ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមករា អង្គការយូណេស្កូ (UNESCO) រាយការណ៍ថា បានត្រៀមពិចារណាចុះឈ្មោះប្រពៃណីសង្ក្រាន្ត (Songkran in Thailand, traditional Thai New Year festival) បញ្ចូលក្នុងបញ្ជីឈ្មោះបឋម (Tentative list) ក្នុងកិច្ចប្រជុំដើម្បីឱ្យប្រពៃណីសង្ក្រាន្តក្លាយជា «បេតិកភណ្ឌវប្បធម៌អរូបី» ទី៤ របស់ប្រទេសថៃ ។
កាលពីមុននេះ ប្រទេសថៃធ្លាប់បានចុះឈ្មោះក្នុងបេតិកភណ្ឌវប្បធម៌អរូបីរួចមកហើយ ដូចជា ៖
-ល្ខោនខោលថៃ ចុះឈ្មោះឆ្នាំ២០១៨
-ម៉ាស្សាបែបថៃ ចុះឈ្មោះឆ្នាំ២០១៩
-រាំឈុតមនោរាហ៍ភាគខាងត្បូង ចុះឈ្មោះឆ្នាំ២០២១
«បេតិកភណ្ឌវប្បធម៌អរូបី» (Intangible Cultural Heritage – ICH) មិនមែនជាបេតិកភណ្ឌពិភពលោក (World Heritage site) ទេ ប៉ុន្តែវាស្មើនឹងបេតិកភ័ណ្ឌពិភពលោកដែរ ដោយអង្គការយូណេស្កូបានបញ្ជាក់ថា «បេតិកភណ្ឌពិភពលោក» ប្រើប្រាស់សម្រាប់តែហៅឈ្មោះទីកន្លែងដូចជា កន្លែងបុរាណវិទ្យា និងឧទ្យានជាតិជាដើម ។
ចំណែក «បេតិកភណ្ឌវប្បធម៌អរូបី» ប្រើប្រាស់សំដៅលើវប្បធម៌ដែលប៉ះពាល់មិនបាន ដូចជា ការសម្តែងសិល្បៈ ភាសា ការបង្ហាញចេញ ចំណេះដឹង ជំនាញ រហូតដល់ឧបករណ៍ វត្ថុ ភាពច្នៃប្រឌិត និងវប្បធម៌ពាក់ព័ន្ធនឹងរបស់ទាំងនេះ ដែលសហគមន៍មួយ ឬក្រុមមួយ ហើយករណីខ្លះគេទទួលស្គាល់ថា វាជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌របស់គេ ។
គណៈកម្មការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌសង្ឃឹមថា នឹងបានទទួលការពិចារណានៅចុងឆ្នាំ២០២៣នេះ ។ ប្រទេសថៃនិយាយថា ខ្លួននៅមានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀត ត្រៀមពិចារណាចុះឈ្មោះជាមួយអង្គការយូណេស្កូ ដូចជា ប្រដាល់ថៃ កញ្ឆាថៃ ម្ហូបថៃ និងបាយដំណើបស្វាយទុំ ជាដើម ៕
ប្រភព ៖ MGROnline