Home Blog Page 186

Rosé បានឈ្នះពានរង្វាន់ធំនៅ MAMA 2025 ទោះបីជាមិនបានចូលរួមផ្ទាល់ក៏ដោយ

0

ពិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ២០២៥ បានបើកជាមួយនឹងរាត្រីទីមួយនៅកីឡដ្ឋាន Kai Tak ទីក្រុងហុងកុងនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា។ ដោយសារតែព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីភ្លើងឆេះផ្ទះល្វែងដ៏ធ្ងន់ធ្ងរនៅទីក្រុងហុងកុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៨ នាក់ និងបាត់ខ្លួនរាប់រយនាក់ អ្នករៀបចំ MAMA ត្រូវកែសម្រួលផែនការ និងខ្លឹមសារនៃពិធីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtAOeb7Bm8rS8h77b4d-2NaU-8sipNfqekXlIY-P1wx85BIg-7_pc46kZhiY8-wK2jLzD0RLJffYvP7i9TNRvQ-30cY6UWBQQBmo5Y-dWbeT0EROmHFkhSW6O8jAJsY-rkr7QB7IU2-xz1KiFET88hjdnatWfOebk_zNdmqD8iDKRfdFRRl2AQUN5cW5Qs/s1350/image_2025-11-29_08-57-46%20(2).png
កម្មវិធីនេះបានបើកដោយពាក្យថា «យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះដោយអគ្គីភ័យដែលបានកើតឡើងនៅទីក្រុងហុងកុង»។ អ្នករៀបចំ MAMA និងក្រុមហ៊ុនសាជីវកម្មកូរ៉េ CJ Group បានបរិច្ចាគថវិកាចំនួន ២០លានហុងកុង ដើម្បីគាំទ្រដល់ជនរងគ្រោះដោយអគ្គីភ័យ។ កម្រាលព្រំក្រហមនៃព្រឹត្តិការណ៍នេះក៏ត្រូវបានលុបចោលផងដែរ សិល្បករបានសង្កេតឃើញភាពស្ងប់ស្ងាត់មួយនាទីសម្រាប់ជនរងគ្រោះ ហើយការសម្តែងមួយចំនួនត្រូវបានផ្លាស់ប្តូរដើម្បីឱ្យសមស្របទៅនឹងបរិយាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL-IDezFq4iuHNZQwbrvu4r5MIk8WDOMX9mSeUqvY4TktmsQxtAPjTRF5vZMs7blfEEIPAIn5s5TJjPjkqXx_a9w7FHi9cuUVl5UeIWfOvmwMZ5nnDVr3ASDPauzgLp1SjwJkSH7TzSnNm1EAGu4DJ76Hh1ouc7PrnnVKygwVXn7QUT-bXaupGqoO1iTrf/s2048/image_2025-11-29_08-57-44.png

ពិធីករ Park Bo Gum បានបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅជាមួយនឹងខ្សែបូពណ៌ខ្មៅ។ សិល្បករទាំងអស់ដែលមានវត្តមាន និងទទួលពានរង្វាន់បានជ្រើសរើសសំលៀកបំពាក់សាមញ្ញៗ ស្ងប់ស្ងាត់ ដើម្បីចូលរួមរំលែកទុក្ខ។ ទោះបីជាទំហំនៃពិធីប្រគល់រង្វាន់មានកម្រិតគួរឱ្យកត់សម្គាល់ក៏ដោយ ក៏បញ្ជីឈ្មោះអ្នកឈ្នះនៅតែជាខ្លឹមសារសំខាន់ដែលអ្នកគាំទ្រ Kpop ទន្ទឹងរង់ចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPz0k6QUu6KMePuIzJmQ4alIM-kJfjQNeAqc8dpcRHHauQSHuruDoyX_DzrCATbfravBH74ZT0k1fH0CS8wpUP4wQOC8-vNAvO0tbgQeXGa8Hq9txs0PHnRLhT7_O2eR-avKn_CsZnX2sLF8SiOlyVTXXONjFqYG2QnsxwN2f0HU814BXZWuSv1_u4udnj/s908/image_2025-11-29_08-57-46.png

ពាក់កណ្តាលនៃប្រភេទការតែងតាំងសរុបត្រូវបានផ្តល់រង្វាន់នៅយប់ដំបូង។ គួរកត់សម្គាល់ថា ពានរង្វាន់ Daesang (ពានរង្វាន់ធំ) ចំនួន ២ រង្វាន់បានទៅលើក្រុមចម្រៀងប្រុស ENHYPEN និងតារាចម្រៀងស្រី Rosé សមាជិក Blackpink។ ENHYPEN បានឈ្នះពានរង្វាន់ «Fan Choice of the Year» ចំណែក Rosé បានឈ្នះពានរង្វាន់ «Song of the Year» ជាមួយនឹងបទ «APT» ដែលសហការជាមួយ Bruno Mars ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNA9A7OfF5n79EPSSIRlv8C5W2_UEZw4DUVyRu82-h_6ArihKa3DzRKx_mGMg79n4lMnxhqmPpEF4oIWRQ-0wcdwP8I8Yl62SU4Wi5prNqFXlNkt3u_SMO0JQ1nOwV3l5h5PWmZASdRw_oZLYgcclg_Rkivj_yIDax5ZOWCTE_y4f6MuWqSE_hXyCYsbAK/s1280/image_2025-11-29_09-02-01.png
Rosé បានផ្តួលដៃគូប្រកួតប្រជែងខ្លាំងៗរួមមាន Jennie, aespa, G-Dragon និង Huntri/x ។ លទ្ធផលនេះត្រូវបានគេចាត់ទុកថា័សក្ដិសម ដោយសារតែបទនេះផ្ទុះជាសាកលក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ទោះមិនអាចចូលរួមពិធីប្រគល់រង្វាន់ក៏ដោយ Rosé បានផ្ញើសារអរគុណនាងតាមរយៈវីដេអូដែលបានថតទុកជាមុន។ នាងបានបញ្ជាក់ថា៖ «ខ្ញុំចង់អរគុណដោយស្មោះអស់ពីចិត្តចំពោះអ្នកគាំទ្រទាំងអស់ដែលបានផ្ដល់ក្ដីស្រលាញ់ឱ្យខ្ញុំពេញមួយឆ្នាំកន្លងមក។ សូមអរគុណដល់បុគ្គលិក និងអ្នកនិពន្ធទាំងមូលដែលបានខិតខំបង្កើតបទចម្រៀង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDic2yaNK4BHtHmj2zz1aPbYius5Zs2G85aUlZUt0VMCTj5i6IaYQfSpiqXvFW7m-BOQtq990mNzzUQcWnKQazq0z3qq2QY6whxrWr72xz4_qc0PvY3-DclsLoDTM0CsI69p1aOmnC3NpP4xE7zILP2VC_sWEa_ndj2vEikowPgcvtMjlx6V7EHWgdpnx9/s1000/image_2025-11-29_08-58-37.png

Rosé ក៏បានផ្ញើសារទៅកាន់ Bruno Mars ដែលបានសហការជាមួយនាងក្នុងបទចម្រៀងនេះថា៖ «Bruno យើងបានឈ្នះរង្វាន់ធំ។ ខ្ញុំពិតជារីករាយណាស់ដែលបានទទួលពានរង្វាន់នេះ។ អរគុណច្រើន ហើយខ្ញុំគិតថាពួកយើងបានបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៅក្នុងកម្មវិធី MAMA Awards»។ រាត្រីប្រគល់ពានរង្វាន់ទីពីរនៃ MAMA 2025 នឹងបន្តនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងហុងកុង៕

កម្ពុជា នឹងបាក់មុខ ប្រសិនបើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅថៃ

0

ការធ្វើពហិការរបស់កម្ពុជា មិនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ នឹងធ្វើឱ្យកម្ពុជាបាត់ បង់កិត្តិយស ព្រមទាំងបំបាក់មុខអាស៊ានទាំងមូល នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihvhsC53sQqWoxjbUH6K1bpA-7A2BxBCSEE8ETNZ8vK1rSua_wh8evoPFSujqvr-C6e8f3K6B1-HlI5gf7tzmbhirSilKSc3v1AcQUbkk5wtwKxbg-aSKBBR3ajoSVD35g6mgrHYL3GOiHbHYEL4O3Y1Yz9zGumPTxs1TrMkBYn4zwnsyz9nD7HUcmxfw1/s2000/image_2025-11-29_11-02-54.png

រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះ បានអះអាងថា៖” រដ្ឋាភិបាលកម្ពុជាបានគិតគូរពិចារណាទាំងលំបាក ស្របពេលស្ថានភាពដ៏តានតឹង ដែលកម្ពុជាបានជួបប្រទះជាមួយថៃ មុនពេលសម្រេចចិត្តបញ្ជូនប្រតិភូគ្រូបង្វឹក និងអត្តពលិក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtjIcVLDse3rjV2MrapMojItdr2GjgEe6pC7mrSEuHncj0GgfYMSsmbwt_WI5I9FdonY1OPmjNDriXCdehkkOI5pxCvvx-OkNN1unh4RQV2G3m65C_upGV89ZshCRkTYFDRUB1i_ZMJqCAczsCVJaf5X4o0B1LlrTqRNd8DgOSLCfyrhl_e9mYTHG4Rk8P/s2000/image_2025-11-29_11-02-52.png

ពាក់ព័ន្ធនឹងការសំណូមពរពីមហាជនហាមមិនឱ្យបញ្ជូនអត្តពលិកទៅចូលរួម ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនបានឆ្លើយតបថា៖”ការចូលរួមប្រកួតរបស់កម្ពុជា គឺដើម្បីផលប្រយោជន៍ និងមុខមាត់កិត្តិយសជាតិ លើឆាកអន្តរជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdMJe7Tk3DAxyAzF5rZ9Wia4ZBe55BhtjUzkux776oa8E-gZbGzozguqU0xhwQOeJNt6Ch54CHeiQakwiwNqmz0ofSyw_0SGHWfDogR73qPyiDzyJVyu5pTcw9gN34Wsl2EOS8niJ1KKRQSdbk3d9Yi50XBlnpuJ7VN2DowbNoGf24rmwQRJ-tCPDmgzqu/s990/image_2025-11-29_11-02-58.png

ឯកឧត្ដម បានសង្កត់ធ្ងន់ថា៖”នៅក្នុងករណីជួបបញ្ហាផ្សេងៗដែលនឹងប៉ះពាល់ខ្លាំង ដល់ការប្រកួតនោះកម្ពុជា នឹងបញ្ជូនអត្តពលិក ត្រឡប់មកទឹកដីកំណើតវិញភ្លាមៗ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnfcHzjovauTqHXglDx7-re2wTEieWAz8rSwwQQqgTF215SC9ZZvopeQoS0SdJnmeq3cKEimO1xmrqrIms5FP4YenwoV5KkSJ6E0LESOs9_I6nNwr79lyRkxMW55xluIf7X7pMVVHY7u774SOt7OfvxNiRi1qIYXH-rusERx7trowK-PLU_w3AFEg6DSPl/s1024/image_2025-11-29_11-02-58%20(2).png

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍សុីហ្គេមនៅប្រទេសថៃ កម្ពុជានឹងបញ្ជូនប្រតិភូកីឡា និងអត្តពលិក១៥០នាក់ទៅចូលរួម៕

 

នាយករដ្ឋមន្ត្រីថៃញញឹមស្ងួតក្រោយត្រូវពលរដ្ឋស្តីបន្ទោសតាមផ្លូវពេលចុះពិនិត្យមើលការខូចខាតដោយទឹកជំនន់នៅខេត្តសុងក្លា

0

ប្រទេសថៃ ៖ តំបន់ជាច្រើននៅស្រុកហាតយៃ ខេត្តសុងក្លា បានខូចខាតយ៉ាងធ្ងន់ធ្ងរក្រោយពីទឹកជំនន់លិចខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ និងស្រកចុះជាង៨០% ដោយសារភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៣០០ឆ្នាំ ។ ទោះជាទឹកជំនន់ស្រក ប៉ុន្តែបន្សល់នូវការខូចខាតយ៉ាងច្រើនមហាសាល ផ្ទះសម្បែង ផ្លូវធំៗ ស្ពាន អគារ មន្ទីរពេទ្យ សាលារៀន យានជំនិះ និងរបស់របរខូចខ្ទេចខ្ទី ថែមទាំងបាត់បង់ជីវិតមនុស្សរហូតដល់ជាង១០០នាក់ ។ នាយករដ្ឋមន្ត្រីថៃបានបង្ហាញការសោកស្តាយចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមទោសពលរដ្ឋហាតយៃ ដែលរដ្ឋាភិបាលជួយសង្គ្រោះយឺតយ៉ាវ ប៉ុន្តែពលរដ្ឋមិនលើកលែងទោសឱ្យទេ ថែមទាំងស្តីបន្ទោសពេលជួបនាយករដ្ឋមន្ត្រីចុះពិនិត្យមើលការខូចខាតដោយសារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmRQEtOX5g1su5AKkOnbWUnNg53SCkrvksI6XN4iW6gWrFq1IAzLNMBy6xDgT_3_dqJbDQ-TtihNwx0uGSSBm5NW5TTHCm26AVpY6jfeDCDX3guoAbh6_10Cz2M3Lgrj0tRaUwh2jm4sTeFSiGniXnShfw9beaixd40gRQirPaOykDjJEJV4IuLc8hanAd/s1280/photo_2025-11-29_10-26-45%20(3).jpg

សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ត្រូវបានពលរដ្ឋស្តីបន្ទោសយ៉ាងខ្លាំងនៅតាមផ្លូវពេលលោកជិះរថយន្តពិនិត្យមើលការខូចខាតដោយសារទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ដោយពលរដ្ឋបន្ទោសថា ជួបទុក្ខលំបាកខ្លាំង បែរជានាយករដ្ឋមន្ត្រីអង្គុយស្រួលក្នុងរថយន្ត និងប្រាប់ឱ្យលោកចុះពីរថយន្តដើរមើលស្ថានការណ៍ ។ លោក Anutin មិនខឹងសម្បារទេ និងយល់ពីទុក្ខលំបាករបស់ពលរដ្ឋដែលខឹងរដ្ឋាភិបាលចាត់ការទឹកជំនន់យឺតយ៉ាវ លោកសូមទោស និងសន្យារៀបចំស្រុកហាតយៃឱ្យមានសភាពដូចដើមវិញឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0sap9NwSUAZT7kp54dAL-A14aawPFJ_WlP9LGMxk2ihvmaAjh11o78WhUjwy1tHN806W6sB4Ya6Kgwr8IRl5WAwjBAb9NQWOkVGcEX-49UrPrxxPxS21O_0w_a8UStwYJZn0DPlJPTv96d1G8ONgQidlbSixA8f-HO9VVe7R_YCJzwMtJpZqR7upbvzXc/s1280/photo_2025-11-29_10-26-45%20(4).jpg

នាវេលាម៉ោងជិត៤ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin និងមន្ត្រីពាក់ព័ន្ធបានជិះរថយន្តកងទ័ពធ្វើដំណើរពីមន្ទីរពេទ្យទៅកាន់ជម្រកបណ្តោះអាសន្ននៅខេត្តសុងក្លា ប៉ុន្តែពេលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែមានពលរដ្ឋ២នាក់ជិះម៉ូតូមកចតនៅខក្រោយរថយន្តដែលលោក Anutin ជិះ រួចហើយក៏ចង្អុលមុខនិយាយថា ៖ «លោក Anutin កុំជិះរថយន្តអី ត្រូវចុះពីរថយន្តដើរមើលការខូចខាតដោយសារទឹកជំនន់ បើចុះដើរវាប្រសើរជាង ។ ពលរដ្ឋរងទុក្ខលំបាក ប៉ុន្តែនាយករដ្ឋមន្ត្រីជិះរថយន្ត ឆាប់ចុះដើរមក កុំឱ្យពលរដ្ឋជេរ ។ តើខ្លាចអ្វី លោកមានអំណាចស្រាប់ហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2seeEWNDQvphtHtGHpdI6zJ_rpCzwz19X4AYrN4cVbWat-bmkl70h0czsAx7tUczRoepRq5giBedAeiWocTmLG05ea3Ancp_HPiPGdJchMk6XwX4nXJu3xlx7dt3lyV6fUo5Uf9ZOoEG0VenSGyXFJmI2_YsJ6SdJaRhrK9-hXsFKEhh8FxjPeUFe4M3p/s1280/photo_2025-11-29_10-26-45.jpg

ក្រោយពីស្តីបន្ទោសនាយករដ្ឋមន្ត្រីរួច ពលរដ្ឋទាំង២នាក់ក៏ជិះម៉ូតូចាកចេញ ហើយលោក Anutin និយាយមកកាន់សារព័ត៌មានថា មិនខឹងសម្បារទេ លោកព្រមទទួលស្គាល់កំហុសនេះ ពលរដ្ឋអាចទម្លាយអារម្មណ៍ឈឺចាប់របស់ខ្លួន ។ លោកសូមទោស ដោយយកមតិរិះគន់នេះមកដោះស្រាយបញ្ហាឱ្យក្លាយជាប្រយោជន៍ លោកនឹងចុះពិនិត្យមើលការខូចខាតដោយសារទឹកជំនន់តាមពលរដ្ឋប្រាប់ ។ ពលរដ្ឋតានតឹងផ្លូវចិត្តខ្លាំងដោយសាររងផលប៉ះពាល់ពីទឹកជំនន់ រដ្ឋាភិបាលត្រូវតែសូមទោសដែលធ្វើឱ្យពួកគេចាកចេញពីផ្ទះមករស់នៅជម្រកបណ្តោះអាសន្ន រដ្ឋាភិបាលនឹងរៀបចំស្រុកហាតយៃឱ្យដូចដើមវិញឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzlD6EmaoXm61H5H-zWUg_fvMGcfBa0qQEYhPvTHFUbvYW3jdYSI_RAzK2NuAGOmocnvT59jBIkL5cW3qIWpQYmYT3-WRmv2KyicJMuqzEjpp4qEqX1PAHvC5g8T5eWK2RmGAwSgqfLVXma9m2yDv4llDFRovePyX5rYBjVCdELJoAk5TTUDMx1nwdCZeZ/s1280/photo_2025-11-29_10-26-47%20(2).jpg

