Home Blog Page 1888

ហោះសុខៗ ស្រាប់តែមានបញ្ហាម៉ាស៊ីន សំណាងល្អប្រញាប់ចុះចតបានទាន់ពេលវេលា

0

បរទេស៖ យន្តហោះដឹកអ្នកដំណើរអូស្ត្រាលីចំនួន ១៤៥ នាក់ មានបញ្ហាម៉ាស៊ីន ក្រោយមកអ្នកបើកបរយន្តហោះបានផ្តល់សញ្ញា Maydayស្នើសុំជំនួយសង្គ្រោះបន្ទាន់ពីប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស  និងបានចុះចតដោយសុវត្ថិភាព។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ Qantas ឬជើងហោះហើរ Qantas “QF144” បានហោះចេញពីអាកាសយានដ្ឋាន Auckland  ក្នុងប្រទេសនូវែលសេឡង់ ដោយបានដឹកអ្នកដំណើរទាំង១៤៥នាក់។

ជាមួយគ្នានោះ ខណៈកំពុងតែហោះហើរ ស្រាប់តែអ្នកបើកយន្តហោះបានបញ្ជូនសញ្ញា Mayday ស្នើសុំជំនួយសង្គ្រោះបន្ទាន់ ដោយសារតែម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងពីរនៅលើយន្តហោះបានធ្លាក់ខណៈពេលកំពុងហោះហើរឆ្លងកាត់ក្នុងសមុទ្រ Tasman ។

ហេតុការណ៍នេះបានបង្ខំឱ្យអ្នកបើកយន្តហោះសុំជំនួយពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងបានព្យាយាមចុះចតយន្តហោះយ៉ាងប្រញាប់ប្រញាល់។

ទោះជាយ៉ាងណាការព្យាយាមចុះចតរបស់អ្នកបើកបរគឺទទួលបានដោយសុវត្ថិភាពនៅអាកាសយានដ្ឋានស៊ីដនី នៃប្រទេសអូស្ត្រាលី នៅវេលាម៉ោង ៣:៣០ នាទីរសៀល ម៉ោងក្នុងស្រុក។

ក្នុងនោះរបាយការណ៍ព័ត៌មានបានបញ្ជាក់បន្ថែមថា បន្ទាប់ពីចុះចត អ្នកដំណើរទាំងអស់ត្រូវបានដឹកជញ្ជូនទៅកាន់ស្ថានីយដោយសុវត្ថិភាព ខណៈពេលដែលយន្តហោះត្រូវបានត្រួតពិនិត្យតាមស្តង់ដារអាកាសចរណ៍យ៉ាងយកចិត្តទុកដាក់។

យ៉ាងណាមិញអ្នកដំណើរបាននិយាយពីពេលវេលានៃស្ថានភាពនៅលើយន្តហោះ ដែលបញ្ជាក់ថាមើលទៅស្ថានភាពពេលនោះហាក់ដូចជាធម្មតា ទោះបីជាគេបានឮសំឡេងម៉ាស៊ីនខ្លាំងក៏ដោយ ហើយក្នុងនោះអ្នកបើកបរមិនបានប្រកាសប្រាប់អ្នកដំណើរអំពីបញ្ហាម៉ាស៊ីននោះទេ៕ ប្រភព៖ Thairath

 

 

ហ្វីលីពីនប្រឈមនឹងខ្ទឹមបារាំងឡើងថ្លៃខ្ពស់

0

ប្រទេសហ្វីលីពីន ៖ ប្រទេសជាច្រើនត្រូវការខ្ទឹមបារាំងសម្រាប់ចម្អិនអាហារ ហើយសាច់សត្វមានតម្លៃថ្លៃជាងខ្ទឹមបារាំង ប៉ុន្តែនៅប្រទេសហ្វីលីពីនវិញ បច្ចុប្បន្ន ខ្ទឹមបារាំងមានតម្លៃខ្ពស់ជាងសាច់ជ្រូក សាច់មាន់ និងសាច់គោទៀត ។

ពលរដ្ឋហ្វីលីពីនបានទទួលវប្បធម៌ចម្អិនអាហារដោយការយកខ្ទឹមស-ខ្ទឹមក្រហម និងខ្ទឹមបារាំងទៅឆាច្របល់ចូលគ្នា ខណៈប្រទេសនេះស្ថិតក្រោមអាណានិគមប្រទេសអេស្ប៉ាញរវាងឆ្នាំ១៥២១ ដល់ឆ្នាំ១៨៩៨ ហើយបច្ចុប្បន្ន ខ្ទឹមបារាំងក៏ក្លាយជាគ្រឿងផ្សំដ៏សំខាន់ក្នុងអាហារ ។

នៅសប្តាហ៍នេះ ខ្ទឹមបារាំង និងខ្ទឹមក្រហម ១គីឡូក្រាមតម្លៃ១១ដុល្លារអាមេរិកឯណោះ ខណៈមាន់១ក្បាលតម្លៃតែ៤ដុល្លារអាមេរិក ។ ចំណែកថ្លៃកម្លាំងពលកម្មទាបបំផុតក្នុង១ថ្ងៃរបស់ហ្វីលីពីន គឺ៩ដុល្លារអាមេរិក ។ កាលពីដើមខែមករា អាជ្ញាធរហ្វីលីពីនបានចាប់អ្នកលួចដឹកជញ្ជូនខ្ទឹមបារាំងខុសច្បាប់ពីប្រទេសចិន ក្នុងតម្លៃ៣,‌១សែនដុល្លារអាមេរិក ។Marcos approves onion importation | The Manila Times

