Home ព័ត៌មានអន្តរជាតិ មេដឹកនាំចិនបង្ហាញគោលជំហរបង្រួបបង្រួមជាតិទៅកាន់មេគណបក្សប្រឆាំងតៃវ៉ាន់

មេដឹកនាំចិនបង្ហាញគោលជំហរបង្រួបបង្រួមជាតិទៅកាន់មេគណបក្សប្រឆាំងតៃវ៉ាន់

85
0

ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេគណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់មកកាន់ទីក្រុងប៉េកាំង ដោយលោកបញ្ជាក់ថា ពលរដ្ឋចិននិងតៃវ៉ាន់ គឺសុទ្ធតែជាក្រុមគ្រួសារតែមួយដែលត្រូវការសន្តិភាព ហើយចិនគ្មានថ្ងៃអនុញ្ញាតឱ្យតៃវ៉ាន់ទទួលបានឯករាជ្យឡើយ ខណៈមេគណបក្សប្រឆាំងតៃវ៉ាន់ចង់ឃើញការកាត់បន្ថយភាពតានតឹងនៅតៃវ៉ាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTZOlnhvcUuw_hIUfnK0EPIVvoAxAcRlWsdTxmaaBB86A0rUT7Gsw9F1sudkzRVy04ZRmfiD6IZeIamBycSPogLFyrtJBy_mNl-Ail0Zvmyzkooyo1W9pNfWMo2ivt2MnmjxiDh11GNl2GJqJMMgVQ4G7b0rpvzyLer-FM4kUhk7LoAMnqw2kSw4rDE4Z6/s760/photo_2026-04-11_08-28-18.jpg
មេគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងដ៏ធំនៅតៃវ៉ាន់ លោកស្រី Cheng Li-wun បានចូលជួបប្រធានាធិបតីចិននៅសាលប្រជាជនក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី១០ ខែមេសា ដែលក្នុងឱកាសនេះ លោក Xi និយាយថា ពលរដ្ឋចិន-តៃវ៉ាន់សុទ្ធតែជាក្រុមគ្រួសារតែមួយ ទំនាក់ទំនងពេលអនាគតស្ថិតក្នុងដៃពលរដ្ឋចិន ។ ពិភពលោកបច្ចុប្បន្ន គ្មានសន្តិភាពពេញលេញទេ គឺសន្តិភាពមានតម្លៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv9UU7eTEIhAUJVQXjMsrTVtsfIsl0rCUvtkcFhaNT7dIn8HqQruvQrh5N4r2X2zzxS2wbao7a2JVW8SC94gnwBB8wWdWbL73cBDHjG1gig7Rj2lZfeSPz5uvEemyFKEFn2fRO0eRZnttB0nkSDu61uFhV35OhKWnYPXCiCaS2o5Ql-tb-nc1BSYvZbyjb/s1024/photo_2026-04-11_08-28-19.jpg
សេចក្តីថ្លែងការណ៍ផ្សាយក្នុងកញ្ចក់ទូរទស្សន៍របស់តៃវ៉ាន់ លោក Xi ថា ពលរដ្ឋចិន និងតៃវ៉ាន់ គឺជាគ្រួសារតែមួយដែលត្រូវការសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរ និងសហការ ។ យើងជួបគ្នាថ្ងៃនេះ (ថ្ងៃទី១០ ខែមេសា) ដើម្បីការពារសន្តិភាព និងសន្តិសុខមាតុភូមិរបស់យើងដើម្បីលើកកម្ពស់ទំនាក់ទំនង ជំរុញឱ្យក្មេងជំនាន់ក្រោយមានអនាគតល្អ ។ ចិនរីករាយសហការជាមួយគណបក្សផ្សេងៗ រួមទាំងគណបក្ស Kuomintang ហើយប្រឆាំងការបំបែកខ្លួនរបស់តៃវ៉ាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDOUKlzf-eXtk-NFmk1emhk8QiJCEsqYL9wKEpCvoa37F_UUZbCT4IsPs_oAsWBAZZcu7n1m1-H2oXvTzzfP7NeMJ1DeRM0BWAFU9Madu-Yv2TCNKfDy4Xm9SQ9ex76kULsMcBU_wtiKGhz0bS7-iJkHHDEaSzEI3PBgL4iXukuvrJ7HHfDAdBL05-D_oV/s710/photo_2026-04-11_08-28-19%20(2).jpg
ចិនបដិសេធមិនចរចាជាមួយប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ដោយសារមានគោលជំហរទាមទារឯករាជ្យ ហើយរដ្ឋាភិបាលរបស់លោក Lai ប្រាប់ឱ្យលោកស្រី Cheng ប្រាប់ទៅចិនឈប់គំរាមតៃវ៉ាន់ និងឱ្យចិនទទួលស្គាល់រដ្ឋាភិបាលតៃវ៉ាន់ ដែលកាន់តំណែងតាមរយៈការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យនៅទីក្រុងតៃប៉ិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1DOjkYZIsUgAWGHh-whaC0ayFoZE076SPNwKVltkyQYTItMoCM8LtyobQnh5Y-8mBuQ7N5SSY1rYnBHaik4V1IGqafRq6jXhFwXBoHUvPL4dh9A65Mw7099iY1yG9N19-ObOigZgIVtd386fzIcJBIv3DvrEr02nwkuBkIYmFcbPgHITsewH5YdMoAWKv/s750/photo_2026-04-11_08-28-18%20(3).jpg
លោកស្រី Cheng បានធ្វើដំណើរទស្សនកិច្ចប្រទេសចិន ក្នុងគោលបំណងកាត់បន្ថយស្ថានការណ៍តានតឹង បន្ទាប់ពីចិនដាក់សម្ពាធលើតៃវ៉ាន់ដោយការប្រើប្រាស់កម្លាំងកងទ័ព ដែលចិនអះអាងជាទឹកដីរបស់ខ្លួន ។ លោកស្រីនិយាយទៅកាន់លោក Xi ថា ទំនាក់ទនងរវាងភាគីទាំងពីរជាផលប្រយោជន៍រួមគ្នា និងជាអ្វីដែលពលរដ្ឋទាំងពីរចង់បាន លោកស្រីក៏បានអញ្ជើញលោក Xi បំពេញទស្សនកិច្ចនៅតៃវ៉ាន់ផងដែរ និងចង់ឃើញគ្មានភាពតានតឹងនៅតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPAJokeoYiHM2RQwdIYS1CbBZ0r2xUuC8_DKiuCC0nbdA8P55KSBxehFk5Ml4NyO5zHUY4jTyqLW-6qzPJz7_Fnd4Bi6OEEJm1R5ldoO9-u0eslRhR7CRnvy7VP_P-OCsypX76DMmmbFfiBvSxEEgzItGlJ7nsoQ_nRBSBczsxMJdB_eHJM1gDhoXbMel5/s1200/photo_2026-04-11_08-28-18%20(2).jpg

គួរបញ្ជាក់ថា អាមេរិកបានគាំទ្រ និងបញ្ជូនអាវុធឱ្យតៃវ៉ាន់ជាបន្តបន្ទាប់ បើទោះជាគ្មានទំនាក់ទំនងការទូតជាផ្លូវការក្តី ហើយរដ្ឋាភិបាលក្រុងប៉េកាំងអំពាវនាវជាច្រើនលើកឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈប់បញ្ជូនអាវុធឱ្យតៃវ៉ាន់ ៕