បន្ទាប់មក លោក Anutin ក៏ទៅសួរសុខទុក្ខពលរដ្ឋស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន និងពិនិត្យមើលអាហារហូបចុកគ្រប់គ្រាន់ឬអត់ ឃើញថា ពលរដ្ឋបានត្រឡប់ទៅផ្ទះវិញអស់មួយចំនួនហើយក្រោយពីទឹកជំនន់ស្រក ។ លោកមានអារម្មណ៍តានតឹងខ្លាំងពេលឃើញពលរដ្ឋជួបទុក្ខលំបាកបែបនេះ និងសន្យារៀបចំភូមិស្រុកឱ្យមានសភាពដូចដើមវិញលឿនបំផុត ។ ក្រៅពីនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ព្រមទាំងផ្តល់ប្រាក់ឱ្យគ្រួសារសាកសព ចំនួន២លានបាតក្នុង១សាកសព (ឬជាង៦ម៉ឺនដុល្លារ) ព្រមទាំងពិចារណាជួយពលរដ្ឋផ្អាកសងបំណុលធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3g3Zfp1yT8ZgDjfXUcS4YKOR9kCodJSMyglVSpfW549Y7dIJ67weC-ZZWbavVpf6qvOfJO05oPUrcqsd3o_CaxXtfmDopLvht7WgKGDg1tdc9DKOod_SLpKTAryF-9cNDkSkLxlteqlGMLxndZLKlXf3xNya-9EhASVzHoDFqp86k9rZXD4amwF-DmciH/s1280/photo_2025-11-29_10-26-47.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ លោក Anutin ក៏ត្រូវបានស្ត្រីម្នាក់ស្រែកជេរនៅកណ្តាលហ្វូងមនុស្សដែរ ពេលចុះសួរសុខទុក្ខពលរដ្ឋស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នភាគខាងត្បូង ដោយសារខ្វះសមត្ថភាពជួយជម្លៀសពលរដ្ឋពីទឹកជំនន់ ហើយលោកបានត្រឹមតែឈរញញឹមស្ងួត និងសូមទោសប៉ុណ្ណោះ ។ លោកថែមទាំងរងការស្ទីបន្ទោសពីគណបក្សនយោបាយរឿងចាត់ការទឹកជំនន់នៅភាគខាងត្បូងយឺតយ៉ាវ ខ្វះខាតឧបករណ៍ ភ្នាក់ងារសង្គ្រោះមិនគ្រប់គ្រាន់ បណ្តោយឱ្យមន្ត្រីថ្នាក់ក្រោមទទួលខុសត្រូវជំនួស រហូតដល់ពលរដ្ឋស្រុកហាតយៃស្លាប់ដល់ជាង១០០នាក់ ៕

គីម យ៉ាយ៉ា និង ទ្រិញ ផល្លា ទម្លាយអត្តចរិតរបស់លោកស្រី ទ្រី ដាណា

0

ថ្មីៗនេះក្នុងវិស័យអនឡាញលោកស្រី ទ្រី ដាណា បានធ្វើឱ្យមនុស្សជាច្រើនអាណិតអាសូរ និងបង្ហាញការយល់ចិត្តបន្ទាប់ពីលោកស្រីនិយាយទាំងទឹកភ្នែកពីការខកចិត្តរបស់ខ្លួនមនុស្សដែលលោកស្រីជួយបែរទៅប្រម៉ូតផលិតផលក្រុមហ៊ុនដែលជាសត្រូវរបស់ខ្លួន។ ស្របពេលដែលថៅកែពេជ្ររូបនេះជួបនូវរឿងខកចិត្ត គីម យ៉ាយ៉ា និងទ្រិញ ផល្លា ដែលធ្លាប់ធ្វើការជាមួយលោកស្រី ទ្រី ដាណា បានទម្លាយអត្តចរិតរបស់អ្នកជំនួញរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEW-vXJ5gWfvdPTqDqfd44kV9PRgCX8S4PQFAfFJyAcrI47FOLMcVzj-i76afBtGSSqfr-n-UuDGmWRotiVU4H-4m6PYdM3RM3L8Oy317VDs_WWn1UKUC5myVlcm4H9oLa8x0xMq5QhUbgH_7NyXHS2eaW5biMY5C8RgFfR3N_ihNtG-s4_fS7XPNMjTkl/s2048/image_2025-11-28_15-35-46.png
គីម យ៉ាយ៉ា បានរៀបរាប់នៅក្នុងវីដេអូថា នាងធ្លាប់ប្រម៉ូតផលិតផលរបស់លោកស្រី ទ្រី ដាណា ចំនួន២ឆ្នាំ ដោយអះអាងថាអតីតមេរបស់ខ្លួនមិនមែនសម្តែងតែនៅក្នុងកាមេរ៉ា ឃើញជួបអ្នកនេះ ជួយអ្នកនោះនោះទេ ប៉ុន្តែទឹកចិត្តក្តីស្រលាញ់របស់គាត់គឺមានចំពោះមនុស្សគ្រប់រូបតែម្តង។ យ៉ាយ៉ា បន្តទៀតថាពីដើមមកនាងប្រម៉ូតផលិតផលតែនៅខេត្តបាត់ដំបងទេ ហើយលោកស្រី ទ្រី ដាណា ជាមនុស្សដំបូងបំផុតហៅនាងមកធ្វើការនៅភ្នំពេញដោយមានការធានាហូបចុកការស្នាក់នៅមួយកំផ្លេឱ្យនាង។ ជាមួយគ្នានេះ យ៉ាយ៉ា ក៏បានសរសើរពីទឹកចិត្តដៃទូលាយរបស់លោកស្រី ទ្រី ដាណា តែងតែផ្តល់ថវិកាឱ្យនាងជារឿយៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfpG8RtdovjhcqRnQNr1I1pYFhlsD2mDEmrHBwO8Pw8Eb2F4w1vpSkTmWgZIrHJXkKDsjDFDIloBe3KPo-yZSx4AJj14GlQ7sQP4IuggOQgyibxro38kVtjN0Ck2-poGThpCNQI-uvYNXVTBjJL-wECqNxiw8qyha_d0o5135qhCGk8nt3IxDzjz9oPPMw/s2048/image_2025-11-28_15-35-50.png
អ្នកប្រម៉ូតផលិតផលនិងធ្លាប់ចូលរួមប្រកួតវិស័យបវរកញ្ញារូបនេះថា ទោះបីជាពេលនេះនាងលែងធ្វើការឱ្យលោកស្រី ទ្រី ដាណា ក្តីប៉ុន្តែនៅក្នុងចិត្តនាងនៅតែគិតថាលោកស្រី ទ្រី ដាណា ជាមនុស្សម្នាក់ដែលមានគុណចំពោះខ្លួន។ ការចេញមកនិយាយនេះ យ៉ាយ៉ា ហ៊ានស្បថថាមិនទទួលបានលុយពីអតីតមេរបស់ខ្លួននោះទេប៉ុន្តែនាងនិយាយអ្វីដែលជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL3BvTIH5fpA2wdWV2kAMNIp226XBaJN_uF_OhvYlt5CJ0CN_UwOC3s2d0H5FMsvWxvGXl5wWcSdyGPJmCWRB6VUNXEEcsyqedZZilkaSWkrKCrm68kismAIRq-usXmgStK1abr2FZ1oOF8OyH_YKGIHINj92vbABffdLOcN6Hbv4fps8BAJ_F-T_C2Vb1/s1638/image_2025-11-28_15-35-51.png

