Home Blog Page 1882

ប្រធានអង្គការសហប្រជាជាតិ ថ្កោលទោសក្រុមហ៊ុនប្រេងថា និយាយកុហកធំលើការឡើងកំដៅផែនដី

0

អន្តរជាតិ៖ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះបានចោទប្រកាន់ក្រុមហ៊ុនប្រេងថា បាននិយាយកុហកដ៏ធំអំពីតួនាទីរបស់ពួកគេ ក្នុងការឡើងកំដៅផែនដី ដោយជំរុញឲ្យពួកគេត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

លោក Guterres បានថ្កោលទោសក្រុមហ៊ុនយក្សឥន្ធនៈហ្វូស៊ីល ចំពោះការមិនអើពើនឹងវិទ្យាសាស្ត្រអាកាសធាតុរបស់ពួកគេ ហើយបានចោទប្រកាន់ឧស្សាហកម្មប្រេង និងឧស្ម័នទាំងនេះថា កំពុងស្វែងរកការពង្រីកផលិតកម្ម បើទោះបីជាពួកគេដឹង «យ៉ាងច្បាស់» ថា គំរូអាជីវកម្មរបស់ពួកគេមិនសមស្របនឹងការរស់រានមានជីវិតរបស់មនុស្ស។

លោកបាននិយាយក្នុងអំឡុងសុន្ទរកថាពិសេសមួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា «ក្រុមហ៊ុនផលិតប្រេងធំៗមួយចំនួនបានផ្សព្វផ្សាយការកុហកដ៏ធំ…ហើយ​ដូច​ជា​ឧស្សាហកម្ម​ថ្នាំ​ជក់ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកកើតឡើងភ្លាមៗ បន្ទាប់ពីលទ្ធផលនៃស្រាវជ្រាវរបស់ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានច្រានចោលការរកឃើញរបស់អ្នកវិទ្យាសាស្ត្រផ្ទាល់របស់ខ្លួន លើតួនាទីនៃឥន្ធនៈហ្វូស៊ីលក្នុងការប្រែប្រួលអាកាសធាតុ ៕

កូរ៉េខាងត្បូងជាប់ឈ្មោះជាប្រទេសចូលចិត្តប្រើរបស់ប្រណិត

0

ប្រទេសកូរ៉េខាងត្បូង ៖ ពលរដ្ឋកូរ៉េខាងត្បូងនិយមចូលចិត្តទិញរបស់ប្រណិតច្រើនបំផុតក្នុងពិភពលោក ដោយបានវ៉ាដាច់សហរដ្ឋអាមេរិក និងចិន ។ បើយើងក្រឡេកមើលកាលពីប៉ុន្មានឆ្នាំមុន ប្រទេសកូរ៉េខាងត្បូងមានគំនិតជាតិនិយមខ្លាំង ដូចជា រថយន្តក្រុងត្រូវតែប្រើឈ្មោះរបស់កូរ៉េ១០០% បើទោះជារថយន្តនោះល្អ ឬមិនល្អក្តី ដើម្បីជួយប្រទេសជាតិរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្ននេះ ជនជាតិកូរ៉េខាងត្បូង ជាពិសេស មនុស្សជំនាន់ថ្មីងាកមកប្រើប្រាស់ផលិតផល brand កាន់តែច្រើនឡើង ។South Korea - What you need to know before you go – Go Guides

តាមការស្ទង់មតិរបស់ Morgan Stanley បង្ហាញថា កូរ៉េខាងត្បូងជាប្រទេសជាមានអ្នកទិញផលិតផល brand ច្រើនបំផុតក្នុងពិភពលោក ។ គេសង្កេតឃើញថា នៅឆ្នាំ២០២២ ប្រទេសនេះបានចំណាយប្រាក់លើរបស់ប្រណិតកើនឡើងដល់២៤% ស្មើទឹកប្រាក់១,៦៨ម៉ឺនលានដុល្លារអាមេរិកឯណោះ ។

ការប្រើប្រាស់របស់ប្រណិតនៅកូរ៉េខាងត្បូងបានកើនឡើងទ្វេដងក្នុងត្រីមាសទី២ ឆ្នាំ២០២២ ។ អ្នកវិភាគរបស់ Morgan Stanley អធិប្បាយថា តម្រូវការរបស់ប្រណិតរបស់អតិថិជនកូរ៉េខាងត្បូង គឺដោយសារប្រាក់ចំណូលក្នុងគ្រួសារនីមួយៗកើនឡើង១១% បើធៀបនឹងឆ្នាំ២០២១ ។ មូលហេតុមួយទៀតដែលធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងចូលចិត្តទិញរបស់ប្រណិត គឺឋានៈនៅក្នុងសង្គម និងមានអ្នកល្បីៗនៅកូរ៉េប្រើប្រាស់របស់ប្រណិត ធ្វើឱ្យទាក់ទាញដល់អ្នកប្រើប្រាស់ ។Top 10 Luxury Flagship Stores in Korea | Expat Guide Korea

