Home Blog Page 1883

ចេញរូបរាងហើយ! មនុស្សយន្តដែលអាចស្រង់ក្លិនបាន ដំបូងគេលើលោក

0

អ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Tel Aviv បានសម្រេចនៅជោគជ័យ ក្នុងការផលិតមនុស្សយ្តដំបូងគេដែលអាចស្រង់ក្លិនបាន ដោយឱ្យឧបករណ៍ជីវសាស្ត្រ។

ភាពរសើបនៃឧបករណ៍ជីវសាស្រ្តរបស់ Robot (មនុស្សយន្ត) អាចមានលទ្ធភាពស្រង់ក្លិន ខ្ពស់ជាងឧបករណ៍អេឡិចត្រូនិចបច្ចុប្បន្នដល់ទៅ ១០០០០ដងឯណោះ។Scientists gave a robot a sense of smell with locust antennae and AI |  Engadget

មនុស្សយន្តនេះ ត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងអង់តែន ជាមួយនឹងប្រព័ន្ធអេឡិចត្តូនិច ហើយថែមទាំងមានឧបករណ៍សិប្បនិម្មិត សម្រាប់ជំនួយក្នុងវិភាគសញ្ញា ទៅលើវត្ថុអ្វីមួយ។

នៅក្នុងបង្កើតនេះ អ្នកវិទ្យាសាស្ត្ររំពឹងថា វានឹងមានប្រយោជន៍សម្រាប់ពេលអនាគត ដើម្បីជួយសម្រួលក្នុងការកំណត់អត្តសញ្ញាណគ្រឿងផ្ទុះ ឬគ្រឿងញៀនជាដើម៕Israeli robot fitted with locust antenna gains scent superpowers | The  Times of Israel

ពិភពលោកមើលឃើញថាអឺរ៉ុបជាប្រភពជួញដូរគ្រឿងញៀនដ៏ធំ និងកំពុងរីកដុះដាលដូចផ្សិត

0

បរទេស៖ អឺរ៉ុបរងការវាយប្រហារដោយរលកយក្សនៃគ្រឿងញៀនយ៉ាងខ្លាំង ជាពិសេសកូកាអ៊ីន ដោយក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីនបានដាក់អឺរ៉ុបជាមូលដ្ឋានចែកចាយ រហូតដល់កូកាអ៊ីនមានភាពងាយស្រួលរកដូចភីហ្សា។

កាលពីពេលថ្មីៗនេះទីភ្នាក់ងារប៉ូលីសអឺរ៉ុប (Europol) បានប៉ាន់ប្រមាណថាទីផ្សារកូកាអ៊ីនបច្ចុប្បន្ននៅអឺរ៉ុបមានចន្លោះពី ៧,៦ ពាន់លានអឺរ៉ូ ទៅ ១០,៥ ពាន់លានអឺរ៉ូ បានចរាចរនៅក្នុងទីក្រុងធំៗជាច្រើននៅអឺរ៉ុបនាពេលបច្ចុប្បន្ន។

ព្រោះថាអ្នកចង់ប្រើប្រាសដោយគ្រាន់តែចុចបញ្ជាទិញតាមកម្មវិធីផ្សេងៗ ដូចជា WhatsApp ឬ Signal នឹងមានការដឹកជញ្ជូនទៅកាន់ទ្វាររបស់លោកអ្នកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ វាមិនខុសពីការបញ្ជាទិញភីហ្សាទេ។

ជាមួយគ្នានោះបើយោងតាមមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការឃ្លាំមើលគ្រឿងញៀន និងការការពារគ្រឿងញៀន (EMCDDA) បាន​ឱ្យដឹងថាប្រជាជនអឺរ៉ុបប្រហែល ៣.៥ លាននាក់បានប្រើប្រាស់កូកាអ៊ីននៅឆ្នាំ ២០២១ ពោលគឺច្រើនជាង ៤ ដងក្នុងរយៈពេល ២០ ឆ្នាំកន្លងមក។

ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា អឺរ៉ុបកំពុងតែក្លាយជាទីផ្សារដ៏មានទ្រព្យធន និង រក ប្រាក់កម្រៃសម្រាប់ក្រុមជួញដូរគ្រឿងញៀនធំជាងគេរបស់ពិភពលោក។

