះពីរ ឬបីថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅរករឿងវ៉ៃប្រពន្ធរហូត ហេតុដូចនេះហើយក៏ជួលគេ១,០០០ដុល្លារ ឲ្យសម្លាប់ប្ដី។

សូមរំលឹកថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។

រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។ បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

បស្ចិមលោក ចាប់ផ្ដើមបញ្ជូនរថក្រោះទៅឲ្យអ៊ុយក្រែន ធ្វើឲ្យពូទីនកាន់តែលំបាក

0

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ បណ្ដាបស្ចិមលោក ចំនួន៥ប្រទេស បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបញ្ជូនរថក្រោះ Leopard 2 ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីបណ្ដេញទាហានរុស្ស៊ី ឲ្យចេញអស់ពីប្រទេសរបស់ពួកគេ ហើយក្រុងកៀវ ក៏មានគម្រោង បង្កើតកងទ័ពតូចរថក្រោះប្រភេទនេះផងដែរ។Gallery: Danish battlegroup's Leopard 2A7 tanks arrive in Estonia | News |  ERR

សារព័ត៌មាន Military បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ថា លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ ថា អ៊ុយក្រែន មានផែនការបង្កើតកងពលតូចរថក្រោះ Leopard 2 ផលិត ដោយអាល្លឺម៉ង់។ ឥឡូវនេះ មានប្រទេសចំនួន៥ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបញ្ជូនរថក្រោះ ប្រភេទនេះ មកឲ្យកងទ័ពការពារទឹកដីរបស់ក្រុងកៀវ។

លោករដ្ឋមន្រ្ដី បានបន្ថែម ថា «បារាំង ក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលបានផ្ដល់រថក្រោះផលិតដោយបស្ចិមលោក ហើយបន្ទាប់មក គឺប៉ូឡូញ។ ប៉ុន្ដែការសន្យាផ្ដល់រថក្រោះ Leopard ជាជំហានទី២។Germany hands over Leopard 2 tanks to Czechia to support Ukraine –  EURACTIV.com

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន កំពុងតែលើកទឹកចិត្តដល់ប្រទេសផ្សេងទៀត ដែលរហូតមកដល់ពេលនេះ កំពុងតែស្ងៀមស្ងាត់។ ប៉ុន្ដែពួកគេ បានខ្សឹបប្រាប់ពួកយើង ថា ពួកគេ ត្រៀមប្រគល់រថក្រោះ Leopard មកឲ្យអ៊ុយក្រែន។ ចំណែកប្រទេសចំនួន៣ទៀត ដែលនឹងផ្ដល់រថក្រោះមកឲ្យក្រុងកៀវ នោះ រួមមាន ដាណឺម៉ាក ហ្វាំងឡង់ដ៍ និង ចក្រភពអង់គ្លេស៕

ការលក់រថយន្តរបស់វៀតណាម ឡើងខ្ពស់ជាប្រវត្តិសាស្ត្រ

0

ការលក់រថយន្តរបស់ប្រទេសវៀតណាមបានកើនឡើង ២៣.៩២% ដល់ទៅ ៥០៨,៥៤៧ គ្រឿង កាលពីឆ្នាំមុន ដោយសារការប្រើប្រាស់បានកើនឡើង ក្រោយជំងឺរាតត្បាត ជាមួយនឹងម៉ាករថយន្តកំពូលៗ ទទួលបានកំណើន ពីរខ្ទង់។VinFast - LA Auto Show

ទិន្នន័យនេះត្រូវបានចងក្រងរួមគ្នា ពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), និង TC Motor (ដែលប្រមូលផ្តុំសម្រាប់ ហ៊ីយ៉ាន់ដាយ (Hyundai) និង វីនហ្វាស់ (VinFast)។

ទាក់ទងនឹងតួលេខរបស់ VAMA តែឯង ការលក់ប្រចាំខែដ៏ធំបំផុត កាលពីឆ្នាំមុន ត្រូវបានកត់ត្រានៅក្នុងខែឧសភា ដោយពេលនោះ មានចំនួនជាង ៤៣,៨០០ គ្រឿងត្រូវបានលក់។Vietnam auto manufacturer VinFast delivers first smart EVs to customers |  Phnom Penh Post

ប៉ុន្តែការធ្លាក់ចុះនៅក្នុងខែមិថុនា ដោយសារតែកង្វះខាតផ្នែកគ្រឿងបន្លាស់ ក្នុងនោះ ចាប់ពីខែមិថុនា និងខែបន្តបន្ទាប់មក លក់ក្នុងទំហំចន្លោះពី ៣០,០០០គ្រឿង ទៅ ៣៦,០០០គ្រឿង ក្នុងមួយខែៗ៕

