Home Blog Page 1880

បើកប្រទេសភ្លាមការនាំចេញរបស់ថៃ ធ្លាក់ចុះ គួរឱ្យកត់សម្គាល់

0

ការនាំចេញបានធ្លាក់ចុះបីខែជាប់គ្នាក្នុងខែធ្នូ ដោយធ្លាក់ចុះ ១៤.៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យកំណើនប្រចាំឆ្នាំ ៥.៥ភាគរយ ក្នុងឆ្នាំ ២០២២។

ក្រសួងពាណិជ្ជកម្មបានរាយការណ៍កាលពីម្សិលមិញថាតម្លៃពន្ធគយនៃការនាំចេញបានធ្លាក់ចុះ ១៤.៦ភាគរយ ដល់ ២១.៧ភាគរយ ពាន់លានដុល្លារកាលពីខែមុន ខណៈដែលការនាំចូលធ្លាក់ចុះ ១២ភាគរយ មកត្រឹម ២២.៨ភាគរយ ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មធ្លាក់ចុះ៣ពាន់លានដុល្លារអាមេរិក។

កំណើននៃការនាំចេញរបស់ថៃ កាលពីឆ្នាំមុន ត្រូវបាននាំមុខដោយផលិតផល ដូចជា ស្ករស ទូរស័ព្ទ ត្បូង និងគ្រឿងអលង្ការ ខ្លាញ់ បន្លែ/សត្វ និងប្រេង គ្រឿងបំប្លែង និងសមាសធាតុ សារធាតុវត្ថុពាក់កណ្តាលចំឡង និងសាច់មាន់កែច្នៃ ជាដើម៕Thai exports expanded at fastest pace in 11 years

ប្រភព៖ Bangkok Post

មុនម៉ោង១០ព្រឹក ធ្វើរឿង៧យ៉ាងនេះ ជីវិតនឹងរស់បានយូរមានន័យបំផុតសម្រាប់ខ្លួនឯង

0

រក្សា​សុខភាព​​ដោយ​អនុវត្ត​​នូវ​​រឿង​ទាំង​នេះ​នៅ​ពេល​ព្រឹក ​នឹង​ជួយ​អ្នក​ចៀស​ផុត​ពី​ជំ​ងឺ ​និង​សុខភាព​ល្អ​​ជា​រៀង​រាល់​ថ្ងៃ​។

១. ​បើក​ទ្វារ​​បង្អួច​ស្រូប​យក​ពន្លឺ​ព្រះ​អា​ទិត្យ

​​​​ស្រូប​យក​ខ្យ​ល់​បរិសុទ្ធ ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក ​ជួយ​ឲ្យ​រាង​កាយ​​ទទួល​បាន​អារម្មណ៍​ផាសុកភាព​​​។ ក្រៅ​ពី​នេះ ​ពន្លឺ​ព្រះ​អាទិត្យ ​មាន​មុខ​ងារ​សំខាន់​ជួយ​ឲ្យ​រាង​កាយ​ដំណើរ​ការ​ល្អ ​ទទួល​បាន​វីតាមីន D ​និង​​ស្វាហាប់​​ជាង​មុន​ផង​ដែរ។228,811 Waking Up Stock Photos, Pictures & Royalty-Free Images - iStock

​២. ​ផឹក​ទឹក​ក្តៅ​ឧណ្ឌៗ

​បន្ទាប់​ពី​ភ្ញាក់​ពី​គេង ​​អ្វី​ដែល​អ្ន​ក​គួរ​ធ្វើ​បន្ត​ទៀត​គឺ​ការ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ។ ​ក្រោយ​ពី​គេង​រយៈ​ពេល​យូរ ​រាង​កាយ​នឹង​ប្រែ​ជា​​ស្ងួត ខ្សោះ​ជាតិ​ទឹក ហេតុ​នេះ​ទឹក​ក្តៅ​មួយ​ពែង​នៅ​ពេល​នេះ​នឹង​ផ្តល់​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ដូច​ជា ​​ជម្រុញ​ដល់​ចរន្ត​ឈាម ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ ​និង​រំញោច​ការ​រំ​លាយ​អាហារ។

​៣. ​​ស្តាប់​តន្រ្តី

តន្រ្តី​ គឺ​ជា​ផ្នែក​មួយ​​ជួយ​ជម្រុញ​ស្មារតី​​ក្នុង​ជីវិត​ឲ្យ​ល្អ​ប្រសើរ។ ​​អារម្មណ៍​របស់​អ្នក​នឹង​ល្អ​​ជាង​មុន​ បើ​សិន​អ្នក​​ក្រោក​ឡើង​បាន​ស្តាប់​តន្រ្តី​ដែល​អ្នក​ចូល​ចិត្ត។Happy Pretty Girl Listening Music In Wireless Free Stock Photo and Image