McKinsey & Company ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអាជីវកម្មនៅសហរដ្ឋអាមេរិកនិយាយថា នៅឆ្នាំ២០២៣នេះ ការប្រើប្រាស់របស់ប្រណិតនៅជុំវិញពិភពលោកនឹងកើនឡើងប្រមាណ៥%-១០% ដោយសារតម្រូវការពីសហរដ្ឋអាមេរិកនិងចិន ។ បើទោះជាបច្ចុប្បន្ន ពលរដ្ឋចិនបានចំណាយលើការទិញរបស់ប្រណិតតិចជាងកូរ៉េខាងត្បូងដល់ទៅ៦ដងក្តី ប៉ុន្តែទីផ្សារកូរ៉េខាងត្បូងនិងចិនមានតម្រូវការរបស់ប្រណិតប្រហាក់ប្រហែលគ្នា ជាពិសេស ការប្រើប្រាស់របស់ប្រណិតបានបង្ហាញពីឋានៈតួនាទីនៅក្នុងសង្គម ៕Rediscover Seoul(96)] Luxury shops and galleries in Cheongdam-dong

ប្រភព ៖ matichon

ខ្លាឃ្មុំកំណាចលុកលុយទីក្រុងអាឡាស្កា ស.ម្លា.ប់មនុស្សអស់ពីរនាក់

0

បរទេស៖ ប្រភេទខ្លាឃ្មុំរស់នៅតំបន់ប៉ូលមួយបានលុកលុយទីក្រុងតូចមួយនៅអាឡាស្កា និងបានធ្វើការវាយប្រហារទៅកាន់មនុស្សនៅតាមទីសាធារណៈ រហូតបណ្ដាលឲ្យមានស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់បានស្លាប់ហេតុការណ៍នេះ។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ឱ្យដឹងថា ប៉ូលីសរដ្ឋ Alaska បាននិយាយថាខ្លាឃ្មុំប៉ូលមួយក្បាលបានចូលទៅក្នុង Wells ដែលជាទីក្រុងតូចមួយនៅភាគខាងលិចបំផុតនៃរដ្ឋ Alaska ដោយខ្លាឃ្មុំមួយក្បាលនេះបានធ្វើសកម្មភាពដេញតាមវាយប្រហារមនុស្សតាមទីសាធារណៈ។

ជាលទ្ធផលក្នុងហេតុការនោះបានបង្កឱ្យស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ត្រូវបានគេវាយប្រហារស្លាប់ ខណពេលនោះអ្នកភូមិជាច្រើនបាននាំគ្នាមកជួយ ព្រមទាំងបានប្រើអាវុធបាញ់សម្លាប់ខ្លាឃ្មុំកំណាចមួយក្បាលនោះ។

ពិតណាស់ ខ្លាឃ្មុំប៉ូលនៅតំបន់នេះជាធម្មតាវាធ្វើដំណើរឡើងកំពូលក្នុងខែតុលាដល់ខែវិច្ឆិកា មុនពេល Hudson Bay ត្រជាក់ជាងនេះ។ ហើយក៏ជាកន្លែងដែលខ្លាឃ្មុំប៉ូលប្រមូលផ្តុំនៅលើឆ្នេរសមុទ្រដើម្បីធ្វើចំណាកស្រុកទៅភាគខាងជើងផងដែរ។

ទោះយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនៃការវាយប្រហារពីខ្លាឃ្មុំប៉ូលលើមនុស្សគឺកម្រមានណាស់ ដោយការសិក្សាមួយដែលចេញផ្សាយដោយ ‘The Wildlife Society’ ក្នុងឆ្នាំ ២០១៧ បានរកឃើញថាចន្លោះពីឆ្នាំ ១៨៧០ ដល់ ២០១៤ ការវាយប្រហាររបស់ខ្លាឃ្មុំតំបន់ប៉ូល មានតែ ៧៣ ដងប៉ុណ្ណោះដែលបានកើតឡើងនៅក្នុងប្រទេសចំនួន ៥ គឺកាណាដា ហ្គ្រីនឡែន ន័រវេស រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សស្លាប់សរុប ២០ នាក់ របួស ៦៣ នាក់៕ ប្រភព៖ Thairath

