Home Blog Page 1884

អភូតហេតុនៃពពកដែលមានរូបរាងចម្លែកដូចយាន UFO របស់មនុស្សក្រៅភព

0

បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីអ្នកលេងអ៊ីនធឺណិតសម្រុកនាំគ្នាចែករំលែកនូវរូបភាពនៃបាតុភូតដុំពពករាងចម្លែកនៅក្នុងប្រទេសទួរគី មើលទៅហាក់ដូចជាយាន “UFO”​របស់មនុស្សក្រៅភព។

កាលពីពេលថ្មីៗនេះទីភ្នាក់ងារសារព័ត៌មានបរទេស បានរបាយការណ៍ពីបាតុភូតពពកចម្លែកមួយនៅទីក្រុង Bursa ប្រទេសទួរគី ដែលអ្នកនិយមលេងអ៊ីនធឺណិតនាំគ្នាបង្ហោះនូវរូបភាព និងចែករំលែកឃ្លីបនៃពពកចម្លែកដែលមិនធ្លាប់ឃើញពីមុនមកនៅលើមេឃ ហើយទទួលបានការចាប់អារម្មណ៍លើសលប់ពីមនុស្សក្នុងបណ្ដាញសង្គម និងបានលើកឡើងថាពពកនេះចម្លែកមើលទៅហាក់ដូចជាយាន “UFO”​របស់មនុស្សក្រៅភព។

ពពកចម្លែកនេះបានលេចឡើងលើមេឃក្នុងទីក្រុង Bursa ប្រទេស តួកគី កាលពីព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ ខណៈពេលដែលព្រះអាទិត្យកំពុងរះ ហើយផ្ទៃមេឃបានផ្លាស់ប្តូរពណ៌ពីពណ៌ទឹកក្រូចទៅជាក្រហម និងបានបង្កើតពពកនេះឡើងមើលទៅដូចជា “UFO” និងអ្នកខ្លះគិតថាវាដូចជា “កែវភ្នែក” ដែលវិភាគទៅតាមទម្រងរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការផ្សព្វផ្សាយពេញទាំងបណ្ដាញសង្គម ទីភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេសទួរគីបាននិយាយថា ការបង្កើតពពកដ៏ចម្លែកនេះ  បណ្តាលមកពីការប្រែប្រួលនៃខ្យល់ខ្លាំងដែលបានបក់កាត់តាមភ្នំ និងជ្រលងនានា ហើយពពកចម្លែកនេះនឹងកើតមានឡើងតាមវិធីនៃធម្មជាតិនៃខ្យល់ ហើយវានឹងរលាយបាត់ទៅវិញក្នុងរយៈពេលមួយម៉ោងក្រោយបន្ទាប់៕ ប្រភព៖ Khaosod

 

ចិនអនុញ្ញាតឱ្យមានដំណើរទេសចរណ៍ជាក្រុមទៅកាន់២០ប្រទេស បន្ទាប់ពីខកខានអស់៣ឆ្នាំមក

0

ប្រទេសចិន ៖ ក្រសួងវប្បធម៌ និងទេសចរណ៍របស់ចិនឱ្យដឹងថា ចិននឹងចាប់ផ្តើមបើកគម្រោងធ្វើដំណើរជាក្រុមម្តងទៀតទៅកាន់២០ប្រទេស ។ គេសង្ឃឹមថា នៅចុងឆ្នាំ២០២៣នេះ ភ្ញៀវទេសចរចិននឹងធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស រហូតដល់១១៥លាននាក់ ។

ក្រសួងវប្បធម៌ និងទេសចរណ៍បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមករា កន្លងមកថា ចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈ តទៅ ក្រុមហ៊ុនទេសចរណ៍នានា និងអ្នកផ្តល់សេវាកម្មទេសចរណ៍តាមអនឡាញ នឹងទទួលបានការអនុញ្ញាតឱ្យរៀបចំដំណើរកម្សាន្តជាក្រុមទៅបរទេស ។ ពួកគេអាចទៅកាន់២០ប្រទេសទូទាំងពិភពលោក រួមមាន ប្រទេសថៃ សហព័ន្ធអារ៉ាប់រួម អាហ្វ្រិកខាងត្បូង រុស្ស៊ី និងគុយបា ។ លើសពីនេះ សេវាកម្មកក់សំបុត្រយន្តហោះ និងកក់សណ្ឋាគារ ក៏ទទួលបានការអនុញ្ញាតដូចគ្នា ។

គួរបញ្ជាក់ថា ទីផ្សារទេសចរណ៍ជាក្រុមរបស់ចិនទៅកាន់បរទេស បានផ្អាកតាំងពីដើមឆ្នាំ២០២០មកម៉្លេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។ បច្ចុប្បន្ន ប្រទេសចិនបានលុបចោលវិធានការពិនិត្យកូវីដស្ទើរទាំងអស់ ដូច្នេះ ការដាក់កំហិតលើការធ្វើដំណើរទៅបរទេស ក៏បានលុបចោលផងដែរ ។