យ៉ាងណាមិញការចរាចរក្នុងទីផ្សារនៅអឺរ៉ុបនេះ បានធ្វើឱ្យមានក្ដីកង្វល់ជាខ្លាំងសម្រាប់អាជ្ញាធរក្នុង តំបន់និមួយៗ ដែលពិបាកក្នុងការគ្រប់គ្រង ជាពិសេសវាក៏អាចបង្កឱ្យមានបញ្ហាសន្តិសុខ ​ពាក់ព័ន្ធនឹងអំពើពុករលួយ ការប្រើប្រាស់អំពើហឹង្សា រួមទាំងការចាប់ជំរិត ការធ្វើទារុណកម្ម និងការវាយដំ។

គួរបញ្ជាក់ផងដែរថា បើយោងតាមអង្គការសហប្រជាជាតិបានបង្ហាញថា ការហូរចូលនៃគ្រឿងញៀនដ៏សម្បើមនៅអឺរ៉ុប វាមានដើមកំណើតដំបូងនៅលើភ្នំខ្ពស់ក្នុងប្រទេសបូលីវី កូឡុំប៊ី និងប៉េរូ ជាកន្លែងដែលកូកាត្រូវបានដាំដុះ បើទោះបីជាក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ មន្ត្រីពាក់ព័ន្ធសហរដ្ឋអាមេរិក កូឡុំប៊ី បានវិនិយោគថវិកាដ៏ច្រើនក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនក៏ដោយ។ ប៉ុន្តែផ្ទុយទៅវិញ ដើមកូកាកាន់តែច្រើនត្រូវបានដាំ ជាមួយនឹងការកើនឡើង ១៤ ភាគរយនៅក្នុងការប្រមូលផលក្នុងឆ្នាំ ២០២១កន្លងទៅ ដែលឈានដល់កម្រិតខ្ពស់បំផុតគឺ ១,៤០០ តោន ៕ ប្រភព៖ Thairath

 

 

វៀតណាមសង្ឃឹមថានឹងអាចរកចំណូលខ្ទង់២០ពាន់លានដុល្លារពីការនាំឈើចេញ

0

ចំណូលនៃការនាំចេញឈើរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងខ្លាំង ដោយគ្រាន់តែឈើបន្ទះមានការនាំចេញក្នុងទំហំ១ពាន់លានដុល្លារឯណោះ។What waiting for Vietnamese wood exports?

ជាក់ស្តែង នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២២កន្លងទៅ ចំនួននៃការបញ្ជាទិញបានថយចុះជាខ្លាំង រហូតដល់ត្រីមាសទី១ឆ្នាំ២០២៣។ តែយ៉ាងណាវិញ អាជីកររំពឹងថា នៅត្រីមាសទី២ ឆ្នាំ២០២៣ ការបញ្ជាទិញពីក្រៅប្រទេស នឹងមានកំណើនខ្ពស់លើសការរំពឹងទុក្ខ។Vietnam's wood product export to France, Europe has good prospect |  Business | Vietnam+ (VietnamPlus)

បច្ចុប្បន្ន វៀតណាមគឺជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាប្រទេសនាំចេញឈើធំបំផុតនៅក្នុងពិភពលោក ហើយនៅឆ្នាំវៀតណាមរំពឹងថា ប្រាក់ចំណូលពីការនាំចេញឈើមិនក្រោម១ពាន់ដុល្លារនោះទេ៕

ហេតុអ្វីវិនិយោគិនបរទេសជ្រើសរើសមកវិនិយោគនៅវៀតណាម ?

0

ប្រទេសវៀតណាម ៖ ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើនដូចជា Foxconn, Sharp, Samsung បានផ្លាស់ប្តូរទីតាំងផលិតរបស់ខ្លួនចេញពីប្រទេសចិន មកកាន់ប្រទេសគោលដៅថ្មីមួយទៀត គឺវៀតណាម ។ ហេតុអ្វីបានជាក្រុមហ៊ុនទាំងនេះផ្លាស់ប្តូរទីតាំងការផលិតរបស់ខ្លួន ?