ខ្ទឺមបារាំងឡើងថ្លៃធ្វើឱ្យពលរដ្ឋហ្វីលីពីនជាច្រើននាក់ដែលធ្វើដំណើរទៅបរទេស ជ្រើសរើសទិញខ្ទឹមបារាំងទៅផ្ញើមិត្តភក្តិ និងគ្រួសារពួកគេ ជំនួសការទិញសូកូឡា ។ ជនជាតិហ្វីលីនម្នាក់ឈ្មោះ ម៉ែននី មកក្រុងបាងកក ប្រទេសថៃ និយាយថា តម្លៃខ្ទឹមបារាំងនៅថៃថោកជាងហ្វីលីពីន១០ដង គាត់ក៏បានទិញខ្ទឹមបារាំងផ្ញើបងប្អូននៅហ្វីលីពីន ។

លោក នីកូឡា ម៉ាប៉ា សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ ING ទីក្រុងម៉ានិឡា និយាយថា ហាងអាហារខ្លះឈប់ធ្វើមុខម្ហូបដែលត្រូវការខ្ទឹមបារាំងទៀតហើយ ពួកគេងាកទៅរកជម្រើសផ្សេងវិញ ។ ជាក់ស្តែង លោក Jam Melker អ្នកបង្កើតក្រុមអភិរក្សអាហាររបស់ហ្វីលីពីន “Movement to Preserve the Culinary Heritage of the Philippines” បានងាកមកប្រើប្រាស់ខ្ទឹមបារាំង lasona ជាពូជក្នុងស្រុកជំនួសវិញ វាមានរសជាតិខុសគ្នា និងមានទំហំតូចស្មើផ្លែទំពាំងបាយជូរ ។ លោក Jam Melker ថា ហាងអាហារ និងពលរដ្ឋទូទៅត្រូវលំបាកដោយសារខ្ទឹមបារាំងឡើងថ្លៃខ្លាំង ។Onion Production Guide

លោក នីកូឡា ម៉ាប៉ា បន្តថា ខ្ទឹមបារាំងឡើងថ្លៃខ្ពស់ដោយសារនៅពេលប្រមូលផលខែសីហា និងកញ្ញា ហ្វីលីពីនជួបនឹងខ្យល់ព្យុះ ។ ម្យ៉ាងទៀត រដ្ឋាភិបាលបាននាំចូលខ្ទឹមបារាំងយឺតយ៉ាវពេកកាលពីដើមខែមករា ដោយបាននាំចូលខ្ទឹមបារាំងចំនួន២២លានតោនដើម្បីទប់ទល់នឹងតម្លៃខ្ពស់ក្នុងប្រទេស ។

គួរបញ្ជាក់ថា ហ្វីលីពីនជាប្រទេសមួយដែលនាំចូលខ្ទឹមបារាំងច្រើនជាងការផលិតនៅក្នុងស្រុក ។ ហ្វីលីពីនបាននាំចូលពីប្រទេសឥណ្ឌា ចិន និងហូឡង់ ហើយហេតុផលដែលតម្លៃឡើងថ្លៃ ដោយសារត្រូវចំណាយដើមទុនផលិតខ្ពស់ដូចជា ជី និងថ្នាំសម្លាប់សត្វល្អិត ៕

ប្រភព ៖ BBC News

អំឡុងពពោះអ្នកម្តាយមើលស្រាលលើរឿងនេះ នាំឲ្យទារកកើតមកចេះតែយំពេលយប់និងឆេវឆាវ

0

អំឡុង​​ពពោះ ​ទម្លាប់​មួយ​ចំនួន​​ដែល​មិន​ត្រឹម​ត្រូវ ពិត​ជា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សុខភាព​ទារក។ ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​តែង​ចូល​​គេង​យប់​ជ្រៅ ​ឬ​គេង​តិច​ម៉ោង​ពេក បង្ក​ហានិភ័យ​ដល់​ទារក​ដូច​ជា​៖

​១. ងាយ​កើត​ជំងឺ​វិកលចរិត​កុមារ

ពេល​​ដែល​ចូល​គេង​យឺត​​ពេក ​ប្រព័ន្ធ​ជីវសាស្ត្រ​ក្នុង​ខ្លួន​របស់​អ្នក​ម្ដាយ​ចាប់​ផ្ដើម​ប្រែ​ប្រួល​និង​រំខាន​​​ដល់​​អរ​ម៉ូន ​ដែល​ជះ​ឥទ្ធិពល​ដល់​មេ​តា​បូ​លី​សឹម​ក្នុង​រាង​កាយ​ផង​ដែរ។ ​ភាព​មិន​ស្រួល​ដែល​កើត​ឡើង​ក្នុង​​ប្រព័ន្ធ​ឈម​រត់​និង​ប្រព័ន្ធ​រំលាយ​អាហារ ​ជះ​ផល​អាក្រក់​និង​មិន​ល្អ​ទាល់​តែ​សោះ​ដល់​ការ​វិវត្ត​របស់​ទារក។