ស្ថានីយទូរទស្សន៍ CCTV ឱ្យដឹងថា បន្ទាប់ពីចិនបានផ្លាស់ប្តូរនយោបាយការចូលប្រទេស និងចេញពីប្រទេស ធ្វើឱ្យទីផ្សារទេសចរណ៍ក្រៅប្រទេសត្រឡប់មកអ៊ូអរម្តងទៀតក្នុងឱកាសបុណ្យចូលឆ្នាំចិន ក្នុងនោះការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ និងម៉ាល់ឌីវ មានចំនួនកើនឡើងយ៉ាងខ្លាំង ។ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានជំរុញការងាររបស់ពួកគេលើដំណើរកម្សាន្តក្រៅប្រទេស ជាពិសេស ក្រុមប្រទេសអាស៊ីអាគ្នេយ៍ដូចជា ថៃ បានក្លាយជាប្រទេសគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរចិន ខណៈមានការរឹតបន្តឹតតិចតួចក្នុងការចូលប្រទេសមកលើជនជាតិចិន ។

ជាមួយគ្នានេះ អ្នកធ្វើដំណើរកម្សាន្តបានពិចារណាជ្រើសរើសទៅកាន់ប្រទេសណាដែលងាយស្រួលស្នើសុំទិដ្ឋាការផងដែរ ដូចជា ប្រទេសថៃ និងម៉ាល់ឌីវ ដែលពួកគេអាចសម្រាកលំហែរក្នុងថ្ងៃឈប់សម្រាក ៕

ប្រភព ៖ TNN World

រុស្ស៊ី បញ្ជូននាវាចម្បាំងទៅចូលរួមធ្វើសមយុទ្ធជាមួយចិន និងកងទ័ពជើងទឹកអាហ្វ្រិកខាងត្បូង

0

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានឲ្យដឹងថា នាវាចម្បាំងរុស្ស៊ីមួយគ្រឿង ដែលបំពាក់ដោយអាវុធល្បឿនលឿនជាងសំឡេង នឹងចូលរួមក្នុងសមយុទ្ធជាមួយកងទ័ពជើងទឹកចិន និងអាហ្វ្រិកខាងត្បូងក្នុងខែកុម្ភៈខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ។

នាវាចម្បាំងនេះត្រូវបានបំពាក់ដោយកាំជ្រួច Zircon ដែលហោះក្នុងល្បឿនសំឡេងប្រាំបួនដង និងមានរយៈចម្ងាយឆ្ងាយជាង ១,០០០គីឡូម៉ែត្រ។ កាំជ្រួច ទាំង នោះបានក្លាយ ជា ចំណុច កណ្តាល នៃ ឃ្លាំង អាវុធ លឿន ជាង សំឡេង របស់ រុស្ស៊ី រួម ជា មួយ នឹង យាន Avangard glide ដែល ចូល កាតព្វកិច្ច ប្រយុទ្ធ ក្នុង ឆ្នាំ ២០១៩។

TASS បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនដោយដកស្រង់ប្រភពការពារដែលមិនស្គាល់អត្តសញ្ញាណថា “ឧត្តមនាវី Gorshkov” … នឹងទៅកាន់ចំណុចគាំទ្រផ្នែកដឹកជញ្ជូននៅ Tartus របស់ប្រទេសស៊ីរី ហើយបន្ទាប់មកចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយកងទ័ពជើងទឹកចិន និងអាហ្វ្រិកខាងត្បូង។

កងកម្លាំងការពារជាតិអាហ្រ្វិកខាងត្បូង បាននិយាយថា សមយុទ្ធនេះនឹងដំណើរការចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅជិតទីក្រុងកំពង់ផែ Durban និង Richards Bay នៅលើឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាហ្វ្រិកខាងត្បូង។ដោយការធ្វើសមយុទ្ធរួមនេះមានគោលបំណង “ពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើនរួចទៅហើយរវាងអាហ្វ្រិកខាងត្បូង រុស្ស៊ី និងចិន” ។

ដោយឡែកកងកម្លាំងការពារជាតិបានបន្ថែមទៀតថា នេះជាសមយុទ្ធធ្វើជាលើកទីពីរហើយ ដែលមានការចូលរួមពីប្រទេសទាំងបីនៅអាហ្វ្រិកខាងត្បូង បន្ទាប់ពីសមយុទ្ធនៅឆ្នាំ២០១៩ ៕

ណូបែល ពានរង្វាន់តែមួយគត់ដែលមនុស្សជាតិ ប្រាថ្នាចង់បាន

0

ណូបែល គឺ​ជា​ពាន​រង្វាន់​កិត្តិយស​លំដាប់​ខ្ពស់​មួយ​របស់​ពិភពលោក ដែល​ត្រូវ​ប្រគល់​ជូន​ដល់​បុគ្គល​មាន​ស្នាដៃ​ជារៀងរាល់​ឆ្នាំ។

ពាន​រង្វាន់នេះ ត្រូវបានបែងចែកជា៦​គឺ ពាន​រង្វាន់​ណូបែល​រូបវិទ្យា ពាន​រង្វាន់​ណូបែល​គីមីវិទ្យា ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ និង​ពាន​រង្វាន់​ណូបែល​សន្តិភាព។2022 Nobel Prizes: List of Winners - The New York Times

