ហេតុការណ៍ដ៏គួរឱ្យរន្ធត់ចិត្តមួយបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ ៥៩៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្មេងស្រីម្នាក់បានធ្លាក់ពីលើអគារជាន់ទី៧ បណ្តាលឱ្យបាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។
លោកពូសន្តិសុខម្នាក់ បានបញ្ជាក់ប្រាប់ថាក្មេងនោះបានធ្លាក់ពីលើអគារជាន់ទី ៧ ដែលជាអាគារស្ត្រីជាម្ដាយនិងក្មេងនោះ រស់នៅ។ ភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ដោយម្ដាយបានអោបដឹកកូនយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះភ្លាមៗ តែអ្នកនៅកន្លែងកើតហេតុថាសង្ឃឹមតិចបំផុតព្រោះក្មេងនោះគឺធ្លាក់មកកាប់មុខ នៅក្នុងថ្លុក ឈាមទៅហើយ ។
ក៏ប៉ុន្តែបើតាមលោកអធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឱ្យដឹងថា នៅពេលនេះស្ថានភាពក្មេង ខាងលើបានផុតទៅហើយ នៅឯមន្ទីរពេទ្យឥឡូវសមត្ថកិច្ចកំពុងសាកសួរបន្ថែមផងដែរ៕











