Home Blog Page 1889

មហាសេដ្ឋីអង់គ្លេសមួយរូប ចាប់អារម្មណ៍ចង់ទិញក្លិប​ Manchester United

0

ក្រុមហ៊ុន Ineos របស់មហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe បានប្រកាសជាផ្លូវការនូវចំណាប់អារម្មណ៍ក្នុងការទិញក្លិបបិសាចក្រហមManchester United។ ម្ចាស់ក្លិប United ដែលជាគ្រួសារ Glazer បានប្រកាសកាលពីខែវិច្ឆិកាថា ពួកគេកំពុងពិចារណាលក់ក្លិប ខណៈដែលពួកគេស្វែងរកជម្រើសជាយុទ្ធសាស្ត្រថ្មី។

Ineos បានអះអាងថា ក្រុមហ៊ុនបានប្រកាសជាផ្លូវការទៅក្នុងដំណើរការចរចាទិញក្លិបនេះ។ លោក Ratcliffe បានធ្វើសំណើមិនបានសម្រេចនៅក្នុងតម្លៃប៉ាន់ប្រមាណ៤.២៥ពាន់លានផោន ដើម្បីទិញ Chelsea កាលពីឆ្នាំមុន បន្ទាប់ពីម្ចាស់ជនជាតិរុស្ស៊ីលោក Roman Abramovichបានដាក់ក្លិបនៅទីក្រុងឡុងសម្រាប់លក់។

ជាកូនប្រុសរបស់អ្នករួមការងារនៅ Failsworth ក្នុង Greater Manchester លោក Ratcliffe គឺជាអ្នកគាំទ្រកាលពីក្មេងរបស់ក្លិប United និងជាបុរសមានបំផុតម្នាក់របស់ចក្រភពអង់គ្លេស។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណនៅកន្លែងណាមួយរវាង១១ពាន់លានផោន (យោងតាមទស្សនាវដ្ដី Forbes) និង៦ពាន់លានផោន (យោងតាមទស្សនាវដ្តី Sunday Times) ដែលធ្វើឲ្យគាត់ក្លាយជាអ្នកមានបំផុតទី២៧នៅចក្រភពអង់គ្លេសក្នុងតារាង Sunday Times Rich List ។

ក្រុមហ៊ុនគីមីឥន្ធនៈរបស់គាត់ Ineos រកបានប្រហែល៥០ពាន់លានផោនក្នុងការលក់ប្រចាំឆ្នាំ និងផ្តល់ការងារដល់មនុស្សជាង២៦,០០០នាក់នៅទូទាំង២៩ប្រទេស។ បន្ទាប់ពីការបរាជ័យរបស់គាត់ក្នុងការទិញ Chelsea លោក Ratcliffe បាននិយាយថា គាត់នឹងព្យាយាមទិញក្លិប United ប៉ុន្តែបន្ទាប់ពីជួបជាមួយបងប្អូនប្រុស Joel និង Avram Glazer គាត់បាននិយាយថា ពួកគេមិនចង់លក់ទេ។ ទោះជាយ៉ាងណាក៏ដោយចាប់តាំងពីពេលនោះមកត្រកូលGlazers បានផ្លាស់ប្តូរជំហររបស់ពួកគេ ហើយឥឡូវនេះគាត់បានចូលរួមក្នុងដំណើរការដេញថ្លៃ។

ក្រុម Ineos កាន់កាប់ក្លឹបបារាំង Ligue 1 ក្លិប Nice និងក្លិបស្វីស Lausanne ។ ផលប័ត្រផ្នែកកីឡារបស់ពួកគេក៏រួមបញ្ចូលផងដែរនូវក្រុមកីឡាទូកក្តោងឈ្មោះ Ineos Britannia ដែលដឹកនាំដោយលោក Sir Ben Ainslie ដែលមានបំណងឈ្នះពានរង្វាន់ America’s Cup ឆ្នាំ២០២៤ សម្រាប់ចក្រភពអង់គ្លេស។ Ineos ក៏មានភាពជាដៃគូរយៈពេល៥ឆ្នាំជាមួយនឹងក្រុម Formula 1 ក្រុម Mercedes និងបានកាន់កាប់ក្រុម Team Sky ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសក្នុងការជិះកង់ក្នុងឆ្នាំ២០១៩។

មានការតវ៉ាជាច្រើនប្រឆាំងនឹងការកាន់កាប់របស់ត្រកូល Glazers ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងមួយក្នុងខែឧសភា ឆ្នាំ២០២១ដែលបណ្តាលឱ្យការប្រកួតលីកផ្ទះរបស់ Man Utd ទល់នឹង Liverpool ត្រូវបានពន្យារពេល។ អ្នកគាំទ្ររាប់ពាន់នាក់បានដើរដង្ហែទៅកាន់ Old Trafford ក្នុងការតវ៉ាមុនពេលការប្រកួតដូចគ្នានៅរដូវកាលនេះក្នុងខែសីហា។