កាលពី២-៣ឆ្នាំមុន ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងការផលិតពីចិនមកកាន់វៀតណាម ហេតុផលសំខាន់ គឺដើម្បីចៀសវាងផលប៉ះពាល់ដូចជា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ។ ក្រុមហ៊ុនទាំងនេះរួមមាន ៖
– Foxconn ទទួលការដំឡើងផលិតផលឱ្យ Apple បានផ្លាស់ប្តូរទីតាំងផលិត iPad និង MacBook មកកាន់វៀតណាម
– Sharp ក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនី ក៏បានផ្លាស់ប្តូរការផលិតមកវៀតណាមដែរ
– Samsung ក្រុមហ៊ុនផលិតផលិតផលបច្ចេកវិទ្យា ដែលបច្ចុប្បន្នច្រើនជាង៥០%របស់ស្មាតហ្វូនទាំងអស់ មានទីតាំងការផលិតនៅវៀតណាម ។The 5 Largest Cities in Vietnam

វាឆ្លុះបញ្ចាំងឱ្យឃើញថា ការវិនិយោគដោយផ្ទាល់ពីបរទេស Foreign Direct Investment (FDI) ហូរចូលមកប្រទេសវៀតណាមបានរីកចម្រើនជាបន្តបន្ទាប់ ។ វៀតណាមមានគុណសម្បត្តិអ្វីខ្លះដែលគួរឱ្យចាប់អារម្មណ៍ ?

*វៀតណាមបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ៖
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជួយកាត់បន្ថយឧបសគ្គផ្នែកពាណិជ្ជកម្មដូចជា រឿងពន្ធ បង្កើនឱកាសពង្រីកទីផ្សារដែលមានស្រាប់ និងបង្កើនឱកាសចូលទៅកាន់ទីផ្សារថ្មី ។ វាអាចនាំចេញផលិតផលបានកាន់តែច្រើន និងនាំចូលផលិតផលក្នុងតម្លៃថោក ជាពិសេស វត្ថុធាតុដើមសម្រាប់ការផលិត ។

បច្ចុប្បន្ន តំបន់ពាណិជ្ជកម្មសេរីដែលវៀតណាមចូលជាសមាជិកមាន តំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA), កិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រឆ្លងប៉ាស៊ីហ្វិក (TPP) ជាដើម ។Biggest Cities In Vietnam - WorldAtlas

*ការមានប្រៀបផ្នែកកម្លាំងពលកម្ម ៖
ថ្លៃកម្លាំងពលកម្ម ជាកត្តាសំខាន់មួយដែលធ្វើឱ្យក្រុមហ៊ុនអន្តរជាតិជាច្រើនជ្រើសរើសផ្លាស់ទីតាំងផលិតពីចិនមកកាន់វៀតណាម ជាពិសេស ក្នុងវិស័យផលិតកម្មដែលមានកម្លាំងពលកម្មថោក ។ បច្ចុប្បន្ន ថ្លៃកម្លាំងពលកម្មនៅវៀតណាមស្មើប្រមាណ២០៥ដុល្លារអាមេរិកក្នុង១ខែ ខណៈចិនដែលធ្លាប់ជាប្រទេសមានប្រៀបរឿងថ្លៃកម្លាំងពលកម្មថោក បច្ចុប្បន្ន ស្មើប្រមាណ៤០០ដុល្លារអាមេរិកក្នុង១ខែ គឺថ្លៃជាងវៀតណាមដល់ទៅ២ដង ។

*ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ជាបន្តបន្ទាប់ ៖
បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។ កាលពីឆ្នាំ២០២១ វៀតណាមបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកប្រាក់ជាង១៤លានដុល្លារអាមេរិក ឬស្មើ៥%នៃ GDP ។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ រដ្ឋាភិបាលវៀតណាមបានត្រៀមប្រាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ។

*នយោបាយមានស្ថិរភាព ៖
វៀតណាមមានគណបក្សនយោបាយតែមួយ និងមានការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ។ ទោះបីជាវៀតណាមមានគណបក្សនយោបាយតែមួយ ប៉ុន្តែប្រទេសនេះមានប្រព័ន្ធសេដ្ឋកិច្ចសេរី ដែលជួយបង្កើតទំនុកចិត្តដល់វិនិយោគិនអន្តរជាតិចូលមកបណ្តាក់ទុន ៕ ប្រភព ៖ longtunman

ដំណឹងល្អ ស្រទាប់អូហ្សូនពិភពលោក នឹងងើបឡើងវិញ ក្នុងរយៈពេល ៤៣ ឆ្នាំខាងមុខ

0

បរទេស៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងដូច្នេះថា ស្រទាប់អូហ្សូនដែលការពារផែនដីនឹងងើបឡើងវិញយឺតៗបន្តិចម្តងៗ ដល់កម្រិតដែលរន្ធអូហ្សូននៅពីលើអង់តាក់ទិកនឹងបិទទាំងស្រុងក្នុងរយៈពេលប្រហែល ៤៣ ឆ្នាំខាងមុខនេះ។

នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយបានបង្ហាញ អំពីការវាយតម្លៃតាមបែបវិទ្យាសាស្ត្រនៃការថយចុះអូហ្សូន ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តង បានរកឃើញថា មានការងើបឡើងវិញនៃស្រទាប់អូហ្សូនបន្តិចម្តងៗគួរឱ្យកត់សម្គល់។

ការងើបឡើងវិញនេះបានកើតឡើង បន្ទាប់ពីប្រទេសទាំងអស់ជុំវិញពិភពលោកបានយល់ព្រមបញ្ឈប់ការផលិតសារធាតុគីមីដែលបំផ្លាញស្រទាប់អូហ្សូនក្នុងបរិយាកាសជាង ៣៥ ឆ្នាំមុន។

ទោះជាយ៉ាងណារបាយការណ៍ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៃសមាគមឧតុនិយមអាមេរិកនៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា ការងើបឡើងវិញនៃស្រទាប់អូហ្សូនគឺមានភាពយឺតយ៉ាវបន្តិច។

បន្ថែមពីនោះរបាយការណ៍ក៏បានបញ្ជាក់ថាស្រទាប់អូហ្សូនរបស់អង់តាក់ទិកដែលស្តើងខ្លាំង ហើយរន្ធ ដ៏ធំដែលបង្កើតជារៀងរាល់ឆ្នាំក្នុងបរិយាកាសនៅទីនោះ វានឹងមិនត្រូវបានស្ដារឡើងវិញពេញលេញទេរហូតដល់ឆ្នាំ ២០៦៦។

ជាមួយគ្នានោះគំរូអាកាសធាតុធម្មជាតិនៅអង់តាក់ទិកក៏ប៉ះពាល់ដល់កម្រិតរន្ធអូហ្សូនផងដែរ ជាពិសេសនៅរដូវស្លឹកឈើជ្រុះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ រន្ធអូហ្សូនបានរីកធំបន្តិចដោយសារហេតុផលនេះ ប៉ុន្តែនិន្នាការទាំងមូលគឺថារន្ធអូហ្សូននេះកំពុងងើបឡើងវិញជាមួយនឹងសកម្មភាពយឺតៗ។

យ៉ាងណាមិញ Inger Andersen នាយកកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ បានប្រាប់អះអាងថា ការងើបឡើងវិញនេះវានិងជួយសង្គ្រោះជីវិតមនុស្សប្រហែលពីរលាននាក់ក្នុងមួយឆ្នាំៗពីជំងឺមហារីកស្បែក ការខូចខាត់ដំណាំ ​និង ផ្នែកអេកូឡូស៊ី ដ៏អស្ចារ្យបំផុតមួយសម្រាប់មនុស្សជាតិ៕ ប្រភព៖ Sanook

 

ដោយសារសង្គ្រាមជាមួយរុស្ស៊ី ធ្វើឱ្យសេដ្ឋកិច្ចអ៊ុយក្រែនធ្លាក់ចុះខ្លាំង

0

ប្រទេសអ៊ុយក្រែន ៖ នៅឆ្នាំ២០២២ សេដ្ឋកិច្ចប្រទេសអ៊ុយក្រែនបានធ្លាក់ចុះខ្លាំងក្នុងរយៈពេល៣០ឆ្នាំ ដោយសារការជម្លោះជាមួយប្រទេសរុស្ស៊ី ។ អ៊ុយក្រែនបានសុំជំនួយពីបរទេសដើម្បីការពារពលរដ្ឋរបស់ខ្លួន មិនឱ្យជួបហេតុការណ៍កាន់តែអាក្រក់ជាងនេះ ។

តាមទិន្នន័យសេដ្ឋកិច្ចដំបូងដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP) កាលពីឆ្នាំ២០២២ បានថយចុះ៣០,៤% ។ អ្នកវិភាគសេដ្ឋកិច្ចនិយាយថា ហានិភ័យ និងភាពមិនប្រាកដប្រជាស្ថិតនៅលំដាប់ខ្ពស់ ជាពិសេស បើប្រទេសរុស្ស៊ីនៅតែវាយលុកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ។Ukraine economy to shrink by almost half this year, World Bank forecasts |  World Bank | The Guardian

