Home Blog Page 1877

នូវែលសេឡង់ពិភាក្សាពីការកាត់បន្ថយម៉ោងសិក្សារបស់សិស្ស

0

ប្រទេសនូវែលសេឡង់ ៖ អ្នកស្រាវជ្រាវប្រទេសនូវែលសេឡង់បានពិភាក្សាគ្នាពីការកែតម្រូវកាត់បន្ថយពេលរៀនសូត្ររបស់សិស្ស ដើម្បីឱ្យពួកគេអាចសម្រាកបានច្រើន បន្ទាប់ពីការស្ទង់មតិមួយបង្ហាញថា ការបន្ថយពេលរៀនសូត្រធ្វើឱ្យមានផលល្អដល់សុខភាពនិងផ្នែកជាច្រើនទៀត រួមទាំងទទួលលទ្ធផលល្អក្នុងការសិក្សាផងដែរ ។

កាលពីថ្ងៃទី២០ ខែមករា កន្លងមក សារព័ត៌មានស៊ីនហួររាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវនូវែលសេឡង់បានពិភាក្សាគ្នាពីភាពចាំបាច់ក្នុងការកាត់បន្ថយពេលសិក្សារៀនសូត្ររបស់សិស្ស ដើម្បីជួយដោះស្រាយបញ្ហាយុវវ័យ ។

ក្នុងអត្ថបទមួយរបស់វេជ្ជសាស្ត្រនូវែលសេឡង់បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមករា ថា ការកាត់បន្ថយពេលរៀនសូត្រអាចជួយឱ្យយុវវ័យបានសម្រាកច្រើនឡើង ហើយវានឹងផ្តល់លទ្ធផលល្អដល់សុខភាព និងសុខុមាលភាពរបស់ពួកគេផងដែរ ។Types of schools in New Zealand - Kiwi Families

អត្ថបទនេះសរសេរដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Otago សាកលវិទ្យាល័យ Massey និងស្ថាប័នការសិក្សាផ្សេងទៀត ដែលបញ្ជាក់ថា ក្មេងជំទង់ជាច្រើននៅប្រទេសនូវែលសេឡង់សម្រាកមិនគ្រប់គ្រាន់ ដោយសារការសិក្សាបង្ខំឱ្យពួកគេត្រូវក្រោកពីព្រលឹមពេក ។ បើយោងតាមជីវវិទ្យានៃការសម្រាកតាមធម្មជាតិ គឺជាធម្មតា ពេលចូលដល់វ័យជំទង់ ពេលវេលាសម្រាកនឹងយប់ជ្រៅបន្តិច មានន័យថា ពួកគេចាំបាច់ត្រូវភ្ញាក់ពីគេងយឺតជាងពេលមុន ហើយនឹងគ្មានការផ្លាស់ប្តូររហូតដល់អាយុប្រមាណ២១ឆ្នាំ ។

បើគេផ្លាស់ប្តូរពេលចូលរៀនឱ្យយឺតជាងមុន ដូចជា ចូលរៀនក្រោយម៉ោង៩និង៤៥នាទីព្រឹកសម្រាប់សិស្សអនុវិទ្យាល័យឡើងទៅ វានឹងទាក់ទាញចិត្តសិស្ស និងគ្មានផលអវិជ្ជមានសម្រាប់ការដោះស្រាយបញ្ហាសម្រាករបស់ពួកគេ ។China chill hits New Zealand schools: Student downturn may hit Kiwi parents in pockets - NZ Herald

ក្រៅពីនេះ អត្ថបទនេះអធិប្បាយបន្ថែមថា ការសម្រាកបានគ្រប់គ្រាន់ គឺល្អសម្រាប់សុខភាពរបស់ក្មេងជំទង់ និងផ្នែកជាច្រើនទៀត ។ លើសពីនេះ ធ្វើឱ្យការរៀនសូត្រពួកគេទទួលបានលទ្ធផលល្អ ស្របគ្នានឹងការស្ទង់មតិទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏បានយល់ឃើញដូចគ្នាដែរ ។

ទោះយ៉ាងណា អ្នកស្រាវជ្រាវឱ្យដឹងថា ការចូលរៀនយឺតជាងមុនរបស់សិស្សអនុវិទ្យាល័យ នឹងប៉ះពាល់ដល់មនុស្ស និងស្ថាប័នជាច្រើន ។ ដូច្នេះ ពួកគេចាំបាច់ត្រូវស្តាប់មតិយោបល់របស់អ្នកពាក់ព័ន្ធដោយផ្ទាល់ថា អ្វីអាចជួយបាន ឬឧបសគ្គដល់សាលារៀនក្នុងការពិចារណាផ្លាស់ប្តូរពេលចាប់ផ្តើមចូលរៀនឱ្យយឺតជាងមុន ៕

ប្រភព ៖ Topnews

រដ្ឋបាលស្រុកបាទី រងការរិះគន់យ៉ាងចាស់ដៃរឿងចេញសេចក្ដីណែនាំខុសអក្សរសឹងគ្រប់ឃ្លា

0

្នំពេញ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកបាទី បានចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងការអនុវត្តវិធានការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម។ ប៉ុន្តែអ្វីដែលគួរឱ្យសម្គាល់នោះគឺក្នុងសេចក្ដីណែនាំមានការសរសេរខុសអក្ខរាវិរុទ្ធ ឃ្លោងឃ្លា យ៉ាងច្រើនអនេក ខណៈកំហុសឆ្គងទាំងអម្បាលម៉ាននេះបានធ្វើឱ្យមហាជនរិះគន់ពីភាពកំសោចនៃការបំពេញការងាររបស់មន្រ្ដីថា អសមត្ថភាពយ៉ាងខ្លាំង។