 

 

 

វៀតណាម តែងតាំងស្រ្ដីដ៏មានឥទ្ធិពលម្នាក់នេះ ឱ្យមកកាន់តំណែងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន

0

អន្តរជាតិ៖ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ននៃប្រទេសវៀតណាមនៅរសៀលថ្ងៃពុធ បន្ទាប់ពីរដ្ឋសភាបានបណ្តេញប្រធានរដ្ឋ Nguyen Xuan Phuc ចេញពីតំណែង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VN Express

រដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាមកំណត់ថា នាយករដ្ឋមន្រ្តីដែលត្រូវបានបោះឆ្នោតដោយរដ្ឋសភាក្នុងចំណោមសមាជិកសភានៃសភា គឺជាប្រមុខរដ្ឋ និងតំណាងឱ្យប្រទេសក្នុងកិច្ចការផ្ទៃក្នុង និងខាងក្រៅ។

ប្រសិនបើនាយករដ្ឋមន្រ្តីខកខានក្នុងការបំពេញការងាររបស់គាត់ក្នុងរយៈពេលយូរ អនុប្រធានាធិបតីនឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរហូតដល់ការបោះឆ្នោតជាផ្លូវការដោយសភា។

សូមជម្រាបថា អ្នកស្រី Vo Thi Anh Xuan manអាយុ៥៣ឆ្នាំ មកពីស្រុក Tinh Bien ខេត្ត An Giang បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគរុកោសល្យគីមីវិទ្យា ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ។

អ្នកស្រី Xuan ធ្លាប់ជាគ្រូបង្រៀននៅវិទ្យាល័យ My Thoi រយៈពេល៤ឆ្នាំ ទីក្រុង Long Xuyen; បន្ទាប់​មក​ធ្វើ​ការ​ជា​អ្នក​ស្រាវជ្រាវ​ទូទៅ​ការិយាល័យ​គណៈកម្មាធិការ​បក្ស​ខេត្ត។ ចាប់ពីខែសីហា ឆ្នាំ ២០០១ ដល់ខែមករា ឆ្នាំ២០១៣ លោកស្រីបានធ្វើការជាអនុប្រធាន និងបន្ទាប់មកជាប្រធានសហភាពនារីខេត្ត An Giang អនុប្រធាននាយកដ្ឋានចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត An Giang លេខាគណៈកម្មាធិការបក្ស តាន់ ចូវ។ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៣ មក លោកស្រីបានកាន់តំណែងជាអនុប្រធានខេត្ត លេខារង និងលេខាខេត្ត An Giang ។

នៅខែមេសាឆ្នាំ២០២១ លោកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជា អនុប្រធានប្រទេស ។ អតីតអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh នៅពេលនោះបានវាយតម្លៃថា លោកស្រី Vo Thi Anh Xuan បានបង្ហាញពីសមត្ថភាពរបស់ខ្លួនតាមរយៈមុខតំណែងការងារជាច្រើន ហើយបានបង្រួបបង្រួមទាំង ៥ Ts រួមមាន “ភាពវៃឆ្លាត ទំនុកចិត្ត សម្រស់វ័យក្មេង វឌ្ឍនភាព និងជោគជ័យ” ៕

រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន ធ្លាក់ឧទ្ធម្ភាគចក្រ ស្លា.ប់ ១៨នាក់

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតរបស់អ៊ុយក្រែន បានស្លាប់នៅក្នុងឧបទ្ទវហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រមួយនៅជាយក្រុងគៀវ ខណៈកំពុងប្រតិបត្តិការ។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីឧប្បត្តិហេតុដ៏រន្ធត់មួយ អំពីការធ្លាក់ឧទ្ធម្ភាគចក្រ នៅទីក្រុង Bovary ជាយក្រុងគៀវ (Kiev) រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សអស់ចំនួន១៨នាក់។
យោងតាមរបាយការណ៍បញ្ជាក់បន្ថែមបានឱ្យដឹងថា ហេតុការនេះបានកើតឡើងដោយឧទ្ធម្ភាគចក្របានធ្លាក់នៅជិតសាលាមត្តេយ្យ និងផ្ទះសាធារណៈនៅបូវ៉ារី ពេលនោះឧទ្ធម្ភាគចក្រក៏បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានមនុស្ស ១៨ នាក់បានស្លាប់ក្នុងនោះកុមារ៣នាក់ និងរបួស ២៩នាក់ ហើយ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

