Home Blog Page 1884

យុទ្ធសាស្ត្រចូលក្នុងទីផ្សារចិនដំបូងរបស់ Starbucks គឺលក់តែ

0

ប្រទេសចិន ៖ យុទ្ធសាស្ត្រចូលទៅកាន់ទីផ្សារចិនដំបូងរបស់ Starbucks គឺការលក់តែ ។ បច្ចុប្បន្ន អ្នកណាមិនស្គាល់ Starbucks ។ Starbucks មានសាខាហាងកាហ្វេសរុប៣៦.០០០កន្លែងក្នុង៨០ប្រទេសទូទាំងពិភពលោក និងមានសាខាច្រើនបំផុតនៅអាមេរិក ស្មើ១៥.៨០០សាខា ។ តើដឹងទេថា ប្រទេសដែលមានសាខាច្រើនស្ថិតក្នុងលំដាប់ទី២ មិនមែនជាប្រទេសនៅទ្វីបអឺរ៉ុប ប៉ុន្តែបែរជាប្រទេសចិនទៅវិញ ខណៈ Starbucks មានសាខាក្នុងប្រទេសនេះចំនួន៦.០០០កន្លែង ។The remarkable rise of Starbucks in China - Institute of Hospitality

តើ Starbucks ប្រើយុទ្ធសាស្ត្រអ្វីខ្លះសម្រាប់ទាក់ទាញអតិថិជនចិន ?
កាលពីឆ្នាំ១៩៩៩ ជាពេលដែលរដ្ឋាភិបាលចិនបើកឱ្យក្រុមហ៊ុនអន្តរជាតិនានាចូលមកប្រកបអាជីវកម្មក្នុងប្រទេសខ្លួន ។ ពេលនោះ Starbucks ក៏បានចូលមកបើកសាខាដំបូងនៅទីក្រុងប៉េកាំង ដោយរួមទុនជាមួយ Beijing Mei Da coffee ជាក្រុមហ៊ុនចិននាំចូលគ្រាប់កាហ្វេពីបរទេស ។

រយៈពេលដំបូងនៃការបើកសាខានៅចិន ភេសជ្ជៈដែល Starbucks នាំចូលមកឱ្យអតិថិជន គឺតែ ដោយសារពលរដ្ឋចិនចូលចិត្តផឹកតែ និងជាផលិតផលប្រចាំជាតិផងដែរ ដោយចិនមានវប្បធម៌ផឹកទឹកតែជាង៤.០០០ឆ្នាំមកហើយ ។ ក្រៅពីតែ ក៏មានទំនិញផ្សេងទៀតដូចជា នំសែនព្រះខែ ដែលពលរដ្ឋចិនចូលចិត្តទទួលទានគូជាមួយទឹកតែ ។Starbucks Works With China To Do What Its Never Done Before In a Bid For  Mass Growth-And Power | Inc.com

ចំណែកបរិយាសក្នុងហាងវិញ តុបតែងឡើងខុសគ្នាពីប្រទេសផ្សេង ដោយមានតុទំហំធំសម្រាប់មនុស្សអង្គុយ៦-១០នាក់ ។ ការធ្វើបែបនេះ ព្រោះ Starbucks ចង់ឱ្យមានលក្ខណៈស្រដៀងគ្នាជាមួយហាងតែផ្សេងទៀតនៅចិន ។

ហាងរបស់ Starbucks ជាទីកន្លែងជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ រហូតដល់ពលរដ្ឋចិននិយាយថា Starbucks ប្រៀបដូចជាផ្ទះទី៣របស់ពួកគេ ក្រៅពីផ្ទះរស់នៅ និងកន្លែងធ្វើការ ។ បច្ចុប្បន្ន នៅប្រទេសចិន Starbucks មានសាខាច្រើនបំផុតលំដាប់លេខ២ គឺស្មើ៦.០០០កន្លែង ។ លើសពីនេះ Starbucks មានផែនការពង្រីកសាខាចំនួន៣.០០០កន្លែងបន្ថែមទៀតនៅត្រឹមឆ្នាំ២០២៥ ។

បើទោះជាកាហ្វេមិនទទួលបានការនិយមចូលចិត្តខ្លាំងប៉ុន្មាននៅប្រទេសចិន ក្នុងពេល Starbucks ចូលមកកាន់ទីនេះ ប៉ុន្តែដោយសារការស្វែងរកដៃគូល្អ សិក្សាពីវប្បធម៌ និងការរស់នៅរបស់ជនជាតិចិន ធ្វើឱ្យ Starbucks រកវិធីចូលទៅកាន់ទីផ្សារចិនបានជោគជ័យ ដូចជា យកតែទៅលក់ក្នុងពេលរកស៊ីដំបូង និងជ្រើសរើសទំនិញលក់ក្នុងហាងជាដើម ៕4 Branding Strategies Starbucks got right in China

ប្រភព ៖ Brand Case

ឈ្វេងយល់ឱ្យកាន់តែសុីជម្រៅ អំពី Metaverse! ហេតុអ្វីបានជាគេវិនិយោគទៅលើវា?

