Home Blog Page 187

មិនជឿកុំប្រមាថ! តារាចម្រៀង កែវ វាសនា រម្លឹកកាលពីជាង១០ឆ្នាំមុនជាន់លើប្រាសាទបាក់បែកជួបរឿងនឹកស្មានមិនដល់

0

ជុំវិញហេតុការណ៍គ្រោះទឹកជំនន់ខ្លាំងក្លានៅភាគខាងត្បូងប្រទេសថៃក្នុងរយៈពេល៣០០ឆ្នាំបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកជាច្រើនដោយមនុស្សមួយចំនួនជឿថានេះជាបាបកម្មដែលថៃឈ្លានពានទឹកដីកម្ពុជា។ ឃើញផ្ទាល់ភ្នែកនិងមានបទពិសោធន៍ផ្ទាល់ខ្លួនផង តារាចម្រៀង កែវ វាសនា ជីកកាយរឿងជាង១០ឆ្នាំមុនឱ្យមហាជនបានដឹងពីការបំពានមកលើប្រាសាទខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbXdyAAasKZMeEo1Fj6dIlNHnXjWJiz-gc916oj6PpuLfcd7rXnSIjaqkARP1xLAB651SmwKm5mIZO_KA3wASGLb9HzRREgpVwH8JJJ-IrurudNADW-FZTTWaGwk9iOJrOZEz2UTQrqeqHuKkqmgayaMB0I3WTiMQv25fEg-dzWFhrx6LWIi4qG_aSRz4V/s1440/image_2025-11-26_15-02-59%20(2).png

ថ្មីៗនេះតារាចម្រៀងក្នុងទ្រនំសាន់ដេ លោក កែវ វាសនា បានបង្ហោះរូបភាពទឹកជំនន់នៅប្រទេសថៃនិងរូបភាពដែលប្រាសាទព្រះវិហាររងការខូចខាតដោយសារស្នាដៃថៃជាមួយនឹងការរៀបរាប់ថា «មិនបានសើចយំអីទេ តែខ្ញុំជឿលើដូនតាខ្មែរយើង កាលពី១០ជាងឆ្នាំមុនខ្ញុំទៅច្រៀងតាមខេត្តហើយក៏បានឈ្លៀតចូលលេងប្រាសាទមួយកន្លែង តែកំហុកអចេតនាខ្ញុំមិនដឹងថា បានដើរជាន់អ្វីខ្លះទេព្រោះប្រាសាទនោះបាក់បែកខ្លាំង គ្រាន់ចេញពីប្រាសាទមួយសន្ទុះក្រោយមក ធ្វើទុក្ខខ្ញុំចង់ស្លាប់ចង់រស់ ទាល់តែខ្ញុំអុជធូបថ្វាយផ្លែឈើហើយនិយាយសុំខមាទោស ទើបខ្ញុំបានមានអារម្មណ៍ប្រសើរឡើងវិញ ចុះទំរាំអ្នកមកបំផ្លាញប្រាសាទដូចតាខ្មែរទៀត ប្រាកដណាស់អ្នកសងមិនអស់ទេចាំទុក សាងអីទទួលហ្នឹងទៅ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ2fXdHc-nLwkxwTdjSRVcNX0ycX31kxbOPXGKwwjq1RWrLucNNmycvGUEUR6DvqyFHiUQOr_7vN2qK7hjlM4_z8TLWpxTDidYGaKyTWeUlGY_f7ZhyFamrtsP9Cm2ySlTtCCK_g9MqGun-54mqr72obY-s6saCigXUPwS7GQBOzO0ushP8ROiDpGp5ERh/s1440/image_2025-11-26_15-02-57.png

    មិនត្រឹមតែតារាចម្រៀង កែវ វាសនា ប៉ុណ្ណោះទេដែលយល់ថាទេវតាហាក់ដូចជាដាក់ទោសដល់ប្រទេសថៃដែលឈ្លានពានទឹកដីកម្ពុជា បំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្លួនព្រោះតែប្រទេសមួយនេះជួបទុក្ខផ្ទួនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-32mSG9s912nuK__3myixL9io1aSJW_PzFdGoFhadoM3tbizT72rdi5Eg0zLUlrtQ_JO6zbrhz2dm_4vFFyhc0iG9-tPzynLtb1fdW5MCMUUGVSn_0EkBACcl4GvdOGz4iwW97jCCDfe2qy6OtzUsbBo2gwTJp20cVVohWnZTfvw8Xw-_KQOEoX06tqS3/s1440/image_2025-11-26_15-02-56.png

    អ្នកលេងបណ្តាញសង្គមក៏បានប្រៀបធៀបហេតុការណ៍ដែលថៃជួបប្រទះចាប់តាំងពីឈ្លានពានកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ រំលង២ខែក្រោយនៅថ្ងៃទី២៤ ខែកញ្ញា ក្នុងទីក្រុងបាងកកបានជួបហេតុការណ៍បាក់ផ្លូវដ៏ធំមួយប្រៀបដូចជាធរណីស្រូបដែលបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០។ លុះថ្ងៃទី២៤ ខែតុលា ប្រទេសថៃក៏ជួបទុក្ខសោកដែលព្រះមហាក្សត្រី Sirikit ព្រះមាតារបស់ស្ដេចថៃយាងសោយទិវង្គត។ នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះភាគខាងត្បូងនៃប្រទេសថៃក៏ជួបគ្រោះទឹកជំនន់ខ្លាំងក្លាដែលពុំទាន់ស្រាកស្រាន្តនៅឡើយ៕

គណបក្សប្រជាជនណែនាំរដ្ឋាភិបាលថៃអំពាវនាវឱ្យបរទេសជួយដោះស្រាយបញ្ហាទឹកជំនន់នៅខេត្តសុងក្លា

0

ប្រទេសថៃ ៖ បន្ទាប់ពីទឹកជំនន់បង្កការខូចខាត និងសម្លា.ប់ជីវិតពលរដ្ឋថៃយ៉ាងច្រើននៅភាគខាងត្បូង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សប្រជាជនដែលជាគណបក្សប្រឆាំងបានណែនាំរដ្ឋាភិបាលថៃអំពាវនាវឱ្យបរទេសជួយដោះស្រាយបញ្ហាទឹកជំនន់នៅខេត្តសុងក្លាជាបន្ទាន់ ពីព្រោះស្ថានការណ៍ពេលនេះធ្ងន់ធ្ងរខ្លាំងពេក ទើបរដ្ឋាភិបាលថៃមិនអាចដោះស្រាយបាន ។ គណបក្សនេះបញ្ជាក់ថា ដល់ពេលវេលាសុំជំនួយពីបរទេសហើយ មុនពេលប្រទេសថៃកាន់តែខាតបង់ធ្ងន់ធ្ងរជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii_jOunbZvK7jZk2Ip4f7qOa-IWtCIVJqvB5Mwi_wzsIYNpT2lcTRoBtrVJu3zFDqjMpiw0_KD4FEUHLmPmOruBtQg8Esv-2vOwck7xatM2Kz4LFVwWzjxfLwV37jEFXl0r4did_SV8w8SQwmccYm66-ISS_g0k440l0tvpmQZxWTqtsyIEApW5hifV88-/s1280/photo_2025-11-26_17-12-32%20(2).jpg
នៅថ្ងៃទី២៦ ខែវិច្ឆិកា លោក Parit Wacharasindhu អ្នកនាំពាក្យគណបក្សប្រជាជនបានសំណូមពរឱ្យរដ្ឋាភិបាលថៃជួយសង្គ្រោះជីវិតពលរដ្ឋនៅខេត្តសុងក្លា និងខេត្តផ្សេងទៀតនៅភាគខាងត្បូង ដោយលោកនិយាយថា ស្ថានការណ៍ទឹកជំនន់ខេត្តសុងក្លា ជាពិសេស ស្រុកហាតយៃ គឺធ្ងន់ធ្ងរបំផុត ហើយរដ្ឋាភិបាលមានតួនាទីសំខាន់ជួយការពារពលរដ្ឋថៃកុំឱ្យស្លាប់ច្រើនជាងនេះ ។ មនុស្សជាប់ក្នុងអគាររាប់ម៉ឺននាក់ ប៉ុន្តែក្រុមសង្គ្រោះបានជួយជម្លៀសអ្នកជាប់ក្នុងអគារមកកន្លែងសុវត្ថិភាពបានតែខ្ទង់ពាន់នាក់ប៉ុណ្ណោះ ហេតុនេះ លោកគិតថា គ្រប់វិនាទីសំខាន់ណាស់ រដ្ឋាភិបាលត្រូវតែការពារពលរដ្ឋឱ្យឆាប់បំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-bUrwqhHZwuA4o1kv9UScLKoAomTxsVWWJigQF91yzojI_ECkklXs-0Sud5H6LB1tDH8CtNMIG9rLwfzckGJHtTKoZdoIE5AVCDCg4m6tYABEU9A3hHTp9CxnApso5IMP-25io12LWzM3CWl9FMtwyhcR9VwWxR2c7ynij2bscljVA63SCCVYY8oMrut0/s1280/photo_2025-11-26_17-12-32.jpg
គណបក្សប្រជាជនសូមសំណូមពរទៅកាន់រដ្ឋាភិបាលត្រូវតែសហការជាមួយភ្នាក់ងារពាក់ព័ន្ធឱ្យបាន ដោយរៀបចំប្រព័ន្ធទិន្នន័យទីតាំងជនរងគ្រោះ និងប្រញាប់អនុវត្តឱ្យលឿនបំផុត ពីព្រោះបើគ្មានទិន្នន័យទេនោះ រដ្ឋាភិបាលនឹងពិបាកដោះស្រាយបញ្ហា ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ត្រូវតែសម្រេចចិត្តថា គួរធ្វើបែបណាបន្តទៀត ។ រដ្ឋាភិបាលត្រូវតែជម្លៀសពលរដ្ឋឱ្យលឿន ដោយប្រមូលទូកឱ្យបានច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនជនរងគ្រោះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_nCrfw3KXi5XohA8cHunyZN6Zu4bCXUozchTNnmg9cdNQjan4M_IYeRJuXJOmW_7gJuq_6JvjdK5jBoXIg8aSvqM7RwIaLbRx1h_OvzYJOkREKsOKJ8h8dZnDeUQ00lnlQ5-T1cmsA3HWBLRZSuN07nRW0heWDYTRrOllpshZ1eh-_aulsXw8VBk32UwG/s1280/photo_2025-11-26_17-12-33%20(2).jpg

