បទចម្រៀងថ្មីរបស់ព្រះនាង នរោត្តម ចេណ្ណា មានចំណងជើងថា «សារភាពគ្មានន័យ» ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ។ មែនទែនទៅបទចម្រៀងនេះគឺល្បីខ្លាំងមុននឹងចេញចម្រៀងផ្លូវការទៅទៀតដោយសារមានបទភ្លេងពីរោះ មានចង្វាក់រាំដែលអាចលេងតៗគ្នារហូតល្បីកក្រើកពេញបណ្តាញសង្គមទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCUyJVTlISZwutDjBQY11u4-Ka5TsOFTldVhzR4tPyFhWhkbacEKjagHvzUBwgZ-6-oQXJMQoQ8aEcWShvEjd6dgE5B3-fPtIzm2Yi6tJBjSLB9PPB7cT289QWGZeDNCL63bmUlIkLBhKCbRcmkLnhYyz-APoa503fnOlKx4YDc5iQPaVbHM_L2-6jGQU-/s2048/image_2026-01-09_15-11-26.png

ក្រោយពីទន្ទឹងរង់ចាំជាយូរនូវបទចម្រៀងពេញ កាលពីថ្ងៃទី៦ ខែមករា ព្រះនាង ចេណ្ណា បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «សារភាពគ្មានន័យ» ជាមួយនឹងរូបភាពត្រជាក់ភ្នែកនៃការសម្តែងរបស់ទ្រង់ផ្ទាល់។ លើសពីនេះទៅទៀតបារ៉ូលនៃបទចម្រៀងនេះគឺជាស្នាដៃរបស់ព្រះនាង ចេណ្ណ ផងដែរ។ នៅលើបណ្តាញសង្គមយូធូបគេសង្កេតឃើញថាបទថ្មីរបស់ព្រះនាង ចេណ្ណា មិនត្រឹមតែឆាបឆក់បេះដូងទស្សនិកជនក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកគាំទ្រអន្តរជាតិក៏ចាប់អារម្មណ៍និងចូលចិត្តបទថ្មីនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt4-ibBkIyn1VV5zVsJV44QLYMnJjxf6WjhpY4ptOl64IVG7NREuTFqFyJ8lXM73iWcWmtVKa3XEaLqWcQGpKJeOFbCTEUMABwQ_ErFuw91gIBuX4chWtt-g2IARfRJi40yLOa6DBfegjFLChPJPd4eYvx4Ppx03azPkpUmACOXqTbJ_25KfSng2HF-eDY/s2048/image_2026-01-09_15-11-25.png

មុននឹងបទ «សារភាពគ្មានន័យ» ចេញជាផ្លូវការបទចម្រៀងនេះគឺល្បីល្បាញខ្លាំងស្រាប់រួចទៅហើយ។ នៅវេទិកាទិកតុកក្រុមរាំ SPICY-NAMES បានបង្កើតក្បាច់រាំបទថ្មីរបស់ព្រះនាង ចេណ្ណា ហើយបន្ទាប់មក ក្បាច់រាំនោះបានក្លាយជា Trend នៅលើបណ្តាញសង្គមដោយមានការចូលរួមលេងជាច្រើនកុះករ។ ឃើញបទព្រះនាង ចេណ្ណា ល្បីល្បាញខ្លាំងបែបនេះជនជាតិសៀមមួយចំនួនថែមទាំងចោទប្រកាន់ថាបទរបស់ទ្រង់ចម្លងពីបទផ្សេងទៀតផងប៉ុន្តែត្រូវបានអ្នកគាំទ្របដិសេធជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW0-P6CTNRv8-NoKEm2hD8RZQiU-Sjg_oaXJfXVWRhp76LkxCAJnA9oKdHmDnFDTBGiLC1H2jlK7dDTKXggA_ciL_zVY6vi_fyXcsu1Gv_zxSxhnaxPG497OkS3Ir8Bd-8qNI3Q9oO9YPiEen4OL-n4norWo6rxNjdxKMUWQpd_rsHPOITKGqqQhAR1aIB/s2048/image_2026-01-09_15-11-20.png

គួរកត់សម្គាល់ថារយៈពេលចុងក្រោយនេះព្រះនាង ចេណ្ណា មានបទចម្រៀងជាច្រើនបទដែលទទួលបានការគាំទ្រពីទស្សនិកជនដូចជាបទ «មែនឬលេង» «សូរិយា (អេតាស៊ីវិល)» ជាដើម៕