បន្ថែមពីនោះក្នុងហេតុការណ៍នៃឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍មកថាមានរដ្ឋមន្ត្រីមហាផ្ទៃលោក Denys Monastyrsky អាយុ ៤២ ឆ្នាំ និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Yevgeny Yenin និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងក្រសួងមហាផ្ទៃសំខាន់ៗផ្សេងទៀតក្នុងចំណោម១៨នាក់ដែលបានស្លាប់។

ជាមួយគ្នានោះអគ្គស្នងការនគរបាលជាតិអ៊ុយក្រែន បានជូនដំណឹងតាមហ្វេសប៊ុកបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់ទីភ្នាក់ងារស្ថានការណ៍សង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែន ប៉ុន្តែមូលហេតុនៃការធ្លាក់នេះមិនត្រូវបានគេដឹងច្បាស់នោះឡើយ។
ហើយពេលើនេះស្ថានការណ៍ស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីរកពីមូលហេតុពិតនៃគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយនេះ៕ ប្រភព៖ Thairath

បង់ក្លាដែសដាក់គោលដៅផលិតអគ្គិសនីពីថាមពលស្អាត៤០% នៅឆ្នាំ២០៤១

0

ប្រទេសបង់ក្លាដែស ៖ លោក Nasrul Hamid រដ្ឋមន្ត្រីក្រសួងអគ្គិសនី ថាមពល និងរ៉ែរបស់បង់ក្លាដែស បានថ្លែងទៅកាន់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៨ ខែមករាថា រដ្ឋាភិបាលបង់ក្លាដែសបានដាក់ផែនការតាមដំណាក់កាលផលិតអគ្គិសនីឱ្យបាន៤០% ពីថាមពលស្អាត និង១០% ពីប្រភពថាមពលកកើតឡើងវិញនៅក្នុងឆ្នាំ២០៤១ ដើម្បីធានាដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋឱ្យបានគ្រប់តំបន់ ។

ក្នុងនោះដែរ ប្រទេសបង់ក្លាដែសបាននាំចូលអគ្គិសនីក្រោមកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ពីប្រទេសជិតខាងប្រមាណ៩.០០០មេហ្គាវ៉ាត់ ។

តាមទិន្នន័យពីក្រសួងអគ្គិសនី ថាមពល និងរ៉ែ បញ្ជាក់ថា សមត្ថភាពផលិតអគ្គិសនីរបស់ប្រទេសបង់ក្លាដែស គឺស្មើប្រមាណ២៥.៨២៦មេហ្គាវ៉ាត់ និងមានការនាំចូលអគ្គិសនីពីក្រៅប្រទេសចំនួន១.១៦០មេហ្គាវ៉ាត់ ជាពិសេស ការនាំចូលថាមពលវារីអគ្គិសនីពីប្រទេសនេប៉ាល់ និងប្រទេសប៊ូតាន ជាមួយគោលដៅច្បាស់លាស់ ។

គួរបញ្ជាក់ថា សមត្ថភាពដំឡើងថាមពលកកើតឡើងវិញរបស់ប្រទេសនេះបានកើនឡើងស្មើ៩៥០.៧២មេហ្គាវ៉ាត់ ។ រដ្ឋាភិបាលបង់ក្លាដែសប្តេជ្ញាអនុវត្តផែនការផលិតថាមពលឱ្យបានចំនួន៤ម៉ឺនមេហ្គាវ៉ាត់នៅក្នុងឆ្នាំ២០៣០ និង៦ម៉ឺនមេហ្គាវ៉ាត់នៅក្នុងឆ្នាំ២០៤១ ៕

ប្រភព ៖ TNN World

ក្រុមហ៊ុន Microsoft បញ្ឈប់ការងារបុគ្គលិក ១០,០០០ នាក់ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក

0

បរទេស៖ ក្រុមហ៊ុន Microsoft Corp. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថាខ្លួននឹង បញ្ឈប់កម្មករចំនួន ១ ម៉ឺននាក់ ព្រោះតែវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Microsoft Corp. លោក Satya Nadella បានធ្វើសេចក្តីថ្លែងការណ៍មួយប្រកាសពីការបញ្ឈប់ការងារបុគ្គលិកចំនួន ១០,០០០ នាក់ ព្រោះតែស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ និងតំបន់ជាច្រើនចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ជាមួយគ្នានោះលោក Nadella ក៏បានធ្វើការអះអាងថា តួលេខនៃបុគ្គលិកដែលត្រូវបញ្ឈប់ខាងលើនោះជាចំនួនតិចជាង ៥ភាគរយប៉ុណ្ណោះ នៃកម្លាំងពលកម្មសកលរបស់ក្រុមហ៊ុន Microsoft នាពេលបច្ចុប្បន្ន។