    ការសំណូមពរមួយទៀតរបស់គណបក្សប្រជាជន គឺបើទោះជាការជម្លៀសជនរងគ្រោះបានឆាប់រហ័ស និងច្រើនបំផុតក្តី ក៏រដ្ឋាភិបាលមិនអាចជម្លៀសជនរងគ្រោះបានគ្រប់គ្នាដែរ ។ អ្វីចាំបាច់បំផុតសម្រាប់ពេលនេះ ត្រូវចែកអាហារឱ្យដល់ដៃជនរងគ្រោះគ្រប់រូប បើទូកមិនអាចចូលទៅដល់ទីតាំងគ្រោះថ្នាក់ទេ ត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្របញ្ជូនអាហារឱ្យជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRqh3bhA73CNcG5HXnI4zaGox_DVMo-UC9S0_u_0M9zeLmk-jrYesQmy2lpqG8Cjj6uUFgnFVC7SJycdL0Ny3Ewx8ctShGK9uGk97VgxBbcLOcl80PeOMaHFYYumrPU0-1-E4_Css4aflJfx3QG8mH3tg-va2-mPxdskeDSazjMNvB5NjwDJx0yWS413PA/s1280/photo_2025-11-26_17-12-33.jpg

    ចុងក្រោយ រដ្ឋាភិបាលថៃត្រូវរូតរះអំពាវនាវឱ្យបរទេសជួយដោះស្រាយទឹកជំនន់នៅខេត្តសុងក្លា ពីព្រោះស្ថានការណ៍ទឹកជំនន់នៅខេត្តសុងក្លាធ្ងន់ធ្ងរខ្លាំងហួសពីសមត្ថភាពរបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយ ។ ក្រសួងការបរទេសថៃគួរប្រញាប់ទូរស័ព្ទទៅប្រទេសនានាឱ្យជួយពលរដ្ឋថៃ ដោយទូរស័ព្ទទៅម៉ាឡេស៊ី និងសិង្ហបុរី ពីព្រោះប្រទេសទាំងពីរអាចមានពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅថៃ ព្រមទាំងទាក់ទងទៅក្រុមហ៊ុនអាមេរិកដើម្បីប្រើប្រាស់ Starlink ជាសេវាអ៊ីនធើរណេតល្បឿនលឿនតាមផ្កាយរណបជួយផ្តល់សេវាអ៊ីនធើរណេតនៅថៃ ដោយផ្តល់ភាពងាយស្រួលដល់ក្រុមសង្គ្រោះដឹងទីតាំងជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFeIViYEDLWqZieKqFYfcMmNlPKbQZDktrsFdd-HDCD1Ke2zZbCP7rR5bNvRfjfhCXQng4FQfURAIqHy-PIT4llW9_QZ5KUnrNjvDsJMc2ywCHwmGeif5-J7vZbn9MPFZ76j4XZsvQClklqRWNEYPgCWB3s7eLSAuqPAgtMi0cTxtBppDQKJ_8lz-B_iNi/s1239/photo_2025-11-26_17-12-35.jpg

    គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Anutin បានប្រកាសថា មិនត្រឡប់ទៅទីក្រុងបាងកកវិញទេ លោកនឹងនៅជួយពលរដ្ឋភាគខាងត្បូងរហូតដល់ស្ថានការណ៍ទឹកជំនន់ធូរស្រាលឡើងវិញ ប៉ុន្តែពលរដ្ឋមើលឃើញថា ការជួយរបស់រដ្ឋាភិបាលយឺតយ៉ាវខ្លាំង មិនទាន់ពេលវេលា មិនថាការជម្លៀស ឬចែកអាហារ ជាហេតុធ្វើឱ្យពលរដ្ឋស្លាប់ជាបន្តបន្ទាប់ ៕

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះមួយ ដែលនាំឱ្យមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់

0

ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជានឹងត្រូវទទួលរងឥទ្ធិពល៣០% នៃខ្យល់ព្យុះមួយដែលមានឈ្មោះថា«កូតូ» ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង លាយឡំនឹងបាតុភូតខ្យល់កន្រ្តាក់នៅតាមតំបន់មួយចំនួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLFJuBBiMoEGfwy4FoPbxief2EBVxXVm_K1AHul4jiTK1MCtSVOxOQdft2MYCVrkBbnQ7P85mUDBnJmcRM0fvEbk9N94n6SN-An9a6qzK2R8DSav39mNjx2kzfbMA-MKLQC1afHLQ4u-_bNv2BOvveNCt-jT_i-Wmn1yv4-iGXYxy9xEM7JhfyYW4ymEm/s1000/photo_2025-11-27_08-35-19.jpg
យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែល កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ប្រទេសកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ នឹងទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPleQGbDv-p31Z6fHReLgs9qTpDamyAB4X4WZinpGV06YpU-5ZectJPs2JKKnRsa56qC70Q9Ipj6r9olq0zjtMH5DMOVCxt114DanPr3NyuADOv44xRz9OI0eLOQ9mWoamXKFwUyN_RAV5Y09DfSl0yE9lD14ZciFxS8tHq-jdtx1VDRTmyd7kX2K5lCrR/s640/photo_2025-11-27_08-35-19%20(2).jpg

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់មួយចំនួនជួបប្រទះនូវលក្ខខណ្ឌខុសៗគ្នាដូចជា៖
១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQF7LgMUhVtv5ucT8lSOOjZJyXskf0DOkpL3qjlXrTU4wpH3RShTiClH4O9nr5sM2fSbKj0EB_rZUqSzEA41Fby5izoaoCKdXKK9Uybf7XYRfMGumu_olAXuUhRtKtN49f1OdYgts3JT0gEmEkaQchQDMbjeZ4dBtzFYmGk9VOHxkJzx8CqzzFqETbYCJR/s750/photo_2025-11-27_08-35-19%20(3).jpg