គួរបញ្ជាក់ថា ក្លិប Manchester United ត្រូវបានគ្រប់គ្រងដោយគ្រួសារ Glazer តាំងពីឆ្នាំ២០០៥។ ក្រុមនេះស្ថិតក្នុងចំណាត់ថ្នាក់ទី៤ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីមានភាពប្រសើរឡើងក្នុងទម្រង់លេងក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Erik ten Hag ដែលបានចូលកាន់តំណែងកាលពីរដូវក្តៅ។ Man United បានយកឈ្នះគូប្រជែងក្នុងស្រុក Manchester City ២–១ កាលពីថ្ងៃសៅរ៍ ហើយមាន៩ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ៕

នាយករដ្ឋមន្ត្រីនូវែលសេឡង់ប្រកាសលាលែងពីតំណែង

0

ប្រទេសនូវែលសេឡង់ ៖ កាលពីថ្ងៃទី១៩ ខែមករា នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសថា នឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅខែកុម្ភៈ ដោយបញ្ជាក់ថា លោកស្រីអស់កម្លាំងដើម្បីបំពេញតួនាទីជាមេដឹកនាំបន្តទៀត ។

ការបោះឆ្នោតជាថ្មីដើម្បីជ្រើសរើសប្រធានដឹកនាំគណបក្សការងារ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ ។ ប្រធានដឹកនាំថ្មីនៃគណបក្សការងារ នឹងទទួលតំណែងជានាយករដ្ឋមន្ត្រីនូវែលសេឡង់រហូតដល់មានការបោះឆ្នោតទូទៅនៅថ្ងៃទី១៤ ខែតុលា ខណៈលោកស្រី Jacinda Ardern ចុះចេញពីតំណែងជាប្រធានដឹកនាំគណបក្សការងារ មិនហួសពីថ្ងៃទី៧ ខែកុម្ភៈ ។New Zealand's Jacinda Ardern resigns as prime minister | The Japan Times

លោកស្រី Jacinda Ardern ថ្លែងថា លោកស្រីបានប្រើពេលវេលាថ្ងៃសម្រាករដូវក្តៅ ដើម្បីពិចារណាពីអនាគតរបស់ខ្លួនឯង ហើយសង្ឃឹមថា នឹងជួបនូវអ្វីដែលខ្លួនត្រូវការ និងត្រូវធ្វើបន្តទៀត ។ លោកស្រីនិយាយថា លោកស្រីអាចធ្វើឱ្យប្រទេសនូវែលសេឡង់ខាតបង់ បើលោកស្រីនៅតែធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដូច្នេះ ចាំបាច់ត្រូវតែដើរចេញ ។

លោកស្រីបន្តថា នឹងមានភាពចម្រូងចម្រាសជាច្រើនកើតឡើងបន្ទាប់ពីការសម្រេចចិត្តនៅពេលនេះ ។ ៦ឆ្នាំហើយដែលប្រទេសជួបបញ្ហាប្រឈម អ្នកនយោបាយក៏ជាមនុស្សដែរ យើងបានធ្វើគ្រប់យ៉ាងនូវអ្វីដែលអាចធ្វើបាន ហើយសម្រាប់លោកស្រី គឺដល់ពេលវេលាហើយ ។Jacinda Ardern under pressure after minister resigns amid email scandal |  New Zealand | The Guardian

លោកស្រីបានបង្ហាញនូវទំនុកចិត្តថា គណបក្សការងារនឹងទទួលជ័យជម្នះក្នុងការបោះឆ្នោតខាងមុខនេះ ហើយលោកស្រីមិនបានលាលែងដោយសារតែការងារធ្ងន់ទេ ប៉ុន្តែជឿថា មានអ្នកផ្សេងដែលអាចធ្វើការបានល្អជាងលោកស្រី ។ ក្នុងរយៈពេលជាច្រើនខែកន្លងមក តាមលទ្ធផលស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពរបស់លោកស្រីបានធ្លាក់ចុះទាបបំផុត ប៉ុន្តែលោកស្រីក៏មិនបានលាលែងដោយសារហេតុផលនេះដែរ ។