ពានរង្វាន់​ទាំង​អស់​នេះ បង្កើត​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​បុគ្គល​ទាំង​ឡាយ​ដែល​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង ជា​ប្រយោជន៍​ដល់​ជាតិ និងពិភពលោក។ លើសពីនេះទៅទៀត ក៏ដើម្បីលើកកម្ពស់​ការ​ស្រាវជ្រាវ ការ​បង្កើត​ថ្មី ការ​​ជួយ​សង្គម អភិវឌ្ឍ​វិស័យ​អប់រំ ផ្សព្វផ្សាយ​សន្តិភាព និង​កាត់​បន្ថយ​ជម្លោះ​នៅ​លើ​ពិភពលោក​ផង​ដែរ។

ពាន​រង្វាន់​ណូបែល បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៩៥ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក Alfred Nobel ដែល​ជា​អ្នក​គីមីវិទ្យា និង​វិស្វករ​ជន​ជាតិ​ស៊ុយអែត។ ពាន​រង្វាន់ ​៥​ផ្នែក ត្រូវ​បាន​ប្រគល់​ជូន​​ដំបូង​ក្នុង​ឆ្នាំ​១៩០១ លើក​លែង​តែ​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​គេ​ក្នុង​ឆ្នាំ​១៩៦៨។ ពិធី​ប្រគល់​ពាន​រង្វាន់​ណូបែល​សន្តិភាព ត្រូវ​ប្រារព្ធ​ឡើង​នៅ​រាជធានី Oslo ប្រទេស​ន័រវែស ចំណែក​ឯ​ពាន​រង្វាន់ ៥​ផ្នែក​ទៀត ធ្វើ​ឡើង​នៅ​រាជធានី Stockholm ប្រទេស​ស៊ុយអែត។Alfred Nobel and the Legacy of the Nobel Prize

ដោយឡែកចំពោះការសម្រេច​ផ្ដល់​ជយលាភី​ពាន​រង្វាន់​ណូបែល​ទាំង​៦​នេះ ត្រូវបានបែងចែកជា ៤៖

  1. ជ័យលាភី​​ពាន​រង្វាន់​ណូបែល​រូបវិទ្យា ពាន​រង្វាន់​ណូបែល​គីមីវិទ្យា និង​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ រាជបណ្ឌិត​សភា​វិទ្យាសាស្ត្រ​ស៊ុយអែត
  2. ​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ សភា​ណូបែល​នៅ​វិទ្យាស្ថាន Karolinska នៃ​ប្រទេស​ស៊ុយអែត
  3. ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ បណ្ឌិត​សភា​ស៊ុយអែត
  4. ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្តិភាព ត្រូវ​សម្រេច​ដោយ គណៈកម្មការ​ណូបែល​ប្រទេស​ន័រវែស

ប្រភព: Wikipedia 

យន្តហោះមានល្បឿនលឿនជាងសំឡេងត្រូវបានគេឈប់ផលិត

0

បរទេស៖ យន្តហោះដែលមានល្បឿនលឿនជាងសំឡេង “Concorde” បានក្លាយជាទីចាប់អារម្មណ៍ និងមានភាពទាក់ទាញជាខ្លាំង កាលពីអតីតកាល ប៉ុន្តែគួរឱ្យស្ដាយដែលយន្តហោះនេះត្រូវបានគេឈប់ផលិតដោយសារតែហេតុផលមួយចំនួន។

យន្តហោះ “Concorde” ត្រូវបានគេដឹងថា​ បានហោះហើរជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៧៦ ឬរយៈពេល ៤៧ ឆ្នាំមុន ដោយក្រុមហ៊ុន British Airways ដែលបានបង្កើតឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពិភពអាកាសចរណ៍នាសម័យនោះ។

ដោយយន្តហោះនេះបានបើកផ្លូវសេវាកម្មដំបូងពី ទីក្រុងឡុងដ៍ ទៅ បារ៉ែន និងក្រុមហ៊ុនអាកាសចរណ៍ Air France ដោយមានជើងហោះហើរ ពីប៉ារីស ទៅ Rio de Janeiro។

ពិតណាស់ Concorde ត្រូវបានគេស្គាល់ថាជា Queen of the sky ដោយសារតែល្បឿន Supersonic ដែលបានបង្ហាញពីកំពូលល្បឿន ២,១៧៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងភាពប្រណិតដ៏ទាក់ទាញជាងយន្តហោះប្រភេទផ្សេងទៀត ដោយយន្តហោះនេះមានពណ៌ស រាងស្លីម ស្លាបរាងត្រីកោណ ក្បាលរាងស្រួចឡើងបន្តិច ហើយក្បាលម៉ាស៊ីនត្រូវបានគេដាក់តម្រូវទៅមុំទាប ដូច្នេះអ្នកបើកយន្តហោះអាចមើលឃើញស្ថានភាពអាកាសយានដ្ឋានបានយ៉ាងច្បាស់។

ប៉ុន្តែគួរឱ្យស្ដាយដែលយន្តហោះប្រភេទនេះត្រូវបានបាត់វត្តមានបន្ទាប់ពីរយៈពេល២០ឆ្នាំជាងមកនេះ។

