Home Blog Page 1887

រដ្ឋាភិបាលចិនសម្ដែងក្ដីបារម្ភពីហានិភ័យកូវីដ-១៩នៅតាមជនបទក្រោយប្រជាជនសម្រុកទៅពិធីបុណ្យចូលឆ្នាំចិនច្រើនកុះករ

0

បរទេស៖ លោក ស៊ី ជីនពីង(Xi Jinping)បានសម្ដែងការព្រួយបារម្ភ និងការភ័យខ្លាចពីហានីភ័យនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់”ជនបទ” ក្រោយពីមានចំនួនប្រជាជនយ៉ាងច្រើនកុះករសម្រុកនាំគ្នាទៅប្រារព្ធពីធីបុណ្យចូលឆ្នាំចិននៅស្រុកកំណើរ ហើយក្នុងនោះលោកបានបញ្ជាឱ្យបង្កើនកម្រិតនៃការបង្ការឱ្យបានខ្ពស់ផងដែរ។

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ សារព័ត៌មាន AFP បានរាយការណ៍ថា លោកស៊ី ជីនពីង (Xi Jinping) មេដឹកនាំប្រទេសចិន បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ នៅតាមតំបន់ជនបទ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនបានត្រឡប់ទៅស្រុកកំណើតជាបណ្តើរៗក្នុងអំឡុងពេលនៃការប្រារព្ធ ពិធីបុណ្យចូលឆ្នាំចិន។

ជាមួយគ្នានោះ លោក Xi Jinping ក៏បានបញ្ជាឱ្យបង្កើនកម្រិតនៃការបង្ការឱ្យបានតឹងរ៉ឹង ព្រមទាំងរំលឹកឡើងវិញនូវតម្រូវការ ក្នុងការពន្លឿនការធ្វើឱ្យប្រសើរឡើងនូវការថែទាំវេជ្ជសាស្រ្តនៅតាមតំបន់ជនបទជាពិសេសអ្នកដែលងាយរងគ្រោះពីជំងឺកូវីដនៅតាមជនបទឱ្យកាន់តែខ្លាំង។

បន្ថែមពីនោះលោកក៏បានលើកឡើងថា ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតក្នុងប្រទេសបានឈានចូលដំណាក់កាលថ្មីមួយ ហើយប្រទេសកំពុងតែស្ថិតក្នុងពេលវេលានៃការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ហើយស្ថានភាពនេះត្រូវពិភាក្សាអំពីចំណុចខ្វះខាតនៃការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ជនបទផ្ទាល់ ខណៈពេលដែលប្រជាជនជាច្រើននាំគ្នាសម្រុកធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីទៅប្រារព្ធពិធីបុណ្យចូលឆ្នាំចិនដែលជាឱកាសយ៉ាងងាយស្រួលពីការរីករាលដាលនៃជំងឺ។

យ៉ាងណាមិញនៅថ្ងៃដដែល អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសចិនបាននិយាយថា ខ្លួនរំពឹងថានឹងមានការធ្វើដំណើរច្រើនជាង ២ ពាន់លានដង ជាមួយមនុស្សជាង ៣០.២ លាននាក់ធ្វើដំណើរទូទាំងប្រទេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ៕ ប្រភព៖ Khaosod

រុស្ស៊ីថា នឹងមានសង្គ្រាមនុយក្លេអ៊ែរ បើកងទ័ពរុស្ស៊ីចាញ់នៅអ៊ុយក្រែន

0

ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី១៩ ខែមករា សារព័ត៌មានរ៉យទ័ររាយការណ៍ថា អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ជាបុគ្គលម្នាក់ដែលស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន លោក វ្ល៉ាឌីមៀ ពូទីន គំរាមថា បើកងទ័ពរុស្ស៊ីចាញ់ក្នុងការវាយលុកនៅប្រទេសអ៊ុយក្រែន នឹងធ្វើឱ្យកើតសង្គ្រាមនុយក្លេអ៊ែរ ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយគំរាមបែបនេះទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលនឹងប្រជុំរួមគ្នានៅប្រទេសអាល្លឺម៉ង់ ។ ការគំរាមពីសង្គ្រាមនុយក្លេអ៊ែរបានធ្វើឱ្យមានការបារម្ភយ៉ាងខ្លាំងពីប្រទេសជាច្រើន ខណៈវាជាលើកទី១ ដែលបុគ្គលក្នុងជួរដឹកនាំបាននិយាយពីការចាញ់សង្គ្រាមរបស់កងទ័ពរុស្ស៊ី ។Former Russian leader Medvedev says Kishida should ritually disembowel  himself | The Japan Times

