ប្រទេសថៃ ៖ ទីក្រុងបាងកករបស់ថៃស្ថិតក្នុងចំណោមទីក្រុងមានខ្យល់កខ្វក់ខ្លាំងបំផុតលើពិភពលោក ហើយរដ្ឋាភិបាលថៃមិនទាន់អាចដោះស្រាយបញ្ហាខ្យល់កខ្វក់នៅឡើយទេ ដែលធ្វើឱ្យពលរដ្ឋប្រឈមនឹងផលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ អភិបាលក្រុងបាងកកបានត្រឹមតែស្នើឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work from Home) ជាញឹកញាប់តាំងពីឆ្នាំ២០២៥ ហើយនៅដើមឆ្នាំ២០២៦ អភិបាលក្រុងបាងកកបានប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះដូចមុន ដោយសារខ្យល់កខ្វក់កើនឡើងឈានដល់ពណ៌ទឹកក្រូចគ្របដណ្តប់លើទីក្រុងបាងកក រហូតដល់៣៥តំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpwMnh2iONexqvCFtIkkwskKj1IevYisi5kIkGlESd7XO9hlySUNzvVNwElef72RUNDF-SSQnQVKdwjxkW49H1y8s0YSeScugty94RgGApJEqm6BA0dQMJxv3rvF3xcYn-Jdr8nBFEZnohgqUkybkSGjpmftu34NYFiZaDZjPYynlW-N0x147-eh3Okc-x/s1280/photo_2026-01-10_11-19-52.jpg

អភិបាលក្រុងបាងកក លោក Chadchart Sittipunt កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានសុំការសហការពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងកន្លែងប្រកបអាជីវកម្មទាំងអស់ អនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះ (Work from Home) រយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា) ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅតាមផ្លូវ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីយានជំនិះ បន្ទាប់ពីមានការសន្និដ្ឋានថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមករា ទីក្រុងបាងកកគ្របដណ្តប់ដោយខ្យល់កខ្វក់បំផុតគ្រោះថ្នាក់ដល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEMdbNQswPI-xrLa_NlrrbAIctUW8L42FhzToCmonj_mV3JZH_t_bZx4rn6Tuzzc13lPuzy1FzUa_8pmIOeAVAjf2sOdmksXdp3OA9BjSzzL-pvnZ1MB70E4z5lXwaw5ynMMtbObE0q-DrCmjaEVF5kwVP6epVxWXSdFziLUnnnkki2dJgCMMjZq172bu/s1024/image_2025-11-27_10-51-54%20(2).png

ខ្យល់កខ្វក់ខ្លាំងឈានដល់ពណ៌ទឺកក្រូច គឺជាកម្រិតខ្យល់គួរឱ្យព្រួយបារម្ភដោយសារវាប៉ះពាល់សុខភាពពលរដ្ឋរស់នៅក្នុងទីក្រុង ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋថែទាំសុខភាព និងការពារខ្លួន ដូចជា ៖ ពាក់ម៉ាស់ការពារខ្យល់កខ្វក់ (PM 2.5) គ្រប់ពេលចេញទៅខាងក្រៅ, កំណត់រយៈពេលធ្វើការងារ ឬហាត់ប្រាណនៅក្រោមកំដៅថ្ងៃដែលប្រើប្រាស់កម្លាំង, សង្កេតអាការៈខុសប្រក្រតី រួមមាន ៖ ក្អក ពិបាកដកដង្ហើម និងរមាស់ភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiXarxkFLfx8lqQoOrbknwG8ww49aZUvA2vOhd4OmhceN-3WR8BkDbwLBX07NcJnXFtw7f3047f7X3gf6dnwGLpf8oLwHowHQE1Lwq5mpyuJu3r4e3tS5sTyKj6QJw_1FmfMXHKVaMyx6ymRYboLQ5xQqeWpnem9LBhTj7ZKbvYMtSlDOJ2FYwYTJuVcff/s1280/image_2025-11-27_10-51-54.png

ក្រៅពីនេះ អាជ្ញាធរក៏បានដាស់តឿនឱ្យមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកមានជំងឺប្រចាំកាយ យកចិត្តទុកដាក់លើការថែទាំសុខភាពដោយការពាក់ម៉ាក់ការពារខ្យល់កខ្វក់ (PM 2.5) ជានិច្ចគ្រប់ពេលចេញទៅខាងក្រៅ, ចៀសវាងធ្វើការងារ ឬហាត់ប្រាណក្រោមកំដៅថ្ងៃដែលប្រើប្រាស់កម្លាំង ព្រមទាំងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ។ ប្រសិនបើមានអាការៈខុសប្រក្រតី ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF8csWrq6_NMi6UJLWzXtcWo1DptOletFNkhDL_i36Rb5ti1RzSyG_OW-89SbzwOCapxzHiUVSberA1ZnFrLL_3sxCBhSU2h0aYRG9oGA8Qr7yofozrYqPdpS8U1R10cHEFDas14t0GzNKQf34tc-Sa3CvSHqlCv5CRhY0akq-EWm5VWBPPLgziY6v6Mgj/s1024/image_2025-11-27_10-51-55%20(2).png

គួរបញ្ជាក់ថា ទីក្រុងបាងកក និងខេត្តជាច្រើនទៀតតែងតែប្រឈមនឹងខ្យល់កខ្វក់ខ្លាំង ដែលឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព រួមមាន ៖ ខេត្តណុនថាក់បុរី, ណាខនប៉ាធុម, សាមុទ្រសាខាន, សាមុទ្រប្រាកាន, សុខោទ័យ, ស្រះបុរី និងអាន់ថង ។ ទោះជារដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធ ប្រឹងប្រែងរកវិធីដោះស្រាយបញ្ហាខ្យល់កខ្វក់យ៉ាងណាក៏ដោយ ក៏មិនអាចដោះស្រាយបាន ដែលបញ្ហានេះប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH25fsUiHN8Inn0h8iM3baPDSETSm-JPmSNvhv4B5DaSRG5C-1PwDgWbvlW5twy7gQ87WLaO8S-S_R06xxPXl_GnlgkFGJN0UIplqOs1MFSJlKNGKbFl9JJhIu4yroDvI8RyG-OGpHRCK1EQpVzVfv9vcPOEpElwCL73ZMd9u4ZKmfOutOjRZaO4rKWai5/s1200/image_2025-11-27_10-51-55.png

ជារៀងរាល់ឆ្នាំ ឱ្យតែចូលដល់រដូវប្រាំង ខ្យល់កខ្វក់បណ្តាលមកពីផ្សែងរថយន្ត រោងចក្រឧស្សាហកម្មនានា និងការដុតកាកសំណល់នៅក្នុងស្រែចម្ការ បានគ្របដណ្តប់លើទីក្រុងបាងកកបណ្តាលឱ្យបរិយាកាសអួរអាប់យ៉ាងខ្លាំង ។ ខ្យល់កខ្វក់នេះធ្វើឱ្យពលរដ្ឋថៃធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ បើតាមតួលេខរបស់អាជ្ញាធរថៃព្យាករថា ការខាតបង់សេដ្ឋកិច្ចដោយសារខ្យល់កខ្វក់អាចនឹងកើនឡើងដល់រាប់ពាន់លានដុល្លារនាឆ្នាំខាងមុខ ៕