​៤. ​សមាធិ

បើ​សិន​ជា​អ្នក​មាន​ពេល​ ​ចំណាយ​២០​នាទី​ដើម្បី​សមាធិ​នៅ​ពេល​ព្រឹក ​នឹង​ជួយ​ឲ្យ​ស្មារតី ផ្លូវ​ចិត្ត​របស់​អ្នក​កាន់​តែ​ស្ងប់​សុខ​និង​ចិត្ត​ត្រជាក់។ ​នេះ​ជា​វិធី​មួយ​ល្អ​បំ​ផុត​ជួយ​​បង្កើន​សមត្ថភាព​ផ្នែក​ផ្ចង់​ស្មារតី ព្រម​ទាំង​ជម្រុញ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​​ស្រួល​ក្នុង​ពេល​តែ​មួយ​ផង​ដែរ។

​៥. ​​​ហាត់​ប្រាណ

​​លំហាត់​ប្រាណ​ងាយ​ៗ​ ស្រាល​ៗ​នៅ​ពេល​ព្រឹក​នឹង​ជួយ​​ឲ្យ​ចរន្ត​ឈាម​ក្នុង​រាង​កាយ​ដំណើរ​ការ​ល្អ ហើយ​សុខភាព​របស់​អ្នក​ក៏​​រឹង​មាំ​ថែម​ទៀត​ផង។ ​អ្នក​អាច​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ​១៥​នាទី ​ដើរ​ត្រឹក​ៗ ​ហាត់​យូហ្គា … ​ជា​ដើម។ សកម្មភាព​តិច​តួច​​នេះ ​ក៏​ជួយ​ឲ្យ​សុខភាព​របស់​អ្នក​ល្អ​​ប្រសើរ ​និង​ស្មារតី​កាន់​តែ​ភ្លឺ​ស្វាង​តាំង​ពី​ព្រឹក​ព្រលឹម​​តែ​ម្តង។Yoga For Legs: 7 Poses for Toning, Strengthening, Flexibility

​៦. ​ងូត​ទឹក

​ងូត​ទឹក​នៅ​ពែល​ព្រឹក​ពិត​ជា​ផ្តល់​គុណ​សម្បត្តិ​ច្រើន​ដល់​រាង​កាយ។ ​វា​ជួយ​ជម្រុះ​កោសិកា​ចាស់​ចោល ​​រំញោច​កោសិកា​ស្បែក​ឡើង​វិញ ជម្រុញ​​ដំណើរ​ការ​​បន្សាប​ជាតិ​ពុល ព្រម​ទាំង​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់​ស្រាយ​ផង​ដែរ។

​៧. ហូប​អាហា​រ​ពេល​ព្រឹក​ល្អ​ៗ

អាហារ​ពេល​ព្រឹក ពិត​ជា​មិន​អាច​ខ្វះ​បាន​ទេ។ ​​ផ្អែក​តាម​អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​​​ហូប​អាហារ​ពេល​​ព្រឹក​ក្រោយ​ក្រោក​ពី​​គេង ​៦០ -​៩០ ​នាទី គឺ​ជា​ពេល​វេលា​សម​រម្យ​។ ​អ្នក​មិន​គួរ​បណ្តោយ​ឲ្យ​យឺត​ជាង​នេះ​​ឡើយ ព្រោះ​ធ្វើ​ឲ្យ​បាត់​ថាម​ពល​មិន​អាច​ធ្វើ​ការ​បាន​​ល្អ ​ហើយ​បើ​បណ្តោយ​រយៈ​ពេល​យូរ​នឹង​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ៕

ទីក្រុងដែលមានមនុស្សជិះកង់ច្រើនជាងគេបំផុតលើលោក

0

ការជិះកង់ មានការពេញនិយមខ្លាំងនៅតំបន់អឺរ៉ុប ព្រោះវាជួយការពារការបំពុលដល់បរិស្ថាន និងជួយសម្រួលដល់សុខភាពផងដែរ។ លើសពីនេះវាមិនមានភាពកកស្ទះ ដែលផ្តល់ភាពយឺតយ៉ាវក្នុងការទៅធ្វើការឡើយ។How this Dutch City Became so Bicycle Friendly - Goodnet

ម្យ៉ាងវិញទៀត នៅតំបន់អឺរ៉ុប រាជរដ្ឋាភិបាលប្រទេសជាច្រើន បានព្យាយាមកាត់បន្ថយការបំភាយកាបូន នៅក្នុងទីក្រុង ដោយលើកទឹកចិត្តមនុស្សឱ្យបោះបង់ចោលរថយន្ត ឬម៉ូតូ ងាកមកជិះកង់ជំនួសវិញ។

