Home Blog Page 185

ចង់បានលំនៅឋាននាំមកនូវលាភសំណាង អ្នកត្រូវបោះចោលរបស់ទាំង៧នេះ!

0

ការរៀបចំលំនៅឋានមានសារៈសំខាន់ណាស់ដែលមិនគួរមើលរំលង ពីព្រោះលំនៅឋានមានសណ្តាប់ធ្នាប់ល្អ មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីអ្នករស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទាញថាមពលល្អៗចូលក្នុងលំនៅឋានផងដែរ ។ ក្បួនហុងស៊ុយបានណែនាំឱ្យបោះចោលរបស់របរទាំង៧នេះចេញពីលំនៅឋានដើម្បីទាក់ទាញថាមពលល្អ កុំទុកវាឱ្យសោះ នាំតែថាមពលថយចុះ និងបណ្តាលឱ្យជួបហេតុការណ៍អាក្រក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii_PnomhAM9bexs4TSL4LLUIW52qLwsC5F868XpJIcPagONko5fPBFTIjga3jZ0ka5Tn7k9-pRKK39AKD7RYPD519fcMK4mLDradsWvWzMmlV3dKv3c-nBFbHrlfB6-yp2ciyWArjjqiRpwVtNwbbsVpXsv2nP1hamR8dEJtWKVafwU7fN0SgXXWQz6I_2/s740/image_2025-11-29_16-52-45.png
បើតាមអ្នកជំនាញរៀបចំលំនៅឋានតាមហុងស៊ុយ ប្រសិនបើរក្សាទុករបស់របរទាំង៧នេះក្នុងលំនៅឋាន វានឹងធ្វើឱ្យថាមពលធ្លាក់ចុះ និងជួបតែហេតុការណ៍អាក្រក់ ។ អ្នកជំនាញណែនាំឱ្យបោះចោល ឬបរិច្ចាគរបស់របរទាំងនេះ ដើម្បីឱ្យលំនៅឋានមានទីធ្លាធំទូលាយ ជួយឱ្យអ្នករស់នៅមានសេចក្តីសុខ និងអាចផ្ចង់អារម្មណ៍បានល្អប្រសើរជាងមុន ។ ក្បួនហុងស៊ុយបញ្ជាក់ថា លំនៅឋានស្អាតមានពន្លឺ និងមានសណ្តាប់ធ្នាប់ល្អ អាចជួយដល់ផ្លូវចិត្ត ឬទទួលបានលាភសំណាង ខណៈលំនៅឋានមានរបស់របរបាក់បែក ឬរបស់របរមិនចាំបាច់ នឹងធ្វើឱ្យបរិយាកាសអាប់អួរ រារាំងថាមពលល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_N0GPIQAq-a_XV3-m1NhlbVD5QCNU0qaGRrifA1heOQtr05Yz1-xahrfQ1fzByywwXur4ZiApkEuu86SJZ-YY3sXNCyzI1RU_kbCJzNB52UzF3ujBmEYL16bLBxdgv14CkAK34nvrwAf9g18uL7akj8KhrbGM7okx4QPwqHASCKzsD8LfVtGraHwBsW4G/s1600/image_2025-11-29_16-52-44.png

ខាងក្រោមនេះជារបស់របរទាំង៧ក្នុងលំនៅឋានដែលគួរបោះចោលជាបន្ទាន់ ៖

១-សម្លៀកបំពាក់ចាស់ ៖ ទូរសម្លៀកបំពាក់ស្ទើរតែបិទទ្វារមិនជិតដោយសារមានសម្លៀកបំពាក់ចាស់ៗមិនបានស្លៀកពាក់អស់រយៈពេលពី២ឆ្នាំ ទៅ៣ឆ្នាំ ដែលការរក្សាទុកសម្លៀកបំពាក់ចាស់នេះ មិនត្រឹមតែធ្វើឱ្យចង្អៀតទូរប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបន្ទប់សម្រាកគ្មានសណ្តាប់ធ្នាប់ ។ អ្នកជំនាញរៀបចំលំនៅឋានតាមហុងស៊ុយណែនាំឱ្យរក្សាទុកសម្លៀកបំពាក់ចាស់ចាប់ពី៣០% ទៅ៤០% សម្រាប់ស្លៀកពាក់ រីឯនៅសល់គួរបរិច្ចាគដើម្បីឱ្យទូរមានទីធ្លាយទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCxxvPvxMWu-0IfzoCPNu0Kaa-3KFQK3mCsFH2hEkM2CmKCZL_hQG0rbjq3KVmZFVUFk6ej5kOP9KAoGtXLgFSKtADgC-fOqa3tLrC5O98iDNikS1tOu0q8G9rTqLZ9YepN8wqUKaLCTCSCWXbM8383gh7jdCPPe_KBGyOFAeCE8fdWXba54ZuzaK9pAj/s1280/photo_2025-11-29_16-39-16%20(2).jpg

២-ឯកសារ និងវិក្កយបត្រផុតកំណត់ ៖ មនុស្សភាគច្រើនចូលចិត្តរក្សាទុកឯកសារចាស់ វិក្កយបត្រផុតកំណត់ជាច្រើនឆ្នាំ និងក្រូណូឈប់ប្រើប្រាស់ពាសពេញទូរដាក់ឯកសារ ប៉ុន្តែអ្នកជំនាញណែនាំឱ្យរក្សាទុកតែឯកសារសំខាន់ប៉ុណ្ណោះ រួមមាន ៖ ឯកសារផ្ទេរកម្មសិទ្ធិ និងឯកសារហិរញ្ញវត្ថុ ហើយបែងចែកឯកសារតាមប្រភេទរបស់វារៀងរាល់៣ខែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcFleEgpe1UrlQcbkjzcNd9ZM3UGbKR82S8ahpj7I3lio-wscoNwsOdTSEKEYvzDg_3OV5P6IGD-sCaSp5tLGOzdX3Elq269_tkNDLOg5wY_MXeshig9XqihHL8bFGBZIV1KdDIO7joq0bMrWxyxgA9bCjPIS_ODftqRLzGSnPuJnJDr7Zp6KkuvTq0-be/s630/image_2025-11-29_16-50-46.png

៣-ឧបករណ៍អេឡិចត្រូនិកខូច ឬមិនប្រើប្រាស់ ៖ ការយកឧបករណ៍អេឡិចត្រូនិកខូចទៅជួសជុលឡើងវិញមិនខុសពីទិញថ្មីទេ ហើយខ្សែភ្លើងដោតឧបករណ៍អេឡិចត្រូនិកក៏ដូចគ្នាដែរ ពេលប្រើប្រាស់យូរទៅនឹងឡូកឡំគ្នា ។ គួរបោះចោលវា ឬបញ្ជូនទៅកន្លែងកែច្នៃ បើមិនប្រើប្រាស់វាចាប់ពី៦ខែឡើងទៅ ពីព្រោះក្រៅពីរញ៉េរញ៉ៃ វានឹងរារាំងថាមពលល្អចូលលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyHmKMU5FcGd1TAN3n4OjgcCny9tTtjBr7QP87m5HgxLc2VaN-AJnfWbPuZApIjFvJOWbbgmBo77S7COv43LGdK9olgHgyscq0E7gX5Zgw2d6hvPYSd__utZiF_nyNLjwQ7H-AqMw2LSpXyTMzsdkmyt455PIiYFFs98Wsid0vihSBbpAoZVdtRW0Y-hWD/s800/photo_2025-11-29_16-39-15%20(2).jpg

៤-គ្រឿងសម្អាង និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផុតកំណត់ ៖ ក្រែមលាមបបូរមាត់ ឡេការពារកំដៅថ្ងៃផុតកំណត់ ឬគ្រឿងសម្អាងបើកគំរបចោលយូរ នឹងរលាកស្បែក និងធ្វើឱ្យបន្ទប់ទឹករញ៉េរញ៉ៃ ។ គួររក្សាទុកតែគ្រឿងសម្អាងណាដែលចាំបាច់ប្រើប្រាស់ និងប្រើប្រាស់ញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihNmtziOsL-27nM2wwkBhD7OVJcX0U5IZmY7hIlApsmL6ZYbOCL9DF45b5CjBjEcJvu04qd6kxj1LeWQexHhv5X_RaeJOOVK0_PSGqOFHezogwP12dkyNJ_Z86HWwgHSipMX2u-TinNwws71YU_76vbzIyYbIFY_q0MfkhbKAoujPucX9s8zuBbt7x_Dfm/s800/photo_2025-11-29_16-39-15.jpg

៥-របស់តុបតែងលំនៅឋានហួសសម័យ ៖ ថូផ្កា រូបចម្លាក់ ឬស៊ុមរូបថតមិនស្អាត គួរតែយកចេញដើម្បីឱ្យបន្ទប់ទូលាយ ។ អ្នកជំនាញណែនាំថា បើទិញរបស់១ចូលលំនៅឋាន ត្រូវតែបោះចោលរបស់១ដែរ វានឹងជួយឱ្យលំនៅឋានលោកអ្នកស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvUYrAZz6JMVqkpB1nDgJOEmHHkVRAnOXGXm2lYyIM2juvioWw7e5X9LrWQEl2iHxkqHR6GkE8apgU2qCoSgLU8l4Xm7Isj7ufgDvjLwIfeHchZ5oOLsSW4oF1rw7dG1JJdO_zMde6vEJWbA1ytTrJLXGuzF61RGmi60e6Tjpvqygtx7WV7EshqUhojyL8/s1280/photo_2025-11-29_16-39-16.jpg