លោកស្រី Yulia Swiridenko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនថ្លែងថា GDP បានធ្លាក់ចុះខ្លាំងបំផុតតាំងពីអ៊ុយក្រែនទទួលបានឯករាជ្យពីសហភាពសូវៀតនៅឆ្នាំ១៩៩១ ហើយលោកស្រីថា ការធ្លាក់ចុះនេះ គឺទាបជាងការរំពឹងទុកទៅទៀត ។

សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បណ្តាលឱ្យមនុស្សស្លាប់ច្រើន និងបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ។ ពលរដ្ឋអ៊ុយក្រែនជាច្រើនលាននាក់ត្រូវរត់ចេញពីផ្ទះសម្បែង ការបង្កបង្កើនផលត្រូវបានផ្អាក ហើយការចូលទៅកាន់កំពង់ផែសមុទ្រខ្មៅមានកំណត់ ដែលវាមានសារសំខាន់ដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជំរុញថវិកាការពារជាតិកាន់តែខ្ពស់ ។

សេដ្ឋកិច្ចអ៊ុយក្រែនបានពឹងផ្អែកទាំងស្រុងលើការនាំចេញ ប៉ុន្តែការនាំចេញរបស់ប្រទេសនេះធ្លាក់ចុះខ្លាំងតាំងពីមានជម្លោះជាមួយកងទ័ពរុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនបានបញ្ជាក់ក្នុងសប្តាហ៍នេះថា ការនាំចេញបានធ្លាក់ចុះ៣៥% បើធៀបនឹងឆ្នាំ២០២១ ។War Has Ukraine Facing an Economic Abyss

អ៊ុយក្រែនជាប្រទេសផលិត និងនាំចេញគ្រាប់ធញ្ញជាតិដ៏ធំក្នុងពិភពលោក ប៉ុន្តែការនាំចេញគ្រាប់ធញ្ញជាតិបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារសង្គ្រាម ហើយកំពង់ផែសមុទ្រជាច្រើនត្រូវបានរុស្ស៊ីរារាំង ប៉ុន្តែក៏បានបើកឱ្យមានការនាំចេញម្តងទៀតនៅឆ្នាំ២០២២ ។

ការជួយសង្គ្រោះពីបរទេសនៅតែមានសារៈសំខាន់ខ្លាំងចំពោះស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន ។ មន្ត្រីរដ្ឋាភិបាលថ្លែងថា អ៊ុយក្រែនបានទទួលប្រាក់ជំនួយ និងប្រាក់កម្ចីពីក្រៅប្រទេស ប្រមាណ៣១.០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ៕

ប្រភព ៖ TNN World

ឃាតករត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ខណៈស្រ្ដីដែលត្រូវបានឃាតករយកជីវិតនោះត្រូវជាភរិយាឧត្តមសេនីយ៍ត្រីមួយរូប

0

ភ្នំពេញ៖ ស្រី្តស្រស់ស្អាតម្នាក់ ត្រូវបានឃាតករចាក់សម្លាប់ អារ.ក ជាច្រើនកាំបិតរួចប្លន់យកប្រាក់ចំនួនប្រមាណ៦០ម៉ឺនដុល្លារ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅក្នុងកាសុីណូ ណាហ្គាវើលទី១ ក្នុងបន្ទប់ទឹក ជាន់ទី១។ ខណៈករណីឃាតកម្មដ៏ឃោរឃៅនេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ជនរងគ្រោះមានឈ្មោះ ឈ្មោះ​ អ៊ឹង ជូងហ្គេច មុខរបរកុងសុី (ទទួលបញ្ចាំ)​ ត្រូវជាភរិយាឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រោយភរិយារបស់លោក ត្រូវបានឃាតកចាក់សម្លាប់យ៉ាងព្រៃផ្សៃ ដើម្បីប្លន់យកលុយ និងគ្រឿងអលង្កាសរុបជាច្រើនម៉ឺនដុល្លារ។

នៅពេលនេះដែរកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌ កំពុងស្រាវជ្រាវតាមចាប់ជនល្មើស ដែលបានកំណត់អត្តសញ្ញាណរួចហើយដោយយើងមិនអាចបញ្ចេញមុខឃាតកបាននៅឡើយទេ ដោយសារសមត្ថកិច្ចកំពុងធ្វើការតាមចាប់ ៕