ចុះដឹងអត់ថាទីក្រុងប្រទេសណា ដែលសម្បូរទៅដោយអ្នកជិះកង់ច្រើនជាងគេលើលោក?Utrecht - Holland.com

ទីក្រុង Utrecht របស់ប្រទេសហូឡង់ គឺជាទីក្រុងគំរូមួយនៅអឺរ៉ុប ដោយ២ភាគ៣ ប្រជាជនរស់នៅទីក្រុងនេះ គឺធ្វើដំណើរដោយកង់។ អមជាមួយទេសភាពដ៏ស្រស់ត្រកាល ប្រជានជននៅទីក្រុងនេះអះអាងថា “ការជិះកង់ទៅធ្វើការ បានស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពដ៏ស្រស់ស្អាត។ ហើយវាក៏មានបង្កជាភាពកកស្ទះ ផងដែរ”៕A startling weekend in Utrecht, where the canals are tourist-free

ប្រភព៖ Euro News

យូណេស្កូត្រៀមចុះឈ្មោះ «សង្ក្រាន» ជា «បេតិកភណ្ឌវប្បធម៌អរូបី» ទី៤ របស់ថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមករា អង្គការយូណេស្កូ (UNESCO) រាយការណ៍ថា បានត្រៀមពិចារណាចុះឈ្មោះប្រពៃណីសង្ក្រាន្ត (Songkran in Thailand, traditional Thai New Year festival) បញ្ចូលក្នុងបញ្ជីឈ្មោះបឋម (Tentative list) ក្នុងកិច្ចប្រជុំដើម្បីឱ្យប្រពៃណីសង្ក្រាន្តក្លាយជា «បេតិកភណ្ឌវប្បធម៌អរូបី» ទី៤ របស់ប្រទេសថៃ ។
កាលពីមុននេះ ប្រទេសថៃធ្លាប់បានចុះឈ្មោះក្នុងបេតិកភណ្ឌវប្បធម៌អរូបីរួចមកហើយ ដូចជា ៖
-ល្ខោនខោលថៃ ចុះឈ្មោះឆ្នាំ២០១៨
-ម៉ាស្សាបែបថៃ ចុះឈ្មោះឆ្នាំ២០១៩
-រាំឈុតមនោរាហ៍ភាគខាងត្បូង ចុះឈ្មោះឆ្នាំ២០២១Songkran, everything you need to know about Thailand's famous new year  water fight | South China Morning Post

«បេតិកភណ្ឌវប្បធម៌អរូបី» (Intangible Cultural Heritage – ICH) មិនមែនជាបេតិកភណ្ឌពិភពលោក (World Heritage site) ទេ ប៉ុន្តែវាស្មើនឹងបេតិកភ័ណ្ឌពិភពលោកដែរ ដោយអង្គការយូណេស្កូបានបញ្ជាក់ថា «បេតិកភណ្ឌពិភពលោក» ប្រើប្រាស់សម្រាប់តែហៅឈ្មោះទីកន្លែងដូចជា កន្លែងបុរាណវិទ្យា និងឧទ្យានជាតិជាដើម ។

ចំណែក «បេតិកភណ្ឌវប្បធម៌អរូបី» ប្រើប្រាស់សំដៅលើវប្បធម៌ដែលប៉ះពាល់មិនបាន ដូចជា ការសម្តែងសិល្បៈ ភាសា ការបង្ហាញចេញ ចំណេះដឹង ជំនាញ រហូតដល់ឧបករណ៍ វត្ថុ ភាពច្នៃប្រឌិត និងវប្បធម៌ពាក់ព័ន្ធនឹងរបស់ទាំងនេះ ដែលសហគមន៍មួយ ឬក្រុមមួយ ហើយករណីខ្លះគេទទួលស្គាល់ថា វាជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌របស់គេ ។TAT announces Songkran 2022 festivities in new normal - TAT Newsroom

គណៈកម្មការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌសង្ឃឹមថា នឹងបានទទួលការពិចារណានៅចុងឆ្នាំ២០២៣នេះ ។ ប្រទេសថៃនិយាយថា ខ្លួននៅមានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀត ត្រៀមពិចារណាចុះឈ្មោះជាមួយអង្គការយូណេស្កូ ដូចជា ប្រដាល់ថៃ កញ្ឆាថៃ ម្ហូបថៃ និងបាយដំណើបស្វាយទុំ ជាដើម ៕Wringing in the New Year at Chiang Mai's Songkran festival - Lonely Planet

ប្រភព ៖ MGROnline

រូបសំណាកបក្សីធំជាងគេបំផុតនៅលើលោក ស្ថិតក្នុងទ្វីបអាសុីយើង

0

មជ្ឈមណ្ឌល ចា តា យូ(Jatayu) គឺជាឧទ្យានធម្មជាតិដ៏ល្បីល្បាញនៅក្នុងប្រទេសឥណ្ឌា ដោយមានរូបសំណាកបក្សីដ៏ធំសម្បើម លេចឡើងនៅលើទូលខ្ពស់មួយដុំ។