ងាកមកកាន់អ្នកនាង ទ្រិញ ផល្លា វិញក៏បានចេញមកទម្លាយអត្តចរិតរបស់ថៅកែ ពេជ្រ ទ្រី ដាណា ដូចគ្នាដោយសង្កត់ធ្ងន់ថានាងមានការដឹងគុណដល់ដង្ហើមចុងក្រោយ។ អ្នកនាងបាននិយាយថាកាលពីឆ្នាំ២០២២ ខ្លួនជាប់កុងត្រាជាអ្នកផ្សព្វផ្សាយផលិតផលរបស់លោកស្រី ទ្រី ដាណា រយៈពេល១ឆ្នាំជាមួយនឹងតម្លៃខ្លួនរាប់ម៉ឺនដុល្លារ។ អ្នកលក់អនឡាញរូបនេះថា លោកស្រី ទ្រី ដាណា ជាមនុស្សម្នាក់ដែលមានព្រហ្មវិហារធម៌ មានទឹកចិត្តបេះដូងល្អខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjydc4Ygt_mqxD8kPYVqlY7wzk9QROGxERfd-p-pEaqKj4HnP5sjIVPd2TGPAvKOomLF4bjic8w1sdr5HOF0QqNHX7ext1qU5Y55Wcz2vC1Hp47FHw4BT5oT1eLzOxtb-7zH_jiHW_DQreBZU_bbzcGNXEzdJhMv13pcASkXLzD3jiLBHXdEaPGUCKKGvfi/s2048/image_2025-11-28_15-35-53.png

អ្នកនាង ទ្រិញ ផល្លា ថានាងនៅតែមានការក្រែងចិត្តលោកស្រី ទ្រី ដាណា ដល់សព្វថ្ងៃព្រោះអំឡុងពេលឆ្នាំ២០២២មានរឿងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម មិនបានបំពេញការងារឱ្យល្អជូនម្ចាស់ផលិតផលនោះទេទាំងទទួលលុយហើយ ប៉ុន្តែលោកស្រី ទ្រី ដាណាមិនប្រកាន់ខឹងហើយមានតែការលើកទឹកចិត្ត អាណិតអាសូរនាងថែមទៀត៕

ថៃខាតមិនស្ទើរក្រោយរងទឹកជំនន់មិនធ្លាប់មាន! ខូចទ្រព្យសម្បត្តិខ្ទេចគ្មានសល់ ពេញដោយសំរាម ចោរកម្មកណ្តាលថ្ងៃ អសន្តិសុខ និងមានក្លិនស្អុយពីសាកសព

0

ប្រទេស​ថៃ ៖ ទើបរួចពីស្លា.ប់ ​ស្រុកហាតយៃ ខេត្តសុងក្លា ភាគខាងត្បូងប្រទេសថៃ​ បានក្លាយជាតំបន់អសន្តិសុខ ចោ.រកម្ម និងតាមផ្ទះ ផ្លូវពេញដោយសំរាម សាកសពសត្វស្លា.ប់ដោយសារលង់ទឹក មនុស្សស្រេកឃ្លានព្រោះគ្មានអាហារបរិភោគច្រើនថ្ងៃ អ្នកដែលរស់នៅតំបន់រងគ្រោះភាគច្រើនបានក្លាយជាចោ.រលួ.ចទំនិញដោយមិនខ្លាចសមត្ថកិច្ច ដែលទង្វើនេះ បានផ្ទុយស្រឡះពីពេលមិនទាន់លិចទឹក ។ ពេលនេះ អស់ពីលួ.ចរបស់របរលក់ក្នុងហាងទំនិញស្ទើរគ្មានសល់ ពលរដ្ឋស្រុកហាតយៃជាច្រើនបានបន្តលួ.ចស្រាបៀរដែលដឹកស្តុកនៅក្នុងទូរកុងតឺន័រដោយមិនញញើត ក្រោយទឹកជំនន់ស្រកតែបន្តិច នេះហើយជាលទ្ធផលវិនា.សកម្មក្រោយថៃរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ទោះជាទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ស្រកចុះតាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ប៉ុន្តែបន្សល់នូវអគារបាក់បែក ហេដ្ឋារចនាសម្ព័ន្ធខូចខ្ទិចខ្ទី កាកសំណល់សំរាមពាសពេញទីក្រុង មនុស្សម្នាស្រេកឃ្លានអាហារខ្លាំងក្រោយពីគ្មានអ្វីបរិភោគជាច្រើនថ្ងៃ ។ ពេលទឹកស្រក ជនឆ្លៀតឱកាសមួយចំនួននៅស្រុកហាតយៃ បានសម្រុកលួ.ចអាហារ ភេសជ្ជៈ និងរបស់របរយ៉ាងអាណាធិបតេយ្យក្នុងហាងទំនិញដោយគ្មានញញើត រហូតដល់សមត្ថកិច្ចប្រកាសចាត់វិធានការតាមច្បាប់ ។ អ្វីគួរឱ្យហួសចិត្តបំផុត គឺជនឆ្លៀតឱកាសជាច្រើនក្រុមបន្តលួ.ចស្រាបៀរក្នុងទូរកុងតឺន័រនៅផ្លូវរថភ្លើងទាំងថ្ងៃ ដោយមិនខ្លាចសមត្ថកិច្ច ។

ហ្វេសប៊ុកផេក «Army Military Force» បានបង្ហោះវីដេអូពលរដ្ឋស្រុកហាតយៃសម្រុកលួចស្រាបៀរក្នុងទូរកុងតឺន័រយ៉ាងអាណាធិបតេយ្យ និងសរសេរថា ៖ «កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ពលរដ្ឋស្រុកហាតយៃនៅតំបន់៨ បាននាំគ្នាគាស់ទូរកុងតឺន័រលើផ្លូវរថភ្លើងដើម្បីលួចស្រាបៀររូបដំរីរបស់ក្រុមហ៊ុននៅស្ថានីយរថភ្លើងហាតយៃ ។ ជនឆ្លៀតឱកាសមួយចំនួនលើកគ្នាមកទាំងគ្រួសារ ខ្លះបបួលមិត្តភក្តិមកជួយលួច ថែមទាំងបែងចែកតួនាទីគ្នា ដូចជា ៖ ម្នាក់ជាអ្នកដឹកជញ្ជូនស្រាបៀរ ម្នាក់ទៀតឈរចាំមើលផ្លូវ រីឯជនឆ្លៀតឱកាសខ្លះយកម៉ូតូកង់៣ មកដឹកស្រាបៀរទាំងកេសៗចេញពីទូរកុងតឺន័រ» ។

បន្ទាប់ពីហ្វេសប៊ុកផេកនេះបង្ហាញវីដេអូជនឆ្លៀតឱកាសលួចស្រាបៀរនៅស្រុកហាតយៃ សារព័ត៌មានថៃក៏យកព័ត៌មាននេះទៅផ្សព្វផ្សាយ ដូចជា ៖ សារព័ត៌មាន Thairath ផ្សាយថា វិបត្តិធ្ងន់ធ្ងរពេលពេលទឹកជំនន់ស្រក ពលរដ្ឋស្រុកហាតយៃឆ្លៀតឱកាសសម្រុកប្ល.ន់ស្រាបៀរក្នុងទូរកុងតឺន័រនៅស្ថានីយរថភ្លើងទាំងកណ្តាលថ្ងៃ ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋថៃហួសចិត្តយ៉ាងខ្លាំង ដែលអ្នកស្រុកហាតយៃគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីការខាតបង់របស់ក្រុមហ៊ុនស្រាបៀរ ឬទុក្ខលំបាករបស់ម្ចាស់ហាងទំនិញ ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ស្នងការនគរបាល លោក Kitrat Panphet បានបញ្ជាឱ្យសមត្ថកិច្ចចុះពិនិត្យមើលទីតាំងផ្លូវរថភ្លើងស្រុកហាតយៃជាបន្ទាន់ ក្រោយមានការបង្ហោះវីដេអូជនឆ្លៀតឱកាសជាច្រើនក្រុមលួចស្រាបៀរដំរីពេលទឹកជំនន់ស្រក បន្ទាប់ពីសម្រុកលួចរបស់របរក្នុងហាងទំនិញយ៉ាងអាណាធិបតេយ្យ ។ លោកថា ត្រូវរង់ចាំពិនិត្យមើលថា តើម្ចាស់ហាងទំនិញ ឬក្រុមហ៊ុនស្រាបៀរ នឹងដាក់ពាក្យប្តឹងដែរឬអត់? បើមានការប្តឹងផ្តល់ គឺជនទាំងនេះខុសច្បាប់ព្រហ្មទណ្ឌ សមត្ថកិច្ចនឹងកោះហៅមកសួរនាំចាត់វិធានការតាមផ្លូវច្បាប់ ។