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក និងបងប្អូនប្រជានេសាទតាមសមុទ្រ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtBpmXeviLaeMaA8PLrondBq_YrNaXg0MxpDFBJ6CYDES56XDtrWDxnjiMEg64FUSkjuZH9zQRR1GffDSUl9nmjIQag6NYijfDGMk9ODPBO0iMUghUuP7kvgHU8EAwQsKSzlBVffqulOyv7UO_-dZ205pxn4wGedPrHhZOT-zjCgnst3vOJTOWPMo7g7MQ/s1280/photo_2025-11-27_08-35-19%20(4).jpg

មនុស្ស៣នាក់ រងការចោទប្រកាន់ពីបទមនុស្សឃាត នៅក្នុងហេតុការណ៍ឆេះអគារនៅហុងកុង

0

មនុស្សចំនួន៤៤នាក់បានស្លាប់ ខណៈ២៧៩នាក់ទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍ឆេះអគារដ៏សាហាវនៅហុងកុង ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik1DADsrlgFzydw3x-BGbHo6Kees5edx6vAFjPxjNzZhcKeexT2ms4uIBEq3lqP5Mzav0SuT6uyRTkj5F6siXg2X4o2q0hBwD2Zph-ufGfPvCucHL0IilRc6sak8oK3MWvPHGv9cTreDvMBZo4i3iniz43WtEveFNUIWVwohi7y3YYx2HDWzFDEMQI2LyV/s3072/image_2025-11-27_09-12-35.png

សោកនាដកម្មនេះកើតឡើង កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅឯតំបន់ Wang Fuk Court ដែលមានមនុស្សស្នាក់នៅប្រមាណជា ៤ ៨០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipdJ1LlsTSExIzqG5t_WR69w10Np7a4BXsA_sUb9kqFJsyMTQexOINgyZCz_rd1x-hcJmZfTsL15hrM9krhy3h3mSbDHvngWyiY2tPCrueKQvZuGbAMRaOoTa64YtCmAu34FYeoPy1U8pfiSRo1_-slDXuS68Sldnqlf13o3cinoEjfjVKsxyd0paFki01/s1280/image_2025-11-27_09-12-39.png

មនុស្សជាង៩០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈក្រុមពន្លត់រហូតដល់ទៅ៨០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីអន្តរាគមន៍ទប់ទល់ ស្របពេលអាជ្ញាធរអះអាងថា តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuxRaQd0p-vhFgff-EJ3tEtDojcabglmtbNXaEqMQwlN_zhR4PVP73kmnNdVOZlPXeoQhGqbsUNDxNQLa16LfHVLmDff6VjA83pSD43P8L88GKd_Ov5FLiheMP-X0gg068sKAUqiP3a3nqeiuGYkdOVV05E2m3CsDMnJRWktZbZ_xPerjZ-RFAT6WTlTUv/s1600/image_2025-11-27_09-12-41.png
ចំពោះមូលហេតុនៃអគ្គិភ័យវិញ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYCoU85V0K-PLdAATNXZeri2QDbkrgjmCgcwkxiD45WLkGKrrPhHrTdPj5ukhHKqKzTjIRPmVoNSiMaK6pIu73Sj8YmiigPmD3-XAQ4wZU3h0hG0sUfZIhl_dLFO33_v9Rlq2fmXXgTsb2t6R8frMuedJIEqLnEhdhG-gjKWC9D56enM0-ceqxlmPj1YqW/s999/image_2025-11-27_09-12-42.png

តែយ៉ាងណាមិញក្នុងហេតុការណ៍នេះមនុស្ស៣នាក់ ត្រូវបានឃាត់ខ្លួន ដោយចោទប្រកាន់ពីបទ ធ្វេសប្រហែសបណ្តាលឱ្យមានអគ្គិភ័យយ៉ាងធ្ងន់ធ្ងរ និងបទមនុស្សឃាត៕

ប្រវត្តិរបស់ Anne Jakapong អតីតប្រធាន Miss Universe មុនពេលប៉ូលិសថៃចេញដីកាចាប់ខ្លួន

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Anne Jakapong អតីតនាយកប្រតិបត្តិក្រុមហ៊ុន JKN Global និងជាអតីតប្រធាន Miss Universe ទើបតែត្រូវបានតុលាការថៃចេញដីកាចាប់ខ្លួនពីបទមិនចូលខ្លួនទៅតុលាការក្នុងសំណុំរឿងឆបោកប្រាក់ចំនួន ៣០ លានបាត ប្រមាណ៩៣ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUf0K-xPFUfQpCxhpQgkF3ksix20ECJ4PdLDmZRIPkmMK3e55C-hRPEkaNGg_aj7SaHMybas8W-HssVmNTIt6LMRpeXHT9BixQu4JaHRqz5hcjoO6lozKxfl0UJVIgEFoWScZVAuTlxTnBghWGE8BBvCzt35JaRBRe_A07Qyer1-LqTMhkbk5h8rPEMwkv/s2048/image_2025-11-26_13-34-52.png

យោងតាមពាក្យបណ្តឹងចាប់ពីថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៣ ស្រី Anne និង JKN Global ត្រូវបានចោទប្រកាន់ពីបទផ្តល់ព័ត៌មានមិនពិតដើម្បីទាក់ទាញអ្នកវិនិយោគឱ្យទិញមូលបត្របំណុល។ Anne មានអាយុ ៤៦ ឆ្នាំគឺជាអ្នកជំនួញកែភេទដ៏ល្បីល្បាញនៅក្នុងប្រទេសថៃ។ នៅឆ្នាំ ២០២២ នាងបានទិញ Miss Universe Organization (MUO) ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលក្នុងតម្លៃ ២០លានដុល្លារ។ នាងគឺជានាយកប្រតិបត្តិនៃ JKN Global Group ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx4QwR0uQrRJStNryEIefeOIZgPeC5frLoQd1vf_2Gq5HrABT2BxmQTRdXRu_AGvQumnOWWfRhoeRiRThjCBAM19ELK1tk958fAfkLCg4MTfiKwubfNWBy_ULbiWB7mwFdvrk7XIwtfkila9Yqu55EQzh55IIv0-earKMFctPri-z5bUQ_V_I5AUFmyHZq/s960/image_2025-11-26_13-34-46.png

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុននេះបានជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ ហើយត្រូវដាក់ពាក្យសុំក្ស័យធន ដោយស្នើសុំឱ្យដំណើរការអាជីវកម្មឡើងវិញនៅឆ្នាំ ២០២៤ ។ នៅខែមករាឆ្នាំ ២០២៤ Anne ត្រូវលក់ភាគហ៊ុន ៥០% របស់នាងនៅក្នុង MUO ។ នៅឆ្នាំដដែលនោះ នាងបានចាកចេញពីតំណែងជា CEO របស់ MUO។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaaNn8HSt3V4ecOEuzReOBnTp3wLrRxbh7gQt-QVdXXhONvYSPDzhLZBKxo5O_ybi9kX-l_GzECofgOYYUSTrG4er-MUQBVyxNke8WCeS6laJTFtr5u2AzNdt0iFGVy1szXTfW8_2lhknaHKr8S16J-Cm5J55_FOVVrc9hPSH7h9yGiBURGoiN_RREm5PU/s2048/image_2025-11-26_13-34-47%20(2).png

នៅខាងក្រៅអាជីវកម្ម Anne បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើនដូចជា Project Runway និង Shark Tank Thailand ហើយត្រូវបានគេស្គាល់ថាជា «Queen of Indian Content Distribution»សម្រាប់ការនាំយករឿងភាគបូលីវូដទៅកាន់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsnS3l9NM1emsfBkDfXbg8Ug7W7j-WhYEw9SZeXbXTlXcQzZ-4TgWPlHhls9eaF39ey6Eq6MqpvqJ7rWIlYXNMPRlbTZ-GWKeSaYofyrpVvLQotChjf-17fRr8Y0o0UPxUpHnTgA1iOUpt7-IHIFxkeoNYZPIquq_oPayDykmyXEV1WRKrAVwsuQZRe5Au/s960/image_2025-11-26_13-34-47.png