បក្សីនេះមានឈ្មោះថា ចា តា យូ(Jatayu) វាមានបណ្តាយ៦១ម៉ែត្រ ទទឹង៤៦ម៉ែត្រ និងកម្ពស់២១ម៉ែត្រ ដែលត្រូវបានគេចំណាយពេលជិត១០ឆ្នាំ ដើម្បីសាងសង់វា។Visit Jatayu: The World's Biggest Bird Sculpture in India | Travel.Earth

យោងតាមសៀវភៅរឿងព្រេងឥណ្ឌាបានឱ្យដឹងថា បក្សី ចា តា យូ(Jatayu) ស្ថិតនៅក្នុងរឿងរាមាយណៈ​របស់​ឥណ្ឌា ដែល​ខ្មែរ​ហៅ​ថា​រាម​កេរ្តិ៍​។ ក្នុង​ទេវកថា​បាន​និទាន​ថា​បក្សីនេះបានព្យាយាម​ដើម្បីជួយសង្គ្រោះ ព្រះនាង​សិតាដែល​ជា​ព្រះ​មហេសី​របស់​ព្រះរាម​ ជា​អវតារ​របស់​ព្រះ​វិស្ណុ​។ ​នាង​សិតា​ត្រូវ​បាន​ចាប់​ខ្លួន​ដោយស្ដេច​យក្ស​ ក្រុងរាពណ៍​ហើយ​បក្សី ចា តា យូ(Jatayu) នេះ​បានជួយការពារព្រះ​នាង។ បន្ទាប់ពី​ប្រយុទ្ធ​ជាមួយ​ក្រុងរាពណ៍​ បក្សី ចា តា យូ(Jatayu) ត្រូវដាច់ស្លាបខាងឆ្វេងធ្លាក់ចុះ​មកដី​​។Ravana slaughtering Jatayu the vulture, while an abducted Sita looks away  in horror. Chromolithograph by R. Varma. | Wellcome Collection

មជ្ឈមណ្ឌលនេះបាន​កសាង​រូប​សំណាក​នេះ​ឡើង​ដើម្បី​ជានិមិត្តរូបមួយ​អំពី​យុគសម័យ​មុន គ្រា​ដែល​មនុស្ស សត្វ និងធម្មជាតិ​ថែរក្សាគ្នាទៅវិញទៅមកហើយ​មនុស្សដូចគ្នារស់នៅដោយ​សុខសាន្តនៅលើ​ផែនដីនេះ​៕Jatayu Adventure Centre in Kerala has the world's largest bird sculpture,  Kollam - Times of India TravelJatayu sculpture: a perfect blend of myth, man's ingenuity and nature

ប្រភព៖ Wikipedia

កូរ៉េខាងជើងប្រកាសបិទរាជធានី ព្យុងយ៉ាង

0

អាជ្ញាធរនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងបានបញ្ជាឱ្យបិទប្រទេសរយៈពេលប្រាំថ្ងៃ ដោយសារតែការកើនឡើងនៃករណីនៃជំងឺផ្លូវដង្ហើម បានកំពុងវាយលក់ខ្លាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានចេញផ្សាយថា “អ្នករស់នៅក្នុង រាជធានី ព្យុងយ៉ាង តម្រូវឱ្យស្នាក់នៅផ្ទះរបស់ពួកគេរហូតដល់ចុងថ្ងៃអាទិត្យ” ដើម្បីឱ្យអាជ្ញាធរ ងាយស្រួលក្នុងការគ្រប់គ្រង។Lockdown orders issued in Pyongyang due to 'national problem': Source | NK  News

បើតាមព័ត៌មានបែកធ្លាយមួយអះអាងថា រដ្ឋាភិបាលកូរ៉េខាងជើងទំនងជាបិទរាជធានីយូរជានេះ ដោយសារតែគេឃើញប្រទេសនេះ បាននាំចូលស្បៀងអាហារជាច្រើន សម្រាប់ប្រជាជនរស់នៅក្នុងទីក្រុងព្យុងយ៉ាង។

តែយ៉ាងណាមិញមានព័ត៌មានចេញផ្សាយថា វាមិនត្រឹមតែកត្តាកើនឡើងនៃជំងឺផ្លូវដង្ហើមនោះទេ ក៏ប៉ុន្តែវាក៏អាចមកពីការគំរាមកំហែងនៅជំងឺកូវីដ១៩ ដែលអាចនឹងរីករាលដាលឡើងវិញនៅក្នុងប្រទេសនេះផងដែរ។North Korea locks down capital city over 'respiratory illness': Report -  Times of India