ប្រភព៖ VN Express 

សិស្សសាលាថៃ៥៨នាក់ពុលអាហារ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

0

ប្រទេសថៃ៖ មានហេតុការណ៍នៃករណីពុលអាហារ នៅក្នុងសាលាមួយកន្លែង​​ ដែលបណ្ដាលឱ្យមានមសិស្សសាលាចំនួន៥៨នាក់រងគ្រោះយ៉ាងធ្ងន់ធ្ងរ ​និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានរណីនៃការពុលអាហារក្នុងសាលារៀនមួយកន្លែងស្ថិតនៅ សង្កាត់ Chomthong  ទីក្រុងបាងកក ដែលបានបណ្ដាលឱ្យក្មេងសិស្សសាលាចំនួន ៥៨នាក់ មានចាប់ពីថ្នាក់មត្តេយ្យ១ដល់ថ្នាក់ទី៦ ដោយមានអាការពុលអាហារ ដោយវិលមុខ ក្អួត និង ឈឺពោះ និងឈឺក្បាល។

បន្ទាប់ពីមានការរាយការណ៍ពីសាលា រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យក្បែរនោះក៏បានមកទទួលសិស្សរងគ្រោះទាំងអស់នោះបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានម្របសម្រួល ដើម្បីស៊ើបអង្កេតលើករណីនេះ។

ជាលទ្ធិផលបឋមត្រូវបានគេឱ្យដឹងថា ព្រឹកកើតហេតុ មានអាជីវករលក់ម្ហូបក្នុងវត្ត បានចម្អិនមីកញ្ចប់ឆាដើម្បីចែកជូនកុមារដោយឥតគិតថ្លៃក្នុងឱកាសទិវាកុមារ។ នៅថ្ងៃនោះផងដែរ សាលាក៏មានកម្មវិធីទិវា កុមារដែរ ប៉ុន្តែ អាហារនឹងចាប់ផ្ដើមចែកនៅម៉ោង ១១ ព្រឹកប៉ុន្តែនៅម៉ោង ៩ ព្រឹកក្មេងៗបានទទួលញ៉ាំ មីឆាពីខាងក្រៅសាលារួចទៅហើយ បន្ទាប់មកក៏ចាប់ផ្ដើមមានអាការក្អួតឈឺពោះឈឺក្បាល រាប់សិប ករណី។

ទោះជាយ៉ាងណាស្ថាប័ន ពាក់ព័ន្ធ និងនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូពាក់ព័ន្ធកំពុងតែធ្វើការត្រួតពិនិត្យ និងស៊ើបអង្កេតលើករណីនេះបន្ថែម ថាតើជាករណីអចេតនា ឬជាចេតនា ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនបង្កមកដាក់ទោសតាមផ្លូវច្បាប់៕ ប្រភព៖ Thairath

 

 

 

 

 

កូវីដនឹងឆ្លងរាលដាលខ្លាំងវិញនៅចិនក្នុង២-៣ខែខាងមុខទៀតនេះ

0

ប្រទេសចិន ៖ អតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិនឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងប្រទេសចិន នឹងរាលដាលខ្លាំងរយៈពេល២-៣ខែទៀត ជាពិសេស នៅតាមតំបន់ជនបទ ។

ក្នុងសិក្ខាសាលាកាលពីពេលថ្មីៗនេះ លោក Zheng Guang អ្នកជំនាញរោគរាតត្បាតឈានមុខ និងជាអតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បញ្ជាក់ថា តំបន់ជាច្រើនបានឆ្លងរាលដាលជំងឺកូវីដដល់កំពូល ហើយពលរដ្ឋក្នុងទីក្រុងសំខាន់ៗបានត្រឡប់មកភាពប្រក្រតីវិញ ខណៈរដ្ឋាភិបាលចិនប្រកាសថា ទីក្រុងជាច្រើនបានឆ្លងផុតការឆ្លងខ្លាំងហើយ ។COVID-19 wave past its peak in many parts of China: State media - CNA

លោក Zheng បានដាស់តឿនថា នៅពេលចូលឆ្នាំចិនចុងខែមករានេះ អាចជួបចំនួនអ្នកឆ្លងជំងឺកូវីដថ្មីកើនឡើងនៅជនបទ ដោយសារពលរដ្ឋធ្វើការក្នុងទីក្រុងជាច្រើនលាននាក់ធ្វើដំណើរទៅស្រុកកំណើតជាលើកដំបូង បន្ទាប់ពីខកខានអស់៣ឆ្នាំដោយសារជំងឺកូវីដ ហើយវាក៏ជាលើកដំបូងផងដែរ ដែលមិនចាំបាច់ពាក់ម៉ាស់ ។ តាមតួលេខផ្លូវការថា មានពលរដ្ឋចិនជាច្រើនលាននាក់បានចាប់ផ្តើមធ្វើដំណើរជាបណ្តើរៗហើយ ។ លោកបន្តថា រដ្ឋាភិបាលបានដាក់ផែនការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដនៅតំបន់ជនបទរួចហើយ តែបញ្ហា គឺត្រូវអនុវត្តផែនការដែលកំណត់ទុកនោះតាមរបៀបណា ។