ជាក់ស្ដែងកាលពីពេលម្សិលមិញនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានធ្វើការរិះគន់ផងដែរចំពោះករណីមួយនេះ ដោយលោកបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «មិនដឹងជាពិតឬអត់ទេ តែបើសិនជាពិតមែន គឺ សែនខ្មាសអៀនណាស់ ! ( ទទួលបានពីមិត្តក្នុងហ្វេសប៊ុក )។

យ៉ាងណាមិញក្រោយពីត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ ក៏ដូចជាមហាជនរិះគន់យ៉ាងចាស់ដៃនោះ យើងក៏បានឃើញរដ្ឋបាលស្រុកបាទី ប្រញាប់ប្រញាល់ធ្វើការកែសម្រួលនូវចេញសេចក្ដីណែនាំឡើងវិញ ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwRxadzb4JKZtzoIHken6cXiIAnsSJ1HGjOomQUZOSz-9BMmwpgZSTVNgUGHowqFUP65_Mwv7MYOhSy53aF-O2TqGeuVUnbi0Ym69ayLqwKUOogWQtYC46aGAhJk0uKgK_tJtyhcNQy5LBmBWxI37518rWznpCFA7Cx03UmRr6Zc1hisK6uXjVf0cy/s960/photo_2023-01-23_09-46-16%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZsO333BRICfogcC1hGUZDl2cm6ciTPnpZW9EyT9QXCWdQzRyVgZRGgBe8qbjSY97JEkCieoMgGVKudketFUIjs4WOPSjJ1ks-vhivEY5xLr_DtDNnA4HbFn7EebNclTqTuiBE6VcPLZ87HOPPpGWHMAqZlbGQeX7JPyQjrVrU8vmFF7AITZtZt4SF/s847/photo_2023-01-23_09-46-16.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib3ZguKIIbPtbDWps3rmSAJCUkimX7pI6CPXj0uot-xTaiEQRn7XgnTkSYWOOoH73do32qUDqeWaTjTExjoaDanaRC7s42z3SROw3fY1IycWGli6qi_C5Y3Z_7HsZkqbeIcyyl8H2z-K0Sq9B7UnsElSLDKVUM5015XrHb8RxXDYJYwCh-ygzTODFz/s1280/photo_2023-01-23_09-46-17.jpg

ចំនួនកងទ័ពរុស្ស៊ី និងអ៊ុយក្រែន រងគ្រោះថ្នាក់នៅក្នុងសង្គ្រាម ជិត៣០ម៉ឺននាក់

0

រាជធានីអូស្លូ(Oslo)៖ ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ី វាយប្រហារ ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២៣ ខែមករា គឺមានរយៈពេល៣៣៤ថ្ងៃមកហើយ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ កាន់តែមានសភាពសាហាវឃោរឃៅខ្លាំងឡើង ហើយមេទ័ពកំពូលរបស់ន័រវ៉ែស បានអះអាង ថា ទាហានរុស្ស៊ី ប្រហែលជិត២សែននាក់ បានស្លាប់ និង រងរបួស។

សារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៣ ខែមករា ថា មេទ័ពកំពូលរបស់ន័រវ៉ែស បានចេញផ្សាយនូវការប៉ាន់ប្រមាណរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ថា រហូតមកដល់ពេលនេះ រុស្ស៊ី បានរងការខូចខាតដល់កម្លាំងទាហាន ទាំងស្លាប់ ឬ របួស នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ប្រហែល ១៨០ ០០០នាក់។ ចំណែកកងទ័ពអ៊ុយក្រែន ក៏បានរងគ្រោះថ្នាក់ ប្រហែល ១០០ ០០០នាក់ផងដែរ ខណៈជនស៊ីវិល ប្រហែល ៣០ ០០០នាក់ត្រូវសម្លាប់ នៅក្នុងសង្គ្រាមដ៏ឃោរឃៅនេះ។Russia's Claim to Seize Soledar in Ukraine Exposes Rifts Among Forces - The  New York Times

លោកឧត្ដមសេនីយ៍ អេរីក គ្រីស្ដូហ្វហ័រសេន (Eirik Kristoffersen) ប្រមុខកងទ័ពន័រវ៉ែស បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងទូរទស្សន៍ TV2 ដោយមិនបានបញ្ជាក់ អំពីរបៀបចំនួន ត្រូវបានគណនា ថា «ការខូចខាតរបស់រុស្ស៊ី មានស្លាប់ ឬ របួសដល់កងទ័ព ប្រហែល ១៨០ ០០០នាក់ ខណៈអ៊ុយក្រែន ក៏បានរងការខូចខាត ប្រហែល ១សែននាក់ ហើយជនស៊ីវិល ប្រហែល ៣០ ០០០ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមនេះ»។