គួររំលឹកដែរថា ប្រទេសផ្តាច់ការមួយនេះ​ មិនធ្លាប់បញ្ជាក់អំពីទិន្នន័យអ្នកដែលបានកើតកូវីដ១៩ នោះទេ ដែលជាហេតុធ្វើឱ្យគេគិតថាការបិទទីក្រុងព្យុងយ៉ាងនេះ អាចមកពីកត្តាកូវីដ១៩៕

ប្រភព៖ South China Morning Post

 

 

ប្រាសាទដ៏ស្រស់ស្អាតមួយក្នុងតំបន់អង្គរ ដែលអ្នកទេសចរណ៍ភាគច្រើនតែងមើលរំលង

0
ប្រាសាទព្រះខ័ន មានចម្ងាយពីក្រុងសៀមរាប ប្រហែលជា ១៥ គីឡូម៉ែត្រតែប៉ុណ្ណោះ។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើងនៅសតវត្សទី ១២។ បើសិនជាលោកអ្នកចង់ទស្សនាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត គឺគួរតែចូលតាម ច្រកទិសខាងកើតដែលមានដើមឈើយ៉ាងធំដុះនៅលើប្រាង្គប្រាសាទរាប់រយឆ្នាំមកហើយ។ប្រាសាទ​ព្រះខ័នកសាងដើម្បី​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន!! AMS Central
ប៉ុន្តែភ្ញៀវទេសចរក៏អាចចូលពីទិសខាងលិច រឺខាងជើងបានដែរ។ ចំនុចពិសេសមួយទៀត ដែលធ្វើអោយប្រាសាទនេះមានភាពខុសប្លែកពីប្រាសាទនានាគឺ សំណង់មន្ទីរពីរជាន់នៅក្បែរគោបុរៈខាងកើតនៃកំពែងទី2 និងចេតិយស្ដូបថ្មនៅប្រាង្គប្រាសាទកណ្ដាល។ លើសពីនេះទៅទៀតនៅលើជញ្ជាំងប្រាសាទនេះ គឺពោរពេញទៅដោយ រូបចម្លាក់អប្សរា យ៉ាងល្អឯក ហើយ ភ្ញៀវទេសចរទាំងអស់ក៏អាចទៅទស្សនា រឺថតរូបទុកជាអនុស្សាវរីយ៍ ជាមួយនឹងស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យនេះបានផងដែរ។
ប្រាសាទ​ព្រះខ័នកសាងដើម្បី​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន!! AMS Central
ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម៉ែត្រ x ៧០០ ម៉ែត្រ សង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ – ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្តី និង ប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ ប្រាសាទនេះ មានទំហំ ៥៦ ហិចតា។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម៕
ប្រាសាទ​ព្រះខ័ន​ អតីត​ទីក្រុង​ជ័យស្រី | Chouk Khmerអាថ៌កំបាំងដ៏អស្ចារ្យមួយនៃប្រសាទព្រះខ័ន ដែលកម្រមានអ្នកដឹង

អាមេរិកថា ចិនដាក់អន្ទាក់បំណុលប្រទេសក្រីក្រ

0

ប្រទេសសំប៊ី ៖ ចិនបានឆ្លើយតបទៅកាន់អាមេរិកវិញថា ឱ្យដោះស្រាយបញ្ហាបំណុលរបស់ខ្លួនសិន បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករិះគន់ចិនពីបញ្ហាបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ វាបានក្លាយជាបញ្ហាមួយទៀត នៅពេលស្ថានទូតចិនប្រចាំទីក្រុងលូសាកា ប្រទេសសំប៊ី បានឆ្លើយតបទៅកាន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ខណៈលោកស្រីនិយាយប៉ះពាល់ប្រទេសចិនថា ឱ្យរៀបចំគម្រោងបំណុលប្រាក់កម្ចីរបស់ប្រទេសសំប៊ីឱ្យបានរហ័ស ។ លោកស្រីយល់ឃើញថា ប្រាក់កម្ចីរបស់ចិន គឺជាឧបសគ្គក្នុងការគ្រប់គ្រងបំណុលសាធារណៈរបស់ប្រទេសក្នុងទ្វីបអាហ្វ្រិក ។

ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងលូសាកា ប្រទេសសំប៊ី លោកស្រី Yellen ថ្លែងថា នឹងទទួលបានការពន្លឿនពីចិន អំពីកិច្ចព្រមព្រៀងដែលប្រើពេលវេលាយូរពេកក្នុងការដោះស្រាយ ។ វាជាឧបសគ្គធ្វើឱ្យបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកពិបាករួចផុតពីអន្ទាក់បំណុលរបស់ចិន ។ លោកស្រីថ្លែងថា ៖ «ខ្ញុំដឹងថា ចិនជាឧបសគ្គក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងសំប៊ី ជាពិសេស ការស្នើរួមសហការជាមួយចិនដើម្បីទូទាត់បំណុលឱ្យបានឆាប់» ។

មិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករិះគន់ចិន ស្ថានទូតចិនប្រចាំទីក្រុងលូសាកា ក៏បានឆ្លើយតបទៅវិញថា ក្រសួងហិរញ្ញវត្ថុអាមេរិកចាត់វិធានការពិសេសដើម្បីសងសំណុល ក្រោយពីការខ្ចីប្រាក់របស់រដ្ឋាភិបាលអាមេរិកជិតពេញ ។ ចំណុចសំខាន់បំផុតដែលអាមេរិកអាចដោះស្រាយបញ្ហាបំណុលក្រៅប្រទេសបាន គឺទទួលខុសត្រូវគោលនយោបាយរូបិយវត្ថុ ដោះស្រាយបំណុលរបស់ខ្លួនឯងជាមុនសិន និងឈប់បំផ្លាញការព្យាយាមរបស់ប្រទេសផ្សេងៗក្នុងការដោះស្រាយបំណុល ។

ការរិះគន់គ្នាទៅវិញទៅមកនេះ កើតឡើងមុនពេលលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី៥-៦ ខែកុម្ភៈ ខាងមុខនេះ ដោយសង្ឃឹមថា ប្រទេសចិន និងអាមេរិក នឹងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ជាពិសេស ទំនាក់ទំនងផ្នែកនយោបាយ និងសេដ្ឋកិច្ច ៕yellen: US Treasury Secretary Janet Yellen sees 'very helpful signs' on US  inflation front - The Economic Times

ប្រភព ៖ The Better

អ៊ុយក្រែន បោសសម្អាតអំពីពុករលួយ ស្របគ្នានឹងសង្គ្រាមប្រឆាំងរុស្ស៊ី

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលអ៊ុយក្រែន កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នៅលើទឹកដីរបស់ខ្លួននោះ មេដឹកនាំ នៃប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ ក៏កំពុងតែប្រយុទ្ធ ប្រឆាំងនឹងអំពីពុករលួយបន្ថែមទៀត រហូតធ្វើមហាអំណាចកំពូលរបស់បស្ចិមលោក បានកោតសរសើរយ៉ាងខ្លាំង ជាមួយនឹងការអះអាង អំពីការផ្ដល់ជំនួយបន្ដទៀត។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៥ ខែមករា ថា សមាជិកសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង សាធារណរដ្ឋ កាលពីថ្ងៃអង្គារ បានកោតសរសើរ ដល់រដ្ឋាភិបាលអ៊ុយក្រែន សម្រាប់ការចាត់វិធានការយ៉ាងឆាប់រហ័ស ប្រឆាំងនឹងអំពើពុករលួយ។ ជាមួយគ្នានេះ តំណាងរាស្រ្ដទាំង២គណបក្សរបស់ប្រទេសមហាអំណាចកំពូលនៅលើលោកមួយនេះ ថែមទាំងបានអះអាង ថា ជំនួយយោធា និង មនុស្សធម៌របស់សហរដ្ឋអាមេរិក គួរតែបន្ដ ជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) បន្ថែមទៀត។Zelensky Writes Letter to Invite Xi For 'Dialogue' - Arise News

ការកោតសរសើររបស់សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមរិក បានកើតឡើង ស្របគ្នានឹងក្រុមមន្រ្ដីជាន់ខ្ពស់របស់អ៊ុយក្រែន មួយចំនួន ត្រូវបានបណ្តេញ ចេញពីមុខតំណែង កាលពីថ្ងៃអង្គារ ។ នេះជាការរង្គោះរង្គើខាងនយោបាយដ៏ធំបំផុតមួយ នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលរដ្ឋាភិបាលក្រុងកៀវ បានអះអាង ថា លោកប្រធានាធិបតី ហ្សេឡែនស្គី កំពុងតែធ្វើសកម្មភាព ស៊ីសង្វាក់គ្នាជាមួយសាធារណជនរបស់គាត់ បន្ទាប់ពីមានការចោទប្រកាន់ អំពីអំពើពុករលួយ។

