ប្រទេសហ្វីលីពីន ៖ ប្រទេសជាច្រើនត្រូវការខ្ទឹមបារាំងសម្រាប់ចម្អិនអាហារ ហើយសាច់សត្វមានតម្លៃថ្លៃជាងខ្ទឹមបារាំង ប៉ុន្តែនៅប្រទេសហ្វីលីពីនវិញ បច្ចុប្បន្ន ខ្ទឹមបារាំងមានតម្លៃខ្ពស់ជាងសាច់ជ្រូក សាច់មាន់ និងសាច់គោទៀត ។

ពលរដ្ឋហ្វីលីពីនបានទទួលវប្បធម៌ចម្អិនអាហារដោយការយកខ្ទឹមស-ខ្ទឹមក្រហម និងខ្ទឹមបារាំងទៅឆាច្របល់ចូលគ្នា ខណៈប្រទេសនេះស្ថិតក្រោមអាណានិគមប្រទេសអេស្ប៉ាញរវាងឆ្នាំ១៥២១ ដល់ឆ្នាំ១៨៩៨ ហើយបច្ចុប្បន្ន ខ្ទឹមបារាំងក៏ក្លាយជាគ្រឿងផ្សំដ៏សំខាន់ក្នុងអាហារ ។

នៅសប្តាហ៍នេះ ខ្ទឹមបារាំង និងខ្ទឹមក្រហម ១គីឡូក្រាមតម្លៃ១១ដុល្លារអាមេរិកឯណោះ ខណៈមាន់១ក្បាលតម្លៃតែ៤ដុល្លារអាមេរិក ។ ចំណែកថ្លៃកម្លាំងពលកម្មទាបបំផុតក្នុង១ថ្ងៃរបស់ហ្វីលីពីន គឺ៩ដុល្លារអាមេរិក ។ កាលពីដើមខែមករា អាជ្ញាធរហ្វីលីពីនបានចាប់អ្នកលួចដឹកជញ្ជូនខ្ទឹមបារាំងខុសច្បាប់ពីប្រទេសចិន ក្នុងតម្លៃ៣,‌១សែនដុល្លារអាមេរិក ។Marcos approves onion importation | The Manila Times

ខ្ទឺមបារាំងឡើងថ្លៃធ្វើឱ្យពលរដ្ឋហ្វីលីពីនជាច្រើននាក់ដែលធ្វើដំណើរទៅបរទេស ជ្រើសរើសទិញខ្ទឹមបារាំងទៅផ្ញើមិត្តភក្តិ និងគ្រួសារពួកគេ ជំនួសការទិញសូកូឡា ។ ជនជាតិហ្វីលីនម្នាក់ឈ្មោះ ម៉ែននី មកក្រុងបាងកក ប្រទេសថៃ និយាយថា តម្លៃខ្ទឹមបារាំងនៅថៃថោកជាងហ្វីលីពីន១០ដង គាត់ក៏បានទិញខ្ទឹមបារាំងផ្ញើបងប្អូននៅហ្វីលីពីន ។

លោក នីកូឡា ម៉ាប៉ា សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ ING ទីក្រុងម៉ានិឡា និយាយថា ហាងអាហារខ្លះឈប់ធ្វើមុខម្ហូបដែលត្រូវការខ្ទឹមបារាំងទៀតហើយ ពួកគេងាកទៅរកជម្រើសផ្សេងវិញ ។ ជាក់ស្តែង លោក Jam Melker អ្នកបង្កើតក្រុមអភិរក្សអាហាររបស់ហ្វីលីពីន “Movement to Preserve the Culinary Heritage of the Philippines” បានងាកមកប្រើប្រាស់ខ្ទឹមបារាំង lasona ជាពូជក្នុងស្រុកជំនួសវិញ វាមានរសជាតិខុសគ្នា និងមានទំហំតូចស្មើផ្លែទំពាំងបាយជូរ ។ លោក Jam Melker ថា ហាងអាហារ និងពលរដ្ឋទូទៅត្រូវលំបាកដោយសារខ្ទឹមបារាំងឡើងថ្លៃខ្លាំង ។Onion Production Guide

លោក នីកូឡា ម៉ាប៉ា បន្តថា ខ្ទឹមបារាំងឡើងថ្លៃខ្ពស់ដោយសារនៅពេលប្រមូលផលខែសីហា និងកញ្ញា ហ្វីលីពីនជួបនឹងខ្យល់ព្យុះ ។ ម្យ៉ាងទៀត រដ្ឋាភិបាលបាននាំចូលខ្ទឹមបារាំងយឺតយ៉ាវពេកកាលពីដើមខែមករា ដោយបាននាំចូលខ្ទឹមបារាំងចំនួន២២លានតោនដើម្បីទប់ទល់នឹងតម្លៃខ្ពស់ក្នុងប្រទេស ។

គួរបញ្ជាក់ថា ហ្វីលីពីនជាប្រទេសមួយដែលនាំចូលខ្ទឹមបារាំងច្រើនជាងការផលិតនៅក្នុងស្រុក ។ ហ្វីលីពីនបាននាំចូលពីប្រទេសឥណ្ឌា ចិន និងហូឡង់ ហើយហេតុផលដែលតម្លៃឡើងថ្លៃ ដោយសារត្រូវចំណាយដើមទុនផលិតខ្ពស់ដូចជា ជី និងថ្នាំសម្លាប់សត្វល្អិត ៕

ប្រភព ៖ BBC News