បរទេស៖ យន្តហោះដែលមានល្បឿនលឿនជាងសំឡេង “Concorde” បានក្លាយជាទីចាប់អារម្មណ៍ និងមានភាពទាក់ទាញជាខ្លាំង កាលពីអតីតកាល ប៉ុន្តែគួរឱ្យស្ដាយដែលយន្តហោះនេះត្រូវបានគេឈប់ផលិតដោយសារតែហេតុផលមួយចំនួន។

យន្តហោះ “Concorde” ត្រូវបានគេដឹងថា​ បានហោះហើរជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៧៦ ឬរយៈពេល ៤៧ ឆ្នាំមុន ដោយក្រុមហ៊ុន British Airways ដែលបានបង្កើតឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពិភពអាកាសចរណ៍នាសម័យនោះ។

ដោយយន្តហោះនេះបានបើកផ្លូវសេវាកម្មដំបូងពី ទីក្រុងឡុងដ៍ ទៅ បារ៉ែន និងក្រុមហ៊ុនអាកាសចរណ៍ Air France ដោយមានជើងហោះហើរ ពីប៉ារីស ទៅ Rio de Janeiro។

ពិតណាស់ Concorde ត្រូវបានគេស្គាល់ថាជា Queen of the sky ដោយសារតែល្បឿន Supersonic ដែលបានបង្ហាញពីកំពូលល្បឿន ២,១៧៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងភាពប្រណិតដ៏ទាក់ទាញជាងយន្តហោះប្រភេទផ្សេងទៀត ដោយយន្តហោះនេះមានពណ៌ស រាងស្លីម ស្លាបរាងត្រីកោណ ក្បាលរាងស្រួចឡើងបន្តិច ហើយក្បាលម៉ាស៊ីនត្រូវបានគេដាក់តម្រូវទៅមុំទាប ដូច្នេះអ្នកបើកយន្តហោះអាចមើលឃើញស្ថានភាពអាកាសយានដ្ឋានបានយ៉ាងច្បាស់។

ប៉ុន្តែគួរឱ្យស្ដាយដែលយន្តហោះប្រភេទនេះត្រូវបានបាត់វត្តមានបន្ទាប់ពីរយៈពេល២០ឆ្នាំជាងមកនេះ។

តោះទៅមើលថាហេតុអ្វីបានជាយន្តហោះដែលមានបច្ចេកវិទ្យាទំនើបបំផុតនៅពេលនោះត្រូវបញ្ឈប់ការផលិត។

ពិតណាស់បន្ទាប់ពីប្រតិបត្តិការរយៈពេល ៤៧ ឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរបានសម្រេចចិត្តបញ្ឈប់ផលិត Concorde ក្នុងឆ្នាំ ២០០៣ ដោយសារតែហេតុផលផ្សេងៗ រួមទាំងថ្លៃថែទាំខ្ពស់ ការកំណត់សមត្ថភាពផ្ទុកអ្នកដំណើរមានត្រឹមតែ ១២៨ កៅអី ប៉ុណ្ណោះ ដែលធ្វើឱ្យមានការលក់សំបុត្រថ្លៃកាន់តែថ្លៃសម្រាប់យន្តហោះនេះ។

លើសពីនេះនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មានការវាយប្រហារដោយភេរវកម្មលើយន្តហោះប្រភេទ Concorde ដែលវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មអាកាសចរណ៍យ៉ាងខ្លាំងក្នុងឆ្នាំនោះ៕ ប្រភព៖ pptvhd36