បច្ចុប្បន្ន លោកអតីតប្រធានាធិបតី Dmitry Medvedev កាន់តំណែងជាប្រធានសភាក្រុមប្រឹក្សាសន្តិសុខជាតិបញ្ជាក់ថា ការបរាជ័យរបស់មហាអំណាចនុយក្លេអ៊ែរក្នុងសមរភូមិអាចបង្កើតជាសង្គ្រាមនុយក្លេអ៊ែរ ព្រោះមហាអំណាចនុយក្លេអ៊ែរមិនដែលចាញ់ក្នុងជម្លោះណាមួយឡើយ ។ អតីតប្រធានាធិបតីរូបនេះក៏បានអំពាវនាវទៅកាន់ណាតូថា គួរតែគិតពីមហន្តរាយដែលកើតឡើងផងដែរ ខណៈណាតូនឹងប្រជុំដាក់ផែនការគាំទ្រប្រទេសអ៊ុយក្រែន និងធ្វើយ៉ាងណា ឱ្យរុស្ស៊ីចុះចាញ់ ។

គួរបញ្ជាក់ថា រុស្ស៊ីនិងសហរដ្ឋអាមេរិក គឺជាប្រទេសអំណាចខាងនុយក្លេអ៊ែរធំបំផុត គឺស្មើ៩០%នៃនុយក្លេអ៊ែរទាំងអស់ក្នុងពិភពលោក ។ ខាងប្រទេសរុស្ស៊ីមានមនុស្សតែម្នាក់គត់ដែលអាចបញ្ជាឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន គឺលោកប្រធានាធិបតី ពូទីន ។Report to Congress on Russian Nuclear Weapons - USNI News

បើទោះជាណាតូមានកម្លាំងយោធាខ្លាំងជាងរុស្ស៊ីក៏ដោយ ប៉ុន្តែរុស្ស៊ីមានថាមពលនុយក្លេអ៊ែរលើសប្រទេសណាតូទាំងអស់រួមបញ្ចូលគ្នា (មិនរាប់សហរដ្ឋអាមេរិក) ។ តាមការវាយតម្លៃរបស់អ្នកជំនាញថា នឹងគ្មានប្រទេសណាមួយក្នុងពិភពលោកគេចផុតពីសង្គ្រាមនុយក្លេអ៊ែរទេ ។

ការឈ្លានពានរបស់កងទ័ពរុស្ស៊ីទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាលឱ្យកើតសង្គ្រាមដ៏ធំបំផុតនៅទ្វីបអឺរ៉ុបតាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ និងចាត់ទុកថា ជាការប្រឈមមុខគ្នាខ្លាំងក្លារវាងប្រទេសលោកខាងលិច និងរុស្ស៊ី ៕

ប្រភព ៖ khaosod

នាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នចំពោះអគ្គិភ័យ នៅថ្ងៃចូលឆ្នាំចិន

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍និងត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យ នៅពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ។

សម្តេចបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា “កុំឱ្យអាពេលចូលឆ្នាំនេះ គេសប្បាយចូលឆ្នាំ ឯងកើតទុក្ខ បុណ្យខ្មោច”។

សម្តេចតេជោបានសុំអង្វរកដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការគោរពច្បាប់ចរាចរណ៍ ខណៈសម្តេចកត់សម្គាល់ឃើញថា ចូលឆ្នាំចិន តែស្រវឹងខ្មែរហើយថា នេះជាមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

សម្តេចបានមានប្រសាសន៍ថា សូមឱ្យបងប្អូនទទួលការសប្បាយរីករាយ នៅក្នុងឱកាសចូលឆ្នាំចិនវៀតណាម ដែលអ្នកសែស្រឡាយចិនសប្បាយរីករាយទៅ តែធ្វើម៉េចកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យដែលកើតឡើងដោយសារការធ្វេសប្រហែសលើការសែនទេវតា និងសែនដូនតា៕