២. បណ្ដាល​ឲ្យ​អ្នក​ម្ដាយ​ស្លេក​ស្លាំង

​​ចាប់​​ពី​ម៉ោង៩ យប់​ទៅ ​​រាង​កាយ​និង​សរីរាង្គ​ខាង​ក្នុង​ត្រូវ​ការ​សម្រាក។ ​​ហើយ​ចាប់​ពី​ម៉ោង ១១​​យប់ ដល់​៣​ភ្លឺ ​ប្រព័ន្ធ​រាង​កាយ​នឹង​​ផលិត​ឈាម ​​ថ្លើម​និង​ទឹក​ប្រមាត់​ឡើង​វិញ​។ ដូច្នេះ ​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​បាន​ចូល​គេង​​ឲ្យ​គ្រប់​គ្រាន់ នឹង​ងាយ​កើត​អាការៈ​ស្លេក​ស្លាំង​ព្រម​ទាំង​ទារក​ថែម​ទៀត។4 Annoying Symptoms That Are Signs of a Healthy Pregnancy

៣. ពេល​កូន​កើត​មក ​មាន​ការ​លូត​លាស់​យឺត

​​ផល​វិបាក​ដែល​អ្នក​ម្ដាយ​​ចូល​គេង​ក្រោយ​ម៉ោង​១១​យប់ ​មិន​ត្រឹម​ប៉ះ​ពាល់​សុខភាព​ខ្លួន​ឯង​ទេ ​ថែម​ទាំង​ដល់​ទារក​នៅ​ពេល​គេ​កើត​មក​ទៀត​ផង ​។ ដោយសារ​តែ​មិន​បាន​ស្រូប​យក​ជីវជាតិ​គ្រប់​គ្រាន់​ខណៈ​​នៅ​ក្នុង​ផ្ទៃ ​ធ្វើ​ឲ្យ​គេ​កើត​មក​ទម្ងន់​មិន​គ្រប់ ​លូត​លាស់​យឺត​​ខាង​ផ្នែក​រាង​កាយ ​និង​មិន​សូវ​រហ័ស​រហួន។

​៤. ​ទារក​តែង​យំ​និង​ពិបាក​លួង​នៅ​ពេល​យប់

​​​​​​នៅ​ពេល​ដែល​គេ​កើត​មក ​ផ្លូវ​ចិត្ត​​មាន​ភាព​ឆេវឆាវ​ និង​​ឧស្សាហ៍​យំ​បំផុត ​ជា​ពិសេស​តែង​រក​រឿង​នៅ​ពេល​យប់។ ដូច្នេះ ​បើ​អ្នក​ម្ដាយ​ទាំង​​ឡាយ​ចង់​ឲ្យ​ទារក​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ ​និង​មិន​លំបាក​ខ្លួន​ដោយសារ​តែ​កូន​ពិបាក​លួង សូម​បញ្ឈប់​ទម្លាប់​ចូល​គេង​នៅ​ពេល​យប់​ជ្រៅ​ទៅ។How Much Caffeine Is Safe During Pregnancy? – Cleveland Clinic

៥. អ្នក​ម្ដាយ​ងាយ​នឹង​ឆ្លង​ជំ​ងឺ​ផ្ដាសាយ

​អ្នក​ជំនាញ​និយាយ​ថា ​​អំឡុង​មាន​ផ្ទៃ​ពោះ ​ពេល​ស្ត្រី​ចូល​គេង​ក្រោយ​ម៉ោង​១១​យប់ ​ងាយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង។ ​​វា​ធ្វើ​ឲ្យ​អរម៉ូន​ប្រែ​ប្រួល ​​បូក​រួម​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ទៀត ​ធ្វើ​ឲ្យ​ស្រ្តី​ឆាប់​​ឆ្លង​ជំងឺ​ផ្ដាសាយ​ជា​ទី​បំផុត។

៦. អារម្មណ៍​មិន​ល្អ​

​​​អ័រម៉ូន​បាន​​ប្រែ​ប្រួល​ ​ជា​ហេតុ​ប៉ះ​ទង្គិច​ដល់​ស្ថាន​ភាព​ផ្លូវ​ចិត្ត​ឲ្យ​មាន​អារម្មណ៍​មិន​ស្ងប់ ​ឆាប់​ខឹង ​ងាយ​ភ្លេច ​និង​គិត​ច្រើន​រវើរវាយ។ ​ដោយសារ​តែ​ផ្លូវ​ចិត្ត​របស់​ម្ដាយ​​ផ្សារ​ភ្ជាប់​ជាមួយ​ទារក​ក្នុង​ផ្ទៃ ​ដូច្នេះ​ធ្វើ​ឲ្យ​​ជះ​ផល​​អាក្រក់​ដល់​ការ​លូត​លាស់​របស់​ទារក​ដែរ។