តោះទៅមើលថាហេតុអ្វីបានជាយន្តហោះដែលមានបច្ចេកវិទ្យាទំនើបបំផុតនៅពេលនោះត្រូវបញ្ឈប់ការផលិត។

ពិតណាស់បន្ទាប់ពីប្រតិបត្តិការរយៈពេល ៤៧ ឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរបានសម្រេចចិត្តបញ្ឈប់ផលិត Concorde ក្នុងឆ្នាំ ២០០៣ ដោយសារតែហេតុផលផ្សេងៗ រួមទាំងថ្លៃថែទាំខ្ពស់ ការកំណត់សមត្ថភាពផ្ទុកអ្នកដំណើរមានត្រឹមតែ ១២៨ កៅអី ប៉ុណ្ណោះ ដែលធ្វើឱ្យមានការលក់សំបុត្រថ្លៃកាន់តែថ្លៃសម្រាប់យន្តហោះនេះ។

លើសពីនេះនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មានការវាយប្រហារដោយភេរវកម្មលើយន្តហោះប្រភេទ Concorde ដែលវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មអាកាសចរណ៍យ៉ាងខ្លាំងក្នុងឆ្នាំនោះ៕ ប្រភព៖ pptvhd36

 

 

 

 

 

 

 

 

 

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង អង្គការផ្កាយសមុទ្រ និងការិយាល័យមេធាវីអេណានិងសហការី

0

ភំ្នពេ៖ កាលពីថ្ងៃទី១៧​ ខែមករា កន្លងទៅនេះ អង្គការផ្កាយសមុទ្រ និង ការិយាល័យមេធាវីអេណា និងសហការី បាន​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា               ក្នុងគោលបំណងបន្តកិច្ចសហការ ដើម្បីគាំទ្រ​ដល់ការងាររបស់​ អង្គការផ្កាយសមុទ្រ តាមរយៈការ​ផ្តល់​សេវាកម្មប្រឹក្សាផ្នែកច្បាប់ និងពន្ធដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg73d8cqzgWDVT_SBRB4FFlVaPva-9bu-OMOMg_f9-BtF9SPt9kvJ8jZWevKzpaBhGNMOkP3rA2Zn4BxHfOWr_27_3NPfGMukaGQ5gXsvUW78ijkOHTU9YtVIjSYA-aCPOUoqpCbtwYS-WiMO405ZbkJOkOcAkpWxTKJ0RPP0U5h5PxwLgNG7qNDm5O/s1430/Picture1.jpg

គួរបញ្ជាក់ផងដែរថា ការិយាល័យមេធាវីអេណា និង​សហការី គឺជាការិយាល័យច្បាប់ឯករាជ្យមួយ ដែល​បានចុះបញ្ជីជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ ការិយាល័យច្បាប់នេះត្រូវបាន​បង្កើតឡើង ដោយមាន​បេសកកម្មដ៏រឹងមាំ ដែលធានាបានថា​សេវាកម្មនីមួយៗ ដែលផ្តល់ជូនដល់អតិថិជនគឺមានភាពពេញលេញ និង​ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ មានគុណភាពខ្ពស់ និង​​ប្រកបដោយវិជ្ជាជីវៈ​ ។ ដូច្នេះហើយបានជា ការិយាល័យមេធាវីអេណា និង​សហការី តែងតែ​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជនរបស់ខ្លួន​ទាំងក្នុង និងក្រៅប្រទេស ។ ដោយហេតុថា អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែទៅលើចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែក៏ទទួលបាននូវដំបូន្មានជាក់ស្តែងផងដែរ ដើម្បីឱ្យ​សមស្រប​ទៅនឹង​អាជីវកម្ម​របស់ពួកគេ ​។ បច្ចុប្បន្ននេះ ការិយាល័យមេធាវីអេណា និង​សហការី​ កំពុងតែអនុវត្តការងារផ្តោតលើផ្នែកពាណិជ្ជកម្ម និង​បញ្ហា​ទាំង​អស់ទាក់ទងនឹងសាជីវកម្ម ធនាគារ និងហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ កិច្ចសន្យាពាណិជ្ជកម្ម​ អាជ្ញាប័ណ្ណអាជីវកម្ម និងអភិបាលកិច្ចសាជីវកម្ម រួមជាមួយនឹងការអនុវត្តវិវាទពាណិជ្ជកម្ម និងផ្តោតលើវិវាទ​ទាក់ទង​នឹង​កិច្ចសន្យា​ពាណិជ្ជកម្ម រចនាសម្ព័ន្ធវិនិយោគអចលនទ្រព្យ ការស្ដារ​ប្រាក់​​​កម្ចី និងវិវាទការងាររវាងនិយោជក និង​និយោជិត​ជា​ដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVMjetUlZREfaPpusXMs2eNq82ci9Ct7JxjdZdhJFTTAAbu3xxCiqjKQ8YA2yIDEgPvUw7IdQXD_EEjZ2YH14jg-bNU-3I0XDQAlhY147HsP7ClRk-Uaffi33ImDwirrQjKcZ6BJqpc8mCKEMj51Xr0s17_vgK3NMDlEVKJ2UB9FHQqVSP0XCaXqAG/s1430/Picture2.jpg

