នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមក្រោមប្រធានបទ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ។ ការរៀបចំនូវកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមនេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុងការកិច្ចការងារជួយសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ      ធនាគាឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននឹងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMS8INMi1jrxvKxfM3VUq4dRGM8sA62Sx0LzoupPtJ9aDJ8dzp_83C_iZ6DHCFu2Aa2vItan7C7fH7fKxfAuD6OAxQfi-qNq8QKo6TPShpu0HX4chwOGog2CIyIgyivl2OksoBzX9uQI1RSPD5SOk26mBmtXxR148Z3H83EtVSomlwJF23o3OQ54N6/s1428/Picture1.jpg

លោកស្រី ប្រាក់ មុនីសុភាព ប្រធានផ្នែកកិច្ចការសាជីវកម្ម នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ៖ “តាងនាមឲ្យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស យើងខ្ញុំគឺបានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងកិច្ចការងារជួយសង្គម ជាពិសេសគឺការជួយសង្រ្គោះដល់អ្នកដែលត្រូវការជំនួយចាំបាច់ពីយើងទាំងអស់គ្នា  នោះគឺការស្ម័គ្រចិត្តបរិច្ចាគឈាម ព្រោះថា ឈាមមិនអាចធ្វើការផលិតបានដោយអ្នកវិទ្យាសាស្រ្តណាមួយឡើយ ហើយក៏មិនអាចធ្វើការជួញដូរឬនាំចូលទេ ដូច្នេះ ការស្ម័គ្រចិត្តផ្តល់ឈាម គឺពិតជាសំខាន់ណាស់ សម្រាប់ការជួយសង្រ្គោះដល់អ្នកជំងឺ អ្នករងគ្រោះថ្នាក់ចរាចរ ដែលចាំបាច់ត្រូវការឈាម ដើម្បីបន្តជីវិត។ បន្ថែមពីនេះទៀតការបរិច្ចាកឈាម បាននាំមកនូវផលប្រយោជន៌ជាច្រើនដល់អ្នកផ្តល់ឈាម ដូចជា (ដាក់ផលប្រយោជតាមleaflet blood center)។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiyqJlGYeh8o_qnQNIfwyWith-fCwf7MfLNCiNw_2ZDTgAzln0BgmKQ-dZ4pV_az9u96OoTEg5_ORRWXfat1CQgMGnizUEFYC4hxtxv0i7rx_rn6_TzNqJBz4zwKMtRmpxbxa-3m1UFZsgp7HjqnTLKr28oy4h8UFCOujUYTmQLjlO2RpmQHuVmVLf/s1428/Picture2.jpg

តាមប្រសាសន៍លោកវេជ្ជបណ្ឌិត សុខ បូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ “ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល មន្ដ្រីរាជការ បុគ្គលិក ទាំងអស់ ខ្ញុំបាទសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។          សូមជម្រាមជូនស្ថានភាពតម្រូវការឈាម  ក្នុងឆ្នាំ២០២២កន្លងមក  យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។  តម្រូវការឈាមប្រចាំថ្ងៃ សរុបមានជាង២៥០ ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្ត គឺបានឆ្លើយតបប្រហែលតែ១០%នៃតម្រូវការក្នុងប្រទេស យើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRJ_nlVBkXLyyKA_cWtWLiIgm1OjOxfi8XR08aXBJ-svmcQNGhf4gPPYDPUm_QLxQkRWBBmA4o3OS3iCMM1D0xeLihk-Zf02zAf28IPLh5YmtG1EwviKFmNRPIBS9EvFoAQ7jfPgR_qEAD_iHtS2GWmeMWVpORRdyC_bqqzMy5pVPKlqp32DaKu_Om/s1428/Picture3.jpg

យុទ្ធនាការ «ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម»  ថ្ងៃនេះគឺជាប្រធានបទដ៏ មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា  និងមានគោលបំណងសំខាន់២គឺ៖

ទី១៖ បង្កើត ទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយ​ ស្ម័គ្រចិត្ត  និងជម្រុញលើកកម្ពស់ឲ្យយុវជន ក៏ដូចជាប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺជាមាតា ឬជនរងគ្រោះ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍​ឬ សាសនា។

ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយ​ស្ម័គ្រចិត្ត  ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។

បុគ្គលិកក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប្រមាណ១០០នាក់ បានធ្វើការស្ម័គ្រចិត្តបរិច្ចាគឈាមប្រកបដោយទឹកមុខសប្បាយរីករាយ​ និងពេញចិត្តនូវការចូលរួមចំណែកក្នុងការផ្តល់ឈាម ដើម្បីជួយ  សង្គ្រោះទៅដល់អ្នកជំងឺដែលបាននឹងកំពុងត្រូវការឈាមជាចាំបាច់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdhB8UnqalVYdK16XE2MG88Fa-isxgP21TkINi0nU87uiL57fmG8wNDxV8cm0_dmUtHBjTQPUfmhqp1MaxBlMpKTIKHOc6hiCxEgWbfQqvB0sYE-9AduHZ_K3b54xO-ibXtYh2Kq4CKrWb5v8fLbJWsncvgsty7cqawoo8IKa1WxutA7hl8XINUEi5/s1280/photo_2023-02-13_17-00-26.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwauSYAUyq5UOBZIv3OgrX76_-Cc81N874JjjZfVeqy0HYsQLhMbDPqNT2AmLgfsBRdiZwPbq5h4muCeUOmShEZLBaHdFOECJ77b6ZInBborWi3VtNvXfuva5nr_sYbWYioq9EL6yokO-bdd_ptPD3ipUFwXtFuPpeviogyXXjBP3IOe9Kw36wew-9/s1280/photo_2023-02-13_17-00-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCSz7Hg1LbowavBJxCqcF0JAJl4OLwhCzq9szPs5vraJv4FMN8W6XeS-NXrpldGtzdCxe2t3oqEZCihdg17ULMIoTZCj0NflH5Z1yaVPUwBk3GflzAcV8Jo8vfAMYULY3Qjfw5Dthwz307IT4az7QeA-9B0tJs0jSOYh2dvIcRMdzKiZKwXJP_aGen/s1280/photo_2023-02-13_17-00-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxY4Vrr9fXT8Z4610DY5wd2sbmz6_tqUkbDnuQcVrslqAcyyXBhTS5obqRm1KaQ9oYNQmkZtTlXAoQKtjRVSq72pKZJRral9OyJ0vrOuIrDPa012m3KjQ6TYBGoHr9kqGYm4l45m9pSdUkHqTXEa0g_Pgb-22oKAuZ_HEUT87n6nfkj7hnOjjijv0F/s1280/photo_2023-02-13_17-00-27.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU8b9zP-ibcGa2fSL-rFF-uXRG9JyJOstDWrjj-S0sEohYguHTga3IC1-7VxG6ORDmSfdRRDuzaLIohLuCuTJvKliwQ9eUIhys6a53PvxkRPavsSK3wrv5a7FhR4pvtHBBct-1_UAFE84YBMvU1cbpMQZaP-9g-5oLfIJjxz1JgxA2kQnTZPyrGFyM/s1280/photo_2023-02-13_17-00-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRR5ltKxtlEkXWvLmZ0_mEt4i3Y6Fa8T_0XHeG6axV50iOGp4Sae5xK4Ab-LDOeFiAadR7bzlxpb-AX0LAIa1UFVFjLxjchsKUq7oY6H5LCPZLvvb_zN1niFSEE30nkn7BAjfyqyqE3B0uyZty47Daw5WhO8kvzkqqC_l5k82VNt_brOR6z4qnWWqb/s1280/photo_2023-02-13_17-00-13.jpg