ភំ្នពេ៖ កាលពីថ្ងៃទី១៧​ ខែមករា កន្លងទៅនេះ អង្គការផ្កាយសមុទ្រ និង ការិយាល័យមេធាវីអេណា និងសហការី បាន​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា               ក្នុងគោលបំណងបន្តកិច្ចសហការ ដើម្បីគាំទ្រ​ដល់ការងាររបស់​ អង្គការផ្កាយសមុទ្រ តាមរយៈការ​ផ្តល់​សេវាកម្មប្រឹក្សាផ្នែកច្បាប់ និងពន្ធដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg73d8cqzgWDVT_SBRB4FFlVaPva-9bu-OMOMg_f9-BtF9SPt9kvJ8jZWevKzpaBhGNMOkP3rA2Zn4BxHfOWr_27_3NPfGMukaGQ5gXsvUW78ijkOHTU9YtVIjSYA-aCPOUoqpCbtwYS-WiMO405ZbkJOkOcAkpWxTKJ0RPP0U5h5PxwLgNG7qNDm5O/s1430/Picture1.jpg

គួរបញ្ជាក់ផងដែរថា ការិយាល័យមេធាវីអេណា និង​សហការី គឺជាការិយាល័យច្បាប់ឯករាជ្យមួយ ដែល​បានចុះបញ្ជីជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ ការិយាល័យច្បាប់នេះត្រូវបាន​បង្កើតឡើង ដោយមាន​បេសកកម្មដ៏រឹងមាំ ដែលធានាបានថា​សេវាកម្មនីមួយៗ ដែលផ្តល់ជូនដល់អតិថិជនគឺមានភាពពេញលេញ និង​ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ មានគុណភាពខ្ពស់ និង​​ប្រកបដោយវិជ្ជាជីវៈ​ ។ ដូច្នេះហើយបានជា ការិយាល័យមេធាវីអេណា និង​សហការី តែងតែ​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជនរបស់ខ្លួន​ទាំងក្នុង និងក្រៅប្រទេស ។ ដោយហេតុថា អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែទៅលើចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែក៏ទទួលបាននូវដំបូន្មានជាក់ស្តែងផងដែរ ដើម្បីឱ្យ​សមស្រប​ទៅនឹង​អាជីវកម្ម​របស់ពួកគេ ​។ បច្ចុប្បន្ននេះ ការិយាល័យមេធាវីអេណា និង​សហការី​ កំពុងតែអនុវត្តការងារផ្តោតលើផ្នែកពាណិជ្ជកម្ម និង​បញ្ហា​ទាំង​អស់ទាក់ទងនឹងសាជីវកម្ម ធនាគារ និងហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ កិច្ចសន្យាពាណិជ្ជកម្ម​ អាជ្ញាប័ណ្ណអាជីវកម្ម និងអភិបាលកិច្ចសាជីវកម្ម រួមជាមួយនឹងការអនុវត្តវិវាទពាណិជ្ជកម្ម និងផ្តោតលើវិវាទ​ទាក់ទង​នឹង​កិច្ចសន្យា​ពាណិជ្ជកម្ម រចនាសម្ព័ន្ធវិនិយោគអចលនទ្រព្យ ការស្ដារ​ប្រាក់​​​កម្ចី និងវិវាទការងាររវាងនិយោជក និង​និយោជិត​ជា​ដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVMjetUlZREfaPpusXMs2eNq82ci9Ct7JxjdZdhJFTTAAbu3xxCiqjKQ8YA2yIDEgPvUw7IdQXD_EEjZ2YH14jg-bNU-3I0XDQAlhY147HsP7ClRk-Uaffi33ImDwirrQjKcZ6BJqpc8mCKEMj51Xr0s17_vgK3NMDlEVKJ2UB9FHQqVSP0XCaXqAG/s1430/Picture2.jpg