0

Metaverse គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយដែលបង្កើតឡើងតាមរយៈការររួមបញ្ចូលគ្នារវាងឧបករណ៍សំខាន់ពីរគឺ Virtual reality និង Augmented reality ដែលអនុញ្ញាត្តឲ្យអ្នកប្រើប្រាស់ទទួលបានអារម្មណ៍ប្រៀបដូចទៅនឹងបទពិសោធន៍ពិតៗ ដូចជាការជួបជុំមិត្តភក្តិ លេងហ្គេម ការចូលរួមប្រគុំតន្រ្តី ឬចូលរួមការប្រជុំដោយប្រើប្រាស់រូបតំណាង (Avatar) នៅក្នុងពិភពនិម្មិត។Metaverse: A universe in the making to supplant world as we know it | Daily Sabah

បន្ថែមលើនេះ អ្នកប្រើប្រាស់ក៏អាចធ្វើការទិញលក់ ឬវិនិយោគលើអចលនទ្រព្យឌីជីថលបានផងដែរ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៏គ្រប់បែបយ៉ាងដូចទៅនឹងជីវិតពិតៗ។

បច្ចេកវិទ្យា Metaverse ដែលមនុស្សភាគច្រើនដឹងឮតាមរយៈការប្រកាសរបស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់បណ្តាញសង្គមហ្វេសប៊ុក មិនមែនជាការបង្កើតថ្មីស្រឡាងនោះទេ។WTF Is the Metaverse? | PCMag

មានក្រុមហ៊ុនធំៗមួយចំនួនបាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យានេះរួចមកហើយ​ ដែលតួយ៉ាងមានដូចជាក្រុមហ៊ុនហ្គេមអនឡាញ Fortnite, Roblox, Minecraft និងក្រុមហ៊ុន Decentraland ដែលផ្ដល់ នូវការទិញ លក់ និងដោះដូរ ដី នៅលើ Metaverseសំរាប់អ្នកប្រើប្រាស់៕The Metaverse, Explained: Everything You Wanted to Know—But Didn't Ask – Robb ReportThe metaverse - a peep into the virtual world

ប្រភព: Academy Binance 

ពូទីន ស្នើឱ្យសភាអនុម័តច្បាប់ ដើម្បីដករុស្ស៊ីចេញពីសន្ធិសញ្ញាក្រុមប្រឹក្សាអឺរ៉ុប

0

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើឱ្យសភាអនុម័តច្បាប់មួយ ដើម្បីដកប្រទេសរុស្ស៊ីចេញពីកិច្ចព្រមព្រៀងចំនួន២១ ទាក់ទងនឹងក្រុមប្រឹក្សាអឺរ៉ុប ក្នុងពេលដែលមានភាពតានតឹងខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣​ បានប្រគល់ជូនប្រធានសភាតំណាងរាស្រ្ត លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) នូវសេចក្តីព្រាងច្បាប់មួយ ដើម្បីបញ្ចប់ការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញាក្រុមប្រឹក្សាអឺរ៉ុប (CoE) ដោយផ្អែកលើបទប្បញ្ញត្តិនៃច្បាប់សហព័ន្ធឆ្នាំ១៩៩៥ ។

យោងតាមច្បាប់នេះ សន្ធិសញ្ញាចំនួន២១ នឹងលែងអនុវត្តចំពោះប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១៦ ខែមីនា រួមទាំងអនុសញ្ញាស្តីពីការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងអនុសញ្ញាអឺរ៉ុបស្តីពីការបង្ក្រាបអំពើភេរវកម្ម។

គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ សមាជិក៤២ ក្នុងចំណោម៤៧ CoE បានបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ីដោយសារតែជម្លោះនៅអ៊ុយក្រែន។ រុស្ស៊ី​បាន​ថ្កោលទោស​ទង្វើ​នេះ ហើយ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី CoE នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២២។