លោក លីនសេ ហ្ក្រាហាម (Lindsey Graham) សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន ក្រោយការវិលត្រឡប់ មកពីរដ្ឋធានីក្រុងកៀវ ត្រឹមតែរយៈពេល១ថ្ងៃ ថា «នេះជាពេលវេលាកំណត់ សម្រាប់អ៊ុយក្រែន ហើយក៏ជាពេលវេលាកំណត់ សម្រាប់យើងទាំងអស់គ្នា ដូចជា អាល្លឺម៉ង់ សហរដ្ឋអាមេរិក សម្ពន្ធមិត្តរបស់យើង។ យើងរំពឹង ថា លោកប្រធានាធិបតី ហ្សេឡែនស្គី នឹងធ្វើតាមការសន្យា ដែលគាត់បានប្ដេជ្ញា ថា អ៊ុយក្រែន នឹងលុបបំបាត់អំពើពុករលួយ»។Russia's war in Ukraine: Six surprises six months in - Atlantic Council

សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា «យើងមានទំនុកចិត្តលើបញ្ហានេះ ហើយវាជាការបោះជំហាន ជាលើកដំបូង នៅក្នុងដំណើរដ៏វែងឆ្ងាយ សម្រាប់ការផ្លាស់ប្ដូរ អំពីរបៀបធ្វើការ»។

លោក រីឆាដ ប្លូមែនថល (Richard Blumenthal) សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ ដែលរួមដំណើរជាមួយដែរនោះ បានបញ្ជាក់ ថា ការបណ្ដេញមន្រ្ដីជាន់ខ្ពស់ ប្រព្រឹត្ដអំពើពុករលួយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ នេះជាការបង្ហាញ អំពីអ្វីដែលលោកប្រធានាធិបតី ហ្សេឡែនស្គី បានប្រាប់ពួកយើង ថា នឹងមិនមានការអត់ធ្មត់ ចំពោះការក្លែងបន្លំ ឬ ការកិបកេងខ្ជះខ្ជាយនោះឡើយ។ ប៉ុន្ដែសកម្មភាពពុករលួយទាំងនោះ មិនបានបង្ហាញ ថា គ្រឿងយុទ្ធភណ្ឌរបស់សហរដ្ឋអាមេរិក មានការជាប់ព័ន្ធនឹងអំពើពុករលួយនោះឡើយ»។

សមាជិកព្រឹទ្ធសភា រូបនេះ បានបញ្ជាក់ ថា «រហូតមកដល់ពេលនេះ រាល់ការត្រួតពិនិត្យ និង ការឆែកឆេរពិនិត្យមើល មិនបានបង្ហាញ អំពីការកេងបន្លំ ឬ ការខ្ជះខ្ជាយ ហើយក៏គ្មានការកេងបន្លំនូវជំនួយយោធា ឬ ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក ដែលត្រូវបានផ្តល់ឲ្យនោះដែរ»។Russia-Ukraine War: Insights and Analysis | Harvard Kennedy School

លោក សែលដុន វ៉ាយហាវ (Sheldon Whitehouse) សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ ដែលរួមដំណើរទៅកាន់ទីក្រុងកៀវ បានកោតសរសើរ ដល់កងទ័ពអ៊ុយក្រែន ចំបោះការតាមដានគ្រឿងសឹក ត្រូវបានផ្គត់ផ្គង់ ដោយសារសហរដ្ឋអាមេរិក ព្រោះពួកគេដឹង ថា «យើងត្រូវការទំនុកចិត្ត នៅក្នុងសហរដ្ឋអាមេរិក»។

សមាជិកព្រឹទ្ធសភាទាំង៣រូបនេះ បានបញ្ជាក់ ថា ជំនួយរបស់សហរដ្ឋអាមេរិក នឹងបន្ដបញ្ជូន ទៅកាន់អ៊ុយក្រែន។ ជាមួយគ្នានេះ លោក ហ្ក្រាហាម បានសង្កត់ធ្ងន់ ថា «ខ្ញុំដឹង ថា យើងមានការនឿយណាយ នៅក្នុងការចូលរួមក្នុងជម្លោះ នៅខាងក្រៅប្រទេសរបស់យើង ប៉ុន្តែអ្វីៗទាំងអស់ ដែលយើងប្រកាន់ខ្ជាប់ និង ជាទីស្រឡាញ់ នៅក្នុងនាមប្រទេសមួយ មានការជាប់ពាក់ព័ន្ធ»។

លោក ប៉ាវឡូ ខាលីម៉ុន (Pavlo Khalimon) សមាជិកសភារបស់អ៊ុយក្រែន នឹងត្រូវបណ្តេញចេញពីគណបក្សរបស់លោកប្រធានាធិបតី ហ្សេឡែនស្គី ដោយសារតែមានការជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ អំពីការប៉ុនប៉ងលាក់បាំងនូវការទិញវិឡាដ៏ទំនើបមួយកន្លែង នៅក្នុងរដ្ឋធានីកៀវ។ បើតាមការស៊ើបអង្កេតរបស់កាសែត Ukrainska Pravda (អ៊ុយក្រែនស្កា ប្រាវដា) បានបង្ហាញ ថា លោក Pavlo Khalimon បានទិញវិមានដ៏ប្រណីតមួយកន្លែង នៅកណ្តាលទីក្រុងកៀវ កាលពីរដូវក្តៅ ឆ្នាំ២០២២ ដោយបានដាក់ឈ្មោះមនុស្សផ្សេង។The Challenges of Building a War Crimes Case Against Putin | Time