៦-គ្រែសម្រាកចាស់ខ្លាំង ៖ ការសម្រាកលើគ្រែចាស់ខ្លាំង ខ្នើយមានក្លិនស្អុយ ឬកម្រាលពូកចាស់ វានឹងបង្កផលប៉ះពាល់ដល់ការសម្រាក និងសុខភាព ។ គួរសម្អាតរបស់របរទាំងនេះ ឬផ្លាស់ប្តូរថ្មីពេលខូចទ្រង់ទ្រាយដើម្បីឱ្យបន្ទប់សម្រាកក្លាយជាកន្លែងទាក់ទាញថាមពល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw6aMTE1oz4j3vH83MAMJwa6-dPsu7o9e-wkfaMeeuhj31K_M2r6Z4KhSOVFOg3SK28Y7znQvKqNeFqPWg2vM_YyWcN6AeAYrGBT1Nw1NCPRtKNJocMTI3FI5LX7J1o_p1FDAyblrBwZt9FwvFUYZiQ6HBluskgM_nnVH8z8b1s97cBycQBRMyAXyOr5Lg/s728/image_2025-11-29_16-55-48.png
៧-ប្រអប់ផ្លាស្ទិក និងដបធំៗ ៖ របស់របរទាំងនេះធ្វើឱ្យផ្ទះបាយកខ្វក់ ជាពិសេស ប្រអប់ផ្លាស្ទិកដែលលាងមិនស្អាត ឬជាប់ស្នាមប្រឡាក់ ឬធុំក្លិន ។ យើងអាចទុកតែប្រអប់ផ្លាស្ទិកណាដែលអាចប្រើប្រាស់បាន រីឯនៅសល់ត្រូវយកទៅបោះចោល ទើបផ្ទះបាយមានសណ្តាប់ធ្នាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9J9qklC2EjfBNM5ffU7VzskApqZJEhqzW3GxKEIYBYNHIrlRtI3WesIWdgGWABGyafahClQwGYhVNRtbiqtCjC-3LiO1nrUsV8398fuMa-NpIbNuSLvdKSgyZ6wnbjPz2VV8b_6FrtWSXFBwcmZFIxxjx0RQxtJ5XNv06mn-2FpWQ3uIWnkiJMEmaGSXN/s600/image_2025-11-29_16-55-49.png

អ្នកជំនាញហុងស៊ុយបញ្ជាក់ថា ការរៀបចំរបស់របរក្នុងលំនៅឋានឱ្យមានរបៀបរៀបរយមិនត្រឹមតែជួយឱ្យស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់នូវថាមពលល្អ ការគិត និងគុណភាពជីវិតរបស់អ្នករស់នៅ ៕

GMM ប្រកាសរំសាយមិនថតរឿង BL ដែលដកស្រង់ពីសាច់រឿងពិតរបស់ Wang Yibo និង Xiao Zhan

0

ផលិតកម្ម GMM របស់ថៃបានប្រកាសបញ្ឈប់ការផលិតរឿង BL មានចំណងជើងថា « Replay » បន្ទាប់ពីរងនូវមតិខ្លាំងក្លាពីទស្សនិកជន។ ការដែលទស្សនិកជនបញ្ចេញមតិរិះគន់ដោយសារតែផលិតកម្មថៃមួយនេះបានយកសាច់រឿងពិតរបស់តារាសម្តែងរបស់ Wang Yibo និង Xiao Zhan មកផលិតជារឿង BL របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZkJW9-o-Bnfq8vHJfX6lbcdRA_hcu6xpVnYlCngihku6_YorSz50JvcIyQlmFzROPxrT60W8IqPLp3_1maQW9ElxUjTRgEoM2itltPzEVkXOGUPQUkB61kHutV-x9CsslZ9jRF9yZUMnppPk0OPiFB0Xs1j1s9trS0DfXbbyaK8ydp3v0KdDTqxNuszo/s902/image_2025-11-29_10-41-48.png

នៅថ្ងៃទី២៨ ខែវិច្ឆិកា ផលិតកម្ម GMM ដែលលើកកម្ពស់សិទ្ធិតារាសម្តែងបុរសឱ្យឈរហើយតារាសម្តែងស្រីអង្គុយបានប្រកាសពីការបញ្ឈប់ការផលិតស៊េរីរឿង «Replay» ដែលរឿងនេះទើបតែបានចេញ Poster ។ ក្រុមហ៊ុនបានបញ្ជាក់ពីថាពួកគេបានប្រមូលព័ត៌មានពាក់ព័ន្ធពីគ្រប់ភាគី ដើម្បីយកមកពិចារណាឱ្យបានហ្មត់ចត់ និងទូលំទូលាយ បន្ទាប់ពីកិច្ចប្រជុំរួមគ្នា ក្រុមហ៊ុន អ្នកនិពន្ធ និងភាគីពាក់ព័ន្ធទាំងអស់បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ក្នុងការបញ្ចប់ការផលិតរឿងនេះ។ GMM នឹងផលិតគម្រោងថ្មីដែលសមរម្យសម្រាប់តួអង្គទាំងអស់ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCNxiEsGHx_6KkNVK7XmR0hsQKBts4Oz6dkqVnNq5DIaV0MUj5dbPWqYxEHCwiERxAwW-95QbkRozEzCEqE6SYMb_rogsGaHPvD4GbTkYvOg-OLzaUSdPG_5rwpr4yJ8yQ1EMAlzVbYTpJoXS9SSQ-ktjgj2EKDHgl3XfTAxx3-0rSjGijFq-cohSNbtRi/s1440/image_2025-11-29_11-17-21.png

គួរឱ្យដឹងថាអ្នកនិពន្ធរឿង «Replay» ជាជនជាតិថៃបានសរសេររឿង BL ដែលប្រើតួសម្តែងចិនពិតៗ។ នៅក្នុងប្រទេសចិន ការប្រើតួអង្គពិតនៅក្នុងរឿងប្រឌិតរបស់ BL គឺជាបម្រាមនិងត្រូវបានចាត់ទុកថាខុសច្បាប់ ហើយវាបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសិល្បករចិនដែលឈ្មោះ និងរូបភាពត្រូវបានប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQpZbOSYOFhhG6r11ziO80DJGIYRKHOE7jtwtl6z2Tfp6u6H3QnYQo0T-JL5jgH5rMl5WPs7HvwMWiAuB82mKHU0sM1a5uKvEu8gC_Qp0Sw5KIk8kjoPDtTDekg9cAK3rLWmqgAUhWuoXGjVhwanJ-KCjP_CLJdDvtw5_SxPcEl9aORq3q7t0k2sG5e_kM/s2048/image_2025-11-29_10-47-18.png

ក្រុមហ៊ុន Yuehua Entertainment ដែលជាក្រុមហ៊ុនរបស់ Wang Yibo បានចេញសេចក្តីថ្លែងការណ៍ផ្លូវច្បាប់ជាផ្លូវការក្នុងឆ្នាំ ២០២០ ដោយថ្កោលទោសការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត និងការប្រើប្រាស់សិល្បករពិតក្នុងការងារប្រឌិត។ ភាពចម្រូងចម្រាសនេះក៏ភ្ជាប់ទៅនឹងឧប្បត្តិហេតុ 227 ដែលជារឿងអាស្រូវដ៏ធំបំផុតមួយនៅក្នុងការឧស្សាហកម្មកម្សាន្តរបស់ចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimPcHkJbKW7AcnD8HA-Yeh8NWG1kzuq1f-ZHVIHXeWI_cx_yxpz3uudKkb72yw4pw0TdNi77aN1AT8lEWoUogDbFT4kXg7i0sL3kSoSfC8aM49Q0Q4S6-QYkhzzIYcpaYoM_UuVDTXe4PqDH4IJSg0hewP-CeaJXQvHMi95x6fCtVEIyGPKlXICpHnTP0C/s1125/image_2025-11-29_09-50-02.png
អ្នកគាំទ្រ BL ដែលពាក់ព័ន្ធនឹងតួសម្តែងចិនជាពិសេសអ្នកគាំទ្រ Wang Yibo និង Xiao Zhan
បាននាំឱ្យមានប្រតិកម្មជាតិដ៏ធំ។ AO3 ត្រូវបានបិទនៅក្នុងប្រទេសចិន ម៉ាកយីហោបានទម្លាក់តារាសម្ដែង កេរ្តិ៍ឈ្មោះរបស់តារាសម្តែងបានធ្លាក់ចុះ ហើយអ៊ីនធឺណិតរបស់ចិនទាំងមូលបានប្រឆាំងពួកគេជាច្រើនខែ។ អ្នកគាំទ្រចិនមិនដែលភ្លេចហេតុការណ៍នេះទេព្រោះវាជារឿងអាស្រូវដ៏ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Zc3Vl0Ys8qQh2yNBsfV4nEdTU50yFU0T5AFlXzZNp1qX2zE-moW_AjqOSreJhyphenhyphenUdOtjlQwEZqGflqZtbDANsj9xRKxRr-63YA3sKNzNNa2hLLRqVJUVA-fG6DblpYkp4JnvJZWjjtv1u_8xnNbE8yM9vQxYPEFOXr4kD4Lexkd_NogKR7lQeWmeH0Wty/s800/image_2025-11-29_10-54-12.png

