មជ្ឈមណ្ឌល ចា តា យូ(Jatayu) គឺជាឧទ្យានធម្មជាតិដ៏ល្បីល្បាញនៅក្នុងប្រទេសឥណ្ឌា ដោយមានរូបសំណាកបក្សីដ៏ធំសម្បើម លេចឡើងនៅលើទូលខ្ពស់មួយដុំ។
បក្សីនេះមានឈ្មោះថា ចា តា យូ(Jatayu) វាមានបណ្តាយ៦១ម៉ែត្រ ទទឹង៤៦ម៉ែត្រ និងកម្ពស់២១ម៉ែត្រ ដែលត្រូវបានគេចំណាយពេលជិត១០ឆ្នាំ ដើម្បីសាងសង់វា។
យោងតាមសៀវភៅរឿងព្រេងឥណ្ឌាបានឱ្យដឹងថា បក្សី ចា តា យូ(Jatayu) ស្ថិតនៅក្នុងរឿងរាមាយណៈរបស់ឥណ្ឌា ដែលខ្មែរហៅថារាមកេរ្តិ៍។ ក្នុងទេវកថាបាននិទានថាបក្សីនេះបានព្យាយាមដើម្បីជួយសង្គ្រោះ ព្រះនាងសិតាដែលជាព្រះមហេសីរបស់ព្រះរាម ជាអវតាររបស់ព្រះវិស្ណុ។ នាងសិតាត្រូវបានចាប់ខ្លួនដោយស្ដេចយក្ស ក្រុងរាពណ៍ហើយបក្សី ចា តា យូ(Jatayu) នេះបានជួយការពារព្រះនាង។ បន្ទាប់ពីប្រយុទ្ធជាមួយក្រុងរាពណ៍ បក្សី ចា តា យូ(Jatayu) ត្រូវដាច់ស្លាបខាងឆ្វេងធ្លាក់ចុះមកដី។
មជ្ឈមណ្ឌលនេះបានកសាងរូបសំណាកនេះឡើងដើម្បីជានិមិត្តរូបមួយអំពីយុគសម័យមុន គ្រាដែលមនុស្ស សត្វ និងធម្មជាតិថែរក្សាគ្នាទៅវិញទៅមកហើយមនុស្សដូចគ្នារស់នៅដោយសុខសាន្តនៅលើផែនដីនេះ៕
ប្រភព៖ Wikipedia