គួរបញ្ជាក់ថា កាលពីដើមខែមករា មន្ត្រីសុខាភិបាលខេត្តហឺណានដែលស្ថិតនៅភាគកណ្តាលប្រទេសចិន ទើបបានប្រកាសពីតួលេខការឆ្លងជំងឺកូវីដស្មើ៩០% នៃចំនួនពលរដ្ឋទាំងអស់ក្នុងខេត្តនេះ ៕China Covid Outbreak: In Our "Profound Interest" That China Reins In Covid  Surge, Says US

ប្រភព ៖ TNN World

រ៉ូបច្នៃចេញពីក្រវិលកំប៉ុងរបស់បវរកញ្ញាថៃដែលស្លៀកឡើងប្រកួត Miss Universe 2022 បង្កប់អត្ថន័យយ៉ាងរំជួលចិត្ត

0

បរទេស៖ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នេះគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Universe Thailand បានបង្ហោះរូបថតរបស់ Anna ស្លៀកឈុតរាត្រីដ៏ភ្លឺចែងចាំង ជាមួយនឹងសារផ្ទាល់ខ្លួនរបស់នាងនៅក្នុងកម្មវិធីប្រកួតជម្រុះ Miss Universe ២០២២ នៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៧១ ឬបវរកញ្ញាចក្រវាល Miss Universe 2022 នៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក។

Anna Suea Ngam Iam ឬក៏អ្នកគាំទ្រហៅថារាជនីសម្រស់ដែលតំណាងមកពីប្រទេសថៃ នាងមានដើមកំណើតអាល្លឺម៉ង់ មានទីលំនៅក្នុងទីក្រុងបាងកក មានអាយុ ២៥ ឆ្នាំដែលនាងពោរពេញដោយទំនុកចិត្ត នៅលើឆាកប្រកួតសម្រស់មកពីជុំវិញពិភពលោក។

ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងនោះគឺជាការបង្ហាញខ្លួនក្នុងវគ្គស្លៀកឈុតរាត្រីនៅពេលល្ងាច ដែលឈុតនោះពិតជាមានការទាក់ទាញ និងមានអត្ថន័យបំផុតសម្រាប់រូបនាង ដោយឈុតរាត្រីនោះមានឈ្មោះថា “Hidden Precious Diamond Dress ” ឬ “Hidden Precious Diamond Dress” ម៉ាក MANIRAT រចនាដោយ ‘Arif Chewang’ រ៉ូបនេះផ្តោតលើរូបរាងរាងកាយ និងច្នៃពីសារធាតុអាលុយមីញ៉ូម និងក្រវិលកំប៉ុង ព្រមទាំងគ្រឿងអលង្ការតុបតែងដោយត្បូងពេជ្រ Swarovski ផងដែរ។

អ្វីដែលកាន់តែពិសេសរ៉ូបនេះត្រូវបានបំផុសគំនិតដោយជីវិតពិតរបស់ Anna ដែលនាងបានចាប់ទុកខ្លួនឯងថា ម្ចាស់ក្សត្រីពីគំនរសំរាម ដោយសារតែពីកុមារភាពរហូតដល់ធំ ឪពុក និង ម្ដាយរបស់នាងជា បុគ្គលិកសម្អាតនៅទីក្រុងបាងកក។

ខណៈពេល Anna នាងបានបង្ហាញខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់នេះ ភ្លាមស្រាប់តែមានសំឡេង ហ៊ោកញ្ជ្រៀវ ពីសំណាក់អ្នកគាំទ្រជាច្រើន។ ប៉ុន្តែនៅពេលដែលពួកគេបានដឹងពីគំនិត និង ព័ត៌មានលម្អិតនៃរ៉ូបនោះ អ្នកគាំទ្រទាំងអស់គ្នាស្ទើរតែស្រក់ទឹកភ្នែក ហើយមិននឹកស្មានថា គម្របកំប៉ុងអាលុយមីញ៉ូម ដែលមនុស្សមានទំនោរក្នុងការកែច្នៃជាវត្ថុផ្សេងៗ នឹងត្រូវបានបង្កើតជារ៉ូបរាត្រីដ៏ស្រស់ស្អាត បែបនេះនោះឡើយ។