បំណុលរបស់សហរដ្ឋអាមេរិក កើនដល់៣១,៤ពាន់ពាន់លានដុល្លារ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសភាសហរដ្ឋអាមេរិក បានខកខាន មិនបានអនុម័តច្បាប់បង្កើនកម្រិតបំណុល កាលពីថ្ងៃព្រហស្បតិ៍ នោះមក រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចាណែត យ៉ែលឡែន (Janet Yellen) បានប្រាប់ដល់សមាជិកសភា ថា ក្រសួងរបស់លោកស្រី បានចាប់ផ្តើមអនុវត្តនូវអ្វីដែលជា«វិធានការពិសេសថ្មីមួយ»។

សារព័ត៌មាន UPI របស់ឥណ្ឌា បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែមករា ថា សហរដ្ឋអាមេរិក បានឈានដល់កម្រិតបំណុលជាតិ ទំហំទឹកប្រាក់ ៣១,៤លានលានដុល្លារ ($31.4 trillion) គិតត្រឹមថ្ងៃព្រហស្បតិ៍ ហើយតម្រូវឱ្យសភាបង្កើនប្រាក់បំណុល ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុជាតិ ដែលមានស្រាប់។Janet Yellen to meet Chinese economic tsar in Switzerland this week |  Financial Times

លោកស្រី ចាណែត យ៉ែលឡែន (Janet Yellen) រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានផ្ដល់នូវការកត់ស្គាល់ ដល់មេដឹកនាំសភារបស់ប្រទេសមហាអំណាចកំពូល នៅលើពិភពលោកទាំងសេដ្ឋកិច្ច និង យោធា នៅក្នុងលិខិតមួយច្បាប់ ដោយបានបញ្ជាក់ ថា លោកស្រីកំពុងតែអនុវត្ដនូវវិធានការវិសាមញ្ញមួយ សម្រាប់ឆ្លើយតបនឹងការបង់ប្រាក់ទាំងនោះ។

លោកស្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានសរសេរលិខិត ជូនទៅលោក ខេវិន មឺកខាធី (Kevin McCarthy) ប្រធានសភា ថា «ខ្ញុំសូមគោរពសភា សូមឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការពារទំនុកចិត្ត និង ឥណទានពេញលេញរបស់សហរដ្ឋអាមេរិក»។Speaker Kevin McCarthy won't push GOP Rep. George Santos to resign

សមាជិកសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបង្ហាញ ថា ពួកគាត់នឹងទាមទារឱ្យមានការកាត់បន្ថយនូវការចំណាយយ៉ាងច្រើន មុនពេលយល់ព្រម ដំឡើងប្រាក់បំណុលដ៏ខ្ពស់កប់ពពក ខណៈរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ចង់ឲ្យកម្រិតអតិបរមាប្រាក់បំណុលរបស់សហព័ន្ធន៍ កើនឡើង ដោយគ្មានដែនកំណត់។

លោកស្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានព្រមានទៅដល់មេដឹកនាំសភា ថា ការខកខាននៅក្នុងការដំឡើងនូវកម្រិតប្រាក់បំណុល ឲ្យដល់ដែនកំណត់ មិនឲ្យទាន់ពេលវេលា នឹងបង្កឱ្យមានគ្រោះថ្នាក់ ដែលមិនអាចស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញបានឡើយ។

បើទោះជាមានការព្រមាន និង បង្ហាញការពិត ដោយបានលើកឡើង ថា ការបង្កើនដល់កម្រិតដែនកំណត់ប្រាក់បំណុល គឺជាសកម្មភាពធម្មតា ដែលបានកើតឡើង នៅក្រោមអំណាចរបស់ប្រធានាធិបតី ទាំងពីមកពីគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ យ៉ាងណាក៏ដោយ ក៏លោក McCarthy បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន នៅសប្តាហ៍នេះ ថា ការបង្កើនកម្រិតដែនកំណត់ប្រាក់បំណុល ដោយមិនបានកាត់បន្ថយនូវការចំណាយ ចេញពីលើតុ។65,000+ United States Pictures

នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោកស្រី ការីន ហ្សង់ព្យា (Karine Jean-Pierre) មន្រ្ដីទទួលបន្ទុកព័ត៌មាន ប្រចាំសេតវិមាន បានបញ្ជាក់ ថា គណបក្សសាធារណរដ្ឋ កំពុងតែគំរាមកំហែង សម្លាប់ការងារដល់មនុស្សរាប់លាននាក់ និង ផែនការ ប្រហែល ៤០១ ០០០គម្រោង ដោយព្យាយាមកាន់កាប់ដែនកំណត់កម្រិតប្រាក់បំណុល ធ្វើជាចំណាប់ខ្មាំង លុះត្រាតែពួកគេអាចធ្វើម្តងទៀត កាត់ផ្ដាច់សន្តិសុខសង្គម កាត់ផ្ដាច់ការថែទាំសុខភាព។

លោកស្រី បានបន្ថែម ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន នឹងមិនចរចា ហើយកម្រិតប្រាក់បំណុល នឹងកើនឡើង ដោយគ្មានដែនកំណត់។

លោកស្រី ហ្សង់ព្យា បានសង្កត់ធ្ងន់ ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងមិនអនុញ្ញាតឲ្យសមាជិកគណបក្សសាធារណរដ្ឋ ចាប់យកសេដ្ឋកិច្ច ធ្វើជាចំណាប់ខ្មាំង ឬ ធ្វើឱ្យជនជាតិអាមេរិក ត្រូវបង់ថ្លៃ សម្រាប់គម្រោងរបស់ពួកគេ ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជនអាមេរិក ដែលមានបំផុត និង ផលប្រយោជន៍ពិសេសផងដែរ»។

បើតាមលោកស្រី រដ្ឋមន្រ្ដី បានឲ្យដឹងថា ករណីនេះ មិនច្បាស់ទេថា រយៈពេលប៉ុន្មានដែលសាច់ប្រាក់របស់រដ្ឋាភិបាល និង វិធានការវិសាមញ្ញ អាចដំណើរការ សម្រាប់បំពេញកាតព្វកិច្ចសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះបាន ប៉ុន្តែលោកស្រី បាននិយាយ ថា ករណីនេះមិនទំនងជាថា ធនធាននឹងត្រូវអស់ នៅមុនដើមខែមិថុនានោះដែរ៕

ម្ហូប១០មុខនាំលាភ នាំហេង លុយរត់ចូលផ្ទះ សម្រាប់សែនថ្ងៃចូលឆ្នាំចិន

0

ពិធីបុណ្យចូលឆ្នាំចិន កាន់តែកៀកខិតចូលមកដល់ នៅក្នុងនោះកូនខ្មែរ ដែលជាប់ខ្សែស្រឡាយចិន បាននឹងកំពុងរៀបចំផ្ទះ និងកំពុងធ្វើម្ហូប ដើម្បីសែនផងដែរ។

តាម​ជំនឿ​របស់​ជនជាតិ​ចិន​ អ្វីដែល​សំខាន់​គឺ ប្រសិន​បើ​យើង​ចាប់​ផ្តើម​សែន​អាហារល្អៗ​ និង​ ​វត្ថុដែល​មានមង្គលនោះ វានឹងនាំសេចក្តីសុខ និងនាំលាភសំណាង ជូនគ្រួសារផងដែរ។

ខាងក្រោមនេះជាម្ហូប១០មុខ៖

  • ត្រី – ការកើនឡើងនៃភាពរុងរឿង
  • គាវ – ទ្រព្យសម្បត្តិ
  • មាន់ – សំណាងល្អ
  • នំ – ប្រាក់ចំណូលខ្ពស់ ឬឡើងមុខតំណែង
  • មី – ក្តីសុខ
  • បង្គារ – យសស័ក្ក
  • ស្រយ៉ – ការមានហូបបរិបូណ៌ សម្បូររបស់របរប្រើប្រាស់
  • ទំពាំង – មានន័យដល់ សេចក្តីសុខសប្បាយ រីករាយកងរំពង
  • ក្តាម – មានន័យដល់ ភាពថ្កុំថ្កើង
  • ទា – មានន័យដល់ ការបំពេញការងារ មានសមត្ថភាព និងមានលទ្ធភាព៕