មុនពេលក្លាយជាមហាសេដ្ឋី Anne Jakkaphong បានជួបប្រទះភាពក្រីក្រក្នុងវ័យក្មេង។ នៅក្នុងបទសម្ភាសន៍មួយ Anne ស្រក់ទឹកភ្នែកនៅពេលនាងរៀបរាប់ពីពេលវេលាដែលនាងត្រូវបានគេធ្វើបាប និងបៀតបៀនផ្លូវភេទពេលកំពុងសិក្សានៅបរទេស។ បន្ទាប់ពីបញ្ចប់ការសិក្សានៅអាយុ ២១ ឆ្នាំ Anne បានត្រឡប់ទៅប្រទេសថៃដើម្បីកាន់កាប់ហាងជួលវីដេអូរបស់ឪពុកនាង ប៉ុន្តែអាជីវកម្មមិនដំណើរការល្អទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWv0qcsX21q2jTm9BKPlV3DoIKPk9bQW3qCnhuS_eSXGdidanadDVxmmAM25l53_l2B6L7crSrD-UyrRzJcr0kBbcIg_VW6d5fF3ZdsNHuHGs1FMqKNtkTi17kuvb5RYlmpYCE0K4mM-3YSUh6UNu2Ek6uPYEX3wgvZZ0VaYXbWM6_TwuhZo8JuzYohk2D/s1568/image_2025-11-26_13-34-48%20(2).png
បន្ទាប់មក Anne បានងាកទៅផលិតភាពយន្ត ដែលបានក្លាយជាប្រភពចំណូលដ៏សំខាន់ដំបូងរបស់នាង ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើររបស់នាង ដើម្បីក្លាយជាសហគ្រិន។ តាមរយៈការនាំចូលមាតិកាអន្តរជាតិមកលក់ឱ្យស្ថានីយទូរទស្សន៍ថៃមួយរយៈក្រោយមក Anne បានបង្កើតក្រុមហ៊ុន JKN Global Media (ក្រោយមក JKN Global Group) ដោយមានដើមទុនដំបូងត្រឹមតែ ២៦,៥០០ ដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុននេះបានពង្រីកយ៉ាងឆាប់រហ័សទៅក្នុងការផលិតខ្សែភាពយន្ត ការផ្សាយពាណិជ្ជកម្ម ការចែកចាយអាហារដែលមានមុខងារ និងបានរក្សាសិទ្ធិកម្មវិធី និងភាពយន្តជាច្រើនពីប្រទេសកូរ៉េ ឥណ្ឌា ចិន ហ្វីលីពីន ទៅកាន់សហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsMi1Y57T2wvIxKaQ7zaZ0ybXXPSeNXbx2vAxNfF7fUufjUMk62KobokzFTemJuwpXHIaDAnlmdOzfMQrinMc8jT4pJ8yys0rfEiLQajkpB5y4021RICD-Rtx_82LnBc5dDoTOpByt4BT8yEcxhjpP-oSkX8T3ZCmErquAF07yr_Uj3isS2bxsyCo6sNhT/s1424/image_2025-11-26_13-34-48.png
តាមប្រភពបានឱ្យដឹងទៀតថា Anne Jakkaphong ធ្លាប់កាន់កាប់ក្រុមហ៊ុនចំនួន ១៥ដែលប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្ម និងទំនិញប្រើប្រាស់។
ក្នុងឆ្នាំ ២០២០ Anne ជាប់ចំណាត់ថ្នាក់ទី ១៤៩ ក្នុងបញ្ជីមហាសេដ្ឋីក្នុងប្រទេសថៃ។ ទស្សនាវដ្ដី Forbes បានចាត់ចំណាត់ថ្នាក់ Anne ថាជាអ្នកកែភេទដែលមានជាងគេទីបីនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ២១០លានដុល្លារក្នុងឆ្នាំ ២០២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSB8CJW1zocxMrtp3dsoDSwUdFcvo0gnjYJ5XNYsw3g8qrpfihekRh17ow046PtVRgI-a7Hf8aj-7BKVN94AL1ICG47iI1zso9BPCfSR71RgPuca_KrmFoW0SlRbvhlF0obDXqKWtRVOy-uTGzCo8RJ3aLyEdOKrGbeV1PU6Hd_m54MLE5BPx7PsSayauA/s1478/image_2025-11-26_13-34-50.png

នៅក្នុងខែមិថុនា ឆ្នាំ២០២៥ Anne Jakkaphong បានលាលែងពីតំណែងនាយកប្រតិបត្តិទាំងអស់នៅ JKN បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងពិន័យជាប្រាក់ចំនួន ៤.១ លានបាត និងត្រូវបានហាមឃាត់មិនឱ្យកាន់តួនាទីជានាយក ឬអ្នកគ្រប់គ្រងរយៈពេល ៥៦ ខែ៕

ភាពក្លាហានកាលពី៧ឆ្នាំមុនជំរុញឱ្យ ជា ស្រីនា មានថ្ងៃនេះ

0

ប្រសិនជាគ្មានភាពក្លាហានកាលពី៧ឆ្នាំមុនហ៊ានលើកកាមេរ៉ាថតវីដេអូ ជា ស្រីនា ថាជីវិតនាងប្រហែលខុសពីពេលនេះឆ្ងាយណាស់។ បទពិសោធន៍រយៈពេល៧ឆ្នាំក្នុងវិស័យនៃការបង្កើតមាតិកាធ្វើឱ្យ ជា ស្រីនា រៀនសូត្របានច្រើនបើគិតជាការសិក្សានាងថាដូចជាបញ្ចប់ថ្នាក់ Master Degree។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3fBioWCSMNHmq93OVwJDuLx4i_5KfQ2aNYO1NDUerD0G8faaGsFg2rjQw8pkDgX24BNp7Csva2RniqMk2VHyn3b9sN-PR7-kdo5_3mcs76-BcALhrJnkt0TGgREQd0cDUq-iGoahF2ZmdAW7O_zfkqD8JOtt4W4n9lOmhgtfKLmFhcDOyjuRw24fwchTv/s2048/image_2025-11-26_14-40-35.png

ជា ស្រីនា គឺជាអ្នកបង្កើតមាតិកាល្បីមួយរូបដែលសាងប្រជាប្រិយភាពតាមរយៈវីដេអូ Make Up ជីវិតរស់នៅប្រចាំថ្ងៃជាដើម។ ជាមនុស្សដែលមានចិត្តសប្បុរសសាងប្រជាប្រិយភាពប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងសង្គម ស្រីនា ទទួលបានការស្រលាញ់គាំទ្រជាច្រើនពីមហាជនពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតតែទទួលបានការស្រលាញ់ច្រើនពិតណាស់ជាមនុស្សសាធារណៈ ជា ស្រីនា ក៏មានពេលខ្លះទទួលបានមតិអវិជ្ជមានដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcmdMc140MTbT4TrS-r9bKMavtgYxqWspC34B1Ekf3jkeq0qNKCNYP8CXgcsfdZRNJMQkH-gVAdxP2lXC23yeFgOE9Bo6a2XSMJF3f1ssstq7xScgsAzlU_3_yz8ACEsW5ftydXYXTB0d1QMSr773Q4Gp2RNojVnoSjKP7MYteYm9NrFpeLWF-FKSAhoQN/s2048/image_2025-11-26_14-40-36.png