សភាអ៊ឺរ៉ុបកាលពីចុងឆ្នាំមុនបានប្រកាសថារុស្ស៊ីជា “រដ្ឋឧបត្ថម្ភភេរវកម្ម” ដោយចោទប្រកាន់កងកម្លាំងរបស់ខ្លួនថា “ប្រព្រឹត្តអំពើឃោរឃៅ” នៅអ៊ុយក្រែន។ ដំណោះស្រាយនេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ៤៩៤ និង ៥៨ប្រឆាំង។

ទំនាក់ទំនង​រវាង​រុស្ស៊ី និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​កើនឡើង​បន្ទាប់ពី​ជម្លោះ​នៅ​អ៊ុយក្រែន។ អឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី និងបានជួយអ៊ុយក្រែនយ៉ាងសកម្មជាមួយនឹងការផ្ដល់អាវុធ ទោះបីជាមានការព្រមានពីទីក្រុងមូស្គូថា វានឹងធ្វើឱ្យជម្លោះកាន់តែកើនឡើងយ៉ាងណាក៏ដោយ ៕

ប្រធានាធិបតីវៀតណាមលាលែងពីដំណែង ដើម្បីទទួលខុសត្រូវចំពោះអំពើពុករលួយរបស់រដ្ឋមន្ត្រីក្រោមឱវាទ

0

ប្រទេសវៀតណាម៖ លោក Nguyen Xuan Phuc សម្រេចលាលែងពីតំណែងជាប្រធានាធិបតីវៀតណាម ចំពេលមានការស៊ើបអង្កេតផ្នែកវិន័យផ្ទៃក្នុងកាន់តែខ្លាំង នៃបក្សកុម្មុយនិស្ត ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីមួយចំនួន។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងហាណូយប្រទេសវៀតណាម ថាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គាម្សិលមិញនេះ អំពីកិច្ចប្រជុំថាខ្លួនបានសម្រេច “ព្យួរ” លោក Nguyen Xuan Phuc  អាយុ ៦៨ឆ្នាំ ពីមុខតំណែងនយោបាយទាំងអស់ រួមទាំងប្រធាន សមាជិកនៃគណៈកម្មាធិការមជ្ឈិម  សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ព្រមទាំងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខផងដែរ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការសម្រេចនេះ សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា លោក Nguyen Xuan Phuc “ត្រូវតែទទួលខុសត្រូវក្នុងនាមជាមេដឹកនាំនយោបាយ” សម្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន រួមមានទាំងរដ្ឋមន្ត្រីបច្ចុប្បន្ន និងអតីតកាល ដោយក្នុងនោះគេដឹងថាមានឧបនាយករដ្ឋមន្ត្រីពីររូប និង គណៈរដ្ឋមន្ត្រី បី រូប ដែលទើបតែត្រូវបានបណ្តេញចេញពីដំណែងកាលពីពេលថ្មីៗនេះ ក្រោមការផ្ដន្ទាទោសចំពោះការបំពានវិន័យគណបក្ស។

ជាមួយគ្នានោះ បន្ទាប់ពីគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីថ្លែងការណ៍”ព្យួរ” លោក Nguyen Xuan Phuc ពីមុខតំណែងរួចមក ស្រាប់តែមានសេចក្តីរាយការណ៍មកថា លោក Phuc ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ក៏បានធ្វើការដាក់ពាក្យលាលែងពីតំណែងទាំងអស់ ខណៈដែលលេខាធិការដ្ឋានបក្សកុម្មុយនិស្តវៀតណាមមិនមានប្រតិកម្ម និងចំណាត់ការណាមួយតាមផ្លូវការបន្ថែមទៀតនោះទេ។

ពិតណាស់ការលាលែងពីដំណែងមួយនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមនុស្សជាច្រើនមានចម្ងល់ថាតើនរណានឹងត្រូវតែងតាំងឲ្យកាន់តំណែងទាំងអស់ជំនួសលោក Nguyen Xuan Phuc វិញ?