នៅពេល GMMTV បានប្រកាសចេញស៊េរី Replay ដោយផ្អែកទៅលើប្រលោមលោករបស់អ្នកនិពន្ធដូចគ្នាបានធ្វើឱ្យមានរលកពហិការឡើងវិញព្រោះវាមិនត្រឹមតែអំពីរឿងភាគBLថៃទេតែត្រូវបានផ្សារភ្ជាប់ទៅនឹងភាពចម្រូងចម្រាសដ៏ធំដែលទាក់ទងនឹងតារាល្បីរបស់ចិន និងក្រុមហ៊ុនរបស់ពួកគេ៕

ថៃយកលេសជនជាតិចិនជាន់មីនផ្ទុះ ប្ដឹ.ងទៅស្ថានទូតចិននិងចោ.ទប្រកាន់កម្ពុជាថានៅតែបន្តដាំមីនថ្មី

0

ប្រឌិតរឿងច្រំដែលមិនចេះចប់! ភ្លាមៗក្រោយពីហេតុការណ៍ជាន់មីនផ្ទុះដា.ច់ជើងរបស់ជនជាតិចិនម្នាក់នៅបានណងចាន់ យោធាថៃបានរាយការណ៍ទៅស្ថានទូតចិន និងចោ.ទប្រកាន់កម្ពុជាជាសាធារណៈថា នៅតែបង្កើនការដាក់បបង្កប់មីនថ្មីៗជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdewxXV0LN_x9Dtl5ZPs6dkjxX6Z4x7VfVek5P3CED-mvyGONGuT2uLXHuyDHuFUxlRyhLwvdNaeSPLaPOnP4QCeDR8ytafO4nWrc1_c0r7PgXHE5TABp_gT0-zcPTK8TPelDn6jhlziBh0AzropyrWWyW7RO81bf8WvCY6RZZLLNACZxwdbMo3R_2qU89/s1280/photo_2025-11-29_13-39-15%20(4).jpg

នៅរសៀលថ្ងៃសៅរិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោក វីនថៃ ស៊ូវ៉ារី បានធ្វើសេចក្ដីថ្លែងការណ៍នៅចំពោះមុខអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងករណីជនជាតិចិនម្នាក់បានលួ.ចឆ្លងដែនពីកម្ពុជាចូលទឹកដីថៃដោយខុសច្បាប់និងបានជាន់មីនផ្ទុះ ដោយធ្វើការរិះគន់កម្ពុជាថា មិនបានអើពើ និងមិនសហការជាមួយថៃក្នុងការដោះមីន ទើបនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrThZorJLW5SVbWuIMhouJKhqbnx_ar0qf081UOhZc16Exts4VpqxRryXKXzoZGQs6D3Nrfif872_oIDz4Pt1_hJs2CdrMSFOgaHgrC1vozr6ko8DgZf1gU2DN49Qv3x7np7m1UBPNofFC8AAvcMFHRUNnc3le_sVJq34jtUXXUZ_DbUtYFU9J_iydCN34/s1280/photo_2025-11-29_15-57-53%20(3).jpg

បន្ថែមពីលើការអធិប្បាយរបស់ខ្លួន លោក វីនថៃ ស៊ូវ៉ារី បានអះអាងថា តំបន់ដែលកើតហេតុផ្ទុះមីនកាលពីព្រឹកមិញនេះ គឺស្ថិតនៅចំណុចព្រំដែនក្បែរភូមិណងចាន់ ខេត្តស្រះកែវ ប្រទេសថៃ ហើយលោកថែមទាំងសង្កត់ធ្ងន់ថា តំបន់នេះគឺជាតំបន់ដែលយោធាថៃកំពុងធ្វើការបោសសម្អាត។ មីនជាច្រើនត្រូវបានគេរកឃើញនៅទីនោះក្នុងប្រតិបត្តិការកន្លងមក។

អ្នកនាំពាក្យកងទ័ពថៃរូបនេះបានសន្មត់ថា ដូច្នេះវាច្បាស់ណាស់ថា កម្ពុជាបានដាក់មីនថ្មីជាបន្តបន្ទាប់តាមបណ្តោយព្រំដែន ដើម្បីរារាំងការងាររបស់អាជ្ញាធរថៃ និងធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល មិនត្រឹមតែនៅទីតាំងនេះប៉ុណ្ណោះទេ ប៉ុន្តែតាមបណ្តោយព្រំដែនថៃ-កម្ពុជាទាំងមូលតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB3uvRp2LzidykrpwJkUS_Ffw1zaUPOvx0k_Iq2EejWgchguomnHyGcld1HT0rfhWraPyaRIp4nX3QJnpst96nQSAjt5QQ69-piHQwZyJdsaAt46b7TCS1b3P4-VubJrgRvAEpchgICt5ZpIJd4qa9BYlu9kA3HmEhD8UL26M8rBIJb-tORWEE_zunCWUx/s1280/photo_2025-11-29_13-39-15.jpg

ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ មុននេះបន្តិចបានចេញសេក្ដីថ្លែងការណ៍បន្ទាន់មួយថា ទាក់ទងនឹងហេតុការណ៍ជនជាតិចិន បានជាន់មីនរងរបួសនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះថាចិននឹងធានាផ្ដល់ការថែទាំផ្នែកវេជ្ជសាស្រ្ត ព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ដើម្បីផ្ដល់ជំនួយចាំបាច់ដល់អ្នករងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Yom48JIcOswls4Yz78agPvR4dpNtV5PeZKufRybCZAFU81IcvBJ0_k8qm1EB22oxU72cGrpCJKTwXMc5TWtq0W6IAc8JQvqhB4itk6zUiGMU11ksQduW4zUVun7VDXbSbQdPLDRWenE6AifAxP7RDJUcMMYBkqaaskanVgAqzZ4WR3nEzENzvbm8m9Ap/s1200/photo_2025-11-29_15-57-53.jpg

ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះក្រសួងការពារជាតិកម្ពុជា នៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍ណាមួយទាក់ទងនឹងឧបត្តិហេតុផ្ទុះមីនរបស់ជនជាតិចិននេះនៅឡើយទេ ប៉ុន្តែបើតាមការប្រកាសកន្លងមក កម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនដងមកហើយថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្ដេជ្ញាបោសសម្អាត និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សថ្មីៗជាដាច់ខាត។

ចំពោះការអះអាងថាមីននេះជាមីនដែលម្ពុជាទើបដាក់ដាំថ្មីរបស់យោធាថៃ គឺជាការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋានមូលដ្ឋាន និងគ្មានភ័ស្តុតាងច្បាស់លាស់ទាល់តែសោះ ពោលវាគ្រាន់តែជាអះអាងដោយឯកតោភាគីប៉ុណ្ណោះ ពុំអាចយកជាការបានឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0fz1iE1HJVjvTfig5cJbyflGVQi8BIPsw83CzaXjjLG7oLgVoE51ji6DBH_G2aY-lhftN4JfFfYlxusBSK0XlII8c3QKhM85UgcP6saaDhOwR0mV2tSTX8IcYvEhEv3j0ReGLPrUH0JhFAzOW-cjjm0cwotCbm9VihWjZ2U8eyZiKo2p5tHOkZNN8dIck/s599/photo_2025-11-29_15-57-53%20(2).jpg

វៀតណាម ចាប់ដៃឯកភាពជាមួយកម្ពុជា ក្នុងការចូលរួមថែរក្សាសន្តិភាពតាមបណ្ដោយ«ព្រំដែន»

0

(ភ្នំពេញ)៖ នៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ភាគីទាំងពីរបានបង្ហាញពីឆន្ទៈរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ព្រមទាំងប្ដេជ្ញាចិត្តថានឹងរក្សាការពារសន្តិភាពតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរឲ្យបានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUy4mDTnjZg87Nv1rpC9vXjkj0A-9W44URQ4XCrMo07ioJV3ofJexyZ_geaLvRgmfG2e5-rkZXpKsIErPvr01OB_dvx9bKhuA77Yr3ibItc_4mi9nmqv1SMjSYLLwFrilKyv-mxsdgkDZf-Hd3Cct95i2CMvIeAQz5rmiZE2KtSVZ1mSwfEp1w8gilESLo/s1280/photo_2025-11-29_14-41-31%20(2).jpg
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបកាលពីថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកានេះថា សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម Bui Thanh Son បានសម្ដែងនូវក្តីរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងក្របខ័ណ្ឌគណបក្ស គឺមានភាពរីកចម្រើនគួរឱ្យគាត់សម្គាល់។