Lunar New Year Foods: Best Foods to Eat During the Chinese New Year - Thrillist

ប្រភព៖ China Highlight 

 

អ៊ុយក្រែនស្នើសុំឱ្យមានការគាំទ្រពីចិនក្នុងការដោះស្រាយបញ្ហាសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី

0

ប្រទេសអ៊ុយក្រែន ៖ ស្ត្រីទី១ របស់ប្រទេសអ៊ុយក្រែនបានប្រកាសនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ថា នឹងផ្ញើលិខិតទៅកាន់មេដឹកនាំប្រទេសចិន ដើម្បីឱ្យចិនជួយដោះស្រាយបញ្ហាសង្គ្រាមជាមួយប្រទេសរុស្ស៊ី ។ តើចិនឆ្លើយតបយ៉ាងណាដែរចំពោះការស្នើសុំនេះ ?Zelensky says he doesn't know who makes decisions in Russia | The Hill

លោកស្រី Olena Zelenska បានថ្លែងក្នុងវេទិកាប្រជុំ World Economic Forum នៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា នឹងបញ្ជូនលិខិតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky ជាស្វាមីលោកស្រី ទៅកាន់មេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង ។ ការផ្ញើលិខិតនេះ គឺតាមរយៈឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ ខណៈលោកបានចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ក្នុងគោលបំណងស្នើបញ្ឈប់ការជម្លោះគ្នាជាមួយប្រទេសរុស្ស៊ី ដែលមានរយៈពេលជាង១១ខែហើយ ។ លោកស្រីនិយាយថា លោកស្រីនឹងផ្ញើលិខិតដែលមានខ្លឹមសារដូចគ្នាដែរទៅកាន់លោកស្រី Ursula von de Leyen ប្រធានគណៈកម្មាធិការអឺរ៉ុប European Commission (EC) និងប្រធានាធិបតីប្រទេសស្វីស លោក Alain Bercet ផងដែរ ។China's Xi Leaves Zelenskiy Out of Ukraine Diplomatic Push - Bloomberg

លោកស្រី Olena Zelenska បញ្ជាក់ថា បើអ៊ុយក្រែនចាញ់សង្គ្រាមជាមួយរុស្ស៊ី វានឹងមានវិបត្តិកាន់តែខ្លាំងក្លា ហើយរាលដាលទៅប្រទេសផ្សេងទៀត ។ ការបញ្ជូនលិខិតសន្តិភាពរបស់អ៊ុយក្រែនលើកនេះ គឺជាការព្យាយាមស្វែងរកការគាំទ្រពីប្រទេសចិន ខណៈចិនជាដៃគូសំខាន់របស់រុស្ស៊ី ហើយចិនមិនបានថ្កោលទោសរុស្ស៊ីចំពោះការប្រតិបត្តិការកងទ័ពនៅអ៊ុយក្រែនឡើយ ។Ukraine War Live Updates: Not Trying To "Overthrow" Ukrainian Government,  Says Russia

គួរបញ្ជាក់ថា កាលពីវិច្ឆិកាឆ្នាំមុន លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky ក៏ធ្លាប់បានស្នើផែនការសន្តិភាពផងដែរ ដោយអំពាវនាវឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីមិនចាប់អារម្មណ៍ឡើយ ។ ចំណែកកងទ័ពអ៊ុយក្រែន២នាក់ដែលបានបាត់បង់ដៃក្នុងការវាយលុកពីកងទ័ពរុស្ស៊ីនៅអ៊ុយក្រែន ពួកគេបានទទួលដៃសិប្បនិម្មិតពីក្រុមហ៊ុន Open Bionics របស់ប្រទេសអង់គ្លេស សហការជាមួយមូលនិធិ Superhuman របស់អ៊ុយក្រែន ៕ ប្រភព ៖ TNN World