គួរបញ្ជាក់ថា លោកស្រី Jacinda Ardern ក្លាយជាមេដឹកនាំស្រីដែលមានអាយុតិចបំផុត នៅពេលលោកស្រីត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនូវែលសេឡង់កាលពីឆ្នាំ២០១៧ នៅពេលនោះ លោកស្រីមានអាយុត្រឹមតែ៣៧ឆ្នាំប៉ុណ្ណោះ ហើយ១ឆ្នាំក្រោយមក លោកស្រីបានក្លាយជាមេដឹកនាំពិភពលោកទី២ ដែលបានផ្តល់កំណើតបុត្រ ខណៈកំពុងកាន់តំណែង ។Jacinda Ardern Says, 'Thank You, New Zealand,' as Country Crushes  Coronavirus

លោកស្រីបានដឹកនាំប្រទេសនូវែលសេឡង់ឆ្លងផុតការរាតត្បាតរបស់ជំងឺកូវីដ-១៩ និងការផ្ទុះភ្នំភ្លើងនៅកោះពណ៌ស ប៉ុន្តែលោកស្រីប្រាប់ថា ការដឹកនាំប្រទេសមកកាន់សន្តិភាពជារឿងមួយ ប៉ុន្តែវាជារឿងមួយទៀតក្នុងការដឹកនាំប្រទេសឱ្យឆ្លងផុតវិបត្តិ ៕

ប្រភព ៖ Matichon Online

ទឹកធ្លាក់មួយកន្លែង កំពុងពួនសម្ងំលាក់សម្រស់នៅតំបន់ទេសចរណ៍ធម្មជាតិជីផាត

0

ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែង នៃតំបន់ទេសចរណ៍ធម្មជាតិជីផាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។No photo description available.

ទឹកធ្លាក់អូរម្លូ កំពុងពួនសម្ងំលាក់សម្រស់យ៉ាងស្រស់បំព្រងនៅកណ្ដាលព្រៃភ្នំ។ ទេសភាពទឹកធ្លាក់ ធម្មជាតិជុំវិញទឹកធ្លាក់ អមដោយសំឡេងបក្សាបក្សី ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ បានរំសាយនូវភាពនឿយហត់របស់ភ្ញៀរទេសចរដែលមកទស្សនាទឹកធ្លាក់នេះ។ទឹកធ្លាក់នេះ តម្រូវអោយភ្ញៀវទេសចរណ៍ធ្វើដំណើរដោយរថយន្ត ឬ ម៉ូតូប្រមាណ ១៤គីឡូម៉ែត្រពី កំពង់ចម្លងជីផាត។ ភ្ញៀវទេសចរណ៍ អាចផ្ញើរឡាន​ ឬម៉ូតូនៅផ្ទះអ្នកភូមិរួចបន្តដំណើរប្រមាណ១៥នាទី ទើបទៅដល់ទឺកធ្លាក់។  ទឹកធ្លាក់អូរម្លូមានសណ្ឋាន ថ្មដុំច្រើន ពិបាក្នុងការដើរបន្តិច តែអាចលេងទឹកកំសាន្ត បានយ៉ាងសប្បាយ។No photo description available.

ជាទូទៅភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកកំសាន្ត នៅតំបន់ទេសចរណ៍ជីផាតនេះ ជាលក្ខណគ្រួសារ  ភាគច្រើនស្កាល់តែទឹកធ្លាក់ ឆាយជ្រៃ និង ឆាយខ្ពស់តែប៉ុណ្ណោះ៕No photo description available.
រូបភាព: May Official

គេរំពឹងថាប្រជាជនចិន ៣៦,០០០ នាក់នឹងស្លា.ប់រៀងរាល់ថ្ងៃដោយសារជំងឺកូវីដ-១៩ក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះ

0

ប្រទេសចិន៖ ក្រុមហ៊ុន Airfinity ដែលជាក្រុមហ៊ុនវិភាគទិន្នន័យជំងឺឆ្លងលើពិភពលោក បានបង្ហាញថា ជាលទ្ធផល ក្នុងប្រទេសចិនមនុស្សរហូតដល់ ៣៦,០០០ នាក់អាចនឹងស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំចិន ជាពិសេសនៅថ្ងៃទី ២៦ ខែមករាខាងមុខនេះ។

នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីក្រុមហ៊ុនអាកាសចរណ៍ Airfinity បានវិភាគពីស្ថានភាពនៅក្នុងប្រទេសចិនយ៉ាងដូច្នេះថា ប្រទេសចិនមានចំនួនអ្នកស្លាប់ខ្ពស់បំផុតប្រហែល ២៥,០០០ នាក់ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន ប៉ុន្តែនៅពេលដែលប្រជាជនចិនចាប់ផ្តើមធ្វើដំណើរ ឬត្រឡប់ទៅស្រុកកំណើតវិញក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ វានឹងបណ្ដាលឱ្យជំងឺកូវីដរីករាតត្បាតកាន់តែលឿន និងរីករាលដាលកាន់តែខ្លាំងនៅតាមបណ្តាខេត្តជាច្រើន។