ហើយថ្មីៗនេះដែរ ការិយាល័យមេធាវីអេណា និងសហការី បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា​ ជាមួយ​អង្គការផ្កាយសមុទ្រ​ ជាអង្គការក្រៅរដ្ឋាភិបាលដែលបានធ្វើការជាមួយនឹងវិស័យអប់រំ យុវជន និងកីឡា ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​កុមារក្រីក្រ ជួបការលំបាក និងក្រុមគ្រួសាររបស់ពួកគេក្នុងប្រទេសកម្ពុជា តាមរយៈវិស័យអប់រំ ការថែទាំសុខភាព និង​ការលេងកីឡា ចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។

ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយការិយាល័យមេធាវី​អេណា និង​សហការី  ស្ម័គ្រចិត្តជួយប្រឹក្សាយោបល់ផ្នែកច្បាប់ និងពន្ធដារជូនដល់ ង្គការ​ផ្កាយ​សមុទ្រ

នៅកំឡុងនៃការចុះហត្ថលេខានេះ អ្នកស្រី ជួបវិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្រ ក៏បានបង្ហាញពីសេចក្តី​រំភើបរីករាយ ដែលបានទទួលការគាំទ្រពី​ ការិយាល័យមេធាវីអេណា និងសហការី​​ និងបន្តកិច្ចសហការជាមួយនឹងការិយាល័យនេះ ដើម្បីគាំទ្រដល់ការងាររបស់ ​​អង្គការ​ផ្កាយ​សមុទ្រផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9npxiBEzim_FK9Bdz1FMpEfco3M1HU5XTj9R6oC7QeBHTWFzKNVZUqNHUnQ4BQphoW6GlbBkBLD2531u8DgmElfI4d5GkAoIC2kCW4VHBvTNA9dqXDjOoNRcLX_tRFQ7mnwFOwlo5_-S71R1AjfEOgMx6a--Xqui03d0cSkaHlo7PgFKkpAabAH6S/s1430/Picture3.jpg

ជាមួយគ្នានេះ លោកស្រីមេធាវី ​សុផាត ចាន់លក្ខិណា​ ជានាយកគ្រប់គ្រងនៃ ការិយាល័យមេធាវីអេណា និង សហការី​ ក៏បានមានប្រសាសន៍ក្នុងឱកាសបើកក្នុងពិធីចុះហត្ថលេខានេះថា “ការិយាល័យមេធាវីអេណានិងសហការី ពិតជា​មាន​មោទនភាពយ៉ាងខ្លាំង ដែលបាន​រួមចំណែកធ្វើការ​​ជាមួយ ​អង្គកាផ្កាយសមុទ្រ ក៏ដូចជាឧបត្ថម្ភគាំទ្រ​​ដល់កុមារ​ដែលរស់នៅ​តាមតំបន់​ក្រីក្រក្នុងទីក្រុង​​​ភ្នំពេញ​ឱ្យ​ទទួលបានការអប់រំ ដែល​​កុមារទាំងនោះ​​មាន​ភាព​ក្រីក្រ​ខ្លាំង មិនមានលទ្ធភាពបានរៀនសូត្រ ឬ​ត្រូវ​បង្ខំចិត្តបោះបង់​ការ​សិក្សា​ដោយ​កត្តា​ជីវភាព​ក្រខ្សត់ ។

នៅក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ កុមារក្រីក្រទាំងនោះ​ទទួល​​បាន​នូវចំណេះដឹង និងបំណិនជីវិតចាំបាច់ ដែលនឹង​​ជួយ​ពួកគេ​ឱ្យ​ធំធាត់​ទៅជា​មនុស្ស​ពេញវ័យ​ដែល​មានទេពកោសល្យ មានសមត្ថភាព និងជាធនធាន​ដ៏រឹងមាំ​សម្រាប់​​​ជួយ​អភិវឌ្ឍន៍​សង្គម​ជាតិ ។ ឆ្លៀតឱកាសនេះផងដែរ លោកស្រីក៏បានសំដែងការ​អបអរសាទរ​ចំពោះ អង្គការផ្កាយសមុទ្រ ដែល​បានសម្រេចនូវសមិទ្ធិផលដ៏គាប់ប្រសើរនៅក្នុងឆ្នាំចាស់កន្លង​ផុត​ទៅ​ផង​ដែរ​”​ ៕

ភ្នំមួយនៅតំបន់អារ៉ែង ប្រៀបបានជាឋានសួគ៌នៅលើផែនដី

0

ពយម្រេច​កង្កែប ជាគោលដៅទេសចរណ៍​ដ៏ពេញនិយម​ប្រចាំនៅតំបន់អារ៉ែង។ ពយម្រេច​កង្កែប ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយជាង ៤គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់។ ដើម្បីទៅកម្សាន្ត​នៅពយម្រេចកង្កែប អ្នកទេសចរត្រូវធ្វើដំណើរថ្មើជើងកាត់ព្រៃ ដែលមាន​ដើមឈើធំៗ និងជម្រាលភ្នំ ដោយចំណាយពេល ១ម៉ោង ៤០នាទី។ចំណុចពិសេស​ៗ ធ្វើ​ឲ្យ ពយម្រេចកង្កែប នៅតំបន់អារ៉ែង អន្ទងចិត្ត​អ្នកចូលចិត្ត​ដើរព្រៃ

