យោងតាមទិន្នន័យពី Google Trends តារាចម្រៀង V បានកត់ត្រាកម្រិតខ្ពស់បំផុតនៃការចាប់អារម្មណ៍ក្នុងចំណោមសិល្បករ K-pop ពេញមួយឆ្នាំ ២០២៥។ ជាពិសេស នៅក្នុងប្រទេស និងដែនដីជាច្រើនដែលបានតាមដានតារាចម្រៀងរូបនេះបានឈរនៅលំដាប់កំពូលនៃចំណាត់ថ្នាក់ស្វែងរកនៅក្នុងប្រទេសរួមទាំងទីផ្សារសហរដ្ឋអាម៉េរិកដែលជាទីផ្សារកម្សាន្តដែលមានការប្រកួតប្រជែងខ្លាំងបំផុតមួយនៅលើពិភពលោក។

Google Trends ត្រូវបានចាត់ទុកថាជាឧបករណ៍មួយដែលឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងឥទ្ធិពលសកលរបស់ឥស្សរជនសាធារណៈ ដោយផ្អែកលើទិន្នន័យស្វែងរកទ្រង់ទ្រាយធំ និងពេលវេលាជាក់ស្តែង។ សមិទ្ធផលនេះកាន់តែគួរឱ្យកត់សម្គាល់ថែមទៀត ដោយបានបញ្ជាក់ថាទោះបីជា V បម្រើការងារយោធា មានការរំខានដល់អាជីពសិល្បៈរបស់ខ្លួនក៏ដោយ ក៏ភាពទាក់ទាញរបស់តារាប្រុសរូបនេះមិនបានថយចុះទេតាមរយៈរូបភាព ម៉ូត និងសកម្មភាពអន្តរជាតិរបស់។
លើសពីនេះទៅទៀត នៅក្នុងចំណាត់ថ្នាក់របស់ Forbes Korea V ត្រូវបានផ្តល់កិត្តិយសជាកំពូលតារា K-pop ដែលត្រូវបានសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់លោកក្នុងការបង្កើតនិន្នាការលើសពីតន្ត្រី។ ទស្សនាវដ្តីនេះបានកត់សម្គាល់ថា សកម្មភាពនីមួយៗរបស់សិល្បកររូបនេះបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ចាប់ពីយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មសកលរហូតដល់ទីតាំងដែលលោកទៅទស្សនា ដែលអ្នកគាំទ្រហៅថា «ផ្លូវទេសចរណ៍របស់ V»។ បន្ទាប់ពីចេញពីកាតព្វកិច្ចយោធានៅក្នុងខែមិថុនា V គឺជាសិល្បករទោលដ៏លេចធ្លោបំផុតរបស់ក្រុម BTS នៅក្នុងឆមាសចុងក្រោយនៃឆ្នាំ២០២៥។ លោកបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន។ លើសពីនេះ ឆ្នាំ២០២៥ ក៏ជាសញ្ញានៃការពង្រីកខ្លួនដ៏សំខាន់មួយសម្រាប់ V នៅក្នុងទីផ្សារម៉ាកយីហោសកលផងដែរ។ 
V បានទទួលតួនាទីជាទូតសុឆ្ទន្ឆៈសម្រាប់ម៉ាកល្បីៗជាច្រើននៅក្នុងវិស័យភេសជ្ជៈ គ្រឿងសំអាង ម៉ូដ និងរបៀបរស់នៅ ដោយហេតុនេះពង្រឹងរូបភាពរបស់លោកជាសិល្បករដែលមានទេពកោសល្យច្រើនប្រភេទដែលមានឥទ្ធិពលយ៉ាងទូលំទូលាយ។ ចូលដល់ឆ្នាំ ២០២៦ V ត្រូវបានគេរំពឹងថានឹងបន្តក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈពេលដែលលោកកំពុងរៀបចំសម្រាប់សកម្មភាពតន្ត្រីថ្មីៗ ទាំងក្នុងនាមជាសិល្បករទោល និងជាផ្នែកមួយនៃផែនការវិលត្រឡប់មកវិញរបស់ BTS រួមទាំងអាល់ប៊ុម និងដំណើរទេសចរណ៍សកលដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំង៕