ស្រាបៀរដែលជនឆ្លៀតឱកាសជាច្រើនក្រុមសម្រុកចូលលួចនេះ គឺមានទាំងអស់ចំនួន៤ទូរកុងតឺន័ រស្ថិតនៅលើផ្លូវរថភ្លើងស្រុកហាតយៃ និងនៅមិនឆ្ងាយពីស្ថានីយប៉ូលិស ។ ក្រុមឆ្លៀតឱកាសទាំងនេះបានលួចស្រាបៀរជាច្រើនកេះដឹកជញ្ជូនមកផ្ទះ ថែមទាំងបង្ហោះរូបភាពក្នុងបណ្តាញសង្គម ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២៩ ខែវិច្ឆិកា សមត្ថកិច្ចបានចាប់ខ្លួនជនឆ្លៀតឱកាសចំនួន៦នាក់ ដែលគាស់ទូរកុងទឺន័រតាមផ្លូវរថភ្លើងលួចស្រាបៀរ ហើយសមត្ថកិច្ចរឹបអូសស្រាបៀរពីចោរសរុបចំនួន៦៥កេស ។ សមត្ថកិច្ចបញ្ជាក់ថា មានអ្នកជាប់ពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងចាប់ខ្លួនជនបាញ់គំរាមផងដែរ រហូតធ្វើឱ្យភ្នាក់ងារសង្គ្រោះជិះទូក Jet Ski ដែលយកអំណោយមកចែកពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដកថយវិញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ពលរដ្ឋស្រុកហាតយៃបានដណ្តើមគ្នាយកចំណីអាហារ និងរបស់របរផ្សេងៗដែលភ្នាក់ងារសង្គ្រោះដឹកតាមរថយន្តយកមកចែក ដោយសារពួកគេស្រេកឃ្លានខ្លាំងពេកអស់រយៈពេលជាច្រើនថ្ងៃ ខណៈនៅក្បែរនោះមានសាកសពស្លាប់ដោយសារទឹកជំនន់មិនទាន់ត្រូវប្រមូល និងគំរាមសំរាមពាសពេញ ។ សភាពបែបនេះ គឺដូចគ្នានឹងស្រុកហាតយៃ រងគ្រោះដោយរលកយក្សស៊ូណាមិ មនុស្សម្នាទើបរួចពីសេចក្តីស្លាប់ ៕

ឥណ្ឌូណេស៊ីរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ និងពលរដ្ឋបាត់បង់ជីវិ.តរហូតដល់ជាង៨០នាក់

0

ប្រទេសឥណ្ឌូណេស៊ី ៖ ស្របពេលទឹកជំនន់វាយប្រ.ហារយ៉ាងធ្ងន់ធ្ងរនៅប្រទេសនានាក្នុងតំបន់អាស៊ាន រួមមាន ៖ ថៃ វៀតណាម និងម៉ាឡេស៊ី ធ្វើឱ្យប្រទេសទាំងនេះរងផលប៉ះពាល់ខ្លាំង ទាំងការខូចខាតផ្ទះសម្បែង អគារ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងផ្ទៃដីកសិកម្ម ដែលជាការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនមហាសាលនោះ កោះស៊ូម៉ាត្រា និងតំបន់មួយចំនួនរបស់ឥណ្ឌូណេស៊ីក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដោយទឹកជំនន់ដែរ រីឯពលរដ្ឋឥណ្ឌូណេស៊ីបាត់បង់ជីវិ.តដោយសារទឹកជំនន់រហូតដល់៨៤នាក់ និងបាត់ខ្លួនជាច្រើននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdE0-WtuDD6h_p6KoOiLYuqLYyN3b9wYABQCs4aTIB8Y02xEQh3zDJy9e7LARgmiifzi8F9mDKT-CxKfNnaT1RnNfSCfPbFvWkS4T6Kyo631mhUQdjQgYNSXd2GYQK1tBvF8IDVcQxbhP6T01eqe-c81WXcigK1jy6Ri5jNwQCYwYsYPno_WAGKKFew_Yl/s1080/photo_2025-11-28_16-52-30.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសឥណ្ឌូណេស៊ីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ និងការបាក់ដី ដែលធ្វើឱ្យពលរដ្ឋបាត់បង់ជីវិតរហូតដល់៨៤នាក់ និងបាត់ខ្លួនជាច្រើននាក់ ។ មន្ត្រីកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ីឱ្យដឹងថា នៅកោះស៊ូម៉ាត្រាមានការវាយប្រហារដោយទឹកជំនន់ និងបាក់ដីខ្លាំងធ្វើឱ្យពលរដ្ឋបាត់បង់ជីវិតចំនួន៨៤នាក់ និងបាត់ខ្លួនជាច្រើន ជាពិសេស នៅខេត្តស៊ូម៉ាត្រាខាងជើង និងខេត្តស៊ូម៉ាត្រាខាងលិច រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUcneeI8UT85KXANj2bxJ2K27iqso99H3NdRpeEw9WXqlfRSRUKRjxcDOOS5eC7u09006iRWPOUcIpKC2UJvbjKZng_bYgnylpVgbt38d7uH9rYGghlAjnYKnbN2Zwpq8KJ8SObzPr9m14SXMMxgqBi4SQJoJ2Lj17tii9OwKGMaAN1L1h-aTQnxpbaef/s630/photo_2025-11-28_16-54-03.jpg

សមត្ថកិច្ចខេត្តស៊ូម៉ាត្រាខាងជើងអះអាងថា ខេត្តស៊ូម៉ាត្រាខាងជើង មានមនុស្សស្លាប់ដោយសារទឹកជំនន់ យ៉ាងហោចណាស់៦២នាក់, រងរបួស៩៥នាក់ និងបាត់ខ្លួន៦៥នាក់ រីឯខេត្តស៊ូម៉ាត្រាខាងលិច មានមនុស្សស្លាប់២២នាក់ និងបាត់ខ្លួន១២នាក់ សរុបនៅខេត្តទាំង២ មានមនុស្សស្លាប់ចំនួន៨៤នាក់ ។ ខ្យល់ព្យុះស៊ីក្លូនត្រូពិចដែលបក់កាត់តាមតំបន់ខាងលិចបំផុតនៃប្រជុំកោះឥណ្ឌូណេស៊ី បង្កឱ្យមានទឹកជំនន់ បាក់ដីភ្លាមៗ និងមានទឹកលាយភក់ហូរចូលផ្ទះអ្នកស្រុកធ្វើឱ្យក្រឡប់រថយន្ត ខណៈពលរដ្ឋជាច្រើននាក់ជាប់ក្នុងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBUdJRJvjyikP1RAawMkmjt16-2f3449nOnyvd9mHgANEuyA57bBrx1Zk51Hcaq9JqRYPPyakd6hlvvFm1UL0PX3t8YAjafEjneG4tVHQEUk7kEqhLo5S8lYkN33ASPpZT-0ATMWkzyIfTxhNXWqOKNdbCs9nkgc9AIz8hPMZl9uju1aAY6b4IllzzDxU3/s1080/photo_2025-11-28_16-52-30%20(2).jpg

ភ្នាក់ងារសង្គ្រោះត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីដឹកជញ្ជូនអាហារផ្តល់ឱ្យជនរងគ្រោះ ដោយសារផ្លូវជាច្រើនកន្លែងត្រូវទឹកហូរកាត់ផ្តាច់ខូចខាត, ប្រព័ន្ធទំនាក់ទំនងត្រូវបំផ្លាញ និងដាច់ចរន្តអគ្គិសនីគ្រប់ទីកន្លែង ។ ពលរដ្ឋជាង១ម៉ឺន២ពាន់នាក់បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ និងពលរដ្ឋជាច្រើននាក់ទៀតរង់ចាំការជួយសង្គ្រោះជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAeDSeZvlDrCM3padTql-3CFryv6tn-zIjaMQkiulLtbO4u4Z-B4QccVdwCTCQhiAqP620cFxG485icG70jEO86pCGlHtXUKABT9KovHWh7ppm5AOMEH1kxJgE9nh93p3CEh9vZ4_BYqZjCD4qQszBJ9vBSH9SgosSRC2Y6Ce8gU4H6hBGU03wAHKPZVK/s1080/photo_2025-11-28_16-52-30%20(3).jpg
យោងតាមរបាយការណ៍ក្នុងតំបន់ គឺសហគមន៍ជាច្រើនធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ រថយន្តជាច្រើនគ្រឿងហូរអណ្តែតតាមទឹក មនុស្សជាប់ក្នុងផ្ទះ ខណៈពលរដ្ឋប្រាប់ថា ទឹកជំនន់ហូរមកភ្លាមៗដោយពុំបានត្រៀមខ្លួន ។ អាជ្ញាធរបានរៀបចំជម្រកបណ្តោះអាសន្នសម្រាប់ឱ្យពលរដ្ឋរងគ្រោះស្នាក់នៅ និងជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ពីព្រោះភ្លៀងធ្លាក់មិនឈប់ឈរកាន់តែធ្វើឱ្យកម្ពស់ទឹកជំនន់កើនឡើង និងបាក់ដីបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Htvif926IR7-r8DFYynO4Mz4gziOCRqAkMHjiRVElhpvMhsFQoh_N7YXtxUE7rT8_UryTFQLygZfy0wPoHX8aThrb-dW9ffwIALaISJP2gjuKQ9X3PB22cIshW8G-qyJ0rlv-z6DJuEd_i_aPDjXC6vd8vA67zq-r6x51RcECjkOws4asynAyQsmVThO/s1080/photo_2025-11-28_16-52-30%20(4).jpg