​៧. ​អ្នក​ម្ដាយ​តែង​ហត់​អស់​កម្លាំង ​និង​ជួន​កាល​អាច​ប៉ះ​ពាល់​អាយុ​ជីវិត

​​ដោយ​សារ​តែ​​ចូល​គេង​យប់​ជ្រៅ​ពេក​​ ​ម្ល៉ោះ​ហើយ​នៅ​ពេល​ព្រឹក​ស្ត្រី​មាន​ផ្ទៃ​ពោះ​នឹង​​ហត់ ​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​។ បន្ថែម​ពី​នេះ ​អ្នក​ម្ដាយ​ក៏​ប្រឈម​នឹង​បញ្ហា​ស្បែក​ខ្មៅ​ស្រអាប់ ​ជ្រីវជ្រួញ​ថែម​ទៀត​។ ​មិន​ទាន់​អស់​ទេ ​ព្រលឹង​និង​កា​ផ្ចង់​លើ​អ្វី​មួយ​ក៏​មិន​បាន​ល្អ ​ព្រម​ទាំង​មាន​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្ត និង​ថប់​អារម្មណ៍​។ ​រាង​កាយ​វិញ​​ក៏​ចុះ​ខ្សោយ ហើយ​​គ្មាន​ផល​ល្អ​ទាល់​តែ​សោះ​ដល់​ទារក​ក្នុង​ផ្ទៃ​។

ទម្លាប់​ជីវសាស្ត្រ​​របស់​ទារក​ចាប់​ផ្ដើម​មាន​តាំង​​ពី​​​គេ​នៅ​ក្នុង​ស្បូន ដូច្នេះ​ចូល​គេង​យប់​ពេក ក្រោក​ពី​ព្រឹក​ជ្រុល​ពេក​​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​ទារក។ ​ការ​សិក្សា​បង្ហាញ​ថា ​​​បើ​ម្ដាយ​មាន​ទម្លាប់​ចូល​គេង​ពេល​យប់​បាន​ទៀង​ទាត់ ព្រម​ទាំង​គេង​លក់​ស្កប់​ស្កល់​ក៏​ជួយ​ទារក​ពេល​កើត​មក ​មាន​ទម្លាប់​គេង​និង​ទម្លាប់​បៅ​​បាន​ល្អ ​​​ផង​ដែរ។ ​ដូច្នេះ​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​អស់​ត្រូវ​ប្រាកដ​ថា​បាន​ចូល​គេង​គ្រប់​៨​ម៉ោង​ក្នុង​មួយ​យប់៕​​​First, Second & Third Trimester | Pregnancy Milestones and Stages

រកឃើញកន្លែងភ្ញាស់ពងដាយណូស័រដ៏កម្រមួយនៅក្នុងប្រទេសឥណ្ឌា

0

អន្តរជាតិ៖ កាលពីពេលថ្មីៗនេះក្រុមបុរាណវិទូ បានរកឃើញស៊ុតហ្វូស៊ីលរបស់ដាយណូស័រស្មៅដ៏ធំនៅក្នុងការរកឃើញដ៏កម្រមួយនៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express

ការស្រាវជ្រាវថ្មីដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Plos One នៅថ្ងៃទី  ខែមករាបាននិយាយថា យ៉ាងហោចណាស់សំបុកចំនួន៩២ ដែលមានពងដាយណូស័រហ្វូស៊ីលចំនួន ២៥៦ ដែលមានអាយុកាលប្រហែល៦៦ លានឆ្នាំមុន ត្រូវបានគេរកឃើញនៅក្នុង Lameta Formation ក្នុងសង្កាត់ Dhar រដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា កន្លែងភ្ញាស់ដាយណូស័រដ៏ធំបំផុតមួយក្នុងពិភពលោក។

ស៊ុតដែលមានអង្កត់ផ្ចិតពី ១៥ ទៅ ១៧សង់ទីម៉ែត្ រត្រូវបានគេជឿថាជាកម្មសិទ្ធិរបស់ប្រភេទសត្វដាយណូស័រស្មៅដ៏ធំ។ ចំនួនពងនៅក្នុងសំបុកនីមួយៗមានចាប់ពី ១ ដល់ ២០ ដែលភាគច្រើនត្រូវបានរកឃើញនៅជិតគ្នា ដែលបង្ហាញថា ដាយណូស័រមេមិននៅដើម្បីថែរក្សាពងនោះទេ។

លោកវេជ្ជបណ្ឌិត Susannah Maidment មកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ (NHM) ដែលជាសហអ្នកនិពន្ធនៃការសិក្សាបានមានប្រសាសន៍ថា “យើងគិតថា Sauropods ដូចជា Titanosaur បានរស់នៅក្នុងក្រុមដែលមានមូលដ្ឋានលើស្នាមជើងជាមួយគ្នាដូចសត្វបក្សីខ្លះ។

អ្នកដឹកនាំអ្នកនិពន្ធ Guntupalli Prasad អ្នកជំនាញខាងបុរាណវិទ្យានៅនាយកដ្ឋានភូគព្ភសាស្ត្រនៅសាកលវិទ្យាល័យ Delhi បានពន្យល់បន្ថែមថា សំបុកស្ថិតនៅជិតគ្នា ដែលធ្វើឱ្យដាយណូស័រមេយក្សពិបាកផ្លាស់ទីដើម្បីភ្ញាស់ពង ឬផ្តល់កំណើតឱ្យកូនតូចៗរបស់ពួកគេបរិភោគ ព្រោះវាងាយស្រួល បំបែកពងហើយជាន់ឈ្លីក្មេង។

