ប្រទេសនូវែលសេឡង់ ៖ កាលពីថ្ងៃទី១៩ ខែមករា នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសថា នឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅខែកុម្ភៈ ដោយបញ្ជាក់ថា លោកស្រីអស់កម្លាំងដើម្បីបំពេញតួនាទីជាមេដឹកនាំបន្តទៀត ។

ការបោះឆ្នោតជាថ្មីដើម្បីជ្រើសរើសប្រធានដឹកនាំគណបក្សការងារ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ ។ ប្រធានដឹកនាំថ្មីនៃគណបក្សការងារ នឹងទទួលតំណែងជានាយករដ្ឋមន្ត្រីនូវែលសេឡង់រហូតដល់មានការបោះឆ្នោតទូទៅនៅថ្ងៃទី១៤ ខែតុលា ខណៈលោកស្រី Jacinda Ardern ចុះចេញពីតំណែងជាប្រធានដឹកនាំគណបក្សការងារ មិនហួសពីថ្ងៃទី៧ ខែកុម្ភៈ ។New Zealand's Jacinda Ardern resigns as prime minister | The Japan Times

លោកស្រី Jacinda Ardern ថ្លែងថា លោកស្រីបានប្រើពេលវេលាថ្ងៃសម្រាករដូវក្តៅ ដើម្បីពិចារណាពីអនាគតរបស់ខ្លួនឯង ហើយសង្ឃឹមថា នឹងជួបនូវអ្វីដែលខ្លួនត្រូវការ និងត្រូវធ្វើបន្តទៀត ។ លោកស្រីនិយាយថា លោកស្រីអាចធ្វើឱ្យប្រទេសនូវែលសេឡង់ខាតបង់ បើលោកស្រីនៅតែធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដូច្នេះ ចាំបាច់ត្រូវតែដើរចេញ ។

លោកស្រីបន្តថា នឹងមានភាពចម្រូងចម្រាសជាច្រើនកើតឡើងបន្ទាប់ពីការសម្រេចចិត្តនៅពេលនេះ ។ ៦ឆ្នាំហើយដែលប្រទេសជួបបញ្ហាប្រឈម អ្នកនយោបាយក៏ជាមនុស្សដែរ យើងបានធ្វើគ្រប់យ៉ាងនូវអ្វីដែលអាចធ្វើបាន ហើយសម្រាប់លោកស្រី គឺដល់ពេលវេលាហើយ ។Jacinda Ardern under pressure after minister resigns amid email scandal |  New Zealand | The Guardian

លោកស្រីបានបង្ហាញនូវទំនុកចិត្តថា គណបក្សការងារនឹងទទួលជ័យជម្នះក្នុងការបោះឆ្នោតខាងមុខនេះ ហើយលោកស្រីមិនបានលាលែងដោយសារតែការងារធ្ងន់ទេ ប៉ុន្តែជឿថា មានអ្នកផ្សេងដែលអាចធ្វើការបានល្អជាងលោកស្រី ។ ក្នុងរយៈពេលជាច្រើនខែកន្លងមក តាមលទ្ធផលស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពរបស់លោកស្រីបានធ្លាក់ចុះទាបបំផុត ប៉ុន្តែលោកស្រីក៏មិនបានលាលែងដោយសារហេតុផលនេះដែរ ។

គួរបញ្ជាក់ថា លោកស្រី Jacinda Ardern ក្លាយជាមេដឹកនាំស្រីដែលមានអាយុតិចបំផុត នៅពេលលោកស្រីត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនូវែលសេឡង់កាលពីឆ្នាំ២០១៧ នៅពេលនោះ លោកស្រីមានអាយុត្រឹមតែ៣៧ឆ្នាំប៉ុណ្ណោះ ហើយ១ឆ្នាំក្រោយមក លោកស្រីបានក្លាយជាមេដឹកនាំពិភពលោកទី២ ដែលបានផ្តល់កំណើតបុត្រ ខណៈកំពុងកាន់តំណែង ។Jacinda Ardern Says, 'Thank You, New Zealand,' as Country Crushes  Coronavirus

លោកស្រីបានដឹកនាំប្រទេសនូវែលសេឡង់ឆ្លងផុតការរាតត្បាតរបស់ជំងឺកូវីដ-១៩ និងការផ្ទុះភ្នំភ្លើងនៅកោះពណ៌ស ប៉ុន្តែលោកស្រីប្រាប់ថា ការដឹកនាំប្រទេសមកកាន់សន្តិភាពជារឿងមួយ ប៉ុន្តែវាជារឿងមួយទៀតក្នុងការដឹកនាំប្រទេសឱ្យឆ្លងផុតវិបត្តិ ៕

ប្រភព ៖ Matichon Online