បន្ថែមពីនោះក្រុមហ៊ុនបានវិភាគទិន្នន័យបញ្ជាក់ថាចំនួនអ្នកឆ្លងវីរុសនេះកាន់តែខ្លាំងរាប់ចាប់ពីចន្លោះថ្ងៃទី ១៣ ដល់ថ្ងៃទី ២៧ ខែមករា ខាងមុខនេះ ប្រហែលមានអ្នកឆ្លងចំនួន ៦២ លាននាក់ និងមានអ្នកស្លាប់រហូតទៅដល់ ៣៦,០០០ នាក់ក្នុងមួយថ្ងៃ ជាពិសេសនៅថ្ងៃទី ២៦ ខែមករាដែលមានការរីករាលដាលខ្លាំងបំផុត។

គួររំលឹកថាការបញ្ចប់វិធានការគ្មានកូវីដ និងការបន្ធូរបន្ថយរបស់រដ្ឋាភិបាលចិនកាលពីចុងឆ្នាំ២០២២ ក៏ដូចជាការដកការដាក់ឱ្យនៅដាច់ដោយឡែកនៃជនឆ្លងដែននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីការតវ៉ានៅទូទាំងប្រទេស ប្រឆាំងនឹងគោលនយោបាយទាំងនេះ ដែលជាលទ្ធផលបង្កឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩បានកើតឡើងយ៉ាងឆាប់រហ័សគួរឱ្យបារម្ភសម្រាប់អង្គការសុខភាពពិភពលោក៕ ប្រភព៖ Sanook

 

អបអរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំថោះនាំលាភសំណាង នៅណាហ្គាវើលដ៍

0

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ៖ ទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំថោះ ឆ្នាំនៃលាភសំណាង សុភមង្គល និងសិរីសួស្តីនៅណាហ្គាវើលដ៍! សូមអញ្ជើញទៅកម្សាន្ត និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយការផ្តល់ជូនម្ហូបនាំសំណាង នំប្រពៃណីចិន ការតុបតែងលម្អដ៏ទាក់ទាញ និងការផ្តល់ជូនជាច្រើនទៀត រៀងរាល់ថ្ងៃ ពីឥឡូវនេះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។

ក្រុមមេចុងភៅដ៏ចំណានប្រចាំភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimes បានច្នៃបង្កើតនូវម្ហូបរសជាតិដើមបែបចិនដ៏សម្បូរបែបដើម្បីអបអរបុណ្យចូលឆ្នាំចិនប្រកបដោយសិរីមង្គលសម្រាប់អតិថិជនរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងដៃគូធុរកិច្ច។ អតិថិជន អាចកម្ម៉ង់ម្ហូបឈុត តម្លៃចាប់ពី $៤៨៨ សម្រាប់មួយតុគ្នា ១០ នាក់ រួមមាន ស៊ុបក្រពះត្រី អយស្ទ័រក្រៀម បង្កងមេគង្គ ត្រីតុកកែ ជើងជ្រូកខជាមួយផ្សិតចិន សារាយសមុទ្រខ្មៅ ។ល។ អតិថិជនអាចកម៉្មង់ម្ហូបដាច់ដោយឡែកបានផងដែរ តម្លៃចាប់ពី $១៦ ដែលមានម្ហូបពេញនិយម ដូចជា ម្ហូបអ៊ីសាងនាំសំណាងលាយជាមួយបង្កងអូស្ត្រាលី ប៉ាវហ៊ឺអាហ្រ្វិកខាងត្បូង ត្រីសាលម៉ុនអាត្លង់ទិក គ្រឿងសមុទ្រ ឬសាច់មាន់។ ម្ហូបពេញនិយមមួយមុខទៀត រួមមាន ឆ្នាំងមហាសម្បត្តិដែលមានគ្រឿងសមុទ្រ ចម្រុះ និងសាច់សម្រាប់គ្នា ៦ ឬ ១០ នាក់ព្រមទាំងមុខម្ហូបដែលច្នៃដោយមេចុងភៅជាច្រើនមុខទៀត។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខ ០២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល dining@nagaworld.com ។