អាជ្ញាធរបានដាស់តឿនពីចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីអាចនឹងកើនឡើងបន្ថែម ដោយសារមានតំបន់គ្រោះថ្នាក់ជាច្រើនដែលភ្នាក់ងារសង្គ្រោះពុំអាចចូលដល់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។ ការកាប់ព្រៃឈើខុសច្បាប់ និងការពង្រីកផ្ទៃដីដាំដូងប្រេង ធ្វើឱ្យស្ថានការណ៍ទឹកជំនន់ និងការបាក់ដីបង្កផលប៉ះពាល់កាន់តែខ្លាំង ដោយបង្កផលវិបាកដល់ពលរដ្ឋ ប្រព័ន្ធអេកូឡូស៊ី និងសត្វស្វានៅកោះស៊ូម៉ាត្រា ៕

ទេព បូព្រឹក្ស ឈរទន្ទឹមជាមួយនឹងលោកជំទាវ យឹម ឆៃលីន បញ្ចេញសម្រស់យ៉ាងស្រស់ស្អាតមិនចាញ់គ្នា

0

តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះវីដេអូជាមួយនឹងលោកជំទាវ យឹម ឆៃលីន អមដោយបទចម្រៀង «ស្រ្តីម្នាក់» ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ លើសពីនេះទៅទៀតនៅពេល បូព្រឹក្ស ឈរទន្ទឹមនឹងលោកជំទាវបានធ្វើឱ្យអ្នកគាំទ្រកាន់តែច្បាស់ថាលោកជំទាវ យឹម ឆៃលីន ពិតជាស្រស់ស្អាតក្មេងជាងវ័យ សម្រស់អ្នកទាំងពីរពិតជាស្រស់ស្អាតដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjthxkLV_UC4IFVCVwGB4Mvn4ej_FXEcZT8ot-sDQ6lOD23iPaTGfNFNqT-uZqu5iAScVwstwuCej7wO09rPGATiEGQ2jgh3dZ3qjYoeX7P4xswxcAnR9oOta26hmHn0dhcdbDxkfzKAeOiIBXYjAo4HHg8mTpq-p5HP3ccJrIXih66ZXvIA5GIhoPwu1C4/s2048/image_2025-11-28_13-48-12.png
កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានចូលរួមក្នុងពិធីអាវាហ៍វិវាហ៍មង្គលរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីវឈន់។ ការចូលរួមកម្មវិធីមង្គលសែរាជវង្សតារាចម្រៀង ទេព បូព្រឹក្ស បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងរ៉ូបរាត្រីស្រមោលសរពណ៌លឿងដែលជាពណ៌សំណព្វចិត្តរបស់តារាចម្រៀងរូបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiJowzGJfPvCaugnjyp4dMGjIf9C-QYhWEElVfhJ6IrlZM9c-0GJrztszpDN8f4U-VRcSuiTYyOcbCHkGBBY2caRWGxMKhnU1OViR30XEeRTV0r0IkXx3lxXdxTPf2a0-AzS2S1Cabt6mgwDFGZKLDeqwjIEsdQicWL8Yq1HRG4WVDuJbFupAaoZelDsPW/s1349/SnapInsta_to_437409893_1489816315276883_1538106840617179856_n.jpg

ក្នុងឱកាសនេះទៀតសោត ទេព បូព្រឹក្ស ក៏បានជួបជាមួយនឹងរាជនីសម្រស់លោកជំទាវ យឹម ឆៃលីន ដោយតារាចម្រៀងរូបនេះបានបង្ហោះវីដេអូជាមួយនឹងលោកជំទាវអមដោយបទចម្រៀង «ស្រ្តីម្នាក់» ហាក់ឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់លោកជំទាវ យឹម ឆៃលីន។ វីដេអូរបស់ ទេព បូព្រឹក្ស និងលោកជំទាវ យឹម ឆៃលីន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកហ្វេនៗដោយមានមតិសរសើរជាច្រើនថាអ្នកទាំងពីរពិតជាស្រស់ស្អាត។ ចំណែកឯលោកជំទាវ យឹម ឆៃលីន វិញដ្បិតមានអាយុលើសតារាចម្រៀង ទេព បូព្រឹក្ស ក្តីប៉ុន្តែសម្រស់អ្នកទាំងពីរស្រស់ស្អាតមិនចាញ់គ្នានោះទេ។ កាលពីពេល ជី ដេវីត និង ទេព បូព្រឹក្ស រៀបការលោកជំទាវ យឹម ឆៃលីន បានអញ្ជើញចូលរួមទាំងពិធីពេលព្រឹកនិងល្ងាចផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtckHG8vlb6C9gh-Nlhu3uQ11znByeQVGFR9x6cF01KG1vEN_tBhclllb17DIbvXCDtfX6x_jH2AueD8OYYUP-2tP90CcNSDUwn7kp8xclujlmoMdVrpvZWnnSvp9VGKO8DAACXowcsnYPFZNXPpKN6eZZ1DUMxX-68plqZ4cLnrv-g-sc7s1OwMZoemmF/s2048/image_2025-11-28_13-51-56.png

គួរបញ្ជាក់ផងដែរថា ដ្បិតលោកជំទាវ យឹម ឆៃលីន មានកូនប្រុសស្រីចំនួន៣នាក់ក្តីប៉ុន្តែសម្រស់របស់លោកជំទាវនៅតែស្រស់ស្អាតនិងក្មេងជាងវ័យរហូតមតិមួយចំនួនបានសរសើរថាលោកជំទាវជារាជនីសម្រស់ទៀតផង។ នៅពេលចូលរួមកម្មវិធីនីមួយៗលោកជំទាវ យឹម ឆៃលីន តែងខ្លួនស័ក្តិសមឥតទាស់ទាំងទម្រង់បុរាណនិងសម័យ៕

តារាកំប្លែង ពាក់មី និង ថមមី រម្លឹកពីគុណបំណាច់កន្លែងដែលផ្តល់ឱកាសឈរជើងលើអាជីពសិល្បៈ

0

តារាកំប្លែង ពាក់មី បានរម្លឹកពីគុណបំណាច់ក្រុមហ៊ុន៣ធំៗដែលផ្តល់ឱកាសឱ្យលោកក្លាយជាអ្នកកំប្លែង អ្នកចម្រៀង និងអ្នកសម្តែងកុនរួមទាំងអ្នកដឹកនាំរឿង។ ងាកមកកាន់ ថមមី ប្តីរបស់តារាចម្រៀង សួស វីសា វិញបានបង្ហាញថាអាជីពសិល្បៈលោកមានថ្ងៃនេះគឺមានការរួមចំណែកមកពីស្ថាប័នជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghvVOUdj1YO_DHG4aDnEXs67sP-lAmk5m3jUZcLX_X1pugU1XKCPauv_nM-IlZ6cL8oxXiZP9uFMmYyBxFG8Iz6VA0IkKL2cPLjgfXbliil8ZdYpZNPrzuASRidzYM8WIh9j0bdRh82X6H8-s6a5Lkwva9ZNvo0EvfEXTbwvSg7jb-tKojsG3E_a3oRtIi/s1280/image_2025-11-28_14-52-57.png

នៅថ្ងៃទី២៨ ខែវិច្ឆិកា លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានបង្ហាញការដឹងគុណមកកាន់កន្លែងដែលធ្វើឱ្យអាចឈរជើងលើអាជីពសិល្បៈបញ្ចេញទេពកោសល្យបានជាច្រើនទម្រង់។ តារាកំប្លែងមានដើមកំណើតមកពីខេត្តស្វាយរៀងជាអតីតអ្នកធ្វើសំណង់បានបង្ហោះថា «CTN . អ្នកផ្តល់ឱកាសឱ្យខ្ញុំបានក្លាយជាអ្នកកំប្លែង TOWN. អ្នកផ្តល់ឱកាសឱ្យ ខ្ញុំក្លាយជាអ្នកចម្រៀង LD. អ្នកផ្តល់ឱកាសឱ្យខ្ញុំក្លាយជាអ្នកសំដែងកុន និង អ្នកដឹកនាំរឿង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0SnG5yr-_vefNlZCMmTLFSL3j0xViqPIuW4ClPGidLir-keYYLswr01n5wfj469qlrrTU8Zwb8DPpr4EgqmLVRgwOLYDYqTwy5vFugvgnvtQRjn7vnt5yC9cM7MpNUH2H4n4FUDK4B5iT76ZwlnntDNgP2ZBtEQkmsfftazlZki01D7Xl8v8ePenfNUr8/s1440/image_2025-11-28_14-52-58.png

