សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អាចនឹងត្រូវប្រឈមមុខនឹងការកាត់ទោ.សប្រ.ហារជីវិត ជុំវិញការប៉ុនប៉ងធ្វើច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់គាត់ក្នុងឆ្នាំ 2024 ។ នេះបើយោងតាមរបាយការណ៍ Reuters ចេញផ្សាយនៅថ្ងៃទី9 ខែមករា។

លោក Yoon ត្រូវបានចោ.ទប្រកាន់ថាជាមេក្លោងនៃចលនាបះបោរ ដែលស្ថានទម្ងន់ទោ.សនេះអាចនឹងត្រូវប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិតក្រោមច្បាប់កូរ៉េខាងត្បូង ប្រសិនបើត្រូវបានរកឃើញថាលោកពិតជាបានប្រព្រឹត្តខុសបែបនមែន។ .jpg)
តាមច្បាប់កូរ៉េខាងត្បូង ការដឹកនាំដែលអនុញ្ញាតឲ្យមានសកម្មភាពយោធា ឬអំពើហិង្សា គឺស្មើនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប្រឆាំងនឹងរដ្ឋ។ បើទោះជាទោ.សកំហុសជាក់លាក់របស់លោក Yoon នៅមិនទាន់ត្រូវបានរៀបរាប់លម្អិតនៅក្នុងតុលាការនៅឡើយ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់និយាយថា ការចោទប្រកាន់ទាំងនេះ គឺធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យព្រះរាជអាជ្ញាស្នើសុំការកាត់ទោ.សប្រ.ហារជីវិតសម្រាប់គាត់ ទោះបីជាមានការផ្អាកច្បាប់នេះជាយូរមកហើយក៏ដោយ។
.jpg)
គួររម្លឹកថា កាលពីឆ្នាំ 2024 ក្នុងអាណត្តិគ្រប់គ្រងរបស់លោក Yoon Suk Yeol ជាប្រធានាធិបតីកូរ៉េខាងត្បូង លោកត្រូវបានព្រះរាជអាជ្ញារកឃើញថា បានរៀបចំផែនការដើម្បីព្យួររដ្ឋសភា និងចោទប្រកាន់គូប្រជែងនយោបាយថាជា «កងកម្លាំងប្រឆាំងរដ្ឋ» រួចយកវាធ្វើជាលេសដើម្បីប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស ដែលកាលនោះបង្កនូវភាពចលាចលយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ លោកនិងបក្ខពួកថែមទាំងបានបង្កើនភាពតានតឹងជាមួយកូរ៉េខាងជើង តាមរយៈប្រតិបត្តិការដ្រូនសម្ងាត់ទៀតផង។.jpg)
ទោះជាយ៉ាងណា អតីតប្រធានាធិបតី វ័យ 65ឆ្នាំ រូបនេះបានបដិសេធរាល់ការចោ.ទប្រកាន់ទាំងឡាយ ដោយអះអាងថា ការប្រកាសច្បាប់អាជ្ញាសឹកគឺជាអំណាចរបស់ប្រធានាធិបតី ដើម្បីដាស់តឿនអំពីការរាំងស្ទះរបស់បក្សប្រឆាំង។ អ្នកគាំទ្រលោក Yoon បានបន្ទរការអះអាងទាំងនោះ ដោយព្រមានថា ការកាត់ក្តីនេះអាចធ្វើឱ្យការបែកបាក់នយោបាយនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរឡើង។
.jpg)
សូមជម្រាបថា ច្បាប់កាត់ទោសប្រហារជីវិតអ្នកទោសនៃចលនាបះបោរនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានផ្អាកលែងមានការអនុវត្តចាប់តាំងពីឆ្នាំ 1997 មក ទោះបីជាគេមិនទាន់លុបចោលទោសនេះក៏ដោយ។ យ៉ាងណាមិញ តុលាការត្រូវបានគេរំពឹងថានឹងប្រកាសសាលក្រមម្ដងទៀតនៅខែកុម្ភៈ ខាងមុខនេះ៕