ជាមួយគ្នានេះ ឯកឧត្តម Bui Thanh Son ក៏បានឆ្លៀតរំលេចឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសលើពាណិជ្ជកម្ម ដែលត្រឹមតែរយៈពេល៩ខែឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង៩ពាន់លានដុល្លារ។ ឯកឧត្តមក៏បានកោតសរសើរចំពោះការរក្សាបាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការដ៏ល្អតាមព្រំដែនរវាងប្រទេសទាំងពីរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu-qzOTLrLh1Yq5mAkcH_Plc7a_WSJe7OqodIdxovO_GAGQN5LJeHamz7lXm1nIfoWYtv_TtPFjO84cWcixlzl2IrvIzbXO3ysyCP7UQVfTmSVMT7RX160-y7u_zMzYO-rFsZKyeuzex_zQITd4iDCooB2uMk8NIsHkRfeGH5ovfKl449rpRsH6d3_3m8a/s1280/photo_2025-11-29_14-41-31.jpg

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម ចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលភាគីទាំងពីរបានដោះស្រាយជាមួយគ្នាជាច្រើនទាំងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងវិធានការផ្សេងៗទៀត ដែលធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនដែលមានសុខសន្តិភាព និងធ្វើឱ្យប្រជាជនរស់នៅកាន់តែមានភាពល្អប្រសើរ។

បន្ថែមលើនោះ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីការពេញចិត្តចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅដែលប្រទេសទាំងពីរដែលចង់សម្រេចឱ្យបាន ២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-K00Ln86LHlp1dh3iTFcWC_hyu_fW1xL_dOpEmWVW5dfz2j-st6tA66XEukptntaDiu3nEUPHdi53DyxVtwzECRqI0VmzFMq-n7Ap_041eGsX_whaXUknrklibFeWyCRetg_WenxsTp6OglAm6eyb3SKQgwjSH8n7Vhp6cM8KetjxAlL3GqSEHe9AGgB7/s1280/photo_2025-11-29_14-41-32.jpg

សម្តេចតេជោក៏បានមានប្រសាសន៍ អំពីគម្រោងដែលភាគីទាំងពីរនឹងសម្ពោធច្រកព្រំដែនអន្តរជាតិម៉ឺនជ័យជាមួយគ្នានៅដើមខែធ្នូខាងផងដែរ ដែលនេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផលទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗមានទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុនសែន បានជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម និងប្រតិភូទទួលបានជោគជ័យក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqAajKcGkOoNO3tEE3BPw4LJETleVnoTfyD57cqpDVmzLy2k8botzcGW3l7huYrLN-ssHQVI4plY42XgLmV7ry7WxH5KVtTWbe89rb66obQdJBc4dZPXNe1kudh8vV9GP3R37bmLPOlfSyUk_d02uTcI7EQR3uQhfcdyB8AgGKxCFmeNI7tqZENk4hZEnS/s1280/photo_2025-11-29_14-41-32%20(2).jpg

Angelababy ព្យាយាមស្តារកេរ្តិ៍ឈ្មោះឡើងវិញបន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធនឹង Lisa

0

បន្ទាប់ពីត្រូវបានគេដាក់កំហិតពីការសម្ដែងក្នុងឆ្នាំ២០២៣ Angelababy ត្រូវបានគេនិយាយថាកំពុងរៀបចំសម្រាប់ការត្រលប់មកវិញដ៏ស្ងប់ស្ងាត់ ប៉ុន្តែជាយុទ្ធសាស្ត្រ រួមទាំងការបញ្ចប់វគ្គបណ្តុះបណ្តាលសីលធម៌ដែលឧបត្ថម្ភដោយរដ្ឋ និងបង្កឱ្យមានពាក្យចចាមអារ៉ាមថាត្រូវបានគេសម្លឹងមើលសម្រាប់តួនាទីនៅក្នុងខ្សែភាពយន្តថ្មីរបស់អ្នកដឹកនាំរឿង Ang Lee ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe8mCqLKlBgnzuBhX3zfGwvi0eKN881h8fACLzulnT0MKnGkBHYFcNpX09gV7Bg6O-3qTSzMuXW7MESPEUi_Qii3WYh_odJOoK18Au28o2zLUYc7LU300ZUfz754mc4Y6OgmLXpYGfAHTjlMyjQrYQsZc_-fdQeSG0rGOlhIPVdwNv55B9jgMNLHMGJtZt/s450/image_2025-11-29_10-45-54%20(2).png
ចាប់តាំងពីចុងឆ្នាំ២០២៣ មកតារាសម្តែង Angelababy បានប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងចំពោះការចូលរួមក្នុងការសម្តែងរបស់តារាចម្រៀង Lisa សមាជិក BLACKPINK នៅក្លិបរាត្រី Crazy Horse Paris ។ រឿងអាស្រូវនេះបានបន្សល់ទុកឱ្យអាជីពរបស់នាងស្ទើរតែជាប់គាំងរហូតដល់ដើមឆ្នាំនេះ នៅពេលដែលការរឹតបន្តឹងត្រូវបានដកចេញបន្តិចម្តងៗ។ ដើម្បីចាប់ផ្តើមអាជីពរបស់នាងឡើងវិញ Angelababy បានបោះជំហានយុទ្ធសាស្ត្រជាច្រើន។ នាងបានចុះឈ្មោះយ៉ាងស្ងៀមស្ងាត់ក្នុងវគ្គបណ្តុះបណ្តាលសីលធម៌វិជ្ជាជីវៈ និងចរិតលក្ខណៈដែលរៀបចំដោយរដ្ឋបាលការផ្សាយរបស់រដ្ឋ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvyvjZgrfUtLOvxsdUxP-_rEwD0ymK1nUY-U1JwT7yCX5-I39B4KLYwmxY5HeJ83mWKSR6KydqToap0fMEPDkhsOyD9adrmWsOe2uw6cNZwryAa4XyY__pamaUvIdeOLj8M5ewKEl92cj3RwM1U62dk6kkV6Q-KunLGUcAFEaAMVkjNYT-z6V-VEsD67uw/s450/image_2025-11-29_10-45-54%20(3).png

អតីតភរិយារបស់ Huang Xiaoming ត្រូវបានគេប្រទះឃើញនៅទីក្រុង Shenzhen ជាកន្លែងដែលនាងកំពុងចូលរួមវគ្គបណ្តុះបណ្តាលសីលធម៌វិជ្ជាជីវៈ។ អ្នកចូលរួមមិនត្រូវបានអនុញ្ញាតឱ្យចូល ឬចេញដោយសេរី ត្រូវតែបំពេញការធ្វើតេស្ត និងបញ្ជូនរបាយការណ៍ និងត្រូវបានអប់រំអំពីក្រមសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិឧស្សាហកម្មកម្សាន្ត។ Angelababy បង្ហាញខ្លួនក្នុងសម្លៀកបំពាក់សាមញ្ញ ពាក់មួកកីឡាបេស្បល នាងមានភាពរួសរាយរាក់ទាក់ពេលឈរជាមួយសិស្សដទៃទៀត ដោយរក្សាអាកប្បកិរិយាប្រុងប្រយ័ត្ន។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្សព្វផ្សាយរូបថតមួយសន្លឹករបស់ Angelababy ទទួលទានអាហារពេលល្ងាចជាមួយអ្នកដឹកនាំរឿង Ang Lee ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថាតារាស្រីរូបនេះនឹងបង្ហាញមុខក្នុងគម្រោងភាពយន្តហូលីវូដថ្មីមួយរបស់អ្នកដឹកនាំរឿងដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVsalLepHmzF0JCILCvDFHNrDemxivfo17I1D1END5_4bJGBrfcYGgCzW9KKJBLz1gZcaIQY6v8Qkm_sNqvVzKgfvOqVTRWWo-m6eNpIfXwz66-9DrjSxD6bylNVf0hDrQ5oIk9CwaM3t48WxcQvZSc5HLHYP0EJvweFcg5MdadQQmWXR-FkIXIkcTk2UR/s749/image_2025-11-29_11-58-23%20(3).png

ដោយមានអ្នកតាមដានច្រើនជាង ១០៦ លាននាក់នៅលើ Weibo Angelababy ធ្លាប់ជាតារាក្នុងបញ្ជី A របស់ប្រទេសចិន ដែលតំណាងឱ្យម៉ាកយីហោសំខាន់ៗរាប់មិនអស់។ ទោះបីជាពេលនេះនាងបានត្រឡប់មកវិញជាមួយនឹងគម្រោងភាពយន្តដូចជា «Everlasting Longing» និង «Back for You»ក៏ដោយ ប៉ុន្តែលទ្ធផលនៃការចាក់ផ្សាយគឺមិនដូចការរំពឹងទុក និងមិនអាចនាំ Angelababy ត្រឡប់ទៅកាន់តំណែងកំពូលមុនរបស់នាងបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzXZFDQQtrYoGgEU02ALqb8vGKmsjYBIy9I1qugYD_jmdxMnqZUaQyikj2SSyPK8uQiCK4lGy4paHv9Ae4lXbVmJfyk4CBWNVw4eNOxgdohuay1wkUlwYh0DqRKSzaW6_cuKuLNKPhYpKtEjP-HzQZv80GBZblY-Q6Ic1axe2Ory56Y0oip42z4WUbAoTK/s2048/image_2025-11-29_11-58-22.png
លើសពីនេះ បន្ទាប់ពីលែងលះជាមួយ Huang Xiaoming Angelababy លែងមានការគាំទ្រពីអតីតស្វាមីទៀតហើយ ដូច្នេះធនធានឧស្សាហកម្ម និងឱកាសក្នុងការទទួលបានគម្រោងនានាក៏កាន់តែមានកម្រិតផងដែរ៕