ការបោះជំហានចូលក្នុងអាជីពសិល្បៈបានធ្វើឱ្យតារាកំប្លែងពាក់មី ផ្លាស់ប្តូរវាសនាខ្លួនឯងយ៉ាងខ្លាំង។ លើសពីនេះលោកក៏បានជួយយិតយោងប្អូនប្រឡូកក្នុងអាជីពសិល្បៈដូចគ្នា ខណៈបងប្អូនរបស់តារាកំប្លែងពាក់មី ទទួលបានការស្រលាញ់ចូលចិត្តពីទស្សនិកជនជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-cyECezv3GEubwPFaOHetRfiwHJs0dJvJQ80REyh5glDKHijiGLmvZR8CJ0-uVCJ8EYdbuOnDsxTfS_NCwlSHSoGDcmSWNcXaRpHbeaVBrx38GdwoH5yauoZWphXtcpGdLpHt22pi8lgK4jccrXe-rZeRsv_gydS12Dwx6D53oAk8BTmjUsLFl1_e8cRp/s1716/image_2025-11-28_14-53-01.png

មិនត្រឹមតែតារាកំប្លែងពាក់មី ប៉ុណ្ណោះទេដែលរម្លឹកពីគុណបំណាច់ក្រុមហ៊ុនដែលផ្តល់ឱកាសឱ្យលោកបញ្ចេញសមត្ថភាព ងាកមកកាន់ ថមមី ជាស្វាមីរបស់តារាចម្រៀង សួស វីសា ដែលបច្ចុប្បន្នប្តីប្រពន្ធមួយគូនេះកំពុងកាន់កាប់ជំនួញក្នុងដៃក៏ចេញមករៀបរាប់កន្លែងដំបូងដែលធ្វើឱ្យលោកអាចបញ្ចេញសមត្ថភាពក្លាយជាអ្នកសិល្បៈដូចសព្វថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrk7rVMaOoM8PUJbjq9GF-7gn6L6BkdJbSMFwniUfBcrKIZyyL22Tr0p1BNSYcoft5lthfIZbw8-zY8VanGgh2HyMG75inOseIRSujeGnokSlpl4e9xhcw44ebFi6Rkdkrcyo3Od1oFgyJyflva6CNAPfR1QkWc_5Dx-7gYKqjTcoeHtJ_yXhYKHKiABW6/s2006/image_2025-11-28_14-53-04.png

ថមមី បាននិយាយថាលោកជាអ្នកមកពីស្រុកកោះធំ ខេត្តកណ្តាល អាចមានថ្ងៃនេះនៃអាជីពសិល្បៈគឺនឹកដល់កម្មវិធី Freshie Boy ដែលផ្តល់ឱកាសឱ្យលោកក្លាយជាតារាជាប់ជ័យលាភី 1st Winner ទី២គឺ កម្មវិធី Tv11 អប្សរា ដែលផ្តល់ឱកាសបង្វឹកលោកក្លាយជាតារាចេះគ្រប់ទ្រង់ ទទួលពានរង្វាន់ Super Star។ ទី៣ ថមមី ដឹងគុណទៅកាន់ Tv5 ផ្តល់ឱកាសលោកក្លាយជាពិធីករ ចំណែកឯស្ថានីយទូរទស្សន៍ CTN & MyTV ផ្តល់ឱកាសលោកក្លាយជាតារាកិត្តិយស។ សម្រាប់ស្ថានីយហង្សមាសបានផ្តល់ឱកាសលោកក្លាយជាតារាសម្តែង និង KMF ខ្មែរផ្តល់ឱកាសលោកក្លាយជាតួកុន៕

កន្លែងដែលកខ្វក់ជាងគេមិនមែនជាបង្គន់ទេ តែជាស្រោមខ្នើយកើយរបស់អ្នក!

0

ប្រសិនបើអ្នកគិតថាវាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ទោះបីជាមិនបោកស្រោមខ្នើយញឹកញាប់ក៏ដោយ ប៉ុន្តែនោះគឺអ្នកគិតខុសហើយ។ ការសិក្សាថ្មីមួយដោយអ្នកជំនាញវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ បានបង្ហាញរឿងដ៏ភ្ញាក់ផ្អើលមួយ គឺថាស្រោមខ្នើយដែលយើងគេងលើវារៀងរាល់យប់ អាចក្លាយជាប្រភពកខ្វក់ និងកន្លែងបង្កាត់ពូជមេរោគជាងចានបង្គន់ទៅទៀត បើសិនជាមិនបានបោកសម្អាតវាទៀងទាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFIgELxI7cN35tP-JNMCw7P2UiaxJw6GiICJUKFxlOtddlfbFbbkJA-3UZM5mYAsN3VXgUh74iMzRkOt8SxrHfIyzgy9y5O6rbP5nw76SU_1XRa7Obi0PIdJ5ULRXTiOQwMBSBDJ0VtadWSIefWUSpT2lgE86eBsvT6sqYAJCiuaNkMRffSGxEwbIXKLHw/s1200/image_2025-11-28_16-53-05.png
យោងតាមវេជ្ជបណ្ឌិត Gareth Nye សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Salford ស្រោមខ្នើយប្រើរួចបន្ទាប់ពីមួយសប្តាហ៍ អាចមានបាក់តេរីរហូតដល់ជាងជាង ១៧,០០០ ដែលជាចំនួនលើសពីបាក់តេរីនៅលើចានបង្គន់ធម្មតាទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAhvynd7Srz0CUOsn1MJS6xBB-vfuyaGob845qalbPicZWfWb_Jnx8GedefqdUW55kNJu46zv5S6sokAV1FvITLE7GVxWo3_bX4q9WLoSYfnspv5eyX0uDEJ0rV2E_A6BhIIXLFFIFQdqzEVkwMvnPe4_cLSVDHZUatp03hac9dK6a1_6CDb045lj4SHfm/s1280/photo_2025-11-28_16-20-44%20(2).jpg

វេជ្ជបណ្ឌិត Nye បញ្ជាក់ថា មនុស្សបែកញើស ៥០០–៧០០ មីលីលីត្រ ក្នុងមួយយប់ ព្រមទាំងបាត់បង់កោសិកាស្បែកប្រមាណ ៥០០ លាន ក្នុងមួយថ្ងៃ។ ការបញ្ចេញសារធាតុរាវដូចជា ទឹកមាត់ និងញើសក្នុងអំឡុងពេលគេងក្លាយជាបរិយាកាសល្អឥតខ្ចោះសម្រាប់បាក់តេរី ផ្សិត និងធូលីល្អិតៗរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4zqazt0Fi1lcDn7v0BT6vF-Xgr3Sa6xilNc2lOv_QJatkeDzZnt6GyUSSSzs4rMh0eFlOymVuaz8olGRzodEMcNlXpZXIDPm6UWNE4-CuRYsAFpQkbUtm9-3KCd6amUmpIGXfbrpkLWkk5UjryBmrsMViahZYAEV5DFvNjZxfR0QihVuTgPSYgNb9AyV8/s1280/photo_2025-11-28_16-20-44%20(3).jpg

លោកបានបន្ថែមថា ប្រសិនបើមិនបោកស្រោមខ្នើយជាញឹកញាប់ទេនោះ សំណើម និងធូលីល្អិតអាចជ្រាបចូលទៅស្រោមខ្នើយ និងខាងក្នុងខ្នើយ ដែលអាចនាំឱ្យផ្សិតលូតលាស់រហូតដល់ ១៦ ប្រភេទឯណោះ ហើយងាយនឹងប៉ះពាល់បំផុតចំពោះអ្នកជំងឺអាឡែស៊ី និងជំងឺហឺត ហើយវាក៏បញ្ហាបណ្ដាលឲ្យកើតមុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjQe22WgCC43GEhTFUA2uX_P0n4MtttVMl7yqd17DS8dqlq76c94b5kyowYEfNvJ5i41fXOLGklZkiSgBmWU3tWRkKwNkg0v1p6bjKNdPElR-3apG20VUoZtsQDcYkXc5nfhH8GZhMxyA5LG22yS5JnnqZOLtG4d6HrsmFhioDFvUDXslqqZ3A-i3IeZ3b/s1200/photo_2025-11-28_16-20-44%20(4).jpg

ទោះបីជាមនុស្សភាគច្រើនបោកស្រោមពូកតែរៀងរាល់ ១–២ សប្តាហ៍ម្ដងក៏ដោយ ប៉ុន្តែអ្នកជំនាញណែនាំឱ្យបោកស្រោមខ្នើយ និងស្រោមពូកជាប្រចាំ ព្រោះពួកវាជាកន្លែងប៉ះផ្ទាល់ជាមួយមុខ សក់ និងញើសជារៀងរាល់ថ្ងៃ ដូច្នេះវាមានការប្រមូលផ្តុំធូលី និងបាក់តេរីច្រើនជាងគេ។ ជាពិសេស ត្រូវហាលវានៅកន្លែងដែលមានពន្លឺព្រះអាទិត្យល្អ ទើបអាចសម្លាប់បាក់តេរីបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-L3ldDC25dWAgVtRaI0shaxckMAP5NnMyO50y3O6Oi8uJK11_cGwHU2m4V2H7SDRwZzWSDMFBYxvuYmJW12-G0hyphenhyphenEhqvbAF1ybvJeqD1xIA1wz2SXqSZgxB6MC9OztmbGVbhP9dQdrDXQoqCwGbDHHr85bdQB9ppFLSRzTTZgvy1AfnpQq0MNlTKJfDF/s880/photo_2025-11-28_16-20-44.jpg