បទពិសោធន៍ក្នុងជីវិតនេះដែរ ជា ស្រីនា ក៏បានបង្ហាញពីភាពក្លាហានរបស់ខ្លួនកាលពី៧ឆ្នាំមុនដែលនាងហ៊ានលើកកាមេរ៉ាថតវីដេអូទើបធ្វើឱ្យមាន ជា ស្រីនា ដូចបច្ចុប្បន្ននេះ។ នៅថ្ងៃទី២៦ ខែវិច្ឆិកា ភរិយា ហេង វិសាល បានរៀបរាប់លើបណ្តាញសង្គមរបស់ខ្លួនថា «ថ្ងៃនេះ ៧ ឆ្នាំមុនមានក្មេងស្រីម្នាក់ សម្រេចចិត្តថាលែងខ្វល់ពីអ្នកណាគិតអី លែងខ្លាចការរិះគន់ និងលែងស្តាប់សំឡេងក្នុងចិត្តដែលប្រាប់នាងថា «កុំធ្វើ គ្មានអ្នកណាចង់មើលទេ»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2OvokHzxNDXWkd43orWbAsGsAz3GiUTCdri2hjSZwfx7CvBwUn8LZJipkxgXVQl5mY1ncJ3rF5WIRAAksxM5B8xVSoPiVExHTT9mPyuqY45wi4VfvSVRedWawa2bP7Uarvp27jT9Tu3ytejC-2V0YhmOJpPFBQ16B_UX66g87QgNQpVaBS43fkk8nOGAv/s2048/image_2025-11-26_14-40-37.png
ក្មេងស្រីនោះលើកកាមេរ៉ាមួយ ហ៊ានថតវីដេអូដំបូង ហ៊ានផុសវាចេញ ហ៊ានបើកទ្វារតូចមួយឱ្យពិភពលោកឮសំឡេងរបស់គាត់»។ ៧ ឆ្នាំកន្លងទៅបើគិតជាការសិក្សា វាដូចជាបញ្ចប់ Master Degree មួយហើយ។
ដំណើរនេះ ជា ស្រីនា ថាបានបង្រៀននាងអំពីភាពអត់ធ្មត់ ដួលហើយងើបឡើងវិញ ដោះស្រាយថ្ងៃលំបាក ទំនួលខុសត្រូវ និងគុណធម៌។ ពីក្មេងស្រីកាលពី២០១៨ ជា ស្រីនា ថានាងមិនដែលគិតថាចំណង់ចំណូលចិត្តតូចមួយអាចក្លាយជាចំណែកនៃជីវិតរបស់នាង ជួបគូអនាគត និងក្លាយជាកន្លែងដែលអាចផ្តល់ឥទ្ធិពលល្អៗឱ្យអ្នកដទៃបានដល់សព្វថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJKrO5MUBmA2garbP7_Q6XkQmPXKnJmsUt6amD6j-MPd_96GLyRjj-bIlW-za7e561SXv2jdGWURDvohtAMgp8YhQWrTUHPWzlAaFbBRQpeilBFp0dww1knmPk6aflfHnTw3yeaREQ3YtWpwToJPfhcovz5uLSDW48eAcTG8flfGq6-3j-i5GtmGdShoy0/s2048/image_2025-11-26_14-40-39.png

អ្នកបង្កើតមាតិការូបនេះបានលើកឡើងទៀតថារយៈពេល៧ឆ្នាំនេះនាងនៅតែរៀនសូត្រ នៅតែឱ្យខ្លួនឯងមានការរីកចម្រើននិងនៅតែអរគុណដល់ក្មេងស្រីជាខ្លួននាងកាលពីមុនដែលបានហ៊ានចាប់កាមេរ៉ាឡើងនៅថ្ងៃមួយនោះទាំងមិនទាន់ដឹងអ្វីទាំងអស់ក្រៅពីក្តីស្រលាញ់។ ជា ស្រីនា ថា «បើមិនមានភាពក្លាហាននៅពេលនោះ ជីវិតខ្ញុំប្រហែលខុសពីពេលនេះឆ្ងាយណាស់»៕

អបអរសាទរ! ស្រ្តីខ្មែរមួយរូបទទួលបានពានរង្វាន់«អ្នកនិពន្ធល្អបំផុត»ក្នុងភូមិសាស្ត្រអាស៊ាន

0

ពិតជារំភើប និងគួរឲ្យស្ងើចសរសើ ដែលស្រ្តីខ្មែរម្នាក់ទទួលបានឈ្នះពានរង្វាន់អាស៊ានដ៏សំខាន់មួយ តាមរយៈសៀវភៅម្ហូបខ្មែរដែលគាត់បានសរសេ ដែលនាំមកនូវមោទនភាពដល់ប្រទេស និងប្រជាជនកម្ពុជាយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqSnhP15rdIo4tCtqaMUvIWXoTyHxuIjxdhxgghqpIae0PyBeROz9_oDQNmzA9twNMitXZmIIaywtyOe6GL3O2PlWi3YYRcRbl0nGq0AXm06TyUA4xGvcyOXVqyREI_P4sOgoOjPOrkBdlABthbsNF3GueCC8uWL1rV_LQHk9Cj3nD53ML9mMW2lO2W7gh/s1280/photo_2025-11-26_15-34-12%20(4).jpg
អ្នកស្រី រស់ រតនៈ ឬដែលបងប្អូនជាច្រើនក្នុងបណ្ដាញសង្គមស្គាល់ថាជា ឆេហ្វ ណាក់ (Chef Nak) បានឈ្នះពានរង្វាន់«អ្នកនិពន្ធល្អបំផុតក្នុងភូមិសាស្ត្រអាស៊ាន» សម្រាប់សៀវភៅធ្វើម្ហូប និងបេតិកភណ្ឌ នៅព្រឹត្តិការណ៍ ASEAN International Book Award ដែលប្រគល់ដោយ ឯកឧត្តម Tan Sri Dato’ Sri Shamsul Azri bin Abu Bakar អគ្គលេខាធិការរដ្ឋាភិបាលម៉ាឡេស៊ី នៅទីក្រុងកូឡាលាំពួរ ម៉ាឡេស៊ី កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsZwXlhJbsdQzPoTfiAbXSUQakz5WRYwFw723YEAZgH06NaDTsvcVdvpM3CYIi-y1MQdMPuUttleP6S14yzfYw2vUtjEdfPxOoFhAy3WpO_aUNmlYBieELVwxmLzAukOXWyVgV-dkCH9ySApqVPQAyNwuL8-9cGZ68Py3ECAcbI-M-bOFu5WGA-3pSkwhM/s1280/photo_2025-11-26_15-34-12%20(2).jpg
តាមរយៈការទទួលបានពានរង្វាន់ដ៏ពិសេសនេះ អ្នកស្រីបានថ្លែងថា វាជាកិត្តិយសនិងមោទនភាពយ៉ាងខ្លាំងរាល់ពេលដែលមានការទទួលស្គាល់នូវសមិទ្ធិផល ការខិតខំប្រឹងប្រែង និងដំណើររីកចម្រើនរបស់ម្ហូបខ្មែរនៅក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUr9sb-ZSNceLYpQqLCLUyB66pXfitAB3Hkgnay1qLk0MfUyXXjOeAsVZtaB7SpVm61XbIUf-vA2PGuKrC6_XjFiLwbytytV-QtiI_nkygd7aquGs4-bNh4MtJRW11X0tLFqB6MnLXoT_VJmdZ23zlZwGWNmuZgIa7klaJPr4mzvp0-GRhLG1Z483Y4X3M/s591/photo_2025-11-26_15-34-12%20(6).jpg

ដោយធំធាត់ឡើងមកជាមួយនឹងការរៀនធ្វើម្ហូបតាំងវ័យក្មេង អ្នកស្រី រស់ រតនៈ មានមហិច្ឆតា ចង់ឲ្យពិភពលោកកាន់តែស្គាល់ពីមុខម្ហូបខ្មែរ។ កាលពីឆ្នាំ ២០១៩ លោកស្រីបានសរសេនិងរៀបរៀងសៀវភៅមួយក្បាលដែលមានឈ្មោះថា «ញ៉ាំ» ឡើងមក ដោយរៀបរាប់រូបមន្តពីផ្ទះបាយកម្ពុជាស្ដីពីម្ហូបប្រពៃណីខ្មែរប្រហែល ៨០ មុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJIFn_8g2Re6Gg0CHfvYkjzX0BQuBDxH5SUWIM0IIfN3Gj1-idgB005yiQFbdhoM7codKcC6HJCNDkmuH8rgVAt-leXSgsAupRBBuRU6rboUoG3o6Sb7fkfG_y6LdlnVh4EJ_UmCeAC4r165xhp8bHUnLqhJL_i3VYhF0PPniYb8myHXz1xyWZaEz_VKzk/s586/photo_2025-11-26_15-34-12%20(5).jpg