កោះមួយទំហំមិនស្មើប្រទេសកម្ពុជាផង តែបែរជាមានចំនួនមនុស្សច្រើនជាងកម្ពុជាដល់១០ដង

0

ថ្វីបើកោះនេះមានទំហំត្រឹមតែ ១២៨​ ២៩៧គីឡូម៉ែត្រការ៉េ តូចជាងកម្ពុជាទៅទៀតនោះ ក៏ប៉ុន្តែកោះជ្វា មានចំនួនប្រជាជនច្រើនជាងកម្ពុជាដល់ទៅ១០ដង។

កោះជ្វា គឺជាកោះមួយក្នុងចំណោមកោះ Greater Sunda ក្នុងប្រទេសឥណ្ឌូនេស៊ី។ វាមានព្រំប្រទល់ជាប់មហាសមុទ្រឥណ្ឌានៅខាងត្បូង និងសមុទ្រជ្វានៅខាងជើង។ ដោយមានប្រជាជនចំនួន១៥១.៦ លាននាក់ កោះជ្វាគឺជាកោះដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ដែលមានចំនួនប្រហែល ៥៦ភាគរយ នៃប្រជាជនឥណ្ឌូនេស៊ី។Backpacking Java Island - 11 Things You Need to Know - Daily Travel Pill

កោះនេះជា​ទីតាំង​កណ្ដាល​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​រដ្ឋធានី​ហ្សាការតា ក៏​ដូច​ជា​ទីក្រុង​សេដ្ឋកិច្ច និង​អរិយធម៌​ផ្សេងៗ​របស់​ឥណ្ឌូណេស៊ី សុទ្ធ​តែ​នៅ​ក្នុង​កោះ​នេះ​ទាំង​អស់។

មិនតែប៉ុណ្ណោះ កោះនេះក៏ជាមជ្ឈមណ្ឌលនៃចក្រភពហិណ្ឌូ-ពុទ្ធសាសនាដ៏មានឥទ្ធិពល ស៊ុលតង់អ៊ិស្លាម និងជាស្នូលនៃអាណានិគមហូឡង់បូព៌ា។ កោះជ្វាក៏ជាមជ្ឈមណ្ឌលនៃការតស៊ូទាមទារឯករាជ្យរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ និង១៩៤០ផងដែរ៕City of Heroes' - Surabaya, East Java, Indonesia | Wiki: Su… | FlickrSacred Mount Merapi Tour At The Java Island Of Indonesia - InditalesThe 10 Best Things To Do In Karimunjawa | The RTW Guys

អ្នកស្លា.ប់ដោយសារកូវីដជាច្រើន តែចិនបានហាមវេជ្ជបណ្ឌិតមិនឱ្យសរសេរពីមូលហេតុពិតក្នុងសំបុត្រម.រ.ណៈ.ភាពឡើយ

0

ប្រទេសចិន៖ មន្ទីរពេទ្យមួយចំនួនក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរបញ្ជាហាមឱ្យក្រុមគ្រូពេទ្យកំណត់អត្តសញ្ញាណពីមូលហេតុនៃការស្លាប់របស់អ្នកជំងឺថាបណ្តាលមកពីកូវីដ-១៩នោះឡើយ បើទោះបីជាការស្លាប់បណ្ដាលមកពីកូវីដយ៉ាងណាក៏ដោយ។

នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរាយការណ៍ឱ្យដឹងថា មន្ទីរពេទ្យមួយចំនួននៅក្នុងប្រទេសចិនបានបញ្ជាឱ្យគ្រូពេទ្យមិនត្រូវកំណត់អត្តសញ្ញាណមូលហេតុនៃការស្លាប់របស់អ្នកជំងឺថាបណ្តាលមកពីកូវីដ-១៩ឡើយ។

ទាក់ទងនឹងបញ្ហាខាងលើ គេបានរកឃើញថានៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យឯកជនជាច្រើន បានទទួលនូវ ក្នុងសេចក្តីជូនដំណឹង មានខ្លឹមសារថា៖ “សុំឱ្យគ្រូពេទ្យព្យាយាម កុំរាយបញ្ជីនៃមូលហេតុអំពីការស្លាប់របស់អ្នកជំងឺនៅលើសំបុត្រមរណៈថា ជាមូលហេតុនៃការស្លាប់ដែលបណ្តាលមកពីជំងឺផ្លូវ កូវីដ-១៩”។