គួររំលឹកផងដែរថា គណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម បានដាក់លិខិតទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ឈរនៅការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលេខាធិការដ្ឋានបក្សកុម្មុយនិស្តវៀតណាម នៅចុងខែធ្នូ អំពីការស៊ើបអង្កេតវិន័យដែលត្រូវបានស្នើឡើង ដល់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស ទាំងអតីតកាលនិងបច្ចុប្បន្ន ពីករណីទទួលសំណូក រៀបចំជើងហោះហើរជម្លៀសខ្លួនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ខ្លាំង។

ជាលទ្ធផលមន្ត្រីរដ្ឋាភិបាល និងពាណិជ្ជកររាប់រយនាក់ត្រូវបានចាប់ខ្លួន និងកាត់ទោស រួមមានទាំងនាយករដ្ឋមន្ត្រីពីររូប គឺលោក Vu Duc Dam និង Pham Binh Minh ត្រូវបានដកពីដំណែង បន្ទាប់ពីមានការរៀបចំនួនសមាជិកក្រុមប្រឹក្សាដើម្បីបោះឆ្នោតគាំទ្រការដកដំណែងនេះ ក្រោមបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយ៕ ប្រភព៖ Dailynewshttps

ហេតុអ្វីបានជាជនជាតិចិន ចូលចិត្តដាក់ផ្លែក្រូចសែនថ្ងៃចូលឆ្នាំ?

0

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​បុណ្យ​និ​ទា​ឃ​រដូវ ជា​បុណ្យ​មួយ​ដ៏​សំ​ខាន់​របស់​ជន​ជាតិ​ចិន​ឬ​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន។ មិន​ខុស​ពី​ប្រទេស​ដទៃ​ដែល​មាន​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ក៏​មាន​បង​ប្អូន​ដែល​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន​និង​តែង​ប្រារព្ធ​ធ្វើ​ពិធី​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ។Why Citrus Fruit Is Lucky for Lunar New Year | EatingWell

ដោយ​ឡែក នៅ​ក្នុង​ថ្ងៃ​សែន តើ​អ្នក​មាន​ដែល​កត់​សម្គាល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​គេ​សែន​ផ្លែ​ក្រូច​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន?

នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន រាល់​មុខ​ម្ហូប ផ្លែឈើ និង​គ្រឿង​តង្វាយ​ផ្សេងៗ​តែង​តំណាង​ឲ្យ​អត្ថ​ន័យ​ផ្សេងៗ​គ្នា​ទៅ​តាម​ជំនឿ​តៗ​គ្នា។ ជាក់​ស្តែ​ង ផ្លែ​ក្រូច​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ប្រ​ជា​ជន​ចិន​និង​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន​ជឿ​ថា​នាំ​លាភ​សំ​ណា​ង​ចូល​ក្នុង​គ្រួ​សារ។Your Guide To The Different Types Of Mandarin Oranges

មូល​ហេតុ​ដែល​គេ​ជឿ​ថា ផ្លែ​ក្រូច​នាំ​សំណាង​នោះ គឺ​ដោយ​សារ​ពាក្យ​ចិន​សម្រាប់​កុក​ងឺ kam មាន​ន័យ​ស្រ​ដៀង​ទៅ​នឹង​ពាក្យ “មាស”។ ហេតុ​ដូច្នេះ​ហើយ ប្រ​សិន​បើ​មាន​ផ្លែ​ក្រូច​នៅ​ផ្ទះ​របស់​អ្នក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន គេ​ជឿ​ថា​នឹង​នាំ​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ​ចូល​ពេញ​ផ្ទះ។

ម្យ៉ាង​វិញ​ទៀត នៅ​ពេល​គេ​ចែក​អាំង​ប៉ាវ គេ​តែង​ដា​ក់​ភ្ជាប់​ជា​មួយ​នឹង​ផ្លែ​ក្រូច​ខ្វិច​ដ៏​ធំ​មួយ​ដើ​ម្បី​នាំ​សំ​ណា​ង​និង​បង្កើន​ភាព​ផ្អែម​ល្ហែម។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​តាម​ផ្ទះ​នី​មួយៗ​តែង​តាំង​ជា​មួយ​នឹង​ផ្លែ​ក្រូច​និង​ជា​អំ​ណោយ​សម្រាប់​ដល់​បង​ប្អូន​ញាតិ​មិត្ត៕Why Mandarin Oranges Mean Luck in the New Year | MyRecipes