ដំណឹងបន្ទាន់! ថៃផ្សាយថាមានជនជាតិចិនម្នាក់ជាន់មីនផ្ទុះដា.ច់ជើង ខណៈលួ.ចឆ្លងដែនពីកម្ពុជាចូលទឹកដីថៃ

0

ដល់ពេលដែលត្រូវរករឿង ចោ.ទប្រកា.ន់កម្ពុជាទៀតហើយ! នៅមុននេះបន្តិចកងទ័ពបូព៌ារបស់ថៃបានចេញសេចក្ដីប្រកាសថា មានជនជាតិចិនម្នាក់បានជាន់មីនផ្ទុះរងរបួស នៅខណៈពេលគេព្យាយាមឆ្លងចូលទឹកដីថៃដោយខុសច្បាប់ ត្រង់ចំណុចព្រំដែនក្បែរភូមិជោគជ័យរបស់កម្ពុជា និង បានណងចាន់របស់ថៃ ។ បច្ចុប្បន្នអាជ្ញាធរខេត្តស្រះកែវកំពុងធ្វើការស៊ើបអង្កេតលើរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSqbaWdF1c_iPynF_gjLYiAlQyynJSolDt-gu-BQDi8EBb3kQPibyIeMd6h6WhM1L1OI3MQH9jCV4prhyphenhyphentc0AjTcLMJZ-FGg3VYKKICL0E7454NDN6DY6bi8-hLS7TUYf0IDyvdJnMDABRtOzV3C8a1pAHPr_CS4ohJxKwnowUQfBLfoqQJVy7kkk0dkc2/s1280/photo_2025-11-29_13-39-15.jpg
យោងតាមសារព័ត៌មាន Khaosod នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយអំពីរបាយការណ៍របស់កងទ័ពភូមិភាគ១ថៃ ដែលទទួលបានពីកងកម្លាំងបូរ៉ាផាថា កាលពីម៉ោងប្រមាណ ០៥:៥០ព្រឹក ពួកគេបានឮសម្លេងផ្ទុះដ៏ខ្លាំងមួយចេញពីក្នុងព្រៃ ដែលមានចម្ងាយប្រហែល ៨០-៩០ ម៉ែត្រពីផ្លូវស៊ីផេន ហើយក៏បាននាំគ្នាស្ទុះទៅពិនិត្យមើល និងបានរកឃើញថា បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារតែការផ្ទុះនោះ។

តាមការត្រួតពិនិត្យលិខិតឆ្លងដែនបន្ថែមទៀតបានរកឃើញថា ជនរងគ្រោះខាងលើគឺជាជនជាតិចិនអាយុ ២៦ ឆ្នាំមកពីខេត្តយូណាន បានរងរបួសធ្ងន់ធ្ងរដោយសារជើងស្តាំដាច់។ កងកម្លាំងថៃសង្ស័យថា ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលដែលគាត់បានព្យាយាមឆ្លងដែនខុសច្បាប់ពីកម្ពុជាចូលទៅក្នុងទឹកដីថៃ។

តាមការបញ្ចាក់របស់មន្រ្តីព្រំដែនថៃបានអះអាងថា តំបន់កើតហេតុនៃការផ្ទុះមីនលើជនជាតិចិននេះ គឺជាតំបន់ដែលមានមីននៅ Ban Nong Chan (ក្បែរភូមិជោគជ័យរបស់កម្ពុជា) ជាកន្លែងដែលប្រតិបត្តិការដោះមីនរបស់ភាគីថៃនៅតែបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOtZ_mYo5x2WrghmkMorYYlzX3qgMzWzvDw9cMqIQzQhxVKY6gnjGPBTFDW7LcRdYIUgLws6H4aMlqhJRJUttUVUvCD6kJ8ixJqsRRZrl_llZAskxI_i6R0NGOQGI7blXDrX01i-Lk59lWjzBTuR87W3vFzON82SznVRjKjVdbROt_KGY2ABVEIimzNj7f/s1280/photo_2025-11-29_13-39-15%20(2).jpg
យោធា និងមន្ត្រីនគរបាលព្រំដែនរបស់ថៃ ក៏បានធ្វើអន្តរាគមន៍បញ្ជូនបុរសជនជាតិចិននោះទៅសង្រ្គោះនៅមន្ទីពេទ្យរួចរាល់ ហើយឥឡូវនេះពួកគេកំពុងរឹតបន្តឹងការត្រួតពិនិត្យនៅចំណុចនោះ ដើម្បីធានាសុវត្ថិភាព ចៀសវាងមានការផ្ទុះជាបន្តបន្ទាប់ទៀត។

ទោះជាយ៉ាងណា យើងមានតែរង់ចាំមើលជាបន្តទៀតថា តើលទ្ធផលនៃការស៊ើបអង្កេតរបស់អាជ្ញាធរមីនរបស់ថៃនឹងបង្ហាញអំពីមីននេះថាជាមីនថ្មីទៀត ឬមួយយ៉ាងណា? ព្រោះតាមការសង្កេតពីហេតុការណ៍ផ្ទុះមីនទាំងអស់កន្លងមកនេះ យោធាថៃតែងលើកយកសេណារីយ៉ូផ្ទុះមីនជាលេសដើម្បីចោ.ទប្រកាន់ និងទម្លាក់កំហុសលើកម្ពុជាជានិច្ច៕

ផន ស្រីពី និង ដេត ស្រីនាឌ កំពុងប្រកួតកម្មវិធីសម្រស់លើទឹកដីវៀតណាម

0

ផន ស្រីពី Miss Cosmo Cambodia 2025 និង ដេត ស្រីនាឌ Miss Charm Cambodia 2025 កំពុងបំពេញបេសកម្មរបស់ខ្លួនក្នុងការប្រកួតកម្មវិធីសម្រស់នៅលើទឹកដីប្រទេសវៀតណាមដូចគ្នា។ ទៅដល់ភ្លាម ផន ស្រីពី បានចូលរួមកម្មវិធីសប្បុរសជួយដល់ជនរងគ្រោះពីទឹកជំនន់ ចំណែកឯ ដេត ស្រីនាឌ វិញមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ត្រូវបានផេកផ្លូវការក្នុងកម្មវិធីបង្ហោះរូបនាងជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheUZ6HtNL40eDKwoSUaH4KAdShK1p0xD1ypVfWpZ9zBhOehbrpRlo3Kpn9VR28bFiXxKeyd94GGG-X5xGKd5tIpWQhMKUCh3DfNHBmQ8urhqzxrBpghpmPeTaMfrncvNWKOuLoONrY3aaLMxsaLkjtHatOiBuaMbPMk0rDgvFiM4RaeoxsZPgya0DSGc22/s2048/image_2025-11-29_10-01-56%20(2).png
អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ផន ស្រីពី បានធ្វើដំណើរមុនកាលកំណត់នៃការចូលរួមប្រកួត Miss Cosmo នៅឯប្រទេសវៀតណាម ដោយសារតែនាងមានបំណងចូលរួមជាមួយនឹង CEO នៃកម្មវិធីនេះដើម្បីធ្វើកម្មវិធីសប្បុរសធម៌ទៅដល់ពលរដ្ឋវៀតណាមដែលរងគ្រោះដោយសារតែគ្រោះទឹកជំនន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl9fTwty1wdXd4Fm5m_uJhpdAHSrl4ek-1TCBP-D1k9na4mGemvWFrSrYgXgTnhXugEThbKf7OSfbSw697MS_9raCneTmPPYKkB_UAPmRko36Y7YanT4TUmXHLSudAYgq3xeMNT-NkMC52d0AHhUCSE1bY2aRKH7pEEqR-hQWwe-GRNlj-5LFenpLEDlel/s2048/image_2025-11-29_10-01-53.png

អ្នកគាំទ្របានសង្កេតឃើញថា ស្រីពី ឆាប់ចូលចុះជាមួយនឹងបេក្ខនារីមួយចំនួនទៀតយ៉ាងឆាប់រហ័សដោយបង្កើតទំនាក់ទំនងយ៉ាងល្អ និងចូលរួមលេងទិកតុកជាមួយគ្នាទៀតផង។ លើសពីនេះទៅទៀតគេសង្កេតឃើញថាអ្នកគាំទ្រវៀតណាមហាក់ដូចជាមានការចាប់អារម្មណ៍ ស្រីពី យ៉ាងច្រើនដោយមានទាំងការកាត់តវីដេអូនាងទៀតផង។ នេះអាចដោយសារតែមុននឹងចេញទៅប្រកួត ផន ស្រីពី បានចូលរួមកម្មវិធីជាច្រើនដងជាមួយគ្រួសារ Cosmo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWDqGDLeTE1zEUTAEmq822FG3GdCrP3vdWp7eqngeh__HCthGRqOzxPHWotg-LWdYUPqSyf9vnJ-l024Wf5hlsdt24ssVSTMeMnwnrVvOcWAwyqHrwPzbUshGHTl54axQGKiyJLSf_PjKtIkADF1DrW93kmWIN587vA-aT3N83ApqxDUoG8TZjOEooB9-Y/s2048/image_2025-11-29_10-01-58.png