លើសពីនេះសេចក្ដីប្រកាសបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ប្រសិនបើអ្នកជំងឺបានស្លាប់ដោយសារជំងឺកូវីដ ប៉ុន្តែអ្នកស្លាប់នោះ មានជំងឺផ្សេងក្នុងខ្លួន និងមានមុខសញ្ញានៃជំងឺដទៃ សុំឱ្យគ្រូពេទ្យសរសេររោគសញ្ញា ឬលក្ខខណ្ឌនោះជំនួសវិញ សម្រាប់ជាមូលហេតុចម្បងនៃការស្លាប់របស់ពួកគេ។

បើតាមសម្ដីរបស់ប្រធានផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យជាច្រើនក្នុងប្រទេសចិនបានលើឡើងថា គ្រូពេទ្យទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នអំពីការនិយាយ ឬរាយការណ៍ថានរណាម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។

ដោយឡែកបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យសាធារណៈក្នុងទីក្រុងសៀងហៃ ក៏បាននិយាយថា “នៅលើសំបុត្រមរណៈភាពភាគច្រើនរបស់អ្នកជំងឺ ជាធម្មតាពួកគេរាយបញ្ជីពីមូលហេតុចម្បងមួយនៃការស្លាប់ និងយកមូលហេតុតិចតួចមួយចំនួនរបស់អ្នកស្លាន ដើម្បីជំនួនពីការដាក់មូលហេតុពិតនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ជំនួសវិញ។ ហើយពួកគេគ្មានជម្រើសអ្វីក្រៅពីធ្វើតាមបញ្ជារបស់មន្ទីរពេទ្យ ដែលបានមកពីរដ្ឋាភិបាលនោះឡើយ។

ទន្ទឹមនឹងនោះ សម្រាប់សាច់ញាតិអ្នកស្លាប់វិញបានអះអាងថា ពួកគេជឿថាសាច់ញាតិរបស់ពួកគេបានស្លាប់ដោយសារកូវីដ-១៩ ប៉ុន្តែមិនមានការលើកឡើងអំពីជំងឺជំងឺកូវីដក្នុងសំបុត្រមរណៈទេ ទោះបីជាសាច់ញាតិនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានមេរោគកូវីដមុនពេលពួកគេទទួលមរណភាព ក៏ដោយ។

គួរថាបញ្ហានេះ បានកើតឡើងបន្ទាប់ពីប្រទេសចិនបានប្រកាសថាខ្លួនកំពុងបន្ធូរបន្ថយវិធានការណ៍ កូវីដ-១៩ និងបានបើកប្រទេស រួមទាំងបញ្ជាឱ្យផ្លាស់ប្តូរវិធីសាស្រ្តរាយការណ៍ចំនួនអ្នកឆ្លងកូវីដ-១៩ ចំណូលថ្មីពីមួយថ្ងៃទៅមួយខែ និងផ្លាស់ប្តូរវិធីសាស្រ្តរាប់ចំនួនអ្នកស្លាប់ មានតែអ្នកស្លាប់ដោយសារជំងឺរលាកសួតប៉ុណ្ណោះដែលត្រូវបានរាប់បញ្ចូល។

ខណៈលោក Jiao Yahui នៃគណៈកម្មាធិការសុខភាពជាតិនៃប្រទេសចិនបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ជិត៦០,០០០ នាក់ក្នុងរយៈពេល៣ខែនេះ ដោយមានតិចជាង ១០ ភាគរយនៃអ្នកស្លាប់បានមកពីជំងឺ កូវីដ-១៩  និង អ្នកជំងឺមួយចំនួនទៀតស្លាប់ដោយសារកត្តារួមផ្សំជាមួយនឹងជំងឺចម្បងផ្សេងៗដទៃទៀត៕ ប្រភព៖ pptvhd36

 

 