ប្រភព៖ My Recipes

រលកអំពើពុករលួយរបស់កូនចៅ បោកបក់លើប្រធានាធិបតីវៀតណាម ឲ្យអស់តំណែង

0

រដ្ឋធានីហាណូយ៖ ការប្រកាសលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នឹងធ្វើឲ្យប្រទេសអាស៊ានមួយនេះ មានការផ្លាស់ប្ដូរអំណាចកំពូលដ៏កម្របំផុតមួយ នៅក្នុងចំណោមមេដឹកនាំគ្រប់គ្រងអំណាចតាមលទ្ធិកុម្មុយនិស្ដ ជាមួយនឹងការលេចឮ អំពីពាក្យចចាមអារ៉ាម នៃការប្រព្រឹត្ដអំពើពុករលួយ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៨ ខែមករា ថា លោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) ប្រធានាធិបតីវៀតណាម បានប្រកាស ថា គាត់ នឹងចុះចេញពីតំណែងកំពូលនេះ។ ការប្រកាសរបស់គាត់ កំពុងតែធ្វើឲ្យមានការផ្លាស់ប្ដូរអំណាចដ៏ធំ នៅក្នុងចំណោមមេដឹកនាំប្រទេស គ្រប់គ្រងតាមបែបលទ្ធិកុម្មុយនិស្ដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbozzkUFE_fr-1ovp4Ew9k0-zjSjQo7A63nAN_zizlzIZ1TLSjqV_mXsPw1otTlEaqIadJNOjrm47unVjHNvbIxEwpH550fUbAMBmph3ovWhkTpUetERHAv2zYv6mxOKtXV0j2w-yNpb9hdKWqguoT4PYepDmiqWTrQB1KgExLS1MuIJbNEuG2Nw9Z/s1000/photo_2023-01-18_10-45-42.jpg

ការចាកចេញពីតំណែងរបស់លោកប្រធានាធិបតី បានលេចចេញ ជាពាក្យចចាមអារ៉ាមរាលដាលយ៉ាងខ្លាំង ក្រោយពេលឧបនាយករដ្ឋមន្រ្ដីចំនួន២រូប ស្ថិតក្រោមអំណាចរបស់គាត់ បានបណ្ដេញចេញពីតំណែង។ ព័ត៌មាន ស្ដីអំពីការលាលែងតំណែងរបស់លោក ង្វៀន សួនហ៊្វុក បានកើតឡើង នៅក្នុងអំឡុងពេល មានយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ដឹកនាំដោយក្រុមមេដឹកនាំប្រកាន់ភាពរឹងរូសខ្លាំង។ ជាមួយគ្នានេះដែរ សមាជិកបក្សកុម្មុយនិស្ដ មានចំនួនរាប់រយនាក់ កំពុងតែស្ថិតក្រោមការស៊ើបអង្កេត។

ដោយឡែក ការលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក ក៏តម្រូវឲ្យមានការយល់ព្រម ពីសភាជាតិរបស់ប្រទេសកុម្មុនិស្ដអាស៊ានមួយនេះផងដែរ។ រដ្ឋសភាជាតិវៀតណាម នឹងរៀបចំការបោះឆ្នោតវិសាមញ្ញ នៅថ្ងៃពុធ ហើយគេរំពឹង ថា ការសម្រេចចិត្តចាកចេញពីអំណាចរបស់លោកប្រធានាធិបតី នឹងក្លាយជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj23BdrmLFdqXrM_y6oUqjkJzqVkZTEJvQ7qHUmbRtt2KY5Xf2OkJaUEPUavaDxtaHX3-vZHxmo-o8hUblvocTJEGjXQZO1g5EKWLcL6UBSi4xMkPqT1y4neSOp-QKWwddT8YROEgmRJZZ1vd4V_EcYhdAnFX1fRmDZDEixH7aczBHIgKziODNykcvn/s512/photo_2023-01-18_10-45-43%20(2).jpg

ទីភ្នាក់ងារសារព័ត៌មានផ្លូវវការរបស់វៀតណាម បានអះអាង ថា លោកប្រធានាធិបតី ង្វៀន សួនហ៊្វុក នឹងលាលែងពីតំណែង ក្រោយពេលមានការរំពឹងទុក អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ ថា គាត់នឹងចាកចេញពីមុខតំណែងកំពូល នៅក្នុងប្រទេសវៀតណាម។

គណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមអនុញ្ញាតឱ្យប្រធានាធិបតី លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) លាលែងពីតំណែងរបស់គាត់ទាំងអស់ រួមទាំងសមាជិក នៃការិយាល័យនយោបាយ ក៏ដូចជា តំណែងនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្ស ស្របតាមសំណើផ្ទាល់ខ្លួនរបស់គាត់។