លោកវេជ្ជបណ្ឌិត Darla Zelenitsky សាស្ត្រាចារ្យរងនៃ Paleontology ដាយណូស័រនៅសាកលវិទ្យាល័យ Calgary ក្នុងប្រទេសកាណាដា បានសង្កត់ធ្ងន់ថា ការស្វែងរកសំបុកពងកូនដាយណូស័រដ៏ច្រើនបែបនេះ គឺកម្រមានណាស់ ព្រោះវាទាមទារលក្ខខណ្ឌផ្ទុកដ៏ល្អឥតខ្ចោះ។ ភូមិរបស់ Lameta Formation ទំនងជាត្រូវបានកប់ដោយកម្អែលកំឡុងពេលការផ្ទុះភ្នំភ្លើងដែលគេស្គាល់ថាជា “អន្ទាក់ Deccan” ៕

ខ្លះថាបឹងកេត ខ្លះថាវិសាខា ខ្លះថាក្រោន! តាមពិត Nick Taylor ទៅថោនថត MV សោះ

0

កីឡាករកូនខ្មែរ-អាមេរិក Nick Taylor ដែលកំពុងមានពាក្យចរចាមអារ៉ាម ថានឹងផ្លាស់មកលីគកំពូលកម្ពុជា Cambodia Premier League នោះ ត្រូវបានមហាជនប្រទះឃើញរូបគេថតក្នុងបទចម្រៀងស្រីកញ្ញា រាប៊ី នៅក្នុងផលិតកម្ម ថោនទៅវិញ ដែលបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង។May be an image of 5 people and people standing

កីឡាករ Nick Taylor ត្រូវបានលោក ហុង ដា កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ព្រមទាំងរកគ្រាប់បាល់ដំបូឱ្យគោព្រៃកម្ពុជា ទល់នឹងប្រ៊ុយណេ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ។May be an image of 3 people and people standing

នៅដើមឆ្នាំ Nick ត្រូវបានបណ្តាលក្រុមនៅលីគកំពូលកម្ពុជា ចាប់អារម្មណ៍ជាខ្លាំង ដោយក្រុមបឹងកេត ត្រូវបានគេចាត់ទុក្ខថាជាក្រុមដែលមានភាគរយខ្ពស់ជាងគេនៃការនាំយកកីឡាកររូបនេះមករួមក្លិប៕May be an image of 1 person

 

នាយក្រឹមទូតសុឆន្ទៈឆ្នោតមហាសំណាងចុះចែករង្វាន់80លានរៀល

0

ថ្ងៃទី16 ខែមករា ឆ្នាំ2023 នាយក្រឹមទូតសុឆន្ទៈក្រុមហ៊ុនឆ្នោតមហាសំណាងបានចុះទៅប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ធំ80លានរៀល ប្រភេទឆ្នោតកោស សប្បាយកោស មានឈ្មោះ ម៉ៅ ធីម រស់នៅភូមិត្រពាំងរាំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ពេជ្រ ចិត្រា អគ្គនាយក្រុមហ៊ុនខ្មែរមហាសំណាង ឯ.ក បានមានប្រសាសន៍ថា” ឆ្នោតមហាសំណាង “ជាប្រតិបត្តិករឆ្នោតឈានមុខក្នុងរយៈពេល៦ឆ្នាំ” ហេីយថ្មីៗនេះក្រុមហ៊ុនបានទទួលបានអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត (២០២២ – ២០២៦) ចាប់តាំងពីបេីកដំណេីរការក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការងារជួយសង្គមនៅជាង ៣០០ កន្លែងក្នុង25រាជធានីខេត្តក្រុង និងស្ទើរតែគ្រប់ឃុំទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ ហើយត្រូវបានបិទខ្ទប់ ឆ្នោតមហាសំណាងបានចូលរួមចំណែកក្នុងការជួយគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូននូវសម្ភារៈចាំបាច់នានា ម្ហូបអាហារ ទឹកបរិសុទ្ធវីតាល់ មីជាតិ
ដល់ប្រជាជនដែលជាប់ក្នុងការបិទខ្ទប់ និងកម្លាំងដែលឈរជើងតាមទីតាំងដែលត្រូវបានបិទខ្ទប់។

លោកបានបន្ថែមថា” ការប្រគល់រង្វាន់ធំ80លានរៀលនៅពេលនេះគឺមិនមែនជារង្វាន់ធំលេីកទីមួយនោះទេ ជាក់ស្ដែងក្រុមហ៊ុនប្រគល់រង្វាន់ធំៗជាច្រេីននាពលកន្លងមក ហេីយខាងក្រោមនេះជាឈ្មោះអ្នកឈ្នះរង្វាន់ធំៗនាពេលថ្មីៗនេះ៖

 