រហូតដល់ឆ្នាំ ២០២៣ គាត់បានចេញផ្សាយនូវសៀវភៅ «សោយ» មួយបន្ថែមទៀត ដើម្បីថែរក្សារូបមន្តប្រពៃណីម្ហូបខ្មែរសម័យរាជវង្ស និងរឿងរ៉ាវជាច្រើនដែលឆ្លុះបញ្ចាំងពីវប្បធម៌នៃប្រទេសកម្ពុជា។ សៀវភៅនេះ បានឈ្នះពានរង្វាន់កំពូលលើពិភពលោកជា«សៀវភៅល្អបំផុតក្នុងចំណោមដែលសៀវភៅល្អបំផុត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix3j7DSYbPBGNHCcdnv5zi7py6mqfsTHI9V7fwDY13zVFgJKOZNnQUxx7HbdD-DWZZWzwpSGVipQ2FDZzKSAm0sQu7K5apuZDfdA_a4Gi1t89DwwYtN4lKGTWuuLEeF-utlWqWf9rXnqGj3mTWyXyEkMRZGOzmSe-Wie2pvnGSQfMsL6_S2HBSAA0VLrmQ/s1280/photo_2025-11-26_15-34-12.jpg

កិច្ចខិតខំប្រឹងប្រឺងទាំងនេះ បាននាំឲ្យមានការទទួលស្គាល់ចំពោះគាត់ថា ជាមេចុងភៅដ៏ឆ្នើមបំផុត ដែលមិនត្រឹមតែបង្ហាញពីស្នាដៃរបស់គាត់ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌម្ហូបខ្មែរ ដែលជាផ្នែកមួយនៃវប្បធម៌អាស៊ីអាគ្នេយ៍ដ៏ទូលំទូលាយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6JvZfDjDC8O4jGrDiEt-q2r2Zb6ojPbLPGI2SKlDOpEFGU7S-0Z7rMxzOLFF3W3m-cXARExTVJVZkas-oUQy9l1PKU0lvHDvIeqbCiTn_hpQ1xO8TELYqa7FMGQFZAd-oZm5kE_puinHk1Yebm1No1BubAxLCv6C0TjjNucBRQGWhF_N26uqvkCnvoACy/s1000/photo_2025-11-26_15-34-12%20(3).jpg
ក្នុងន័យនេះស្នាដៃរបស់គាត់នឹងអនុញ្ញាតឱ្យទាំងជនជាតិកម្ពុជា និងជនបរទេស បានស្វែងយល់កាន់តែច្បាស់អំពីសម្រស់ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណនៅពីក្រោយម្ហូបខ្មែរ។ មិនតែប៉ុណ្ណោះ សមិទ្ធផលទាំងនេះនឹងក្លាយជាកម្លាំងជម្រុញដល់យុវជនកម្ពុជា ជាពិសេសស្ត្រីវ័យក្មេងផ្សេងទៀតឱ្យជឿជាក់លើទេពកោសល្យរបស់ពួកគេ ដើម្បីអាចឈានទៅដល់ការសម្រេចក្ដីស្រមៃ និងលើកមុខមាត់ប្រទេសជាតិនាពេលអនាគត៕

កម្ពុជា ទទូចឲ្យអង្គការ UNESCO ដោះស្រាយជាបន្ទាន់ករណីថៃរលួ.ចចម្លងប្លង់ប្រាសាទអង្គរវត្ត

0

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យមានបទបញ្ញត្តិច្បាស់លាស់ជាបន្ទាន់ លើសកម្មភាពសាងសង់សំណង់ប្រាសាទមួយរបស់ថៃដែលចម្លងតាមគំរូប្លង់របស់ប្រាសាទអង្គរវត្តកម្ពុជា ដែលជាការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត។ នេះបើតាមការឲ្យដឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJAoeE6w7UJrQJzHMmiXPYQQY4lAcZ6RB-0_-Ex4ON37I5i7in7C6e51YBYN-9c6gQiOfkdUyF8XC0-0-WMVSvPUWxOtXJcN0oL3ZRGcKNZeVaM7BHfjXR8g5HX1bT_1reaFgJfKArO-pKuN2EdFpynid8xyVNCHYQ2YD0ex7RyhGqjD1vx29f5n-IKZV/s1280/photo_2025-11-26_15-47-59%20(2).jpg
នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1gKE8CQEafgQg-owhY01O2n1qqflTuHCWj3TY9ysDJY-RvTpmBkPOAB-X88RMbFLOpWaUhB_Aq1bIC0is9zLDq9I6w1rX-IVGYqKpjUVVNcmJlwamsGrihkt565Vt1lAbHRjnyf4-Qst0Ae-usHlPzpidaBfR2_B2pQAXNxcm7H8Mve-g7dGPrIEFOTYP/s1280/photo_2025-11-26_15-47-59.jpg
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២នាពេលកន្លងមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyeZPWDTtDBLa9FENSkSHMeKc4VyFsuRo1bBTpt4IA0e2lb-MXiGtwdm7zGFfu8-PyQyXS-pLG3QFhPEcRaSRByO-36EatQkJzQ5CI_9IglssD-5N4MYPT-qcF6jaCEngaoYt7SjXgzSR4InPAvbT95FtMZoMkwzRq4XXXXfQVPPKdjdXgKY_B32RVCWDc/s1280/photo_2025-11-26_15-47-59%20(3).jpg

បន្ថែមលើនេះ លោកជំទាវបណ្ឌិត្យសភាចារ្យរដ្ឋមន្ត្រីបានរំលឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមកដែលពេលនោះលោកជំទាវបានលើកឡើងម្តងរួចមកហើយនូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសជិតខាង ព្រោះការណ៍នេះគឺជាសកម្មភាពខ្វះខាតនូវក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEoMlb5-m9JNXmxAzVZmUN6JCDD43q_x39HMU1M7zRQ4w-ldoCshp-nSqSxSh1R_5t6b04A__L3IBolzPIi8SlW9xfJMpBUzHi6j8F0QrcHCR9vyHwvKfqL_cOw24IVEIG2-MRGhjuBN0ZlWmb94hw1cV-Yj7lS1z9ustqPieAbMQ_iWj2ftd3NOWuSUNf/s1280/photo_2025-11-26_15-48-00.jpg

អាស្រ័យហេតុនេះ កម្ពុជាសូមអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគីដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម៕

លោក Raul Rocha ទម្លាយមូលហេតុដែល Olivia មិនអាចឈ្នះមកុដ

0

សេចក្តីថ្លែងការណ៍របស់លោក Raul Rocha នាពេលថ្មីៗនេះ អំពីមូលហេតុដែល Olivia Yacé មិនត្រូវបានគ្រងដំណែងបានបង្កឱ្យមានភាពចម្រូងចម្រាស។ លោកបានលើកឡើងពីកត្តាទិដ្ឋាការ លក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុពីក្រោយឆាក និងអំណាចនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឱ្យមហាជនមានចម្ងល់អំពីតម្លាភាពនៃការប្រកួតកម្មវិធីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfgbzVBEAavpTxsJJWqNbz5gsTacpRbtetnrbLj2r_n6e1Hqt42nocIO7OYvMtawSdgZzPxc_5z8JEZ-tuDCbnXvgDhv2ZS7dyj57e2ddYt75ufKZLkrzGfShLSZQyEl5ltvShu_-PVRk5mP2s6-Y3i_5hzVW9nhxB5AJrftKaF9zZz6m4okfg9EUCNPRG/s1200/image_2025-11-26_09-14-36.png

នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីការបញ្ចប់បវរកញ្ញាចក្រវាលឆ្នាំ ២០២៥ លោក Raul Rocha បាននិយាយថាមូលហេតុមួយក្នុងចំណោមហេតុផលដែល Olivia Yacé បវរកញ្ញាតំណាងឱ្យប្រទេសកូតឌីវ័រ (Côte d’Ivoire) មិនត្រូវបានគ្រងដំណែងគឺដោយសារតែប្រទេសរបស់នាងត្រូវការទិដ្ឋាការដើម្បីចូលប្រទេសចំនួន ១៧៥ ។ បើតាមលោក Raul Rocha បវរកញ្ញាចក្រវាលត្រូវការរាជិនីសម្រស់ដែលអាចធ្វើដំណើរបានយ៉ាងស្រួលដើម្បីបំពេញបេសកកម្មទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ មតិសាធារណៈបានច្រានចោលភ្លាមៗ នៅពេលដែលគេនឹកឃើញថា Olivia Yacé ជាពលរដ្ឋអាម៉េរិក និងជាកូនស្រីរបស់អ្នកការទូត ដែលធ្វើឱ្យវាងាយស្រួលសម្រាប់នាងក្នុងការប្រើប្រាស់លិខិតឆ្លងដែនអាម៉េរិក ឬទទួលបានជំនួយក្នុងដំណើរការស្នើសុំទិដ្ឋាការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-3ZmkjcOKiqXMYFcKI-NS11tX275uKMi6p_pr-x-KUmLaHr5108kaK79ccMR2R97F7PB1hgmkaJpJ6CJy29gszforgPtMKnC0ZVuwfUSVEbftesoeS6gZehXERU-BShS4KN14IPWag3wyjWAxkryNZaaNm6_2JD7P22PMQCX3ht4xmD4wS_HMXPPY8wk/s1227/image_2025-11-26_09-14-37%20(2).png