ងាកមកកាន់ ដេត ស្រីនាឌ Miss Charm Cambodia 2025 ដ្បិតថាកន្លងមកនាងត្រូវបានទស្សនិកជនមិនពេញចិត្តចំពោះនាងក្តី ប៉ុន្តែ ស្រីនាឌ បានបន្ទន់ឥរិយាបថសុំការគាំទ្រពីមហាជន ហើយបានចេញទៅប្រកួតកម្មវិធី Miss Charm បន្ទាប់ពីឈ្នះជ័យលាភីក្នុងស្រុកកម្មវិធីឡាកាម៉ូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW7vf79Z6Zhr907YwHyujEViAmpWaNjcsN9tcXLi0hw9aKNm_EyLyE0sw9dfbgwa6lVe6JkDJhDPExuvBo9_0_EpmV2S6K-Micrd148m0OJCz8o9ICEmDN-H2b_lpA2kzy2Vsv8y5L3clZt6g5JqfE-uau87yhfQehQ-0uk2Z39RLzO_nLkMNqmP5F5MH2/s2048/image_2025-11-29_10-01-52.png

អ្នកគាំទ្របានសង្កេតឃើញថា ស្រីនាឌ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតមានការជូនពរពីមនុស្សជាច្រើនជាពិសេសអ្នកនាង ចន ច័ន្ទលក្ខណា តែងតែលើកទឹកគាំទ្រនាង។ គ្រាន់តែឈានដល់ប្រទេសវៀតណាម ដេត ស្រីនាឌ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅទីនោះរួមទាំងបវរកញ្ញាម្ចាស់ផ្ទះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbIeFVwZtyS7kJgTSgaBKVDDdnDW5G2jH4p4I9FsHNFP77mddexGlkILBGWKFMB8D85SFREUnk2-CgwepDiAoptiFW8tgpzuxaRkwwLRKuezCJ2C5M2jEU2S-Lh9NoCc8lX-m1GaIjSIctxIpybKv_ueQgEYOsqmbW5kYY0PqiYvB-92fZL-N_X7Yo5sId/s2048/image_2025-11-29_10-01-57.png

ស្របពេលបវរកញ្ញាទាំងពីរ ដេត ស្រីនាឌ និង ស្រីពី កំពុងប្រកួតរៀងៗខ្លួននៅក្នុងប្រទេសវៀតណាមដូចគ្នា ការគាំទ្រពីប្រជាជនក្នុងស្រុកគឺពិតជាមានសារៈសំខាន់ព្រោះនេះជាការលើកទឹកចិត្តមួយដល់អ្នកតំណាងប្រទេសហើយក៏ជាឱកាសដើម្បីប្រកួតឱ្យប្រទេសកម្ពុជាចូល TOP បន្ទាប់ពីបវរកញ្ញាតំណាងប្រទេសនៅក្នុងកម្មវិធីធំៗមិនទទួលបានចំណាត់ថ្នាក់៕

ពលរដ្ឋខេត្តស៊ីសាកេតរូតរះប្រមូលផលដំណាំព្រោះបារម្ភកើតសង្គ្រា.មជាថ្មីបន្ទាប់ពីអាជ្ញាធរប្រកាសឱ្យត្រៀមជម្លៀស

0

ប្រទេសថៃ ៖ កងទ័ពថៃបានបញ្ជូនអាវុធ រថក្រោះ និងកងកម្លាំងមកកាន់ព្រំដែនកម្ពុជា-ថៃឡើងវិញ ក្រោយពីនាយករដ្ឋមន្ត្រីថៃប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពខ្លួនរងរបួសនៅព្រំដែនខេត្តស៊ីសាកេត ។ បន្ទាប់ពីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី អាមេរិកក៏ផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឱ្យថៃអន់ចិត្តខ្លាំងជាមួយអាមេរិក ។

ទោះជាលោកប្រធានាធិបតី Trump អំពាវនាវឱ្យរដ្ឋាភិបាលថៃគោរពកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ប៉ុន្តែកងទ័ពថៃនៅតែចិញ្ចឹមចិត្តចង់បង្កសង្គ្រាមឈ្លានពានកម្ពុជាម្តងទៀតតាមការញុះញង់របស់ក្រុមជ្រុលនិយម និងពលរដ្ឋថៃមួយចំនួន ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ពលរដ្ឋខេត្តស៊ីសាកេតបានញាប់ដៃញាប់ជើងច្រូតស្រូវ និងប្រមូលផលដំណាំរៀងៗខ្លួនព្រោះបារម្ភកើតសង្គ្រាមជាថ្មី បន្ទាប់ពីអាជ្ញាធរប្រកាសឱ្យត្រៀមខ្លួនជម្លៀសចេញពីលំនៅឋាន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Daily News កាលពីថ្ងៃទី២៨ ខែវិច្ឆិកា មេភូមិណូនឌូ ឃុំបឹងម៉ាលូ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (នៅទល់មុខប្រាសាទព្រះវិហារ និងភ្នំទ្រព្យ) បានប្រកាសឱ្យពលរដ្ឋត្រៀមខ្លួនឱ្យរួចរាល់ ដោយសារមិនទុកចិត្តស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ ការប្រកាសនេះធ្វើឱ្យពលរដ្ឋខេត្តស៊ីសាកេតបារម្ភខ្លាចកើតសង្គ្រាមជាថ្មី ក៏ប្រញាប់ច្រូតស្រូវ និងប្រមូលផលដំណាំលក់យកប្រាក់ដាក់តាមខ្លួន ប្រសិនបើមានការជម្លៀសចេញពីលំនៅឋាន ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ពលរដ្ឋនៅភូមិណូនឌូ បានរូតរះច្រូតស្រូវ និងប្រមូលផលដំណាំផ្សេងៗ ដូចជា ៖ បេះផ្លែម្ទេសលក់ដើម្បីប្រមូលប្រាក់ ដោយសារបារម្ភពីស្ថានការណ៍តឹងតាននៅព្រំដែនកម្ពុជា-ថៃដែលបង្កឡើងដោយកងទ័ពថៃ ។ ពួកគេជឿថា អាចនឹងមានសង្គ្រាមកើតឡើងម្តងទៀតក្រោយពីមេភូមិប្រកាសកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឱ្យពលរដ្ឋត្រៀមខ្លួនជម្លៀសចេញពីលំនៅឋាន ដោយសារមិនទុកចិត្តស្ថានការណ៍ ជាពិសេស នៅតំបន់ប្រាសាទព្រះវិហារ និងភ្នំទ្រព្យ ។ ក្រៅពីនេះ មេភូមិក៏បានត្រៀមជម្រកបណ្តោះអាសន្ននៅស្រុកកាន់ថាឡាក់ ក៏ដូចជាឱ្យពលរដ្ឋសម្អាតលេណដ្ឋាន ។

ស្ត្រីម្ចាស់ចម្ការម្ទេសនៅខេត្តស៊ីសាកេត ប្រាប់ថា បន្ទាប់ពីមេភូមិប្រកាសឱ្យពលរដ្ឋត្រៀមជម្លៀសទៅជម្រកបណ្តោះអាសន្ន ខ្លួនក៏ប្រញាប់បេះផ្លែម្ទេសលក់ ពីព្រោះអាចនឹងមានសង្គ្រាមម្តងទៀត ។ ប្រាក់បានពីការលក់ម្ទេសនឹងទុកចាយវាយពេលជម្លៀស បើទោះជាបេះផ្លែម្ទេសបានតិចក្តី ។ ស្ត្រីរូបនេះចង់ឱ្យកងទ័ពថៃបង្កសង្គ្រាមជាមួយកម្ពុជាឱ្យដឹងឈ្នះ-ចាញ់ ដើម្បីឱ្យខ្លួនងាយស្រួលរកស៊ីចិញ្ចឹមជីវិត ពីព្រោះសព្វថ្ងៃ មិនហ៊ានបណ្តាក់ទុនរកស៊ីអ្វីទេ ។

ដូចគ្នានេះ ម្ចាស់ចម្ការម្ទេសមួយកន្លែងទៀតថា ចង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ដោយសារបានត្រៀមខ្លួនរួចហើយ បើអាជ្ញាធរប្រកាសឱ្យជម្លៀស ខ្លួននឹងជម្លៀសតែម្តង ។ កសិករថៃរូបនេះបានផ្តល់កម្លាំងចិត្តឱ្យកងទ័ពរបស់ខ្លួនបង្កសង្គ្រាម បើទោះជាកសិករជួបការលំបាក ប៉ុន្តែបារម្ភពីកងទ័ព ។

