ប្រទេសចិន៖ មន្ទីរពេទ្យមួយចំនួនក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរបញ្ជាហាមឱ្យក្រុមគ្រូពេទ្យកំណត់អត្តសញ្ញាណពីមូលហេតុនៃការស្លាប់របស់អ្នកជំងឺថាបណ្តាលមកពីកូវីដ-១៩នោះឡើយ បើទោះបីជាការស្លាប់បណ្ដាលមកពីកូវីដយ៉ាងណាក៏ដោយ។

នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរាយការណ៍ឱ្យដឹងថា មន្ទីរពេទ្យមួយចំនួននៅក្នុងប្រទេសចិនបានបញ្ជាឱ្យគ្រូពេទ្យមិនត្រូវកំណត់អត្តសញ្ញាណមូលហេតុនៃការស្លាប់របស់អ្នកជំងឺថាបណ្តាលមកពីកូវីដ-១៩ឡើយ។

ទាក់ទងនឹងបញ្ហាខាងលើ គេបានរកឃើញថានៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យឯកជនជាច្រើន បានទទួលនូវ ក្នុងសេចក្តីជូនដំណឹង មានខ្លឹមសារថា៖ “សុំឱ្យគ្រូពេទ្យព្យាយាម កុំរាយបញ្ជីនៃមូលហេតុអំពីការស្លាប់របស់អ្នកជំងឺនៅលើសំបុត្រមរណៈថា ជាមូលហេតុនៃការស្លាប់ដែលបណ្តាលមកពីជំងឺផ្លូវ កូវីដ-១៩”។

លើសពីនេះសេចក្ដីប្រកាសបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ប្រសិនបើអ្នកជំងឺបានស្លាប់ដោយសារជំងឺកូវីដ ប៉ុន្តែអ្នកស្លាប់នោះ មានជំងឺផ្សេងក្នុងខ្លួន និងមានមុខសញ្ញានៃជំងឺដទៃ សុំឱ្យគ្រូពេទ្យសរសេររោគសញ្ញា ឬលក្ខខណ្ឌនោះជំនួសវិញ សម្រាប់ជាមូលហេតុចម្បងនៃការស្លាប់របស់ពួកគេ។

បើតាមសម្ដីរបស់ប្រធានផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យជាច្រើនក្នុងប្រទេសចិនបានលើឡើងថា គ្រូពេទ្យទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នអំពីការនិយាយ ឬរាយការណ៍ថានរណាម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។

ដោយឡែកបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យសាធារណៈក្នុងទីក្រុងសៀងហៃ ក៏បាននិយាយថា “នៅលើសំបុត្រមរណៈភាពភាគច្រើនរបស់អ្នកជំងឺ ជាធម្មតាពួកគេរាយបញ្ជីពីមូលហេតុចម្បងមួយនៃការស្លាប់ និងយកមូលហេតុតិចតួចមួយចំនួនរបស់អ្នកស្លាន ដើម្បីជំនួនពីការដាក់មូលហេតុពិតនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ជំនួសវិញ។ ហើយពួកគេគ្មានជម្រើសអ្វីក្រៅពីធ្វើតាមបញ្ជារបស់មន្ទីរពេទ្យ ដែលបានមកពីរដ្ឋាភិបាលនោះឡើយ។

ទន្ទឹមនឹងនោះ សម្រាប់សាច់ញាតិអ្នកស្លាប់វិញបានអះអាងថា ពួកគេជឿថាសាច់ញាតិរបស់ពួកគេបានស្លាប់ដោយសារកូវីដ-១៩ ប៉ុន្តែមិនមានការលើកឡើងអំពីជំងឺជំងឺកូវីដក្នុងសំបុត្រមរណៈទេ ទោះបីជាសាច់ញាតិនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានមេរោគកូវីដមុនពេលពួកគេទទួលមរណភាព ក៏ដោយ។

គួរថាបញ្ហានេះ បានកើតឡើងបន្ទាប់ពីប្រទេសចិនបានប្រកាសថាខ្លួនកំពុងបន្ធូរបន្ថយវិធានការណ៍ កូវីដ-១៩ និងបានបើកប្រទេស រួមទាំងបញ្ជាឱ្យផ្លាស់ប្តូរវិធីសាស្រ្តរាយការណ៍ចំនួនអ្នកឆ្លងកូវីដ-១៩ ចំណូលថ្មីពីមួយថ្ងៃទៅមួយខែ និងផ្លាស់ប្តូរវិធីសាស្រ្តរាប់ចំនួនអ្នកស្លាប់ មានតែអ្នកស្លាប់ដោយសារជំងឺរលាកសួតប៉ុណ្ណោះដែលត្រូវបានរាប់បញ្ចូល។

ខណៈលោក Jiao Yahui នៃគណៈកម្មាធិការសុខភាពជាតិនៃប្រទេសចិនបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ជិត៦០,០០០ នាក់ក្នុងរយៈពេល៣ខែនេះ ដោយមានតិចជាង ១០ ភាគរយនៃអ្នកស្លាប់បានមកពីជំងឺ កូវីដ-១៩  និង អ្នកជំងឺមួយចំនួនទៀតស្លាប់ដោយសារកត្តារួមផ្សំជាមួយនឹងជំងឺចម្បងផ្សេងៗដទៃទៀត៕ ប្រភព៖ pptvhd36