ការប្រើសេវាសាធារណៈសម្រាប់ជនពិការលើការធ្វើដំណើរក្នុងប្រទេសម៉ាឡេស៊ីត្រូវបានលើកលែង

0

បរទេស៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីផែនការនៃការរៀបចំសម្រាប់ការប្រើប្រាស់ និងការដឹកជញ្ជូនសាធារណៈដល់ជនពិការទូទាំងប្រទេសដោយមិនគិតថ្លៃសេវា។

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថាលោកស្រី Nancy Chukri រដ្ឋមន្ត្រីក្រសួងស្ត្រី និងការអភិវឌ្ឍន៍សហគមន៍របស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា រដ្ឋាភិបាលកំពុងរៀបចំការលើកលែងសេវាថ្លៃដឹកជញ្ជូនសាធារណៈសម្រាប់ជនពិការទូទៅ ដើម្បីផ្តល់ផលប្រយោជន៍ និងសម្រួលដល់ក្រុមមនុស្សនេះក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។

ទោះបីជាផែនការនៅតែស្ថិតក្នុងដំណាក់កាលផ្តួចផ្តើម ហើយនៅតែត្រូវមានការពិភាក្សាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែទាក់ទងនឹងគោលការណ៍ណែនាំប្រតិបត្តិការនេះលោកស្រី Chukri បានបញ្ជាក់យ៉ាង ដូច្នេះថា ក្រសួងអភិវឌ្ឍន៍ស្រ្តី និងសហគមន៍បានទទួលការគាំទ្រយ៉ាងពេញទំហឹងលើការអនុម័តមួយនេះ។

ខណៈពេលដែលទិន្នន័យពី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ ដែលផ្តល់សេវាឡានក្រុង និងផ្លូវដែក បានបង្ហាញថា ស្ថិតិរដ្ឋសម្រាប់ជនពិការដែលប្រើប្រាស់សេវារថយន្តក្រុង និងរថភ្លើងនាពេលបច្ចុប្បន្នក្នុងប្រទេសម៉ាឡេស៊ីនេះ ជាមធ្យមមានចំនួន ២៣,៥២៧ នាក់ ទៅ ២៦,៧៦២ នាក់ជារៀងរាល់ខែ៕ ប្រភព៖ Dailynews

អាហារ៥មុខនេះសម្បូរជាតិកាល់ស្យូមច្រើនជាងទឹកដោះគោទៅទៀត

0

នៅ​ពេល​គិត​ដល់​កាល់​ស្យូម ​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​នឹក​ដល់​ទឹក​ដោះ​គោ​មិន​ខាន។ ​ប៉ុន្តែ​តាម​ពិត​ទៅ ​មាន​អាហារ​មួយ​ចំនួន​​សម្បូរ​ជាតិ​កាល់​ស្យូម​ច្រើន​ជាង​​ទឹក​ដោះ​គោ​ទៀត​ផង​។ ​

១. Cheese

Cheese ​ជា​អាហារ​ផលិត​ចេញ​ពី​ប្រូតេអ៊ីន​ទឹក​ដោះ​គោ។ ​ដូច្នេះ​បរិមាណ​កាល់​ស្យូម​ក្នុង Cheese ​ ស្មើ​នឹង​២ដង​​​បើ​ធៀប​​​បរិមាណ​កាល់​ស្យូម​ក្នុង​ទឹក​ដោះ​គោ។ ​បន្ថែម​ពី​នេះ សារជាតិ ​lactose ​ក៏​មាន​កម្រិត​តិច​ជាង​ទឹក​ដោះ​គោ​ដែរ។ ​ម្ល៉ោះ​ហើយ ​បើ​អ្នក​ចូល​ចិត្ត​អាហារ​បរទេស​ដោយ​ប្រើ ​Cheese ​ ​នោះ​ពេល​បរិភោគ​​​អ្នក​ប្រាកដ​ជា​ទទួល​​បាន​កាល់​ស្យូម​​ដល់​រាង​កាយ​មិន​ខាន។ តែ​កុំ​ហូប Cheese ​ច្រើន​ពេក​ព្រោះ​នឹង​ធ្វើ​ឲ្យ​ធាត់​យ៉ាង​រហ័ស។The 9 Healthiest Types of Cheese