ន័រវ៉ែស ជាប្រទេសអឺរ៉ុបខាងជើង មានព្រំដែនជាប់ជាមួយនឹងប្រទេសរុស្ស៊ី ហើយក្រុងអូស្លូ បានចូលជាសមាជិករបស់អង្គការណាតូ ចាប់តាំងពីអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានបង្កើនឡើង នៅក្នុងអំឡុងឆ្នាំ១៩៤៩មកម៉្លេះ។Russia-Ukraine War: Insights and Analysis | Harvard Kennedy School

លោក ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក ធ្លាប់បានលើកឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា រុស្ស៊ី បានរងនូវការខូចខាតកម្លាំងទាហាន ទាំងស្លាប់ ឬ របួស ប្រហែលជាង ១សែននាក់ ខណៈអ៊ុយក្រែន មានរងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នានេះដែរ។

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ មិនបានផ្ដល់តួលេខ អំពីចំនួនការខូចខាតកម្លាំងទ័ពរបស់ពួកគេ នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ គួរឲ្យទុកចិត្តនោះឡើយ។ ជាមួយគ្នានេះ ក៏មិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់ អំពីចំនួនកងទ័ពទាំងសងខាង រងគ្រោះថ្នាក់ ឲ្យបានជាក់លាក់នោះដែរ។Russia-Ukraine war latest: Putin says Russia will destroy US Patriot  missiles

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ ប្រមុខកងទ័ពន័រវ៉ែស ក៏បានអំពាវនាវ ឲ្យបញ្ជូនរថក្រោះ ទៅកាន់អ៊ុយក្រែន ឲ្យបានឆាប់បំផុត ដែលរហូតមកដល់ពេលនេះ អាល្លឺម៉ង់ នៅតែគ្រប់គ្រងរថក្រោះធុនធ្ងន់ទំនើបៗច្រើនជាងគេ។ ឥឡូវនេះ អ៊ុយក្រែន កំពុងតែធ្វើសង្គ្រាម នៅក្នុងរដូវរងា ដូច្នេះពួកគេចាំបាច់ត្រូវការគ្រឿងចម្បាំងធុនធ្ងន់ឲ្យបានលឿនបំផុត។

ថ្វីបើមានការអំពាវនាវជាបន្ទាន់ ពីអ៊ុយក្រែន និង បណ្ដាប្រទេសអឺរ៉ុបយ៉ាងណាក្ដី ប៉ុន្ដែក្រុងប៊ែរឡាំង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅតែបដិសេធនូវការផ្គត់ផ្គង់រថក្រោះ Leopard 2
ទៅកាន់ក្រុងកៀវ ដដែល។ រថក្រោះធុនធ្ងន់ទាំងនេះ មានវត្ដមាន នៅក្នុងតំបន់អឺរ៉ុបជាច្រើនប្រទេស រួមមាន ន័រវ៉ែស ដាណឺម៉ាក ហ្វាំងឡង់ដ៍ ប៉ូឡូញ អាល្លឺម៉ង់…ជាដើម៕

តើការបញ្ជូនអាវុធទៅអ៊ុយក្រែនរបស់អាមេរិក និងណាតូ ពិតជាធ្វើឱ្យពិភពលោកវិនាសមែនទេ ?

0

ប្រទេសរុស្ស៊ី ៖ មិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានគំរាមសហរដ្ឋអាមេរិក និងណាតូ អំពីការបញ្ជូនអាវុធធុនធ្ងន់ទៅឱ្យប្រទេសអ៊ុយក្រែន នឹងធ្វើឱ្យពិភពលោកកើតសង្គ្រាម និងធ្លាក់ចូលក្តីវិនាស ។Putin Suggests Candidacy of Aide Volodin as New Duma Speaker - 23.09.2016,  Sputnik International

សារព័ត៌មានរយទ័ររាយការណ៍ថា លោក វាយ៉ាជេស្លេវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានរដ្ឋឌូម៉ានៃសហព័ន្ធរុស្ស៊ី និងជាមិត្តជិតស្និទ្ធជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយគំរាមទៅកាន់សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) តាមតេឡេក្រាមថា ការសម្រេចចិត្តបញ្ជូនអាវុធធុនធ្ងន់ទៅឱ្យអ៊ុយក្រែនប្រើប្រាស់ដើម្បីគំរាមកំហែងទឹកដីរុស្ស៊ី នឹងធ្វើឱ្យពិភពលោកធ្លាក់ចូលក្នុងក្តីវិនាស ។

លោក វ៉ូឡូឌីន និយាយថា ៖ «បើក្រុងវ៉ាស៊ីនតោន និងណាតូ ស្វែងរកអាវុធដើម្បីមកវាយប្រហារជនស៊ីវិល និងព្យាយាមរឹបអូសទឹកដីយើងតាមពាក្យគំរាមរបស់គេ យើងនឹងតបតដោយប្រើអាវុធមានឥទ្ធិលខ្លាំងជាងវាយប្រហារវិញ» ។What happens to weapons sent to Ukraine? The US doesn't really know | CNN  Politics

លោក វ៉ូឡូឌីន បានលើកឡើងបែបនេះកាលពីសប្តាហ៍មុន ក្រោយពីប្រទេសលោកខាងលិចសន្យាថា នឹងបញ្ជូនអាវុធក្នុងតម្លៃជាច្រើនលានដុល្លារអាមេរិក មកជួយអ៊ុយក្រែនដើម្បីការពារអធិបតេយ្យនិងដែនដីរបស់ខ្លួន បន្ទាប់ពីត្រូវរុស្ស៊ីឈ្លានពានអស់រយៈពេលជិត១ឆ្នាំ ។