ហើយថ្មីៗនេះដែរ ការិយាល័យមេធាវីអេណា និងសហការី បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា​ ជាមួយ​អង្គការផ្កាយសមុទ្រ​ ជាអង្គការក្រៅរដ្ឋាភិបាលដែលបានធ្វើការជាមួយនឹងវិស័យអប់រំ យុវជន និងកីឡា ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​កុមារក្រីក្រ ជួបការលំបាក និងក្រុមគ្រួសាររបស់ពួកគេក្នុងប្រទេសកម្ពុជា តាមរយៈវិស័យអប់រំ ការថែទាំសុខភាព និង​ការលេងកីឡា ចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។

ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយការិយាល័យមេធាវី​អេណា និង​សហការី  ស្ម័គ្រចិត្តជួយប្រឹក្សាយោបល់ផ្នែកច្បាប់ និងពន្ធដារជូនដល់ ង្គការ​ផ្កាយ​សមុទ្រ

នៅកំឡុងនៃការចុះហត្ថលេខានេះ អ្នកស្រី ជួបវិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្រ ក៏បានបង្ហាញពីសេចក្តី​រំភើបរីករាយ ដែលបានទទួលការគាំទ្រពី​ ការិយាល័យមេធាវីអេណា និងសហការី​​ និងបន្តកិច្ចសហការជាមួយនឹងការិយាល័យនេះ ដើម្បីគាំទ្រដល់ការងាររបស់ ​​អង្គការ​ផ្កាយ​សមុទ្រផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9npxiBEzim_FK9Bdz1FMpEfco3M1HU5XTj9R6oC7QeBHTWFzKNVZUqNHUnQ4BQphoW6GlbBkBLD2531u8DgmElfI4d5GkAoIC2kCW4VHBvTNA9dqXDjOoNRcLX_tRFQ7mnwFOwlo5_-S71R1AjfEOgMx6a--Xqui03d0cSkaHlo7PgFKkpAabAH6S/s1430/Picture3.jpg

ជាមួយគ្នានេះ លោកស្រីមេធាវី ​សុផាត ចាន់លក្ខិណា​ ជានាយកគ្រប់គ្រងនៃ ការិយាល័យមេធាវីអេណា និង សហការី​ ក៏បានមានប្រសាសន៍ក្នុងឱកាសបើកក្នុងពិធីចុះហត្ថលេខានេះថា “ការិយាល័យមេធាវីអេណានិងសហការី ពិតជា​មាន​មោទនភាពយ៉ាងខ្លាំង ដែលបាន​រួមចំណែកធ្វើការ​​ជាមួយ ​អង្គកាផ្កាយសមុទ្រ ក៏ដូចជាឧបត្ថម្ភគាំទ្រ​​ដល់កុមារ​ដែលរស់នៅ​តាមតំបន់​ក្រីក្រក្នុងទីក្រុង​​​ភ្នំពេញ​ឱ្យ​ទទួលបានការអប់រំ ដែល​​កុមារទាំងនោះ​​មាន​ភាព​ក្រីក្រ​ខ្លាំង មិនមានលទ្ធភាពបានរៀនសូត្រ ឬ​ត្រូវ​បង្ខំចិត្តបោះបង់​ការ​សិក្សា​ដោយ​កត្តា​ជីវភាព​ក្រខ្សត់ ។

នៅក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ កុមារក្រីក្រទាំងនោះ​ទទួល​​បាន​នូវចំណេះដឹង និងបំណិនជីវិតចាំបាច់ ដែលនឹង​​ជួយ​ពួកគេ​ឱ្យ​ធំធាត់​ទៅជា​មនុស្ស​ពេញវ័យ​ដែល​មានទេពកោសល្យ មានសមត្ថភាព និងជាធនធាន​ដ៏រឹងមាំ​សម្រាប់​​​ជួយ​អភិវឌ្ឍន៍​សង្គម​ជាតិ ។ ឆ្លៀតឱកាសនេះផងដែរ លោកស្រីក៏បានសំដែងការ​អបអរសាទរ​ចំពោះ អង្គការផ្កាយសមុទ្រ ដែល​បានសម្រេចនូវសមិទ្ធិផលដ៏គាប់ប្រសើរនៅក្នុងឆ្នាំចាស់កន្លង​ផុត​ទៅ​ផង​ដែរ​”​ ៕