ថៃ​នឹង​ធ្វើ​ពហិការមិនចូលរួម​ព្រឹត្តិការណ៍​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ ដោយយកហេតុផលខាងកម្ពុជាមិនប្រើប្រាស់ឈ្មោះ Muay Thai ជំនួស “គុនខ្មែរ”។

ដោយឡែកខាងកម្ពុជា ក៏បានប្រកាន់ជំហរយ៉ាងមុតមាំដែរថា “កម្ពុជា​នឹង​សងសឹក​ហើយ​មិន​បញ្ជូន​អ្នក​ប្រដាល់​ទៅ​ថៃ​ទេ​ពេល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៥”។

ស្របពេលដែលថៃ បានអះអាងថា Muay Thai ត្រូវបានគេទទួលស្គាល់ជុំវិញពិភពលោក និងល្បីរន្ទឺជាងគុនខ្មែរកម្ពុជានោះ មន្ត្រី​កម្ពុជា​បានអះអាង​ថា កីឡា​គុនខ្មែរមាន​ប្រភព​ចេញ​ពី​វប្បធម៌​ខ្មែរ​ តាំងពីបុរាណមកម្ល៉េះ ខណៈថៃ បានលួចម្លងពីកម្ពុជា។

បើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រ គុនខ្មែរកម្ពុជា មានប្រវត្តិយូរលង់ណាស់មកហើយតាំងពីសម័យមុនអង្គរ ដែលយើងបានឃើញជាក់ស្តែងនៅតាមប្រាង្គប្រាសាទនានា តែងតែមានចម្លាក់ស្តីអំពីគុនខ្មែរ។ ដោយឡែកថៃ មិនមានប្រវត្តិសាស្ត្រ ឬវប្បធម៌អ្វីជាអំណះអំណាងនោះទេ ដោយពួកគេប្រើការផ្សព្វផ្សាយប្រដាល់ Muay Thai របស់គេ ទៅកាន់ពិភពលោកខ្លាំងជាកម្ពុជាតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ចំពោះវិញ្ញាសាប្រដាល់គុនខ្មែរ បើទោះជាគ្មានភាគីថៃ ចូលរួម ក៏មានប្រទេសចំនួន ៧ ដោយរាប់ទាំងកម្ពុជា ជាម្ចាស់ផ្ទះ, ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ចូលរួមផងដែរ។ យោងតាមច្បាប់កីឡា វិញ្ញាសា ដែលមានចាប់ពី ៤ប្រទេសឡើងទៅ គឺអាចដាក់ឱ្យប្រកួតបាន។ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ នៅកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