ទោះយ៉ាងណា បើទោះជាសមាជិករបស់ណាតូនឹងជួយអ៊ុយក្រែនបន្ថែមទៀត ប៉ុន្តែបច្ចុប្បន្ននេះ នៅមានបញ្ហាដោយសារប្រទេសអាល្លឺម៉ង់នៅមិនទាន់សម្រេចចិត្តផ្តល់រថក្រោះទៅឱ្យអ៊ុយក្រែនទេ ខណៈអាល្លឺម៉ង់ត្រូវបានគេស្នើសុំឱ្យបញ្ជូនរថក្រោះខ្លារខិន (Leopard 2) ទៅឱ្យអ៊ុយក្រែនសម្រាប់ទប់ទល់ក្នុងសង្គ្រាមជាមួយរុស្ស៊ី ។Opinion: Send in the Leopards! – DW – 01/20/2023

កាលពីសប្តាហ៍មុន លោក ឌីមីទ្រី មេដវេដេវ អតីតប្រធានាធិបតីរុស្ស៊ី ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី និងជាបុគ្គលសំខាន់ម្នាក់ទៀតរបស់លោកប្រធានាធិបតី ពូទីន ក៏បានចេញមកគំរាមណាតូដែរថា ការចាញ់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យពិភពលោកកើតសង្គ្រាមនុយក្លេអ៊ែរ ។

ពាក្យគំរាមរបស់លោក វ៉ូឡូឌីន និងលោក មេដវេដេវ ក៏ស្របគ្នានឹងអ្វីដែលមេដឹកនាំប្រទេសរុស្ស៊ីធ្លាប់បានប្រកាសកាលពីពេលមុននេះថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងករណីចាំបាច់ ដើម្បីការពារបូរណភាពទឹកដីប្រទេសរុស្ស៊ី ៕

ប្រភព ៖ Workpointtoday

ស្វាគមន៍នាយករដ្ឋមន្ត្រីថ្មីទី ៤១ របស់ប្រទេសនូវែលសេឡង់

0

បរទេស៖ នូវែលសេឡង់ជ្រើសរើសលោក Chris Hipkins(គ្រីស ហីបខិន) ជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី Jacinda Ardern(ចាសិនដា អាឌើន) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោមការបោះឆ្នោតជ្រើសរើសរបស់រដ្ឋសភា ដោយលោក Chris Hipkins(គ្រីស ហីបខិន) ជានាយករដ្ឋមន្ត្រីថ្មីជំនួស ហើយក៏ជានាយករដ្ឋមន្ត្រីទី៤១របស់ប្រទេសនេះផងដែរ។

កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីប្រទេសនូវែលសេឡង់ ដែលបានបង្ហាញថា សមាជិកសភាការងារចំនួន ៦៤ធ្វើការបោះឆ្នោតជ្រើសរើសតែងតាំងលោក Chris Hipkins (គ្រីស ហីបខិន) អាយុ ៤៤ ឆ្នាំគឺជាបេក្ខភាពតែមួយគត់សម្រាប់តំណែងជាផ្លូវការនៃមេដឹកនាំថ្មីរបស់ប្រទេសនូវែលសេឡង់ និងជានាយករដ្ឋមន្ត្រីទី ៤១ របស់ប្រទេសមួយនេះ។

ការតែងតាំងលោក Chris Hipkins(គ្រីស ហីបខិន) ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពីការលាលែងពីតំណែងភ្លាមៗរបស់លោកស្រី Jacinda Ardern(ចាសិនដា អាឌើន) កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ខែមករា ឆ្នាំ២០២៣ ក្រោមហេតុផលលើកឡើងថាលោកស្រីមិនបានត្រៀមខ្លួនជាស្រេចដើម្បីគ្រប់គ្រងប្រទេស និងភាពជាអ្នក ដឹកនាំ។

ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីគណបក្សការងារកំពុងកាន់អំណាច បានបញ្ជាក់យ៉ាងច្បាស់ថាលោក Chris Hipkins(គ្រីស ហីបខិន) ជាអ្នកស្នងតំណែងថ្មីដែលអាចឱ្យប្រជាជនមានទំនុកចិត្ត  ហើយក្នុងនោះក៏បានតែងតាំងលោកស្រី Carmel Sepuloni(ខារ៉ាម៉ែល ស៊ីបប៉ូលូនី) ជាឧបនាយករដ្ឋមន្ត្រីថ្មីដូចគ្នា។

គួររំលឹកថាលោក Hipkins(ហីបខិន) ត្រូវបានជ្រើសរើសជាសមាជិកសភាជាលើកដំបូងក្នុងឆ្នាំ ២០០៨ ហើយបានក្លាយជាបុគ្គលដ៏មានឥទ្ធិពលសម្រាប់ប្រជាជននូវែលសេឡង់ដែលជាជួរមុខរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីត ១៩កន្លងទៅ មិនតែប៉ុណ្ណោះលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅ ខែកក្កដា ឆ្នាំ ២០២០ មុនពេលចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជំងឺកូវីដ-១៩នៅចុងឆ្នាំដដែលនេះ។

