ប្រទេសអ៊ុយក្រែន ៖ នៅឆ្នាំ២០២២ សេដ្ឋកិច្ចប្រទេសអ៊ុយក្រែនបានធ្លាក់ចុះខ្លាំងក្នុងរយៈពេល៣០ឆ្នាំ ដោយសារការជម្លោះជាមួយប្រទេសរុស្ស៊ី ។ អ៊ុយក្រែនបានសុំជំនួយពីបរទេសដើម្បីការពារពលរដ្ឋរបស់ខ្លួន មិនឱ្យជួបហេតុការណ៍កាន់តែអាក្រក់ជាងនេះ ។

តាមទិន្នន័យសេដ្ឋកិច្ចដំបូងដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP) កាលពីឆ្នាំ២០២២ បានថយចុះ៣០,៤% ។ អ្នកវិភាគសេដ្ឋកិច្ចនិយាយថា ហានិភ័យ និងភាពមិនប្រាកដប្រជាស្ថិតនៅលំដាប់ខ្ពស់ ជាពិសេស បើប្រទេសរុស្ស៊ីនៅតែវាយលុកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ។Ukraine economy to shrink by almost half this year, World Bank forecasts |  World Bank | The Guardian

លោកស្រី Yulia Swiridenko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនថ្លែងថា GDP បានធ្លាក់ចុះខ្លាំងបំផុតតាំងពីអ៊ុយក្រែនទទួលបានឯករាជ្យពីសហភាពសូវៀតនៅឆ្នាំ១៩៩១ ហើយលោកស្រីថា ការធ្លាក់ចុះនេះ គឺទាបជាងការរំពឹងទុកទៅទៀត ។

សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បណ្តាលឱ្យមនុស្សស្លាប់ច្រើន និងបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ។ ពលរដ្ឋអ៊ុយក្រែនជាច្រើនលាននាក់ត្រូវរត់ចេញពីផ្ទះសម្បែង ការបង្កបង្កើនផលត្រូវបានផ្អាក ហើយការចូលទៅកាន់កំពង់ផែសមុទ្រខ្មៅមានកំណត់ ដែលវាមានសារសំខាន់ដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជំរុញថវិកាការពារជាតិកាន់តែខ្ពស់ ។

សេដ្ឋកិច្ចអ៊ុយក្រែនបានពឹងផ្អែកទាំងស្រុងលើការនាំចេញ ប៉ុន្តែការនាំចេញរបស់ប្រទេសនេះធ្លាក់ចុះខ្លាំងតាំងពីមានជម្លោះជាមួយកងទ័ពរុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនបានបញ្ជាក់ក្នុងសប្តាហ៍នេះថា ការនាំចេញបានធ្លាក់ចុះ៣៥% បើធៀបនឹងឆ្នាំ២០២១ ។War Has Ukraine Facing an Economic Abyss

អ៊ុយក្រែនជាប្រទេសផលិត និងនាំចេញគ្រាប់ធញ្ញជាតិដ៏ធំក្នុងពិភពលោក ប៉ុន្តែការនាំចេញគ្រាប់ធញ្ញជាតិបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារសង្គ្រាម ហើយកំពង់ផែសមុទ្រជាច្រើនត្រូវបានរុស្ស៊ីរារាំង ប៉ុន្តែក៏បានបើកឱ្យមានការនាំចេញម្តងទៀតនៅឆ្នាំ២០២២ ។

ការជួយសង្គ្រោះពីបរទេសនៅតែមានសារៈសំខាន់ខ្លាំងចំពោះស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន ។ មន្ត្រីរដ្ឋាភិបាលថ្លែងថា អ៊ុយក្រែនបានទទួលប្រាក់ជំនួយ និងប្រាក់កម្ចីពីក្រៅប្រទេស ប្រមាណ៣១.០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ៕

ប្រភព ៖ TNN World