២. ទឹក​ដោះ​គោ​ជូ

​ទឹក​ដោះ​គោ​ជូ​ មាន​ជាតិ Fermented ​ដែល​ល្អ​ចំពោះ​សុខភាព ផ្ដល់​ប្រូតេអ៊ីន​​និង​កាល់​ស្យូម​ខ្ពស់។ ក្នុង​​ទឹក​ដោះ​គោ​ជូ ​មាន​ម៉ូ​លី​គុល​តូច​ៗ​ដែល​ងាយ​បំ​បែក​​ដើម្បី​ស្រូប​​ជីវជាតិ​ចូល​ក្នុង​រាង​​កាយ ដូច្នេះ​អ្នក​មិន​ចាំ​បាច់​ផឹក​ទឹក​ដោះ​គោ​ជូ​​ក្នុង​បរិមាណ​ដូច​ផឹក​ទឹក​ដោះ​គោ​ទេ។ ​ដើម្បី​ទទួល​បាន​បរិមាណ​កាល់​ស្យ៉ូម ​អ្នក​គ្រាន់​តែ​ផឹក​ទឹក​ដោះ​គោ​ជូ​មួយ​កែវ​តូច​ក្នុង​មួយ​ថ្ងៃ តែ​ព្យាយាម​ជ្រើស​រើស​យក​ទឹក​ដោះ​គោ​ជូ​រស​ជាតិ​ធម្មតា ដែល​គ្មាន​ស្ករ។ Milk And Orange Juice: Best 5 Key Benefits And Healthy Recipes

៣. គ្រាប់​ធញ្ញ​ជាតិ

បើ​សិន​ជា​មាន​នរណា​ម្នាក់​មាន​បញ្ហា​អាឡែហ្សី ​​គួរ​តែ​ហូប​ល្ញ​ខ្មៅ​ ល្ញ​ស ​រួម​ទាំង​គ្រាប់ Chia ​ឲ្យ​បាន​ច្រើន។ ​ធញ្ញជាតិ​ទាំង​នេះ​ផ្ទុក​នូវ​កាល់​ស្យ៉ូម​​ច្រើន​ជាង​ទឹក​ដោះ​គោ​ដែល​មាន​បរិមាណ​ស្មើ​គ្នា។ ​ពិសេស ​ល្ញ​ខ្មៅ គឺ​មាន​បរិមាណ​​ច្រើន​ជាង​៨​ដង​​បើ​ធៀប​នឹង​ទឹក​ដោះ​គោ។Grains

៤. ​​ត្រី​សា​ឌីន

​​​​​មាន​មនុស្ស​ជា​ច្រើន​មិន​ដឹង​ទេ​ថា ​ត្រី​សាឌីន​សម្បូរ​ជាតិ​កាល់​ស្យ៉ូម។ ​តាម​រយៈ​ត្រី​ខ​សា​ឌីន​កំប៉ុង ​ឬ​សូម្បី​តែ​ឆ្អឹង​របស់​ត្រី​នេះ ​ក៏​ជា​ប្រភព​​នៃ​កាល់​ស្យូម​​យ៉ាង​ល្អ​ផង​ដែរ​សម្រាប់​រាង​កាយ។ ​​Sardine Fish | Benefits of Sardine | Seafood Fish | Blog

៥. បន្លែ​ស្លឹក​បៃ​តង

​បន្លែ​​ស្លឹក​បៃ​តង ​ជា​ប្រភព​ចាំ​បាច់​នៃ​កាល់​ស្យូម​ដែល​មិន​អាច​អត់​បាន។ ​ក្នុង​នោះ​មាន​ដូច​ជា ​ខាត់​ណា ​ផ្លែ​ឃ្លោក ​ស្ពៃ​ប្រូខូ​លី ​ជា​ដើម។ ​​ញ៉ាំ​រាល់​ថ្ងៃ នឹង​ទទួល​បាន​ជីវជាតិ​សម្រាប់​ចិញ្ចឹម​ដល់​គោលិកា​ឈាម​ក្រហម រួម​ទាំង​កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ផង​ដែរ៕11 Green Foods (and 1 Drink) That Are Good for You | Everyday Health

បង្គាចាក់ចាហួយ ប្រមាណ ១៨០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញបង្ក្រាបបាននៅរាជធានីភ្នំពេញ