លើសពីនោះលោក Hipkins(ហីបខិន) ដែលត្រូវបានគេកោតសរសើរចំពោះសមត្ថភាពរបស់គាត់ក្នុងការទប់ទល់នឹង កូវីដ-១៩យ៉ាងមានប្រសិទ្ធភាព  និងជាអ្នកដោះស្រាយបញ្ហាសម្រាប់លោកស្រី Ardern(អាឌើន) កន្លងមក ខណៈពេលដែលរដ្ឋមន្ត្រីផ្សេងទៀតមិនអាចធ្វើបាន៕ ប្រភព៖ Thairath

 

 

 

ស្ងាត់ៗ! អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានអញ្ជើញមកដល់អ៊ុយក្រែន

0

អន្តរជាតិ៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson
បានធ្វើដំណើរទៅទីក្រុងគៀវ (kyiv) ដោយមិននឹកស្មានដល់ ដើម្បីជួបជាមួយប្រធានាធិបតី Volodymyr Zelensky ហើយអំពាវនាវរកឧបករណ៍ចាំបាច់ទាំងអស់សម្រាប់អ៊ុយក្រែនក្នុងយកឈ្នះសង្រ្គាមលើរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN express។

លោក Johnson បានបង្ហាញខ្លួននៅថ្ងៃនេះនៅ Borodyanka និង Bucha ជាយក្រុងពីរភាគខាងជើងនៃរដ្ឋធានីគៀវ ។ វីដេអូ ដែល បាន បង្ហោះ លើ បណ្តាញ សង្គម បាន បង្ហាញ ថា លោក Johnson បាន ទៅ លេង ព្រះវិហារ នៅ Bucha ហើយ ត្រូវ បាន អម ដោយ មន្ត្រី ប៉ូលិស ម្នាក់។

បន្ទាប់មក លោក Johnson បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Zelensky និងរដ្ឋមន្ត្រីមួយចំនួននៅវិមានប្រធានាធិបតីនៅកណ្តាលទីក្រុងគៀវ។

នៅក្នុងវីដេអូដែលចេញផ្សាយដោយការិយាល័យរបស់លោក Zelenksy លោក Johnson បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា ការបំផ្លិចបំផ្លាញដែលគាត់បានឃើញគឺ “គួរឱ្យរន្ធត់” ។ លោក Johnson បាននិយាយថា “វានៅតែកើតឡើងជារៀងរាល់ថ្ងៃ។ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន” ។

ក្នុងអំឡុងការប្រជុំសំណេះសំណាលគ្នាមក លោក Zelensky បានថ្លែងអំណរគុណចំពោះលោក Johnson សម្រាប់ការគាំទ្ររបស់ចក្រភពអង់គ្លេស ខណៈដែលលោក Johnson បាននិយាយថាលោកចង់ចែករំលែក “គំនិតមួយចំនួន” ។

“វាជាកិត្តិយសណាស់ក្នុងដំណើរទស្សនកិច្ច អ៊ុយក្រែន តាមការអញ្ជើញរបស់ប្រធានាធិបតី Zelensky ។ ការឈឺចាប់របស់ប្រជាជនអ៊ុយក្រែនបានអូសបន្លាយយូរពេក។ មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមនេះគឺដើម្បីអោយអ៊ុយក្រែនឈ្នះ និងឈ្នះវាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” និងផ្តល់ឱ្យអ៊ុយក្រែននូវឧបករណ៍ទាំងអស់ដែលពួកគេត្រូវការដើម្បីបំពេញការងារ។ ខណៈរុស្ស៊ីកាន់តែឆាប់បរាជ័យនោះគឺវាកាន់តែប្រសើរសម្រាប់អ៊ុយក្រែន និងពិភពលោកទាំងមូល”។

ប្រភព ក្នុង ទីក្រុង គៀវ និយាយ ថា ដំណើរ ទស្សនកិច្ច នេះ មិន ត្រូវ បាន ប្រកាស ឬ រៀបចំ តាម រយៈ ស្ថានទូត អង់គ្លេស ទេ។ លោក Johnson ត្រូវបានគេរំពឹងថានឹងចាកចេញពីអ៊ុយក្រែននៅពេលក្រោយនៅថ្ងៃនេះ។ ប្រភព មួយ ក្នុង ប្រទេស អ៊ុយក្រែន បាន ហៅ ដំណើរ ទស្សនកិច្ច នេះ ថា មិន ផ្លូវការ ឬ ឯកជន។

គួររំលឹកដែរថា លោក Zelensky និងលោក Johnson បានជួបគ្នាចំនួនបីដងមកហើយ មិនត្រឹមតែប៉ុននោះថែមទាំងបាននិយាយគ្នាជាញឹកញាប់តាមទូរស័ព្ទចាប់តាំងពីការផ្ទុះឡើងនៃអរិភាពនៅចុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលលោក Johnson កាន់តំណែង ៕

សូមប្រយ័ត្នករណីឆបោកប្រាក់ រូបភាពលក់ផលិតផល ឬសេវាលើបណ្តាញអ៊ីនធឺណិត!