បន្ថែមពីនេះ គួប្រើស្រទាប់ការពារខ្នើយ (Pillow Protector) ដែលជាស្រទាប់បន្ថែមនៅចន្លោះស្រោមខ្នើយ និងខ្នើយ ដើម្បីទប់ញើស ទឹកមាត់ និងធូលីកុំឱ្យជ្រាបចូលទៅខ្នើយខាងក្នុង។ នេះអាចជួយបន្ថយបញ្ហាស្នាមលឿង និងងាយស្រួលក្នុងការបោកគក់៕

ទម្លាប់ពេលព្រឹក ៥ យ៉ាងងាយៗ ជួយពង្រឹងថ្លើមឲ្យកាន់តែមានសុខភាពល្អ

0

ថ្លើមមានមុខងារសំខាន់ៗដូចជាការបន្សាបជាតិពុល ការរំលាយអាហារ ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងការផលិតទឹកប្រមាត់ ដើម្បីជួយរំលាយអាហារ។ បើតាមកាសែតTimes of India ការខ្សោយថ្លើមអាចបង្កឱ្យមានប្រតិកម្មខ្សែសង្វាក់ដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀតជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCA0pTf3x5mTJFfOoJx0ycPtjBzqj09tFxMBOgOfmcKP4nPZ81A3QfucXqbOR3HI2zBZdcHagdMPySq8ER806Js9axzUC962Y2Cg7uZlVCH5cSA-B6uXtHvSqhaLPUddxfnFxuE2F8IXQjEUxv_3e4oHOtVnJO6poROxAtSf1P7Ty7ecrc7-Bqrv0t75Ox/s1600/image_2025-11-28_16-17-57.png

ហេតុនេះ ជម្រើសនៃរបៀបរស់នៅគឺមានសារៈសំខាន់ណាស់សម្រាប់សរីរាង្គផ្សេងៗ រួមទាំងថ្លើមផងដែរ ក្នុងការរក្សាវាឱ្យមានសុខភាពល្អ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikOFN5GM1bFTS2A23AJDKj4UGJdxrDRny4gbMX4XdgoS5_JPul1X-uydT09kvPYAdWK8Aa4Wro1wAqq0j7WpX9P8b0yZc-Ny4yEPLbKCAxycleungUcgX0THoFOrmxHc81m7W8giyyGFYs4bwLm8qR_9I0GBF3FPt0f7NLYAsq3B2Fwgv88P-nmBzliI-S/s4096/image_2025-11-28_16-17-58.png

ខាងក្រោមនេះគឺជាទម្លាប់ពេលព្រឹកសាមញ្ញៗមួយចំនួនដែលអាចជួយដល់មុខងារថ្លើម៖

១. ហាត់ប្រាណជាប្រចាំ៖ ភាពសកម្មគឺជាវិធីងាយស្រួលបំផុតមួយដើម្បីការពារសុខភាពថ្លើម។ ការចាប់ផ្តើមថ្ងៃដ៏អស្ចារ្យជាមួយនឹងការហាត់ប្រាណស្រាលៗដូចជាការដើរ ឬរត់ហាត់ប្រាណ រយៈពេល ២០ នាទីជារៀងរាល់ថ្ងៃអាចជួយបន្ថយទ្រីគ្លីសេរីដ និងការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVkzCvNfUq9UsYm3PqQjFtT_1R6BFf-bwPoxzLDa2mpKjW0hIkTZKU5HPckYrfNxwy0UaB9OHB0S6D0B593ih_pKgYjTnDsP-lBVyRWbVnypEe0UIv9h4_dPkpCfWDkdMsIs_6sIrQYXGyTtcID7eZKwZfDV_tNLUbMIP03Tt-hRYI3EJWSWM-JMXcuwOi/s2560/image_2025-11-28_16-18-06.png

២. ផឹកកាហ្វេ៖ កាហ្វេអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម ជំងឺសរសៃ ជំងឺក្រិនថ្លើម និងហានិភ័យនៃជំងឺមហារីកថ្លើម។ អ្នកជំនាញបានណែនាំឲ្យផឹកកាហ្វេខ្មៅបីពែងដោយគ្មានជាតិស្ករ ឬទឹកដោះគោក្នុងមួយថ្ងៃ ព្រោះបើដាក់គ្រឿងផ្សំបន្ថែមអាចកាត់បន្ថយផលវិជ្ជមានរបស់កាហ្វេខ្មៅ។ ការទទួលទានកម្រិតមធ្យម និងវិធីសាស្ត្រញ៉ាំកាហ្វេត្រឹមត្រូវអាចធ្វើអោយសុខភាពថ្លើមប្រសើរឡើងបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv9Xq2eW0DNlcgQIM2Qfc2wN0kY0szZhJTb4ysihJtb793QDTlXTCzspC5OHkhjKB4GNpXILMlwxmUouwDltLjM3i1Kcf0MOkVxOw6pckJkn0fi13eR7jHpLDBvppkuvoeU4WNvXwDCrrmJ27lbEI5RQjsKpzxPArm7CO_s4QiiadQiDUdJQL2bQu5_puo/s1920/image_2025-11-28_16-18-11.png
៣. បន្ថែមផ្លែប៊្លូបឺរីទៅក្នុងអាហារពេលព្រឹក៖
ផ្លែប៊្លូបឺរីមានផ្ទុកសារធាតុ anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារថ្លើមពីភាពតានតឹងអុកស៊ីតកម្ម និងការរលាក។ ពួកវាជួយកាត់បន្ថយជំងឺសរសៃ និងអាចជួយបញ្ច្រាស NAFLD។ ការបន្ថែមផ្លែប៊្លូបឺរីមួយក្តាប់តូចទៅក្នុងអាហារ ឬទឹកដោះគោជូរសម្រាប់អាហារពេលព្រឹកអាចជួយជំរុញមុខងារថ្លើមយ៉ាងមានប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNlrepFR8p1Vn_QojahRun284aCv1MsV2dhI_d_n5XzYl-635bqwQKF64ij3yIQlmuwa6N16j-frkdyQW-NRpWShk0da9_hXnWVmhsIfoduWjdtA6FDW68V1bPa2OTmIXXlRtciiysH8SyzBOqD52Ju78G5pm2MOBQibtpDYfteTrmlrwhX7BLrvJWFJHK/s1600/image_2025-11-28_16-18-13.png
៤. ញ៉ាំគ្រាប់ធញ្ញជាតិ៖ ធញ្ញជាតិមួយក្តាប់តូច ឬប្រហែល ២៨ ក្រាម ដូចជាគ្រាប់ Walnut ឬអាល់ម៉ុន ផ្តល់នូវខ្លាញ់ដែលមានសុខភាពល្អ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E។ គ្រាប់ Walnut គឺជាអាហារសំខាន់នៅក្នុងរបបអាហារមេឌីទែរ៉ាណេ ដែលត្រូវបានគេស្គាល់ថាជាទម្លាប់នៃការញ៉ាំអាហារដែលមានសុខភាពល្អបំផុតមួយនៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzgdBF9w1nelBjNHFgnfK3GkqjboMpnzxHag9POHvkHJrAgZlt2lB04hRSu6Q0tDCxubzukoK6YNP-qs3DyySIGO4MjK69MvJdJLTPyIGnYmTdwIS2qOWqoXN9lTuQRqSq3DqnUxqjv07S4AVh4nsPncbdTkKhaw6qbHJ_qvten7kCgzPclWyU9rrSb-Ih/s1001/image_2025-11-28_16-18-14.png

៥. រក្សាអនាម័យល្អ៖ អនាម័យល្អជួយការពារជំងឺទាក់ទងនឹងថ្លើម ខណៈពេលដែលកង្វះអនាម័យអាចរីករាលដាលជំងឺរលាកថ្លើមប្រភេទ A និង B ដែលជាមេរោគដែលបណ្តាលឱ្យរលាកថ្លើម និងដំបៅ។ ដូច្នេះ ដើម្បីកាត់បន្ថយការឆ្លងមេរោគ ត្រូវមានអនាម័យជានិច្ចដោយការលាងដៃឱ្យបានស្អាតជាមួយសាប៊ូយ៉ាងហោចណាស់ ២០ វិនាទីបន្ទាប់ពីប្រើប្រាស់បន្ទប់ទឹករួច មុនពេលញ៉ាំអាហារ និងបន្ទាប់ពីចម្អិនអាហាររួច៕