រីឯម្ហូបនាំលាភសម្រាប់រដូវកាលពិសេសនេះ ក៏មានបម្រើជូននៅភោជនីយដ្ឋាន Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និង Golden Bowl (ជាន់ទី១ ណាហ្គាវើលដ៍ទី២) ២៤ ម៉ោងលើ ២៤ ម៉ោងផងដែរ។ ចំណាយចាប់ពី $៤ អតិថិជនអាចពិសាមីគ្រឿងសមុទ្រឆាស្រួយ ជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅ រួមនឹងបង្អែម ដូចជា នំនៀនកៅនាំលាភលាយដូង និងសណ្តែកដី ។ល។

សម្រាប់បរិយាកាសដ៏ស្រស់ស្រាយ សូមអញ្ជើញទៅរីករាយនៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ដើម្បីទទួលទានឈុតអាហារសម្រន់ពេលរសៀលបែបអាស៊ី តម្លៃត្រឹមតែ $២២ ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ៥ ល្ងាច។ បង្កើនសេចក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ មិត្តរួមការងារ និងអតិថិជនដោយជាវនំប្រពៃណីចិន និងបង្អែមពិសេសជាច្រើនមុខសម្រាប់ពួកគាត់ ពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ នៅ Lobby Lounge និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២) រួមមាន នំចាហួយរូបត្រីលាយដូង នំស្រួយរសជាតិម្នាស់ នំសណ្តែកដីស្រួយលាយល្ង និងនំជាច្រើនទៀត តម្លៃចាប់ពី $៣ ប៉ុណ្ណោះ។

ឆ្នាំនេះ អតិថិជននឹងទទួលបានតុក្កតារូបកូនទន្សាយដ៏ស្រស់ស្អាតឥតគិតថ្លៃនៅពេលពួកគេទទួលទានប៊ុហ្វេឌីមសាំពិសេសនៅភោជនីយដ្ឋាន Hall of Golden Chimes ឬអាហារថ្ងៃត្រង់ថ្ងៃអាទិត្យនៅភោជនីយដ្ឋានបារាំង Le Gourmet ឬភោជនីយដ្ឋានអ៊ីតាលី Bistro Romano (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី $១០៨ នៅមណ្ឌលស្ប៉ា The Spa at NagaWorld ឬ The Elixir of Life ឬអតិថិជនអាចទិញតុក្កតារូបកូនទន្សាយដ៏ស្រស់ស្អាត មួយតម្លៃ $៨,៨០ នៅហាងលក់វត្ថុអនុស្សាវីរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ចំណែកសមាជិកណាហ្គាវើលដ៍រីវ៉ត អាចទទួលតុក្កតារូបកូនទន្សាយមួយដោយប្តូរ ៨៨ ពិន្ទុ ឬសន្សំ ១៨៨ ពិន្ទុក្នុងមួយថ្ងៃ (ផ្តល់ជូនម្តងសម្រាប់សមាជិក Reserve ប៉ុណ្ណោះ)។ ផ្តល់ជូនរហូតអស់ពីស្តុក។

ប្រសិនបើក្រឡេកទៅមើលការតុបតែងលម្អដើម្បីអបអរឆ្នាំថោះរបស់ណាហ្គាវើលដ៍វិញ ឃើញថាបង្កើតជាបរិយាកាសដ៏ប្លែកអារម្មណ៍នៅក្នុងអគារ រីឯការតុបតែងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ មានអំពូលភ្លើងចម្រុះពណ៌ដ៏ទាក់ទាញសម្រាប់ថតទុកជាអនុស្សាវរីយ៍ និងបង្ហោះនៅលើបណ្តាញសង្គម។ រូបសំណាករូបទន្សាយកម្ពស់ ៤,៥ ម៉ែត្រ និងរូបសំណាកទេវតាទ្រព្យដ៏ធំ ក៏មានដាក់បង្ហាញនៅលើសួនដើម្បីនាំសំណាងផងដែរ។

សូមតាមដានទំព័រហ្វេសប៊ុក និង Instagram របស់ណាហ្គាវើលដ៍ដើម្បីទទួលបានដំណឹងអំពីការផ្តល់ជូនថ្មីៗក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ជូនពរសំណាងល្អ និងហេងៗទាំងអស់គ្នា!

ប្រធានអង្គការសហប្រជាជាតិ ថ្កោលទោសក្រុមហ៊ុនប្រេងថា និយាយកុហកធំលើការឡើងកំដៅផែនដី

0

អន្តរជាតិ៖ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះបានចោទប្រកាន់ក្រុមហ៊ុនប្រេងថា បាននិយាយកុហកដ៏ធំអំពីតួនាទីរបស់ពួកគេ ក្នុងការឡើងកំដៅផែនដី ដោយជំរុញឲ្យពួកគេត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