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់អ៊ុយក្រែន បានប្រកាស អំពីការលាលែងមុខតំណែងរបស់ពួកគេ កាលពីថ្ងៃអង្គារ ចំពេលលោកប្រធានាធិបតី ហ្សេឡែនស្គី បានអះអាង ថា នឹងមានការផ្លាស់ប្តូរមន្រ្ដីមួយចំនួន នៅក្នុងរដ្ឋាភិបាលរបស់គាត់។ ស្របគ្នានេះដែរ លោក វៀចេស្លាវ សាប៉ូវ៉ាឡូវ (Viacheslav Shapovalov) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកផ្នែកភស្តុភារ សម្រាប់កងទ័ពអ៊ុយក្រែន ក៏បានលាលែងមុខតំណែងរបស់គាត់ ពាក់ព័ន្ធនឹងការចោទប្រកាន់ ជុំវិញរឿងអាស្រូវផ្គត់ផ្គង់ស្បៀង ប៉ុន្ដែគាត់បានបដិសេធ។

លោក អូឡែកស៊ី ស៊ីម៉ូណែនកូ (Oleksiy Symonenko) អគ្គរដ្ឋអាជ្ញារង និង លោក គីរីឡូ ទីម៉ូសែនកូ (Kyrylo Tymoshenko) អនុប្រធានខុទ្ទកាល័យរបស់លោកប្រធានាធិបតី ហ្សេឡែនស្គី ក៏បានប្រកាសលាលែង ពីតំណែង ដោយមិនបានប្រាប់ អំពីហេតុផល សម្រាប់ការចាកចេញរបស់ពួកគេ៕

ថៃ អាងថា Muay Thai ត្រូវបានគេទទួលស្គាល់ជុំវិញពិភពលោក ខណៈកម្ពុជាសំអាងប្រវត្តិសាស្ត្រ

0

ថៃ​នឹង​ធ្វើ​ពហិការមិនចូលរួម​ព្រឹត្តិការណ៍​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ ដោយយកហេតុផលខាងកម្ពុជាមិនប្រើប្រាស់ឈ្មោះ Muay Thai ជំនួស “គុនខ្មែរ”។

ដោយឡែកខាងកម្ពុជា ក៏បានប្រកាន់ជំហរយ៉ាងមុតមាំដែរថា “កម្ពុជា​នឹង​សងសឹក​ហើយ​មិន​បញ្ជូន​អ្នក​ប្រដាល់​ទៅ​ថៃ​ទេ​ពេល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៥”។

ស្របពេលដែលថៃ បានអះអាងថា Muay Thai ត្រូវបានគេទទួលស្គាល់ជុំវិញពិភពលោក និងល្បីរន្ទឺជាងគុនខ្មែរកម្ពុជានោះ មន្ត្រី​កម្ពុជា​បានអះអាង​ថា កីឡា​គុនខ្មែរមាន​ប្រភព​ចេញ​ពី​វប្បធម៌​ខ្មែរ​ តាំងពីបុរាណមកម្ល៉េះ ខណៈថៃ បានលួចម្លងពីកម្ពុជា។

បើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រ គុនខ្មែរកម្ពុជា មានប្រវត្តិយូរលង់ណាស់មកហើយតាំងពីសម័យមុនអង្គរ ដែលយើងបានឃើញជាក់ស្តែងនៅតាមប្រាង្គប្រាសាទនានា តែងតែមានចម្លាក់ស្តីអំពីគុនខ្មែរ។ ដោយឡែកថៃ មិនមានប្រវត្តិសាស្ត្រ ឬវប្បធម៌អ្វីជាអំណះអំណាងនោះទេ ដោយពួកគេប្រើការផ្សព្វផ្សាយប្រដាល់ Muay Thai របស់គេ ទៅកាន់ពិភពលោកខ្លាំងជាកម្ពុជាតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ចំពោះវិញ្ញាសាប្រដាល់គុនខ្មែរ បើទោះជាគ្មានភាគីថៃ ចូលរួម ក៏មានប្រទេសចំនួន ៧ ដោយរាប់ទាំងកម្ពុជា ជាម្ចាស់ផ្ទះ, ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ចូលរួមផងដែរ។ យោងតាមច្បាប់កីឡា វិញ្ញាសា ដែលមានចាប់ពី ៤ប្រទេសឡើងទៅ គឺអាចដាក់ឱ្យប្រកួតបាន។ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ នៅកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