យ៉ាងណាមិញបន្ទាប់ពីបានបង្ហាញខ្លួនជាមួយឈុតរាត្រីដ៏ភ្លឺចែងចាំងលើឆាកអន្តរជាតិ Anna ក៏បានបង្ហោះសារផ្ទាល់ខ្លួនរបស់នាងថា “អ្នកមិនត្រូវជាប់គាំងនៅក្នុងភាពស្រពិចស្រពិលជុំវិញដែលអ្នកកើតមកនោះទេ ប៉ុន្តែជឿថាអ្នកមានថាមពលក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់តែប្រសើរឡើង”៕ ប្រភព៖ workpointtoday

 

 

 

 

វៀតណាមបង្ហាញពីសន្ទុះ នៃការនាំចេញកាហ្វេចំនួនរាប់លានតោនក្នុងឆ្នាំ២០២២ទៅកាន់ទីផ្សារអន្តរជាតិ

0

បរទេស៖ ស្ថិតិបានបង្ហាញថាវៀតណាមបានវាយឡុកទីផ្សារកាហ្វេយ៉ាងខ្លាំងក្នុងឆ្នាំ២០២២កន្លងទៅ ដែលបាននាំចេញកាហ្វេរបស់ខ្លួនរហូតទៅដល់ ១.៧៧ លានតោនទៅកាន់អឺរ៉ុប ដែលបង្កើតប្រាក់ចំណូលជាង ៤ ពាន់លានដុល្លារអាមេរិក ស្មើរនឹងការកើនឡើងទ្វេដងពីឆ្នាំ ២០២១ ជាង១៣.៨ភាគរយ។

នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Xinhua News បានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម ថារបាយការណ៍របស់កាសែត Vietnam News បានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញកាហ្វេចំនួន ១.៧៧ លានតោនក្នុងឆ្នាំ២០២២  និងបង្កើតចំណូលសរុបជាង ៤ ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ១៣.៨ភាគរយ នៅក្នុងបរិមាណចំណូល ៣២ភាគរយ បើធៀប នឹងស្ថិតិឆ្នាំ ២០២១។

ដោយការកើនឡើងយ៉ាងខ្លាំងនេះត្រូវបានគេសន្មតថាមានការកើនឡើងតម្លៃ ២២ភាគរយ ជាមធ្យម ២,២៨០ ដុល្លារក្នុងមួយតោន។

ក្នុងនោះបើយោងតាមទិន្នន័យពីការិយាល័យគយវៀតណាមបានបង្ហាញថា សហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារអ្នកប្រើប្រាស់កាហ្វេធំបំផុតរបស់វៀតណាម ដែលមានចំនួនប្រហែល ៣៩ភាគរយ នៃបរិមាណនាំចេញសរុបចំនួន៤៩០,៧០០ តោនដែលមានតម្លៃ ១.១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧ភាគរយ និង ៥៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនោះការនាំចេញកាហ្វេទៅកាន់ប្រទេសរុស្ស៊ីក៏បានកើនឡើង ១៧.៣ភាគរយ  ចក្រភពអង់គ្លេស៥៧.៩ភាគរយ និងឥណ្ឌា ១១៦ភាគរយ ខណៈដែរកាហ្វេដែលបានដឹកជញ្ជូនទៅកាន់ប្រទេសម៉ិកស៊ិកបានកើនឡើងចំនួន ៥២ ដងធៀបនឹងឆ្នាំ ២០២១។

ដោយគេដឹងថាចក្រភពអង់គ្លេសបានក្លាយជាប្រទេសនាំចូលកាហ្វេវៀតណាមធំបំផុតទីប្រាំនៅអឺរ៉ុប បន្ទាប់ពី អាល្លឺម៉ង់ អ៊ីតាលី បារាំង និង អេស្ប៉ាញ។

ខណៈដែលវៀតណាមមានក្ដីសង្ឃឹមមួយទៀត បន្ទាប់ពីការបើកច្រកព្រំដែនចិនចាប់តាំងពីថ្ងៃទី ៨ ខែ មករាកន្លងទៅនេះ ដែលវានឹងក្លាយជាឱកាសជួយដល់ការនាំចេញកាហ្វេរបស់វៀតណាមទៅកាន់ប្រទេសចិនមួយទៀតផងដែរ។

យ៉ាងណាមិញក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានបន្ថែម ថាការនាំចេញដ៏ច្រើន និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០២២នេះ ទំនងជានឹងធ្វើឱ្យមានកំណើនឡើងវិញនៅក្នុងទីផ្សារអត្តរជាតិបន្ត នាពេលខាងមុខ៕ ប្រភព៖ Dailynews