លោក Guterres បានថ្កោលទោសក្រុមហ៊ុនយក្សឥន្ធនៈហ្វូស៊ីល ចំពោះការមិនអើពើនឹងវិទ្យាសាស្ត្រអាកាសធាតុរបស់ពួកគេ ហើយបានចោទប្រកាន់ឧស្សាហកម្មប្រេង និងឧស្ម័នទាំងនេះថា កំពុងស្វែងរកការពង្រីកផលិតកម្ម បើទោះបីជាពួកគេដឹង «យ៉ាងច្បាស់» ថា គំរូអាជីវកម្មរបស់ពួកគេមិនសមស្របនឹងការរស់រានមានជីវិតរបស់មនុស្ស។

លោកបាននិយាយក្នុងអំឡុងសុន្ទរកថាពិសេសមួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា «ក្រុមហ៊ុនផលិតប្រេងធំៗមួយចំនួនបានផ្សព្វផ្សាយការកុហកដ៏ធំ…ហើយ​ដូច​ជា​ឧស្សាហកម្ម​ថ្នាំ​ជក់ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកកើតឡើងភ្លាមៗ បន្ទាប់ពីលទ្ធផលនៃស្រាវជ្រាវរបស់ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានច្រានចោលការរកឃើញរបស់អ្នកវិទ្យាសាស្ត្រផ្ទាល់របស់ខ្លួន លើតួនាទីនៃឥន្ធនៈហ្វូស៊ីលក្នុងការប្រែប្រួលអាកាសធាតុ ៕

កូរ៉េខាងត្បូងជាប់ឈ្មោះជាប្រទេសចូលចិត្តប្រើរបស់ប្រណិត

0

ប្រទេសកូរ៉េខាងត្បូង ៖ ពលរដ្ឋកូរ៉េខាងត្បូងនិយមចូលចិត្តទិញរបស់ប្រណិតច្រើនបំផុតក្នុងពិភពលោក ដោយបានវ៉ាដាច់សហរដ្ឋអាមេរិក និងចិន ។ បើយើងក្រឡេកមើលកាលពីប៉ុន្មានឆ្នាំមុន ប្រទេសកូរ៉េខាងត្បូងមានគំនិតជាតិនិយមខ្លាំង ដូចជា រថយន្តក្រុងត្រូវតែប្រើឈ្មោះរបស់កូរ៉េ១០០% បើទោះជារថយន្តនោះល្អ ឬមិនល្អក្តី ដើម្បីជួយប្រទេសជាតិរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្ននេះ ជនជាតិកូរ៉េខាងត្បូង ជាពិសេស មនុស្សជំនាន់ថ្មីងាកមកប្រើប្រាស់ផលិតផល brand កាន់តែច្រើនឡើង ។South Korea - What you need to know before you go – Go Guides

តាមការស្ទង់មតិរបស់ Morgan Stanley បង្ហាញថា កូរ៉េខាងត្បូងជាប្រទេសជាមានអ្នកទិញផលិតផល brand ច្រើនបំផុតក្នុងពិភពលោក ។ គេសង្កេតឃើញថា នៅឆ្នាំ២០២២ ប្រទេសនេះបានចំណាយប្រាក់លើរបស់ប្រណិតកើនឡើងដល់២៤% ស្មើទឹកប្រាក់១,៦៨ម៉ឺនលានដុល្លារអាមេរិកឯណោះ ។

ការប្រើប្រាស់របស់ប្រណិតនៅកូរ៉េខាងត្បូងបានកើនឡើងទ្វេដងក្នុងត្រីមាសទី២ ឆ្នាំ២០២២ ។ អ្នកវិភាគរបស់ Morgan Stanley អធិប្បាយថា តម្រូវការរបស់ប្រណិតរបស់អតិថិជនកូរ៉េខាងត្បូង គឺដោយសារប្រាក់ចំណូលក្នុងគ្រួសារនីមួយៗកើនឡើង១១% បើធៀបនឹងឆ្នាំ២០២១ ។ មូលហេតុមួយទៀតដែលធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងចូលចិត្តទិញរបស់ប្រណិត គឺឋានៈនៅក្នុងសង្គម និងមានអ្នកល្បីៗនៅកូរ៉េប្រើប្រាស់របស់ប្រណិត ធ្វើឱ្យទាក់ទាញដល់អ្នកប្រើប្រាស់ ។Top 10 Luxury Flagship Stores in Korea | Expat Guide Korea