0

ភ្នំពេញ៖ អនុវត្តការណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានណែនាំមន្រ្តីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តា ទីផ្សារនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចរាចរទំនិញមិនមានអនុលោមភាព ពិសេសម្ហូបអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCMZxy63pazE4OFIrviHsU1xbtqvbHZl4YuBgl5sOUcSSrwKsBl1VQBs3_Q0wkOxyiX7lEVcpf6fn7aSFmd2N1vFJkB_UGEFCd4-Zz0uY145r4dwGgf6sDht0YZbAZlYs2H6IJBomXkucl6xBDObvfgJM7ftGQVlXTqGCgLK55xSdPK3_BbvfvuUZi/s1280/photo_2023-01-19_22-41-28%20(2).jpg

ជាក់ស្តែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPvwNmBrcLh6uxfCoqngHo1yQiIldmjmcB-8m9l1nKXXg3oAW09Q_1IIDSGTMFoOoSckk9Qh74LNJ5XBGM_VOeRbKmlnCJqUNwqxzFlCctHr_nzhxJ4xmRaqyhGDSn9oIIXWNsuFyZy1KlHSaldhpcseAzIh-vD9mkeK2xl-G7-oWoD8mAffw-e2Ny/s1280/photo_2023-01-19_22-41-28.jpg
យោងលទ្ធផលវិភាគបឋមដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផលចំនួន ៤០ បានបង្ហាញឱ្យឃើញថា ពុំមាន ប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្តី មន្រ្តីជំនាញបានយកគំរូផលិតផលទាំងនោះមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។ ជាមួយគ្នានោះ មន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញ បានត្រួតពិនិត្យផលិតផលបង្គាស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួន ១៨០ គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ)។ មន្រ្តីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោលផងដែរ។

សូមបញ្ជាក់ថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទំងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixRJoXY9q4uNfD2Q5PgIkTAT5gtUv7UTmPdQv40AAsWcUmsbEOhkInVDMhsrmUy1q6lZMg4lONb3DYRltsKoBKBGgBdD8k-vlBoSsdQWssH4C7knw3M-v_wQTRk2D_y37zkdx0sb3Bt4BH9fnt7JQ2hUIEG6xy0ZULjerHvk8oS6nACx1KvETjKuTg/s1097/photo_2023-01-19_22-41-30.jpg

ការលាលែងដំណែងរបស់លោក ហ្វុក បានបង្កើតកំណត់ត្រាមួយមិនធ្លាប់មានក្នុងប្រទេសវៀតណាម

0

រដ្ឋសភាវៀតណាមបានអនុម័ត ឱ្យប្រធានរដ្ឋវៀតណាម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ចេញពីតំណែងតាមការស្នើសុំរបស់លោកហើយ ដូច្នេះលោកគឺជាប្រធានាធិបតីវៀតណាមដំបូងគេ ដែលចូលនិវត្តន៍ ពីតំណែងពាក់កណ្តាលអាណត្តិ ចាប់តាំងពីឆ្នាំ១៩៧៦ ឬស្មើនឹងរយៈពេល៤៧ឆ្នាំ មកនេះ។

លោក ង្វៀន សួនហ្វុក បានចាកចេញពីកៅអីជាប្រធានាធិបតី នៅអាយុ ៦៩ ឆ្នាំ បន្ទាប់ពីកាន់តំណែងនេះ អស់រយៈពេលជិត ២ឆ្នាំ។ មិនតែប៉ុណ្ណោះការចាកចេញនេះ បានបន្សល់ទុក្ខប្រវត្តិសាស្ត្រមួយ ដោយក្លាយជាប្រធានាធិបតីដំបូងគេដែលចូលនិវត្តន៍ពីតំណែងពាក់កណ្តាលអាណត្តិចាប់តាំងពីឆ្នាំ ១៩៧៦។

សូមបញ្ជាក់ផងដែរថា លោក លោក ង្វៀន សួនហ្វុក បានជាប់ឆ្នោតជាប្រធានាធីបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១៕Nỗi buồn bực của Thủ tướng Nguyễn Xuân Phúc