ម្រេចកង្កែប ជាពយមួយនៃភ្នំម្រេចកង្កែប ដែលស្ថិតក្នុងភូមិសាស្រ្ដជួរភ្នំក្រវាញខាងត្បូង គ្របដណ្ដប់ដោយព្រៃទឹកភ្លៀង ដែលជាជម្រកនៃ​ពពួកសត្វព្រៃ និងជីវៈចម្រុះកម្រៗជាច្រើនប្រភេទ។

ភាគច្រើន អ្នកទេសចរ​ដែលមកដល់ទីនេះ គឺនិយមបោះតង់ ឬគេងអង្រឹងក្រោមដើមឈើ ដើម្បីទទួលយកបទពិសោធន៍ និងបរិយាកាសបែបថ្មី។ គួរបញ្ចាក់ផងដែរថា ដោយហេុតភូមិសាស្ត្ររៀងពិបាកទើបធ្វើអោយយើងឡើងទៅមិនដល់កំពូលភ្នំទេ នៅត្រឹមចង្កេះភ្នំ ដែលនៅចង្កេះភ្នំនោះគឺមានថ្មមួយដុំ ដែលយើងអាចបោះតង់គេងបាន ដែលហៅថាពយម្រេចកង្កែប។ភ្នំម្រេចកង្កែប ជាឋានសួគ៌នៅតំបន់អារ៉ែង - Khmer Breaking News
ចំណែកនៅរដូវវស្សាវិញ ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនាទឹកថ្លាក់មួយកន្លែងដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាននោះទេ៕

ហេតុអ្វីអាជីវកម្មនានាចូលចិត្តឱ្យធ្វើកាតសមាជិក និងកាតសន្សំពិន្ទុ ?

0

បច្ចុប្បន្ននេះ មិនថាយើងទិញទំនិញ ឬប្រើប្រាស់សេវាកម្មអ្វីក៏ដោយ សំណួរ១ក្នុងចំណោមសំណួរដែលតែងបានឮជាញឹកញាប់ពីបុគ្គលិកមុនពេលទូទាត់ប្រាក់គឺ ៖ «តើមានកាតសមាជិកឬនៅ ? តើមានកាតសន្សំពិន្ទុឬអត់?» បើយើងឆ្លើយថា «គ្មានទេ» យើងនឹងត្រូវបានគេបបួលឱ្យចុះឈ្មោះជាសមាជិក ដោយការចុះឈ្មោះជាសមាជិកគ្មានការចំណាយបន្ថែមឡើយ ។

យើងធ្លាប់សង្ស័យទេថា ហេតុអ្វីហាងលក់ទំនិញជាច្រើនចង់ឱ្យយើងចុះឈ្មោះជាសមាជិក ? ហើយហាងទំនិញទាំងនេះទទួលបានអ្វីពីយើង ?
នៅក្នុងអាជីវកម្ម «កាតសមាជិក និងកាតសន្សំពិន្ទុ » គឺជាផ្នែកមួយក្នុងយុទ្ធសាស្ត្រទាក់ទាញអតិថិជន ។ អតិថិជនមានកាតសមាជិក ក្រៅពីទាក់ទាញឱ្យអតិថិជនទិញទំនិញក្នុងថ្ងៃអនាគតនោះ សំខាន់នៅពេលយើងចូលមកជាសមាជិក ហាងទំនិញនឹងអាចប្រមូលទិន្នន័យផ្សេងៗដូចជា ទំនិញអ្វីដែលឈ្មោះ A ចូលចិត្តទិញជាប្រចាំ និងពេលវេលាណាដែលឈ្មោះ A ចូលមកប្រើប្រាស់សេវាកម្មក្នុងហាង ។ នៅពេលពួកគេទទួលបានទិន្នន័យអតិថជននៅក្នុងដៃហើយ ហាងយកទិន្នន័យទាំងនេះមកវិភាគដើម្បីជាប្រយោជន៍អាជីវកម្មបន្តនាថ្ងៃអនាគត ។Surprising places that do and don't take American Express - Which? News

យើងសង្កេតឃើញថា ហាងទំនិញ និងអាជីវកម្មជាច្រើនព្យាយាមបបួលអតិថិជនឱ្យចុះឈ្មោះចូលជាសមាជិក រហូតដល់ពេលខ្លះឃើញប្រូម៉ូសិនបញ្ចុះតម្លៃ ចែករបស់ ឬទទួលបានសិទ្ធិពិសេសអ្វីម្យ៉ាង នៅពេលចុះឈ្មោះជាសមាជិកលើកដំបូង ។ តើអាជីវកម្ម និងហាងទំនិញផ្សេងៗយកទិន្នន័យបានពីអតិថិជនទៅវិភាគ និងបង្កើនការលក់បានច្រើនតិចប៉ុនណា ?