0

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានឲ្យដឹងថា ដោយសារភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល បានប្រែក្លាយរបៀបរបបរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក្នុងការផ្សព្វផ្សាយ លក់ផលិតផល ឬសេវា លើគេហទំព័រ ឬកម្មវិធីបណ្តាញទំនាក់ទំនងសង្គម ជាដើម។

ក្នុងពេលទន្ទឹមគ្នានេះ ក៏មានជនខិលខូចមួយចំនួន បានប្រើប្រាស់នូវគេហទំព័រ ឬកម្មវិធីបណ្តាញទំនាក់ទំនងសង្គម (ឧទាហរណ៍ ទំព័រផេកហ្វេសប៊ុក – Facebook Page) ដោយបន្ថែមជាមួយនឹងការផ្សព្វផ្សាយ (Ads) ដើម្បីទាក់ទាញជនរងគ្រោះ ក្នុងការទិញផលិតផល ឬសេវា ដែលបានផ្សព្វផ្សាយទាំងនោះ។

តើជនខិលខូចឆបោកប្រាក់ជនរងគ្រោះ ដោយរបៀបណា?

ខាងក្រោមនេះ គឺជាបច្ចេកទេស ដែលជនខិលខូចបានប្រើប្រាស់ ដើម្បីឆបោកប្រាក់ជនរងគ្រោះ (Online Shopping Scam)៖

១- ប្រើប្រាស់គេហទំព័រ ឬទំព័រផេកបណ្តាញសង្គម (Facebook Instagram ។ល។) បង្ហោះលក់នូវផលិតផល ឬសេវា កម្រមានលក់លើទីផ្សារ ឬមានលក់តែផ្តល់ជូននូវតម្លៃពិសេស

២- ប្រើប្រាស់កម្មវិធី Advertising (Ads) ជម្រុញការផ្សព្វផ្សាយឱ្យដល់ជនរងគ្រោះ

៣- ប្រើប្រាស់គណនីក្លែងក្លាយជាច្រើន ដើម្បីផ្តល់មតិយោបល់ល្អៗលើផលិតផល ឬសេវា ដែលពួកគេបានផ្សព្វផ្សាយ បង្ហោះលក់លើគេហទំព័រ ឬបណ្តាញសង្គម

៤- ណែនាំជនរងគ្រោះឱ្យធ្វើការទូទាត់ប្រាក់តាមមធ្យោបាយផ្សេងៗ តួយ៉ាង៖ ទូទាត់ តាមកាតធនាគារ (visa / master card) កម្មវីធីធនាគាររចល័ត (Mobile Banking) ឬតាមប្រព័ន្ធទូទាត់ប្រាក់ឌីជីថល (ឧទាហរណ៍ កម្មវិធី KHQR Wing ឬ TrueMoney ជាដើម)

៥- ចំណែកគណនីដែលជនខិលខូចប្រើប្រាស់ដើម្បីទទួលប្រាក់ទូទាត់ពីជនរងគ្រោះ ភាគច្រើនគឺជាគណនីរបស់ភាគីទី៣ (Money Mule) ដែលជនខិលខូចបានឆបោកដើម្បីទទួលប្រាក់ ផ្ទេរប្រាក់ ឬដកប្រាក់ ឱ្យពួកគេបន្ត

៦- បន្ទាប់ពីជនរងគ្រោះទូទាត់ប្រាក់រួចរាល់ ពុំមានការផ្តល់ជូនផលិតផល ឬសេវា ដូចការសន្យាឡេីយ។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាពិចារណាមុនពេលទិញ និងទូទាត់ប្រាក់ លើផលិតផល ឬសេវា លើបណ្តាញអ៊ីនធឺណិត ដែលមានភាពមិនប្រក្រតី ឬពុំមានព័ត៌មានអ្នកផ្គត់ផ្គង់ច្បាស់លាស់។

ក្នុងករណីមានការសង្ស័យ សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់៕

ឯកឧត្តម វ៉ាត់ ចំរើន៖ “បើសុីហ្គេមឆ្នាំក្រោយថៃ ប្រើពាក្យ “Muay Thai” កម្ពុជាក៏មិនបញ្ចូនអត្តពលិកទៅចូលរួមដែរ

0

កម្ពុជាប្រកាសថានឹងប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា មិនមែន “Muay Thai” របស់ប្រទេសថៃនោះទេ។

ទន្ទឹមគ្នានោះថៃ ក៏បានប្រកាសថៃខ្លួននឹងបញ្ជូនអត្តពលិកសម្រាប់វិញ្ញាសារ ប្រដាល់នោះទេ ដោយស្នើសុំឱ្យម្ចាស់ផ្ទះកម្ពុជា ដាក់ “Muay Thai”។

ដោយសង្កេតឃើញមានការយល់ច្រឡំអំពីកីឡាគុនខ្មែរ និងមួយថៃ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានពន្យល់ថា ៖ “នៅក្នុងធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានដាក់ពាក្យថា “កីឡាមួយ” ជាគុនខ្មែរ។ ក្នុងនេះគឺកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ យើងប្រកួតកីឡាមួយ ប៉ុន្ដែយើងបានសុំការឯកភាពពីគេដាក់ថា គុនខ្មែរ យើងចូលរួមក្នុងកីឡាមួយ ក៏ប៉ុន្ដែជាគុនខ្មែរ មិនមែនមួយថៃទេ។ មួយថៃគឺមួយថៃ ដូច្នេះកីឡាមួយ គឺមិនមែន មួយថៃ ទេ”។