បច្ចុប្បន្ន ប្រទេសថៃបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់តាមបណ្តាខេត្ត ជាពិសេស នៅភាគខាងត្បូង ដែលរដ្ឋាភិបាលថៃអំពាវនាវឱ្យពិភពលោក ជួយដោះស្រាយបញ្ហាទឹកជំនន់ ដោយសារលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul គ្មានសមត្ថភាពសង្គ្រោះពលរដ្ឋរងគ្រោះ ។ បើទោះជាសេដ្ឋកិច្ចថៃពេលនេះដុនដាបខ្លាំង ពលរដ្ឋភាគខាងត្បូងអត់ឃ្លាន ហ៊ានលួចចំណីអាហារ ប៉ុន្តែបែរជាពលរដ្ឋខេត្តស៊ីសាកេតញុះញង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាទៅវិញ ពលរដ្ឋស៊ីសាកេត និងសុរិន្ទមួយចំនួនហៅខ្លួនឯងថា «សៀមសុរិន្ទ» និងប្រកាសគាំទ្រកងទ័ពថៃ ។

គួរបញ្ជាក់ថា ថៃបានល្មើសកិច្ចព្រមព្រៀងសន្តិភាព និងមិនព្រមដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសកម្ពុជាវិញទេ បើទោះជាកម្ពុជាអំពាវនាវឱ្យដោះលែងក្តី ។ បើគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាថ្ងៃទី១២៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។

កម្ពុជាអំពាវនាវឱ្យថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ត្រង់កថាខណ្ឌទី៥ គូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជា ជាបន្ទាន់ដោយមិនបង្អែបង្អង់» ព្រមទាំងគោរព និងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេស ច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សបំផុត ដើម្បីអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព ៕

មហាជនហួសចិត្តនឹងពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភាគខាងត្បូងថៃខ្ជះខ្ជាយអាហារដែលបានពីការបរិច្ចាគ

0

ប្រទេសថៃ ៖ ពលរដ្ឋភាគខាងត្បូងប្រទេសថៃដែលរងគ្រោះដោយសារទឹកជំនន់វាយប្រ.ហារជាច្រើនថ្ងៃ ត្រូវបានភ្នាក់ងារសង្គ្រោះជម្លៀសចេញពីតំបន់គ្រោះថ្នា.ក់មកកាន់ជម្រកស្នាក់នៅបណ្តោះអាសន្នដែលរៀបចំដោយអាជ្ញាធរ ។ ពលរដ្ឋរងគ្រោះទាំងនេះទទួលបានការថែទាំយ៉ាងដិតដល់ ទាំងការស្នាក់នៅ ផ្តល់ថ្នាំពេទ្យ របស់របរប្រើប្រាស់ និងចំណីអាហារ ។ ប៉ុន្តែមហាជនហួសចិត្តនឹងមនុស្សខ្លះដែលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នមួយកន្លែងនៅខេត្តសាទូន លោ.ភលន់ប្រមូលអាហារជាច្រើនប្រអប់ដែលគេចែកឱ្យ ប៉ុន្តែមិនបរិភោគក៏បោះចោលក្នុងធុងសំរាម ទាំងដែលអាហារនៅក្នុងប្រអប់ពេញៗ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ពលរដ្ឋភាគខាងត្បូងដែលរងគ្រោះដោយសារទឹកជំនន់ និងត្រូវបានក្រុមសង្គ្រោះជួយជម្លៀសមកស្នាក់នៅជម្រកបណ្តោះអាសន្នមួយកន្លែងនៅខេត្តសាទូន បានយកអាហារដែលខាងជម្រកផ្តល់ឱ្យជាច្រើនប្រអប់ ប៉ុន្តែបែរជាមិនបរិភោគក៏បោះចោលក្នុងធុងសំរាម ។ បើតាមវីដេអូក្នុងបណ្តាញសង្គម គឺពួកគេមិនបានបរិភោគអាហារក្នុងប្រអប់ទេ អាហារនៅពេញៗ ដែលធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងនិយាយថា ប្រមូលអាហារច្រើនប្រអប់លោភលន់តែឯង បើបរិភោគមិនអស់ គួរតែប្រគល់ឱ្យអ្នកចែកវិញ ដើម្បីផ្តល់ឱ្យអ្នកអត់ឃ្លាន ឬគ្មានអាហារបរិភោគ ។

ស្ថានការណ៍ទឹកជំនន់តាមបណ្តាខេត្តភាគខាងត្បូងប្រទេសថៃនៅតែគួរឱ្យបារម្ភ បើទោះជាតំបន់ខ្លះទឹកជំនន់ស្រកចុះក៏ដោយ ប៉ុន្តែតំបន់ជាច្រើននៅតែលិចលង់ ដែលធ្វើឱ្យពលរដ្ឋត្រូវជម្លៀសចេញពីលំនៅឋានមកស្នាក់នៅជម្រកបណ្តោះអាសន្នដែលរៀបចំដោយអាជ្ញាធរ ។ ជាច្រើនថ្ងៃមកនេះ រដ្ឋាភិបាលថៃ ក្រុមហ៊ុនឯកជន និងស្ថាប័នជាច្រើន បានសហការគ្នាជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ភាគខាងត្បូង ដោយបញ្ជូនទឹក អាហារ ថ្នាំពេទ្យ សំឡីអនាម័យ និងរបស់របរប្រើប្រាស់ចាំបាច់ជាច្រើន ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ហ្វេសប៊ុកផេក «Army Military Force» បានបង្ហោះវីដេអូពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភាគខាងត្បូងយកអាហារមកបោះចោលជាច្រើនប្រអប់ និងសរសេរថា ៖ «ខេត្តសាទូនមានរឿងអាស្រូវទៀតហើយ! ពលរដ្ឋខេត្តសាទូនដែលរងគ្រោះដោយទឹកជំនន់ និងត្រូវបានបញ្ជូនមកស្នាក់នៅជម្រកបណ្តោះអាសន្ន បានប្រមូលអាហារដែលគេចែកឱ្យជាច្រើនប្រអប់ ប៉ុន្តែបែរជាបោះចោលក្នុងធុងសំរាមទៅវិញ ។ គួរណាស់ផ្តល់អាហារទាំងនេះឱ្យអ្នកចែកវិញដើម្បីផ្តល់ទៅឱ្យអ្នកត្រូវការ ឬអ្នកមិនទាន់បរិភោគ» ។

វីដេអូនេះថតដោយអ្នកស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន និយាយថា ៖ «មើលចុះ បាយក្នុងប្រអប់នៅពេញទាំងអស់ ប៉ុន្តែគេយកមកបោះចោល អ្នកដទៃមិនទាន់បានបរិភោគផង ។ រីឯប្រអប់បាយមិនទាន់បើកទេ វាយ៉ាងម៉េចទៅវិញ តើមិនចូលចិត្តអាហារនេះឬយ៉ាងណា» ។

អ្នកលេងបណ្តាញសង្គមថៃឃើញវីដេអូនេះហើយហួសចិត្តខ្លាំង ដោយសារពលរដ្ឋថៃទូទាំងប្រទេសអាណិតអាសូរពលរដ្ឋភាគខាងត្បូងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ គ្មានអាហារបរិភោគ ដាច់ពោះស្លាប់លើដំបូលផ្ទះ ក៏នាំគ្នាបរិច្ចាគថវិកាដើម្បីទិញអាហារចែកឱ្យអ្នករងគ្រោះ ប៉ុន្តែបែរជាអ្នករងគ្រោះខ្ជះខ្ជាយយកអាហារមកបោះចោលបែបនេះ ។ អ្នកលេងបណ្តាញសង្គមស្នើឱ្យហ្វេសប៊ុកផេក «Army Military Force» បញ្ជាក់ឱ្យច្បាស់លាស់ តើជម្រកបណ្តោះដែលមានអ្នកបោះចោលអាហារនេះស្ថិតនៅទីតាំងណារបស់ខេត្តសាទូន ។

គួរបញ្ជាក់ថា ពេលទឹកជំនន់មិនទាន់ស្រក ពលរដ្ឋភាគខាងត្បូងបានបាញ់កាំភ្លើងជាច្រើនគ្រាប់គំរាមភ្នាក់ងារសង្គ្រោះក្នុងអំឡុងពេលយកអាហារទៅចែកឱ្យ រហូតដល់ភ្នាក់ងារសង្គ្រោះភ័យរត់ត្រឡប់ទៅវិញ ហើយការបាញ់គំរាមនេះ មិនមែនមានតែមួយករណីទេ ។ ពេលទឹកជំនន់ស្រក ក៏កើតស្ថានការណ៍អសន្តិសុខ ដូចជា ៖ មានក្រុមឆ្លៀតឱកាសចូលលួចរបស់របរក្នុងហាងលក់ទំនិញ និងលួចស្រាបៀរក្នុងទូរកុងតឺន័រតាមផ្លូវរថភ្លើងនៅស្រុកហាតយៃ យ៉ាងអាណាធិបតេយ្យដោយគ្មានខ្លាចសមត្ថកិច្ច ៕

