ប្រទេសចិន ៖ ភ្នាក់ងារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្នែកសាករថយន្តអគ្គិសនីប្រទេសចិនបានរាយការណ៍ថា ចំនួនបង្គោលសាកថ្មីសាធារណៈសម្រាប់រថយន្តអគ្គិសនីនៅចិន បានកើនឡើងជាបន្តបន្ទាប់ក្នុងខែមករា ឆ្នាំ២០២៣ កន្លងមក ។
របាយការណ៍បញ្ជាក់ថា ការដាក់បង្គោលសាករថយន្តអគ្គិសនីថ្មីៗជាសាធារណៈនៅចិនកាលពីខែមករា ស្មើប្រមាណ៤ម៉ឺន១ពាន់បង្គោល កើនឡើង៥៦,១% ពីខែមករា ឆ្នាំ២០២២ ។
ភ្នាក់ងារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាករថយន្តអគ្គិសនីឱ្យដឹងថា ចំនួនការដាក់បង្គោលសាកថ្មីៗជាសាធារណៈ គឺចាប់ពីកុម្ភៈ ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣នេះ ជាមធ្យមក្នុង១ខែ ស្មើ៥ម៉ឺន៥ពាន់បង្គោល ។ ការដាក់បង្គោលសាករថយន្តអគ្គិសនីបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ស្របនឹងវិស័យអាជីវកម្មរថយន្តថាមពលថ្មីកំពុងរីកចម្រើននៅចិន ។
គួរបញ្ជាក់ថា ចំនួនការលក់រថយន្តថាមពលថ្មីរបស់ចិននៅឆ្នាំ២០២២ ស្មើប្រមាណ៦,៨៩លានគ្រឿង កើនឡើង៩៣,៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះរថយន្តថាមពលថ្មីកាន់កាប់ក្នុងទីផ្សារចិនប្រហែល២៥,៦% នៅឆ្នាំ២០២២ កើនឡើង១២,១% ពីឆ្នាំ២០២១ ៕.jpg)
ប្រភព ៖ newpapertoday