ឯកឧត្តម បន្តថា “យោងទៅតាមច្បាប់របស់កីឡា ប្រសិនជាមាន ៤ប្រទេសឡើងទៅ យើងអាចប្រកួតបានហើយ។ យើងបាន ៦ប្រទេសគាំទ្រប្រកួតហើយ។ ដូច្នេះយើងអត់ខ្វល់ចំពោះអ្នកណាមិនចូលរួមប្រកួតទេ”។

“បើគេប្រកួតស៊ីហ្គេម លើកក្រោយឆ្នាំ២០២៥ ប្រសិនថៃ ដាក់ថា Muay Thai ក៏យើងអត់ចូលដែរ។ នេះគឺជារឿងធម្មតា នៅពេលគេដាក់ Muay Thai យើងក៏អត់ចូលទៅប្រកួត។ ពេលយើងដាក់គុនខ្មែរ គេអត់មក។ នេះគឺជារឿងរបស់គេ ប៉ុន្ដែមានប្រទេសផ្សេងទៀត គេចូលរួម។ ប្រទេសដែលចូលរួមមានឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី”៕

ស្វែងយល់ពីប្រវត្តិសំណង់ផ្លូវដែកនៅកម្ពុជា

0

ភ្នំពេញ ៖ សំណង់ផ្លូវដែកគឺជាជម្រើសនៃមធ្យោបាយដឹកជញ្ជូនដែលមានប្រជាប្រិយភាព ដូចជា៖ ការដឹកជញ្ជូនទំនិញ សំភារៈ ការធ្វើដំណើរ ការកំសាន្ត បែបទេសចរណ៍។

បើយើងក្រឡេកមើលមកជម្រើសក្នុងការប្រើប្រាស់ផ្លូវដែកនៅកម្ពុជាមិនពេញនិយមនៅឡើងទេ ដែលយើងឃើញភាគច្រើនគឺមានការប្រើប្រាស់ក្នុងការដឹកំឲទំនិញពីកំពង់ផែស្វយ័តព្រះសីហនុ និងការជិះកំសាន្តបែបទេសចរណ៍ ភ្នំពេញទីកាន់ខេត្តកំពតនិងក្រុងព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcryzTvMD1u1CnZRoZDFgOyZ8s51ww3_H1ZDUd8RHb3ooOQYn6wNMAezwNbkixh4Mhpcl5iI4LczHGtQLfijLdtNogLhUer38NDWJcj_9NjTPZIgvvu_0m3wf4jBdO32H-rok_HKtxiXZjvdGZFcf5Jndm01X6a9pmELK-xBQ5b5MDg7xWJ6ofMZd5/s1280/photo_2023-01-20_17-49-07%20(2).jpg

ផ្លូវដែកកម្ពុជាមិនត្រឹមតែជាមធ្យោបាយដឹកជញ្ជូនទេ តែវាបង្ហាញពីភាពល្អឯកនៃបច្ចេកទេសនៃការសាងសង់ និងស្ថាបត្យកម្មអំពីដែក ពិសេសស្ពានផ្លូវដែកដែលសាងសង់ឆ្លងកាត់ផ្លូវទឹកនានានិងសំណង់ស្ថាបត្យកម្មស្ថានីយ៍នីមួយៗ។

ការកកើតប្រព័ន្ធផ្លូវដែកនៅកម្ពុជា ដំបូងឡើយត្រូវបានកសាងឡើងដោយរដ្ឋអំណាចអាណានិគម នៅឆ្នាំ១៩២៩ សម្រាប់ផ្លូវដែកទី១ នៅកម្ពុជា ដែលមានប្រវែង៣៨៥,០៥ គីឡូម៉ែត្រ ភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងបានភ្ជាប់ផ្នែកចុងក្រោយជាមួយផ្លូវដែកប្រទេសថៃនៅឆ្នាំ១៩៤២ និងត្រូវបែងចែកការសាងសង់ជា៖

o ភ្នំពេញ-ពោធិ៍សាត់ សាងសង់ពីឆ្នាំ១៩២៩ ដល់១៩៣១ ប្រវែង១៦៦គីឡូម៉ែត្រ
o ពោធិ៍សាត់-មង្គលបូរី សាងសង់ពីឆ្នាំ ១៩៣១ ដល់១៩៣៣ ប្រវែង១៦៤គីឡូម៉ែត្រ
o មង្គលបូរី-ប៉ោយប៉ែត សាងសង់ពីឆ្នាំ ១៩៣៣ ដល់១៩៤២ ប្រវែង៥៥,០៥គីឡូម៉ែត្រhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS7zuQghvObHeBedUidQCZLt3c0F0L4WByISdQ0vp9Y055gNLN6hj3QEnfgz3hlPyWWef4eb9ePN7qeNLXtnUDa_vQp1SX1iV_fg_y_Y3dyfHqPN76EcrszfhNnK616LJm02q78n1qT8gafSUSpzWL7Pe1bhJ4uXB2jegMoqABkBEEoNXknU2XDldH/s638/photo_2023-01-20_17-49-07.jpg