១-ធ្វើទីផ្សារ ឬបង្កើនការផ្សព្វផ្សាយចំអតិថិជនគោលដៅ ៖
ការបញ្ជាទិញរបស់អតិថិជនធ្វើឱ្យក្រុមហ៊ុនដឹងថា អតិថិជនចូលចិត្តទំនិញអ្វី ហើយទំនិញអ្វីលក់ដាច់នៅពេលណា ។ ហេតុនេះ ការមានទិន្នន័យគ្រប់គ្រាន់នឹងជួយឱ្យក្រុមហ៊ុនអាចធ្វើទីផ្សារចំអតិថិជនគោលដៅ ។ បណ្តាហាងអាចយកទិន្នន័យនេះមកវិភាគដើម្បីយកទំនិញថ្មីៗជាតម្រូវការរបស់អតិថិជនផងដែរ ។ ឧទាហរណ៍ ក្រុមហ៊ុន Amazon បានប្រមូលទិន្នន័យពីអតិថិជនថា ពួកគេចាប់អារម្មណ៍ទំនិញប្រភេទណា បន្ទាប់មក ក្រុមហ៊ុនយកទិន្នន័យមកវិភាគថា អតិថិជនដែលចូលចិត្តទំនិញប្រភេទនេះ តើពួកគេទំនងចាប់អារម្មណ៍ទំនិញប្រភេទណាទៀត ដើម្បីក្រុមហ៊ុនអាចណែនាំទំនិញថ្មីដល់ពួកគេ ។

២-បង្កើតភាពស្មោះត្រង់ជាមួយម៉ាកទំនិញ ៖
ជាទូទៅ អ្នកកាន់កាតសមាជិក ឬកាតសន្សំពិន្ទុ ពួកគេតែងទទួលបានសិទ្ធិពិសេសដូចជា សិទ្ធិទទួលបានប្រូម៉ូសិនទិញទឹក២កែវ ថែមជូន១កែវ ឬទទួលទានគ្នា៤នាក់ គិតប្រាក់តែ៣នាក់ ជាដើម ។ ប្រូម៉ូសិន និងសិទ្ធិពិសេសនេះ ធ្វើឱ្យពួកគេមានអារម្មណ៍ថា ជាតម្លៃល្អឬចំណេញ និងចង់ត្រឡប់មកទិញ ឬប្រើសេវាកម្មម្តងទៀតជាមួយហាងទំនិញនេះ ច្រើនជាងហាងផ្សេងដែលពួកគេមិនមែនជាសមាជិក ។ យុទ្ធសាស្ត្រនេះចាត់ទុកថា បង្កើតភាពស្មោះត្រង់ជាមួយម៉ាកទំនិញ ។Best designer shopping outlets - including where to bag the biggest  discounts | The Irish Sun

៣-បន្ថែមបណ្តាញទៅកាន់អតិថិជន ៖
ទិន្នន័យផ្សេងៗរបស់អតិថិជនដែលក្រុមហ៊ុនប្រមូលបានពីការចុះឈ្មោះជាសមាជិកមាន អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីម៉ែល ឬ LINE ចាត់ទុកជាទិន្នន័យសំខាន់ដែលក្រុមហ៊ុនប្រើសម្រាប់ដាស់តឿន ឬជូនដំណឹងប្រូម៉ូសិនផ្សេងៗដល់អតិថិជនម្នាក់ៗដោយផ្ទាល់ ដូចជា ផ្ញើប្រូម៉ូសិនពិសេសរបស់សាខាទៅកាន់អតិថិជនតាម sms ។ ការបង្កើតបណ្តាញទៅកាន់អតិថិជនដោយផ្ទាល់បែបនេះ ជាវិធីមួយជំរុញការទិញទំនិញដូចគ្នា ។ ទោះយ៉ាងណា ប្រូម៉ូសិនទៅកាន់អតិថិជនដោយផ្ទាល់ញឹកញាប់ពេក ក៏អាចធ្វើឱ្យរំខានផងដែរ ។

៤-បន្ថែមឱកាសក្នុងការទិញម្តងទៀត ៖
ដូចយើងឃើញស្រាប់ ករណីហាងកាហ្វេ ឬស្ថានីយប្រេងឥន្ធនៈចូលចិត្តប្រើប្រាស់កាតសន្សំពិន្ទុ ដូចជា សន្សំបាន១០០ពិន្ទុ គេអាចទៅប្តូរយកទំនិញ សេវាកម្ម ឬទទួលបានការបញ្ចុះតម្លៃផ្សេងៗបាន ។ យុទ្ធសាស្ត្រនេះហើយជួយឱ្យអតិថិជនត្រឡប់មកទិញទំនិញ ឬប្រើសេវាកម្មម្តងទៀត ។ ដូច្នេះហើយទើបយើងឃើញអាជីវកម្មសម័យនេះ មិនថាតូចឬធំ ចូលចិត្តឱ្យយើងចុះឈ្មោះជាសមាជិករបស់ពួកគេ ៕

ប្រភព ៖ BrandCase

ប្រទេសតែមួយគត់ ដែលមានផ្ទៃក្រឡាធំជាងភពផ្លូតូ

0

រុស្ស៊ី គឺជា​ប្រទេស​មួយ​ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង មានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមានមនុស្សរស់នៅលើភពផែនដី។Russia