McKinsey & Company ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអាជីវកម្មនៅសហរដ្ឋអាមេរិកនិយាយថា នៅឆ្នាំ២០២៣នេះ ការប្រើប្រាស់របស់ប្រណិតនៅជុំវិញពិភពលោកនឹងកើនឡើងប្រមាណ៥%-១០% ដោយសារតម្រូវការពីសហរដ្ឋអាមេរិកនិងចិន ។ បើទោះជាបច្ចុប្បន្ន ពលរដ្ឋចិនបានចំណាយលើការទិញរបស់ប្រណិតតិចជាងកូរ៉េខាងត្បូងដល់ទៅ៦ដងក្តី ប៉ុន្តែទីផ្សារកូរ៉េខាងត្បូងនិងចិនមានតម្រូវការរបស់ប្រណិតប្រហាក់ប្រហែលគ្នា ជាពិសេស ការប្រើប្រាស់របស់ប្រណិតបានបង្ហាញពីឋានៈតួនាទីនៅក្នុងសង្គម ៕Rediscover Seoul(96)] Luxury shops and galleries in Cheongdam-dong

ប្រភព ៖ matichon

ខ្លាឃ្មុំកំណាចលុកលុយទីក្រុងអាឡាស្កា ស.ម្លា.ប់មនុស្សអស់ពីរនាក់

0

បរទេស៖ ប្រភេទខ្លាឃ្មុំរស់នៅតំបន់ប៉ូលមួយបានលុកលុយទីក្រុងតូចមួយនៅអាឡាស្កា និងបានធ្វើការវាយប្រហារទៅកាន់មនុស្សនៅតាមទីសាធារណៈ រហូតបណ្ដាលឲ្យមានស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់បានស្លាប់ហេតុការណ៍នេះ។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ឱ្យដឹងថា ប៉ូលីសរដ្ឋ Alaska បាននិយាយថាខ្លាឃ្មុំប៉ូលមួយក្បាលបានចូលទៅក្នុង Wells ដែលជាទីក្រុងតូចមួយនៅភាគខាងលិចបំផុតនៃរដ្ឋ Alaska ដោយខ្លាឃ្មុំមួយក្បាលនេះបានធ្វើសកម្មភាពដេញតាមវាយប្រហារមនុស្សតាមទីសាធារណៈ។

ជាលទ្ធផលក្នុងហេតុការនោះបានបង្កឱ្យស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ត្រូវបានគេវាយប្រហារស្លាប់ ខណពេលនោះអ្នកភូមិជាច្រើនបាននាំគ្នាមកជួយ ព្រមទាំងបានប្រើអាវុធបាញ់សម្លាប់ខ្លាឃ្មុំកំណាចមួយក្បាលនោះ។

ពិតណាស់ ខ្លាឃ្មុំប៉ូលនៅតំបន់នេះជាធម្មតាវាធ្វើដំណើរឡើងកំពូលក្នុងខែតុលាដល់ខែវិច្ឆិកា មុនពេល Hudson Bay ត្រជាក់ជាងនេះ។ ហើយក៏ជាកន្លែងដែលខ្លាឃ្មុំប៉ូលប្រមូលផ្តុំនៅលើឆ្នេរសមុទ្រដើម្បីធ្វើចំណាកស្រុកទៅភាគខាងជើងផងដែរ។

ទោះយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនៃការវាយប្រហារពីខ្លាឃ្មុំប៉ូលលើមនុស្សគឺកម្រមានណាស់ ដោយការសិក្សាមួយដែលចេញផ្សាយដោយ ‘The Wildlife Society’ ក្នុងឆ្នាំ ២០១៧ បានរកឃើញថាចន្លោះពីឆ្នាំ ១៨៧០ ដល់ ២០១៤ ការវាយប្រហាររបស់ខ្លាឃ្មុំតំបន់ប៉ូល មានតែ ៧៣ ដងប៉ុណ្ណោះដែលបានកើតឡើងនៅក្នុងប្រទេសចំនួន ៥ គឺកាណាដា ហ្គ្រីនឡែន ន័រវេស រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សស្លាប់សរុប ២០ នាក់ របួស ៦៣ នាក់៕ ប្រភព៖ Thairath

 

 

 

វៀតណាម តែងតាំងស្រ្ដីដ៏មានឥទ្ធិពលម្នាក់នេះ ឱ្យមកកាន់តំណែងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន

0

អន្តរជាតិ៖ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ននៃប្រទេសវៀតណាមនៅរសៀលថ្ងៃពុធ បន្ទាប់ពីរដ្ឋសភាបានបណ្តេញប្រធានរដ្ឋ Nguyen Xuan Phuc ចេញពីតំណែង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VN Express

រដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាមកំណត់ថា នាយករដ្ឋមន្រ្តីដែលត្រូវបានបោះឆ្នោតដោយរដ្ឋសភាក្នុងចំណោមសមាជិកសភានៃសភា គឺជាប្រមុខរដ្ឋ និងតំណាងឱ្យប្រទេសក្នុងកិច្ចការផ្ទៃក្នុង និងខាងក្រៅ។