ការដាក់បញ្ចូលទិដ្ឋាការ ជាហេតុផលសម្រាប់ការលើកលែង មានមនុស្សជាច្រើនសួរថា តើបវរកញ្ញា វិនិច្ឆ័យបេក្ខជនដោយផ្អែកលើលិខិតឆ្លងដែន ជំនួសឱ្យសមត្ថភាព និងគុណភាពទេ? លោក Raul Rocha ក៏បានបញ្ជាក់ដែរថា ចៅក្រមមានលក្ខណៈវិនិច្ឆ័យសំខាន់ចំនួន ៣ គឺឈុតហែលទឹក រ៉ូបរាត្រីស្រមោលសរ និងសម្ភាស។ ប៉ុន្តែលោកថា ពិន្ទុភាគច្រើនបានមកពីអ្វីដែលកើតឡើងនៅពីក្រោយឆាកក្នុងពេលប្រមូលផ្តុំ។ នេះជារឿងគួរឱ្យភ្ញាក់ផ្អើល ព្រោះកាលពីប៉ុន្មានសប្តាហ៍មុននេះ ជម្លោះរបស់ ណាវ៉ាត់ ផ្ទុះឡើងដោយសារបេក្ខនារីមួយចំនួន មិនបានប្រកាសផ្សព្វផ្សាយពី Sponsor ស្ថាប័នបវរកញ្ញាចក្រវាល បានប្រកាសថា មានតែការប្រកួតធំៗចំនួន៣ប៉ុណ្ណោះ ដែលនឹងត្រូវដាក់ពិន្ទុ ហើយសកម្មភាពក្រោយឆាកក៏មិនរាប់បញ្ចូលដែរ។ ភាពផ្ទុយគ្នានេះធ្វើឱ្យទស្សនិកជនយល់ច្រឡំថា តើអ្វីទៅជាលក្ខណៈវិនិច្ឆ័យពិតប្រាកដដែលសម្រេចគ្រងតំណែងបវរកញ្ញាចក្រវាល?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS48sVG2yrccF9qtfdVkWcHg8C2VNG93js5yMCS2nkYVCVOeW-oTiUAKFEm0HIJd5NCuvjRipBC09KEbizFU2vVxreYve2tI9R1QcfxrxpxKQGTvcoqv0n1G2fy2SdAFTwiK29C5mQTiQC8pD8Hrdm_iqhRqei_3spNHyjVGYNJN69vEKmtXFCkZ74q96N/s1820/image_2025-11-26_09-14-37.png

ក្នុងបទសម្ភាសន៍ដដែលនោះលោក Raul Rocha ក៏បានប្រៀបធៀបបវរកញ្ញាចក្រវាលថ្មី ទៅនឹងអ្នកកាន់តំណែងមុនដោយកត់សម្គាល់ថា នាងមានអ្នកតាមដានលើ Instagram ជាង ៣លាននាក់ ពោលគឺលើសពីបវរកញ្ញាមុនៗជាច្រើន។ លោកថែមទាំងបានចុះបញ្ជីចំនួនអ្នកតាមដានរបស់អ្នកឈ្នះនីមួយៗ ដើម្បីបញ្ជាក់ថាបវរកញ្ញាចក្រវាលឆ្នាំ ២០២៥កាន់តែមានប្រជាប្រិយភាព។ នេះបង្ហាញថាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងក្លាយជាកត្តាសំខាន់ខ្លាំងឡើងក្នុងការជ្រើសរើសរាជនីសម្រស់។ រាជនីសម្រស់ដែលមានអ្នកតាមដានច្រើននឹងជួយឱ្យស្ថាប័នផ្សព្វផ្សាយសាររបស់ខ្លួនកាន់តែលឿន ទាក់ទាញប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG6q6xs_uCRBYNzsbA0gp-kxdEa047a8oDRq7VWg0pRjZOsjAP1bony59xRL7ZTTxGQnG6Ec1krtCMJxCQxKia1YjtyPSrxyNZRZe-eDHOzsjSQn4nJSGgWk4n7ONHjj1AKOqbNCj3qPCGBqqfvt4XloFqhnMej8k5S8hqoW1BHANXTWkqyigg3S1qjrkM/s1290/image_2025-11-25_08-34-21%20(2).png

ទោះជាយ៉ាងណាក៏ដោយ ការផ្តោតលើ «Followers» ច្រើនពេក ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភថាបវរកញ្ញាកំពុងប្រែក្លាយទៅជាការប្រលងដើម្បីវាស់ស្ទង់ប្រជាប្រិយភាពជំនួសឱ្យកិត្តិយស ភាពស្រស់ស្អាត ភាពវៃឆ្លាត និងបេសកកម្មសហគមន៍។ការលើកឡើងរបស់ Raul Rocha បានជំរុញឱ្យមានការជជែកដេញដោលលើវេទិកាសម្រស់។ អ្នកខ្លះបានប្រកែកថា ការវិនិច្ឆ័យដោយផ្អែកលើលិខិតឆ្លងដែន ឬប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាការពិតក្នុងសម័យឌីជីថលប៉ុន្តែទស្សនិកជនភាគច្រើនបានរិះគន់ពីភាពគ្មានតម្លាភាព ដោយថាបវរកញ្ញាគួរប្រកាន់យកតម្លៃស្នូលជាជាងដេញតាមកត្តាគ្រឿងកុំព្យូទ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1DCFQk_T-_bqMpDWdBkqbT48KBXq_hZGjJMdxSE-4NyTX9Or4hpVO9Fn6TsjqHRXcf0GVX-Kuu7JhSVNPqIbiQriCpopGRcnb7mqLfUJAGIZXmCbuP98r8Gxo73uh7IdGMMD6Kliuh1O-_5NWK8rFMrZgpJqeXWRF8awPPhzs1k639sU8c6EDmLlcOwQ0/s1820/image_2025-11-26_10-29-00.png

រឿងរ៉ាវរបស់ Olivia Yacé បង្ហាញថាបវរកញ្ញាចក្រវាលមិនមែនគ្រាន់តែជាការប្រកួតសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែជា Game ដ៏ស្មុគស្មាញមួយដែលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងឥទ្ធិពលសកលអាចមានឥទ្ធិពលលើលទ្ធផល។ សេចក្តីថ្លែងការណ៍របស់លោក Raul Rocha បានបើកឱ្យមានសំណួរជាច្រើនថាតើបវរកញ្ញាចក្រវាឡបានផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យរបស់ខ្លួនឱ្យសមស្របនឹងយុគសម័យឌីជីថល ឬតើវាបាត់បង់ភាពយុត្តិធម៌ពីកំណើតរបស់ខ្លួន?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHELup9jXNGlAYo5v2Oc7WveglpyarwFCyiguPmBpCCLGNnTbFl3hJpFbY7wfz1fKaswAOq9850eYIPf9nnoyMdQLzmiYqtxByovM1Qe1x760AOVbCgihS4rRQXkTCDCgmOOpxKP_FjPhbtix0mdgCiGEYNXxj3z3cqOjmGo5obM6fbyvFf9ubeIGFNILb/s1920/image_2025-11-25_08-34-24.png

គួរបញ្ជាក់ផងដែរថាភាពស្មុគស្មាញនៃកម្មវិធី Miss Universe ឆ្នាំនេះបានជំរុញឱ្យលោក Raul Rocha ប្រកាសលក់ភាគហ៊ុនវិញផងដែរ៕