ទោះជាយ៉ាងណាការប្រកាសនេះលោកមិនបានបញ្ជាក់ថានាយកដ្ឋានណាមួយដែលបុគ្គលិកនឹងត្រូវបញ្ឈប់ពីការងារនោះឡើយ។

គួររំលឹកផងដែរថាកាលពីកន្លងទៅថ្មីៗនេះ Amazon.com, Inc. ដែលជាក្រុមហ៊ុនល្បីឈ្មោះជាកន្លែងលក់ទំនិញអនឡាញនៅសហរដ្ឋអាមេរិក ក៏បានប្រកាសពីការបញ្ឈប់ការងារបុគ្គលិកដូចគ្នាចំនួន ១៨,០០០នាក់។ ជាមួយគ្នានោះនៅដើមខែមករានេះ ក្រុមហ៊ុន Salesforce, Inc. ដែលជាក្រុមហ៊ុនផ្នែកទន់ មានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកក៏បានប្រកាសពីការបញ្ឈប់បុគ្គលិកចំនួន ៨,០០០ នាក់ ឬ ១០ភាគរយ នៃកម្លាំងការងារទូទាំងពិភពលោករបស់ក្រុមហ៊ុន ព្រោះតែវិបត្តិនេះផងដែរ។

គួរបញ្ជាក់ផងដែរថា Microsoft គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបានជួលមនុស្សជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយនៅក្នុងបញ្ជីឆ្នាំសារពើពន្ធចុងក្រោយបំផុតរបស់ខ្លួនដែលបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន Microsoft បានរាយការណ៍ថាមានបុគ្គលិកចំនួន ២២១,០០០ នាក់ដែលបម្រើការក្នុងក្រុមហ៊ុន កើនឡើង ២២ភាគរយបើធៀបនឹងឆ្នាំ២០២១៕ ប្រភព៖ Dailynews

មន្រ្ដីយោធាកំពូលសហរដ្ឋអាមេរិក ប្រាប់មេទ័ពកំពូលអ៊ុយក្រែន អំពីយុទ្ធសាស្រ្ដថ្មីបំពាក់ទ័ពពូទីន

0

រដ្ឋធានីវ៉ាសាវី៖ មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅជួប និយាយទល់មុខគ្នាដោយផ្ទាល់ ជាលើកដំបូង ជាមួយនឹងសមភាគីអ៊ុយក្រែន ស្របពេលកម្លាំងទាហានរុស្ស៊ី កំពុងតែធ្វើសង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

ទីភា្នក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៨ ខែមករា ថា លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយកអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានធ្វើដំណើរទៅកាន់កន្លែងមួយ នាភាគឦសាន ជិតព្រំដែន រវាងប្រទេសអ៊ុយក្រែន និង ប៉ូឡូញ ដើម្បីជួយចរចាដោយផ្ទាល់ ជាមួយនឹងសមភាគីអ៊ុយក្រែន។ ជំនួបរវាងមេទ័ពកំពូលទាំង២នេះ ក៏បានបញ្ជាក់ អំពីទំនាក់ទំនងយោធា ដែលកំពុងតែរីកចម្រើន រវាងកងទ័ពសហរដ្ឋអាមេរិក- អ៊ុយក្រែន នាពេលខាងមុខ ហើយវាបានកើតឡើង ចំពេលវេលាដ៏សំខាន់មួយ ខណៈសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលជិតមួយឆ្នាំមកហើយ។Top Gen. Mark Milley Tries to Dispel Political Fray of His Own Making

លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយកអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក និង សមភាគីអ៊ុយក្រែន លោកឧត្ដមមសេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valerii Zaluzhnyi) បានជួបពិភាក្សាគ្នា ប្រហែល២ទៅ៣ម៉ោង ដោយមិនបានបង្ហាញ អំពីទីតាំង នៅក្នុងប្រទេសប៉ូឡូញ នោះឡើយ។ មេទ័ពកំពូលទាំង២នេះ តែងតែនិយាយគ្នាជាញឹកញាប់ អំពីតម្រូវការខាងយោធារបស់អ៊ុយក្រែន និង ស្ថានភាពសង្រ្គាម កាលពីឆ្នាំមុន ប៉ុន្តែមិនដែលជួបគ្នានោះដែរ។