ស្របគ្នានេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយការកោះប្រជុំវិសាមញ្ញ ថា នៅក្នុងឋានៈជាប្រធានាធិបតី លោក ង្វៀន សួនហ៊្វុក បានបណ្ដែតបណ្តោយ ដល់ក្រុមមន្រ្តីរដ្ឋាភិបាលមួយចំនួន ដោយរួមទាំងឧបនាយករដ្ឋមន្រ្តី ចំនួន២នាក់ និង រដ្ឋមន្រ្តី ចំនួន២រូប ប្រព្រឹត្តទង្វើខុសឆ្គងជាច្រើន នាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPlzfjoLcIIuM2mYNYJCLXprvDV8e_d01GNI-6b157Nt6wvaUW5JGCy6oP9AhmrIC_ooXnZU0Goy3Cfj6S0bKnwGkiJg5aqJVqEWFJr7lVhgI0m9MBr5uw004DBbT0UCgbem6GxG2dugt3Q4U2XkdOQfffXYl5vTCwAFBPQ6pfh5n7iPlAvE9aIqEu/s1000/photo_2023-01-18_10-45-43.jpg

សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែម ថា វៀតណាម បានបណ្ដេញឧបនាយករដ្ឋមន្រ្តី ចំនួន២នាក់ ចេញពីតំណែង ហើយរដ្ឋមន្រ្តី ចំនួន២នាក់ និង ក្រុមមន្រ្តីមួយចំនួនទៀត កំពុងតែប្រឈមនឹងការចោទប្រកាន់ តាមផ្លូវច្បាប់។ ដោយសារតែសកម្មភាពរបស់ក្រុមមន្រ្ដីក្រោមឱវាទរបស់ខ្លួនប្រព្រឹត្ដខុសឆ្គង ទើបជំរុញឲ្យលោក ង្វៀន សួនហ៊្វុក ដឹងច្បាស់ អំពីការទទួលខុសត្រូវរបស់ខ្លួន ហើយបានសម្រេចចិត្ត ដាក់ពាក្យលាលែង ពីតំណែងទាំងអស់ ដើម្បីចូលនិវត្ដន៍ បញ្ចប់ជីវិតនយោបាយ។

លោក ង្វៀន សួនហ៊្វុក វ័យ៦៩ឆ្នាំ ធ្លាប់ធ្វើជាសមាជិក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត សមាជិកការិយាល័យនយោបាយ និង សមាជិករដ្ឋសភាជាច្រើនអាណត្តិ។ ចន្លោះពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ គាត់ បានធ្វើជាប្រធានគណៈកម្មាធិការប្រជាជន ប្រចាំខេត្តក្វាងណាំ (Quang Nam)។ លុះមកដល់ឆ្នាំ២០០៦ វៀតណាម បានតែងតាំងលោក ង្វៀន សួនហ៊្វុក ធ្វើជាប្រធានការិយាល័យរដ្ឋាភិបាល ហើយបានក្លាយជាឧបនាយករដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០១១ មុនពេលគាត់បានក្លាយជានាយករដ្ឋមន្រ្តី នៅឆ្នាំ២០១៦ ហើយបានបន្ដឡើងកាន់តំណែងកំពូលជាចុងក្រោយរបស់គាត់ ក្រោយការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីវៀតណាម នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២១៕

រុស្ស៉ី បញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី ទៅកាន់តំបន់អាក់ទិក

0

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ថា នាវាមុជទឹកបំពាក់ដោយមីស៊ីលផ្លោងដើរដោយថាមពលនុយក្លេអ៊ែរដ៏ថ្មីបំផុតរបស់កងទ័ពជើងទឹករុស្ស៊ី កំពុងធ្វើដំណើរទៅកាន់មូលដ្ឋានបណ្តោះអាសន្ន សម្រាប់កងនាវាចរភាគខាងជើងនៅតំបន់អាក់ទិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ដោយដកស្រង់ប្រភពមន្រ្តីការពារជាតិរុស្ស៉ី ទីភ្នាក់ងារសារព័ត៌មាន តាស (TASS) បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ថ្មីៗនេះនាវាមុជទឹកឈ្មោះ ជេនឺរ៉ាលីសស៉ីម៉ូ ស៊ូវ៉ូរ៉ូវ (Generalissimo Suvorov) បានចាកចេញពីទីក្រុងកំពង់ផែរុស្ស៉ីសឺវ៉េរ៉ូដវីនស្ក៍ (Severodvinsk) ជាទីតាំងផលិតកប៉ាល់សេវម៉ាស់ (Sevmash) ឆ្ពោះទៅកាន់មូលដ្ឋានបណ្តោះអាសន្ននៃកងនាវាចរភាគខាងជើង។