1. ឈ្មោះ: ឈន ស្រីនី
– អាសយដ្ឋាន: រស់នៅភូមិកក់អង្គុញ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
– លេខទូរស័ព្ទ: 010 563 153
– រង្វាន់: 20លានរៀល
– ប្រភេទឆ្នោតកោស: ឆុតណាស់
– ត្រូវរង្វាន់ថ្ងៃទី: 21.12.22

2. ឈ្មោះ: នីម ស្រីមុំ
– អាសយដ្ឋាន: រស់នៅភូមិជីប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ
– លេខទូរស័ព្ទ: 071 976 9331
– រង្វាន់: 40លានរៀល
– ប្រភេទឆ្នោតកោស: សន្លឹកមាស
– ត្រូវរង្វាន់ថ្ងៃទី: 21.12.22

3. ឈ្មោះ:និច រិនណា
– អាសយដ្ឋាន: រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
– លេខទូរស័ព្ទ: 071 976 9331
– រង្វាន់: 80លានរៀល
– ប្រភេទឆ្នោតកោស: សប្បាយកោស
– ត្រូវរង្វាន់ថ្ងៃទី: 28.11.22

4. ឈ្មោះ: ស៊ុន គីម
– អាសយដ្ឋាន: រស់នៅភូមិតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
– លេខទូរស័ព្ទ: 097 9294719
– រង្វាន់: 80លានរៀល
– ប្រភេទឆ្នោតកោស: វើលខាប់
– ត្រូវរង្វាន់ថ្ងៃទី: 14.11.22

4. ឈ្មោះ: ស៊ុន គីម
– អាសយដ្ឋាន: រស់នៅភូមិតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
– លេខទូរស័ព្ទ: 097 9294719
– រង្វាន់: 80លានរៀល
– ប្រភេទឆ្នោតកោស: វើលខាប់
– ត្រូវរង្វាន់ថ្ងៃទី: 14.11.22

6. ឈ្មោះ: កែវ សុខឿន
– អាសយដ្ឋាន: រស់នៅភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
– លេខទូរស័ព្ទ: 097 837 5151
– រង្វាន់: 100លានរៀល
– ប្រភេទឆ្នោតកោស: សន្លឹកមាស
– ត្រូវរង្វាន់ថ្ងៃទី: 06.11.22

7. ឈ្មោះ: ភាច ស៊ាង
– អាសយដ្ឋាន: រស់នៅភូមិអង្គស្វាយទូ ឃុំជៃកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង
– លេខទូរស័ព្ទ: 096 57 18 934
– រង្វាន់: 40លានរៀល
– ប្រភេទឆ្នោតកោស: ឃុំមាស
– ត្រូវរង្វាន់ថ្ងៃទី: 15.09.22

8. ឈ្មោះ: ឈីវ ឆង
– អាសយដ្ឋាន: រស់នៅភូមិសៀម ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង
– លេខទូរស័ព្ទ: ទ 096 399 4265
– រង្វាន់: 8លានរៀល
– ប្រភេទឆ្នោតកោស: គោលុយ
– ត្រូវរង្វាន់ថ្ងៃទី: 27.08.22

9. ឈ្មោះ: ចន្ទ័ លីណាត
– អាសយដ្ឋាន: រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់
– លេខទូរស័ព្ទ: 096 834 5474
– រង្វាន់: 80លានរៀល
– ប្រភេទឆ្នោតកោស: ទាសំណាង
– ត្រូវរង្វាន់ថ្ងៃទី: 10.08.22

10. ម៉ន ហែរ
– អាសយដ្ឋាន: រស់នៅភូមិឃ្លៀច ឃុំរំចេក ស្រុកមេមុត ខេត្តត្បូងឃ្មុំ
– លេខទូរស័ព្ទ: 077 853 416
– រង្វាន់: 8,800,000រៀល
– ប្រភេទឆ្នោតកោស: ជ្រូកលុយ
– ត្រូវរង្វាន់ថ្ងៃទី: 06.08.22

សារជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំក្រុមហ៊ុនឆ្នោតមហាសំណាងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរតាមមូលដ្ធាន និងអាជ្ញាធរតាមបណ្ដារាជធានីខេត្តក្រុងដែលតែងតែគាំទ្រដល់ក្រុមឆ្នោតមហាសំណាង។
សំរាប់ពត៌មានបន្ថែមសូមទាក់ទង: 093 400 888 / 087 903 233

Link video ពូក្រឹមចុះប្រគល់រង្វាន់ 80លាននៅកំពង់ឆ្នាំង : https://www.facebook.com/watch/?v=2416536508511631

សហរដ្ឋអាមេរិក និងចិនពិភាក្សាពីការឡើងកំដៅផែនដី និងសេដ្ឋកិច្ច

0

ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា បរិយាកាសកិច្ចពិភាក្សាគ្នារវាងលោក លីវ ហេ ឧបនាយករដ្ឋមន្ត្រីចិន និងលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក នៅទីក្រុងហ្សូរីច ប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែមករា បានដំណើរការទៅដោយភាពរីករាយ ។ ភាគីទាំងពីរបានព្រមព្រៀងសហការគ្នាដោះស្រាយបញ្ហាការឡើងកំដៅផែនដី សេដ្ឋកិច្ច សម្ព័ន្ធភាព រួមទាំងរារាំងការប្រកួតប្រជែងមិនឱ្យក្លាយទៅជាជម្លោះផងដែរ ។

ខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ថ្លែងថា នឹងស្វែងរកកិច្ចសហការគ្នាបន្ថែមទៀតជាមួយចិន លោក លីវ ហេ ឧបនាយករដ្ឋមន្ត្រីចិនតបថា ចិនព្រមធ្វើការរួមគ្នាដើម្បីស្វែងរកចំណុចរួមរវាងប្រទេសទាំងពីរ មិនថាស្ថានការណ៍ផ្លាស់ប្តូរយ៉ាងណា ចិននិងអាមេរិកគួរតែចរចាគ្នា និងធ្វើពាណិជ្ជកម្មរួមគ្នាជានិច្ច ។Global Warming vs. Climate Change | Facts – Climate Change: Vital Signs of  the Planet

ក្រសួងហិរញ្ញវត្ថុអាមេរិកឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ទាំងពីរភាគីនឹងរួមសហការគ្នាស្វែងរកប្រាក់ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ហើយនៅពេលឆាប់ៗនេះ លោកស្រី Janet Yellen មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសចិន ។ កិច្ចប្រជុំក៏បានពិភាក្សាគ្នាផងដែរអំពីសេដ្ឋកិច្ចរបស់អាមេរិកនិងចិន កំពុងប្រឈមនឹងបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងបញ្ហាផ្សេងទៀត ។

លោកស្រី Janet Yellen បន្តថា អាមេរិកនិងចិនគួរតែជជែកគ្នាត្រង់ៗ និងមិនគួរបណ្តោយឱ្យយល់ខុសទេ ជាពិសេស ការខ្វះទំនាក់ទំនងធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរ និងទំនាក់ទំនងហិរញ្ញវត្ថុអាមេរិកជាមួយចិនកាន់តែអាក្រក់ទៅ ។

សារព័ត៌មានស៊ីនហួររបស់ចិនរាយការណ៍ថា លោក លីវ ហេ បារម្ភអំពីបញ្ហានយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់អាមេរិកជាមួយចិន និងសង្ឃឹមថា អាមេរិកនឹងចាប់អារម្មណ៍ពីផលប៉ះពាល់របស់នយោបាយទាំងនេះ ។ ជាមួយគ្នានេះ ភាគីទាំងពីរត្រូវសម្លឹងមើលទិដ្ឋភាពរួម និងព្យាយាមចាត់ការជម្លោះដើម្បីរក្សាស្ថិរភាព និងសម្ព័ន្ធភាព ៕Climate change

ប្រភព ៖ The Standard

ចាយរាល់ថ្ងៃ! ចុះមានដែរដឹងអត់ រូបិយបណ្ណ “រៀល” កម្ពុជាមានប្រវត្តិបែបណា?

0

ថ្វីបើមិនមានឯកសារយោងច្បាស់លាស់ ក៏ប៉ុន្តែប្រជានជនកម្ពុជាសម័យមុនមានជំនឿ ដ៏ពេញនិយមថាឈ្មោះរូបិយបណ្ណកម្ពុជា “រៀល” បានមកពីត្រីមេគង្គរៀល នៃទន្លេមេគង្គ។

កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម។ តែមុននឹងឈានដល់ចំណុចនេះ យើងគួរដឹងប្រវត្តិត្រួសៗខ្លះអំពីរូបិយវត្ថុជាតិរបស់យើង។ ទឹកដីកម្ពុជាយើងនេះ តាមរយៈការធ្វើកំណាយ គេឃើញថាមានប្រើប្រាស់កាស តាំងពីសម័យមុនអង្គរទៅទៀត។ លុះមកដល់សម័យអាណាព្យាបាលបារាំង រដ្ឋាភិបាលបារាំងបានបោះពុម្ពក្រដាសប្រាក់សម្រាប់ចាយរួមគ្នានៅនៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល ។ រូបិយវត្ថុនេះឈ្មោះថា«ព្យ៉ាស់»((Piastre)) ដែលមានចារឹកប្រាក់រៀលនៅលើក្រដាសប្រាក់នេះ។ ប្រាក់របស់ឡាវនិងវៀតណាម​ ក៏ត្រូវបានចារឹកនៅលើក្រដាសប្រាក់តែមួយនេះផងដែរ។

ប៉ុន្តែបន្ទាប់ពីទទួលបានឯករាជ្យពីអាណាព្យាបាលបារាំងកម្ពុជាបានចាប់ផ្ដើមគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឡើងវិញ។ នៅឆ្នាំ១៩៥៣រដ្ឋាភិបាលបានបោះពុម្ពកាស ចាររិកជាតម្លៃប្រាក់រៀលនៅលើនោះ។ តែក្រោយមកប្ដូរមកប្រើជាក្រដាសប្រាក់តែម្ដងចាប់ពីឆ្នាំ១៩៥៥ ។ ក្រដាសប្រាក់របស់យើងពេលនោះ មានចារឹកតម្លៃ ១រៀល ៥រៀល ១០រៀលនិង៥០រៀល។

តែដល់សម័យខ្មែរក្រហមប្រាក់រៀលត្រូវបានគេបោះបង់ចោលទាំងស្រុង។ ប៉ុន្តែក្រោយពីសម័យនេះ ត្រូវបានផ្ដួលរំលំប្រព័ន្ធធនាគារ និងរូបិយវត្ថុក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ធនាគារជាតិត្រូវបានបង្កើត ហើយនៅថ្ងៃទី២០ខែមីនាឆ្នាំ១៩៨០រដ្ឋាភិបាលបានសម្រេចដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ៕

No photo description available.