នោះឆ្លើយលែងចេញ! យោធាថៃនិយាយជាន់កែងខ្លួនឯងរឿងរកឃើញ«មីនថ្មី»ក្នុងទឹកដីរបស់ខ្លួន

0

ទោះខំនិយាយយ៉ាងណាក៏នៅតែមិនសមហេតុផល! ក្រោយយោធាថៃប្រកាសក្ដែងៗថា មីនដែលទើបរកឃើញនៅតាមព្រំដែន គឺជាមីនថ្មីដែលទាហានកម្ពុជាលួ.ចចូលមកដាំនៅក្នុងទឹកដីថៃ ពេលនេះស្រាប់តែត្រូវពលរដ្ឋខ្លួនចោ.ទសួរវិញថា ចុះតើពេលនោះទាហានថៃនាំគ្នាបាត់ទៅណា? ហេតុអ្វីបានជាបណ្ដោយឲ្យគេចូលមកបានតាមចិត្តដូច្នេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEmRHLvb5FYDcNcIGValnqXnxVh7GZ_zpIa28f0MFFxSqDa4jISB3YOoVovkd_zCnfzqfP7jCF8E_qQiN6WvkxlzQjNvccmc3cmM9PVtoLOe0SpZvjq3oIPLHkwLGS2OOFQHsXskjuNoVmYQVmwGzBkzy_nNAQifzlw3L7BQrcnmdqV_XzaTee79ll0jnm/s1280/photo_2025-11-26_14-06-07.jpg

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ កាលពីកន្លងទៅថ្មីៗនេះបានឲ្យដឹងថា កងទ័ពភូមិន្ទថៃបានធ្វើការច្រានចោលការបកស្រាយរបស់កម្ពុជា ថាគ្រាប់មីនដែលទាហានថៃបានដើរជាន់ផ្ទុះដា.ច់ជើងក្នុងពេលកន្លងមកគឺជាសំណល់យុទ្ធភណ្ឌចាស់ ដែលនៅសេសសល់តាមបណ្ដោយព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx0pW5GDsU-6nCa3TBbll2fbmZ4qVT-91Ev2fwbay3fWzG7DPZOOffc1AJynAG6jxaarDePbmYGWwCTRcWBVIhlfQntSbABzeYZSol758AWqKPyAOYBmtt5MCy3V9OS85-jdcMS-XcVoPGFtTLQ61BcrAGoNNwMuvm9_JdgFLRJO9otjb4KWfDyJ-5sp38/s960/photo_2025-11-26_14-06-08.jpg
ក្នុងនោះទំព័រហ្វេសប៊ុករបស់កងទ័ពភូមិន្ទថៃបានអះអាងថា លទ្ធផលត្រួតពិនិត្យរបស់មន្រ្តី TMAC របស់ថៃបានបង្ហាញថា គ្រាប់ទាំងអស់នោះគឺសុទ្ធសឹងតែជាមីនដែលទើបត្រូវបានគេដាក់ដាំថ្មីៗ។ កងទ័ពថៃថែមបានចោ.ទប្រកាន់ដោយគ្មានភ័ស្តុតាងទៀតថា មីនថ្មីដែលត្រូវបានរកឃើញទាំងនោះ គឺជាស្នាដៃរបស់ទាហានកម្ពុជា ដែលលួ.ចកាត់បន្លាលួសហើយចូលមកបង្កប់ក្នុងទឹកដីថៃ ក្នុងគោលបំណងគំរា.មកំហែងដល់សន្តិសុខ និងសុវត្ថិភាពទាហានថៃដែលដើរល្បាតតាមព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig_Yf81YkRCkI9qFMuOh4B86kTU5EjqwbLLneaJMGjt7R-tuUuoNoE2upSP9WuwSoNVnOjTjj52Um1S2F2PuX7Xlh3gUq8QG24l0weWdzqXMte3f6GuBhPweX4Ozm5yGvE5D-wkqDx_6DbCQtuMB1czHCGXH7-0Vk-yhceL3iI6OJ0yFVTxyJ0TZ3GdsV0/s1280/photo_2025-11-26_14-06-08%20(3).jpg
យ៉ាងណាមិញ ការលើកឡើងដែលថៃគិតថាមានលក្ខណៈសមស្របគ្រប់គ្រាន់ក្នុងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានេះ មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិប៉ុន្មានឡើយ។ តែផ្ទុយទៅវិញ វាបែរជាត្រូវបានពលរដ្ឋថៃមានការងឿងឆ្ងល់ និងយកវាមកធ្វើជាប្រធានបទសម្រាប់សួរដេញជើងមេបញ្ជារការយោធានៅតាមភូមិសាស្រ្តនីមួយៗថា ប្រសិនបើដូចការអះអាងនេះ ចុះតើក្នុងកំឡុងពេលដែលទាហានខ្មែរទាំងនោះចូលមកធ្វើសកម្មភាពបង្កប់មីន គ្មានទាហានថៃនៅប្រចាំការតាមគោលដៅទេមែនទេ? ហេតុអ្វីបានជាមិនដឹងថាគេចូលមកដាក់មីន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTInrbCaRjEHmTeMIFjlVkaF869byNtbKiAec13s-hJiOjbfOhjYCwysBCjpab6QTn11A-UyN802hiTe4AhsIHjBeunrZ3qrNvzULAnYy3Im_BmBiiRVUx-u9xKq5liR6A8RMWanw_ItwN-RlN52GaL6XqOjrFpa3h0XxOZJwdemO-9FhfCSefkeyM1I7h/s800/photo_2025-11-26_14-06-08%20(2).jpg

លើសពីនោះ ពួកគេក៏បានបង្ហាញអារម្មណ៍ខកចិត្តចំពោះកម្លាំងការពារជាតិថៃសព្វថ្ងៃផងដែរថា «បើគ្រាន់តែបន្លាលួសក៏ការពារមិនបានផងនោះ តើការពារទឹកដីថៃដែលកម្ពុជាកំពុងកាន់កាប់នោះបានដោយរបៀបណាទៅ? »

សំណួរចាក់ដោត ដែលសម្ដែងពីការបាត់បង់ទំនុកចិត្តរបស់ពលរដ្ឋមកលើកងកម្លាំងថៃដូចខាងលើ បានជំរុញឲ្យមេបញ្ជាការថៃគ្រប់តំបន់ទាំងអស់ ជាពិសេសតំបន់ភូមិភាគទី២ ដែលជាអ្នកប្រកាសថារកឃើញមីន នាំគ្នាបិទមាត់ស្ងាត់ជ្រៀប ព្រោះមិនដឹងបកស្រាយបន្តដូចម្ដេច បានត្រឹមតែអំពាវនាវឲ្យពលរដ្ឋមានជំនឿចិត្តលើទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព ដោយសន្យាថានឹងអនុវត្តភារកិច្ចរបស់ខ្លួនដោយការតាំងចិត្តខ្ពស់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNhaHygun5MyEqRe2HlwWq7QamGM3EptLArPvxpp_8jbAzxsGiBf8131V1ctymEYbE1qY8qRWfu_EvDKyushbiCZemYEHXqs7XXpKJdqdS2ny9a46YSy4bAkeRVmnFAf5M13RyJ3heYDmE7fVZqCMyqaijLmorFbbn-DpD86yjmlRJBuILv3PMeRSnrhoA/s767/photo_2025-11-26_14-06-08%20(4).jpg
គួរជម្រាបថា បញ្ហាគ្រាប់មីនថ្មីតាមព្រំដែន គឺជាបញ្ហាដែលយោធាថៃតែងប្រឌិតឡើងដើម្បីជាការបង្កើតស្ថានការណ៍បង្កហេតុដាក់កម្ពុជាយ៉ាងពិតប្រាកដ ព្រោះបើគ្រាន់តែគិតឲ្យងាយយល់ ក្នុងករណីមីននោះជាមីនចាស់របស់កម្ពុជា នោះវាបង្ហាញថាទាហានថៃបានដើរល្មើសអធិបតេយ្យចូលទឹកដីកម្ពុជា។ ប៉ុន្តែបើថៃអះអាងថានោះគឺជាមីនថ្មី ដូច្នេះនោះច្បាស់ណាស់ថាវាជាមីនរបស់ថៃខ្លួនឯង ព្រោះគ្មានទាហានកម្ពុជាណាម្នាក់អាចចូលទៅលួចដាក់ក្នុងទឹកដីថៃបានទេ៕