ចំពោះផ្លូវដែកខ្សែទី២ ត្រូវបានកសាងឡើងក្រោមស្នាព្រហស្ថព្រះករុណា ព្រះបាទនរោត្តមសីហនុ នាសម័យសង្គមរាស្រ្តនិយម ដែលភ្ជាប់ពីភ្នំពេញទៅកាន់តំបន់មាត់សមុទ្រប្រទេសកម្ពុជា ដែលមានប្រវែង២៦៦គីឡូម៉ែត្រ ដែលត្រូវបែងចែកការសាងសង់ជាបីដំណាក់កាល គឺ៖

o ភ្នំពេញ-តាកែវ សាងសង់បីឆ្នាំ ១៩៦០ ដល់ឆ្នាំ១៩៦៦ ប្រវែង៧៥គីឡូម៉ែត្រ
o តាកែវ-កំពត សាងសង់ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧ ប្រវែង៩២គីឡូម៉ែត្រ
o កំពត-ស្ថានីយ៍ខេត្តព្រះសីហនុ និងដល់កំពង់ផែព្រះសីហនុ សាងសង់ពីឆ្នាំ១៩៦៧ ដល់១៩៦៩ ប្រវែង៩៩គីឡូម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs5j2ZyZT7p11tZmT9g6jj8sdBXgu_BaL6364H8Sja-A6_wpjP6y5lJ5XMnQfe7rkvr47Z9fFKh5B4xIdDqbcE8IIHcobujQn5dAtx0D1mgFTZ6PmZ969qyPju70a0tYLfgHQgKDAhQH_ooVLcx5VtrQrM1xx7Z4tBIKCMX6eaRJMD1jjONccRnbTJ/s1280/photo_2023-01-20_17-49-08%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZpJDg1MJo0Ysg8vnu6V0CYcwPQtOOoVgEa4QJiF3lpx53FfiWR4n2W7ZP1O3NkkStQ9Jjl8lFKdeezGFCLyFwzrHUBHKJaunfJMTafkwc9djVGfIbAE2tLNbxe-ZYRVfMCDxkBSlCg-q51byrJikCm1XGyHaNGtDsAJANxED1PZQ8DNRhj-N8V22/s637/photo_2023-01-20_17-49-08.jpg

អាជ្ញាធរក្រុងព្រះសីហនុ ហាមដាច់ខាតមិនឱ្យចតយានយន្ត ឬរទេះលក់ដូរនៅតាមបណ្តោយឆ្នេរខ្សាច់

0

្នំពេញ ៖ រដ្ឋបាលក្រុងព្រះសីហនុសម្រេចមិនអនុញ្ញាតឱ្យមានការចរាចរ ការចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ជាដាច់ខាត។

ការហាមបែបនេះធ្វើឡើងដើម្បីពង្រឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ រក្សានូវសោភ័ណភាពតំបន់ឆ្នេរ និងធានាសុវត្ថិភាព ជូនភ្ញៀវទេសចរ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា “ក្នុងករណីពិនិត្យឃើញមានសកម្មភាពចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ ឬនៅលើឆ្នេរខ្សាច់ សមត្ថកិច្ចនឹងឃាត់ទុកយានយន្ត ឬរទេះលក់ដូរ ជាបណ្ដោះអាសន្ន និងតម្រូវឱ្យម្ចាស់យានយន្ត ឬម្ចាស់រទេះលក់ដូរធ្វើការជួសជុលឡើងវិញ ក្នុងករណីមានការខូចខាតកម្រាលថ្មក្រានីត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisZrrNqOh1unfw-7e5kDt4ETXv30n6Ja3jH-cIom50xvudKI3dfbffLkP29aWcrOSKvfy4zskmq3hby5xBTSZjNV53D22pVNMXg3G8GdDI_DOM_SRBuI8Ji_dPXCai0hlANy5Yv4PccDut5LJsQVs4L7Pu1eQHOriznzEZXLPayyTcwV7dHpZ3JZj7/s1280/photo_2023-01-20_11-27-50.jpg

សូមបញ្ជាក់ថា សេចក្តីជូនដំណឹងនេះបានធ្វើឡើងបន្ទាប់ពី កន្លងមករដ្ឋបាលក្រុងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្តោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ដែលបណ្តាលឱ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅតាមតំបន់ឆ្នេរសាធារណៈនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងព្រះសីហនុ មានសង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការអនុវត្តតាម ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkwt-MrU38tN6o1vyzapT2TaYGFUsnBlq6btc83CajDTMW667tWAq3TxcHAoMJIRtyRGiEYSuGMrCRL4Qp2A1C2PkBul2lihuzppyVFGdyERJ_jFUVkT9iKpP5sViH0SDrI-u5zUP5mQyqDhB0lf15QgtOb5hbkWrN8EYaiFLwRaKUNA3c8OYIyIaT/s1280/photo_2023-01-20_11-27-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwEe_zkSRmDLBRoI5A1PBvU7Pom72FVOIqVfr3ApsHITUXVJGldvi1KS2l__9F0uNzHPd1YAC46MTLkeR2dhkXQQcTqF08hu-sFvTRUQ5cWUxvfKML-RzGSgq-G07A6-Fgz0ftQAV49AtlIT2cxjWSOxg-8_DqaIWaDnZNtmCEorR6a4s2--wX-WX/s1280/photo_2023-01-20_11-27-52.jpg