 

 

 

អ្នកស្រាវជ្រាវអ៊ីស្រាអែលបង្កើត “មនុស្សយន្តហិតក្លិន” ជាលើកដំបូងលើពិភពលោក

0

បរទេស៖ ក្រុមអ្នកជំនាញអ៊ីស្រាអែលបានបង្ហាញពីភាពជោគជ័យដំបូងរបស់ពិភពលោក ក្នុងការបង្កើនមនុស្សយន្តជំនាញហិតក្លិន តាមរយៈឧបករណ៍ចាប់សញ្ញាជីវសាស្រ្ត។

នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ​ទីភ្នាក់ងារសារព័ត៌មាន Xinhua News រាយការណ៍ពីទីក្រុង Jerusalem ប្រទេសអ៊ីស្រាអែល បានបង្ហាញថាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv (TAU) បានអភិវឌ្ឍមនុស្សយន្តមានសមត្ថភាពហិតក្លិន ក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយប្រើឧបករណ៍ចាប់សញ្ញាជីវសាស្រ្តដ៏ទំណើបមួយ។

ពិតណាស់ការផលិតនេះវាជាលើកដំបូងសម្រាប់ពិភពលោក ដោយមនុស្សយន្តនេះអាចរកឃើញ និងស្រង់ក្លិននៅក្នុងបរិស្ថានតាមរយៈប្រព័ន្ធឧបករណ៍ចាប់សញ្ញាជីវសាស្រ្តរបស់វា ខណៈពេលដែលមនុស្សយន្តនេះក៏អាចបញ្ជូនសញ្ញាអគ្គិសនីផងដែរ ដែលអាចត្រូវបានចាត់ថ្នាក់តំណត់តាមប្រភេទនៃក្លិននីមួយៗខុសៗគ្នា។

ជាមួយគ្នានោះរបាយការបានបញ្ជាក់បន្ថែមថា ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការពិសោធន៍ជាមួយនឹងការភ្ជាប់ឧបករណ៍ចាប់សញ្ញាជីវសាស្រ្តទៅនឹងប្រព័ន្ធអេឡិចត្រូនិច ដោយពួកគេបានរកឃើញថា វាអាចបែងចែកក្លិនជាមួយនឹងភាពខុសគ្នាបានដល់ទៅ ១០,០០០ ដង។

ដោយក្នុងនោះវាអាចសម្គាល់ក្លិនជាច្រើនប្រភេទ រួមមាន ផ្កាចំរុះច្រើនប្រភេទ ក្រូចឆ្មា និងសូម្បីតែស្រាវីស្គី មួយចំនួនទៀតផងដែរ។

យ៉ាងណាមិញនេះក៏ជាក្ដីសង្ឃឹមសម្រាប់អ្នកស្រាវជ្រាវ និងពិភពលោក សម្រាប់ការការពារជីវិតមនុស្ស និងការកំណត់អត្តសញ្ញាណគ្រោះថ្នាក់ដូចជា គ្រឿងផ្ទុះ គ្រឿងញៀន គ្រោះធម្មជាតិ និងជំងឺផ្សេងៗ នាថ្ងៃអនាគត ជាមួយនឹងការប្រើប្រាស់មនុស្សយន្តដ៏ឆ្លាតវៃនេះ៕ ប្រភព៖ ប្រភព៖ Dailynews

 

វៀតណាមត្រូវប៉ាន់ធំ ក្រោយក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple ចាប់អារម្មណ៍បោះទុន៤០០លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន២

0

អន្តរជាតិ៖ ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ធំ សម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន២ នៅក្នុងប្រទេសវៀតណាម។

បើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន BOE កំពុងចរចារជួលដីរាប់សិបហិកតា នៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មី២ ដើម្បីបន្ថែមលើរោងចក្រតូចមួយរបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេស ដែលបានផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើន ទៅឱ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG Electronics Inc របស់កូរ៉េខាងត្បូង។

ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន និងការរអាក់រអួលផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ របស់ប្រទេសចិន គម្រោងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលដឹកនាំដោយក្រុមហ៊ុន Apple និងក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគខាងជើងប្រទេសវៀតណាមទាក់ទាញបានលំហូរវិនិយោគយ៉ាងច្រើនពីបណ្ដាក្រុមហ៊ុនអេឡិចត្រូនិកធំៗ និងកំពុងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការផលិតទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រ និងកាមេរ៉ា រួមទាំងទំនិញល្បីៗ ពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ផងដែរ​ ៕