ប្រទេសនេះ​មានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦ និងទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅទ្វីបអឺរ៉ុប។What Is Pluto? | NASA

នៅក្នុងទំហំផ្ទៃក្រឡាដ៏ធំមហិមា បានធ្វើឱ្យរុស្សុីជាប្រទេសតែមួយគត់ ដែលមានទំហំធំជាងភពផ្លូតូ (Pluto) ថែមទៀត។ ភពផ្លូតូ (Pluto) មានផ្ទៃក្រឡា ១៦.៧គីឡូម៉ែត្រការ៉េ ដែលតូចជាងរុស្សុី ជាង១.៥លានគីឡូម៉ែត្រការ៉េឯណោះ។

ភពនេះ ធ្លាប់ជាភពតូចជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ ក៏ប៉ុន្តែវាត្រូវបានគេកាត់ចេញពីប្រព័ន្ធព្រះអាទិត្យវិញ ដោយសារតែវានៅឆ្ងាយ និងមិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់អ្នកវិទ្យាសាស្ត្រ ចាត់ទុកវាជាភព៕Pluto and the Solar System | IAU

ប្រភព៖ Business Insider

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់អំពីករណីជនស៉ីវិលស្លៀកឈុតខ្មៅ ចាប់នារីម្នាក់នៅខណ្ឌច្បារអំពៅ

0

ភ្នំពេញ៖ នាមុននេះបន្តិចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ដែលមានខ្លឹមសារទាំងស្រុងថា “ ថតជាប់ ជនស៊ីវិល ឈុតខ្មៅមួយក្រុម ធ្វើសកម្មភាពចាប់នារីម្នាក់ ញាត់ចូលរថយន្តយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ “ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_r6cOGhpY2w33WlWW_m8hs47P8q7nt-JONTmE26BGHkJuwWToB3qiIYJmpQqu1fF7BONXZxoeNz5ISdrqRO_cangkWL2qRUHL-MPbdMMO3l0nbJPM8ObUlq6ftE-rYB1g27x8F0JNwYSIIcBSxNNDxdeGA8scWO46wKpcKYZA_Wp01rB5GKJLYiPR/s960/photo_2023-01-23_13-22-14.jpg

ជាក់ស្តែងនៅវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណអគារមួយដែលមានឈ្មោះថា DB ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្បែរនឹងស្ថានីយប្រេង PTT មាននារីម្នាក់គាត់ស្រវឹងហើយគាត់ក៏ឈររង់ចាំមិត្តប្រុសរបស់គាត់មកយក ពេលនោះគាត់ក៏ដួលនៅនឹងកន្លែង ដោយឃើញហេតុការនេះសន្តិសុខនៅទីនោះ ក៏បានប្រាប់ឲ្យគាត់ចូលទៅអង្គុយចាំនៅខាងក្នុងវិញ តែគាត់មិនព្រម ពេលនោះសន្តិសុខក៏បានយកកៅអីឲ្យគាត់អង្គុយរង់ចាំមិត្តប្រុសរបស់គាត់មកយក ។ ពេលនោះក៏មានអ្នកនៅក្បែរថតរូប និងរាយការណ៍ទៅអ្នកការសែត ហើយមានអ្នកសារព័ត៌មានមកLive ដោយផ្សព្វផ្សាយព័ត៌មានខុសពីការពិត ស្របពេលខ្លួនមិនទាន់ដឹង និងទទួលបានព័ត៌មានពិតនៅឡើយ ឃើញដូច្នេះសន្តិសុខ ក៏បានលើកនារីនេះចូលមកអង្គុយសាឡុងខាងក្នុងវិញ ។ លុះដល់ម៉ោង ១១:៣០នាទី បុរសជាមិត្តប្រុសបានមកទទួលគាត់យកទៅផ្ទះវិញ ។

សូមអ្នកសារព័ត៌មានទាំងអស់ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វើការសួរនាំ ឬ ស្រាវជ្រាវឲ្យបានដឹងការពិតជាមុនសិន ចៀសវាងធ្វើឱ្យមានការយល់ប្រឡំ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គមផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ArBmr1Xv3__Hf4dpplgLPZmh9nhKPdmmWGGMVJ71SSBC-7X7qsVnrGWpWIy6EDk0jpYfOMPcB-4Zh1lnksTsmPoKSrzkSvFhoxBM-whKx6hX3PVM1_wDuImEHDDYxz0m1hLHP46BOQFI3T40PiYFxC3kGt2d_74rrOjLuRXhcNPaEWMrZcuQ95Q5/s1280/photo_2023-01-23_13-22-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2fXqNiHqv91HQ3BjZfwoIPt2UJb9rZy7lGmdsSyGeVW6toXXUXgqDtb2HeXUKh6VuWCtFrQ4NxD2Xh6KGiIwE03-ZOj2-02HuRw235FZbntElk-AXXPHLDirXPX-av-LNM1cUWtwkz5_ErYcLsCnnu57uqXYTcSDJ_PlTjPHbq_1afvOZpQ2oCT7u/s960/photo_2023-01-23_13-22-17.jpg