Min Hee Jin បដិសេធការញុះញង់ NewJeans ឱ្យបញ្ចប់កិច្ចសន្យាជាមួយ ADOR

0

នៅថ្ងៃទី២៧ ខែវិច្ឆិកា តុលាការក្រុងសេអ៊ូលកណ្តាលបានបើកសវនាការបន្ទាប់ទាក់ទងនឹងបណ្តឹងចំនួនពីរ៖ បណ្តឹងរបស់ក្រុមហ៊ុន HYBE Group ស្នើសុំការបញ្ជាក់ពីការបញ្ចប់កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនជាមួយ Min Hee Jin និងបណ្តឹងតវ៉ារបស់ Min Hee Jin ដែលស្នើសុំឱ្យ HYBE បង់ប្រាក់តាមសិទ្ធិលក់ភាគហ៊ុន។ ដូចសវនាការនៅខែកញ្ញាដែរ តុលាការបានបន្តការសួរដេញដោលដោយផ្ទាល់លើ Min Hee Jin។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaJMDWyFsWVgYX9QhEDkRDFEK5ph9s1ZvT-ohtR9MJCcHfFJBHpzDfANt82Y1R7DlDpShwlMSBv8oMj5OWn3yRWUBfMHwjA3Zm_zy4pBTkzGHa9yDAXgd4YiwZIoPn21RZWYujSMGxHjVRVYakrHyAn3fCb6cSjB9Cj-eDZaYwoVgygwODsRxWWr4PhcUY/s1500/image_2025-11-28_16-02-47.png
នៅឯការកាត់ក្តី Min Hee Jin បាននិយាយបដិសេធការអះអាងរបស់ HYBE ដែលថានាងបានបញ្ជាឱ្យ NewJeans ផ្ញើការជូនដំណឹងដើម្បីបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់នាងជាមួយក្រុមហ៊ុនគ្រប់គ្រង ADOR ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ នាងបាននិយាយថា «អ្នកបានឃើញសារ KakaoTalk របស់ខ្ញុំ។ ខ្ញុំថែមទាំងមានគម្រោងដំណើរទេសចរណ៍សកលសម្រាប់ NewJeans ផងដែរ។ ការបញ្ចប់កិច្ចសន្យានឹងមិនផ្តល់ផលប្រយោជន៍ដល់ខ្ញុំទាល់តែសោះ។ ប្រសិនបើខ្ញុំមិនធ្វើអ្វីទេ ខ្ញុំអាចប្រើសិទ្ធិរបស់ខ្ញុំក្នុងការលក់ភាគហ៊ុន។ ហើយតើមានវិធីណាដែលកិច្ចសន្យាផ្តាច់មុខអាចត្រូវបានបញ្ចប់ដោយសារមាននរណាម្នាក់និយាយដូច្នេះ?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR3U_iya4lNxAJm82NAzeGlAZkwNPxzhJ3As8nAwNvqLc3dC9OmPy5cH3HiaeT82vqDgu2tVCbmjzdbg7gbzA0CoaMBc5xnhM2sGLwtJ5WjMDJtBeLdd5HgBnucyXhnudindv7dbit9XrSU2ww7iZnN2_h-LZhqxlL-dI9QWqJMDM_n1f5dp1kFhEj1_Tb/s1700/image_2025-11-28_16-02-45.png
Min Hee Jin ក៏បានរិះគន់ Source Music (ក្រុមហ៊ុនគ្រប់គ្រងរបស់ ILLIT ) ចំពោះអ្វីដែលនាងចាត់ទុកថាជាអាកប្បកិរិយានៃការចម្លង។ អតីត CEO ADOR រូបនេះបាននិយាយថា «ខ្ញុំគិតថាពួកគេនៅតែទទូចឱ្យធ្វើបែបនេះព្រោះពួកគេចង់ធ្វើឱ្យខ្ញុំពិបាក។ នៅពេលដែលខ្ញុំនិយាយអំពី “ការស្តារទំនាក់ទំនងឡើងវិញ” មានន័យថា ពួកគេមិនអាចមើលងាយយើងបានទេ។ខ្ញុំឆ្ងល់ថាតើពួកគេគិតថាដោយសារតែខ្ញុំមិនមានការគាំទ្រពី Bang Si Hyuk ពួកគេអាចចម្លងដោយបើកចំហនិងមិនអើពើខ្ញុំ។ វាជាការមិនគោរពទាំងស្រុងដែលត្រូវបានចម្លងដោយក្រុមហ៊ុនក្នុងប្រព័ន្ធតែមួយ»។ នាងបានបន្តទៀតថា «ខ្ញុំបានផ្ញើអ៊ីម៉ែលទៅប្រធាន Bang Si Hyuk ដើម្បីសួរថាតើគេជួលខ្ញុំឱ្យថតចម្លងការងាររបស់ខ្ញុំដោយសេរី ឬប្រសិនបើពួកគេគិតថានៅពេលដែលខ្ញុំចូលបម្រើការងារក្នុងក្រុមហ៊ុន ខ្ញុំនឹងមិនអាចធ្វើអ្វីបានទេ។ អ្វីដែលខ្ញុំចង់បានគឺ៖ កុំមើលស្រាលយើង។ ខ្ញុំចង់ឱ្យពួកគេចាត់វិធានការកែតម្រូវ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn9ISuaNGvV9Vly_IcH1mkhEMSCUKHfRGhVIgIA8gyrZmcaamal5n8RqfwlwjhW9L9syrr9N_SRiWjS6rSEJ_UUGPOvrl5KxTWUGNkEs3Fjox_2QLUOp6pzRH67JZAMJ_EyE8-urXJSK-SoZsWnBK8i7bz594eApfoizdjxBUxizD05AkDo_HOx-jwuZ3C/s2000/image_2025-11-28_16-02-47%20(2).png

កាលពីខែមេសា ឆ្នាំ២០២៤ ជម្លោះរវាង Min Hee Jin និង HYBE បានផ្ទុះឡើងនៅពេលដែល HYBE បានធ្វើសវនកម្មលើ ADOR ភ្លាមៗ ដោយសង្ស័យថា Min Hee Jin និងសហការីរបស់នាងកំពុងរៀបចំផែនការដើម្បីកាន់កាប់ក្រុមហ៊ុន ហើយយក NewJeans ចេញពី ADOR ។ នៅខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាល HYBE បានបោះឆ្នោតដក Min Hee Jin ចេញពីតំណែងជានាយកប្រតិបត្តិរបស់ ADOR ។ Min Hee Jin បានអះអាងថាជម្លោះកើនឡើងដោយសារតែនាងជំទាស់នឹងក្រុម ILLIT នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ Source Music លួចចម្លង NewJeans ដែលនាំឱ្យ HYBE «សងសឹក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjofP4VpD8UgGl6z0JceJdoJwVALlatKQa1es6L1nHriw6UOPmJhuHVS25sFxNMHSEjBUGgWGqXv42RCQV3kthBT35igp3avUuAUVbqTAPwC4RBD4LpooCueaV6a9vC2HLeYkykV_k7ArdVZYjGm4D7PJ97ahV2kOZ86yx8pfY4WIbuhsaI93-YIDEe5bAX/s1000/image_2025-11-28_16-02-46%20(2).png
នៅខែវិច្ឆិកា ឆ្នាំ ២០២៤ Min Hee Jin បានលាលែងពីតំណែងជាផ្លូវការជា នាយកផ្ទៃក្នុងនៅ ADOR ហើយបានជូនដំណឹងដល់ HYBE ថានាងចង់ប្រើសិទ្ធិលក់ភាគហ៊ុនដែលមានតម្លៃប្រហែល ២៦ពាន់លានវ៉ុនប្រហែល១៩លានដុល្លារ។ HYBE បានឆ្លើយតបថាសិទ្ធិនេះលែងមានសុពលភាពទៀតហើយ ដោយសារកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនត្រូវបានបញ្ចប់តាំងពីខែកក្កដា ឆ្នាំ ២០២៤។ ភាគីរបស់ Min Hee Jin បានប្រកែកថានាងមិនបានបំពានលើលក្ខខណ្ឌណាមួយឡើយ ដូច្នេះការជូនដំណឹងរបស់ HYBE គឺមិនត្រឹមត្រូវទេ។ បន្ទាប់មកនាងបានដាក់ពាក្យប្តឹងទាមទារសំណងពីក្រុមហ៊ុន HYBE ដែលនាំឱ្យចំនួនសរុបនៅក្នុងជម្លោះមានចំនួនប្រហែល ២៨.៧ ពាន់លានវ៉ុន ប្រមាណ២១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiynUqMIwQyCeP2sxP6bdr5kbMhxF-e_yDmWSYqNDKtThzTULQ69Z38ZAN0OXwjB4Ti8zVEYe29EwVI2vOU-aLMQrATMyQ6Lrqz9q8vqYoAW3FYDXsK-L9XFWUugpqPAHI3Cj_zCZVDGrniIBupmUtnFtkdMf0QL2hSdZAAzWo52J9WDiOE9yXXy5NXhtM/s1200/image_2025-11-28_16-02-46.png

ការប្រយុទ្ធគ្នាតាមផ្លូវច្បាប់រវាង Min Hee Jin និង HYBE នៅតែបន្តទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសាធារណៈជន ដោយសារលទ្ធផលនៃពាក្យបណ្តឹងអាចផ្លាស់ប្តូរការពិភាក្សាអំពីស្វ័យភាពនៃក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងសាជីវកម្ម ការគ្រប់គ្រងសិល្បករ និងតម្លាភាពក្នុងប្រតិបត្តិការអាជីវកម្មនៅក្នុងវិស័យ K-Pop៕