កិច្ចប្រជុំរវាងមេទ័ពកំពូលទាំងនេះ បានធ្វើឡើង ស្របពេលសហគមន៍អន្តរជាតិ កំពុងតែបង្កើនកញ្ចប់ជំនួយយោធាបន្ថែមទៀត ជួយដល់អ៊ុយក្រែន រួមទាំងការពង្រីកនូវការហ្វឹកហ្វឺនកងទ័ពរបស់អ៊ុយក្រែន រៀបចំឡើងដោយសហរដ្ឋអាមេរិក និង ការផ្តល់មីស៊ីល Patriot (ប៉ាទ្រីយ៉ូត) រថក្រោះប្រយុទ្ធ ហើយការបង្កើនប្រព័ន្ធការពារដែនអាកាស និង ប្រព័ន្ធគ្រឿងសព្វាវុធផ្សេងៗទៀត ផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង សម្ពន្ធមិត្តដទៃទៀត។ នេះជាការកត់សម្គាល់ សម្រាប់ពេលវេលាដ៏សំខាន់ នៅក្នុងសង្គ្រាម ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែប្រយុទ្ធយ៉ាងខ្លាំងក្លា នៅភាគខាងកើត ខេត្តដូណែតស្ក៍ (Donetsk) ជាសមរភូមិ ដែលទាហានរុស្ស៊ី រួមកម្លាំងគ្នាជាមួយនឹងទាហានស៊ីឈ្នួលរាប់ពាន់នាក់ មកពីក្រុមហ៊ុន Wagner Group ដើម្បីព្យាយាមស្ដារស្ថានការណ៍សង្គ្រាម ក្រោយពេលពួកគេបានទទួលបរាជ័យ ជាបន្ដបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ។Vivat to Prepare a Biography of Valeriy Zaluzhny for Publication

លោកវរសេនីយ៍ ដាវ ប៊ុតល័រ (Dave Butler) អ្នកនាំពាក្យរបស់លោកនាយអគ្គសេនាធិការចម្រុះ មីលឡេ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «មេទ័ពកំពូលទាំងពីរ មានអារម្មណ៍ ថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជំនួបដោយផ្ទាល់នេះ ហើយពួកគាត់បាននិយាយយ៉ាងលម្អិត អំពីប្រព័ន្ធការពារ ដែលអ៊ុយក្រែន កំពុងតែព្យាយាម ធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានបន្ថែម ថា គាត់មានក្ដីសង្ឃឹមខ្លះៗ ថា លោកឧត្ដមសេនីយ៍ ហ្សាលូស្នី នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្រ្ដីក្រសួងការពារជាតិ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬ អូតង់ នៅសប្ដាហ៍នេះ។ ប៉ុន្ដែអ្វីដែលកាន់តែច្បាស់ នៅគឺនៅថ្ងៃចន្ទ ដែលនឹងមិនអាចកើតឡើង ទើបមេទ័ពទាំង២ បានជួបគ្នាជាបន្ទាន់ នៅលើទឹកដីប៉ូឡូញ ជិតព្រំដែនអ៊ុយក្រែន។Russia-Ukraine updates: Germany backs Ukraine special tribunal | Russia-Ukraine  war News | Al Jazeera

រហូតមកដល់ពេលនវ ថ្វីបើមានមេដឹកនាំស៊ីវិលរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្ដែរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់យ៉ាងច្បាស់ ថា គ្មានកងទ័ពសហរដ្ឋអាមេរិកណាម្នាក់ ស្លៀកពាក់ឯកសណ្ឋានយោធា ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្រៅតែពីអ្នកមានទំនាក់ទំនង ជាមួយស្ថានទូត នៅក្នុងរដ្ឋធានីកៀវ តែប៉ុណ្ណោះ។