ប្រសិនបើនាយករដ្ឋមន្រ្តីខកខានក្នុងការបំពេញការងាររបស់គាត់ក្នុងរយៈពេលយូរ អនុប្រធានាធិបតីនឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរហូតដល់ការបោះឆ្នោតជាផ្លូវការដោយសភា។

សូមជម្រាបថា អ្នកស្រី Vo Thi Anh Xuan manអាយុ៥៣ឆ្នាំ មកពីស្រុក Tinh Bien ខេត្ត An Giang បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគរុកោសល្យគីមីវិទ្យា ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ។

អ្នកស្រី Xuan ធ្លាប់ជាគ្រូបង្រៀននៅវិទ្យាល័យ My Thoi រយៈពេល៤ឆ្នាំ ទីក្រុង Long Xuyen; បន្ទាប់​មក​ធ្វើ​ការ​ជា​អ្នក​ស្រាវជ្រាវ​ទូទៅ​ការិយាល័យ​គណៈកម្មាធិការ​បក្ស​ខេត្ត។ ចាប់ពីខែសីហា ឆ្នាំ ២០០១ ដល់ខែមករា ឆ្នាំ២០១៣ លោកស្រីបានធ្វើការជាអនុប្រធាន និងបន្ទាប់មកជាប្រធានសហភាពនារីខេត្ត An Giang អនុប្រធាននាយកដ្ឋានចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត An Giang លេខាគណៈកម្មាធិការបក្ស តាន់ ចូវ។ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៣ មក លោកស្រីបានកាន់តំណែងជាអនុប្រធានខេត្ត លេខារង និងលេខាខេត្ត An Giang ។

នៅខែមេសាឆ្នាំ២០២១ លោកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជា អនុប្រធានប្រទេស ។ អតីតអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh នៅពេលនោះបានវាយតម្លៃថា លោកស្រី Vo Thi Anh Xuan បានបង្ហាញពីសមត្ថភាពរបស់ខ្លួនតាមរយៈមុខតំណែងការងារជាច្រើន ហើយបានបង្រួបបង្រួមទាំង ៥ Ts រួមមាន “ភាពវៃឆ្លាត ទំនុកចិត្ត សម្រស់វ័យក្មេង វឌ្ឍនភាព និងជោគជ័យ” ៕

រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន ធ្លាក់ឧទ្ធម្ភាគចក្រ ស្លា.ប់ ១៨នាក់

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតរបស់អ៊ុយក្រែន បានស្លាប់នៅក្នុងឧបទ្ទវហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រមួយនៅជាយក្រុងគៀវ ខណៈកំពុងប្រតិបត្តិការ។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីឧប្បត្តិហេតុដ៏រន្ធត់មួយ អំពីការធ្លាក់ឧទ្ធម្ភាគចក្រ នៅទីក្រុង Bovary ជាយក្រុងគៀវ (Kiev) រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សអស់ចំនួន១៨នាក់។
យោងតាមរបាយការណ៍បញ្ជាក់បន្ថែមបានឱ្យដឹងថា ហេតុការនេះបានកើតឡើងដោយឧទ្ធម្ភាគចក្របានធ្លាក់នៅជិតសាលាមត្តេយ្យ និងផ្ទះសាធារណៈនៅបូវ៉ារី ពេលនោះឧទ្ធម្ភាគចក្រក៏បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានមនុស្ស ១៨ នាក់បានស្លាប់ក្នុងនោះកុមារ៣នាក់ និងរបួស ២៩នាក់ ហើយ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

បន្ថែមពីនោះក្នុងហេតុការណ៍នៃឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍មកថាមានរដ្ឋមន្ត្រីមហាផ្ទៃលោក Denys Monastyrsky អាយុ ៤២ ឆ្នាំ និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Yevgeny Yenin និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងក្រសួងមហាផ្ទៃសំខាន់ៗផ្សេងទៀតក្នុងចំណោម១៨នាក់ដែលបានស្លាប់។

ជាមួយគ្នានោះអគ្គស្នងការនគរបាលជាតិអ៊ុយក្រែន បានជូនដំណឹងតាមហ្វេសប៊ុកបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់ទីភ្នាក់ងារស្ថានការណ៍សង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែន ប៉ុន្តែមូលហេតុនៃការធ្លាក់នេះមិនត្រូវបានគេដឹងច្បាស់នោះឡើយ។
ហើយពេលើនេះស្ថានការណ៍ស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីរកពីមូលហេតុពិតនៃគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយនេះ៕ ប្រភព៖ Thairath