បរទេស៖ ក្រុមអ្នកជំនាញអ៊ីស្រាអែលបានបង្ហាញពីភាពជោគជ័យដំបូងរបស់ពិភពលោក ក្នុងការបង្កើនមនុស្សយន្តជំនាញហិតក្លិន តាមរយៈឧបករណ៍ចាប់សញ្ញាជីវសាស្រ្ត។

នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ​ទីភ្នាក់ងារសារព័ត៌មាន Xinhua News រាយការណ៍ពីទីក្រុង Jerusalem ប្រទេសអ៊ីស្រាអែល បានបង្ហាញថាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv (TAU) បានអភិវឌ្ឍមនុស្សយន្តមានសមត្ថភាពហិតក្លិន ក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយប្រើឧបករណ៍ចាប់សញ្ញាជីវសាស្រ្តដ៏ទំណើបមួយ។

ពិតណាស់ការផលិតនេះវាជាលើកដំបូងសម្រាប់ពិភពលោក ដោយមនុស្សយន្តនេះអាចរកឃើញ និងស្រង់ក្លិននៅក្នុងបរិស្ថានតាមរយៈប្រព័ន្ធឧបករណ៍ចាប់សញ្ញាជីវសាស្រ្តរបស់វា ខណៈពេលដែលមនុស្សយន្តនេះក៏អាចបញ្ជូនសញ្ញាអគ្គិសនីផងដែរ ដែលអាចត្រូវបានចាត់ថ្នាក់តំណត់តាមប្រភេទនៃក្លិននីមួយៗខុសៗគ្នា។

ជាមួយគ្នានោះរបាយការបានបញ្ជាក់បន្ថែមថា ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការពិសោធន៍ជាមួយនឹងការភ្ជាប់ឧបករណ៍ចាប់សញ្ញាជីវសាស្រ្តទៅនឹងប្រព័ន្ធអេឡិចត្រូនិច ដោយពួកគេបានរកឃើញថា វាអាចបែងចែកក្លិនជាមួយនឹងភាពខុសគ្នាបានដល់ទៅ ១០,០០០ ដង។

ដោយក្នុងនោះវាអាចសម្គាល់ក្លិនជាច្រើនប្រភេទ រួមមាន ផ្កាចំរុះច្រើនប្រភេទ ក្រូចឆ្មា និងសូម្បីតែស្រាវីស្គី មួយចំនួនទៀតផងដែរ។

យ៉ាងណាមិញនេះក៏ជាក្ដីសង្ឃឹមសម្រាប់អ្នកស្រាវជ្រាវ និងពិភពលោក សម្រាប់ការការពារជីវិតមនុស្ស និងការកំណត់អត្តសញ្ញាណគ្រោះថ្នាក់ដូចជា គ្រឿងផ្ទុះ គ្រឿងញៀន គ្រោះធម្មជាតិ និងជំងឺផ្សេងៗ នាថ្ងៃអនាគត ជាមួយនឹងការប្រើប្រាស់មនុស្សយន្តដ៏ឆ្លាតវៃនេះ៕ ប្រភព៖ ប្រភព៖ Dailynews