នាវាមុជទឹកយុទ្ធសាស្ត្រនេះត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅឲ្យទៅក្នុងកងទ័ពជើងទឹករុស្ស៊ីកាលពីចុងឆ្នាំ២០២២ ដោយលោក វ្ល៉ាឌីមៀ ពូទីន។ គេរំពឹងថាវានឹងចូលរួមបង្កើនសមត្ថភាព និងជំរុញកងកម្លាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី ហើយនឹងត្រូវផ្លាស់ទៅមូលដ្ឋាននាវាមុជទឹករីបាឈី (Rybachiy) នៅលើតំបន់កាំឆាកា (Kamchatka) នារដូវក្តៅខាងមុខ។

គួរបញ្ជាក់ថា Generalissimo Suvorov គឺជានាវាទី៦នៃនាវាមុជទឹកប្រភេទ Boei-class របស់រុស្ស៊ីដែលមានរូបរាងតូចជាងមុន និងអាចបំបាំងកាយបាន។ នាវាមុជទឹកប្រភេទនេះកំពុងជំនួសឲ្យនាវាមុជទឹកបំពាក់មីស៊ីលផ្លោងជំនាន់មុនរបស់ខ្លួន។ វាអាចផ្ទុកមីស៉ីលប៊ូឡាវ៉ា Bulava រហូតដល់១៦គ្រាប់ ដែលនីមួយៗមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងមួយ៕

ត្រឹមមួយឆ្នាំ! រោងចក្រ Samsung នៅវៀតណាម នាំចេញផលិតផលបានក្នុងទំហំទឹកប្រាក់ ៦៥ពាន់លានដុល្លារ

0

សារព័ត៌មានវៀតណាមផ្សាយថា ក្រុមហ៊ុន សាមសុង (Samsung)នៅវៀតណាមនាំចេញផលិតផល របស់ ខ្លួនមានតម្លៃ ៦៥ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

តួលេខនេះត្រូវបានប្រកាសឱ្យដឹងនៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញ ខាយ(Le Minh Khai) និង លោក ផាក ហា ឃ្យូ (Park Hark Kyu) ប្រធានក្រុមហ៊ុន Samsung Electronics កាលពីសប្ដាហ៍មុន។ទោះជា យ៉ាង ណាទំហំនៃការនាំចេញនេះធ្លាក់ចុះប្រមាណ ០,៨ភាគរយបើ ធៀប នឹងឆ្នាំ២០២១។

អាជ្ញាធរវៀតណាមអះអាងថា ការនាំចេញរបស់ក្រុមហ៊ុន សាមសុងមានទំហំជិត៩ភាគរយ នៃទំហំពាណិជ្ជកម្ម សរុប របស់ប្រទេសវៀតណាមដែលមានចំនួនសរុប៧០០ ពាន់លាន ដុល្លារ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកឡេ មិញ ខាយ បាន លើកឡើងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យា របស់ក្រុមហ៊ុនសាមសុង នៅទីក្រុងហាណូយ ជាមជ្ឈមណ្ឌលធំបំផុតរបស់ក្រុមហ៊ុន សាមសុងទាំង អស់ នៅអាស៊ីអាគ្នេយ៍។

ប្រធានក្រុមហ៊ុនសាមសុង លោក Park Hark Kyu លើក ឡើងថា លោកបានធ្វើដំណើរមកប្រទេសវៀតណាមជាង ២០ ដងដើម្បីស្វែងរកឱកាសវិនិយោគ។លោកPark បន្ថែមថា៖« រាល់ពេលដែលខ្ញុំក្រឡេកមើលទៅក្រោយ(១០ឆ្នាំមុន) ខ្ញុំ គិតថាការវិនិយោគបង្កើតរោងចក្រនៅវៀតណាមផ្ដើមពីខេត្ត Thai Nguyen គឺជាជម្រើសដ៏ឈ្លាសវៃ» ។

លោកអះអាងសំដៅទៅលើតំបន់ភាគខាងជើងដែលសាមសុង ដាក់រោងចក្រផលិតស្មាតហ្វូននៅទីនោះ។ ក្រុមហ៊ុនសាមសុង បានវិនិយោគជាទឹកប្រាក់ប្រមាណ ជាង១៨ពាន់លានដុល្លារក្នុងប្រទេសវៀតណាមរួចមក។ក្រុមហ៊ុននេះ គ្រោងនឹងបង្កើនទុនវិនិយោគបន្ថែមឱ្យ ដល់ ២០ពាន់លានដុល្លារនៅពេលអនាគត៕Samsung to expand northern Vietnam plant - VnExpress International

