ប្រសិនបើអ្នកគិតថាវាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ទោះបីជាមិនបោកស្រោមខ្នើយញឹកញាប់ក៏ដោយ ប៉ុន្តែនោះគឺអ្នកគិតខុសហើយ។ ការសិក្សាថ្មីមួយដោយអ្នកជំនាញវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ បានបង្ហាញរឿងដ៏ភ្ញាក់ផ្អើលមួយ គឺថាស្រោមខ្នើយដែលយើងគេងលើវារៀងរាល់យប់ អាចក្លាយជាប្រភពកខ្វក់ និងកន្លែងបង្កាត់ពូជមេរោគជាងចានបង្គន់ទៅទៀត បើសិនជាមិនបានបោកសម្អាតវាទៀងទាត់។

យោងតាមវេជ្ជបណ្ឌិត Gareth Nye សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Salford ស្រោមខ្នើយប្រើរួចបន្ទាប់ពីមួយសប្តាហ៍ អាចមានបាក់តេរីរហូតដល់ជាងជាង ១៧,០០០ ដែលជាចំនួនលើសពីបាក់តេរីនៅលើចានបង្គន់ធម្មតាទៅទៀត។.jpg)
វេជ្ជបណ្ឌិត Nye បញ្ជាក់ថា មនុស្សបែកញើស ៥០០–៧០០ មីលីលីត្រ ក្នុងមួយយប់ ព្រមទាំងបាត់បង់កោសិកាស្បែកប្រមាណ ៥០០ លាន ក្នុងមួយថ្ងៃ។ ការបញ្ចេញសារធាតុរាវដូចជា ទឹកមាត់ និងញើសក្នុងអំឡុងពេលគេងក្លាយជាបរិយាកាសល្អឥតខ្ចោះសម្រាប់បាក់តេរី ផ្សិត និងធូលីល្អិតៗរស់នៅ។.jpg)
លោកបានបន្ថែមថា ប្រសិនបើមិនបោកស្រោមខ្នើយជាញឹកញាប់ទេនោះ សំណើម និងធូលីល្អិតអាចជ្រាបចូលទៅស្រោមខ្នើយ និងខាងក្នុងខ្នើយ ដែលអាចនាំឱ្យផ្សិតលូតលាស់រហូតដល់ ១៦ ប្រភេទឯណោះ ហើយងាយនឹងប៉ះពាល់បំផុតចំពោះអ្នកជំងឺអាឡែស៊ី និងជំងឺហឺត ហើយវាក៏បញ្ហាបណ្ដាលឲ្យកើតមុនផងដែរ។
ទោះបីជាមនុស្សភាគច្រើនបោកស្រោមពូកតែរៀងរាល់ ១–២ សប្តាហ៍ម្ដងក៏ដោយ ប៉ុន្តែអ្នកជំនាញណែនាំឱ្យបោកស្រោមខ្នើយ និងស្រោមពូកជាប្រចាំ ព្រោះពួកវាជាកន្លែងប៉ះផ្ទាល់ជាមួយមុខ សក់ និងញើសជារៀងរាល់ថ្ងៃ ដូច្នេះវាមានការប្រមូលផ្តុំធូលី និងបាក់តេរីច្រើនជាងគេ។ ជាពិសេស ត្រូវហាលវានៅកន្លែងដែលមានពន្លឺព្រះអាទិត្យល្អ ទើបអាចសម្លាប់បាក់តេរីបាន។
បន្ថែមពីនេះ គួប្រើស្រទាប់ការពារខ្នើយ (Pillow Protector) ដែលជាស្រទាប់បន្ថែមនៅចន្លោះស្រោមខ្នើយ និងខ្នើយ ដើម្បីទប់ញើស ទឹកមាត់ និងធូលីកុំឱ្យជ្រាបចូលទៅខ្នើយខាងក្នុង។ នេះអាចជួយបន្ថយបញ្ហាស្នាមលឿង និងងាយស្រួលក្នុងការបោកគក់៕