អ្នកនាំពាក្យ រូបនេះ បានសង្កត់ធ្ងន់ ថា ជំនួបរវាងមេទ័ពកំពូលទាំង២ប្រទេស នៅលើទឹកដីរបស់ប៉ូឡូញ នោះ នឹងអនុញ្ញាតឱ្យលោកឧត្ដមសេនីយ៍ Milley ពាំនាំនូវការព្រួយបារម្ភ និងព័ត៌មានរបស់លោកឧត្ដមសេនីយ៍ Zaluzhnyi ទៅកាន់មេដឹកនាំយោធាផ្សេងៗទៀត នៅក្នុងកិច្ចប្រជុំរបស់ប្រមុខណាតូ។ ទន្ទឹមគ្នានេះ លោកឧត្ដមសេនីយ៍ Milley នឹងអាច ពិពណ៌នា អំពីលក្ខខណ្ឌយុទ្ធសាស្ត្រ និង ប្រតិបត្តិការ នៅលើសមរភូមិ ក៏ដូចជាអ្វីដែលកងទ័ពត្រូវការ សម្រាប់សង្គ្រាមនេះផងដែរ។ ចំណែកយុទ្ធសាស្រ្ដផ្សេងៗ ដែលលោកឧត្ដមសេនីយ៍ រៀបចំនោះ គឺជាការយល់ដឹងដោយខ្លួនឯង ហើយគាត់តែងតែនិយាយជាមួយនឹងលោកឧត្ដមសេនីយ៍ Zaluzhnyi ជាទៀងទាត់ផងដែរ។End the Ukraine war well | The Hill
លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយកអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក ក៏នឹងអាចរៀបរាប់ អំពីការហ្វឹកហ្វឺនថ្មី ដល់កងទ័ពអ៊ុយក្រែន ដែលសហរដ្ឋអាមេរិក កំពុងតែធ្វើ នៅតំបន់ហ្វឹកហ្វឺន Grafenwoehr (ហ្ក្រាហ្វែនវូ) ស្ថិតក្នុងប្រទេសអាល្លឺម៉ង់។ មេទ័ពកំពូលរបស់អាមេរិក បានណែនាំ អំពីគ្រឿងសព្វាវុធ នៅក្នុងអំឡុងដំណើរទស្សនកិច្ច រយៈពេលជិតពីរម៉ោង នៅទីនោះ កាលពីថ្ងៃចន្ទ ហើយគាត់បាននិយាយថា គាត់នឹងរៀបចំកងទ័ពអ៊ុយក្រែន ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីចាប់ផ្តើមការវាយលុក ឬ ប្រឆាំងនឹងការវាយប្រហារ កាន់តែខ្លាំងឡើងពីកម្លាំងទាហានរុស្ស៊ី៕

កម្មករកាប់ព្រៃដោះដូរកម្លាំងនឹងគ្រឿងញៀន ដែលថៅកែផ្ដល់ឱ្យ

0

ភ្នំពេញ៖ ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្ត ព្រះវិហារ នៅតែទទូច ស្នើដល់ មន្ត្រីបរិស្ថាន ពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត ក្រោយ ពួកគេរកឃើញបទល្មើសកាប់បំផ្លាញឈើប្រណិតៗ ជា បន្ត បន្ទាប់ ក្នុង តំបន់ ការ ពារព្រៃព្រះរការ។

ស្ថានភាពនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ នៅតែមានបទល្មើសកើតឡើងឥតឈប់ឈរស្ទើតែរាល់ថ្ងៃ។ ជាមួយគ្នានេះ ប្រជាសហគមន៍បានបង្ហាញការព្រួយបារម្ភខ្លាចបាត់បង់ដែនជម្រកសត្វព្រៃព្រះរការ ខណៈពួកគេនៅតែបន្តរកឃើញបទល្មើសកាប់ឈើប្រណិតៗជាច្រើនប្រភេទ ដូចជា ដើមពពេល ផ្តៀក ស្ទៀង កកោះ ឈ្លីក និងឈើទាល (ឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ) ដោយ ដើមឈើដែលរងការកាប់បំផ្លាញទាំងនេះ គឺមានមុខកាត់ចាប់ពី ៣៤សង់ ទីម៉ែត្រ ដល់ ៩០សង់ទីម៉ែត្រ។

យ៉ាងណាមិញនាមុននេះបន្តិចយោងតាមការបង្ហោះរបស់លោក តាន់ គីមសួរ បានបង្ហាញរូបភាពមួយសន្លឹកដែលសុទ្ធសឹងតែជាឧបករណ៍ជកគ្រឿងញៀន (ម៉ាទឹកកក) ជាក់ស្ដែងលោកក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថៅកែឈើមិនចេញមុខដោយផ្ទាល់ទេ តែគឺជាអ្នកផ្គត់ផ្គង់របស់ទាំងនេះទៅឲ្យអ្នកកាប់ឈើ តើសមត្ថកិច្ចពាក់ព័ន្ធអាចធ្វើការស៉ើបអង្កេតរឿងនេះបានទេ?» ។

