កម្ពុជាប្រកាសថានឹងប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា មិនមែន “Muay Thai” របស់ប្រទេសថៃនោះទេ។

ទន្ទឹមគ្នានោះថៃ ក៏បានប្រកាសថៃខ្លួននឹងបញ្ជូនអត្តពលិកសម្រាប់វិញ្ញាសារ ប្រដាល់នោះទេ ដោយស្នើសុំឱ្យម្ចាស់ផ្ទះកម្ពុជា ដាក់ “Muay Thai”។

ដោយសង្កេតឃើញមានការយល់ច្រឡំអំពីកីឡាគុនខ្មែរ និងមួយថៃ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានពន្យល់ថា ៖ “នៅក្នុងធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានដាក់ពាក្យថា “កីឡាមួយ” ជាគុនខ្មែរ។ ក្នុងនេះគឺកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ យើងប្រកួតកីឡាមួយ ប៉ុន្ដែយើងបានសុំការឯកភាពពីគេដាក់ថា គុនខ្មែរ យើងចូលរួមក្នុងកីឡាមួយ ក៏ប៉ុន្ដែជាគុនខ្មែរ មិនមែនមួយថៃទេ។ មួយថៃគឺមួយថៃ ដូច្នេះកីឡាមួយ គឺមិនមែន មួយថៃ ទេ”។

ឯកឧត្តម បន្តថា “យោងទៅតាមច្បាប់របស់កីឡា ប្រសិនជាមាន ៤ប្រទេសឡើងទៅ យើងអាចប្រកួតបានហើយ។ យើងបាន ៦ប្រទេសគាំទ្រប្រកួតហើយ។ ដូច្នេះយើងអត់ខ្វល់ចំពោះអ្នកណាមិនចូលរួមប្រកួតទេ”។

“បើគេប្រកួតស៊ីហ្គេម លើកក្រោយឆ្នាំ២០២៥ ប្រសិនថៃ ដាក់ថា Muay Thai ក៏យើងអត់ចូលដែរ។ នេះគឺជារឿងធម្មតា នៅពេលគេដាក់ Muay Thai យើងក៏អត់ចូលទៅប្រកួត។ ពេលយើងដាក់គុនខ្មែរ គេអត់មក។ នេះគឺជារឿងរបស់គេ ប៉ុន្ដែមានប្រទេសផ្សេងទៀត គេចូលរួម។ ប្រទេសដែលចូលរួមមានឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី”៕