ណូបែល គឺជាពានរង្វាន់កិត្តិយសលំដាប់ខ្ពស់មួយរបស់ពិភពលោក ដែលត្រូវប្រគល់ជូនដល់បុគ្គលមានស្នាដៃជារៀងរាល់ឆ្នាំ។
ពានរង្វាន់នេះ ត្រូវបានបែងចែកជា៦គឺ ពានរង្វាន់ណូបែលរូបវិទ្យា ពានរង្វាន់ណូបែលគីមីវិទ្យា ពានរង្វាន់ណូបែលវេជ្ជសាស្ត្រ ពានរង្វាន់ណូបែលអក្សរសាស្ត្រ ពានរង្វាន់ណូបែលសេដ្ឋកិច្ច-វិទ្យាសាស្ត្រ និងពានរង្វាន់ណូបែលសន្តិភាព។

ពានរង្វាន់ទាំងអស់នេះ បង្កើតឡើងដើម្បីលើកទឹកចិត្តបុគ្គលទាំងឡាយដែលសម្រេចបានជោគជ័យយ៉ាងធំធេង ជាប្រយោជន៍ដល់ជាតិ និងពិភពលោក។ លើសពីនេះទៅទៀត ក៏ដើម្បីលើកកម្ពស់ការស្រាវជ្រាវ ការបង្កើតថ្មី ការជួយសង្គម អភិវឌ្ឍវិស័យអប់រំ ផ្សព្វផ្សាយសន្តិភាព និងកាត់បន្ថយជម្លោះនៅលើពិភពលោកផងដែរ។
ពានរង្វាន់ណូបែល បង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Alfred Nobel ដែលជាអ្នកគីមីវិទ្យា និងវិស្វករជនជាតិស៊ុយអែត។ ពានរង្វាន់ ៥ផ្នែក ត្រូវបានប្រគល់ជូនដំបូងក្នុងឆ្នាំ១៩០១ លើកលែងតែពានរង្វាន់ណូបែលសេដ្ឋកិច្ច-វិទ្យាសាស្ត្រ ដែលត្រូវបានបង្កើតឡើងក្រោយគេក្នុងឆ្នាំ១៩៦៨។ ពិធីប្រគល់ពានរង្វាន់ណូបែលសន្តិភាព ត្រូវប្រារព្ធឡើងនៅរាជធានី Oslo ប្រទេសន័រវែស ចំណែកឯពានរង្វាន់ ៥ផ្នែកទៀត ធ្វើឡើងនៅរាជធានី Stockholm ប្រទេសស៊ុយអែត។/images/DECEMBER/Alfred-Nobel-Main.jpg)
/images/DECEMBER/Alfred-Nobel-Main.jpg)
ដោយឡែកចំពោះការសម្រេចផ្ដល់ជយលាភីពានរង្វាន់ណូបែលទាំង៦នេះ ត្រូវបានបែងចែកជា ៤៖
- ជ័យលាភីពានរង្វាន់ណូបែលរូបវិទ្យា ពានរង្វាន់ណូបែលគីមីវិទ្យា និងពានរង្វាន់ណូបែលសេដ្ឋកិច្ច-វិទ្យាសាស្ត្រ ត្រូវសម្រេចផ្ដល់ដោយ រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែត
- ជ័យលាភីពានរង្វាន់ណូបែលវេជ្ជសាស្ត្រ ត្រូវសម្រេចផ្ដល់ដោយ សភាណូបែលនៅវិទ្យាស្ថាន Karolinska នៃប្រទេសស៊ុយអែត
- ជ័យលាភីពានរង្វាន់ណូបែលអក្សរសាស្ត្រ ត្រូវសម្រេចផ្ដល់ដោយ បណ្ឌិតសភាស៊ុយអែត
- ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ត្រូវសម្រេចដោយ គណៈកម្មការណូបែលប្រទេសន័រវែស
ប្រភព: Wikipedia