ចំពោះបញ្ហានេះដែរអាចបង្ហាញចេញមកថាទំនោរជាថៅកែឈើ បានផ្ដល់គ្រឿងញៀនឱ្យទៅកម្មករដើម្បីជាថ្នូរដោះដូរនឹងកម្លាំងពលកម្មដែលពួកគេបានកាប់ឈើស្ទើរតែជារៀងរាល់ថ្ងៃ ខណៈការកាប់នេះគឺកប់មួយព្រឹកដល់យប់ យប់ដល់ព្រឹក ដោយពួកគេបានជក់គ្រឿងញៀននេះហើយទើបមានកម្លាំងធ្វើការ ដោយសម្រាកតែបន្តិចបន្តួចតែប៉ុណ្ណោះ។

ជាក់ស្ដែងការផ្ដល់គ្រឿងញៀននេះទៅឱ្យកម្មករគឺវាបំផ្លាញទាំងធនធានធម្មជាតិ បំផ្លាញទាំងធនធានមនុស្ស ដូច្នេះហើយយើងសូមសំណូមពរយ៉ាងមុតមាំទៅកាន់សមត្ថកិច្ចសូមមេត្តាជួយអន្តរាគមន៍នៅក្នុងករណីនេះផង ព្រោះបើនៅតែបន្តឱ្យរឿងនេះកើតឡើងមិនយូរមិនឆាប់ទេនឹងនាំឱ្យវិបត្តិដល់សង្គមជាក់ជាមិនខាននោះទេ ៕

ទីកន្លែងដ៏អាថ៍កំបាងបំផុតនៅលើលោក ដែលគេជឿថាមានផ្ទុកយានអវកាស និងមនុស្សក្រៅភព

0

Area 51 នេះជាកន្លែង ដែលអាមេរិកធ្វើតេស្ដនិងផលិតនូវយន្តហោះចំបាំងរបស់ខ្លួន ដោយស្ថិតនៅក្នុងតំបន់ដាច់ស្រយាលក្នុងរដ្ឋ Nevada នៃទីក្រុងអាមេរិក។ កន្លែងនេះ បានប្រកាសឱ្យដឹងជាសាធារណៈនៅឆ្នាំ ២០១៣ ក៏ប៉ុន្តែឆ្នាំបង្កើតពុំដឹងច្បាស់ឡើយ។Pentagon confirms UFO program. So about Area 51 ... - The Washington Post

Area 51 ជាកន្លែងល្បីនិងអាថ៌កំបាំងបំផុតនៅក្នុងសហរដ្ឋអាមេរិក។ គេសង្ស័យថា រដ្ឋាភិបាលអាមេរិកមានទំនាក់ទំនងសម្ងាត់ជាមួយមនុស្សភពផ្សេង ឬហៅថា Alien និងធ្វើតេស្ដថាសហោះ(UFO) នៅក្នុងតំបន់នោះ ដោយមានការរាយការណ៍ជារឿយៗថា តំបន់នេះតែងតែឃើញមាន ថាសហោះហោះកាត់។ នៅក្នុងឆ្នាំ ១៩៨៩, លោក Bob Lazar ដែលធ្លាប់ធ្វើការនៅ Area 51 បាននិយាយថា ខ្លួនធ្លាប់សហការក្នុងការផលិតថាសហោះផងដែរ។Rachel, Nevada | Town Near To Area 51 | Rachel, NV Hotels

ដោយឡែកសម្រាប់ប្រភពដើមនៃឈ្មោះ “តំបន់ 51” នេះវិញ គឺមិនទាន់មាននរណាដឹងច្បាស់នៅឡើយនោះទេ។ មតិខ្លះបានលើកឡើងថា លេខ៥១នេះ ជាលេខសម្ងាត់មួយរបស់គណៈកម្មការថាមពលអាតូមិករបស់អាមេរិក។

Area 51 មានការយាម ២៤ ម៉ោង យ៉ាងតឹងរឹង មនុស្សធម្មតាមិនអាចចូលកើតឡើយ សូម្បីតែថតរូបក៏ពុំអនុញ្ញាតដែរ បើគេចាប់បាននឹងត្រូវផាកពិន័យជាប្រាក់ ១០០០ ដុល្លារ ឬ ដាក់ពន្ធនាគាររយៈពេល ៦ ខែ ឬអនុវត្តការពិន័យទាំងពីរនេះក្នុងពេលតែមួយ៕Millions of People RSVP to 'Area 51' Facebook EventArea 51 - Wikipedia