ប្រភព៖ VN Express

ក្មេងស្រីទើបតែអាយុ៥ឆ្នាំក្លាយជាអ្នកឡើងភ្នំ ដ៏ខ្ពស់ជាងគេនៅស្កុតឡែនជាលើកដំបូង

0

បរទេស៖ ក្លាយជាបុគ្គលដែលក្មេងជាងគេ ដែលមានអាយុទើបតែ ៥ ឆ្នាំបានយកឈ្នះការឡើងកំពូលភ្នំខ្ពស់ៗចំនួន ៣ ក្នុងប្រទេសស្កុតឡែន ត្រឹមរយៈពេលតិចជាង ៤៨ ម៉ោង។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន The Sun បានរាយការណ៍អំពី រឿងដ៏អស្ចារ្យមួយរបស់ក្មេងស្រីជនជាតិវែល Serene Isla Price  នាងមានអាយុទើបតែ ៥ ឆ្នាំ ប៉ុន្តែបានក្លាយជាអ្នកឡើងភ្នំដ៏ក្មេងបំផុតដើម្បីយកឈ្នះកំពូលភ្នំទាំង ៣ នៅ ចក្រភពអង់គ្លេស ក្នុងរយៈពេលតិចជាង ៤៨ ម៉ោង ហើយថែមទាំងជាអ្នកស្ម័គ្រចិត្តជួយអ្នកឡើងភ្នំ ដែលរងការប៉ះទង្គិចផ្សេងៗ

ការទទួលបានភាពជោគជ័យនេះត្រូវបានទទួលការកោតសរសើរចំពោះភាពក្លាហាន និងជំនាញមិនគួរឱ្យជឿរបស់ក្មេងស្រីដ៏តូចម្នាក់នេះ។

ជាមួយគ្នានោះរបាយការណ៍បញ្ជាក់ថា Serene Isla Price  រួមជាមួយនឹងឪពុករបស់នាងគឺលោក Glyn បានឡើងដល់កម្ពស់នៃកំពូលទាំងបីនៃភ្នំ Mount Ben Nevis ដែលជាភ្នំខ្ពស់បំផុតរបស់ប្រទេសស្កុតឡែន ក្នុងកម្ពស់រហូតទៅដល់ ១,៣៤៥ ម៉ែត្រ, ភ្នំ Snowdon ដែលខ្ពស់បំផុតនៅ Wales ក្នុងកម្ពស់ ១,០៨៥ ម៉ែត្រ, និងភ្នំ Scafell Pike កម្ពស់ ៩៧៨ ម៉ែត្រ ដោយគ្រាន់តែចំណាយពេលតិចជាង ៤៨ ម៉ោងដើម្បីឡើងលើដល់កំពូលភ្នំទាំងបីនេះ។

យ៉ាងណាមិញឪពុករបស់នាង បានលាតត្រដាងថា Seren Isla Price នាងបានចាប់ផ្ដើមឡើងភ្នំតាំងតែនាងនៅអាយុ ៣ ឆ្នាំជាមួយលោក ហើយអ្វីដែលសំខាន់ជាងនេះនោះគឺ ក្មេងស្រីនេះក៏កំពុងទទួលយកការបរិច្ចាគក្នុងសកម្មភាពឡើងភ្នំមួយនេះ ដើម្បីជួយដល់មន្ទីរពេទ្យកុមារក្នុងទីក្រុង Birmingham ដែលរូប Serene ក៏ធ្លាប់ជាទារកនៅ ដែលត្រូវបានទទួលការព្យាបាលពីទីនេះរហូតដល់នាងជាសះស្បើយពីជំងឺ និងមានសុខភាពល្អខ្លាំងរហូតមកដល់នាពេលបច្ចុប្បន្ននេះផងដែរ៕ ប្រភព៖ Khaosod

 

 

 

អ្នកឧកញ៉ា គិត ម៉េង ចាយលុយ៣០០លានដុល្លារ សាងសង់ព្រលានយន្តហោះអន្តរជាតិនៅកោះរ៉ុង

0

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង បានធ្វើឡើង នៅសណ្ឋាគារ Cambodiana Hotel រាជធានីភ្នំពេញ។

បើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នា ដែលបណ្ដាញព័ត៌មានទទួលបានបញ្ជាក់ថា «យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ៣០០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ ក្នុងរយៈពេល៥ឆ្នាំ»

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ៕