នាយក្រឹម ទូតសុឆន្ទៈឆ្នោតមហាសំណាងចុះចែករង្វាន់80លានរៀល

0

នាយក្រឹមទូតសុឆន្ទៈក្រុមហ៊ុនឆ្នោតមហាសំណាងបានចុះទៅប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ធំ80លានរៀល ប្រភេទឆ្នោតកោស សប្បាយកោស មានឈ្មោះ ម៉ៅ ធីម រស់នៅភូមិត្រពាំងរាំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ពេជ្រ ចិត្រា អគ្គនាយក្រុមហ៊ុនខ្មែរមហាសំណាង ឯ.ក បានមានប្រសាសន៍ថា” ឆ្នោតមហាសំណាង “ជាប្រតិបត្តិករឆ្នោតឈានមុខក្នុងរយៈពេល៦ឆ្នាំ” ហេីយថ្មីៗនេះក្រុមហ៊ុនបានទទួលបានអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត (២០២២ – ២០២៦) ចាប់តាំងពីបេីកដំណេីរការក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការងារជួយសង្គមនៅជាង ៣០០ កន្លែងក្នុង25រាជធានីខេត្តក្រុង និងស្ទើរតែគ្រប់ឃុំទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ ហើយត្រូវបានបិទខ្ទប់ ឆ្នោតមហាសំណាងបានចូលរួមចំណែកក្នុងការជួយគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូននូវសម្ភារៈចាំបាច់នានា ម្ហូបអាហារ ទឹកបរិសុទ្ធវីតាល់ មីជាតិ
ដល់ប្រជាជនដែលជាប់ក្នុងការបិទខ្ទប់ និងកម្លាំងដែលឈរជើងតាមទីតាំងដែលត្រូវបានបិទខ្ទប់។

លោកបានបន្ថែមថា” ការប្រគល់រង្វាន់ធំ80លានរៀលនៅពេលនេះគឺមិនមែនជារង្វាន់ធំលេីកទីមួយនោះទេ ជាក់ស្ដែងក្រុមហ៊ុនប្រគល់រង្វាន់ធំៗជាច្រេីននាពលកន្លងមក ហេីយខាងក្រោមនេះជាឈ្មោះអ្នកឈ្នះរង្វាន់ធំៗនាពេលថ្មីៗនេះ៖

1. ឈ្មោះ: ឈន ស្រីនី រស់នៅភូមិកក់អង្គុញ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺឈ្នះរង្វាន់: 20លានរៀល ប្រភេទឆ្នោតកោស: ឆុតណាស់

2. ឈ្មោះ: នីម ស្រីមុំ រស់នៅភូមិជីប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឈ្នះរង្វាន់: 40លានរៀល ប្រភេទឆ្នោតកោស: សន្លឹកមាស
3. ឈ្មោះ:និច រិនណា រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: សប្បាយកោស

4. ឈ្មោះ: ស៊ុន គីម រស់នៅភូមិតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: វើលខាប់

5. ឈ្មោះ: ភឹម ចាន់ រស់នៅភូមិពេជ្រសង្វា សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: ទាសំណាង

6. ឈ្មោះ: កែវ សុខឿន រស់នៅភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុឈ្នះរង្វាន់: 100លានរៀល
ប្រភេទឆ្នោតកោស: សន្លឹកមាស

7. ឈ្មោះ: ភាច ស៊ាងរស់នៅភូមិអង្គស្វាយទូ ឃុំជៃកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឈ្នះរង្វាន់: 40លានរៀល
ប្រភេទឆ្នោតកោស: ឃុំមាស

8. ឈ្មោះ: ឈីវ ឆង រស់នៅភូមិសៀម ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបងឈ្នះរង្វាន់: 8លានរៀល ប្រភេទឆ្នោតកោស: គោលុយ

9. ឈ្មោះ: ចន្ទ័ លីណាត រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់: 80លានរៀល
ប្រភេទឆ្នោតកោស: ទាសំណាង

10. ម៉ន ហែរ រស់នៅភូមិឃ្លៀច ឃុំរំចេក ស្រុកមេមុត ខេត្តត្បូងឃ្មុំ ឈ្នះរង្វាន់: 8,800,000រៀល ប្រភេទឆ្នោតកោស: ជ្រូកលុយ

សារជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំក្រុមហ៊ុនឆ្នោតមហាសំណាងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរតាមមូលដ្ធាន និងអាជ្ញាធរតាមបណ្ដារាជធានីខេត្តក្រុងដែលតែងតែគាំទ្រដល់ក្រុមឆ្នោតមហាសំណាង។

សំរាប់ពត៌មានបន្ថែមសូមទាក់ទង: 093 400 888 / 087 903 233